ក្លឹបរាត្រី / hyunlix

Av Gayafih

4.5K 369 55

"ត្រឹមតែមួយយប់ភាពបរិសុទ្ធរបស់ខ្ញុំក៏ត្រូវរលាយដោយសារតែលោក" Felix This story is only 10 part Hyunjin X Felix Hy... Mer

ក្លឹបរាត្រី
part : 1 ថ្នាំសម្រើប🔞
part : 3 មានផ្ទៃពោះ?
part : 4 អភ័យទោសឲបងផង
part : 5 ខ្ញុំមិនទៅជាមួយលោកទេ!!
part : 6 ប្រពន្ធសម្លាញ់

part : 2 ខ្ញុំស្អប់លោកឯង!!

559 49 3
Av Gayafih


ព្រឹកព្រលឹមថ្ងៃថ្មីព្រះអាទិត្យរះចែងចាំងពេញផ្ទៃផែនដី
ងាកទៅមើលក្នុងបន្ទប់មួយដែលមានមនុស្សម្នាក់កំពុងតែគេងលក់យ៉ាងស្កប់ស្កល់ ពេលនេះវាម៉ោង8ព្រឹកជាងទៅហើយតែមើលគេចុះគេងដូចជាមិនក្រោកសោះ។

" ហុឹម...! " Felix សម្លេងគ្រហឹមចេញមកពីដើមករាងតូចបើកភ្នែកមកយឺតៗសម្លឹងមើលទៅលើពិដានបន្ទប់ហើយក៏ងាកមើលឆ្វេងស្តាំធ្វើឲចិត្តដែលឆ្ងល់ក៏កើតមានឡើងព្រោះតែនេះមិនមែនជាបន្ទប់របស់គេឡើយ។

" នេះ...នេះមានរឿងអ្វីនឹងហេតុអ្វីក៏ខ្ញុំ?...អួយឈឺណាស់..! " Felix រាងតូចក៏ងើបក្រោកអង្គុយយ៉ាងលឿនតែអ្វីដែលធ្វើឲគេភ្ញាក់ផ្ញើលទៀតនោះគឺពេលនេះរាងកាយរបស់គេអាក្រាតដែលមានភួយគ្របពីលើ តែផ្នែកខាងក្រោមរបស់គេវាឈឺដូចជាគេចាប់ហែកអញ្ចឹង។

" ក្រោកហើយឬ? " hyunjin ភ្លាមៗនោះស្រាប់តែរាងក្រាស់ចេញមកពីបន្ទប់ទឹកដែលមានត្រឹមតែកន្សែងមួយរំចង្កេះគេតែប៉ុណ្ណោះ។

" លោ៎...លោកជាអ្នកណា? មានរឿងអ្វីទៅ? ខ្ញុំមកនៅទីនេះបានយ៉ាងមិច? " Felix គ្រាន់តែឃើញនាយភ្លាមរាងតូចទាញភួយមករុំខ្លួនឡើងជិតហើយបោះសំណួរសួរទៅកាន់នាយ អារម្មណ៍របស់រាងតូចពេលនេះក៏ចាប់ផ្តើមភ័យ តើវាមានរឿងអ្វីចំពោះគេទៅហេតុអ្វីក៏គេមិនចាំ?

" ឯងភ្លេចរឿងកាលពីយប់មិញហើយឬ? យប់មិញឯងថ្ងូរពិរោះខ្លាំងណាស់ " Hyunjin នាយក៏បកសំណួរសួរទៅកាន់រាងតូចវិញ។

" មិ....មិនពិតទេ...មិនពិតនោះទេលោកកុហក់ខ្ញុំ...ហុឹក " Felix គ្រាន់តែឮបែបនេះភ្លាមរាងតូចក៏ប្រកែកយកតែម្តង វាមិនអាចទៅរួចនោះទេ តែអ្វីដែលនៅចំពោះមុខគេពេលនេះវាជាការពិតទាំងអស់អញ្ចឹងមានន័យថាគេហើយនឹងនាយម្នាក់នេះកាលពីយប់មិញបាន...។

" កុហក់? យើងកុហក់ឯងដើម្បីអ្វីទៅ? បើមិនជឿឯងមើលរាងកាយរបស់ឯងពេលនេះទៅ " hyunjin នាយក៏ឆ្លើយតបទៅកាន់រាងតូចវិញទាំងស្នាមញញឹមចុងមាត់។

