ᰔᩚ ចំណងស្នេហ៍ ទ្វេភព ᰔᩚ

By maya11256

740 84 2

ថេហ្យុង" ខ្ញុំមិនដែលគិតថានៅលេីភពផែនដីនេះពិតជាមានភពពីរផ្សេងគ្នានោះទេ រាងកាយរបស់ខ្ញុំត្រូវរស់នៅភពមួយទៀតមានតំណែង... More

1" ឆ្លងភព"
2 អាស្តេចឆ្កួត...
3 ទ្រង់មិនអេីពេីនឹងយេីងសោះ
4" ល្បិចប៉ុន្តែចាញ់គេមុន"
5" ស្អប់ត្រកូលហានដុនគីម"
6 អាងអំណាច
8ខ្ញុំមិចនឹងអាចទៅរំលោភទ្រង់!!

7 សុំទោស....

56 6 0
By maya11256

ភាគទី7" សម្លាប់ព្រះមហេសី"

ថេហ្យុងដេីរេរាពេញជាន់ខាងលេី សេីចផងច្រៀងផងព្រោះអីគេស្រវឹងស្រឿងណាស់ដែរ មិនដឹងថាអាចទៅវាំងវិញបានឬអត់នោះទេ។

"ព្រះអង្គ ផែនការបស់ពួកយេីងអាចដំណេីរការបន្តទេបេីពេលនេះមានព្រះមហេសីចូលមកម្នាក់ទៀត " លីជុងសៀក ជាមេទ័ពដៃឆ្វេងប្រដាប់អាវុទ្ធកាំភ្លេីង ក៏ស្រដីឡេីងសួរស្តេច ។

"យេីងគិតថាប្រេីផែនការទី2ទៅ គឺសម្លាប់" ជុងហ្គុក ពោលដោយសម្លេងត្រជាក់ស្រេបព្រឺដល់ឆ្អឹងខ្នង នេះជាផែនការសម្លាប់ពួកមន្ត្រីពុករលួយប៉ុណ្ណោះនឹងមួយទៀតចាត់ការព្រះមហាក្សត្រយ៉ានីធំ។

ក្រាក.....

"ហីយ៉ា! សប្បាយណាស់ ហិហិ " ថេហ្យុង បានច្រានទ្វាចូលបន្ទប់របស់ជុងហ្គុកជាមួយមេទ័ពដែលស្ថិតនៅបនស្រីដូចគ្នា ប៉ុន្តែថេហ្យុងម៨នបានចាប់អារម្មណ៍ថាជាអ្នកទេព្រោះអីស្រវឹងឡេីងធ្លាក់ភ្នែកអស់ទៅហេីយ។

"......" គ្រប់គ្នាស្ងាត់ស្ងៀមខណៈជុងហ្គុកលេីកស្បៃយកមកបាំងមុខជិត ចំណែកមេទ័ពទាំងពីរបេីកភ្នែកធំៗខ្លាចក្រែងនិយាយគ្នាមុននេះព្រះមហេសីស្តាប់ឮ។

ទីង!! សម្លេងជួងក្នុងរាជវាំងក៏បន្លឺឡេីង ថេហ្យុងមានស្មារតីក៏ស្ទុះងេីបរត់ហេីយនិយាយថា÷

"ដល់ម៉ោងហេីយ ទៅសិនហេីយស្រីស្អាត" ថេហ្យុងប្រឹងដេីរយ៉ាងលឿនតាមដែរអាចធ្វេីបានព្រោះខ្លាចទ្វារាជវាំងទឹសខាងជេីងបិទទ្វាចោល។

"ព្រះអង្គគិតធ្វេីយ៉ាងម៉េចដាក់ព្រះមហេសី?" ជុងសៀក

"បេីព្រះមហេសីដឹងអំរឿងនេះ ព្រះអង្គមិនត្រូវទុកជីវិតអោយព្រះមហេសីជាដាច់ខាត បេីមិនអុីចឹងទេផែនការរបស់ពួកយេីងប្រាកដជាបរាជ័យ" យ៉ុងជី នាយក៏នៅស្ងៀមខ្លាចគ្រប់យ៉ាងបែកការដោយសារតែព្រះមហេសីទេីបប្រាប់ព្រះអង្គបែបនេះ។

