🌼ម្ជុលស្នេហ៍រំលាយ...

By KhunSotheary

16.3K 1.7K 769

គ្មានអ្វីបានមកដោយមិនមានការលះបង់នោះទេ More

ភាគទី 1
Ep 02
EP : 03
Ep 04
Ep : 05
Ep : 06🔞
sorry
Ep 07🔞
EP : 08
EP : 09🔞
EP : 10 🔞
Ep : 11
Ep : 12
Ep : 13
Ep : 15 🔞
Ep 16
EP 17 🔞
EP. 18
EP : 19
EP : 20
EP :21
EP : 22
EP : 23
EP : 24
EP : 25
Am sorry
EP : 26
EP 27🔞
EP : 28
EP : 29
EP : 30
EP : 31
EP : 32
EP : 33
EP : 34
EP : 35
EP 36

EP : 14

432 62 34
By KhunSotheary

រុស្ស៉ី
សម្លេងរថយន្តសេរីទំនើបបានមកសំចតនៅខាងមុខភូមិគ្រឹះដ៏ធំមួយដែលមានការរៀបចំរចនាបថតាមបែបនៃប្រទេសរុស្ស៉ី ដំណើរដ៏ស្វាហាប់បាននាំរាងកាយក្រាស់អោយចូលទៅខាងក្នុងនៃបន្ទប់ធំរបស់ភូមិគ្រឹះ LyDakov ដែលគេស្គាល់ថាគឺជាបងប្រុសរបស់លោក Lydenl ជាឪពុករបស់រាងក្រាស់ Vegasយើងនេះឯង ។ បន្ទប់ធំរៀបចំដោយប្រណិតស្រស់ស្អាតហើយតាមសម័យស៉ីវិល័យតាមបែបនៃប្រទេសមួយនេះហើយក៏តាមបែបអ្នកមានប្រចាំទេសដូចគ្នា ។

« តើខ្យល់ខាងណាបក់ឯងមកដល់ទីនេះ ? » សម្លេងគ្រហឹមដើមក.បន្តិចតែក្នុងន័យចំអកអោយទៅអ្នកដែលកំពុងឆ្ពោះទៅរកបន្ទប់ផ្ទាល់ខ្លួននាយ ។

បុរសក្នុងអាវរឹបរាងនិងអាវខ្វាហ្សេខ្មៅរឹបរាងខាងក្រៅសមសួននិងខោខ្មៅស្បែកជើងប្រេន មើលទៅមួយតួខ្លួនគឺសមជាបុរសពិតពេញលក្ខណៈ ផ្ទៃមុខស្ទូងបបូរមាត់ចងភ្ជាប់នៅស្នាមញញឹមចុងមាត់ជានិច្ច ច្រមុះខ្ពស់ស្រួចមានខ្ទង់កែវភ្នែកធំតែគួរឲ្យស្តាយព្រោះតែត្រូវ
មានវែនតាមីញូពាក់ជាប់ជានិច្ចនោះ ។

« មិនធ្លាប់គិតទេថា ផ្ទះនេះមិនស្វាគមន៍ខ្ញុំទេ » Vegas រាងសង្ហារងាកមករកសម្លេងដែរបង្ហើរមកកាន់នាយមុននេះ ។

« រាប់ឆ្នាំហើយ ទើបឃើញថាត្រឡប់មកផ្ទះវិញ យើងស្មានថាឯងភ្លេចផ្លូវមកផ្ទះហើយតើ » សម្តីឌឺដងមកកាន់អ្នកដែលកំពុងតែប្រឈមមុខគ្នា តែនៅតែមានស្នាមញញឹមជានិច្ចមិនប្រែ ។

« បានហើយណាលោក Jonathan LyDakov យ៉ាងណាខ្ញុំក៏មិនភ្លេចកំណើតខ្លួនឯងដែរ ខ្ញុំមកគ្រាន់តែនឹកលោកអ៊ុំនិងបងប្រុសដូចគ្នាទេ » Vegas ប្រសប់ឈ្មោះរាងក្រាស់ដែលឈរអោបដៃមើលមកគេទាំងរកពាក្យនិយាយអ្វីមិនចេញជាមួយនេះឯង