" ហុឹកៗ មិនអាចនោះទេ លោកចាប់បង្ខំខ្ញុំមែនទេ? " Felix រាងតូចក៏បើកភួយមើលម្តងទៀតគឺខ្លួនប្រាណរបស់គេពេលនេះវាពោរពេញទៅដោយស្លាកស្នាមដែលវាជាស្នាដៃរបស់រាងក្រាស់ ទឹកភ្នែកក៏ស្រក់ចុះមកដាបពេញថ្ពាល់នៅពេលដែលឃើញខ្លួនឯងស្ថិតក្នុងសភាពបែបនេះ ភាពបរិសុទ្ធដែលគេខំរក្សាទុករយះពេល22ឆ្នាំ ពេលនេះវាត្រូវបានរលាយដោយសារតែមនុស្សប្រុសម្នាក់ដែលគេមិនដែលស្គាល់សោះ។

" ហុឹស! ចាប់បង្ខំ? យើងចាប់បង្ខំឯងធ្វើអីទៅ? ឯងដឹងទេយប់មិញនេះឯងថ្ងូរពិរោះខ្លាំងណាស់ ថែមទាំងនិយាយថាឲយើងធ្វើវាឲលឿនថែមទៀត ចាំដែលទេក្មេងតូច " hyunjin រាងក្រាស់ក៏រៀបរាប់យ៉ាងវែងអន្លាយទៅកាន់រាងតូចធ្វើឲកាយតូចស្តាប់ហើយទឹកភ្នែកហូរមកលើសដើម។

" ហុឹកៗ ឈប់និយាយទៅ " Felix រឿងរ៉ាវកាលពីយប់មិញក៏លេចឡើងពេញក្នុងខួរក្បាលរបស់រាងតូច លើកនេះចប់ហើយរឿងដែលគេមិនចង់ឲវាកើតឡើងពេលនេះវាបានកើតឡើងហើយ។

" យ៉ាងមិចចាំបានហើយមែនទេ? បើចាំបានហើយក៏យកលុយហើយចេញទៅ " hyunjin មិនទាន់ទាំងដឹងអ្វីផងនាយក៏ដើរទៅយកកាបូបនៅលើតុរក្បែរគ្រែហើយបោះលុយឲទៅរាងតូចបីសន្លឹកវាស្មើរនឹង300$។

" លុយ? លុយស្អី? " Felix ពេលឃើញនាយបោះលុយមកឲគេបែបនេះរាងតូចក៏សួរទៅកាន់នាយទាំងចម្ងល់។

" aww ក្រែងឯងជាប្រុសលក់ខ្លួនមិនអញ្ចឹង? ឬក៏មិនគ្រាន់? បើមិនគ្រាន់យើងឲឯង300$ថែមទៀតនេះវាច្រើនជាងពួកស្រីៗដែលយើងដេកជាមួយទៅទៀត " hyunjin នាយក៏ដកលុយមកបីសន្លឹកថែមទៀតហើយបោះវាទៅឲរាងតូច នាយធ្វើបែបនេះដូចជាមិនឲតម្លៃរាងតូចសោះឡើយ។

" ហុឹកៗ យកលុយដ៏ថោកទាបរបស់លោកឯងទៅវិញទៅ ខ្ញុំមិនមែនជាប្រុសលក់ខ្លួននោះទេ ហុឹក " Felix ទឹកភ្នែកនៃភាពឈឺចាប់ក៏ស្រក់ចុះមកដូចជាទឹកភ្លៀងនៅពេលដែលឮប្រុសម្នាក់ដែលបានដេកជាមួយគេកាលពីយប់មិញនិយាយមើលងាយគេបែបនេះ រាងតូចក៏យកលុយដែលនាយបោះមកឲគេនោះបោះទៅឲនាយវិញ។

" នេះឯង...! " hyunjin រាងក្រាស់ស្រដីឡើងទាំងខឹងសម្បារនៅពេលដែលឃើញរាងតូចធ្វើបែបនេះចំពោះគេ ព្រោះវាជាលើកទីមួយហើយដែលមានមនុស្សមកធ្វើបែបនេះចំពោះគេ បើសិនជាគេដេកជាមួយស្រីៗអស់នោះវិញពួកនាងប្រាកដជាសប្បាយចិត្តជាក់ជាមិនខាននៅពេលដែលបានលុយច្រើនបែបនេះ តែចំពោះរាងតូចគឺអត់នោះទេ។

