🌼ម្ជុលស្នេហ៍រំលាយ...

By KhunSotheary

17.6K 1.8K 770

គ្មានអ្វីបានមកដោយមិនមានការលះបង់នោះទេ More

ភាគទី 1
Ep 02
EP : 03
Ep 04
Ep : 05
Ep : 06🔞
sorry
Ep 07🔞
EP : 08
EP : 09🔞
EP : 10 🔞
Ep : 11
Ep : 12
EP : 14
Ep : 15 🔞
Ep 16
EP 17 🔞
EP. 18
EP : 19
EP : 20
EP :21
EP : 22
EP : 23
EP : 24
EP : 25
Am sorry
EP : 26
EP 27🔞
EP : 28
EP : 29
EP : 30
EP : 31
EP : 32
EP : 33
EP : 34
EP : 35
EP 36

Ep : 13

415 58 31
By KhunSotheary


« បងស្អាត ហា៎ ហេតុអ្វីបានជាបងស្អាតឯង ស្អាតយ៉ាងនេះ មើលចុះដៃបងទន់រលោង ស្បែកក៏ភ្លឺថ្លា សាច់មុខបងវិញក៏កាន់តែទន់ល្មើយទៀត បើបានប៉ះបន្តិចមិនដឹងជាល្អយ៉ាងម៉េចទេ » ខៃ ក្មេងតូចពូកែវូហាសាប់ និយាយឆ្លើយឆ្លងទៅកាន់អ្នកដែលកំពុងតែអង្គុយមើលទៅផ្កាស្រស់ស្អាតនាពេលព្រឹកព្រលឹមនៅឯលើភ្នំ មិនត្រឹមតែផ្កាទេ សូម្បីតែសម្រស់ធម្មជាតិក៏ស្រស់ស្អាតដែរ ដោយមិនអាចបរិយាបាននោះទេ ទាំងត្រជាក់ភ្នែកត្រជាក់ចិត្តមើលទៅវាកាន់តែបន្ថែមរស់ជាតិនៃជីវិតរបស់គេអោយស្រស់ស្រាយមួយកម្រិតទៀតពិតមែន ។ ផ្ទៃមុខម៉ដ្ឋរលោងប្រែទៅជាក្រហមព្រឿងៗដោយសារតែអៀននូវពាក្យសម្តីរបស់អាច្រម៉កម្នាក់នេះទៅវិញ ។

« អឹម....»

« ហា៎ស...ល...» Pete

« វាមិនត្រឹមតែទន់នោះទេថែមទាំងក្រអូបទៀតផង ដឹងទេអាល្អិត » Vegas ព្រះអើយ នេះទាំងព្រឹកព្រលឹមតែម្តង មិនខ្មាស់ធម្មជាតិឬក្មេងតូចនៅក្បែរនេះទេអី គិតទៅសញ្ជាតិញៀននៃមនុស្សប្រុសដែលធ្លាប់តែឆ្មក់គេបាននោះ នាយក្រាស់ក៏នៅតែឆ្មក់បានដដែល ស្នាមថើបថ្ពាល់ទន់រលោងដូចជាសាច់កូនង៉ែតនោះត្រូវបាន Vegas លួចយកទៅទាំងព្រឹកមិនក្រែងអ្នកជាម្ចាស់នោះឡើយ ។ មិនថាតែ Pete ដែលមានការភ្ញាក់ផ្អើលចំពោះវត្តមាននាយក្រាស់នោះទេសូម្បីតែខៃក៏មិនទាំងដឹងថាគេមកតាំងតែពីពេលណាដូចគ្នា តែក៏ល្អដែលណា ព្រោះខៃបានឃើញច្បាស់ថាបងស្អាតរបស់ខ្លួនពេលអៀនពិតជាស្អាតមួយកម្រិតទៀត ហើយអ្នកដែលបានថើបគេហើយនោះក៏នៅតែសូកសៀតពាក្យពេចន៍ឌឺដងអោយក្មេងប្រុសតូចបានដឹងទៀត ។