Jonathan LyDakov គឺជាកូនប្រុសទោលរបស់លោកLyDakovហើយក៏ជាបងប្រុសជីដូនមួយរបស់ Vegas ផងដែរ ដោយសារតែតាំងតែពីតូចមក Vegas ត្រូវបានរស់នៅក្រោមការគ្រប់គ្រង់របស់លោក LyDakov ទៀតផង ទើបភូមិគ្រឹះឬផ្ទះមួយនេះនាយអាចចេញចូលបានតាមចិត្ត នាយនឹកឃើញចង់មកលេងក៏មក តែចាប់តាំងតែពីប្រពន្ធរបស់នាយស្លាប់ទៅរាងក្រាស់យើងក៏មិនសូវបានមកលេងភូមិគ្រឹះនេះញឹកញាប់ផងដែល បើទោះនាយមានការងារត្រូវមកធ្វើនៅប្រទេសនេះក៏ដោយ ក៏នាយមិនដែលឈាងចូលមកលេងនោះទេ ដោយប្រើលេសរវល់ការងារប្រទេសថៃច្រើនជាង ។


« យ៉ាងម៉េច ទំនេរច្រើន ហ៎ » Jonathan តបទៅប្អូនប្រុសដោយការចំអកអោយនាយយើង ។

« គ្រាន់តែនឹកផ្ទះចាំបាច់អីត្រូវទំនេរពីការងារ បើការងារអាចស្ពាយយកមកធ្វើតាមខ្លួនបាននោះ » Vegas រាងក្រាស់ទម្លាក់ខ្លួនមកអង្គុយនៅលើសាឡាងទន់នៃបន្ទប់ទទួលភ្ញៀវព្រមទាំងលើកជើងមកគង់ទាក់ខ្លា មើលមកបងប្រុសវិញដោយមិនអោយចាញ់ពាក្យសម្តីគ្នា ។

« តែយើងធ្លាប់លឺថា ការងាររវល់ច្រើនណាស់ខ្ញុំមិនអាចខ្ជះខ្ជាយពេលវេលាបានទេ ចាំទំនេរចាំមកលេង ហ៊ើយ យើងភ្លេចទៅហើយថាលឺពីមាត់អ្នកណាទេ ? » Jonathan

« បានហើយ បងប្រុស ...» Vegas

« ឈប់ភ្លាមណា...ហេតុអ្វីអោយតែជូបគ្នាម្តងណាក៏បែបនេះរហូតអញ្ចឹង » សម្លេងមនុស្សស្រីស្រទន់ម្នាក់បានបន្លឺកាត់ផ្តាច់ចង្វាក់រវាងបងប្អូនទាំង2នាក់នេះ ដែលអ្នកជាប្អូនកំពុងតែឡើងទៅទ្រោបពីលើបងប្រុសខ្លួនទើបតែដាក់
គូទអង្គុយចុះមុននេះ សម្លេងស្រួយស្រេះដូចសារិការនេះហើយធ្វើឲ្យទាំង2នាក់បងប្អូនត្រូវបញ្ឈប់សកម្ម
ភាពភ្លាមៗហើយងាកទៅរកប្រភពសម្លេងតែម្តង ។

« បងថ្លៃ ខ្ញុំ...» Vegas

« ប្រពន្ធសម្លាញ់...បងធ្វើលេងទេ » Jonathan នាយកម្លោះទាំង2នាក់តបដោយខ្លាចរអាចិត្តនិងវត្តមានមនុស្សស្រីរាងតូចស្រលូនសម្បុណ្តែកបាយដែលជាកូនកាត់អាស៉ីនេះឯង ។