" ហុឹក...ខ្ញុំមិនមែនជាប្រុសលក់ខ្លួនដូចដែលលោកឯងគិតនោះទេ...ហុឹក...ហើយរឿងកាលពីយប់មិញខ្ញុំនឹងបំភ្លេចវាចោល ទុកថាខ្ញុំជំពាក់កម្មជាមួយលោកឯងទៅចុះ " Felix រាងតូចនិយាយចេញមកទាំងទឹកភ្នែករហាម ត្រូវហើយទុកថាគេជំពាក់កម្មជាមួយនាយទៅចុះដែលត្រូវមកជួបរឿងបែបនេះ ហើយក៏ត្រូវនាយនិយាយមើលងាយទៀត។

" បើអញ្ចឹងក៏ឆាប់ចេញពីទីនេះទៅ! " hyunjin នាយក៏ស្រែកដេញរាងតូចទាំងខឹងកំហឹងច្រាលពេញខ្លួន។

" ខ្ញុំនឹងចេញ..ហុឹក..លោកមិនបាច់ភ័យនោះទេ ព្រោះខ្ញុំក៏មិនចង់ឃើញមុខលោកឯងដូចគ្នា " Felix រាងតូចយកដៃជូតទឹកភ្នែកចេញពីថ្ពាល់ ហើយគេក៏ក្តោបភួយចុះចេញពីលើគ្រែទាំងលំបាកលំបិន រាងតូចក៏ដើរទៅរើសខោអាវរបស់ខ្លួនដែលនៅរាយបាយលើឥដ្ឋនោះចូលទៅក្នុងបន្ទប់ទឹកដើម្បីផ្លាស់ប្តូរវាចេញ។

មួយសន្ទុះក្រោយមករាងតូចក៏ចេញមកវិញដោយស្លៀកពាក់រួចរាល់ជាស្រេច រាងតូចគេមិនបានងូទទឹកនោះទេ គេចាំទៅងូតនៅឯផ្ទះវិញព្រោះគេចង់ចាកចេញពីទីនេះឲបានឆាប់បំផុត។ រាងតូចដើរទៅប្រឈមមុខជាមួយនឹងរាងក្រាស់ហើយក៏ស្រដីឡើង។

" ខ្ញុំស្អប់លោកឯង អាប្រុសថោកទាប " Felix និយាយរួចរាងតូចក៏ដើរចាកចេញពីទីនេះបាត់ទៅ ទុកឲរាងក្រាស់ឈរក្តាប់ដៃខឹងតែម្នាក់ឯង។

" ចង្រៃអ៉ើយ...! " hyunjin នាយហារស្តីឡើងទាំងកំហឹងច្រាលពេញខ្លួន រាងតូចពិតជាហ៊ានខ្លាំងណាស់នេះជាលើកទីមួយរបស់គេហើយដែលគេបានដេកជាមួយនឹងមនុស្សបែបនេះ តើរាងតូចគឺជាអ្នកណាទៅ? ហេតុអ្វីបានជាហ៊ានខ្លាំងបែបនេះ?
_______

(បញ្ចាក់ : ក្លឹបនេះគេបើក24ម៉ោងមិនមែនសម្រាប់តែរាំសប្បាយនោះទេ វាក៏ជាកន្លែងលក់ខ្លួនរបស់ពួកស្រីៗអស់នោះដែល ហើយណាមួយរាងក្រាស់ជាភ្ញៀវVIPអញ្ចឹងហើយនាយចង់នៅដល់ថ្មើរម៉ានក៏បានដែរ)

រាងតូចដើរចាកចេញពីក្នុងក្លឹបនេះទាំងអារម្មណ៍មិននៅក្នុងខ្លួន។

" អាឡូ! បងvarin មកយកខ្ញុំបន្តិចមកខ្ញុំនៅចាំបងនៅមុខក្លឹប**** " Felix រាងតូចដកទូរស័ព្ទចេញពីហោប៉ៅខោលហៅអ្នកបើកឡានឲមកទទួលគេ កាលពីយប់មិញគេជិះឡានមកជាមួយមិត្តភក្តិ ទើបពេលនេះគេខលឲអ្នកបើកឡានមកយកគេទៅ។

