🔞ភ្លើងពិស🔥

By fgGavahagva

4.8K 450 65

គេប្រៀបដូចជាភ្លើងដែលព្យាយាមបំផ្លាញពិសរបស់ខ្ញុំអោយអស់រឹទ្ធ ប៉ុន្តែវាមិនងាយស្រួលឡើយ ពឹសដូចជាខ្ញុំនេះអាចនឹងធ្វើអ... More

🔥ភ្លើងនឹងពឹស🔞
ផ្ដើមរឿង :ឈ្លោះគ្នា
ភាគទី១/ជ្រេញអ្នកខ្លះណាស់ ធ្វើមើលតែពិភពលោកមានគ្នា២នាក់
ភាគទី២/ប្រហែលបាក់ទេដឹង?
ភាគទី៣ /តើមនុស្សស្លូតបូតអាចក្លាយជាមនុស្សពិសពុលដែរទេ?
ភាគទី៤:ចង់សម្លាប់ក៏សម្លាប់មក
ភាគទី៥/ភ្លើងមិនអាចឈ្នះពិសបានឡើយ
ភាគទី៦+៧/រឿងរ៉ាវអតីតកាល
EP ៨+៩/បើយើងស្លាប់ឯងគិតថាយើងសម្ដែងទៀតទេ?
ភាគទី១១/ធ្វើដើម្បីសងសឹក នឹងមកហិច្ចតា
ភាគទី១៣/ បើសភាពខ្ញុំបែបនេះ អោយខ្ញុំរស់នៅធ្វើអ្វីទៀត?
ភាគទី ១៤/រៀបការជាមួយខ្ញុំ
ភាគទី15+16/តែមនុស្សរោគចិត្តដូចបង ពូកែថ្នាក់ថ្នម

ភាគទី១០/គ្រប់យ៉ាងគ្រាន់តែជាសម្ដែង

231 27 6
By fgGavahagva

ពេលនោះ ឡានពេទ្យក៏មកដល់ ដែលមីងជីបានខល់ហៅជាមុន គ្រូពេទ្យ៣នាក់ចុះមកធ្វើការសុំផ្លូវបន្តិចពីជុងហ្គុក រួចគ្រូពេទ្យស្រីម្នាក់ក៏ពិនិត្យជីពចរថាដៃរាងតូចក៏ទទួលដឹងចម្លើយភ្លាមៗ >

«គេនៅមានដង្ហើមទេ ឆាប់ឡើង» សម្ដីគ្រូពេទ្យធ្វើអោយ ធ្វើអោយថេយ៍ណៃ មីងជី ជុងហ្គុកផ្ដើមមានសង្ឃឹមឡើងវិញ មិនបង្អង់យូរ ជុងហ្គុកលើកត្រកងកាយតូចដាក់លើរទេះសែងដាក់ឡានពេទ្យចេញទៅជាមួយគ្រូពេទ្យយ៉ាងលឿន ។ចំណែក ថេយ៍ណៃ នឹងមីងជី ក៏ជិះឡានតាក់សុីទៅតាមក្រោយផងដែរ។

//មន្ទីពេទ្យ//

១ម៉ោងក្រោយមក គ្រូពេទ្យក៏ចេញមកចំនួន៣នាក់ ។

«អ្នកជំងឺគឺមានសុវត្ថិភាពវិញហើយ »ដុកទ័រញញឹមតិចៗ គ្រប់គ្នាបញ្ចេញស្នាមញញឹមទាំងរំភើបចិត្ត ។

«អរគុណណាស់គ្រូពេទ្យ»មីងជីលើកដៃសំពះអរគុណគ្រូពេទ្យទាំងត្រេកអរ ឡើងហូរទឹកភ្នែក ឃើញទង្វើគាត់សោះអាក្រក់ សម្ដីអាក្រក់ជាមួយថេរហង្សរាល់ថ្ងៃ តាមពិតគាត់ស្រឡាញ់គេណាស់ គ្រាន់តែថេយ៍ណៃគាត់ស្រឡាញ់ខ្លាំងជាង ។

ជុងហ្គុកចាប់ដៃតូចស្រឡូនងាកសម្លឹងមើលទៅកាន់ថេយ៍ណៃទាំងស្នាមញញឹមយល់ចិត្តគ្នាវិញ នាងក៏ញញឹមតបតរជុងហ្គុកវិញដូចគ្នា ។

«អាណាព្យាបាលអ្នកជំងឺសុំទៅបន្ទប់ពិភាក្សាជាមួយខ្ញុំបន្តិច »

