ᴄᴀʟʟ ᴍᴇ ᴡɪᴛᴄʜ

By moge_world

7.4K 1K 147

JEON JUNGKOOK X PARK JIMIN [11082023] More

ផ្ដើមរឿង:សាកល្បង
ភាគទី១:អ្នកហាត់ការថ្មី!!
ភាគទី២:ក្លែងក្លាយមែនទេ
ភាគទី៣:បណ្ដេញចេញ
ភាគទី៤:គោរពរៀមច្បង
ភាគទី៥:លោកជឿនាង
ភាគទី៧:ឈប់និយាយ
ភាគទី៨:កាតធនាគារ!!
ភាគទី៩:ពាក្យចចាមអារ៉ាម
ភាគទី១០:កំហុសអចេតនា
ភាគទី១១:ស្និទ្ធស្នាលខ្លាំង?!
ភាគទី១២:មិនបានរំពឹងទុក
ភាគទី១៣:ក្មេងលួចលាក់
ភាគទី១៤:រវាងនាងនិងខ្ញុំ
ភាគទី១៥:បានព្រមានហើយ
ភាគទី១៦:នាងទំនេរខ្លាំង?
ភាគទី១៧:គ្មានហេតុផល
ភាគទី១៨:ប្រដៅក្មេង!!
ភាគទី១៩:ក្លែងក្លាយ
ភាគទី២០:កាន់តែខ្លាំង

ភាគទី៦:បាត់ឯកសារ

366 60 6
By moge_world

JUNGKOOK JEON X JIMIN PARK

[បញ្ជាក់:មានពាក្យពេចន៍មិនសមរម្យក្នុងភាគសូមអភ័យទោសទុកជាមុន]

@ភូមិគ្រឹះចនផាក-តុអាហារពេលព្រឹក

ភាពសោះកក្រោះរវាងពួកគេទាំងពីរនៅតែបន្ដទៀតជុងហ្គុកអង្គុយញុំាអាហារដោយស្ងៀមស្ងាត់តាមទម្លាប់ជីមីនចុះមកដោយស្នាមញញឹមលើផ្ទៃមុខនិងក្នុងសម្លៀកបំពាក់ធ្វើការជាស្រេច!!!

"អរុណសួស្ដី!!អាល់ហ្វា"នាយតូចអង្គុយចុះនិងរាក់ទាក់ស្វាមីតែអ្វីដែលទទួលបានគឺការសម្លឹងមើលដោយគ្មានការឆ្លើយតបអ្វីសោះ

"ហឹម!!!"នាយតូចជ្រួយច្រមុះបញ្ចេញសម្លេងបែបមិនពេញចិត្តសោះប្រុសម្នាក់នេះដូចជាម្ដងខ្មោចចេញម្ដងខ្មោចចូលយ៉ាងមិចមិនដឹងទេ

"ឆាប់ញុំា~ហើយទៅជាមួយយើង"មួយសន្ទុះទើបជុងហ្គុកនិយាយឡើងចំណែកជីមីនវិញស្ទើតែឈ្លក់អាហារទៅហើយថាហើយថា

"ហេតុអី"រាងតូចសួរទាំងអាហារនៅមិនទាន់លេបអស់នៅឡើយថ្ពាល់ទាំងសងខាងប៉ោងកាយវិការនេះធ្វើឲ្យរាងក្រាស់ភាំងបន្ដិច

"មិនបាច់ទេឲ្យអេឡិចជូនទៅ"ជុងហ្គុកក្រោកឈរយ៉ាងរហ័សនិងឈរចេញទៅដូចជាខឹង

"ហ៊ឹស~កើតស្អីទៀតហើយនេះ"នាយតូចតាមសម្លឹងមើលរាងក្រាស់ដោយហួសចិត្តគ្រាន់តែនិយាយប្រាប់ហេតុផលត្រង់មកថាចង់ជូនទៅក្រុមហ៊ុនតែប៉ុន្មានម៉ាតសោះក្បូរក្បាច់ច្រើនម៉េស

