បុរសជោគជ័យJeon Jungkook ❤️✨

By NichiLee9

3.3K 104 2

(ជុងហ្គុកTop,ថេហ៍យ៉ុងbottom,ជីមីនBottom,នូណា) ចនជុងហ្គុកជាបុរសបុរសម្នាក់ដែលមនុស្សស្រីគ្រប់គ្នាប្រាថ្នាចង់បានម... More

បុរសជោគជ័យJeon Jungkook ❤️✨
បុរសជោគជ័យJoen Jungkook❤️✨(ភាគទី២)
បុរសជោគជ័យJoen Jungkook❤️✨(ភាគទី៣)
បុរសជោគជ័យJoen Jungkook❤️✨(ភាគទី៤)
បុរសជោគជ័យJoen Jungkook❤️✨(ភាគទី៥)
បុរសជោគជ័យJeon Jungkook❤️✨(ភាគទី៦)
បុរសជោគជ័យJeon Jungkook ❤️✨ (ភាគទី៧)
បុរសជោគជ័យ Jeon Jungkook ❤️✨ (ភាគទី៨)
បុរសជោគជ័យ Jeon Jungkook❤️✨(ភាគទី៩)
បុរសជោគជ័យ Jeon Jungkook❤️✨(ភាគទី១១)
បុរសជោគជ័យ Jeon Jungkook✨❤️(ភាគទី១២)
បុរសជោគជ័យ Jeon Jungkook❤️🥀(ភាគទី១៣/១)
បុរសជោគជ័យ Jeon Jungkook ❤️🥀(ភាគទី១៣/២)
បុរសជោគជ័យ Jeon Jungkook❤️🥀(ភាគទី១៤/1)
បុរសជោគជ័យ Jeon Jungkook❤️🥀(ភាគទី១៤/2)
បុរសជោគជ័យ Jeon Jungkook❤️🥀(ភាគទី១៥/១)
បុរសជោគជ័យ Jeon Jungkook❤️🥀(ភាគទី១៥/២)

បុរសជោគជ័យ Jeon Jungkook❤️✨(ភាគទី១០)

143 4 0
By NichiLee9

រីង~រីង~

«បងប្រុសខ្ញុំសុំលើកទូរសព្ទ័បន្តិចហេលឡូលូខាស៎មានអ្វីមែនទេ?»

«បាទអ្នកនាងប្រធានមានបុរសម្នាក់ឈ្មោះជុងហ្គុកបានមកសុំជួបអ្នកនាងខ្ញុំនិយាយយ៉ាងណាក៏មិនត្រឡប់ទៅវិញដែរតើអ្នកនាងជួបគេដែរទេបាទ?»

«ជុងហ្គុក?អូខេឲ្យគេចូលមកក្នុងអូហ្វីសខ្ញុំមកមិនអីទេអរគុណហើយដែរខលមកប្រាប់មុន...»

«មានរឿងអីដែលនូណា?បងមិនដែលឃើញឯងនេះប្រើសម្លេងកាចបែបនេះពីមុនមកទេនេះក្ដៅខ្លួនមែនទេ?»

ណាមជូនដោយហេតុខ្លួនធ្លាប់តែឃើញនាងឡេឡឺឡប់ៗដូចកូនក្មេងតែដល់ពេលនេះនិយាយស្ដីប្រាកដប្រជាចឹងដូចរៀងភ្លែកចិត្តដែរ

«បងមិនដឹងទេយាយនូណាពេលនៅផ្ទះចរិតដូចក្មេងមិនទាន់ធំដល់ពេលមកធ្វើការជាមួយបានដឹងពីម្សិលទើបតែស្ដីឲ្យខ្ញុំហើយទេឡើងកាចតែម្ដង»

ជីមីននិយាយរៀបរាប់ប្រាប់ទៅបងជីដូនមួយនោះគឺណាមជូនឲ្យដឹងពីចរិតនាងតូចហាក់ដូចមនុស្សពីរផ្សេងគ្នា