« ឈប់តវ៉ាទាំង2នាក់បងប្អូននិងទៅ ហើយរៀបចំខ្លួនឲ្យសមជាមនុស្សធំបន្តិចបានទេ » សាន់វីរីណែត ដែលគេស្គាល់ថាជានារីឆ្នាស់ឆ្នើមហើយក៏ជា
នារីដែរបង្គ្រាប់លោកJonathanកំពូលព្រាននារី កំពូលមនុស្សប្រុសផ្តាច់ការ សាហាវឃោឃៅ ឬហៅបានម្យ៉ាងទៀតថាជាម៉ាហ្វៀនៅបែកអ៉ីរ៉ប យើងនេះតែម្តង តែនាយក៏ត្រូវមកជាប់ជំពាក់ចិត្តលើកនារីកូនបំណុល នារីឆើតឆាយតែរាងកាយ តែនាងប្រកាន់ភ្ជាប់នៅការមើលថែខ្លួនប្រាណមិនអោយអ្នកណាមក
លលេងបាននោះទេ ហើយខ្លួនប្រាណនិងភាពបរិសុទ្ធនៃនារីអាស៉ី ម៉ាណាវីស្រីយើងក៏មិនចេះតែបណ្តែតបណ្តោយអោយអ្នកមកប៉ះពាល់គេបានក្រៅពីអនាគតជាប្តីដែលទទួលស្គាល់ពីចាស់ទុំ មេបា ហើយផ្តល់តម្លៃអោយនាងនូវផ្កាស្លាដែលជន់ជាតិអាស៉ីយើងតែងតែប្រកាន់ភ្ជាប់ចង់បានផងដែរ ។

« ខ្ញុំមិននឹកស្មានថាម៉ាហ្វៀដូចបងខ្លាចប្រពន្ធដែរទេ » Vegas មិនថាតែបងប្រុសនោះទេសូម្បីតែនាយជាប្អូនថ្លៃក៏ត្រូវរៀបចំខ្លួនតាមសម្តីរបស់ រីណែតផងដែរ តែនាយកម្លោះយើងក៏នៅតែឈ្លៀតញ៉េសញ៉ោះអ្នកជាបងប្រុសនោះបន្តិចទៀត ។

« លោកVegas ក៏ដូចគ្នា ហេតុអ្វីបានជាមកមិនជូនដំណឹងមុនផង លោកប៉ារង់ចាំលោកមកលេងគាត់យូហើយ » វីរីណែត ដើរមកអង្គុយជិតនាយដែលជាស្វាមីដោយរាងក្រាស់យើងស្រវាចាប់អោយប្រពន្ធសម្លាញ់ចិត្តគេចូលមកកាន់តែជិតខ្លួនទៀតនោះ ។

« គឺ សុំទោសផងបងថ្លៃ ព្រោះតែខ្ញុំនឹកឃើញថាចង់មក ក៏មកតែម្តង ម្យ៉ាងចង់មកធ្វើជាការដូសម្រាប់ថ្ងៃកំណើតលោកអ៊ុំដូចគ្នា » Vegas

« ពិតមែនហើយអូន ស្អែកនេះគឺជាថ្ងៃកំណើតលោកប៉ាហើយ ហើយលោកប៉ាក៏ត្រឡប់មកពីកូរ៉េវិញដូចគ្នាដែរ » Jonathan តបដោយការភ្ញាក់ផ្អើលព្រោះនាយជាកូនបង្កើតបែរជាត្រូវភ្លេចថ្ងៃពិសេសរបស់គាត់ទៅវិញ ។

« ប្រាកដទេថា មកព្រោះតែថ្ងៃខួបកំណើតលោកប៉ា » វីរីណែត មើលមុខរាងក្រាស់យើងដោយមានការសង្ស័យខ្លះៗដែលតែក៏មិនប្រាកដថានាយមកនេះក្នុងគោលបំណងអ្វីផ្សេងទៀតហើយ ។

« បងថ្លៃ តើខ្ញុំដែលខកខានក្នុងថ្ងៃពិសេសរបស់លោកអ៊ុំពីពេលណាទៅ បានហើយ ខ្ញុំសុំទៅបន្ទប់គេងហើយ ចាំល្ងាចខ្ញុំសុំជុំបងប្រុសបន្តិចផងណា បងថ្លៃ » Vegas រាងក្រាស់ដឹងថាបើនៅតែបន្តនិយាយទៀតច្បាស់ណាស់ថាបងថ្លៃគេនិងចាប់បានចំនុចណាមួយមកជន់គេជាមិនខានទេ បើសូម្បីតែបងប្រុសខ្លួនដែលអ្នកណាក៏ល្បីពីការមានស្រីច្រើនហើយកំពូលព្រាននារីទៀត តែត្រូវមិនជាប់ក្រលាររបស់នាងបាន នេះហើយជាអ្វីដែលអ្នកជំនួញគ្រប់រូបខ្លាចត្រូវមកជួបដូចលោក Jonathan នេះ ។