"យេីងដឹងហេីយ!!" ទ្រង់និយាយតែប៉ុន្មានម៉ាត់រួចក៏ក្រោកចាកចេញពីទីនេះទៅតាមព្រះមហេសីយ៉ាងលឿន បេីសួរថាទ្រង់ចង់ទេ ទ្រង់ប្រាកដជាចង់ហេីយព្រោះអីថេហ្យុងក៏រំខានទ្រង់ច្រេីនពេកហេីយ បេីថ្ងៃនេះថេហ្យុងស្លាប់វាអាចនឹងល្អប្រសេីជាងនេះពិតទេ ប៉ុន្តែបេីរឿងមុននេះថេហ្យុងមិនស្តាប់ឮទ្រង់អាចនឹងចិត្តមិនដាច់។

ដំណេីទ្រេតទៅទ្រេតមកដេីរសឹងមិនត្រង់ផ្លូវក៏ដេីរមកដល់ផ្លូវស្ងាត់មួយ ថេហ្យុងដេីរផងច្រៀងផងកំដរអារម្មណ៍លេងគេមិនបានខ្លាចអ្វីឡេីយ ប៉ុន្តែសុខៗស្រាប់តែមានមនុស្សប្លែកមុខពាក់មួករុំុំដោយស្បៃពណ៍ខ្មៅស្រាលហោះមកពីណាមិនដឹងមកឈប់នៅចំពីមុខគេប្រហែលចម្ងាយ2ម៉ែត្រ ធ្វេីអោយថេហ្យុងមេីលមិនដឹងថាជានរណានោះទេ។

បុរសប្លែកមុខឈានចូលមួយជំហានៗទៅរកកាយតូចដោយយកដាវមកផ្ជង់ផងដែរថេហ្យុងភិភ័យថយក្រោយរហូតដល់ដួលអុកគូទលេីដី។

"អួយ៎!!.នែ៎កុំចូលមកជិតយេីង!!" ថេហ្យុង ត្អូញត្អែតែក៏មិនភ្លេចស្រែកហាមឃាត់អ្នកនៅចំពោះមុខ ពិតណាស់ជុងហ្គុកក៏ឈប់តែនៅសល់មួយជំហានក៏ជិតគ្នាដដែលហ្នឹងទ្រង់នៅតែលេីកដាវភ្ជង់ព្រះមហេសីដដែល។

"(បេីទ្រង់អង្វរយេីងអោយទុកជីវិត ច្បាស់ណាស់យេីងនឹងសម្លាប់ទ្រង់ភ្លាម)" ជុងហ្គុកលួចពោលក្នុងចិត្តកែវភ្នែកខ្មៅដិតតាមសម្លឹងមេីលទឹកមុខភិតភ័យរបស់ថេហ្យុងឥតដាច់ ប៉ុន្តែចម្លែកណាស់ថេហ្យុងម៨នបានភ័យដល់ថ្នាក់យំឡេីយរាល់ដងគេទន់ជ្រាយណាស់មិនមែនរឹងមាំុយ៉ាងនេះទេ។

"ឯងមកប្លន់ហេស៎? ចង់បានប្រាក់មែនទេ?!! នេះយេីងមាន ឯងយកទាំងអស់ទៅហេីយចង់ទៅណាក៏ទៅៗ កុំតែសម្លាប់យេីងទៅបានហេីយព្រោះយេីងមិនទាន់ចង់ស្លាប់មុនពេលត្រឡប់ទៅភពរបស់យេីងវិញទេ!!" ថេហ្យុង លេីកដៃទប់ដាវរបស់ជុងហ្គុករួចសឹមលូកយកប្រាក់ជាច្រេីនយកមកបោះទៅជិតជេីងរបស់នាយក្រាសហេីយនិយាយរៀបរាប់យ៉ាងអន្លាយផងដែរ ដ៏រាប់ណាគេមិនទាន់ត្រឡប់ទៅរូបរាងដេីមវិញគេម្តេចនឹងអាចបណ្តោយអោយអាចោចង្រៃនេះសម្លាប់គេមុនបានទៅ យ៉ាងណាក៏ត្រូវតែរស់។