«ពួកខ្ញុំមិនសូវអីទេតែពេលស្ដីឲ្យបុគ្កលិកស្រីម្នាក់មុខកាចមធ្យមងំត្រង់សម្ដីហ្មងមួយម៉ាត់ៗចាក់ចំបេះដូងលឺសូរតែឈីបៗដល់ថ្នាក់ស្រីម្នាក់នោះឈរយំអណ្ដឺតអណ្ដកនៅនឹងមុខទៀតសុំប្រាប់ទៅចុះ»

ថេហ៍បន្ថែមធ្វើឲ្យណាមជូនបើកភ្នែកធំសឹងមិនជឿថាប្អូនស្រីគួរឲ្យស្រលាញ់របស់គេប្រែមកបែបនេះសោះចឹងតើបានឥឡូវទារលុយគេបើធ្វើបែករបស់ចាក់កម្ល៉េះរាល់ដងគេមកតែមួយភ្លែតៗទើបមិនដឹង

«កុំរវល់តែនិយាយរឿងខ្ញុំទៅតុការងាររបស់អ្នកទាំងពីរទៅឯបងណាមជូនអង្គុយនៅឲ្យស្ងៀមថ្ងៃនេះខ្ញុំមានភ្ញៀវប្រយ័ត្នបន្តិច...»

នូណានិយាយថោយសម្លេងត្រជាក់ឯណាមជូនក៏អង្គុយនៅយ៉ាងស្ងៀមនៅលើសាឡូងព្រោះពេលនាងតូចនិយាយមកកាន់គេមុននេះព្រឺដល់ឆ្អឹងខ្នង
«តុកៗៗខ្ញុំចូលទៅបានដែរឬទេ?»

«ចូលមក...»

សម្លេងបើកទ្វារក៏មានបុរសសង្ហារពីរនាក់ដើរចូលមកម្នាក់សុទ្ធតែមានមាឌធំទាំងអស់តែនូណាចាប់ អារម្មណ៍ឃើញបុរសដែលដើរក្រោយជុងហ្គុកឯណោះវិញ

«ប្រូហ្គុក...អង្គុយលេងសិនទៅថេហ៍ជួយចេញទៅយកអ្វីមកទទួលភ្ញៀវបន្តិចមកណា៎អរគុណ...»

ថេហ៍ក៏ដើរចេញទៅកាន់ផ្ទះបាយដោយរអ៊ូរង៉ាវៗជាប់មាត់ពេលនាងតូចញញឹមដាក់ជុងហ្គុកភ្លាម

«គ្រាន់តែគេមកសោះប្រើឯងភ្លាមអាល្អិតនោះវាសំខាន់ប៉ុណ្ណាទៅនឹកឃើញពេលណាក្ដៅចិត្តពេលនឹង...»

ថេហ៍ក៏ចូលត្រឡប់មកវិញជាមួយនឹងកាហ្វេនឹងតែព្រមជាមួយនឹងនំផងដែរហើយក៏ចូលទៅអង្គុយនៅតុកាងាររបស់ខ្លួនវិញទាំងមិនភ្លេចសម្លក់ជុងហ្គុក

«នូណាខ្ញុំសូមណែនាំឲ្យស្គាល់នេះគឺមីងឃូជាមិត្តរបស់ខ្ញុំដែលបាននិយាយគ្នាពីថ្ងៃមុននោះ...»

«សួស្ដីខ្ញុំមីងឃូរីករាយដែលបានស្គាល់...»

«សួស្ដីខ្ញុំនូណារីករាយដែលបានស្គាល់ដូចគ្នា...»

«បងជូននេះ...»

នូណារៀបនឹងណែនាំណាមជូនឲ្យជុងហ្គុកស្គាល់ទៅហើយតែត្រូវណាមជូននិយាយកាត់មុន

«បងស្គាល់ហើយអ្នកណាមិនស្គាល់ប៉ាឯងទៅទិញឡានឲ្យឯងនៅក្រុមហ៊ុនគេនេះហើយនៅមិនដឹងទៀត...ជួបគ្នាទៀតហើយណ៎...»