ដោយបោះប្រយោគនេះចប់រាងក្រាស់យើងក៏ដើរទៅបន្ទប់គេងរបស់នាយដែលនៅតាំងតែពីតូចនោះឯង ហើយការជូបជុំគ្នារវាងបងប្រុសខ្លួននារពេលល្ងាចក៏បានឈានចូលមកដល់និងមានការក្រេបសូរ៉ាដែលមានតម្លៃផងដែរនោះ ។

ពេលវេលានៃការរស់នៅក្នុងប្រទេស
រុស្សុីដែលមានរយះពេល៥ថ្ងៃទៅហើយ តែ Vegas នាយនៅតែមិនដឹងថាគេមកទីនេះដើម្បីអ្វី ចង់ធ្វើអ្វី ចង់បានអ្វី តែនាយដឹងត្រឹមថាខួរក្បាលនាយនៅតែគិតពីម្នាក់ដែលធ្វើអោយបេះដូងគេចាក់ស្រេះជាប់មិនលែង ឬក៏ហៅបានថាមនុស្សគ្មានវិញ្ញាណក្នុងខ្លួនបែបនេះ តាំងតែពីថ្ងៃនាយមកដល់រហូតមកទល់ពេលនេះអ្វីដែលគេធ្វើបាននោះគឺផឹកស្រា ហើយត្រិះរិះគិតថាតើគេពេលនេះកំពុងចង់បានអ្វីឲ្យ
បា្រកដទៅ ហេតុអ្វីបានជាទាំងបេះដូងចិត្តគំនិតនឹកឃើញតែវង់ភក្រ្តារបស់ក្មេងសម្រែម្នាក់នោះគ្រប់ពេលអញ្ចឹង រហូតមានពេលខ្លះនាយមិនអាចទ្រាំបានដល់ថ្នាក់ចេញទៅរកការរំសាយអារម្មណ៍តណ្ហាខាងក្រៅទៀតផង តែអ្វីដែលនាយធ្វើបាននោះគឺត្រឹមតែការ
ថែរថើបទៅលើពួកស្រីៗឬប្រុសក្មេងៗទាំងនោះតែប៉ុណ្ណោះ ព្រោះតែរូបភាពភីតដក់ជាប់ក្នុងខួរក្បាលនាយនិងចិត្តមួយស្រែកហាមឃាតកុំឲ្យនាយធ្វើរឿងបែបនេះអី ។

« ឯងកើតអី មួយរយះនេះយើងឃើញតែផឹកស្រាគ្មានលួសមួយថ្ងៃសោះហើយ » Jonathan នាយក្រាស់ក្នុងឆុតអាវចង់ខ្សែរដើរចូលមករកអ្នកដែលកំពុងអង្គុយផឹកស្រាតែម្នាក់ឯងនៅជិតអាងទឹកធំនោះ ។

« គ្មានស្អីទេបង គ្រាន់តែចង់ផឹកស្រា មានអីប្លែកទៅ » Vegas លើកកែវស្រាមកក្រេបបន្តិចហើយតបទៅបងប្រុសតាមធម្មតា ។

« ឯងនេះ ខូចចិត្តរឿងស្នេហាទៀតហើយមែនទេ ? » Jonathan ចូលមកអង្គុយរួមតុនិងប្អូនប្រុសហើយលើកស្រានោះមកក្រេបបន្តិចផងដែរ ។

« បង ខូចចិត្តរឿងស្នេហាស្អី ខ្ញុំគ្មានស្នេហាអីទេ ខ្ញុំប្រាប់ហើយថាខ្ញុំមិនទទួលយកអ្នកណាទៀតនោះទេ បើមានក៏ត្រឹមតែកំដរអារម្មណ៍តែប៉ុណ្ណោះ » Vegas បបូរមាត់ជិបស្រាអោយអស់ពីកែវហើយនិយាយទាំងដូចគ្មានរឿងអ្វីសោះបែបនេះ ធ្វើដូចគេជាមនុស្សរឹងមាំ បេះដូងនិងចិត្តនាយត្រូវកក់ក្តាំងក្តេះទៅដោយផ្ទាំងទឹកកកនៃប្រទេសនេះទៅហើយ និយាយទៅគឺនាយបិតទ្វាចាក់សោបេះដូងត្រឹមតែភរិយាគេនេះឯង ។

