part : 3 មានផ្ទៃពោះ?

528 49 12
                                    


មួយខែកន្លងផុតទៅ__

ពេលវេលាពិតជាដើរលឿនណាស់មួយខែកន្លងផុតទៅត្រឹមតែមួយប៉ប្រិចភ្នែកតែវាពិតជាយឺតសម្រាប់រាងតូចព្រោះតែគេនៅតែគិតរឿងរ៉ាវដែលបានកើតឡើងទៅលើគេកាលពីមួយខែមុន។ រយះពេលមួយខែនេះរាងតូចបានព្យាយាមបំភ្លេចវា ឈប់គិតពីវាបានទាំងស្រុងហើយ។ ទោះបីជារឿងរ៉ាវបានកើតឡើងលើគេយ៉ាងមិចក៏ដោយក៏រាងតូចនៅតែទៅសាលារៀនធម្មតា ប៉ុន្តែរយះពេលមួយអាទិត្យនេះរាងតូចមិនបានទៅសាលារៀននោះទេព្រោះតែគេមិនសូវស្រួលខ្លួន។

ម៉ោង7:45នាទីព្រឹក___

" នេះកូនជាហើយមែនទេ? " Mrs.Lee ឃើញកូនចូលមកអង្គុយលើតុរអាហារទាំងមានសម្លៀកបំពាក់សិស្សសាលារួចជាស្រេចនោះគាត់ក៏សួរឡើង។

" មិនសូវជាជាមួយរយភាគរយនោះទេម៉ាក់ តែកូនចង់ទៅរៀនមិនចង់ឈប់យូរនោះទេ " Felix រាងតូចឆ្លើយតបទៅគាត់វិញទាំងស្នាមញញឹម គេឈប់មកមួយអាទិត្យហើយដូច្នេះគេមិនចង់ឈប់ទៀតទេវាខាតពេល។

" តែបើមើលទៅតាមទឹកមុខរបស់កូនពេលនេះដូចជាមិនស្រស់បស់សោះ ម៉ាក់គិតថាកូនគួរតែទៅពេទ្យទៅ " Mrs.Lee គាត់ហារស្តីឡើងទាំងបារម្ភជាខ្លាំង មួយរយះនេះកូនរបស់គាត់មិនដឹងជាកើតអ្វីនោះទេ ហូបក៏មិនសូវបាន ក្អួតក៏ក្អួត គាត់ប្រាប់ឲគេទៅពេទ្យប៉ុន្មានដងហើយតែគេមិនព្រមសោះ ចំណែកឯគាត់វិញបារម្ភសឹងតែស្លាប់ទៅហើយ។

" កូនមិនអីនោះទេម៉ាក់ ម៉ាក់កុំបារម្ភពេកអី " Felix រាងតូចក៏តបទៅគាត់វិញទាំងញញឹម តែមើលទឹកមុខរបស់គេពេលនេះឡើងស្លេកស្លាំងអស់ហើយ។

" នេះលោកស្រី អ្នកប្រុសតូច បបរពេលព្រឹកមកដល់ហើយ " jaren ភ្លាមនោះអ្នកបម្រើក៏លើកម្ហូបយកមកដាក់លើតុរអ្នកទាំងពីរ។

" បបរអ្វីទៅ? ធំក្លិនអាក្រក់ខ្លាំងណាស់ " Felix រាងតូចនិយាយទាំងធ្វើមុខជូរហើយថែមទាំងរុញចានបបរចេញពីមុខរបស់គេទៀតផង។

" តែវាធំក្លិនធម្មតាតើ ហេតុអ្វីក៏កូនថាវាមានក្លិនមិនល្អ? " Mrs.Lee លោកស្រីក៏លើកចានបបរយកមកហិតហើយប្រាប់ទៅកាន់រាងតូចវិញថាបបរនេះគ្មានក្លិនអាក្រក់នោះទេ ក្នុងចិត្តក៏ចាប់ផ្តើមសង្ស័យឡើងនេះកូនរបស់គាត់កើតអ្វីឲប្រាកដទៅ មួយរយះនេះឲតែឃើញម្ហូបដឹងតែថាវាមានក្លិនស្អុយមានក្លិនមិនល្អតើគេកើតអ្វីទៅ?

ក្លឹបរាត្រី / hyunlixWhere stories live. Discover now