ណាមជូននិយាយទៅកាន់កម្លោះរូបសង្ហារជុងហ្គុកនឹងមីងឃូ

«បាទលោកណាមជូន...គាត់គឺជាសិស្សច្បងរបស់ខ្ញុំស្គាល់គ្នាយូរហើយបងមានប័ណ្ឌបើកឡានឬនៅ?» ជុងហ្គុក

«គឺនៅទេ...ហើយនេះនាំគ្នាមកទាំងព្រឹកបែបនេះមានការអ្វីនឹងប្អូនស្រីយើងនេះកុំប្រាប់ណាថាមកញ៉ែប្អូនយើងនោះមិនបានទេវើយ...»ណាមជូន

«បងនិយាយស្អី?អ្នកណាញ៉ែអ្នកណា?គិតដូចក្មេងទៅកើត...បងនៅនិយាយលេងជាមួយគេចុះខ្ញុំមាន រឿងនិយាយការងារជាមួយគាត់ខាងនេះអញ្ជើញទៅការិយាល័យរបស់ខ្ញុំមួយទៀតជីមីនបងមកតាមខ្ញុំមកទុកឲ្យថេហ៍នៅមើលបងជូនកុំឲ្យគាត់ធ្វើបែករបស់...»

នាងតូចដើរទៅខាងក្រោយកៅអីចុចបើកនៅបន្ទប់ប្រជុំមួយផ្សេងទៀតដោយមានមីងឃូនឹងជីមីនដើរតាមក្រោយនាងតូចមកដល់ក៏អង្គុយចុះនិយាយគ្នាតែម្ដង

«ខ្ញុំសូមធ្វើការរាក់ទាក់ម្ដងទៀតចំពោះលោកខ្ញុំនូណាជាម្ចាស់ក្រុមហ៊ុននឹងអ្នកច្នៃម៉ូតប្រចាំក្រុមហ៊ុនហើយនេះលេខាទី២របស់ខ្ញុំគឺជីមីនលើកក្រោយលោកអាចទាក់ទងការងារតាមរយ:គេបានម៉ោះមកនិយាយរឿងការងារយើងវិញ...»នូណា

«គឺថាខ្ញុំចង់ឲ្យអ្នកនាងចេញម៉ូតសម្លៀកបំពាក់សម្រាប់ក្រុមចម្រៀងរបស់ខ្ញុំធ្វើការថតM/Vឬសម្ដែងនៅលើឆាកព្រោះថាខ្ញុំចង់ឲ្យវាមើលទៅល្អឥតខ្ចោះតើអ្នកនាងអាចធ្វើបានទេជាមួយនឹងការស្នើររបស់ខ្ញុំ...»

មីងឃូចាប់ផ្ដើមនិយាយឡើងនូណានាងស្ដាប់យ៉ាងយកចិត្តទុកដាក់ដោយនាងយកពេលគិតបន្តិចមុននឹងនិយាយឡើង

«ក្រុមរបស់ខ្ញុំគ្មានពាក្យថាធ្វើមិនបានទេព្រោះពួកយើងមានធនធានដែលមានសមត្តភាពជាច្រើនតែលោកត្រូវចាំថាក្រុមហ៊ុនរបស់ពួកយើងក៏សុីថ្លៃមិនតិចដែរណា៎...»

«ខ្ញុំមិនខ្វល់រឿងលុយនោះទេសំខាន់ឲ្យតែការងាររបស់អ្នកនាងចេញមកគុណភាពដូចអ្វីដែលខ្ញុំរំពឹងទុកទៅបានហើយ»មីងឃូ

«អា៎...ខ្ញុំចូលចិត្តបែបនេះបានតើមានលោកចង់ បានបែបណាខ្ញុំធ្វើការបង្ហាញម៉ូតដែលពួកយើងរៀបចំឲ្យលោកតាមនោះ...ចឹងពួកយើងនឹងមានការសុីញ៉េជាកិច្ចព្រមព្រៀងមួយជាក់លាក់...»