« បើអញ្ចឹងគឺវាល្អហើយ តែយើងគ្រាន់តែប្រាប់ថា បើឯងមិនបានស្រលាញ់ក្មេងម្នាក់នោះទេ ក៏ដោះលែងគេទៅ ហើយក៏បើកផ្លូវអោយគេរកអនាគត់គេដូចគ្នា យើងដឹងថាត្រឹមតែលុយប៉ុនៗនេះវាមិនបានធ្វើឲ្យឯងមានអស់មួយជីវិតនោះទេ តែបើឯងជ្រុលជាបំផ្លាញ់អនាគត់គេហើយក៏ត្រូវរៀនទទួលស្គាល់ខុសត្រូវផងដែរទៅ » Jonathan គ្រប់រឿងដែលកើតឡើងនៅក្នុងផ្ទះរាងក្រាស់យើងមិនមែនថានាយជាបងប្រុសមិនបានដឹងនោះទេ គ្រាន់តែពេលខ្លះគេមិនចង់លូកដៃទៅរវល់នោះទេ ហើយនាយក៏បានដឹងដែលថាប្អូនប្រុសខ្លួនក៏មិនធ្លាប់គិតឬស្រលាញ់មនុស្សស្រីទៀតដែរ តាំងតែពីវត្តមានភីតចូលមកក្នុងជីវិតគ្រួសាឪពុកកូននេះ មើលទៅគេហាក់មានជីវិតជីវ៉ាច្រើនជាងមុនឆ្ងាយណាស់ ហើយគ្រប់រឿងដែលនាយបានដឹកលឺខ្លះរវាង VegasនិងPete នោះគឺគ្មានអ្នកណាក្រៅពីកូនប្រុសរបស់ Vegas យើងដែលទូលពិតលោកអ៊ុំគេរហូតនោះទេ

តែរឿងក្នុងចិត្តរវាងគេទាំង2នាក់នាយក៏មិនហ៊ានសម្រេចជំនួសនោះទេ ព្រោះវាជារឿងបេះដូងចិត្តនិងចិត្ត បើម្នាក់មានចិត្តអោយទៅហើយ តែម្នាក់ទៀតគ្មាននោះវាក៏ជារឿងដែល
ពិបាក់ផងដែរ ។

« បងទៅបានលឺស្អីមកខ្លះ ខ្ញុំគ្មានទេ » Vegas រាងក្រាស់ប្រញាប់
បដិសេដរាល់ពាក្យសម្តីអ្នកដែលជាបងប្រុសខ្លួននោះ ទាំងវាមិនមែនជាការពិតទេ ។

« បើមិនពិត ឯងប្រាប់មក ថាឯងមិនធ្លាប់ធ្វើរឿងលើគ្រែជាមួយក្មេងនោះ Vegas យើងមិនមែនជាឯងទេ តែយើងឆ្លងកាត់អារម្មណ៍បែបនេះ កុំចាំអោយបាត់បង់ទើបស្តាយក្រោយក៏វាគ្មានប្រយោជន៍ដែរ ថ្ងៃនៅតែរះគេនៅតែម្នាក់អ្នកត្រូវការគេជាងឯងទៅទៀត យកទៅគិតមើលទៅ យើងទៅដេកមុនហើយ » Jonathan នាយជាបងឆ្លងកាត់មុន ឆ្លងកាត់អារម្មណ៍ស្រពិចស្រពឹល អារម្មណ៍មិនច្បាស់លាស់ តែពេលដែលយើងគិតច្បាស់យកខ្លួនទៅក្បែររបស់ដែលយើងចង់បាននោះគឺវាមានក្តីសុខបំផុត ហើយមិនរសេះរសោះក្នុងចិត្តទៀតផង តែបើនាយនៅតែប្រងើយ
កណ្តើយក្នុងរឿងមួយនេះ មិនព្រមទទួលស្គាល់ការពិតនៃបេះដូងខ្លួនឯង ថាត្រូវការអ្វីនោះ ទោះនាយព្យាយាមគិតដល់ស្លាប់ទៀតក៏វាបានត្រឹមតែជាការគិតមិនអាចចេញជារូបរាងបានទេ ។