"......!!???" ជុងហ្គុក ទ្រង់នៅស្ងៀមមិនឆ្លេីយតប ប៉ុន្តែក៏យកចិត្តទុកដាក់ស្តាប់ការនិយាយរបស់ថេហ្យុងផងដែរ មុននេះគេនិយាយអ្វីទ្រង់មិនយល់ឡេីយ និយាយចេញមកដូចមនុស្សឡប់សតិយ៉ាងអុីចឹង។

"ព្រះមហេសី!!!" សម្កេងនាយកម្លោះជីមីន ក៏បន្លឺឡេីងពីក្រោយខ្នងថេហ្យុង មិនដឹងថានាយចេញមកពីណាទេសុខៗស្រាប់តែចេញមុខមកចំពេលថេហ្យុងកំពុងមានទុក្ខ។

"មកចំពេលល្អណាស់...ជួយខ្ញុំផង!!" ថេហ្យុង បានឱកាសជុងហ្គុកនៅស្ងៀមក៏ស្ទុះក្រោកទៅឈរជិតជីមីនយ៉ាងលឿនរកតែជុងហ្គុកនាយហាមមិនទាន់។

"កុំខ្លាចអី យេីងមកជួយទ្រង់ហេីយណា" ជីមីន ចាប់ក្រសោបមុខថេហ្យុងនិយាយលួងលោមកុំអោយខ្លាចដែលកាយវិការនេះធ្វេីអោយថេហ្យុងមិនបានត្រៀមខ្លួនមុនត្រូវគាំងស្ងៀមបេីកភ្នែកភ្លឹសៗ ចំណែកជុងហ្គុកឃេីញបែបនេះហាក់មានអារម្មណ៍ថាមិនពេញចិត្តមួម៉ៅខុសពីធម្មតាទាំងដែលរាល់ដងទ្រង់មិនដែលខ្វល់ផង នេះគេហៅថាអាការៈប្រច័ណ្ឌដែលទេហា៎។

"អង្គុយទីនេះហេីយណា " ជីមីនដាក់នាយតូចអោយអង្គុយផ្អែងជញ្ជាំង រួចក៏ហូតដាវហោះទៅប្រយុទ្ធជាមួយមនុស្សបិទស្បៃមុខនោះយ៉ាងលឿន ថ្វីដៃពួកគេប្រហែលគ្នាប្រយុទ្ធប្រយុទ្ធមកឥតឈប់ឈរ រហូតបានមួយសន្ទុះមនុស្សរបាំងក៏រត់គេចបាត់ខ្លួនមួយរំពេជមិនអោយនាយសង្ហាជីមីនតាមទាន់ចាប់បានថាជានរណាទេ តែចៃដន្យក៏រេីសបានក្រណាត់ក្រហមក្រម៉ៅមួយវាហាក់មានតម្លៃណាស់ មិនចាំយូនាយក៏យកទុកក្នុងអាវបាត់។

"ព្រះមហេសី..." ជីមីន ប្រញាប់លេីកត្រកងបីកាយតូចឡេីងដោយសារតែថេហ្យុងសន្លប់បាត់ទៅហេីយមុននេះ នាយកម្លោះបានយករាងកាយទន់ល្អូកទៅកាន់រាជវាំងវិញនឹងបានជូនរហូតដល់រាជដំណាក់ទេីបប្រគល់អោយទៅអ្នកបម្រេីផ្ទាល់ខ្លួនថេហ្យុង។

"ព្រះមហេសីកេីតអី លោកម្ចាស់!" ហុងហ័រជួយទប់នាយតូចជាមួយម៉ែដោះហួយ

"ទ្រង់សោយស្រាច្រេីន មេីលថែទ្រង់អោយល្អផង យេីងទៅវិញហេីយ!" ជីមីន

"ចា៎ លោកម្ចាស់" ហុងហ័រនឹងម៉ែដោះហួយក៏បានគ្រាថេហ្យុងចូលទៅខាងក្នុងយ៉ាងលឿន ចំណែកជីមីននាយនៅឈរមេីលរហូតដល់ពួកគេនាំថេហ្យុងចូលក្នុងដំណាក់បាត់ទេីបដាច់ចិត្តបោះជំហានចាកដោយមិនដាច់អាល័យ។