«នេះលោកមីងឃូអញ្ជើញធ្វើការសុីញ៉ែត្រង់នេះបាន»

ជីមីនបានហុចក្រដាសកិច្ចសន្យាដល់រាងសង្ហារមិនគិតច្រើនមីងឃូមើលបន្តិចហើយសុីញ៉េអ្នកទាំងពីរក៏ងើបឈរឡើងចាប់ដៃ

«រីករាយក្នុងការសហការមួយនេះ...»នូណា

«បាទខ្ញុំក៏ដូចគ្នាបើមិនយល់ទាស់ទេអ្នកនាងនូណាអញ្ជើញទៅញ៉ាំអារហារពេលល្ងាចជាមួយខ្ញុំមួយពេលទៅជាការអបអរដែលពួកយើងទាំងពីរសហការគ្នាបានដែរទេបាទ?»

មីងឃូនិយាយទាំងស្នាមញញឹមជាមួយនឹងស្នាមញញឹមដ៏មានមន្តស្នេហ៍មួយនេះបានឆក់យកចំណាប់អារម្មណ៍ពីនូណាបាត់ទៅហើយ

«ចាស៎រីករាយណាស់...»

នាងតូចក៏ញញឹមតបទៅវិញដូចគ្នាមនុស្សស្អីស្នាមញញឹមស្រស់យ៉ាងនេះដឹងបេះដូងគេនៀករំភើប
ក្រលេកមកមើលអ្នកខាងក្រៅឯណេះវិញណាមជូនគេក៏គិតក្នុងចិត្តមិនឈប់ខ្លាចថាជុងហ្គុកមានកូនចិត្តលួចស្រលាញ់ប្អូនស្រីគេទើបជំរិតសួរនាំជុងហ្គុកយ៉ាងខ្លាំង

«ប្រាប់យើងមកថាឯងមានទំនាក់ទំនងស្អីជាមួយប្អូនស្រីយើង?ប្រាប់មកឲ្យយើងដឹងថាឯងចង់ញ៉ែប្អូនយើងឲ្យសោះប្រយ័ត្នយើងសំពងក្បាលប្រាប់ឲ្យហើយ...»ណាមជូន

«អត់ទេៗប្អូនបងបែបនេះខ្ញុំមិនស្រលាញ់ទេគេរាប់អានដូចមិត្តភក្តិសោះហើយគិតអីដល់ថ្នាក់នេះម៉ាក់ខ្ញុំនឹងម៉ាក់នាងក៏ជាមិត្តនឹងគ្នាបងក៏ដឹង...»
ជុងហ្គុក

«អើមែន...និយាយចឹងព្រឹកនេះមានឃើញអ្នកមីងនៅផ្ទះរបស់ឯងដែរទេព្រោះព្រឹកឡើងបាត់រកមិន ឃើញតែម្ដងហើយសួរនាក់នៅផ្ទះថាគាត់ទៅលេងផ្ទះមិត្ត...»ណាមជូន

«ឃើញតើនៅហៅខ្ញុំកូនប្រសារទៀតសង្ស័យម៉ាក់នឹងម៉ាក់ខ្ញុំចាប់គូឲ្យទេមើលទៅ...តែម៉េចក៏បងដូចជាហួងហែងប្អូនបងពីខ្ញុំម្ល៉េះធ្វើមើលខ្ញុំអាក្រក់ណាស់ចឹង...»ជុងហ្គុក

«អើមិនអាក្រក់យ៉ាងម៉េចហាស៎?គេធ្វើភ្លេចគេហ្អីនុងហាស៎អាព្រាននារីលាក់មុខស្រីច្រើនណាស់ឯងអា ណាភ្លើឲ្យប្អូនយើងទៅស្រលាញ់ប្រុសព្រានដូចឯងនោះ...មួយគ្រួសារមានតែស្រីម៉ាគ្រាប់នឹងផងតែបានឯងនឹងទឹកភ្នែកជូតក្បាលជង្គង់មិនខានឡើយ...» ណាមជូន