« ពិតមែនឬលោកពូ បើអញ្ចឹងខ្ញុំសុំថើបបងស្អាតបន្តិចមក » ខៃ ហេតុតែជាក្មេងមិនយល់ការនោះ ម្យ៉ាងដោយចិត្តគេខ្នក់ខ្នាញ់និងថ្ពាល់ក្រពុំរបស់រាងតូចដែល ក៏កើតចិត្តចង់ប៉ះពាល់ដូចដែលរាងក្រាស់យើងធ្វើបែបនេះ ។

« មិនបាន...» មួយប្រយោគស្របគ្នារវាង VegasនិងPete បន្លឺអោយដឹងច្បាស់ណាស់ថា ភីតមិនមែនសម្រាប់អ្នកណាចង់បានចង់ប៉ះ បានតាមចិត្តនោះទេ ហើយសម្រាប់ភីតវិញ គេក៏មិនមែនចិត្តងាយអោយតែអ្នកណាចង់បានគេ រាងតូចព្រមឯណាអាចនិយាយបានម្យ៉ាងទៀតគឺថា របស់មានម្ចាស់កុំផ្តេសផ្តាស ព្រោះVegas តែខឹងហើយអត់ស្គាល់ថាអ្នកណាជាអ្នកណីទេ តែហ៊ានប៉ះពាល់លូកលាន់របស់នាយគឺបើមិនស្លាប់ក៏ពិកាដែរ ។

« ហើ៊យ ! ហេតុអីក៏ពិបាកម្ល៉េះគ្រាន់តែថើបសោះ ខ្ញុំឃើញលោកពុកខ្ញុំមិនកំណាញ់ហើយម៉ែខ្ញុំក៏មិនថាអីផង គ្រាន់តែថើបសោះ ចាំមើលតែខ្ញុំមានប្រពន្ធ ខ្ញុំនិងថើបៗៗអោយគ្មានសល់នោះទេ » ខៃ ដោយឈឺចិត្តដែលមិនអាចថើបថ្ពាល់របស់រាងតូចបាននោះក៏លើកឡើងថាពុកគេអោយខ្លួនថើបថ្ពាល់របស់ម្តាយគេបានតាមចិត្ត ចុះហេតុអីក៏ទាំង VegasទាំងPete កំណាញ់គេបែបនេះទៅវិញ ។

« ពេលឯងមានប្រពន្ធនិងដឹងហើយថាឯងនិងហួងហែងរបស់ឯងប៉ុណ្ណានោះ តែនេះជារបស់ពូទេ ពូ say nononoហើយ » Vegas ម្រាមដៃក្រាស់ស្រវាទាញរាងកាយតូចអោយចូលមកក្នុងដើមទ្រូងហើយក៏និយាយប្រាប់ទៅក្មេងតូចដោយលាយឡំនិងភាសាបរទេសទៀតផង ។

« ស្អីគេអា se..sey nono និងលោកពូ » ខៃ ក្មេងតូចដោយសារតែគេជាក្មេងរស់នៅលើភ្នំនិងព្រៃជ្រៅទៀតនោះ ទើបមិនបានចូលរៀនសាលាត្រឹមត្រូវ ឯសាលាក៏នៅឆ្ងាយដាច់ស្រយាលទៀតទើបគេមិនបានស្គាល់យល់ដឹងចំពោះ ភាសាដែលនាយនិយាយមុននេះ ។

« ឯង មិនដែលរៀនទេឬ ? » Vegas នាយក្រាស់ចោទសួរទាំងការងើយឆ្ងល់ ។

« លោក ទីនេះគឺជាតំបន់ដាច់ស្រាល តើអោយគេទៅរៀនឯណាកើតនោះ ម្យ៉ាងក៏មិនសូវមានក្រុមគ្រូស្ម័គ្រចិត្តចុះមកបង្រៀនពួកគេដែរ ខៃ តើក្មួយចង់រៀនទេ » Pete រឿងរ៉ាវបែបនេះគឺភីតបានឆ្លងកាត់មកមុនក្មេងតូចនេះហើយ តែថាគ្រាន់តែកាលនោះភីតនៅក្មេងគឺមកពីគេមិនមានពេលវេលាច្រើនហើយក៏មិនសូវមានលុយដើម្បីផ្គត់ផ្គង់ក្នុងការរៀនសូត្រដែរ តែរាងតូចនៅតែឆ្លៀតពេលរៀនអោយទាល់តែបាន ទោះមិនបានរៀនចប់ចុងចប់ដើមក៏ដោយ ។