' បាទអ្នកប្រុសតូច ចាំបន្តិចណា ' Varin ខ្សែម្ខាងទៀតក៏ឆ្លើយតបមកវិញទាំងសប្បាយចិត្ត គេតាមរករាងតូចពេញមួយយប់ហើយពេលនេះរាងតូចក៏callមកគេឲទៅយក បែបនេះគេធូរចិត្តហើយ។ ឆ្លើយតបរួចគេក៏ដាក់ទូរស័ព្ទចុះ។

" ហុឹកៗ " Felix រាងតូចឈរសុខៗក៏នឹកឃើញដល់រឿងរ៉ាវដែលបានកើតឡើងទៅលើគេ វាធ្វើឲទឹកភ្នែករបស់គេហូរមកដូចជាទឹកជំនន់ហូរបាក់ទំនប់ទៅហើយ។

មួយសន្ទុះក្រោយមកឡានសេរីទំនើបមួយក៏បានបើកមកឈប់ចំពីមុខគេ ហើយពេលនោះvarinក៏ចុះមកពីក្នុងឡានដើរសម្តៅមករករាងតូចយ៉ាងលឿន។ ដោយឃើញបែបនេះហើយរាងតូចក៏ជូតទឹកភ្នែកចេញដើម្បីកុំឲvarinឃើញទាន់ ហើយក៏ទាញកអាវបិទបាំងស្លាកស្នាមនៅលើកបស់គេផងដែរ។

" អ្នកប្រុសតូច! នេះអ្នកប្រុសតូចបាត់ទៅណាពេញមួយយប់? ខ្ញុំខំតាមរកអ្នកប្រុសតូចមិនឃើញសោះ ដឹងទេថាលោកប្រុសនឹងលោកស្រីបារម្ភពីអ្នកប្រុសតូចខ្លាំងប៉ុណ្ណា " varin ដើរមកដល់រាងតូចភ្លាមនាយក៏និយាយយ៉ាងវែងអន្លាយប្រៀបដូចស្ពានអ្នកលឿងទៅហើយ។

" កុំទាន់និយាយច្រើនអីបង យើងឆាប់ទៅៗខ្ញុំមិនចង់នៅទីនេះយូរនោះទេ " Felix រាងតូចក៏តបទៅកាន់នាយទាំងទឹកមុខស្រង៉ូតស្រង៉ាត់។

" បើអញ្ចឹងអ្នកប្រុសតូចឡើងឡានមក " varin នាយក៏ទៅបើកទ្វារឡានដើម្បីឲរាងតូចឡើង។ បន្ទាប់ពីឡើងឡានរួចរាល់ពួកគេក៏បើកចេញទៅ។

ភូមិគ្រឹះLee___

ឡានសេរីទំនើបក៏មកឈប់នៅចំពីមុខភូមិគ្រិះដ៏ធំស្កឹមស្កៃមួយ។ ដោយមិនចង់ចាំឲអ្នកបើកឡានមកបើកទ្វាឲគេទាន់ រាងតូចក៏ទាញទ្វាបើកដោយខ្លួនឯងហើយរត់ចូលទៅក្នុងភូមិគ្រឹះបាត់ទៅ ដែលទុកឲvarinឈរអេះក្បាលឆ្ងល់តែម្នាក់ឯង។

" កើតស្អីអញ្ចេះ? " Varin នាយនិយាយបណ្តើរយកដៃអេះក្បាលបណ្តើរ បាត់តែមួយយប់សោះអ្នកប្រុសតូចរបស់គេប្លែកខ្លាំងណាស់។

" Felix! " Mrs.Lee គ្រាន់តែឃើញកូនដើរចូលមកដល់ភ្លាមលោកស្រីក៏ក្រោកឈរឡើងព្រមជាមួយលោកប្រុសLee ហើយហៅឈ្មោះគេតែម្តង គាត់អង្គុយចាំកូនប្រុសរបស់គាត់មួយថ្ងៃហើយព្រោះតែបារម្ភ បាត់មួយយប់ពេញបែបនេះតើអ្នកណាមិនបារម្ភទៅ បើកូនរបស់គាត់មិនដែលបាត់ពេញមួយយប់បែបនេះផងនឹង។