«យី...មើលខ្ញុំនេះក្នុងផ្លូវអាក្រក់ដល់ម្លឹងផងហ្អីគេឈប់ហើយគេមានមនុស្សដែលគេស្រលាញ់ហើយហើយចុះបងវិញមកវិញលើកនេះលឺថាចង់រៀបការផងហ្អីដូចមិនចង់ជឿសោះ...»ជុងហ្គុក

«ហ្អីកុំភ័យឯងមិនជឿក៏ត្រូវតែជឿដែរព្រោះយើងនឹងហៅឯងទៅការយើងហើយកុំភ្លេចចងដៃឲ្យច្រើនៗផងណា៎...»

«ងាប់ហើយហ្អីប្រញាប់ការម្ល៉េះម៉េចមិនចាំខ្ញុំផង...»

«ចាំស្អីឯងយើងចូលអាយុសាមហើយចង់ឲ្យយើងនៅយូរដល់កាលទៀតពេលឃើញក្មេងៗការហើយមាន កូនណាបេះដូងយើងនៀកវារងាខ្លាំងដឹងទេ?យើងស្រលាញ់គ្នាជាមួយនាងពីរឆ្នាំហើយទម្រាំបានការមិនងាយទេណា៎...បិះគេរត់ចោលហើយ នឹងកុំអីនៅសុីអំបិលមិនខាន»

«ចេះខ្លាចដែរបងឯងចាស់ទេតែយកប្រពន្ធក្មេង១៩ ឆ្នាំប្រយ័ត្នតែមានកូនហើយកូនយកប្ដីចាស់ដែរតិចថាឲ្យកូនចុះ...»

«បិតហែងទៅហា៎...យើងមិនទាន់ទាំងគិតរឿងនឹងផងឯងនេះគិតមុនយើងទៀត...អេ៎និយាយចឹងបាត់ថេហ៍ទៅណាហើយថេហ៍ៗ»

ណាមជូនគេរវល់តែនិយាយលេងជាមួយជុងហ្គុកក៏ភ្លេចគិតពីថេហ៍ដែលជាប្អូនធម៌របស់គេបាត់ឲ្យ ឈឹង

«ខ្ញុំនៅទីនេះ...ខ្ញុំមិនបានទៅណាទេតែបងទេនិយាយគ្នាគ្មានគិតប្អូនសូម្បីបន្តិចចរិតចឹងបាននាងល្អិតនោះរត់ចោលធ្វើអីភ្លេចគេបាត់ចឹងតើស៎អូរនាងល្អិតខលមកល្មមហេលឡូ...រកបងណាមជូនមែនទេ?គាត់នៅក្រុមហ៊ុនរបស់នូណា...អឹមចាំបងប្រាប់គាត់ឲ្យ»

ថេហ៍និយាយទូរសព្ទ័ហើយក៏បញ្ចេញនូវស្នាម ញញឹមបែបមានល្បិចទៅកាន់ណាមជូន

«បងហា៎...អូរខ្ញុំគួរហៅថាប្អូនថ្លៃត្រូវជាងព្រោះបងទាក់ទងប្អូនស្រីខ្ញុំប្អូនថ្លៃនាងល្អិតឲ្យប្រញាប់ទៅផ្ទះភ្លាមជិះកង់ឬជិះម៉ូតូជិះឡានក្រុងឬដើរក៏ដោយត្រូវទៅផ្ទះឥឡូវនេះអត់មានព្រឹកឡើងមិនទាន់ដើរផ្ទះគេទេ...»ថេហ៍

ក្រាក~

សម្លេងបើកទ្វារក៏បន្លឺឡើងនូណានឹងមីងឃូបានដើរចេញបន្ទប់ប្រជុំនោះហើយឯងសម្លេងបើកទ្វារមួយទៀតនោះគឺអនាគតប្រពន្ធរបស់ប្រូណាមជូន