« សាលារៀននៅឆ្ងាយណាស់ ហើយក្មេងមួយចំនួនមិនបានចូលរៀនត្រឹមត្រូវនោះទេ ឪពុកម្តាយខ្លះក៏បង្រៀនកូននៅផ្ទះអោយគេចេះមើលនិងអានបានខ្លះៗតែប៉ុណ្ណោះ » ម៉ែរបស់ក្មេងតូចដើរចូលមកនិយាយកាត់ផ្តាច់ចង្វាក់ពួកគេដែលកំពុងតែជជែកគ្នាមុននេះ ។

« តើមានក្រុមគ្រូបង្រៀនគេធ្លាប់បានចុះមកទីនេះទេ ? » Pete ការដែលគេរៀនមិនបានចប់ចុងចប់ដើមវាពិបាក់ទៅហើយសម្រាប់គេ ចុះទម្រាំតែក្មេងៗអស់ទាំងនេះមិនបានចូលរៀនយល់ដឹងទៀតនោះតើថ្ងៃមុខទៅជាយ៉ាងណាទៅ ។

« គេចុះមកយូម្តងដែរ តែគេចុះមកត្រឹមតែសាលានៅខាងក្រោម នៅខាងលើដូចពួកយើងវាពិបាក់ណាស់ » ម្តាយខៃ នាងបានត្រឹមតែអាណិតកូនដែលធំប៉ុននេះហើយនៅមិនទាន់ស្គាល់ឬយល់ដឹងអ្វីដូចកូនគេដ៏ទៃនោះ ។

« ខៃ ឯងចង់ខ្លាចជាអ្វីពេលធំឡើង » Vegas

« ខ្ញុំចង់ក្លាយទៅជាគ្រូបង្រៀន ព្រោះរាល់ថ្ងៃពុកម៉ែក៏បានបង្រៀនខ្ញុំខ្លះៗដែរ តែអាស្អីដែលលោកពូនិយាយមុននេះ ខ្ញុំមិនដឹងពិតមែន » ខៃ ថ្វីយថាគេជាក្មេងតូចម្នាក់ពិតមែន តែការគិតរបស់ក្មេងម្នាក់នេះក៏មិនចាញ់មនុស្សចាស់ផងដែរ ។

« បាន ពូសន្យាថានិងធ្វើឲ្យក្តីស្រម៉ៃរបស់ឯងអោយក្លាយជាការពិត » Vegas មនុស្សប្រុសដែរមិនងាយនិងញញឹមចេញអោយអ្នកណាបានឃើញនោះ តែម្តងនេះរាងក្រាស់ក៏ប្រែជាបញ្ជេញស្នាមញញឹមស្រស់ស្អាតចេញពីខាងក្នុងខ្លួន ដោយបញ្ជាក់ដល់ក្មេងប្រុសតូចអោយដឹងថាគេនិងពេញចិត្តសម្រេចបំណងអោយខៃអោយទល់តែបាន ។

បន្ទាប់ពីសន្ទនាគ្នាហើយមក លោកខុមក៏បានរៀបចំប្រដាប់ប្រដារខ្លះសម្រាប់ចេញទៅផ្លូវធំគឺជាការនាំ Vegas និងPete ចេញទៅរកក្រុមគ្រួសារបស់ពួកគេនោះឯង ក្នុងការធ្វើដំណើរក្នុងព្រៃក៏ត្រូវការប្រើពេលវេលាយូសមល្មម ល្មមតែអាចមកដល់ផ្លូវធំដែលមានគេធ្វើដំណើរទៅមកនោះ តែក៏ស្របនិងមានរថយន្តទំនើបជាច្រើនគ្រឿងចេញមករង់ចាំគេជាស្រេចផងដែរ តែក៏មិនមានការងើយឆ្ងល់អ្វីឡើយ ព្រោះពេលដែលរាងក្រាស់យើងសន្លប់នោះលោកខុមក៏បានចេញមកយកសាច់សត្វព្រៃមកលក់ហើយភីតក៏បានប្រាប់អាស្រ័យដ្ឋាន និងលេខទូរស័ព្ទរបស់ផាណុបអោយដឹងផងដែរ ទើបពួកគេរៀបចំជាស្រាចសម្រាប់នាយជាចៅហ្វាយតែម្តង ។