"អ្នកប្រុស"អេឡិចសម្លឹងមើលចៅហ្វាយតូចរបស់ខ្លួនក្នុងចិត្តកំពុងចង់អស់សំណើចចំពោះលោកម្ចាស់ធំដែលមិនចេះនិយាយឲ្យច្រើនជាមួយដៃគូរបស់ខ្លួនសោះពិបាកយល់មែនទេនម្នាក់ព្យាយាមហីម្នាក់ទៀតព្យាយាមចូលទៅជិតស្នាល

"កុំខ្វល់ច្រើនអី~តោះទៅថ្ងៃនេះខ្ញុំមានរបាយការណ៍ត្រូវបង្ហាញផង"នាយតូចដកដង្ហើមធំបន្ដិចមុននិងរហ័សបញ្ចប់ការបរិភោគរបស់ខ្លួនដើម្បីទៅក្រុមហ៊ុន

នៅក្នុងក្រុមហ៊ុនជីមីនបានមកទាន់ពេលល្មមនាយតូចដើរចូលការិយាល័យរៀបចំផែនការណ៍ដោយភាគជឿជាក់និងសប្បាយក្នុងចិត្តព្រោះតែបានធ្វើរបាយការណ៍ដែលជាគម្រោងរួចហើយ

"ឯកសា!!!របស់ខ្ញុំនៅឯណា~wtf!!!"រាងតូចរើថតតុរបស់ខ្លួនជាច្រើនលើកជាច្រើនសារព្រោះមិនអស់ចិត្តតើអាចបាត់បានដោយរបៀបណា?

"ឆាប់ឡើងជីមីនដល់ពេលប្រជុំហើយ"ប្រធានក្រុមរៀបចំផែនការព្យាយាមនិយាយតឿនរាងតូចព្រោះគាត់បានដឹងច្បាស់ពីអត្តចរឹករបស់អគ្គនាយកថាមិនចូលចិត្តភាពយឺតយ៉ាវឡើយ

"តែឯកសាររបស់ខ្ញុំបានបាត់ហើយ!!!យប់មិញនេះខ្ញុំបានធ្វើរួចនិងទុកក្នុងថតតុយ៉ាងច្បាស់ហើយ"នាយតូចមានទឹកមុខមិនល្អគេជឿជាក់ណាស់ថាបានទុកដាក់យ៉ាងប្រុងប្រយត្នហើយតែថាលីលីប្រាប់តែចូលមក

"ឯកសារនោះយើងបានបញ្ជូនឲ្យទៅថ្នាក់លើ!!!ហើយឯងកុំគិតថាយើងកម្ចាត់ចេញមិនបាននោះ"នាងក្រមុំចូលមកជិតនិងនិយាយខ្សឹបល្មមបានលឺតែពីរនាក់ជីមីនក្ដាប់ដៃយ៉ាងណែនគេប្រហែលនេះបន្ដិចហើយ

"លោកប្រធានកុំបារម្ភអីចាស~ឯកសារនោះខ្ញុំបានបញ្ជូនដល់ដៃអគ្គនាយករងហើយ!!!"លីលីបែទៅញញឹមយ៉ាងស្រស់ដាក់លោកPTនិងប្រធានផ្នែកបែបមិនខ្មាសអៀនអស់

"អា៎!!!បើបែបនេះប្រសើរហើយតោះគ្រប់គ្នាឆាប់ចូលទៅបន្ទប់ប្រជុំទៅ"ប្រធានផ្នែកមិនបានដេញដាលច្រើនដែរប្រកាសប្រាប់បុគ្គលិកផ្សេងទៀត

"អេ៎~បុគ្គលិកហាត់ការមិនត្រូវអនុញាតិឲ្យចូលទៅទេ"លីលីងាកមកនិយាយដាក់ជីមីនហើយបុគ្គលិកផ្សេងទៀតហាក់ដូចជាធ្វើពើមិនដឹងមិនលឺតើនេះជាស្អីនេះជាក្រុមការងាររបៀបណា