អារម្មណ៍មួយដែលហេងហាង ប្រៀបដូចជាទូកនៅកណ្តាលទន្លេរ គ្មានកោះគ្មានត្រើយគ្មានទាំងច្រវា តែសម្រាប់នាយពេលនេះមានទាំងច្រវាហើយ ហេតុអ្វីមិនព្រមអុំទៅរកទីដែលខ្លួនចង់ទៅតែម្តងទៅ ។

Vegas អង្គុយសញ្ជឹងគិតរាល់ពាក្យសម្តីរបស់បងប្រុសដែលបានដាស់តឿនហើយក្នុងចិត្តនាយពេលនេះថាគេត្រូវធ្វើតាមបេះដូងឬមួយក៏ធ្វើការតាមគំនិតរបស់នាយទៅ តែថាពេលនេះមិនថាបេះដូង ចិត្តឬគំនិតនាយនោះទេ គឺមានតែរូបភាពរាងតូចច្រឡឹងតាមលងបន្លាចគេ ស្នាមញញឹមកាយវិការ ទង្វើដែលដក់ដាមជាប់ពេញទាំងខួរក្បាលគេទៅហើយនោះ ។

វាជាការពិតណាស់ដែលនាយសុខៗបានមកដល់រុស្សុី មិនមែនព្រោះតែចិត្តនឹកអ្នកនៅទីនេះទេ តែនាយគ្រាន់ចង់ចាក់ចេញពីការដែលរស់នៅគ្មានក្មេងម្នាក់នោះ តើបានឬយ៉ាងណាទៅ គេមិនជឿថាភីតអាចធ្វើឲ្យចិត្តគេរង្គោះរង្គើរបាននោះទេ មិនថាទាំងទង្វើរកន្លងមកក៏ដោយនោះ តែគ្រប់ពេលដែលរាងក្រាស់យើងបាននៅជិតភីតម្តងៗបេះដូងនិងចិត្តគេតែងតែញាប់ញ័រ តែងតែចង់នែបនិត្យថ្នាក់ថ្នមអោយអស់ពីចិត្តនាយទេ គ្រប់រាងកាយរបស់ភីតស្របពេលនាយបានថ្នាក់ថ្នមល្បួងលួងលោមហើយនោះ គេហាក់ដូចជាមនុស្សដែលញៀនថ្នាក់ម្នាក់មិនអាចផ្តាច់បានអញ្ចឹង ។
ដូច្នេះហើយទើបរាងក្រាស់យើងចង់ពិសោធខ្លួនឯង ថាតើការដែលរស់នៅឆ្ងាយពីភីតមិនទាក់ទង់ទៅមិនបានឃើញគ្នាតើវាមានអារម្មណ៍បែបណា តើគេអាចហាមឃាត់ចិត្តខ្លួនឯងអោយរស់គ្មានគេបានដែរទេ តែអ្វីៗគ្រប់យ៉ាងគឺមិនអាចដូចចិត្តនាយគិតនោះទេ ព្រោះតាំងតែពីថ្ងៃនាយចេញមកគេតែងតែយកស្រាមកបំភ្លេចទុកកង្វល់ក្នុងការនឹកនារពីភីតនេះរហូត ហើយវាមិនមែនថានាយមកចង់ទៅជួបភីតនោះទេ តែនាយខ្លាច ខ្លាចថាគេដាក់ចិត្តស្រលាញ់ភីតហើយគេនិងត្រូវឈឺចាប់ដូចស្នេហ៍គ្រាដំបូងរបស់ខ្លួននោះ ។

