🔞ភ្លើងពិស🔥

By fgGavahagva

4.7K 446 65

គេប្រៀបដូចជាភ្លើងដែលព្យាយាមបំផ្លាញពិសរបស់ខ្ញុំអោយអស់រឹទ្ធ ប៉ុន្តែវាមិនងាយស្រួលឡើយ ពឹសដូចជាខ្ញុំនេះអាចនឹងធ្វើអ... More

🔥ភ្លើងនឹងពឹស🔞
ផ្ដើមរឿង :ឈ្លោះគ្នា
ភាគទី២/ប្រហែលបាក់ទេដឹង?
ភាគទី៣ /តើមនុស្សស្លូតបូតអាចក្លាយជាមនុស្សពិសពុលដែរទេ?
ភាគទី៤:ចង់សម្លាប់ក៏សម្លាប់មក
ភាគទី៥/ភ្លើងមិនអាចឈ្នះពិសបានឡើយ
ភាគទី៦+៧/រឿងរ៉ាវអតីតកាល
EP ៨+៩/បើយើងស្លាប់ឯងគិតថាយើងសម្ដែងទៀតទេ?
ភាគទី១០/គ្រប់យ៉ាងគ្រាន់តែជាសម្ដែង
ភាគទី១១/ធ្វើដើម្បីសងសឹក នឹងមកហិច្ចតា
ភាគទី១៣/ បើសភាពខ្ញុំបែបនេះ អោយខ្ញុំរស់នៅធ្វើអ្វីទៀត?
ភាគទី ១៤/រៀបការជាមួយខ្ញុំ
ភាគទី15+16/តែមនុស្សរោគចិត្តដូចបង ពូកែថ្នាក់ថ្នម

ភាគទី១/ជ្រេញអ្នកខ្លះណាស់ ធ្វើមើលតែពិភពលោកមានគ្នា២នាក់

267 28 2
By fgGavahagva

ទីចាត់ការ//

ផាច់~

«អាថេយ៍!!ឯងឆាប់សុំទោសកូនលោកចនភ្លាម!!» ជីអុនស្ទុះទៅទះថេហង្សមួយកំភ្លៀង បន្ទាប់ពីដឹងថាក្មួយមានជម្លោះជាមួយកូនអភិជនប្រចាំប្រទេស បើខាងគេប្ដឹងយកលុយ តើនាងមានលុយពីណាសងថ្លៃសំណង បើរាល់ថ្ងៃនេះនាងលក់គុយទាវបានមួយរស់ៗនឹង ហេតុអ្វីចូលចិត្តធ្វើអោយនាងហត់ចិត្តម្លេះ?

«ខ្ញុំមិនបានខុសទេមីងជី វាឌឺខ្ញុំមុន ទើបខ្ញុំអត់ទ្រាំមិនបានក៏ដាល់វាមួយដៃទៅ ..

«ន៎ែ!!អាក្មេងឈ្លើយ កូនប្រុសយើងតាំងពីកើតមករហូតដល់ធំ យើងមិនដែលហៅគេវាដាច់សាច់ម្ដងណាឡើយ ឯងនឹងស្អី?បានប្រហឺនម្លេះ ត្រឹមជាក្មេងគ្មានម៉ែឪ ក្ររហាមលក់គុយទាវត្រុកៗដូចឆ្កែ ជីវភាពមិនបានចំណិតអ្នកបម្រើយើងផងអីក៏សម្ដីបាតផ្សារម្លេះ ?»ថេហង្សបន្លឺមិនទាន់ចប់ប្រយោគផង ស្រាប់តែលោកស្រីចន ងើបពីតុកៅអីដើរមកចាប់ច្របាច់ស្មាគេខ្លាំងៗ បោះសម្ដីមើលងាយទៅកាន់គេទាំងកំហឹង ។ដែលនាំអោយរាងល្អិតខឹងឡើងចង់ឆេះ ទើបដាក់ទៅវិញគ្មានខ្លាចសោះឡើយ កុំថាតែគេដែលខឹង សូម្បីតែជីអុនជាមីងរបស់គេក៏រាងខឹងដែរ ព្រោះលោកស្រីចន ទ្រង់ដូចជាមើលងាយហួសហេតុពេកហើយ ទើបនាងសម្រេចចិត្តនៅស្ងៀមអោយថេហង្សបោះសម្ដីទៅវិញចុះ>

«អរ!!ចុះអ្នកមានសម្ដីមិនបាតផ្សារគេដើរមើលងាយអ្នកក្រចឹងហេស៎?បែបនេះគេហៅថាអីវិញ?គេហៅថាអ្នកមានតែឈ្មោះ តែសីលធម៌សូន្យមែនទេ?» មើលងាយប៉ះ គីម ថេហង្ស គ្មានស្ងាត់មាត់មិនតបតរវិញទេ ដឹងតែដៀលទៅវិញហើយ ចាស់អោយគោរពគឺគោរពហើយ តែបើចាស់ណាចេញមកឈ្លើយ គេគ្មានខ្លាចឡើយ ។

«អាក្មេងចង្រៃ!!!..