"ស្អីគេ~នាង!!!"ជីមីនខាំមាត់ទប់ចិត្តកុំឲ្យខ្លួនឯងស្រែកអារម្មណ៍ទាំងអស់របស់គេពេលនេះគឺចង់កម្ចាតស្រីម្នាក់នេះចេញហើយកំពុងគិតថាបុគ្គលិកដូចជានាងមានប៉ុន្មាននាក់ទៀតគេនិងបណ្ដេញចេញឲ្យអសើ់

+បន្ទប់ប្រជុំ-9:00AM

បុគ្គលិកដែលពាក់ព័ន្ធបានចូលទៅអង្គុយរង់ចាំវត្តមានរបស់អគ្គនាយកភ្លាមនោះជុងហ្គុកដើរចូលមកដោយទឹកមុខមាំសាកសមជាអ្នកដឹកនាំយ៉ាងពិតប្រាកដតែថាកែវភ្នែករបស់នាយព្យាយាមសម្លឹងរកមើលជីមីន!!អូមេហ្គាតូចម្នាក់នេះនៅឯណាមកយឺតបានយ៉ាងមិច

"អ្នកហាត់ការផាក!!!មិនទាន់មកទៀតហេស"សម្លេងត្រជាក់របស់អគ្គនាយកធ្វើឲ្យបុគ្គលិកព្រឺឆ្អឹងខ្នងព្រោះដឹងពីទម្លាប់ធ្វើការរបស់នាយថាមិនចង់ឲ្យមានការយឺតយ៉ាវអ្វីទាំងអស់

"គេប្រហែលជាមិនចង់ចូលមកទេ"ប្រធានផ្នែកជួយនិយាយជំនួសលីលីព្រោះមុននេះគាត់ក៏បានដឹងថាមានរឿងអ្វីខ្លះរវាងជីមីននៅខាងក្នុងការិយាល័យ

"ប្រាដកហើយ!!"ជីនសួរព្រោះគេបានឃើញថាជីមីនមកក្រុមហ៊ុនទាំងទឹកមុខញញឹមនិងជឿជាក់ថែមទាំងមកទាន់ពេលទៀតផងតើអាចមិនចង់ចូលរួមប្រជុំសំខាន់បែបនេះដោយរបៀបណា

"ខ្ញុំមិនសូវច្បាស់ដែរ"ប្រធានក្រុមនិយាយដោះសារនិងបានងាកទៅសម្លឹងមុខលីលីជាការប្រាប់ថាជួយឲ្យស្ថានការណ៍នេះប្រសើរបន្ដិចទៅ

"លោកអគ្គនាយកគឺ~ចាស៎"លីលីបម្រុងតែនិយាយបន្ដតែថាជុងហ្គុកស្រាប់តែលើកទូរសព្ទខលទៅនរណាម្នាក់ហើយនោះគឺជា

«អ្នកហាត់ការផាក~ហេតុអ្វីអ្នកមិនមកប្រជុំ»សម្លេងរបស់រាងក្រាស់ធម្មតាមិនធ្ងន់ពរកនិងមិនស្រាលពេកក្រោមការភ្ញាក់ផ្អើលរបស់បុគ្គលិកដទៃទៀតពិសេសគឺលីលីនិងលោកប្រធានក្រុម

«ខ្ញុំអាចដែរ!!!ក្រែងជាបុគ្គលិកក្រៅមិនចឹង»សម្លេងស្រួយរបស់ជីមីនតបបើសិនជានៅចំពោះមុខរាងក្រាស់អាចទាយដឹងថាក្មេងនេះកំពុងបើកភ្នែកសម្លក់អ្នកដទៃទាំងចង់ស៊ីសាច់តែម្ដង

«ឆាប់មកខ្ញុំមិមចូលចិត្តរញ៉េរញ៉ៃទេ»រាងក្រាស់សង្កត់សម្លឹងជាងមុននិងជាការដាក់កំហិតតែនេះដូចជាប្រមានមនុស្សដែលកុហកនាយច្រើនជាង