« ខ្ញុំសូមអរគុណលោកខុម ម្តងទៀតដែលបានជួយដល់ពួកខ្ញុំ » Pete ស្នាមញញឹមលិបបាត់ភ្នែកដោយការលើកដៃមកសំពះអរគុណអ្នកដែលបានជួយជីវិតគេនឹងរាងក្រាស់យើងផងដែរ ។

« មិនអីទេ ទុកថាជាការដែលពួកយើងបានស្គាល់គ្នាទៅចុះ ហើយសម្រាប់លោកវិញ ខ្ញុំថាគួរតែបន្តទៅព្យាបាលបន្ថែមទៀតផង » លោកខុម ញញឹមតប និងពួកគេទាំងមិនភ្លេចពីមុខរបួសរបស់នាយក្រាស់យើងផងដែរ តែសម្រាប់រាងក្រាស់យើងនាយមិនបានមាត់ក តប.តវិញនោះទេ ត្រឹមតែជាការញញឹមស្មើរៗមកកាន់គេ ហើយក៏បានបំបែកគ្នាទៅផ្លូវរៀងៗខ្លួនតែម្តង ។

« ទៅផ្ទះ » Vegas សម្លេងមានទម្ងន់បានបញ្ជារទៅកាន់អ្នកដែរជាកូនចៅ ទាំងដែលមានរាងតូចនៅជិតនាយផងដែរនោះ ។

« មិនបានទេ លោកត្រូវតែទៅមន្ទីរពេទ្យដើម្បីបានពិនិត្យមើលមុខរបួសសិនណា លោកផាណុបទៅមន្ទីរពេទ្យ » Pete សម្លេងតូចបន្លឺឡើងដោយមានការមិនយលស្របជាមួយទេ ព្រោះភីតនៅតែបារម្ភពីសុខភាពនាយទោះជាមុខរបួសនាយមើលទៅវាសះស្បើយបន្តិចហើយក៏ដោយ តែក៏មិនទាន់ច្បាស់នោះទេថាវាអាចនិងមានមេរោគឆ្លងកាត់ចូលសាច់នាយបង្ករជាជំងឺបានទៀតឬអត់ ទើបភីតក៏បានបញ្ជារអោយផាណុបទៅមន្ទីរទេព្យតែម្តង ។

« អ្នកណាជាចៅហ្វាយ អ្នកណាជាកូនចៅ » Vegas សម្លេងហាក់ខឹងគ្រោធបានធ្វើអោយភីតមើលមុខនាយដោយមិនរអាចិត្ត ។

« ខ្ញុំជាប្រពន្ធរបស់លោក ខ្ញុំមានសិទ្ធិណា » Pete រាងតូចចាប់ផ្តើមដំម្លើងសម្លេងទាំងយកដៃតូចគេមកច្រតចង្កេះ ហាក់ដូចជាកំពុងបញ្ចេញរឹតអំណាចជាម្ចាស់របស់រាងក្រាស់យើងនៅពេលនេះ ។

« តែយើងជាចៅហ្វាយ យើងមានសិទ្ធិគ្រប់យ៉ាងណា សូម្បីតែខ្លួនឯងយើងក៏មានសិទ្ធិគ្រប់គ្រង់ដែរ កុំមកដំម្លើងរឹកធំជាងយើងអោយសោះ ទៅផ្ទះ » Vegas រាងកាយក្រាស់ស្រាប់តែ
ក្រលាស់ខ្លួនមកទ្រោបពីលើរាងតូចយើងទាំងគំរាល ព្រមជាមួយនិងពាក្យច្បាស់ៗបញ្ចាក់អោយដឹងថា មិនថាភីតក្នុងនាមជាអ្វីនោះទេ អ្នកដែលសម្រេចរឿងគ្រប់យ៉ាងបាននោះគឺជាគេតែម្នាក់ប៉ុណ្ណោះ ហើយរាងក្រាស់ក៏ថាយកខ្លួនមកអង្គុយកន្លែងខ្លួនឯងវិញ ដោយមិនបានខ្វល់ពីអ្នកនៅជិតខ្លួនកំពុងតែភ័យផងខឹងចិត្តដែលខំគិតបារម្ភគេ តែការតបស្នងមកវិញ បែរជាគេមិនខ្វល់ ហើយនៅប្រើសម្លេងខ្លាំងៗមកកាន់ខ្លួនទៀត ទាំងដែលមុននេះនាយបញ្ចេញភាពផ្អែមល្ហែមជាម្ចាស់គេនៅនិងមុខក្រុមគ្រួសាររបស់លោកខុមសោះ តែពេលនេះគឺដូចមនុស្ស2នាក់ផ្សេងគ្នាទៅវិញ ។