«លោកប្ដីហា៎~ម៉េចក៏មកទីនេះមិនប្រាប់អូនចឹងដឹងទេថាអូនរកបងយូរប៉ុណ្ណាតោះទៅផ្ទះយើងវិញខ្ញុំគ្រាន់តែមកតាមគាត់ធម្មតាទេអត់មានអីសុំទោសដែលរំខានលាសិនហើយកុំភ្លេចទៅការខ្ញុំផងណា៎»

នាងតូចដែរជាប្អូនស្រីរបស់ថេហ៍និយាយដោយញញឹមឯណាមជូនក៏ដើរឈ្ងោកៗទៅតាមក្រោយមើលទៅក៏ដឹងថាខ្លាចប្រពន្ធប៉ុណ្ណាដែរ

«អុញ៎ហើយប្អូនស្រីឯងទាក់ទងបងប្រុសយើងពីពេលណាថេហ៍...»នូណា

«គឺពីរឆ្នាំហើយ...ហើយនេះកុំប្រាប់ណាថាឯងអត់ទាន់ដឹងទេថាពួកគេជិតរៀបការ?»ថេហ៍

«អត់ដឹងសូម្បីបន្តិច...បងយើងចឹងសោះចេះប្អូនឯងស្រលាញ់កើតដែរណ៎ដៃភ្លើងជើងសឹងអីនឹងចុម៎ចឹងមុននឹងគាត់មានធ្វើបែកស្អីអត់?»

គ្រាន់តែនិយាយដល់ដៃភ្លើងជើងមាន់ភ្លាមក៏នឹក ឃើញពីអ្វីដែលកើតឡើងនៅពេលនាងមិននៅភ្លាមៗ

«អឺ...គឺ...គាត់ធ្វើឲ្យបែកកែវកាហ្វេនឹងកែវតែ...»

ជុងហ្គុកដែលស្ងាត់មួយសន្ទុះនោះក៏ហា៎ស្ដីឡើងទាំងចង្អុលទៅកែវដែលបែកនោះឯនាងវិញសែនហួសចិត្តចេញឆ្ងាយពីភ្នែកតែមួយភ្លែតធ្វើបែកកែវនាងអស់ពីរបាត់ទៅហើយ

«គីមណាមជូន!!!ខ្ញុំនឹងទូទាត់ជាមួយបង...ខឹងណាស់ៗ»

«ត្រជាក់ចិត្តៗនូណាចិត្តត្រជាក់ៗភ្ញៀវនៅទីនេះនៅឡើយទេ...»ជីមីន

«សុំទោសពួកលោកផងមកពីខ្ញុំខឹងពេក...»

«មិនអីទេធម្មតានោះទេដែលមនុស្សស្រីខឹងនោះអ្នកនាងនូណាខ្ញុំអាចសុំលេខទូរសព្ទ័ផ្ទាល់ខ្លួនបានដែរទេស្រួលទាក់ទងគ្នាបាទ...»មីងឃូ

«ចា៎សមិនអីទេ...នេះខ្ញុំសុំទោសម្ដងទៀតណា៎»

«ខ្ញុំសុំលេខរបស់អ្នកទាំងពីរផងស្រួលទាក់ទងរឿងការងារ...»

ជុងហ្គុកឃើញដូចនេះក៏ព្យាយាមមកសុំលេខទូរសព្ទ័របស់កម្លោះតូចទាំងពីរឯពួកគេបានត្រឹមធ្វើ មុខឆ្ងល់
«មិនអីជុងហ្គុកទាក់ទងការងារអីទាក់ទងមកខ្ញុំផ្ទាល់មកមិនបាច់ទាក់ទងទៅពួកគេទេ...»

នូណានិយាយកាត់ក្រោយពីរនាក់នោះមិនទាន់ហារមាត់និយាយអ្វីហើយធ្វើសញ្ញាដាក់ជុងហ្គុកជាការប្រាប់ទុកថានេះជាល្បិច

«បានៗមិនអីកុំឲ្យនូណាហត់ពេកក្នុងនាមពួកយើងជាលេខានាងម៉េចនឹងអាចឲ្យប្រធានធ្វើការងារអ្វីតែម្នាក់ឯងនោះនេះលេខខ្ញុំ...ថេហ៍ឆាប់ឲ្យគេទៅ»

ជីមីននិយាយយ៉ាងលឿនហើយក៏បង្ខំឲ្យថេហ៍ដែលនៅស្ទាក់ស្ទើរនោះឆាប់ឲ្យលេខទៅជុងហ្គុក

«អរគុណច្រើនហើយណា៎លាសិនហើយថ្ងៃក្រោយជួបគ្នា...»