" ប៉ាម៉ាក់! " Felix គ្រាន់តែឮម៉ាក់របស់គេហៅគេបែបនេះហើយរាងតូចក៏រត់ទៅឱបគាត់ភ្លាមៗតែម្តង។

" នេះកូនបាត់ទៅណាពេញមួយយប់ ដឹងទេថាប៉ានិងម៉ាក់បារម្ភពីកូនខ្លាំងប៉ុណ្ណា " Mrs.Lee គាត់ឱបរាងតូចជាប់ហើយក៏និយាយប្រាប់រាងតូច។

" ហុឹកៗ កូនសូមទោសប៉ាម៉ាក់ " Felix រាងតូចឱបគាត់ផងទឹកភ្នែកហូរមកផងមើលចុះរាងតូចយំឡើងចង់សើមអាវរបស់ម៉ាក់គេទៅហើយ។

" នេះកូនកើតអីនឹង? ហេតុអ្វីក៏យំបែបនេះ? " Mr.Lee ឃើញកូនយំដោយគ្មានមូលហេតុបែបនេះគាត់ក៏សួរឡើង ព្រោះរាងតូចគេមិនដែលយំដោយគ្មានរឿងបែបនេះឡើយ លុះត្រាតែគេបានជួបអ្វីពីខាងក្រៅមក។

" មែនហើយកូនកើតអី? " Mrs.Lee លោកស្រីទាញកូនពីការឱបហើយសួរគេបន្ត។

" ហុឹក កូនអត់បានកើតអីនោះទេម៉ាក់ " Felix រាងតូចក៏ឆ្លើយទៅគាត់វិញទាំងទឹកភ្នែកដាបពេញថ្ពាល់។

" នេះ...! ករបស់កូន?ស្នាមអ្វីនឹងfelix? " Mrs.Lee ភាពភ្ញាក់ផ្ញើលក៏បានកើតឡើងនៅពេលដែលឃើញករបស់កូនគាត់ពោរទៅដោយស្នាមបែបនេះ គាត់ក៏ទាញកអាវរបស់រាងតូចចេញហើយមើលវា។

" ហុឹកៗ ម៉ាក់កូនសូមទោស " Felix រាងតូចក៏ចូលទៅឱបគាត់ម្តងទៀតទាំងទឹកភ្នែកហូរមកមិនឈប់ គេមិនអាចលាក់ពួកគាត់បានឡើយបើសូម្បីតែគេក៏មិនអាចទទួលយកបានផងនោះ។

" នេះ! កុំប្រាប់ប៉ាឲសោះណាថាកូន...? " Mr.Lee គ្រាន់តែនឹកឃើញដល់រឿងបែបនេះភ្លាមគាត់ក៏ដឹងតែម្តងថាកូនរបស់គាត់បានជួបអ្វី ព្រោះគាត់ដឹងចរិករបស់កូនគាត់ច្បាស់ណាស់ គេចូលចិត្តដើរលេងមែនតែខ្លួនប្រាណរបស់គេគ្មានអ្នកណាអាចប៉ះពាល់បានឡើយព្រោះតែរាងតូចគេហួងហែងខ្លួនប្រាណគេខ្លាំងណាស់ ប៉ុន្តែពេលនេះគ្រប់យ៉ាងវាចប់ហើយ។

" ហុឹកៗ " Felix រាងតូចក៏ងក់ក្បាលប្រាប់ជាចម្លើយទៅកាន់ពួកគាត់ ពេលនេះគេមិនអាចឆ្លើយបានឡើយព្រោះវាណែនទ្រូងវាគួរឲខ្មាស់។

" ពុន្ធោ! Felix កូនរបស់ម៉ាក់ " Mrs.Lee គាត់ក៏ឱបរាងតូចជាប់ទាំងក្តីអាណិត កូនរបស់គាត់មិនគួរជួបរឿងបែបនេះនោះទេ។

" ហុឹកៗ កូនសូមទោសលើកក្រោយកូនឈប់ដើរលេង កូនឈប់ចូលក្លឹបទៀតហើយ ហុឹក " Felix ទោះពេលនេះគេសន្យាជាមួយនឹងពួកគាត់ថាឈប់ចូលក្លឹបទៀតក៏ដោយ ប៉ុន្តែគ្រប់យ៉ាងវាហួសពេលទៅហើយ(ទាល់តែអញ្ចឹងបានរាង)។