"អូស៎ ព្រះជួយ!!" ម៉ែដោះហួយភ្ញាក់អោយក្រញាងកាលបេីចូលដល់ក្នុងបន្ទប់ឃេីញវត្តមានរបស់ព្រះអង្គនៅអង្គុយរង់ចាំ។

" ពួកនាងទៅវិញចុះ " ជុងហ្គុកក៏បានក្រោកមកបីកាយតូចចេញពីពួកគេសឹមប្រាប់អោយចេញទៅណាក៏ទៅចុះ។

"ព្រះមេ ព្រះអង្គ..." អ្នកទាំងពីរអោនក្បាលគលរពលាទាំងភិតភ័យសឹមនាំគ្នាទៅសម្រាកនៅខាងក្រៅនៃទ្វាបន្ទប់ជាន់ទី2 ដំណាក់នេះមានទ្វាបីជាន់ នឹងមានទ្វាសម្ងាត់មួយនៅខាងក្រោយដំណាក់ផងដែរ ។

ក្រឡេកមកមេីលជុងហ្គុកឯនេះវិញ ទ្រង់បានបីរាងកាយសន្លប់ដោយជាតិសូរាយកមកអោយគេងថ្នមៗនៅលេីគ្រែមានសាច់ក្រណាត់ទ្រទន់ល្មេីយ ដៃក្រាសក៏វែកសក់បាំងមុខនាយតូចចេញដេីម្បីគយគន់ព្រះភក្ត្រ័ស្រស់ស្អាតរបស់ថេហ្យុងអោយបានច្បាស់ កាន់តែគន់កាន់តែមានអារម្មណ៍ថាលង់ជាពិសេសក្លិនក្រអូបប្រហេីសាយភាយចេញពីកញ្ចឹងក ស ខ្ចីធ្វេីអោយទ្រង់ទប់អារម្មណ៍សឹងមិនចង់ជាប់។

"សុំទោស.... " ជុងហ្គុក ទ្រង់ពោលពាក្យសុំទោសទៅកាន់ថេហ្យុងប្រកបដោយទឹកមុខស្រពោន មុននេះទ្រង់មិនដឹងថាថេហ្យុងភ័យខ្លាំងយ៉ាងណានោះទេពេលមានគេចង់សម្លាប់បែបនេះ ទ្រង់មិនមានបំណងចង់សម្លាប់តែបេីសិនជាថេហ្យុងដឹងរឿងនេះពិតមែន ប្រហែលជាទ្រង់ត្រូវរៀនធ្វេីជាស្តេចដែលចិត្តដាច់បំផុតម្តងទៀតហេីយ។

"សឺត!! សម្រាកចុះយេីងមិនរំខានទ្រង់ទេ" ជុងហ្គុក អោនថេីបថ្ងាសនាយតូចមួយខ្សឺតបឺតយកក្លិនក្រអូបចូលពេញសួតសឹមក្រោកឡេីងទៅគេងក្បែរាងកាយនាយតូច ប៉ុន្តែទ្រង់គេងបែខ្នងដាក់ថេហ្យុង ដ៏រាប់ណាទ្រង់មិនស្រឡាញ់ទ្រង់ស្អប់ទ្រង់មិនទាន់ចូលចិត្តគ្មានថ្ងៃដែលទ្រង់ទៅបំពានថេហ្យុងបានជាដាច់ខាត យប់ស្ងាត់បន្តិចជុងហ្គុកក៏គេងលង់លក់នារាត្រីនោះភ្លាម។

ឈូឈូ!!?  សម្លេងទឹកជ្រោះហូដូចបាក់ទំនប់ក៏បន្លឺឡេីង បង្ហាញអោយឃេីញបុរសមាឌមាំុម្នាក់ឈរកាន់ដាវមុតស្រួចកែវភ្នែកពោលពេញទៅដោយអំណាចគ្មានក្តីមេត្តា លេីកដាវទៅប្រហាបុរសចំណាស់លុតជង្គង់នៅចំពោះអោយស្លាប់ដាច់ខ្យល់ដង្ហេីមភ្លាមក្រោយដាច់សរសៃបំពង់កខ្ទាតឈាមប្រឡាក់ពេញមុខនឹងខ្លួន ឈាមហូតក់ៗតាមផ្លែដាវយ៉ាងសណ្ធឹក មនុស្សកំណាចក៏លេីកជេីងធាក់បុរសចំណាស់ស្លាប់នោះអោយធ្លាក់ចូលទឹកជ្រោះដ៏សែនជ្រៅនោះបាត់ស្រមោលឈឹង ខណៈក្មេងប្រុសតូចពួននៅក្រោយរូងថ្មខ្ទប់មាត់យំអោយសសឹកចង់ដាច់ខ្យល់ក្រោយពីឃេីញហេតុការណ៍ដ៏រន្ធត់នេះ។

