ᴄᴀʟʟ ᴍᴇ ᴡɪᴛᴄʜ

By moge_world

7.2K 1K 147

JEON JUNGKOOK X PARK JIMIN [11082023] More

ផ្ដើមរឿង:សាកល្បង
ភាគទី១:អ្នកហាត់ការថ្មី!!
ភាគទី២:ក្លែងក្លាយមែនទេ
ភាគទី៣:បណ្ដេញចេញ
ភាគទី៤:គោរពរៀមច្បង
ភាគទី៥:លោកជឿនាង
ភាគទី៦:បាត់ឯកសារ
ភាគទី៨:កាតធនាគារ!!
ភាគទី៩:ពាក្យចចាមអារ៉ាម
ភាគទី១០:កំហុសអចេតនា
ភាគទី១១:ស្និទ្ធស្នាលខ្លាំង?!
ភាគទី១២:មិនបានរំពឹងទុក
ភាគទី១៣:ក្មេងលួចលាក់
ភាគទី១៤:រវាងនាងនិងខ្ញុំ
ភាគទី១៥:បានព្រមានហើយ
ភាគទី១៦:នាងទំនេរខ្លាំង?
ភាគទី១៧:គ្មានហេតុផល
ភាគទី១៨:ប្រដៅក្មេង!!
ភាគទី១៩:ក្លែងក្លាយ
ភាគទី២០:កាន់តែខ្លាំង

ភាគទី៧:ឈប់និយាយ

269 52 10
By moge_world

JEON JUNGKOOK X JIMIN PARK

[*មានពាក្យមិនសមរម្យមួយចំនួននៅក្នុងភាគនេះ]

@JEON-PARK GROUP CORP

បុគ្គលិកគ្រប់គ្នាក្នុងបន្ទប់ប្រជុំគាំងនៅស្ងៀមមិននឹកស្មានដល់សោះឡើយថាអគ្គនាយករបស់ពួកគេអាចដេញប្រធានក្រុមនិងលីលីចេញបានយ៉ាងងាយបែបនេះព្រោះតែពួកគេសុទ្ធតែជាបុគ្គលិកចាស់ក្នុងក្រុមហ៊ុន

"ខ្ញុំដឹងថាគ្រប់គ្នាអាចនិងគិតថាអគ្គនាយកធ្វើជ្រុលហួសហេតុតែគ្រប់គ្នាត្រូវតែដឹងថានៅពីក្រោយនេះមានរឿងបន្ថែមទៀតក្រុមហ៊ុនរបស់យើងត្រូវការបុគ្គលិកដែលមានភាពស្មោះត្រង់និងប្រឹងប្រែធ្វើការមិនមែនចាំតែយកលទ្ធផលរបស់អ្នកដទៃមកអះអាងថាជាស្នាដៃរបស់ខ្លួនឡើយ"ស៊ុកជីនផ្ដើមនិយាយនិងសម្លឹងមើលទៅបុគ្គលិកដទៃទៀតគាត់មិនចង់ឲ្យមានពាក្យចចាមអារ៉ាមមិនពិតចេញទៅនាំឲ្យប៉ះពាល់ក្រុមហ៊ុនឡើយ

"អ្នកដទៃផ្សេងទៀតអាចត្រឡប់ទៅធ្វើការដូចធម្មតាបាន!!!!ខ្ញុំសង្ឃឹមថាគ្មានរឿងបែបនេះជាលើកទី2ដាច់ខាតព្រោះបើមានម្ដងទៀតពិតមែននោះវានិងមិនមែនត្រូវដោះស្រាយងាយបែបនេះឡើយ"ជុងហ្គុកបញ្ជាក់នាយមិនចង់បានបុគ្គលិកដែលឥតប្រយោជន៍ហើយនេះជាហេតុផលដែលនាយតែងតែធ្វើការសាកល្បងសមត្ថភាពរបស់គ្រប់បុគ្គលិកទាំងអស់ដែលបានដាក់ពាក្យមកធ្វើការហើយមុននិងសម្រេចចិត្តថាទទួលយកពួកគេចូលមកក្រុមហ៊ុន

