ᴄᴀʟʟ ᴍᴇ ᴡɪᴛᴄʜ

moge_world

7.4K 1K 147

JEON JUNGKOOK X PARK JIMIN [11082023] Еще

ផ្ដើមរឿង:សាកល្បង
ភាគទី១:អ្នកហាត់ការថ្មី!!
ភាគទី២:ក្លែងក្លាយមែនទេ
ភាគទី៣:បណ្ដេញចេញ
ភាគទី៤:គោរពរៀមច្បង
ភាគទី៦:បាត់ឯកសារ
ភាគទី៧:ឈប់និយាយ
ភាគទី៨:កាតធនាគារ!!
ភាគទី៩:ពាក្យចចាមអារ៉ាម
ភាគទី១០:កំហុសអចេតនា
ភាគទី១១:ស្និទ្ធស្នាលខ្លាំង?!
ភាគទី១២:មិនបានរំពឹងទុក
ភាគទី១៣:ក្មេងលួចលាក់
ភាគទី១៤:រវាងនាងនិងខ្ញុំ
ភាគទី១៥:បានព្រមានហើយ
ភាគទី១៦:នាងទំនេរខ្លាំង?
ភាគទី១៧:គ្មានហេតុផល
ភាគទី១៨:ប្រដៅក្មេង!!
ភាគទី១៩:ក្លែងក្លាយ
ភាគទី២០:កាន់តែខ្លាំង

ភាគទី៥:លោកជឿនាង

344 54 8
moge_world

JEON JUNGKOOK X JIMIN PARK

@JEON GROUP CORP

ស្ថានភាពធូរស្រាលជាងមុនបន្ដិចព្រោះអគ្គនាយកបានត្រឡប់ទៅការិយាល័យរបស់នាយវិញបុគ្គលិកដទៃទៀតនាំគ្នាតាមមើលមិនដាក់ភ្នែកហើយនិងចាប់អារម្មណ៍ទៅលើកញ្ញាលីលីផងដែរ

"ឆឹស!!!ក្មេងចង្រៃនេះនិងត្រូវបណ្ដេញចេញ"លីលីនិយាយដូចជាអ្នកឈ្នះទាំងដៃរបស់នាងនៅរវល់វែកសក់រញ៉េរញ៉ៃនៅឡើយ

"កុំទម្លាក់បន្ទុកទៅលើគេអីព្រោះគេជាអ្នកហាត់ការគ្រប់គ្នាអាចណែនាំគេបានប៉ុន្ដែមិនមែនមានន័យថាអ្នករាល់គ្នាអាចនិយាយបង្ខូចគេបានឡើយយល់ដែរទេ»ជីននិយាយទៅកាន់បុគ្គិលរាល់គ្នាជាការសូមចិត្តអាធ្យាស្រ័យនិងគំរាមពួកគេដោយប្រយោលផងដែរពិសេសគឺលីលី

"បាទ/ចាស"បុគ្គលិកគ្រប់គ្នាងក់ក្បាលហើយឆ្លើយដោយមិនស្ទាក់ស្ទើចំណែកលីលីនាងបានងក់ក្បាលទទួលយល់ព្រមមុននិងញញឹមមានល្បិចពេលដែលជីនចាកចេញទៅ

ស្របពេលជាមួយគ្នានោះដែលក្នុងការិយាល័យអគ្គនាយកជីមីនបិទទ្វាបន្ទប់យ៉ាងខ្លាំងទាំងខឹងនិងអន់ចិត្តលាយឡំគ្នាយ៉ាងណានាយគួរតែសួរនាំគ្នាឲ្យដឹងហេតុដឹងផលខ្លះធ្វើនេះជុងហ្គុកហាក់ដូចជាស្អប់គេខ្លាំងណាស់ដូច្នេះដែរ

"តើអ្នកកំពុងធ្វើអ្វីមានដឹងខ្លួនទេជីមីន"ជុងហ្គុកសួរដោយសម្លេងទាបនាយសួរទាំងខកចិត្តប៉ុន្តែអ្នកដែលកាន់តែខកចិត្តជាងនាយទៀតនោះគឺជីមីនព្រោះប្តីរបស់គេជឿជាក់លើលីលីជាជាងជឿជាក់មកលើគេដែលរស់នៅផ្ទះជាមួយគ្នា

"តើ​ខ្ញុំ​បាន​ធ្វើអ្វី?"ជីមីនសួរទាំងទឹកមុខស្មើតើគេគួរតែបន្ទោសខ្លួនឯងទេដែលល្ងង់ស្នើរខ្លួនមកជិតនាយមុនបែបនេះមើលទៅគេគួរតែត្រឡប់ទៅវិញមែនទេប៉ុន្ដែផាក ជីមីនគេគ្មានឡើយពាក្យថាបរាជ័យ

