បុរសជោគជ័យJeon Jungkook ❤️✨

By NichiLee9

2.7K 97 2

(ជុងហ្គុកTop,ថេហ៍យ៉ុងbottom,ជីមីនBottom,នូណា) ចនជុងហ្គុកជាបុរសបុរសម្នាក់ដែលមនុស្សស្រីគ្រប់គ្នាប្រាថ្នាចង់បានម... More

បុរសជោគជ័យJeon Jungkook ❤️✨
បុរសជោគជ័យJoen Jungkook❤️✨(ភាគទី២)
បុរសជោគជ័យJoen Jungkook❤️✨(ភាគទី៣)
បុរសជោគជ័យJoen Jungkook❤️✨(ភាគទី៥)
បុរសជោគជ័យJeon Jungkook❤️✨(ភាគទី៦)
បុរសជោគជ័យJeon Jungkook ❤️✨ (ភាគទី៧)
បុរសជោគជ័យ Jeon Jungkook ❤️✨ (ភាគទី៨)
បុរសជោគជ័យ Jeon Jungkook❤️✨(ភាគទី៩)
បុរសជោគជ័យ Jeon Jungkook❤️✨(ភាគទី១០)
បុរសជោគជ័យ Jeon Jungkook❤️✨(ភាគទី១១)
បុរសជោគជ័យ Jeon Jungkook✨❤️(ភាគទី១២)
បុរសជោគជ័យ Jeon Jungkook❤️🥀(ភាគទី១៣/១)
បុរសជោគជ័យ Jeon Jungkook ❤️🥀(ភាគទី១៣/២)
បុរសជោគជ័យ Jeon Jungkook❤️🥀(ភាគទី១៤/1)
បុរសជោគជ័យ Jeon Jungkook❤️🥀(ភាគទី១៤/2)
បុរសជោគជ័យ Jeon Jungkook❤️🥀(ភាគទី១៥/១)

បុរសជោគជ័យJoen Jungkook❤️✨(ភាគទី៤)

160 7 0
By NichiLee9

ព្រឹកថ្ងៃថ្មី
    ដោយសារឃើញនូណានាងមកសម្រាកមើលពួក គេជីមីនដែលភ្ញាក់ជិតភ្លឺក៏បីនូណាឲ្យគេងនៅលើគ្រែរបស់គេឲ្យនាងគេងលក់យ៉ាងស្កប់ស្កល់

«អឹម~អុញ!ម៉េចក៏ខ្ញុំគេងនៅលើជីមីនឯណាជីមីន?គេនៅឯណា?»

នូណាក្រោយពីភ្ញាក់ដោយមិនឃើញវត្តមានរបស់ជីមីននាងក៏ងើបសួររកយ៉ាងលឿន

«យើងគឺទីនេះមុននេះយើងឃើញឯងគេងលក់ទើបបីឯងដាក់លើគ្រែបើឯងងងុយគេងបន្តិចទៀតទៅ...»
«ម៉ោងប៉ុន្មានហើយ...?»

«ម៉ោង៩ហើយមិនបាច់ភ្ញាក់ផ្អើលទេយើងទើបតែងើបប្រហែលកាលពីប៉ុន្មានម៉ោងនេះឯង»

«អឹមយើងលែងងងុយហើយជីមីនឯងមាននៅមិនស្រួលត្រង់ណាដែលទេ?»

«មិនអីទេគ្រាន់តែឃើញឯងបារម្ភពីពីយើងក៏វារៀងស្បើយជាងមុនដែរ»

«បើមិនចឹងទេចាំថេយ៍ភ្ញាក់ហើយចាំត្រឡប់ទៅផ្ទះម៉ាក់យើងគាត់បានបង់ប្រាក់ថ្លៃមន្ទីរពេទ្យរួចរាល់កាលយប់រួចហើយ...»

ពេលដែលកំពុងនិយាយនោះថេយ៍ក៏ភ្ញាក់មកល្មមដោយសារនៅខឹងគ្នារឿងយប់មិញនោះថេយ៍នឹងជីមីនមិនបានមើលមុខគ្នានោះទេ

«ពួកឯងកើតអីរាល់ដងត្រូវគ្នាណាស់មិនចឹងទេហ្អី?យប់មិញមានរឿងអីកើតឡើង?ពួកឯងមានលឺយើងសួរដែលទេ?ថេយ៍...ជីមីន...»