«ចាស់លោកគ្រូពេទ្យ»

ស្នាមញញឹមមីងជី រលាយម្ដងបន្តិចៗ ជំនួសដោយចម្ងល់ ទើបដើរទៅតាមដុកទ័រក្នុងបន្ទប់ពិគ្រោះយោបល់ទាំងអារម្មណ៍មិនស្រួល សង្ឃឹមថាមិនមានបញ្ហាអីទៅចុះ ។

«ណៃ!!បងចេញទៅក្រៅទិញភេជ្ជះផ្លែឈើអោយថេហង្សបន្តិចណា អូនទៅមើលថេហង្សមុនបងទៅ» ជុងហ្គុកសម្លឹងមើលដំណើរមីងជីបន្តិច ដោយមិនបានគិតអ្វីច្រើនទេ គេងាកមកចាប់ដៃតូចៗថេយ៍ណៃទាំងស្នាមញញឹមជាការអនុញ្ញាតពីម្ចាស់បេះដូង។

«ចាស់..អូនរំខានបងពេកហើយ អរគុណណាជុងហើយក៏សុំទោសបងដូចគ្នាដែលអូនយល់ច្រឡំលើបង» នាងញញឹមតិចៗដែលមានក្ដីសុខជាខ្លាំង ។

«មិនអីទេអូន..បងទៅសិនហើយ» ថាហើយ ជុងហ្គុកក៏បោះជំហ៑ានចាកចេញ ក្រោមក្រសែភ្នែកច្រណែនឈ្នានីសរបស់ថេហង្ស ដែលអង្គុយលើគ្រែទម្លាក់ជើង ដៃម្ខាងជាប់សេរ៉ូម គេទើបតែដឹងខ្លួនអម្បិញមិញទេ ផ្អែមល្ហែមបន្តិចសិនទៅ តិចទៀតលែងផ្អែមហើយ ។

«អា!!ថេហង្ស នេះអូនដឹងខ្លួនហើយមែនទេ?អាយយ..» នាងតូចថេយ៍ណៃឃើញប្អូនដឹងខ្លួនភ្លាម ក៏ប្រញាប់មកចាប់ដៃតូចៗថេហង្ស តែក៏ត្រូវថេហង្សច្រានមួយទំហឹងដួលអុកគូទនឹងឥដ្ថការ៉ូព្រូស ។

«កុំប៉ះយើង!!យ៉ាងមិច?ឯងគិតថាយើងស្លាប់មែនទេ?» ថេហង្សសម្លឹងមុខថេយ៍ណៃដោយសេចក្ដីស្អប់ពេញទ្រូង គេគ្មានថ្ងៃស្លាប់ឡើយ ដរាបណាហង្សម្នាក់នេះមិនទាន់សងសឹកមនុស្សអាក្រក់អោយសមបំណង តាមពិតរឿងគ្រប់យ៉ាងវាគ្រាន់តែជាការសម្ដែងពិសពុលដាក់ទុនរបស់គេតែបន្តិចទេ គេធ្វើដើម្បីល្បួងជុងហ្គុកជឿថាគេជាមនុស្សល្អប៉ុណ្ណោះ ពេលនោះហើយល្បែងនឹងដំណើរការ គ្មានអ្នកណាស្មានចិត្តមនុស្សពិសពុលម្នាក់នេះត្រូវទេ ។

«អត់..ទេអូន..បងមិនដែលគិតបែបនេះឡើយ តែហេតុអីអូនប្លែកម្លេះ?» នាងតូចងើបពីឥដ្ថយឺតៗ បន្លឺសួរប្អូនប្រុស ទាំងមិនយល់ នេះថេហង្សនៅតែមានចិត្តស្អប់គេដដែលហេស៎?បានន័យថាយ៉ាងមិចទៅនាងមិនយល់ទេ?

«យ៉ាងមិច?ឯងគិតថាយើងព្រមកែខ្លួនធ្វើល្អដាក់មនុស្សអាក្រក់ដូចជាឯងហេស៎?នាងល្ងង់ គ្រប់យ៉ាងវាគ្រាន់តែជាបោកបញ្ឆោតឯងទេ ឯងស្មានតែយើងនេះចង់ស្លាប់ងាយៗណាស់រឺ?» សម្ដីរបស់ថេហង្សបញ្ជាក់ច្បាស់ៗ ធ្វើអោយនាងតូចថេយ៍ណៃ គាំងគ្មានអីនិយាយ ទឹកភ្នែកក៏ហូរស្រក់មក ចុងបញ្ចប់អំពើល្អដែលនាងព្យាយាមធ្វើល្អជាមួយថេហង្ស វានៅតែមិនអាចបញ្ឈប់កំហឹងថេហង្សបាន តើនាងស្លាប់ ទើបគេមើលឃើញមែនទេ?