"អត់ទេ....ជួយខ្ញុំផង...អត់ទេ!!!!!!!" ជុងហ្គុកទ្រង់សុបិន្តអាក្រក់គេងមមេីលស្រែកតិចអោយគេជួយរហូតដល់ភ្ញាក់ស្ទុះក្រោកអង្គុយទាំងបែកញេីសជោគថ្ងាស មុននេះជាសុបិន្តអាក្រក់បំផុតដែលបានតាមលងបន្លាចយាយីទ្រង់អស់រយះពេលជាង15ឆ្នាំមកហេីយ រូបភាព សម្លេងស្រែកយំក្នុងសុបិន្ត បានដក់ជាប់ពេញប្រពន្ធចងចាំរបស់ទ្រង់ជានិច្ច។

"ហឹុម...." ថេហ្យុង ស្រាប់តែក្រហឹមក្រោយឮសម្លេងរំខានរួចក៏បម្រាសខ្លួនមកអោបជុងហ្គុកទាំងគេងលក់មិនដឹងខ្លួន ចំណែកជុងហ្គុកទ្រង់នៅស្ងៀមមិនហាបម្រេីកអ្វីបន្តិចបណ្តោយអោយក្មេងល្ងីល្ងឺម្នាក់នេះអោបតាមចិត្ត ។

"ក្មេងនេះ ធំហេីយនៅគេងរេីទៀត " ជុងហ្គុក សេីចបន្តិចពេលឃេីញថេហ្យុងចេះគេងរេីមមេីលមករកអោបនាយ សង្ស័យតែគិតថានាយជាខ្នេីយអោបផងក៏មិនដឹង ដោយខ្ជិលគិតច្រេីនទ្រង់ក៏តម្រេទខ្លួនត្រង់ភ្លឹងបន្តអោយក្មេងរពឹសគេងអោបគងនាយតាមអំពេីចិត្ត។

"បេីទ្រង់មិនមែនជាមនុស្សនៅក្នុងត្រគូលហានដុនគីម យេីងច្បាស់ជាអាចស្រឡាញ់ទ្រង់ក៏ថាបាន " ជុងហ្គុក ពោលឡេីងតិចៗដោយមិនយល់ កន្លងមកនេះមិនមែនទ្រង់មិនមានអារម្មណ៍អ្វីជាមួយថេហ្យុងទេ ទ្រង់ក៏ដឹងដែរថាថេហ្យុងស្រឡាញ់ទ្រង់ខ្លាំងកម្រិតណានោះ គ្រាន់តែថាទ្រង់មិនចង់បង្ហាញអោយថេហ្យុងបានឃេីញទេីបបានរាល់ថ្ងៃធ្វេីខ្លួនហីៗហាក់មិនខ្វល់បែបនេះទៅ។

សូមរង់ចាំភាគបន្ទាប់♡
MAAYAA NY.... ♡

Continue Reading

You'll Also Like

54.5K 88 25
Compilation of the Best Stories on Literotica
147K 2.3K 30
˚₊‧꒰ა ☆ ໒꒱ ‧₊˚ in which lando norris falls for oscar piastri's sister. or an upcoming rookie joins mclaren and his sister causes a stir.
19.1K 238 47
A WOSO Oneshot book Oneshots of favourite Women's footballers Mainly the Lionesses, Arsenal Women's team,Chelsea Women's team, Man City Women's team...
152K 2.6K 68
Just some short stories about my favorite Ninjago couple, Jay and Nya. This book contains canon oneshots. I have a second book called "The Jaya Chro...