«កុំណាលោកស្រី!!បានហើយ» លោកស្រីចន ខឹងក្ដៅនឹងថេហង្សចង់ឆេះ ទើបអត់ទ្រាំមិនបាន បម្រុងនឹងលើកដៃទះក្មេងតូចថេហង្សអោយរាងម្ដង តែក៏ត្រូវលោកចនជាស្វាមីមកចាប់ជាប់ជាមុន ។

«លែងខ្ញុំ!!ខ្ញុំវ៉ាយវាអោយស្គាល់ខ្ញុំម្ដង លោកបងចាប់ខ្ញុំធ្វើស្អី?»

«បានហើយ!! ចាស់ហើយទៅវ៉ាយឈ្លោះជាមួយក្មេងវាល្អមើលខ្លាំងណាស់ហេស៎លោកស្រី ? លោកស្រីក៏ខុសដែរ និយាយប្រាប់ក្មេងធម្មតាទៅវាស្ដាប់ហើយ ចាំបាច់អីត្រូវមើលងាយគេ» លោកចន ស្ដីអោយភរិយាចំៗមិនទុកមុខសោះឡើយ ទាំងដែលពេលនេះលោកនាយកសាលាក៏នៅឈរមើលដូចគ្នា នាំអោយលោកស្រីចន ស្ងាត់មាត់ចុកឈាមមួយរំពេជ ។

ថេហង្សញញឹមតិចៗជាការឌឺដងដល់លោកស្រីចន នឹងជុងហ្គុកទាំងភាពសមចិត្ត លែងជាមួយអ្នកណាមកលែងជាមួយគីម ថេហង្ស អោយស្ពៃ ។ ជុងហ្គុកសម្លឹងមើលថេហង្សដោយគ្រឺតខ្នាញ់ ។

«នេះ..លោកបងកំពុងកាន់ជើងវាមែនទេ?» លោកស្រីចន ឃើញស្នាមញញឹមឌឺដងថេហង្សកាន់តែក្ដៅទ្វេរដង មុននឹងបែរមកសួរស្មាមីដោយភាពហួសចិត្ត ហេតុអីបានប្ដីរបស់គាត់ទៅកាន់ក្មេងចង្រៃម្នាក់នេះទៅវិញ?

«ខ្ញុំមិនបានកាន់ជើង ប៉ុន្តែខ្ញុំប្រកាន់ភាពត្រឹមត្រូវ វាត្រូវហើយ បើស្ដាប់គេនិយាយទៅគេមិនបានខុសឡើយ ជុងហ្គុកទៅវិញទេជាអ្នកខុស ជុងហ្គុកកូនឆាប់សុំទោសប្អូនទៅ » ជុងហ្គុកគ្រាន់តែលឺសម្ដីបញ្ជាចេញពីមាត់ឪពុក ធ្វើអោយគេបែរទៅសម្លឹងមុខគ្នាជាមួយថេហង្សទាំងសេចក្ដីស្អប់ពោពេញដោយភ្លើងពេញប្រអប់ទ្រូង ហេតុអីបានត្រូវគេជាអ្នកសុំទោសក្មេងធ្វើចរិតហង្សម្នាក់នេះទៅវិញ?

«ទេ!!ខ្ញុំមិនសុំទោសក្មេងដែលធ្វើចរិតហង្សនេះទេ» បន្លឺចប់ ក្មេងប្រុសជុងហ្គុកបោះជំហ៑ានដើរចេញទាំងខឹងនឹងឪពុក ទុកអោយវ័យចំណាស់សម្លឹងមើលកូនប្រុសទាំងក្រវីក្បាលដោយភាពតានតឹង ។

«ថេយ៍ណៃ!!»ដើរចេញមកខាងក្រៅ ក៏ប្រទាក់ភ្នែកនឹងបងស្រីក្មេងប្រុសម្នាក់នោះកំពុងឈរក្បែរមាត់ទ្វាលួចស្ដាប់រឿងខាងក្នុងទីចាត់ការ ជុងហ្គុកក៏រហ័សសួរនាង ។

«អុឹម..ចាស់..គឺខ្ញុំសុំទោសជំនួសប្អូនប្រុសខ្ញុំផងណាជុង.ជុងកុំខឹងគេអីណា» នាងទាញដៃជុងហ្គុកទៅនិយាយកន្លែងឆ្ងាយបន្តិច ទើបចាប់ដៃជុងហ្គុកសុំទោសម្ដងទៀតទាំងទឹកមុខស្លូតបូតតាមចរិតរបស់នាងតាំងពីដើម ដែលធ្វើអោយជុងហ្គុកបានឃើញផ្ទៃមុខដ៏គួរអោយស្រឡាញ់របស់នាងហើយការខឹងក្នុងទ្រូងក៏រំសាយបាត់គ្មានសល់ ។

«មិនអីទេ!!ខ្ញុំមិនប្រកាន់ប្អូនរបស់ព្រះនាងតូចទេ បើព្រះនាងតូចគួរអោយស្រឡាញ់យ៉ាងនេះ រឿងតិចតួចបែបនឹងខ្ញុំមិនប្រកាន់ទេ  » ជុងហ្គុកចាប់ដៃនាងវិញ ព្រមទាំងបន្លឺដោយស្នាមញញឹមមានមន្តស្នេហ៍ ធ្វើអោយនាងអៀនឡើងមុខក្រហមទៅហើយ ។

«អរគុណហើយ »

«និយាយចឹង ថេយ៍ណៃបានញុាំអាហារពេលព្រឹកហើយរឺនៅ?»

«នៅទេ!!»

«អញ្ចឹងទៅញុាំ២នាក់ខ្ញុំតែម្ដងទៅ ល្អទេ តោះ» ថេយ៍ណៃមិនទាន់នឹងយល់ព្រមផង ជុងហ្គុកក៏ទាញដៃនាងដើរចេញទៅបាត់ ធ្វើអោយនាងញញឹមឡើងចង់ស្ងួតជើងធ្មេញទៅហើយ មើលទៅពួកគេទាំងពីរគឺប្រៀបបីដូចជាគូរស្នេហ៍វ័យក្មេងចឹង បើទោះម្នាក់ៗទើបតែអាយុ ១២ ១៣ ឆ្នាំក៏ដោយ។

«ឈប់សិន!!ទៅមិនបានទេ» ក្មេងតូចថេហង្សរត់មកបាំងចំពីមុខពួកគេទាំងពីរទាំងទឹកមុខឆ្នាស់ឆ្នើម បុិនច្រណែន ។

«ហឺយ!!មករករឿងស្អីទៀតហើយ ពិតជាគួរអោយរំខានណាស់» ជុងហ្គុកហាក់ធុញទ្រាន់នឹងថេហង្សខ្លាំងណាស់ ។

«ខ្ញុំមិនបានមករករឿងឯងទេ តែថេយ៍ណៃមិនទាន់សរសេរអក្សរអោយយើងហើយទេ ដូច្នេះវាត្រូវតែសរសេរអោយយើងអោយហើយសិន»

ដល់.ក.ក្មេងស្អីក៏ខ្ជិលម្លេះ? កាច ទំនើង បានមួយចប់ ចុះនៅបានអីទៀត សង្ស័យលាក់ពិសទៀតផងក៏មិនដឹង គួរអោយធុញមែន ។

«ដៃឯងមិនទាន់នឹងខ្វិនឯណា សរសេរខ្លួនឯងទៅ»

«ន៎ែ!!នេះឯងចង់មានរឿងជាមួយយើងម្ដងទៀតមែនទេ?»ថេហង្ស

«ចុះបើមែនវាយ៉ាងមិច?»

ជុងហ្គុកនឹងថេហង្សដើរមកជិតគ្នាត្រៀមឡើងប្រដាល់ម្ដងទៀត ប៉ុន្តែក៏ត្រូវថេយ៍ណៃដើរចូលមកចន្លោះកណ្ដាលសម្រួលជាមុន បើមិនចឹងទេ ច្បាស់ណាស់២នាក់វ៉ាយគ្នាទៀតឡូវហើយ ។

«មិនអីទេ.មិនអីទេ.កុំឈ្លោះគ្នាអី ចាំបងសរសេរអក្សរអោយប្អូនអោយហើយ  ជុងខ្ញុំសុំទោសផងណាថ្ងៃនេះខ្ញុំមិនទំនេរទេ » ទោះបីថេហង្ស មិនដែលល្អជាមួយនាង ក្នុងនាមជាបងស្រីនាងមិនដែលខឹងប្រកាន់នឹងគេឡើយ ។

«មិនបាច់សរសេរទេថេយ៍ណៃ ទៅជាមួយខ្ញុំ ចាំខ្ញុំមកវិញចាំខ្ញុំសរសេរអោយឯង អាក្មេងកម្ជិល » ជុងហ្គុកទាញដៃថេយ៍ណៃ តែថេហង្សក៏ទាញដៃនាងម្ខាងបញ្ឈប់ដូចគ្នា ។

«មិនបានទេវាត្រូវតែសរសេរអោយខ្ញុំអីឡូវនេះ បើមិនចង់អោយវាសរសេរទេ ឯងក៏ត្រូវផេខ្ញុំដែរ »តាមពិតគោលបំណងរបស់គេគឺចង់អោយជុងហ្គុកផេញុាំអាហារដែរសោះ ដោយសារគេគ្មានលុយ ទើបរកល្បិចបែបនេះមកប្រើការ ។

«ក៏បាន »ជុងហ្គុកសម្លឹងមើលថេហង្សបន្តិច ទើបឆ្លើយយល់ព្រមទាំងបង្ខំ ពិតជាគួរអោយរំខានមែន ។

//ហាងអាហារ//

មកដល់ហាងអាហារ ថេហង្សបូមអាហារក្នុងចានពីមួយចានទៅមួយចានគ្មានក្រែងចិត្តម្ចាស់លុយដែលសម្លឹងមើលគេទាំងភាពឈឺក្បាលនោះទេ បើនិយាយពីញុាំដូចដាច់មួយអាទិត្យចឹង ។

«មិនត្រឹមតែតាំងខ្លួនឯងជាហង្សទេ ថែមទាំងឈ្លើយទំនើង ហើយបើនិយាយពីរឿងសុីវិញ សុីដូចជ្រូកដាច់កន្ទក់ពីថ្ងៃណាមកចឹង ហាសហា..»

«ហាស់ហា..មែនតើវើយ..»

ថេហង្សញុាំលែងឆ្ងាញ់ ទម្លាក់ចង្កិះដាក់លើចានវិញទាំងខឹងសម្បារ ពេលលឺជីនណា នឹងជីននី ដែលជាមិត្តរួមថ្នាក់និយាយដើមរខ្លួនលឺៗទាំងសើចសប្បាយ ។

«មាត់ពួកឯងទំនេរខ្លាំងណាស់ហេស៎? បានមកអង្គុយនិយាយដើមយើងបែបនេះ » ថេហង្សដើរទៅជេរស្ដីអោយពួកនាងទាំងពីរញ៉ែតៗ ។

«ថេយ៍កុំអីណាអូន» នាងតូចថេយ៍ណៃមកក្បែរប្អូនជួយសម្រួលគេអោយគេស្ងប់កំហឹង ខណះ ក្មេងប្រុសជុងហ្គុកអង្គុយលើកៅអីយកដៃច្រត់ក្បាលទាំងឈឺប្រសាទនឹងថេហង្សណាស់ មនុស្សអីក៏ចូលចិត្តបង្កររឿងម្លេះទេ?

«ត្រូវហើយពួកយើងទំនេរ/ត្រូវហើយពួកយើងទំនេរ »

«អាយយ..លែងយើង/អាយយ..លែងយើងអាឆ្កួត!!»

ពួកនាងទាំងពីរឆ្លើយតបទៅវិញស្របគ្នាទាំងឌឺដង ធ្វើអោយថេយុងក្ដៅពេញទ្រូង ទើបអត់ទ្រាំមិនបាន ចាប់ពួកនាងបោចសក់បញ្ច្រាស់ទឹសតែម្ដង នាំអោយពួកនាងរើបម្រាស់ទាំងខឹងនឹងគេជាខ្លាំង ។

«ទំនេរចឹងហេស៎?!!!បានតើចាំយើងប្រដៅអោយស្គាល់យើងម្ដង»

«ថេយ៍ឈប់ទៅ!!ថេយ៍បងប្រាប់អោយឈប់» នាងព្យាយាមចាប់ថេហង្សបញ្ឈប់ តែគ្មានបានផលឡើយ ថេហង្សនឹងពួកនាងទាំងពីរបានវ៉ាយគ្នាផ្អើលហាង មើលទៅម្នាក់ៗសុទ្ធតែពូជអ្នកចម្បាំង។

«ហឺយ!!សែនក្រពុលខួរណាស់លោកអើយ » ជុងហ្គុកសម្លឹងមើលទិដ្ថភាពនៅខាងមុខទាំងដកដង្ហើមធំដោយការធុញទ្រាន់ ផ្ទុយទៅវិញគេមិនបានទៅជួយឃាត់ទេ គឺអង្គុយមើលតែម្ដង ទទួលស្គាល់គេធុញនឹងចរិតក្មេងប្រុសម្នាក់នឹងណាស់ មិនដឹងជាស្អីទេ លោកអើយ ។

//១០ឆ្នាំកន្លងផុតទៅ//

កន្លងហួសទៅ១០ឆ្នាំ ម្នាក់ៗក៏រៀនចូលដល់ឆ្នាំទី៤ ធំពេញវ័យពេញរូបរាងស្រស់ស្អាតសង្ហារមិនចាញ់គ្នាឡើយ តែចរិតជុងហ្គុកនឹងថេហង្សគឺនៅតែឈ្លោះគ្នាដដែល ។ ថ្ងៃនេះផងដែរ គឺជាថ្ងៃប្រកួតបាល់ទាត់ជាមួយក្រុមសាលាផ្សេង ដែលត្រូវប៉ះគ្នាជាមួយក្រុមបាល់ទាត់ជុងហ្គុក ដោយក្នុងនោះដែរ ថេហង្សក៏ស្ថិតនៅក្នុងក្រុមជាមួយជុងហ្គុកដែរ ។

«ស៑ូៗណាជុង!!អូនផ្ដល់កម្លាំងចិត្តអោយបង» ស្រីស្អាតរូបស្រស់ថេយ៍ណៃ អង្គុយចងស្បែកជើងអោយជុងហ្គុកដែលមាននាមជាសង្សារនឹងគ្នាឡើងផ្អែមល្ហែម មុនពេលដែលជុងហ្គុកត្រៀមប្រកួតនៅពេលខាងមុខ ។ ពួកគេទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នា១០ឆ្នាំហើយ បើរាប់ទៅ ជុងហ្គុកបានសារភាពស្រឡាញ់នាងតាំងពីនៅអាយុ១៣ឆ្នាំមកម្លេះ ។

«បាទអរគុណណាស់អូនសម្លាញ់ »គេញញឹមទៅវិញទាំងរំភើបមានក្ដីសុខ ដែលមានថេយ៍ណៃជាសង្សារផ្ដល់កម្លាំងចិត្តអោយខ្លួនគ្រប់ពេលបែបនេះ ។

«ជ្រេញអ្នកខ្លះណាស់ ធ្វើមើលតែពិភពលោកនេះមានមនុស្ស២នាក់ចឹង »  ជុងហ្គុកបែរសម្លឹងមើលថេហង្សដែលឈរក្រពាត់ដៃពេបមាត់ពេប.ក.ថាអោយគេទាំងគ្រឺតនោះគ្រឺត អត់ឈ្លោះជាមួយគេមួយថ្ងៃប្រហែលបាយមិនឆ្ងាញ់ហើយមើលទៅ ។

«បិទបបេរខ្លះទៅអាស្វា យើងហត់នឹងពួកឯងខាំគ្នាណាស់ » ជីមីនចេញមកពីណាមិនដឹង មកលោតធាក់ថេយុងចំកណ្ដាលគូ*ធ្វើអោយថេហង្សសឹងតែដួលផ្កាប់មុខទៅហើយ ។

«អាខ្មីន!!នេះឯងធាក់យើងហេស៎? ចាំមើលយើងធាក់ឯងអោយចូលពេទ្យម្ដង កុំរត់!!»

«ដេញមក អ៑ាក!!😝»

ថេហង្សបែរមកសម្លក់ជីមីនរត់ដេញធាក់គេពេញតារាងបាល់ទាត់ទាំងខឹងនឹងមិត្តកំពូលឆ្កួតនេះណាស់   ។ជុងហ្គុក ថេយ៍ណៃ ស៑ូហ្កានាំគ្នាញញឹមអស់សំណើចគ្រប់គ្នា សុទ្ធតែកំពូលមនុស្សប៉ះគ្នាហើយ មើលចុះប្រលែងគ្នាដូចកូនក្មេងចឹង ។

សុំរង់ចាំទស្សនាភាគបន្ត____

សរសេរដោយ:រ៉ាន់








Continue Reading

You'll Also Like

69.2K 2.6K 104
Coming Into Your World I Fell In Love With You| "I'm...In love with someone who's in a TV show?! And he's not even in the show he's supposed to be a...
463K 11.2K 38
The Giovanni's are the Italian Mafia. It is the most powerful mafia. For 8 generations the family have been trying to have a princess in the family b...
66.6K 5.5K 141
Admin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start date -21•4•2024(Sunday) End date-
13.7K 985 13
"Alright you dumb door!" Backing away you took a big breath "You better take me to the surface-" You declared, pushing it open with both hands "Or im...