នូណាខំសួរពួកគេទាំងពីរតែនៅតែគ្មានចម្លើយតបមកវិញឡើយបើដូច្នេះនាងក៏មិនមានដំណោះ ស្រាយនោះឡើយ

ថេយ៍នឹងជីមីនចូលដល់ក្នុងឡានទាំងមិននិយាយ រកគ្នា មិនមែនថាពួកគេមិនដែលឈ្លោះគ្នាតែរាល់ ដងឈ្លោះងាយនឹងត្រូវគ្នាវិញណាស់

«ទៅសម្រាកនៅផ្ទះយើងសិនទៅយ៉ាងណានៅផ្ទះរបស់ពួកឯងក៏គ្មាននាក់ចាំមើលថែឡើយបើនៅផ្ទះយើងយើងអាចនឹងទុកចិត្តពួកឯងមានសុវត្តិភាព»

«អឹម...»

ថេយ៍បានត្រឹមងក់ក្បាលជាការឆ្លើយតបនឹងនូណាវិញ នៅពេលនេះនូណាពិតជាឆ្ងល់ជាខ្លាំងថាតើមូលហេតុអ្វីទើបធ្វើឲ្យពួកគេឈ្លោះគ្នាបានយូរដល់ថ្នាក់នេះ(ឈ្លោះគ្នាដោយសារចែឯងនឹងហើយ)

ដោយសារតែគ្មានការឆ្លើយតបមកវិញនូណាបានត្រឹមព្រួយបារម្ភនៅក្នុងចិត្តថាតើថ្ងៃមុខទៅអ្នកទាំងពីអាចត្រូវគ្នាវិញទេ

មកដល់ក្នុងផ្ទះភ្លាមនូណាពិតជាភ្ញាក់ផ្អើលនឹងវត្តមានរបស់មនុស្សដែលនូវចំពោះមុខនេះណាស់

«ប៉ា!!!»

នូណានាងសឹងតែមិនជឿនឹងភ្នែកនេះពិតជាប៉ានាងមែនឬក៏អត់នូណានាងដើរចូលទៅរកប៉ានាងតិចៗក្នុងចិត្តមួយកំពុងនិយាយថាតើនេះពិតជាប៉ាមែនអត់ក្នុងចិត្តមួយនិយាយថាប៉ាគាត់មិនមែនប៉ាទេ

«នូណាមករកប៉ាមកកូន...»

«ប៉ា...ហាហាហា...»

គ្រាន់តែលឺសម្លេងប៉ាហៅនាងភ្លាមនូណាក៏រត់ទៅឱបគាត់ហើយយំយ៉ាងខ្លាំងនាងនឹកគាត់ណាស់បើទោះបីគាត់ខានបង្ហាញខ្លួនចំពោះមុខនាងមិនយូរយ៉ាងណាក៏នាងគ្មានចិត្តខឹងនឹងគាត់ដែលមានតែសប្បាយដែលគាត់អាចមកមើលនាងបាន

«នូណាកូនធំច្រើនណាស់ឥឡូវ...»

អ្នកជាឪពុកបានមើលកូនស្រីទាំងក្ដីសប្បាយ រីករាយបើទោះបីគាត់មិនបានមកមើលកូនស្រីយូរហើយក្ដីតែគាត់តែងឲ្យមនុស្សតាមដានកូនគាត់មិនឲ្យមានគ្រោះថ្នាក់ឬផុតពីក្រសែរភ្នែកគាត់ឡើយ

«ប៉ា...មកលើកមកុំចាកចេញពីកូនទៀតបានដែរទេ?ពួកយើងឥឡូវមានប្រាក់មានមុខមាត់ហើយកូនចង់ឲ្យប៉ាប្រើពេលវេលាជាមួយកូនបានទេតែ មួយថ្ងៃក៏កូនអស់ចិត្តដែរ...»

គ្រាន់តែនិយាយបែបនេះរួចអ្នកជាម្ដាយសែនអាណិតកូនខ្លោចចិត្ត

«ចាំនិយាយគ្នានៅពេលក្រោយចុះណា...ម៉ោះបើជ្រុលជាមកជុំគ្នាបែបនេះហើយពួកយើងមកញ៉ាំអារហារអីជុំគ្នាទៅ...»

នៅតុអាហារ

«ថេយ៍យ៉ុង...ជីមីនពូអរគុណពួកឯងហើយដែលប៉ុន្មានឆ្នាំនេះមើលថែកូនស្រីពូបានល្អយ៉ាងនេះបើថ្ងៃមុខនូណាកូនស្រីពូអាចមានបុរសណាម្នាក់ស្រលាញ់ហើយមើលថែនាងដូចក្មួយៗធ្វើដាក់នាងកន្លងមកប្រហែលជាល្អណាស់ហើយ...»

«បាទមិនអីទេលោកពូយ៉ាងណាពួកយើងស្គាល់គ្នាយូរមកហើយនូណាក៏ជាមនុស្សល្អម្នាក់បានជួប នឹងស្គាល់នាងក៏ជាសំណាងរបស់ខ្ញុំដែរ...»

ថេយ៍ឆ្លើយតបទៅកាន់ប៉ារបស់នូណាវិញទាំស្នាម ញញឹម បើតាមការនិយាយរបស់គាត់មើលទៅគេអាចនឹងមានសង្ឃឹម

«ចឹងដើម្បីជាការតបស្នងចំពោះទង្វើល្អរបស់ក្មួយពូនឹងជូននូវកាដូខ្លះៗជូនក្មួយទាំងពីរ...»

ពេលនោះសម្លេងឡានបើកមកជាច្រើនគ្រឿងក៏បានលឺដល់ក្នុងផ្ទះខាងក្នុង

«ប៉ានេះជាអ្វីនឹង?»

«ចេញទៅក្រៅមើល...»

មកដល់ខាងក្រៅឡានម៉ាកល្បីៗបានតម្រៀបជាជាជួរដើម្បីរង់ចាំការជ្រើសរើសរួចជាស្រេច

«ពួកឯងអាចជ្រើសរើសបាននេះគឺជាទឹកចិត្តពូចំពោះក្មួយទាំងពីរអាចរើសយកបានណា...»

ទាំងថេយ៍នឹងជីមីនសុទ្ធតែបើកមាត់ទាំងភ្ញាក់ផ្អើលមិនមែនឡានថោកឯណាគឺរាប់លានរាប់មុឺនដុល្លារមិនត្រឹមតែថ្លៃមួយមុខតែម៉ាកវាក៏ល្បីទៀតបើមិនបើកមាត់ចំហរទេទើបចម្លែក

«លោកពូពួកខ្ញុំគិតថាវាដូចជាថ្លៃពេកហើយចំពោះខ្ញុំវាដូចជាមិនសាកស្តម្ភជាមួយខ្ញុំទេ...»

«ជីមីនក្មួយមិនបាច់គួរសមពេកទេទាំងអស់នេះពូកម្មង់មកឲ្យក្មួយរើសយ៉ាងពិសេសណាបើមិនទទួលទេពូអន់ចិត្តស្លាប់ហើយ...»

«តែលោកពូ...ពួកយើងគឺមានឡានរបស់ខ្លួនឯងរួចទៅហើយមិនយល់ទាស់ទេគ្រាន់តែញ៉ាំអាហារជុំគ្នាបែបនេះគឺបានហើយ...»ថេយ៍

«បើនៅតែមិនទទួលទៀតពូឈប់ឲ្យក្មួយៗទាក់ទងជាមួយនឹងនូណាកូនស្រីពូទៀតហើយ...នូណា...»

«យល់ព្រមៗ»

កម្លោះទាំងពីរគ្រាន់តែនិយាយដល់ការផ្ដាច់ទំនាក់ទំនងរបស់ពួកគេភ្លាមក៏និយាយយល់ព្រមយ៉ាងឆាប់រហ័ស

«អើបែបនេះទើបល្អ...ម៉ោះចូលមកក្នុងវិញមកចាំពូរៀបចំឯកសារផ្ទេររបស់នោះជាកម្មសិទ្ធិរបស់ក្មួយៗឲ្យហើយ...ម្នាក់មួយគ្រឿង»

«ហេម!!នែពួកឯងពិតជាសំណាងមែន...»

«លោកប៉ាប៉ុន្មានថ្ងៃនេះកូនឲ្យថេយ៍នឹងជីមីនស្នាក់ នៅជាមួយពួកយើងហើយ...ងាយស្រួលថែទាំគ្នា»

«ល្អមានអី...តែនូណាប៉ាមានកាដូឲ្យកូនដូចគ្នានេះនែ៎...»

«ឈុតពិធីជប់លាង?ប៉ាចង់ឲ្យកូនចូលរួមនៅក្នុងពិធីអ្វីទៅ?»

«គឺថ្ងៃខួបកំណើតរបស់កូនប្រុសគ្រួសារត្រកូលចន នៅប៉ុន្មានថ្ងៃទៀតតែប៉ាជាប់រវល់មិនបានទៅចូល រួមទេហើយណាមួយវាជាពិធីបែបក្មេងៗប៉ាចូលគេមិនចុះនោះទេកូនទៅចុះ»

«ប៉ាកូនមិនចូលចិត្តទៅចូលរួមពិធីអីអស់នោះទេសុំអត់ទៅបានអត់?...»

«បើកូនទៅកូននាំទាំងជីមីននឹងថេយ៍ទៅផងទៅយ៉ាងណារឿងនេះប៉ាទុកចិត្តលើកូនហើយណា...»

«តែកូនមិនសូវជាចេះតែងខ្លួននោះទេ...កូនម៉េចនឹងចូលចំណោមគេចុះទៅ...»

«នូណាកូនភ្លេចហើយឬថាម៉ាក់កូនក៏ជាស្រីស្អាតម្នាក់ដែលមិនចឹងឲ្យម៉ាក់កូនជាអ្នករៀបចំខ្លួនឲ្យកូនទៅនូណា...អូនសម្លាញ់អូនធ្វើបានទេ?»