«ហុឹក..តើបងត្រូវធ្វើបែបណា?ទើបអូនមើលឃើញអំពើល្អរបស់បង.ធ្វើបែបណាទើបអូនបានស្បើយកំហឹងនៃរឿងអតីតកាលរបស់ម៉ាក់បងបាន..ហុឹក..» នាងតូចបន្លឺបណ្ដើរ យំបណ្ដើរទាំងឈឺចាប់ នាងពិតជាហត់ណាស់ ការដែលយើងព្យាយាមធ្វើអំពើល្អជាមួយនរណាម្នាក់ តែលទ្ធផលចុងក្រោយនៅតែគ្មានបានផល វាពិតជាឈឺចាប់ណាស់ ។

«ហុឹស!ក៏ទៅស្លាប់ទៅ»សម្ដីចិត្តដាច់ គ្មានអាណិតអ្នកជាបងស្រីឡើយ ធ្វើអោយថេយ៍ណៃចុកទ្រូងកាន់តែខ្លាំង ទើបស្ទុះទៅទាញកាំបិតចិត្តផ្លែឈើនៅក្បែរនឹងលើកមកត្រៀមចាក់ខ្លួនតាមសម្ដីរបស់ប្អូនពិតមែន នាំអោយរាងល្អិតដែលចិត្តខ្លាំងដូចថេហង្សក៏ផ្ដើមធ្លាក់ទឹកមុខបន្តិច តែគេបែរជាគ្មានប្រតិកម្មសូម្បីតែបន្តិច ។

«បើសិនការស្លាប់របស់បង.ហុឹកធ្វើអោយអូនឈប់ស្អប់បងបាន ធ្វើអោយអូនលះបង់កំហឹង បងក៏ព្រមស្លាប់»

«ឯងគិតថាឯងធ្វើបែបនេះ យើងអាណិតឯងមែនទេ?» រាងតូចញញឹមតិចៗជាការសើចចម្អកថេយ៍ណៃ មិនជួយឃាត់ទេ បែរជាបញ្ឈឺអោយថែម ។

«បងដឹងថាទោះបងស្លាប់ក៏អូនគ្មានថ្ងៃអាណិតបងដែរ..ហុឹក..មិនអីទេ..លាហើយ» នាងតូចថេយ៍ព្រោះតែឈឺចាប់មិនអាចទ្រាំបាន នាងតូចបិទភ្នែកលើកកាំបិតមកចាក់ទម្លុះពោះខ្លួនឯងយឺតៗ តែក៏ត្រូវថេហង្សដោះសេរ៉ូមចេញពីដៃមកចាប់ដៃនាងបញ្ឈប់ជាមុន ។

«លែងបងទៅ!!ក្រែងអូនចង់ឃើញបងស្លាប់ណាស់ហេស៎?បងប្រាប់អោយលែង..លែងទៅ..ហុឹក..» នាងតូចព្យាយាមរើបម្រាស់ចេញពីដៃថេហង្ស តែថេហង្សក៏ព្យាយាមចាប់ដៃនាងជាប់ដូចគ្នា ទើបធ្វើអោយប្រតាយប្រតប់គ្នាពេញនឹង ។

«យើងមិនលែងទេ..កុំគិតអីឆ្កួតៗអោយសោះ..» ថេហង្សមិនមែនធ្វើព្រោះបារម្មណ៍ទេ តែបើអោយថេយ៍ណៃបញ្ចប់ជីវិតស្រួលៗបែបនេះវាមិនសមចិត្តគេទេ ធ្វើបាបផ្លូវចិត្តនាងនៅរស់ទើបជារឿងសប្បាយ ។

«បញ្ឈប់បងធ្វើអី?បងចង់ស្លាប់..ហុឹក..លែងបងទៅ..»