"ជីមីនអ្នកបាននិយាយច្បាស់ណាស់ថាចង់ធ្វើជាអ្នកហាត់ការចុះហេតុអ្វីបានជាអ្នកមិនគោរពរៀមច្បងរបស់អ្នកដូច្នេះ!!!"លឺសំណួររបស់ជុងហ្គុកហើយជីមីនសើចនៅដើមករបន្ដិចមុននិងត្បកទៅវិញទាំងមុខស្មើ

"ហេតុអ្វីខ្ញុំត្រូវគោរពនាង"ជីមីនត្បកសួរទាំងមិនបានពន្យល់និងបកស្រាយអ្វីទាំងអស់តើគេបកស្រាយដើម្បីអ្វី?បើជុងហ្គុកជឿជាក់សម្ដីរបស់ស្រីម្នាក់នោះដោយមិនសាកសួរគេទៅហើយ

"ទៅផ្ទះវិញ"ជុងហ្គុកដកដង្ហើមធំទាំងមិនចង់ជឿរឿងអាចទៅជាបែបនេះគេប្រហេសពេកហើយមិនគួរឲ្យមានរឿងរកាំរកូសបែបនេះក្នុងក្រុមហ៊ុនទេ

"ហេតុផល?លោកដេញខ្ញុំទៅផ្ទះវិញព្រោះស្រីម្នាក់នោះ"ជីមីនសើចចំអកជុងហ្គុកនៅតែមិនយល់ទៀតហេសថាបុគ្គលិករបស់គេមានអាកប្បករិយាបែបណាខ្លះ

"ជីមីន នាងជារៀមច្បងរបស់អ្នក"ជុងហ្គុកស្រែកគំហកដោយហាមចិត្តលែងបានមុននិងសម្រួលអារម្មណ៍របស់នាយឲ្យត្រជាក់វិញ

"លោកស្រែកឲ្យខ្ញុំព្រោះតែនាង"នាយតូចស្ទើតែមិនជឿនិងហេតុការណ៍ចំពោះភ្នែកទាំងគូរបស់គេ

"ហ៊ើយ~នេះគ្រាន់តឺជាណែនាំរបស់ខ្ញុំកុំបង្កទៅជារឿងធំដុំ"ជុងហ្គុកមិនចង់ស្រែកទេប៉ុន្តែស្ថានភាពដេលកើតឡើងប៉ុន្មានថ្ងៃនេះដាក់សម្ពានរុញច្រានឲ្យកម្រិតអត់ធ្មត់របស់នាយដាច់

"ខ្ញុំមិនទៅណាទាំងអស់ខ្ញុំនិងនៅធ្វើការងាររបស់ខ្ញុំនៅទីនេះនេះជាក្រុមហ៊ុនរបស់ខ្ញុំហើយខ្ញុំនិងមិនឲ្យស្រីម្នាក់នេះឈ្នះខ្ញុំទេលោកចាំមើលទៅកុំគិតថាអាចបណ្ដេញខ្ញុំចេញបានឲ្យសោះ~ខ្ញុំមិនបានខុស!!នាងជាអ្នកមករករឿងខ្ញុំដោយខ្លួននាងផ្ទាល់!!!ហើយលោកជឿជាក់នាងណាស់មែនទេបន្ដគោលគំនិតរបស់លោកឯងបន្ដទៅទៀតចុះ!"ជីមីននិយាយច្បាស់ៗទឹកមុខស្មើទាំងខកចិត្តនិងឆេះឆួលតែគេព្យាយាមទប់

"ចាំមើលហើយបើកភ្នែកឲ្យធំថាខ្ញុំចាត់ការប៉ារ៉ាស៊ីតនេះយ៉ាងមិច"ជីមីននិយាយច្បាស់លាស់និងមិនសូម្បីតែព្រិចភ្នែកគិតថាគេគ្មានអារម្មណ៍ចេះអន់ចិត្តចេះខឹងទេមែនទេបានចាំផាក ជីមីនបង្ហាញឲ្យឃើញថាលេងជាមួយគេនេះទទួលបានលទ្ធផលបែបណា

នៅឯការិយាល័យផ្នែករៀបចំផែនការណ៍នាយតូចចាកចេញពីការិយាល័យអគ្គនាយកមកវិញទាំងមុខក្រហមកំហឹងរបស់គេពេលនេះអាចដុតកម្ទេចគ្រប់យ៉ាងបានយ៉ាងងាយពេលត្រឡប់ទៅតុធ្វើការវិញប្រធានផ្នែកបានរត់ចូលមកសួរនាំគេភ្លាម