«Tsk!!!!សម្លេងតបរបស់ជីមីនដូចជាធុញទ្រាន់ហើយពេលជុងហ្គុកដាក់ទូរសព្ទចុះវត្តមានរបស់អ្នកហាត់ការផាកបានមកដល់ភ្លាមហើយកន្លែងដែលនាយតូចត្រូវអង្គុយគឺចុងបង្អង់តែជុងហ្គុកស្រាប់តែឲ្យសញ្ញាថាឲ្យមកអង្គុយនៅខាងស្ដាំដៃរបស់នាយទៅវិញ

«តើអាចដោយរបៀបណាអគ្គនាយកមានលេខទំនាក់ទំនងរបស់ក្មេងនោះបានយ៉ាងមិច»លីលីសម្លឹងមើលគ្រប់យ៉ាងដោយមុនសុខចិត្តនាងកាន់តែមិនយល់ពីរឿងរវាងពួកគេតើទំនាក់ទំនងរបស់ពួកគេបែបណាហេតុអ្វីជុងហ្គុកមិនខឹងនិងឫកពារបស់ជីមីនហើយហេតុអីក្មេងហាត់ការថ្មីនេះក្លាហានយ៉ាងនេះ

"អង្គុយទីនេះមក"ជីមីនមិនបានសុំាញុំាច្រើនឡើយរហ័សចូលទៅអង្គុយដោយទឹកមុខស្មើចំណែកជុងហ្គុកដកដង្ហើមធំបន្ដិចព្រោះតែអាចគ្រប់គ្រងស្ថានការបានដោយមិនមានបញ្ហា

"តោះចាប់ផ្ដើមការប្រជុំ"ជីនជាចាប់ផ្ដើមដើម្បីកុំឲ្យបន្លាយពេលឥតប្រយោជន៍បន្ដទៅទៀតគ្រប់យ៉ាងដំណើរការយ៉ាងរលូនរហូតដល់របាយការណ៍ការិយាល័យផ្នែករៀបចំផែនការណ៍

"នរណាជាអ្នកធ្វើរបាយការណ៍មួយនេះ"ជុងហ្គុកសួរទាំងបានដឹងចម្លើយតែអ្វីដែលនាយមិនអស់ចិត្តគឺខុសពីការរំពឹងរបស់នាយស្រឡេះ

"ខ្ញុំ/ខ្ញុំ"លីលីនិងជីមីនឆ្លើយព្រមគ្នាហើយគ្រប់គ្នាបានក្រលេកមកមើលពួកគេទាំងពីរដោយងឿងឆ្ងល់ចំណែកជីមីននាយសម្លក់ទៅកាន់លីលីទាំងហួសចិត្តស្រីម្នាក់នេះហ៊ានបានយ៉ាងមិចមុខក្រាស់

"តើនរណាឲ្យប្រាកដ"ដោយសារចង់បញ្ជក់ឲ្យច្បាស់ជីនបានសួរគាត់ចាប់អារម្មណ៍ដឹងថារបាយការណ៍លើកនេះប្លែកខុសពីរាល់លើក

"ខ្ញុំជាអ្នកធ្វើហើយជាអ្នកបញ្ចូនឲ្យទៅលោកកាលពីព្រឹកមិញ"លីលីតបទាំងញញឹមនេះគេហៅថាមុខក្រាស់ពិតៗតែម្ដងហើយធ្វើឲ្យជីមីនកាន់តែឆេះឆួល

"B*tch!!!នាងហ៊ាននិយាយបានយ៉ាងមិចនេះជាកិច្ចការរបស់ខ្ញុំ"ជីមីនក្រោកឈរទះតុមួយទំហឹងផ្អើលអស់បុគ្គលិកក្នុងបន្ទប់គេទប់លែងបានហើយ

[*BICTH=ចង្រៃយ៍/នាងឆ្គែញីជាពាក្យមុនសមរម្យ]