«បាន...ម៉ោះញ៉ាំបាយទៅ...»

«ម៉ោះនូណាបង្គារនេះវាស្រស់ណាស់ប៉ាបានឲ្យម៉ែដោះធ្វើពិសេសសម្រាប់កូនណា៎...»

«លោកពូគឺថា...»

ថេយ៍រៀបនឹងនិយាយអ្វីទៅហើយតែនូណានាងក្រវីក្បាលឃាត់មិនឲ្យនិយាយ

«មានរឿងអីមែនទេ?»

«អ-អត់មានអីទេប៉ាម៉ោះចាំកូនញ៉ាំវា...ឆ្ងាញ់ណាស់អរគុណប៉ា...»

ញ៉ាំអាហារបានមួយសន្ទុះដៃរបស់រាងតូចក៏ចាប់ ផ្ដើមឡើងកន្តួលឡើងមកធ្វើឲ្យថេយ៍គេបារម្ភជាខ្លាំង
«ប៉ាកូនសុំទៅបន្ទប់មុនហើយ...»

នូណាងើបឡើងយ៉ាងលឿនហើយដើរឡើងទៅបន្ទប់យ៉ាងប្រញាប់ប្រញាលឯមិត្តទាំងពីររបស់នាងក៏ងើបឡើងទៅតាមនាងផងដែរ

«នូណាឯងយ៉ាងម៉េចហើយបើញ៉ាំមិនបានហេតុអ្វីពេលយើងរៀបនឹងឃាត់លោកពូម៉េចក៏ឯងហាមយើង...»

ថេយ៍និយាយទាំងបារម្ភនឹងនាងពេលនេះដៃនាងឡើងកន្ទួលក្រហមយ៉ាងច្រើន

«ជីមីនជួយទៅយកថ្នាំនឹងទឹកឲ្យយើងផឹកបន្តិច មក...»

នាងនិយាយហើយក៏ប្រឹងយកដៃទៅញុកមាត់ដើម្បី ឲ្យក្អួតបង្គារមុននេះចេញមកវិញ...

«នេះ...»

ជីមីនគេរត់ទៅយកថ្នាំយ៉ាងប្រញាប់វាមិនមែនជាលើកទី១ដែលប៉ានាងមិនដឹងឯណា

«ល្ងង់អើយល្ងង់យ៉ាងនេះ...ឯងពិតជាកូនស្រីដែលតាមកន្លងធម៌ពិតមែន...របស់ដែលខ្លួនឯងញ៉ាំមិន កើតហើយនៅខំប្រឹងលេបទៀតពិតជាមិនស្ដាយ ជីវិតមែន»

ពួកគេទាំងពីរក៏ដាក់ឲ្យនូណាគេងនៅលើគ្រែហើយ ក៏ដើរចេញទៅហៅម៉ាក់នាងដែលកំពុងលាស្វាមី

«អ្នកមីងនូណាគេងហើយស្នាមកន្ទួលលើដៃនាងនៅតែមានចឹងអ្នកមីងអញ្ជើញទៅលាបថ្នាំឲ្យនាងបន្តិចទៅ...»ថេយ៍

«មីងអរគុណពួកឯងហើយពួកឯងទៅសម្រាកចុះនៅសល់ទុកឲ្យអ្នកមីងអ្នកចាត់ចែងហត់ដល់ពួកឯងហើយ...»

និយាយហើយគាត់ក៏ដើរឡើងទៅខាងលើដើម្បីមើលកូនស្រីនូណានាងគេងនៅក្នុងបន្ទប់ទាំងនៅលើខ្លួននៅសល់កន្ទួលក្រហមលើស្បែក

«ក្មេងល្ងង់បើញ៉ាំមិនកើតហេតុអ្វីមិននិយាយ... ហេតុអីចាំបាច់ត្រូវឈឺខ្លួនក៏ព្រោះតែអាហារប៉ុន្មានម៉ាត់នោះ...»

គាត់និយាយបន្ដើរជូតខ្លួនឲ្យកូនស្រីបន្ដើរទឹកភ្នែកស្រក់ចុះទាំងមិនដឹងខ្លួនសម្រាប់កូនស្រីគាត់ហេតុអីគ្រាន់តែចង់បានការយកចិត្តទុកដាក់ពីប៉ាខ្លួនហេតុអ្វីក៏ពិបាកម្ល៉េះ?

Continue Reading

You'll Also Like

2.7M 157K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
861K 71.8K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
3.1M 70.1K 81
Diana is an 18 year old girl about to start her senior year until she bumps into a woman at the bookstore who has quite the personality. The woman ta...
4.6M 291K 106
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...