"បាត/ចាស"បុគ្គលិករាល់គ្នាក្រោកឈរនិងអោនគំនាបជាការគោរពមុននិងចាកចេញទៅតាមផ្នែករៀងខ្លួនហើយអ្វីដែលពួកគេនិងត្រូវយកទៅជជែកគ្នានោះគ្មានអ្វីឡើយក្រៅពីអាថកំបាំងនៅពីក្រោយទំនាក់ទំនងរបស់បុគ្គលិកហាត់ការថ្មីផាក ជីមីននិងលោកអគ្គនាយកមុខយក្សបេះដូងទឹកកករបស់ពួកគេ

"ហ្យុង~ហ៊ើយខ្ញុំពិតជាតឹងចិត្តខ្លាំងណាស់"បន្ទាប់ពីបុគ្គលិកចេញទៅផុតជុងហ្គុកទាញបន្ធូរក្រវ៉ាត់កររបស់នាយយ៉ាងតានតឹងវត្តមានរបស់ជីមីនចូលមកមិនទាន់បានមួយសប្ដាហ៍ស្រួលបួលផងមានរឿងរញ៉េរញ៉ៃកើតមកជាន់គ្នាមិនចេះតិច

"ជុង~រឿងនេះមិនអាចបន្ទោសនរណាម្នាក់បានឡើយឆាប់ទៅនិយាយជាមួយមីននីឲ្យស្រួលបួលទៅទាន់គ្រប់យ៉ាងនៅអាចគ្រប់គ្រងបាបហើយឯងត្រូវចាំថានិយាយស្ដីឲ្យទន់ភ្លន់ជាមួយគេយល់ដែរទេ"ស៊ុកជីនណែនាំមិនមែនគាត់កាន់ជើងនរណាឡើយពួកគេទាំងអស់គ្នាគឺខុសទាំងអស់

"លោកប៉ាក្មេក"វត្តមានរបស់ភ្ញៀវមិនបានអញ្ជើញទុកជាមុនបានចូលមកដល់នោះគឺលោកផាកគឺលោកប៉ារបស់ជីមីនគាត់ជាទូទៅមកក្រុមហ៊ុនអំឡុងពេលប្រជុំភាគហ៊ុនប៉ុណ្ណោះមើលទៅលើកនេះប្រហែលជាមានបញ្ហាណាមួយត្រូវឲ្យគាត់មកដោយផ្ទាល់ហើយចំពេលល្អណាស់ជុងហ្គុកកំពុងតែមានរឿងចង់ពិភាក្សាជាមួយគាត់ល្មម

"លោកពូផាក!!!រីករាយណាស់ដែលបានជួបលោកពូតែខ្ញុំមានការងារបន្ទាន់សូមលាលោលពូទៅមុនហើយ"ជីនអោនគំនាបបង្ហាញការគោរពលោកផាកក្នុងនាមជាចាស់ទុំនាយព្យាយាមគេចព្រោះចង់ទុកពេលឲ្យលោកប៉ាក្មេកនិងកូនប្រសារនេះបានចំណាយពេលវេលាជាមួយគ្នាឲ្យបានយូរដើម្បីបង្កើនភាពស្និតស្នាលក្នុងទំនាក់ទំនងគ្រួសារ

"មិនអីទេ!!!ថែខ្លួនកុំខំប្រឹងខ្លាំងពេកណាជីននី"លោកផាកគាត់និយាយដោយស្នាមញញឹមយ៉ាងកក់ក្ដៅមែនហើយគាត់ជាមនុស្សចាស់ដែលមានទឹកចិត្រយ៉ាងល្អហើយមិនចម្លែកឡើយដែលគ្រប់គ្នាគោរពស្រលាញ់គាត់យ៉ាងនេះ

"បាទ!!!អរគុណលោកពូ"ស៊ុកជីនរហ័សចេញទៅដោយស្ងៀមស្ងាត់ចំណែកជុងហ្គុកវិញនៅរាងភាំងនិងស្ថានការណ៍ព្រោះមិនសូវទម្លាប់ប៉ុន្មានឡើយ