" អ្នកណា...? អ្នកណាធ្វើដាក់កូនបែបនេះ? ប្រាប់ប៉ាមកប៉ានឹងទៅសម្លាប់វាភ្លាម " Mr.Lee គាត់និយាយទាំងខឹងសម្បារនៅពេលដែលឃើញកូនប្រុសតែមួយគត់របស់គាត់ជួបរឿងបែបនេះ កុំឲគាត់ដឹងឲសោះថាអ្នកណាជាអ្នកធ្វើ បើមិនអញ្ចឹងទេគាត់នឹងទៅសម្លាប់វាចោលភ្លាម។

" ហុឹក កូនមិនស្គាល់គេនោះទេប៉ា តែកូនស្អប់គេម្នាក់នោះខ្លាំងណាស់ " Felix នឹកឃើញដល់មុខនាយដែលបានរំលោភគេនោះហើយធ្វើឲគេស្អប់គេខឹងនាយដល់់ជាតិក្រោយតែម្តង។

" តែប៉ាកុំទៅរករឿងអ្នកណាអី ហុឹក ឲវាចប់ទៅកូននឹងបំភ្លេចវាចោល ទុកថានេះជាកម្មរបស់កូនដែលជំពាក់គេទៅចុះ " Felix

" កូនមិនអីទេមែនទេfelix? " Mrs.Lee គាត់ក៏សួរទៅកាន់កូនរបស់គាត់ទាំងចិត្តបារម្ភព្រោះមើលសភាពកូនរបស់រាងតូចពេលនេះវាពិបាកមើលណាស់។

" ហុឹក កូនមិនអីទេម៉ាក់ ពេលនេះកូនចង់ទៅសម្រាក " Felix រាងតូចនិយាយបណ្តើរយកដៃទៅជូតទឹកភ្នែកបណ្តើរហើយញញឹមទៅកាន់គាត់ដើម្បីបញ្ចាក់ថាគេមិនអី។

" បើអញ្ចឹងចាំម៉ាក់ជូនកូនទៅ ម៉ោះ " Mrs.Lee គាត់កាន់ដៃរាងតូចជាប់ព្រោះតែគាត់ចង់នាំរាងតូចទៅសម្រាក គាត់ដូចជាមិនសូវហ៊ានទុករាងតូចឲនៅម្នាក់ឯងប៉ុន្មានទេ មើលសភាពពេលនេះចុះគួរឲអាណិតណាស់។

" បាទ ម៉ាក់ " Felix ថាហើយអ្នកទាំងពីរក៏ដើរឡើងទៅកាន់បន្ទប់ដើម្បីសម្រាកបាត់ទៅ។

" Jaren(ចារ៉េន) yuha(យូហា) " Mr.Lee ភ្លាមនោះគាត់ក៏ស្រែកហៅរកអ្នកបម្រើ។

" ចាស៎/ចាស៎ លោកប្រុស " jaren នឹង yuha ចេញមកហើយក៏ឆ្លើយដំណើរគ្នា។

" ឆាប់ទៅធ្វើបបរហើយឡើងយកទៅឲfelixនៅក្នុងបន្ទប់របស់គេទៅ " Mr.Lee គាត់ក៏ដាក់បញ្ជារទៅកាន់អ្នកទាំងពីរ។

" ចាស៎ លោកប្រុសខ្ញុំដឹងហើយ " jaren អ្នកទាំងពីរឆ្លើយរួចក៏ដើរយ៉ាងឱនលំទោនហើយចេញទៅធ្វើម្ហូបទៅ។

បន្ទាប់ពីពួកនាងទៅបាត់គាត់ក៏ទម្លាក់ខ្លួនអង្គុយលើសាឡុងទាំងចិត្តតប់ប្រម៉ល់គិតដល់រាងតូចយ៉ាងខ្លាំង។

____to be continued___

THAVRY 🌙🦋

Fortsätt läs

Du kommer också att gilla

176K 6.4K 93
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
1M 35.2K 62
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
438K 13.1K 96
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
1.2M 53.3K 99
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC