MR BADBOY // j.jk x k.th

Por JTaekie

173K 11.4K 309

"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...and if you a... Más

introduction
Chapter 1: ម្ចាស់បំណុល
Chapter 2: កុំធ្វើបាបកូនប្រុសខ្ញុំអី
Chapter 3: ប្រគល់កូនប្រុសអ្នកស្រីមកឲ្យខ្ញុំ
Chapter 4: រត់ទៅបើគិតថាអាចរត់រួច!
Chapter 5: ហេតុអីយំ ?
Chapter 6: ខ្ញុំចង់ទៅរកអ្នកម៉ាក់!
Chapter 7: ខ្ញុំ...ខ្ញុំសុំទោស!
Chapter 8: កូនបំណុល និង កម្មសិទ្ធិ
Chapter 9: វា...វាគឺជាកំហុសរបស់ខ្ញុំ
Chapter 10: ស្លូតៗបែបនេះយើងចូលចិត្ត
Chapter 11: my innocent baby boy
Chapter 12: childhood crush
Chapter 13: គាត់អរគុណខ្ញុំ?
Chapter 14: my kitten, my good boy ⚠️
Chapter 15: ឯងចង់ទៅផ្ទះវិញទេ?
Chapter 16: គាត់គួរឲ្យស្រលាញ់ណាស់
Chapter 17: ចុះទម្រាំតែស្រាតទៀតនោះ?
Chapter 18: យ៉ាងម៉េចដែរពេញចិត្តទេ?
Chapter 19: យើងចង់រំលោភឯងខ្លាំងណាស់
Chapter 20: ខ្ញុំខ្លាចហើយកុំសម្លាប់ខ្ញុំអី
Chapter 21: Laura?
Chapter 22: បញ្ឈប់ការងារគេចុះ
Chapter 23: អាត្មានិយម
Chapter 24: មុខមាត់គួរឲ្យចង់គយគន់
Chapter 25: យើងនឹកឯងខ្លាំងណាស់ kitten!
Chapter 26: មិនដែលស្គាល់សូម្បីតែឈ្មោះ
Chapter 28: សម្ពាធមួយដ៏ធំ
Chapter 29: that blonde haired boy
Chapter 30: លើកលែងតែម្នាក់ប៉ុណ្ណោះ
Chapter 31: នឹកណាស់ដឹងទេ?
Chapter 32: លោកម្ចាស់ញញឹមដាក់ខ្ញុំ?
Chapter 33: សុំថើបត្រង់នេះបានទេ?
Chapter 34: លើកដំបូង 🔞
Chapter 35: kitten ជារបស់បង
Chapter 36: គាត់មិនបានស្រលាញ់ខ្ញុំទេ
Chatper 37: ឬមួយក៏យើងស្រលាញ់គេ?
Chpater 38: ចង់ញ៊ាំ lollipop ទេ?
Chatper 39: អូនស្រលាញ់លោកម្ចាស់🔞
Chapter 40: kitten! Baby! អូនសម្លាញ់
Chapter 41: បងយកឲ្យបានទាំងអស់
Chapter 42: អូនស្អាតខ្លាំងណាស់
Chapter 43: អូនស្រវឹងហើយ Tae
Chapter 44: មីង! ខ្ញុំ...ខ្ញុំចង់ក្អួត
Chapter 45: វាមិនអាចទៅរួចទេ
Chapter 46: នរណាធ្វើបាបអូន?
Chatper 47: គេជាកូនរបស់ពួកយើង
Chapter 48: សុំទោសប្រពន្ធយើងភ្លាម!
Chapter 49: សុំទោស
Chapter 50: កូនក្មេងរបស់បង
Chapter 51: ដៃបងកើតអី?
Chapter 52: បងរស់ខ្វះអូនមិនបានទេ
Chatper 53: វាជាយប់របស់ពួកយើង 🔞
Chapter 54: បងចង់ចាញ់កូនជំនួសអូន
Chapter 55: សុបិន្តអាក្រក់
Chapter 56: Happy Valentine's day
Chapter 57: ភ្នាល់គ្នាពីឥឡូវទេ?
Chapter 58: គ្រប់យ៉ាងនឹងមិនអីនោះទេ!
Chapter 59: ខ្ញុំត្រូវតែរឹងមាំដើម្បីកូន
Chapter 60: គ្រប់យ៉ាងនឹងត្រូវបានបកស្រាយ
Chapter 61: ហេតុអីនាងត្រឡប់មកវិញ?
Chapter 62: ម្ចាស់តាចង់ជួបមុខអូន
Chapter 63: មានចៅទួតឲ្យយើងទៀតផង?
Chapter 64: FIRST BORN CHILD
Chapter 65: ពិធីរៀបអាពាហ៍ពិពាហ៍
Chapter 66: My bride
Chapter 67: ជាប្អូនស្រីឬក៏ជាមនុស្សពិសេស?
Chapter 68: អូនមិនខុសពីកូនក្មេងទេ
Chapter 69: ពួកយើងជិះសេះតាមរកទៅ
Chapter 70: បងចង់ថ្នាក់ថ្នមអូន 🔞
Chapter 71: យើងនឹងស្រលាញ់គ្នារហូតទៅ
Chapter 72: ពូកែរំអ៊ួយដូចអូនខ្លាំងណាស់
Chapter 73: hyunhee ចេញមកតាមណា
Chapter 74: អ្នកស្នងតំណែង

Chapter 27: អនាគតប៉ាម៉ាក់ក្មេក

2.1K 133 10
Por JTaekie

ថ្ងៃថ្មី Taehyung បានរៀបចំសម្ភារៈដើម្បីត្រៀមដំណើរចេញទៅកាន់ school trip របស់គេដែលមានឡានខាងសាលាជាអ្នកនាំទៅជាមួយគ្រូៗនិងនិស្សិតផ្សេងៗទៀតដែលមានកម្រិតចាប់ពីឆ្នាំទី ២ ឡើងទៅ ចំណែកឯឆ្នាំទី ១ គឺត្រូវបានឈប់សម្រាកប៉ុន្តែនឹងមានដំណើរកម្សាន្តនៅពេលក្រោយទៀត។

Juyeon បើកបរជូន Taehyung មកដល់សាលារបស់គេនិងបានជួយយកសម្ភារៈរបស់រាងតូចជញ្ជូនចូលទៅខាងក្នុងសាលាហើយនាយក៏ដើរចេញមកវិញទើបទាញទូរស័ព្ទដៃផ្ញើសារទៅប្រាប់លោកម្ចាស់ពីសុវត្ថិភាពនិងសុខទុក្ខរបស់ Taehyung ជារៀងរាល់ថ្ងៃតាមការបញ្ជា។

« Ehh Tae!! ឯងគិតថាពួកយើងទាំងពីរបានគេងតង់តែមួយជាមួយគ្នាឬអត់? » Jeonghan ដែលកំពុងអូសវ៉ាលីរបស់ខ្លួនដើរទៅតម្រង់ជួរក៏បានសួរទៅកាន់ Taehyung ។

« យើងក៏មិនដឹងដែរចាំមើលលោកនាយកហៅលេខរៀងអ្នកដែលត្រូវគេងតង់ជាមួយគ្នាសិន » និយាយបណ្ដើរដើរចូលជួរបណ្ដើរដោយម្នាក់ៗមានវ៉ាលីនិងកាបូបដាក់សម្ភារៈរៀងៗខ្លួន។

« ប្អូនៗសូមស្ដាប់! ការធ្វើដំណើរកំសាន្តទៅបោះតង់និងសិក្សាស្វែងយល់ពីព្រៃឈើបុរាណ និង សារមន្ទីរគឺមានចំនួន ៣ ថ្ងៃ! ខាងសាលានឹងតម្រូវឲ្យប្អូនៗបោះតង់មួយដែលមានទំហំធំល្មមអាចឲ្យមនុស្សពីរនាក់គេងជាមួយគ្នាបាន! ដូច្នេះសូមស្ដាប់នូវលេខរៀងរបស់ខ្លួន អ្នកដែលបានហៅឈ្មោះនិងលេខរៀងជាប់គ្នា អ្នកទាំងពីរនោះត្រូវនៅក្នុងតង់តែមួយ » លោកនាយកបានប្រកាសដល់សិស្សនិស្សិតដែលត្រៀមនឹងចេញដំណើរកំសាន្តបោះតង់ក្នុងព្រៃឲ្យបានដឹងរួច បន្ទាប់មកគាត់ក៏ឲ្យគ្រូបន្ទុកថ្នាក់នីមួយៗហៅលេខរៀងរបស់ពួកគេដែលសិស្សស្រីនៅក្នុងតង់ជាមួយសិស្សស្រី ចំណែកឯសិស្សប្រុសនៅក្នុងតង់ជាមួយសិស្សប្រុស។

« សង្ឃឹមថាពួកយើងទាំងពីរនឹងបានគេងតង់ជាមួយគ្នាទៅចុះ » Taehyung

« មែនហើយ! បើបានតង់ជាមួយគ្នាប្រាកដជាល្អមិនខានទេ » Jeonghan

« លេខរៀងទី 31 និង 35! Yoon Jeonghan និង Xu Minghao » បន្ទាប់ពីបានឮឈ្មោះនិងលេខរៀងហើយភ្លាម Jeonghan ក៏ទម្លាក់ទឹកមុខតែម្ដង ព្រោះតែគេមិនបានគេងតង់ជាមួយនឹង Taehyung ប៉ុន្តែបើនិយាយពី Minghao វិញក៏ជាមិត្តជិតស្និតនិងជាមិត្តរួមថ្នាក់របស់គេម្នាក់ដែរ ប៉ុន្តែបើបានគេងតង់ជាមួយ Taehyung រឹតតែល្អ។

« មិនអីទេណាពួកយើងអាចជួបគ្នាពេលទៅសិក្សានៅឯសារមន្ទីបាន! » Taehyung ញញឹមដាក់មិត្តរបស់ខ្លួននិងលើកដៃដាក់លើស្មារបស់គេអង្អែលទៅមក បន្ទាប់មក Jeonghan ក៏បានដើរចេញទៅរក Minghao ដែលគេត្រូវគេងតង់ជាមួយ។

« លេខរៀងទី 51 និង 55! Kim Taehyung និង Wen Junhui » បន្ទាប់ពីបានឮលេខរៀងហើយ Taehyung ក៏ងាករកសមាជិកដែលគេត្រូវគេងតង់ជាមួយ។ នាយតូចក៏បានងាកឃើញ Junhui ដែលជាមិត្តរួមថ្នាក់របស់គេម្នាក់ដែរ ទាំងខ្ពស់ ទាំងសង្ហារ ញញឹមក៏ស្រស់ថែមទាំងទៀត ប៉ុន្តែគ្រប់គ្នាកុំគិតអ្វីផ្ដេសផ្ដាសឲ្យសោះណាឮថា Wen Junhui ម្នាក់នោះមានសង្សាររួចទៅហើយ។

« សួស្ដី! ឯងមែនទេដែលគេងតង់ជាមួយខ្ញុំ? » បុរសសង្ហារដ៏សែនខ្ពស់ត្រដែត សក់ខ្មៅរលើបរលោង វ័យប្រហែលជា 21 ឆ្នាំបានដើរសម្ដៅទៅរក Taehyung និងបានសួរព្រោះថាពួកគេក៏ស្គាល់គ្នាដែរ ប៉ុន្តែមិនដែលសូវបាននិយាយគ្នាច្រើនណាស់ណាឡើយ។

« Yes! លោកមែនទេលេខរៀងទី 55? »

« អឹមម! » Junhui ក្រហឹមតបនិងញញឹមដាក់គេ។

« HwiHwi hyung! » រំពេចនោះក៏មានសម្លេងក្មេងប្រុសម្នាក់ដែលមានវ័យប្រហាក់ប្រហែលនឹង Taehyung បានដើរសម្ដៅមករក Junhui ដែលកំពុងតែសន្ទនាគ្នាជាមួយនឹង Taehyung ហើយព្រមទាំងមាន Jeonghan ដើរមកវិញជាមួយផងដែរ។

« Hannie!! » Taehyung ងាកទៅរកមិត្តនិងញញឹមដាក់គេ។

« Haohao! អូនមិនអីទេហេស៎? » Junhui បែរទៅរកប្រភពសម្លេងក៏បានឃើញសង្សាររបស់ខ្លួនដើរចូលមករកទាំងទឹកមុខស្អុយៗទើបនាយសួរ។

« sad ណាស់អូនមិនបានគេងតង់ជាមួយបង! ប៉ុន្តែបានគេងតង់ជាមួយ Jeonghannie hyung ក៏ល្អដែរ កុំឲ្យតែជាអ្នកផ្សេងទៅបានហើយ! » Minghao ចូលមកឱបដើមដៃ Jun រួចក៏បែរទៅមើលមុខ Taehyung ព្រមទាំងញញឹមដាក់គេទៀតផង ទំនងដូចជារួសរាយដាក់ Tae ដល់ហើយ។

« បើសិនជាអាចពួកឯងទាំងពីរដូរទៅគេងតង់ជាមួយគ្នាទៅ យើងចង់គេងតង់ជាមួយ Taehyung » Jeonghan និយាយទៅកាន់ Junhui

« មែនហើយគ្រូមិនដឹងទេ! hwihwi hyung មកគេងតង់ជាមួយគ្នាទៅ! » Minghao

« Okok អញ្ចឹងខ្ញុំប្ដូរតង់ក៏បានចំណែកឯងមានបញ្ហាអីទេ? » Junhui ក៏បែរទៅសួរ Taehyung

« សម្រាប់ខ្ញុំមិនអីទេ okay គ្រប់យ៉ាង! » Taehyung តបរួចពួកគេក៏សម្រេចបំបែកផ្លូវគ្នានិងឡើងឡានក្រុងសាលាដែលកំពុងរង់ចាំដើម្បីធ្វើដំណើរកំសាន្តទៅបោះតង់ក្នុងព្រៃសិក្សាពីព្រៃឈើ និង ដើរមើលសារមន្ទីនៅតំបន់ដែលពួកគេទៅផង។

***

ម៉ោងជាង 9 ព្រឹកក្នុងទីក្រុង ប៉ារីស ប្រទេស បារាំង។ Jungkook និង hyunjin បានសុំម្ចាស់តារបស់ពួកគេចេញទៅខាងក្រៅដើម្បីមើលនេះមើលនោះ ព្រោះពួកគេខានឈានជើងមកជាន់ទីនេះយូរមកហើយដែរ មិនដឹងថាគេអភិវឌ្ឍអ្វីខ្លះនោះទេ។ ឡានបានធ្វើដំណើរជូនពួកគេទាំងពីរមកដល់ហាងមួយកន្លែង ព្រោះ Jungkook បានប្រាប់ឲ្យតៃកុងឡានដឹកគេមកកាន់ហាងមួយនេះ។ Jungkook ចុះចេញពីឡានមុនដោយមានអង្គរក្សឈររង់ចាំបើកទ្វារចំណែកឯ hyunjin ក៏ចេញមកតាមក្រោយនិងដើរទៅតាមបងប្រុសជីដូនមួយរបស់ខ្លួនតាមតួនាទី។

Jungkook បោះជំហានជើងយ៉ាងសង្ហារដើរចូលទៅកាន់ហាងលក់គ្រឿងអលង្ការដ៏ទំនើបមួយកន្លែង ព្រោះនាយចង់ទិញរបស់ម្យ៉ាងឲ្យមនុស្សម្នាក់។ ចំណាយប្រមាណជិតកន្លះម៉ោងនាយក៏ចេញមកវិញនិងបន្តដំណើរទៅកន្លែងផ្សេងៗទៀត ក៏ដូចជាចូលទៅកាន់សារមន្ទីនៅប្រទេសបារាំងនេះផងដែរ។

រៀងបាក់រសៀលបន្តិចពួកគេក៏បានត្រឡប់មកកាន់វិមានវិញ។ អ្នកបម្រើបានរៀបចំអាហារស្វាគមន៍យ៉ាងច្រើនដូចជារាល់ដងអញ្ចឹង ប៉ុន្តែថ្ងៃនេះមានអារម្មណ៍ថាចម្លែកជាងរាល់លើក។ ចូលមកដល់ Jungkook ក៏បានប្រទាក់ភ្នែកឃើញម្ចាស់តារបស់នាយកំពុងពិភាក្សាជាមួយនឹងនរណាក៏មិនដឹងនៅឯក្នុងបន្ទប់ទទួលភ្ញៀវ។ រៀបនឹងដើរហួសទៅហើយស្រាប់តែម្ចាស់តារបស់នាយបានបន្លឺហៅឈ្មោះរបស់នាយតែម្ដង។

« ចៅ Jung ចូលមកនេះបន្តិចមក! » បន្ទាប់ពីឮម្ចាស់តាហៅឈ្មោះរបស់ខ្លួនហើយ Jungkook ក៏ងាកមុខទៅសម្លឹងមុខរបស់ hyunjin ទាំងធ្វើទឹកមុខឆ្ងល់មុននឹងដើរចូលទៅកាន់បន្ទប់ទទួលភ្ញៀវតាមការហៅរបស់ម្ចាស់តារបស់ពួកគេ។

« ចូលមកតាចង់ណែនាំអនាគតប៉ាម៉ាក់ក្មេករបស់ឯងបន្តិច »

To be continued........

***
Late បាត់ហើយ 😞 enjoy babies and have a good night 🫶🏻

Seguir leyendo

También te gustarán

3.2K 175 20
រឿងនេះជាប្រភេទបែបស្នេហាសិស្សវិទ្យាល័យប្រុសនិងប្រុស ជារឿងភាគដំបូងដែលខ្ញុំសរសេរបើសិនជាមានកន្លែងខ្វះខ្វាតសូមខន្តីអភ័យទោស។សម្រាប់តួក្នុងរឿងនេះគឺជា ✨ Taek...
2.8M 163K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
2.4K 250 13
អ្វីទៅជាវេទមន្ត? ពិភពលោកនេះគ្មានឡើយវេទមន្ត ជំនួសការដែលមានគឺតួអក្សរដែលប្រកបចេញអានបាន! វេទមន្តមួយម៉ាត់គ្មានទេ..ប៉ុន្តែ ក៏មិនប្រាកដឡើយថាគ្មានMagic នោះគឺ...
347K 12.5K 126
we continue where we left off, from 'playing with fire' to book 2 'Your touch still sets me on fire'