"ជុងហ្គុក!!!ប៉ាមានរឿងពិភាក្សាបន្ដិច"លោកផាកគាត់ញញឹមយ៉ាងកក់ក្ដៅដដែលហើយនេះតែងតែជាហេតុផលចម្បងដែលបណ្ដាលឲ្យរាងក្រាស់ពិបាកនិងរកលេសដោះសារជាមួយគាត់

បើងាកមកមើលជីមីនឯណោះវិញនាយតូចពិតជាបានខឹងនិងជុងហ្គុកមែនទើបបានចេញទៅទិញកាហ្វេដើម្បីបញ្ចេញអារម្មណ៍ខ្លះហើយពេលបានគិតម្ដងហើយម្ដងទៀតនាយតូចស្រាប់តែនឹកឃើញគំនិតមួយដើម្បីឲ្យផែនការរបស់ខ្លួនបន្ដទៅដោយឥតខ្ចោះ

"ជីមីន"លោកPTឧទានហៅជីមីនដោយភ្ញាក់ផ្អើលពេលបាបឃើញថាជីមីនត្រឡប់មកវិញជាមួយកាហ្វេជាច្រើនកែវទំនងជាទិញដើម្បីឲ្យបុគ្គលិករួមការងារហើយ

"បាត!!!ហិហិ!!!ខ្ញុំទិញវាមកជូនបងទាំងអស់គ្នា"ជីមីនរក្សាស្នាមញញឹមបានយ៉ាងស្រស់ទាំងដែលមុននេះទើបតែស្រែកជេលីលីយ៉ាងសាហាវ

"អ-អរគុណ"ជូរីដែលអង្គុយជិតរាងតូចជាងគេនោះទទួលយកទាំងមានភាពស្ទាក់ស្ទើព្រោះមិញនេះនាងនិងគ្នីគ្នាទើបតែនិយាយមិនល្អទាក់ទងនិងជីមីន

"ហើយខ្ញុំមានរឿងមួយទៀតផងដែលចង់សុំទោសបងបងទាំងអស់គ្នាអភ័យទោសឲ្យខ្ញុំផងដែលមានៈធ្វើរបាយការណ៍នោះតែម្នាក់ឯងតាមពិតទៅពួកយើងត្រូវធ្វើការជាក្រុមមែនទេ"ពាក្យសម្ដីមួយម៉ាត់ៗរបស់ជីមីនពិតជាចាក់ចំចំណុចរបស់បុគ្គលិកក្នុងការិយាល័យណាស់ព្រោះតែតាំងពីដើមមកដែលជីមីនបានចូលមកធ្វើការនៅក្រុមនេះគ្មាននរណាម្នាក់បានជួយណែនាំនិងបង្រៀនដល់ជីមីនឡើយមានតែចាំចាប់កំហុសនិងលួចនិយាយឲ្យក្រោយខ្នង

"មែនហើយជីមីនកុំបាច់សុំទោសពួកយើងអីពួកយើងក៏មានចំណែកខុសដែលមិនបានជួយណែនាំដល់ឯងតែយ៉ាងណាចាប់ពីពេលនេះទៅពួកយើងនិងក្លាយជាក្រុមតែមួយហើយ"យ៉ូរីចេញមុខមកនិយាយយ៉ាងគួរសមនិងលួចគិតថាតែប៉ុណ្ណឹងនាងអាចបោកជីមីនប្រើបានហើយតែនាងស្មានខុសហើយព្រោះក្មេងមុខស្រស់ដែលនាងបានគិតនេះគឺមិនធម្មតាដូចការរំពឹងរបស់នាងឡើយ

"បាទ!!!រីករាយណាស់ដែលបានធ្វើការជាមួយគ្នា"ជុនដូនាយជាបុគ្គលិកប្រុសម្នាក់ទៀតក្នុងក្រុមដែលស្ងៀមស្ងាត់មិនសូវជាឃើញនិយាយស្ដីឡើយទើបលើកនេះដែលបានឃើញថាមកនិយាយជាមួយពួកបុគ្គលិកដទៃទៀត