តែពេលនេះគេមិនអាចហាមឃាត់ចិត្តដែលនឹកនារ ចិត្តដែលមិនអាចរស់ខ្វះក្មេងតូចដែលនាយនឹកគិតគេគ្រប់ដង្ហើមចេញចូលបាននោះទេ គេលែងខ្វល់ហើយថា តើស្នេហាដំបូងនិងស្នេហាបន្ទាប់វាមានរូបរាងដូចគ្នាឬខុសគ្នានោះទេ គេលែងគិតទៀតហើយ ពេលនេះគេសុំធ្វើអ្វីតាមបេះដូងតាមចិត្តដែលត្រូវការភីតអោយមកស្អំបេះដូងគេ ព្រោះតែវាខ្វះភាពកក់ក្តៅមកយូហើយ គេលែងឃាត់ចិត្តដែលត្រូវការអ្នកណាម្នាក់ហើយក៏ត្រូវការតែភីតដូចគ្នាផងដែរ ។

បេះដូងរត់រកបេះដូង ចិត្តរត់រកចិត្តដូចគ្នា ស្របរាងកាយនាយក៏ចង់ប៉ះពាល់ថ្នាក់ថ្នមរាងកាយតូចរបស់ភីតអោយអស់ចិត្តដែរ តែពេលនេះត្រូវប្រើពេលវេលាសម្រាប់ទៅរកក្តីស្រមៃ ក្តីប្រាថ្នាការលួងលោមដែលខ្លួនបានឃ្លាតឆ្ងាយមកយូហើយនោះឯង ។ ការគិតចង់ពិសោធខ្លួនឯងថាតើអាចរស់នៅខ្វះគេបានឬអត់ វាមិនមែនថានាយមិនអាចរស់បាននៅទេ តែនាយត្រូវយកស្រាមកកំដរអារម្មណ៍អោយគេដេកលង់លក់បាន បើមិនដូច្នេះទេ គេនិងត្រូវរត់ទៅរកភីតតាំងតែពីយប់ដំបូងមកម្ល៉េះ ។
🤣គិតទៅអាជីវិតមានស្នេហាវាដូចជារញ៉េរញ៉ៃណាស់ ចឹងហើយអ្នកអានកុំចង់មានស្នេហាអីនាំពិបាក់ទេ មែនអត់គ្នាយើង 🤣🤣🤣

ចង់ប្រាប់ថាបន្ទាប់ពីចប់ភាគនេះហើយ ខ្ញុំត្រូវសម្រាក់មួយរយះសិនហើយព្រោះមានការងារផ្ទាល់ខ្លួនច្រើន តែខ្ញុំនិងចេញមកលងខ្លះៗដែរ😂

🥰ស្រលាញ់អ្នកអានគ្រប់គ្នា🙏

{Pete បងនឹកអូនខ្លាំងណាស់ អឹម....}

(មនុស្សចិត្តអាក្រក់ ហេតុអ្វីបានជាទុកគេចោលបែបនេះ ដឹងទេថា...ថាខ្ញុំនឹកបងខ្លាំងប៉ុនណា )

{ បងសន្យាថាបងឈប់ធ្វើបែបនេះទៀតហើយ បងពិតជាត្រូវការអូនពិតមែន បងស្រលាញ់អូនណា Pete 😂😂}



Continue Reading

You'll Also Like

1.4M 124K 44
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
3.5K 547 16
ជាប្រភេទរឿង មនោសញ្ចេត គំនុំសងសឹង 18+ រឿងនឹងធ្វេីការ post ដោយ រំលងមួយថ្ងៃ 1 ភាគ ឬ ពីរថ្ងៃ 1 ភាគ 🥰
6.1K 1.2K 18
«ខ្ញុំត្រឹមជាខ្ញុំបម្រើសម្រាប់លោក» ជាទាសករដែរមកពីដែនឆ្ងាយត្រូវទទួលរងគ្រោះដោយធ្វើជាខ្ញុំបម្រើគេរយៈពេល១០ឆ្នាំជំនួសម្តាយឪពុកដែលបានជំពាក់លុយគេរាប់សិបលានប...
10.7K 1.3K 40
គ្រប់យ៉ាងវាគ្រាន់តែជាការគិតរបស់មនុស្សអគិតដូចជាពូ ជីវិតខ្ញុំអាចជ្រើសរើសអ្នកណាមកធ្វើជាប្តីខ្ញុំក៏បាន តែកូនខ្ញុំមិនអាចអោយអ្នកណាមកធ្វើជាប៉ាគេបាននោះទេ 💔