"នែ៎!!!ក្មេងឆ្គួតឯងថាឲ្យនរណា"លីលីស្រែកគំហកនាងខឹងខ្លាំងណាស់ក្មេងនេះហ៊ានហៅនាងដោយពាក្យអាក្រក់បានយ៉ាងមិច

"ស្ងាត់បានហើយ!!!ជីមីនចេញទៅខាងក្រៅ"ជុងហ្គុកនិយាយយ៉ាងខ្លាំងនិងងាកទៅសម្លឹងនាយតូចទាំងដកដង្ហើមធំនេះលើសពីការរំពឹងទុកហើយ

"ខ្ញុំមិនចេញនេះជារបាយការណ៍ដែលខ្ញុំបានធ្វើហេតុអ្វីខ្ញុំត្រូវចេញនោះ"នាយតូចមិនបានរអាស្រែកគំហកយ៉ាងខ្លាំងវិញគេមិនសុខចិត្តនោះជាការខំប្រឹងរបស់គេហើយនាយក៏បានដឹងហេតុអីទៅកាន់ជើងស្រីម្នាក់នេះគេមិនព្រមដាច់ខាត

"ជីមីន!!!ខ្ញុំប្រាប់ឲ្យអ្នកចេញ"ជុងហ្គុកនិយាយម្ដងទៀតលើកនេះនាយមិនបានងាកមកសម្លឹងជីមីនទៀតឡើយហើយវាកាន់តែដុតកំហឹងរបស់អូមេហ្គាបន្ថែមទៀត

"បានខ្ញុំនិងចេញ!!!ផាំង!!!"ជីមីនខាំមាត់ញញឹមតែមិនមែនជាការញញឹមដែលគួរឲ្យចង់មើលឡើយនោះគឺជាការញញឹមបែបចងអាឃាតនិងបិតទ្វាមួយទំហឹងស្ទើតែបាក់ច្រមុះទ្វាទៅហើយ

ទីង!!!!

[លោកជឿស្រីម្នាក់នោះយ៉ាងនេះហេស~យកនាងនិងទៅ]សាររបស់អូមេហ្គាលោតចូលមក

[យើងធ្វើតាមច្បាប់ក្រុមហ៊ុនអូមេហ្គា!!!]ជុងហ្គុកឈ្ងោកមុខបន្ដិចសរសេតបទាំងតានតឹង

[លោកតែងតែបែបនេះលិកជឿនាងហើយស្រែកដេញខ្ញុំ!!!ចាប់ពីពេលនេះកុំមកនិយាយរកខ្ញុំទៀតឲ្យសោះJEON]សារតបមកវិញដោយនឹកស្មានមិនដល់នាយមិនរំពឹងឡើយថាជីមីននិងនិយាយបែបនេះ

[អូមេហ្គាស្ងប់អារម្មណ៍!!!យើងនិងបណ្ដេញពួកគេចេញ]រាងក្រាស់ស្ទើតែលែងដកដង្ហើមទៅហើយនេះមិនគិតនិងស្ដាប់ហេតុផលគេបន្ដិចទេហេស

"លីលី!!ប្រធានក្រុមគីម!!!អ្នកនាង/លោកធ្វើការនៅក្រុមហ៊ុននេះប៉ុន្មានឆ្នាំហើយ"ក្រោយពីជីមីនបានចេញផុតទៅរាងក្រាស់ចាប់ផ្ដើមងាកទៅរកពួកគេទាំងពីរនាក់នោះវិញ

"7ឆ្នាំ/10ឆ្នាំ"លោកប្រធានក្រុមគីមឆ្លើយមកព្រមគ្នាទាំងញញឹមគិតស្មានថាជាឱកាសល្អសម្រាប់ការឡើងដំណែងរបស់គេ

"ចាប់ពីពេលនេះអ្នកទាំងពីរអាចសម្រាកបានហើយឆាប់រៀបចំឥវ៉ានហើយចេញពីក្រុមហ៊ុនចុះ»គ្រប់គ្នាបានលឺហើយគាំងគ្រប់គ្នាតើមានរឿងអ្វីនេះតាមមិនទាន់ទេ