+ម៉ោងសម្រាកថ្ងៃត្រង់-ការិយាល័យអគ្គនាយក

ជីមីនត្រូវហៅមកទាំងមិនចង់គេនៅតែខឹងមិនទាន់បាត់តែគេចមិនបានទើបដាច់ចិត្តមកប្រឈមមុខជាមួយជុងហ្គុក!!!រាងក្រាស់អង្គុយអោបដៃសម្លឹងមើលមុខស្វាមីតូចរបស់ខ្លួនទាំងមានរឿងរាប់រយឲ្យនាយគិតយ៉ាងណាគេនៅតែមិនទាន់អស់ចិត្តនិងរឿងដែលប៉ាក្មេករបស់នាយបានមកពិភាក្សាជាមួយមុននេះដែរ

"លោក?បើមិនមានរឿងអ្វីទេខ្ញុំទៅវិញហើយ"ដោយឃើញថាជុងហ្គុកស្ងាត់ស្ងៀមពេកនាយតូចដាច់ចិត្តសួរតែម្ដងនេះមានបញ្ហាអីជាមួយគេមែនទេបានជាចេះតែសម្លឹងមើលគេមិនឈប់បែបនេះ

"ជីមីន!!!អ្នកប្រាប់បុគ្គលិកដទៃទៀតដែរទេថាអ្នកជាអូមេហ្គារបស់ខ្ញុំ"សំណួររបស់ជុងហ្គុកធ្វើឲ្យនាយតូចលើកចិញ្ចើមមុននិងអស់សំណើច

"ហាសហា!!!ជុងហ្គុកលោកសួរនេះធ្វើពើមែនទេបើខ្ញុំនិយាយបែបនោះមែនបុគ្គលិកក្នុងក្រុមហ៊ុននេះមិនល្ងង់ធ្វើរឿងឡប់ៗបែបនិងមកលើខ្ញុំទេ"នាយតូចនិយាយទាំងហួសចិត្តកាន់តែមិនយល់ថានាយចង់បានអ្វីឲ្យពិតប្រាកដពិបាកស្មានណាស់អាល់ហ្វាម្នាក់នេះ

"ល្អ!!!ចឹងលាឈប់ហើយទៅផ្ទះវិញបាន"ជុងហ្គុកសម្លឹងមើលប្រតិកម្មរបស់អូមេហ្គាយ៉ាងស្ងៀមស្ងាត់ទាំងដែលនាយអាចទាយបានជាមុនទៅហើយ

"ខ្ញុំមិនឈប់!!!លោកទេដែលត្រូវឈប់នោះឈប់លើកយករឿងលាឈប់នេះមកនិយាយជាមួយខ្ញុំចន"ជីមីនទប់អារម្មណ៍មិនបានឡើយទើបស្រែកគំហកទាំងក្ដោបដៃយ៉ាងណែន

"គ្មានបញ្ហាទេបើមិនលាឈប់នោះ!!!ត្រឡប់ទៅវិញចុះ"ជុងហ្គុកនិយាយយ៉ាងហីធ្វើឲ្យរាងតូចកាន់តែហួសចិត្តកើតស្អីទៀតហើយ

សូមរង់ចាំទស្សនានៅភាគបន្ដ!!!អរគុណសម្រាប់ការរង់ចាំអាន💭🎀

Continue Reading

You'll Also Like

25.9K 2.9K 74
ស្រលាញ់គឺទុក ស្អប់គឺសម្លាប់! Vhopekook : Hobi Bottom Nammin : Jimin Bottom Yoonjin : Jin bottom End : 01.08.2022 ❗ALL ART IS CREDIT TO OWNER ❗
1.6M 111K 26
#Book-2 in Lost Royalty series ( CAN BE READ STANDALONE ) Ekaksh Singh Ranawat The callous heartless , sole heir of Ranawat empire, which is spread...
3.7K 270 7
បណ្ដុំនៃរឿងមួយភាគចប់របស់Jikook
2.6K 338 9
«អូនជាកម្មសិទ្ធបង ផាក ជីមីន» យ៉ុនហ្គី «កម្មសិទ្ធអាច់គោ» ជីមីន តួអង្គឯក : យ៉ុនមីន តួអង្គរង : ថេហ្គុក តួអង្គបន្ទាប់បន្សំ : អុីប៊ូ × សៀវចាន់ និង ម៉ាក ×...