ឯផាណុប ក៏មិនបានជំទាស់ការសម្រេចចិត្តរបស់ចៅហ្វាយនោះទេ ម្យ៉ាងមើលទៅពួកគេហាក់មិនមាន
អារម្មណ៍ល្អទៀតផង ហើយគ្រូសានាយក៏មានពេទ្យប្រចាំត្រកូលនាយទៀតផង អាចCallហៅអោយក្រុមគ្រូពេទ្យមកមើលនាយនៅផ្ទះក៏បានដែរ ។

បន្ទាប់ពីលោកគ្រូពេទ្យបានមកពិនិត្យមើលពីអាការះរបស់រាងក្រាស់យើងហើយនោះ ក៏បានសាកសួរនាំពីគ្រូពេទ្យ ផុងថះ ផងដែរព្រោះរាល់ដងរាល់លើកគឺជាគេជាអ្នកមកពិនិត្យហើយក៏ជាតួនាទីទៀតផង តែម្តងនេះនាយមិនបានមក ដោយប្រាប់ថាគេមិនស្រួលខ្លួនសុំច្បាប់2 3ថ្ងៃសម្រាក់ហើយ បើនិយាយទៅគឺប្រហែលនិងថ្ងៃដែលនាយយើងមានបញ្ហានោះដែរ តែមិនមានអ្នកណាដឹងថាគេឈឺអ្វីនោះទេត្រឹមតែប្រាប់តាមទូរស័ព្ទហើយក៏ស្ងាត់ទៅតែម្តង ដោយមានអ្នកណាអាចទាក់ទងគេបានសូម្បីតែនាយផ្ទាល់ ។

ការដែលនាយស្ងាតទៅដោយមិនដឹងរឿងនោះក៏ប្រហែលជាមកពីនាយក្រាស់យើងម្នាក់នេះផងដែរ ព្រោះគេបានមកដណ្តើមភីតពីនាយហើយនៅបញ្ឈឺចិត្តគេដោយប្រាប់ថានាយបានខ្លួនប្រាណរបស់ភីតទៀតផង សួរថាតើអោយនាយធ្វើចិត្តបានបែបណា បើគេមិនដែលដាក់ចិត្តស្រលាញ់អ្នកណាច្បាស់លាស់ផង តែពេលគេច្បាស់លាស់ក៏ត្រូវមិត្តខ្លួនដណ្តើមបានមុនទៀត ។

« ណុប ចូលមកក្នុងមក » Vegas បន្ទប់គេងដែលមិនបានបិតទ្វាជិតហាក់ដូចទុកអោយអ្នកណាម្នាក់ចូលមក តែត្រូវមានអ្នកដែលគេរង់ចាំក៏មិនបានឃើញដូចដើម ទើបរាងក្រាស់នឹកឃើញរឿងមួយដែលគេត្រូវតែធ្វើជាបន្ទាន់ហើយតាមសន្យាទៀត ។

« បាទ ចៅហ្វាយ មានអ្វីដែរ បាទ » ផាណុប បើទោះជានាយបានបញ្ជាក់ច្បាស់ៗហើយថាគេនិងផាណុបលែងមានទំនាក់ទំនងជាចៅហ្វាយនិងកូនចៅទៀតហើយតែពេលនេះ
ផាណុប គិតថាសុវត្តិភាពនាយមិនសូវល្អនោះទេ គេក៏មិនអាចទុកចិត្តអ្នកណាបានផងដែរ ទើបនាយនៅតែតាមការពារគេគ្រប់ពេលគ្រប់កន្លែងបែបនេះ ហើយនិយាយពីសត្រូវរបស់គេវិញក៏នាយមិនទាន់បានដឹងច្បាស់ដែរ ព្រោះតែ Vegasជាអ្នកជំនួញហើយជាម៉ាហ្វៀទៀត ដូច្នេះហើយទើបមានសត្រូវច្រើនដែលចង់សម្លាប់ធ្វើបាបគេនោះ ។