"តើមានអ្វីកើតឡើង?»លោកPTបានស្ទុះចូលមកសាកសួរមុនទាំងទឹកមុខមិនសូវល្អមិនអាចស្មានដឹងគាត់បានគិតអ្វីឡើយ

"តើអគ្គនាយកបណ្ដេញអ្នកចេញមែនទេជីមីន"ប្រធានក្រុមសាកសួរទាំងរអៀសចិត្តព្រោះគាត់ទើបនិងបានឃើញសកម្មភាពក្នុងកាមេរ៉ាសុវត្ថិភាពហើយសោកស្ដាយដែលមិនបានជួយនិយាយការពារជីមីន

"គ្មានអ្វីធ្ងន់ធ្ងរទេ~ប្រធានក្រុមគិតច្រើនពេកហើយ"ជីមីនឆ្លើយតបទាំងមិនសម្លឹងមើលមុខប្រធានក្រុមរបស់គេឡើយព្រោះគេអាចនិងជះកំហឹងទាំងឡាយទៅអ្នកដទៃទើបសម្រេចចិត្តប្រមូលអារម្មណ៍ដាក់ទៅលើឯកសារដែលជីនបានប្រគល់មកកែប្រែម្ដងទៀតវិញ

"នាងចង់បំបាក់ខ្ញុំណាស់ហេស!!កុំសង្ឃឹមនាងនិងបានភ្លឺភ្នែក"គេនិងបង្ហាញពីសមត្ថភាពរបស់គេដើម្បីទទួលបានការទុកចិត្តពិតប្រាកដមិនមែនសម្រាប់តែឈ្នះជុងហ្គុកឡើយគឺគេនិងយកឈ្នះចិត្តបុគ្គលិកនៅទីនេះ

<មិនត្រូវបណ្ដេញចិត្តទេ~អាចបានយ៉ាងមិចច្បាស់ជាមានរឿងអាក្រក់អ្វីនៅពីក្រោយនេះមិនខានវាច្បាស់ជាធ្វើមាយាដាក់អគ្គនាយកមិនខានទេ>ខណៈពេលដែលគ្រប់គ្នានៅក្នុងក្រុមរៀបចំផែនការណ៍កំពុងភ្ញាក់ផ្អើលលីលីបានខាំក្រចករបស់នាងទាំងអារម្មណ៍ឆេះឆួលតើមានរឿងអ្វីនៅពីក្រោយហេតុផលនេះ

+ពេលយប់10:00PM

នៅក្នុងការិយាល័យរៀបចំផែនការណ៍មិនទាន់បិទភ្លឺនៅឡើយព្រោះតែជីមីនមិនទាន់បាបចាកចេញឡើយ

«អ្នកប្រុស~មិនទាន់រួចរាល់ទៀតរឺ!!សូមត្រឡប់ទៅផ្ទះវិញសិនទៅអ្នកប្រុស»អេឡិចដែលរង់ចាំនៅចំណតបានខលមកសួរចៅហ្វាយរបស់ខ្លួន

«ទេខ្ញុំត្រូវតែបញ្ចប់វានៅពេលនេះហើយរួច!!!លោកអាចទៅមុនបាន!!!កុំបារម្ភអីខ្ញុំអាចហៅតាក់ស៉ីដោយខ្លួនឯងបាន»ជីមីនឆ្លើយតបទៅកាន់អ្នកបើកបររបស់ខ្លួនគេបានតាំងចិត្តយ៉ាងមុតមាំសម្រាប់គម្រោងនេះត្រូវតែជោគជ័យ

«តែអ្នកប្រុស~បាទ!!!ថែខ្លួនផងអ្នកប្រុស»អេឡិចចង់ប្រកែកតែនាយបានត្រឹមដកដង្ហើមធំវិញព្រោះជីមីនមិនមែនគ្មានហេតុផលឡើយគ្រប់យ៉ាងដែលគេធ្វើសុទ្ធតែមានប្រយោជន៍