«អូយ!!» ទាញចុះទាញឡើង ថេហង្សក៏ត្រូវឆូតមួយកាំបិតត្រូវដៃចេញឈាមបន្តិច នាងតូចថេយ៍ណៃទម្លាក់កាំបិតចុះយ៉ាងលឿន ស្ទុះមករកប្អូនដោយក្ដីបារម្មណ៍ ។

~ផាច់~«នាងឆ្កួត» ដោយខឹងនឹងដៃខ្លួនឯងមានរបួស ថេហង្សក៏បានទះអ្នកជាបងស្រីមួយកំភ្លៀងទាំងទំហឹង រួចក៏ទះមួយកំភ្លៀងទៀតបង្ករអោយនាងដួលព្រូស ។

~ផាច់~«យើងជួយឯងដើម្បីកុំឯងនេះស្លាប់!!ហេតុអីឯងក្បាលរឹងម្លេះ ឯងឃើញទេដៃយើងក៏មានរបួសទៀតហើយ គ្រប់យ៉ាងដោយសារតែឯង នាងឆ្កួត » ថេហង្សបន្ទន់ជង្គង់ស្ទុះមកបោចសក់បងស្រីទាំងកំហឹង ដោយគ្មានចិត្តអាណិតនាងបន្តិចឡើយ ។

«ហុឹក..បងឈឺណាស់..លែងបងទៅ..ហុឹក..»នាងតូចថេយ៍ណៃចាប់ដៃប្អូនអោយព្រលែងសក់ក្បាលខ្លួនឯងទាំងឈឺចាប់ ឈឺទាំងកាយ ឈឺទាំងចិត្ត ។

«ឯងចាំទុក្ខក្នុងខួរក្បាលឯងផងចុះ ថាយើងនេះគ្មានថ្ងៃធ្វើល្អជាមួយឯងទេ ទោះបីយើងស្លាប់ក៏ដោយ ឯងកើតមកជាសត្រូវជាមួយយើង វិញ្ញាណម្ដាយឯងមិនដឹងជាវេទនាប៉ុណ្ណាទេ?ពេលឃើញយើងធ្វើបាបឯងបែបនេះ..ហាសហា..ហើយកុំគិតអោយសោះ ថាកាលដែលយើងជួយឯង ក៏ព្រោះបារម្មណ៍នោះ ចម្លើយគឺអត់ទេ បើឯងស្លាប់ស្រួលៗបែបនេះវាមិនសមចិត្តយើងទេ ឯងនៅទទួលភាពឈឺចាប់ច្រើនជាងនេះទៀត បងស្រីដ៏សែនល្អរបស់ខ្ញុំ » ថេហង្សនិយាយផងសើចផងទាំងសមចិត្ត ឃើញទឹកភ្នែកបងស្រីស្រក់ហូរម៉ាត់ៗ នាយតូចកាន់តែមានស្នាមញញឹមពិសពុលមិនរលុប ។

~ផាច់~ផាច់~ផាច់~«ហុឹក..ជួយខ្ញុំផង..ហុឹក..»

«ថេយ៍កុំណា!!ឈប់ទៅ..ហុឹក..បងប្រាប់អោយឈប់ទៅ..ហុឹក..»

ថេហង្សព្រលែងនាង លើកដៃមកទះផ្ទៃមុខខ្លួនឯងអោយក្រហមដើម្បីជាការទម្លាក់អំពើអាក្រក់អោយនាង ពេលជុងហ្គុកមកឃើញ នាងនឹងក្លាយជាតួបីសាច គេក៏ក្លាយជាតួចិត្តល្អ ។ថេយ៍ណៃ ព្យាយាមចាប់ដៃប្អូនប្រុសអោយបញ្ឈប់ទាំងញ័រភ័យខ្លាច គេពិតជាខ្លាចថេហង្សណាស់ ។

«លែងដៃបងថេយ៍..លែងដៃបងទៅ..ហុឹក..» បន្ទាប់ពីទះខ្លួនឯងអោយក្រហមមុខហើយ រាងតូចក៏ចាប់ទាញដៃបងស្រីអោយមកចាប់ច្របាច់.ក.គេដេកនឹងក្រាលការ៉ូ ធ្វើដូចខ្លួនជាជងរងគ្រោះចឹង😑

«ខិ..ហុឹក..ជួយផង..លែងខ្ញុំទៅ..ហុឹក..ខ្ញុំខ្លាចហើយ..ហុឹក..» រាងតូចចាប់ដៃនាងតូចអោយមកច្របាច.ក.ទោះនាងព្យាយាមដកដៃចេញក៏មិនបានផលដែរ គេព្យាយាមសម្ដែងបានយ៉ាងឥតខ្ចោះ ព្រមទាំងយំហូរទឹកភ្នែកបានយ៉ាងល្អទៀត ។

«ណៃ!!ឈប់ភ្លាម!!» ជុងហ្គុកដែលចូលមកដល់ នាយទម្លាក់ផ្លែឈើ ភេជ្ជះចោលមួយឡែក ស្ទុះមកចាប់ថេយ៍ណៃចេញពីថេហង្សយ៉ាងលឿន ស្របពេលថេហង្សក៏ស្ទុះមកអោបគេផងដែរ ។