« ឯងឆាប់ទៅរៀបចំគម្រោងមួយនេះអោយបានលឿនបំផុត ហើយត្រូវរកអ្នកដែលជំនាញទៅផង » Vegas រាងក្រាស់នៅក្នុងឆុតនៅផ្ទះតាមបែបធម្មតារបស់នាយកំពុងតែអង្គុយមើលការងារច្រើនដែលគេមិនបានមើលខុសត្រូវមួយរយះនេះទៀតផង ទើបនាយដាក់ឯកសារមួយច្បាប់អោយទៅណុបជាអ្នកចាត់ការក្នុងរឿងមួយនេះ ។

« បាទចៅហ្វាយ ខ្ញុំនិងប្រញាប់អោយគេធ្វើអោយបានលឿននិងឆាប់បំផុត » ផាណុប រាងកាយជាអង្គរក្សដែលតែងតែមានការអោបលំទោនទៅកាន់ចៅហ្វាយដោយមិនអោយខុសក្រមលក្ខណៈនោះក៏ទទួលយកសាមីពណ៌ដីនោះពីនាយក្រាស់តែម្តង ហើយក៏បង្វែរខ្លួនចេញពីបន្ទប់គេទៅធ្វើតាមការ
បញ្ជារ ។

« ឈប់សិន .... Pete គេយ៉ាងម៉េចហើយ ? » Vegas ទឹកមុខភ្ញាក់ផ្អើលបន្តិចដែលមិនធ្លាប់នឹកគិតថាបុរសដែលនៅចំពោះមុខគេនេះ ចេះខ្វល់បារម្ភនិងសួរសុខទុកពីអ្នកណាក្រៅពីកូនប្រុសរបស់នាយនោះទេ តែម្តងនេះធ្វើឲ្យផាណុបឈរញញឹមចុងមាត់ដែលមើលមកនាយជាចៅហ្វាយនោះ ។

« បាទ គឺគេសម្រាក់នៅឯងបន្ទប់ផ្ទាល់ខ្លួនហើយ បាទ ហើយអ្នកប្រុសតូចប្រាប់ថាហាមមិនអោយអ្នកណាទៅរំខាន់គេនោះទេ បាទ » ផាណុប ស្នាមញញឹមនៅតែមានជាប់បបូរមាត់គេ ឯងនាយក្រាស់យើងវិញក៏មិនយល់ដែលថាហេតុអ្វីគេត្រូវសួរនាំពីភីតនោះ ។

« ញញឹមស្អី ចេញទៅ » Vegas ចញ្ចើមចងចូលគ្នាដោយមិនអាចធ្វើបានក្រៅពីចងមុខមាំមិនលែងនេះតែពេលងាកមកមើលមុខជំនិតខ្លួនដែលកំពុងញញឹមហាក់ដូចជាចង់ចំអកគេបន្តិចដែរនោះទើបនាយប្រញាប់ដេញគេចេញម្តងទៀត ។

« បាទ ខ្ញុំចេញហើយ ...អើ...ចៅហ្វាយ មើលថែសុខភាពផ្លូវអារម្មណ៍ផង បាទ » ផាណុប.