"ហេតុអ្វីទៅអគ្គនាយក!!!នាងខ្ញុំមិនបានធ្វើអ្វីខុសទេតើលោកមានហេតុផលបន្ដិចបានទេ"លីលីតវ៉ាព្រោះនាងនៅមិនទាន់អាចទទួលយកបាន

"របាយការណ៍នេះខ្ញុំបានឃើញអ្នកហាត់ការផាកធ្វើតែម្នាក់ឯងកាលពីម្សិលមិញនេះតែហេតុអ្វីគ្មានឈ្មោះរបស់គេនៅក្នុងនេះអ្នកនាងគួរតែដឹងច្បាស់ហើយ"ជុងហ្គុកសង្កត់នៅពាក្យមួយៗយ៉ាងច្បាស់មិនមែនថាគេកាន់ជើងនរណាឡើយគេគ្រាន់តែចង់ព្រមាននិងគ្រប់គ្រងកំហឹងរបស់ជីមីនប៉ុណ្ណោះព្រោះបើបណ្ដោយឲ្យអូមេហ្គារបស់គេនៅតវ៉ាបន្ដទៀតស្ថានការណ៍និងលែងអាចស្រោចស្រង់បានមិនខាន

"លោកអគ្គនាយក!!!នោះព្រោះតែខ្ញុំទៅផ្ទះមុនហើយខ្ញុំបានធ្វើនិងណែនាំគេហើយគេមិនស្ដាប់និងនៅតែចចេសចង់នៅបន្ដ"លីលីព្យាយាមតវ៉ាយកត្រូវតែនាងមិចនិងអាចកុហកមនុស្សដូចជាជុងហ្គុកបានទៅ

"បានហើយអ្នកនាងលីលី~ខ្ញុំមិនចង់និយាយច្រើនឡើយមើលតែរបៀបសរសេនិងតារាងនោះមិនមែនជាស្នាដៃរបស់អ្នកនាងស្រាប់ទៅហើយឈប់សម្ដែងយកត្រូវបន្ដទៀតទៅហើយលោកប្រធានក្រុមលោកជាមេដឹកនាំមិនគួរកាន់ជើងមនុស្សខុសបែបនេះលោកមិនសាកសមនិងធ្វើការនៅJPទៀតឡើយ"ជុងហ្គុកនិយាយទាំងសម្លេងត្រជាក់មនុស្សប្រភេទនេះមិនសាកសមនិងធ្វើការបន្ដឡើយគេចង់ដេញពួកគេទាំងពីរយូរហើយគ្រាន់តែមិនមានភស្តុតាងជាក់ស្ដែងតែពេលនេះជាឱកាសល្អបំផុតហើយ

សូមរង់ចាំទស្សនាភាគបន្ដ!!អរគុណសម្រាប់ការរង់ចាំ💭🤍🎀ហិហិកុំភ្លេចនឹកខ្ញុំផង

Continue Reading

You'll Also Like

913K 31K 111
When Grace returns home from college, it doesn't go like she thought it would. With her past still haunting her everyday choices, she discovers a sid...
44.4K 991 6
ឃើញឯងកាន់តែឈឺចាប់យើងកាន់តែសប្បាយចិត្ត Park Jimin អ្នកបម្រើតណ្ហារបស់យើង!! កែសម្រួល:💕 RaaaFaa🌸 Date:11.03.21 - 18.04.22
2.6K 338 9
«អូនជាកម្មសិទ្ធបង ផាក ជីមីន» យ៉ុនហ្គី «កម្មសិទ្ធអាច់គោ» ជីមីន តួអង្គឯក : យ៉ុនមីន តួអង្គរង : ថេហ្គុក តួអង្គបន្ទាប់បន្សំ : អុីប៊ូ × សៀវចាន់ និង ម៉ាក ×...
3.7K 273 7
បណ្ដុំនៃរឿងមួយភាគចប់របស់Jikook