ជុងហ្គុកចាកចេញទៅទាំងស្នាមញញឹមជាប់លើផ្ទៃមុខព្រោះបានលេខក្រាស់នេះឯង

«ខ្ញុំលាទៅសិនហើយណា៎ល្ងាចនេះចាំខ្ញុំទៅទទួលអ្នកនាងនៅឯផ្ទះណា៎...»

«ចា៎សលាសិនហើយចាំជួបគ្នាណា៎...»

«ម៉េចក៏ឯងមើលទៅស្នឹតស្នាលនឹងគេម្ល៉េះយើងដូចជាមិនទុកចិត្តសោះព្រោះជាមិត្តនឹងគ្នាជាមួយអាល្អិតនោះយើងខ្លាចចរិតដូចគ្នាណាស់...»ថេហ៍

«មែនហើយក្រៅពីរឿងការងារកុំទាក់ទងគេទៀតអីមើលទៅគេមានបំណងចង់ញ៉ែឯងហើយណា៎នូណា»ជីមីន

«នែ៎...កុំគិតច្រើនពេកគេនឹងហេស៎ដែរចង់ញ៉ែយើងនោះតែបើសង្ហារដូចគេមកញ៉ែយើងក៏យើងយល់ ព្រមឲ្យញ៉ែដែរ...និយាយលេង...ល្ងាចនេះពួកឯងទាំងពីរអាចនៅថែមម៉ោងបានទេយើងចេញមុនម៉ោងបន្តិចហើយព្រោះមានណាត់...»នូណា

«អូខេបានតើ...យើងនឹងធ្វើការងាររបស់ឯងឲ្យល្អកុំភ័យអី...»

ថេហ៍នឹងជីមីននិយាយព្រមគ្នាធ្វើឲ្យនាងតូចសើចឡើងទាំងអស់សំណើចព្រោះពួកគេមើលទៅដូចជាខ្លាចនាងដូចនិយាយប្រាប់ណាមជូនហើយមើលទៅ...

«ហើយម៉េចបានសើច...?»ថេហ៍

«គ្មានអីទេប្រឹងតែធ្វើការតែម៉ោងប្រាំមួយល្ងាចត្រូវទៅផ្ទះសម្រាកព្រោះស្អែកត្រូវទៅបារីស...លឺទេ?ល្អពេលនេះអត់មានអ្វីដែលខ្ញុំត្រូវនៅទេអូរលូខាស៎សូមផ្ញើរពីរនាក់នេះនៅនឹងលោកផងណា៎រំខានហើយ»

នាងតូចនិយាយហើយក៏ដើរចេញបាត់ទៅដែរទុក ឲ្យលូខាស៎នៅមើលការខុសត្រូវចំពោះលេខាទាំង ពីររបស់នាង

(ហ៊ាននៅជិតស្និតស្នាលនឹងនូណារបស់យើងផងនឹងដណ្ដើមចំណាប់អារម្មណ៍នាងពីយើងផងយើងនឹងធ្វើឲ្យពួកឯងត្រូវបណ្ដេញចេញ)

Continue Reading

You'll Also Like

13.8K 229 4
ប្រភេទប្រលោមលោកខ្លីបែបស្រើបស្រាល🔞 / សុំទោសទុកជាមុនរាស់ពាក្យពេចន៍មិនសមរម្យ BL TAEKOOK Jeon Jungkook Top/ Kim Taehyung Bottom អ្នកនិពន្ធ: Riel
6K 586 13
ជាប្រភេទសាច់រឿងខ្លីៗប៉ុណ្ណោះ
526K 17.4K 124
Read and find out...