« អាណុប...ចង្រៃយ៎...» Vegas
នេះតាំងតែពីមកដល់ផ្ទះភ្លាមភីតមិនបានចេញមកមើលថែគេឬក៏កូនប្រុសខ្លួនទេ អោយនាយបានឃើញមុខនោះទេ ហើយនៅប្រាប់កូនប្រុសថាខ្លួនអស់កម្លាំងទៀត ទាំងដែលវាមិនមែនជាទម្លាប់ឬចរឹករបស់គេនោះ ឬមួយភីតនៅខឹងអន់ចិត្តដែលនាយស្រែកខ្លាំងៗដាក់គេកាកនៅក្នុងឡានតែហេតុអ្វីបានជាភីតត្រូវខឹងនាយ បើពួកគេគ្រាន់តែជាចៅហ្វាយនិងកូនចៅនោះ ហើយចំពោះនាយហេតុអ្វីបានត្រូវមកខ្វល់ចិត្តគិតរឿងនេះដែរ ហេតុអ្វីក៏ត្រូវសោកស្តាយចំពោះទង្វើរនេះទៅវិញ អត់ទេ រវាងនាយនិងក្មេងម្នាក់នោះគ្រាន់តែជាចៅហ្វាយនិងកូនចៅ ហើយក៏មិនអាចមានអ្វីច្រើនជាងនេះទៀតដែរ បើទោះធ្លាប់មានសម្ព័ន្ធភាពលើគ្រែជាមួយគ្នា2 3ដងហើយក៏ដោយក៏វាគ្រាន់តែជាការរំសាយអារម្មណ៍ឬកំដរអារម្មណ៍តែប៉ុណ្ណោះ ។ គំនិតដែលស្ត្រេសសូញសាញនៅតែចាក់សុញក្នុងខួរក្បាលរបស់នាយក្រាស់យើងដោយមិនអាចរកចម្លើយបានថាតើពេលនេះនៅក្នុងចិត្តរបស់គេចង់បានអ្វីគិតអ្វីនោះទេ សូម្បីតែខ្លួននាយក៏មិនបានយល់ពីខ្លួនឯងផង តើចង់ឲ្យអ្នកយល់ជាមួយនាយនោះ ។ អាការះដែលរកចម្លើយបាននាយក្រាស់ចេះតែដើរទៅដើរមកនៅក្នុងបន្ទប់គេងរបស់នាយដោយមិនអាចស្រណុកក្នុងខ្លួនបានទើបរាងក្រាស់យើងក្រោបបើកទ្វារចេញពីបន្ទប់គេងខ្លួន មកខាងក្រៅដើរសំដៅទៅរកបន្ទប់គេងរបស់ភីតដោយមិនដឹងថាហេតុអ្វីជើងនាយក៏ដើរមកដល់ទីនេះបាន ។

« គេងស្រួលណាស់ឬ ឯងនេះជាអ្នកណា ហេតុអ្វីធ្វើឲ្យយើងនៅមិនស្រណុកក្នុងខ្លួនបែបនេះ យើងមិនជឿទេថាឯងមានអ្វីសំខាន់សម្រាប់យើងនោះ...តែឯងពិតជាធ្វើឲ្យយើង....ហើ៊យ មិនអាចទេ Vegasឯងគ្មានថ្ងៃធ្វើរឿងបែបនឹងបានទេ មិនអាចទេ ៗៗ លោកអើយ ហេតុអ្វីបានទៅជាបែបនេះទៅវិញ » Vegas ម្រាមដៃក្រាស់ចាប់រុញទ្វាបន្ទប់គេងរបស់ភីតអោយរបើកហើយក៏ដើរចូលទៅមើលរាងតូចដែលគេងលង់លក់ទាំងមិនដឹងខ្លួនថារាងក្រាស់យើងដើរចូលមកនោះទេ រាងកាយក្រាស់ទម្លាក់ខ្លួនចូលមកជិតនិងរាងកាយតូចដែលកំពុងលង់លក់នោះថែមទាំងចង់មកនែបនិត្យនិងថ្ពាល់ក្រពុំរបស់រាងតូចផងដែរ តែចិត្តមួយបានស្រែកហាមឃាត់មិនអោយនាយធ្វើរឿងបែបនេះទៀតទេ បើតែនាយបណ្តែតបណ្តោយតាមចិត្ត តាមអារម្មណ៍នាយបន្តទៀត មានន័យថាគេពិតជាចាញ់អំណាចនៃសម្រស់របស់ក្មេងម្នាក់នេះហើយ គេច្បាស់ជាត្រូវអោយក្មេងនេះដឹកមុខហើយនាយគឺច្បាស់ជាធ្លាក់ក្នុងអន្លង់ស្នេហ៍ភីតជាក់ជាមិនខាននោះទេ ។