«ហុឹក..ជុង..ហុឹក..ខ្ញុំខ្លាចណាស់..ខ្ញុំមិននឹកស្មានថាបងណៃគាត់ខឹងខ្ញុំដល់ថ្នាក់នេះឡើយ..គាត់ពិតជាគួរអោយខ្លាចណាស់..គាត់ហាក់ដូចជាមនុស្ស២នាក់ចឹង..ហុឹក..ប្រហែលជាកំហុសខ្ញុំហើយ..ទើបគាត់ខឹងខ្ញុំបែបនេះ »

«មិនអីទេ..ឯងលែងអីហើយ..យើងមកជួយឯងហើយ..កុំខ្លាចអីណា»

នាយតូចបញ្ចេញទឹកភ្នែកយ៉ាងគួរអោយអាណិត ដែលនាំអោយជុងហ្គុកជឿស្លុងដៃមាំអោបគេលួងលោមផ្ដល់ភាពកក់ក្ដៅយ៉ាងណែន ទាំងកែវភ្នែកសម្លឹងមើលថេយ៍ណៃដោយការហួសចិត្ត មនុស្សស្រីដ៏សែនស្លូតបូតដ៏គួរអោយស្រឡាញ់សម្រាប់នាយតើនាងបាត់ទៅណាហើយ?

«ហេតុអីក៏អូនប្រែក្លាយជាបែបនេះណៃ?» សំណួរចេញពីមាត់នាយក្រាស់ ធ្វើអោយថេយ៍ណៃសែនតឹងទ្រូងជាខ្លាំង ចំណែកថេយ៍ហង្សក៏ញញឹមឌឺដងនាងថែមទៀត វិនាទីនេះនាងមិនខុសពីស្លាប់ទាំងរស់ទេ ។

«ហុឹក..អូនមិនបានធ្វើទេ..ហុឹក..»ដឹងថាប្រកែកក៏ជុងហ្គុកមិនជឿដែរ តែនាងនៅតែចង់បញ្ជាក់ជុងហ្គុក។

«អូននៅប្រកែកទៀតហេស៎?ទាំងដែលបងមកដល់ឃើញផ្ទាល់ភ្នែកបែបនេះទៅហើយ.អូនចង់បញ្ជាក់ប្រាប់បងថាថេហង្សជាអ្នកផ្ដើមឡើងដោយខ្លួនឯងមែនទេ?អូនគិតថាបងល្ងង់ណាស់មែនទេ?ថេយ៍ហង្សគេឈឺ គេក៏កែរខ្លួនហើយ គេមិចនឹងអាចធ្វើបែបនឹងបាន បងមិនជឿថានេះគ្រាន់តែការផ្ដើមឡើងខ្លួនឯងរបស់គេទេ..បងពិតជាខកចិត្តនឹងអូនណាស់ណៃ មនុស្សស្រីដែលបងស្រឡាញ់តើអូនបាត់ទៅណាហើយ?»ឈឺផងខកចិត្តផង ជុងហ្គុកបោះសម្ដីត្រជាក់ស្រេបដោយនិយាយត្រង់ៗចេញពីបេះដូងដែលឈឺពឺតៗមិនបង្វៀង ដែលធ្វើអោយអ្នកស្ដាប់ហើយ គ្រាំចិត្តស្ទើស្ទះ បើនាងស្លាប់ភ្លាមៗក៏ល្អ នាងហត់ណាស់ ។

«នេះមានរឿងស្អីទៀតហើយ?» មីងជីដែលទើបនិយាយជាមួយដុកទ័រហើយ គាត់ដើរចូលមើល សម្លឹងមើលថេហង្ស ដោយការមិនយល់???

សុំរង់ចាំទស្សនាភាគបន្ត____

សរសេរដោយ:រ៉ាន់




Continue Reading

You'll Also Like

82.8K 6.6K 148
Admin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start date -21•4•2024(Sunday) End date-
91.3K 2K 30
𝐀𝐫𝐢𝐚𝐧𝐧𝐚. For 11 years of her life Arianna has been pushed, beaten and forced to become a top assassin. At the age of 5, little Arianna was kid...
63.5K 1.1K 32
Violet Morningstar is the older sister of Charlie Morningstar and is the eldest daughter of Lucifer and Lilith Morningstar. While her sister opens up...
21.1K 830 41
Long before time had a name, the first spinjitzu master created Ninjago, using four elemental weapons, but when he passed a dark presence sought out...