អារម្មណ៍ដែលត្រូវការរាងតូចមួយនេះមិនមែនគេមិនដឹងថាវាជាអ្វីនោះទេ តែមកពីនាយមិនចង់អោយការឈឺចាប់ព្រោះស្នេហានេះវាកើតឡើងមកលើនាយម្តងទៀតដូចគ្នា គេអាចស្បថថាស្នេហាគ្មានអ្វីស្រស់ស្អាតសម្រាប់នាយឬក៏ធ្វើឲ្យវារង្គោះរង្គើរបេះដូងផ្ទាំងទឹកកក់ដែលកក់ក្តាំងក្តេះនៅក្នុងបេះដូងគេបាននោះទេ ព្រោះក្តីស្រលាញ់ការបោកប្រាស់ នាយបានឆ្លងកាតវាមកគ្រប់គ្រាន់ហើយ គេមិនត្រូវការអ្នកណាឬស្នេហាគ្មានតម្លៃនោះទៀតទេ មិនថាមនុស្សប្រុសឬមនុស្សស្រីឬក៏ជាភីតនោះទេ គឺមិនមានអ្នកណាស្រលាញ់នាយស្មោះនោះទេក្រៅពីទ្រព្យសម្បត្តិដែលនាយមាន ។

Vegas Lydenl មិនដែលដាក់ចិត្តថានិងត្រូវស្រលាញ់អ្នកណាទៀតនោះទេក្រោយពីភរិយារបស់នាយបានស្លាប់ទៅ គឺគេបានបិតបេះដូងមួយនេះអោយលែងទទួលក្តីស្រលាញ់ទៀតហើយ តែម្តងនេះហេតុអ្វីគ្រប់ពេលនាយនៅជិតភីត ទាំងចិត្តទាំងបេះដូងគេក៏ប្តូរចង្វាក់លោតខុសពីធម្មតាគ្រប់ពេល ចង់តែនែបនិត្យចង់តែស្រង់ក្រេបយករស់ជាតិទាំងក្លិនក្រអូបដែលបានចេញពីរាងកាយមួយនេះអោយអស់កុំអោយនៅសេះសល់ពង្វួក់គេម្តងៗទៀតបាន តែគ្រប់យ៉ាងវាគ្រាន់តែជាការគិតរបស់នាយតែម្នាក់ឯងប៉ុណ្ណោះ ឯភីតគេក៏មិនបានដឹងខ្លួនក្នុងរឿងដែលគេគិតមកនេះទេ ។

ជំហ៊ានជើងវែងៗក៏នាំរាងកាយនាយអោយចេញពីបន្ទប់តួចមួយនេះហើយសំដៅទៅរថយន្តមានកូនចៅចាំគេជាស្រេចនោះហើយក៏បើកចេញទៅទាំងមិនបានផ្តល់ដំណឹងអោយអ្នកណាបានដឹងមុនឬគិតថានាយទើបតែមកដល់ផ្ទះអាការះនៃមុខរបួសនាយក៏មិនទាន់ទាំងជាសះស្បើយនៅឡើយផង ។ ផ្ទៃមុខមាំមួនចងចញ្ចើមចូលគ្នាមិនលែងដោយរាប់ម៉ឺននៃគំនិត គិតហើយគិតទៀតដោយមិនអាចរកហេតុផលឬចម្លើយអោយនាយបានដដែល មានត្រឹមតែដង្ហើមធំនិងមុខមាំមិនរីកតែប៉ុណ្ណោះដែលមាននៅលើកមុខរបស់នាយនៅពេលនេះ ។

🥰ស្រលាញ់អ្នកអានគ្រប់គ្នា 🖤

Continue Reading

You'll Also Like

5.5K 256 9
ប្រលោមលោកបែបស្នេហាទាសករ
12.2K 1.4K 40
គ្រប់យ៉ាងវាគ្រាន់តែជាការគិតរបស់មនុស្សអគិតដូចជាពូ ជីវិតខ្ញុំអាចជ្រើសរើសអ្នកណាមកធ្វើជាប្តីខ្ញុំក៏បាន តែកូនខ្ញុំមិនអាចអោយអ្នកណាមកធ្វើជាប៉ាគេបាននោះទេ 💔
1.3K 328 7
រឿង សម័យ បុរាណ Vegas x pete
4.3M 286K 61
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...