ចំណែកឯការិយាល័យអគ្គនាយកឯណោះវិញជុងហ្គុកចាប់ផ្តើមពត់ឆ្អឹងខ្នងរបស់នាយដោយសារភាពចុករោយព្រោះតែនាយបានអង្គុយមកជាយូរហើយបម្រុងនិងចាកចេញរាងក្រាស់បានក្រឡេកទៅឃើញនាយតូចនៅមិនទាន់ទៅផ្ទះទៅឡើយបុគ្គលិកទាំងអស់បានចាកចេញទៅផ្ទះរៀងខ្លួនអំពូលភ្លឺចាប់ផ្ដើមបិទពីមួយជាន់ទៅមួយជាន់នៅឡើយតែបន្ទប់របស់អគ្គនាយកនិងតុរបស់ជីមីនដែលមិនទាន់បានបិត!!ចិត្តមួយចង់ទៅសួរតែចិត្តមួយទៀតឃាត់កុំឲ្យនាយខ្វល់

"នៅដល់យប់ជ្រៅយ៉ាងនេះផង"ជុងហ្គុកចូលមកដល់ក្នុងឡានរបស់ខ្លួនទាំងមិនទាន់អស់ចិត្តនាយព្យាយាមក្រលេករកមើលឡានរបស់រាងតូចដែរប៉ុន្ដែអ្វីដែលនាយបានឃើញគឺទទេ

"ក្មេងនេះ"រាងក្រាស់បានចេញពីឡានមកឈរនៅខាងក្រៅនិងងើយមើលទៅការិយាល័យម្ដងទៀតប៉ុន្ដែនាយនៅតែមិនទាន់ឃើញថាជីមីនបានចាកចេញទៅនៅឡើយទើបដាច់ចិត្តផ្ញើរសារទៅសួរនាំ

<នៅដល់ពេលណាទៀត>ជុងហ្គុកនាយទម្រាំតែដាច់ចិត្តចុចផ្ញើរនោះចាយពេលយ៉ាងយូរ

<មិនមែនជារឿងរបស់លោកទេកុំមកខ្វល់>ជីមីនតបទាំងដែលពេលនេះគេកំពុងញញឹមហាសហាមើលថាមានរឿងអ្វីកើតឡើង

<ចុះអ្នកបើកបរនៅឯណា>ជុងហ្គុកហួសចិត្តយ៉ាងខ្លាំងតែនាយមិនប្រកាន់ច្រើនទើបសួរនាំបន្ដ

<ត្រឡប់ទៅវិញហើយ>នាយតូចលេចស្នាមញញឹមមកយ៉ាងស្រស់តែស្នាមញញឹមនេះបែបល្បិចតបបន្ដតែថាយូទៅមិនបានឃើញថាជុងហ្គុកឆ្លើយតបឡើយទើបចាប់ផ្ដើមមួម៉ៅមុននិងរៀបចំឯកសារទុកឲ្យស្រួលបួលនិងចុះមកខាងក្រោមលបមើលឆ្វេងស្ដាំ

"ត្រជាក់ណាស់អាល់ហ្វានេះ"ជីមីនជ្រួញច្រមុះមុននិងដើរទៅធ្វើអើជាមិនឃើញជុងហ្គុក

"ជីមីន"រាងក្រាស់កាន់តែហួសចិត្តនេះធ្វើអើជាមិនឃើញនាយផងហេសមានបញ្ហាអីនេះជាកន្លែងការងារនាយវិញដែលដែលត្រូវខឹងនោះ

"លោកមិនទាន់ទៅទៀតហេស"រាងតូចសម្ដែងធ្វើជាភ្ញាក់ផ្អើលនេះកាន់តែធ្វើឲ្យជុងហ្គុកហួសចិត្ត

"កុំធ្វើពើ!!!ឆាប់ឡើងមកទៅផ្ទះ"រាងក្រាស់ដកដង្ហើមធំនាយដឹងថាជីមីនធ្វើពើតែចិត្តនាយផងដែរចង់ទោទន់ទៅតាមជីមីនដែល

@ភូមិគ្រឹះចន-ផាក

បន្ទាប់ពីចំណាយពេលជាយូរធ្វើដំណើរជាមួយគ្នាជីមីននិងជុងហ្គុកបានមកដល់ភូមិគ្រឹះរបស់ពួកគេវិញតែថាពួកគេមិនមានការសន្ទនាអ្វីច្រើនឡើយជីមីនដើរតម្រង់ឡើងទៅបន្ទប់វិញហើយទម្លាក់ខ្លួនគេងភ្លាម

"កើតស្អី"ពេលដល់កណ្ដាលអាធ្រាតជុងហ្គុកបានលឺសម្លេងយំរបស់ជីមីនសញ្ញាសួរបានលោតឡើងពេញក្បាលរបស់នាយ

*ក្នុងសារទូរស័ព្ទជុងហ្គុកនិងជីមីន

«ហេតុអ្វីយំ»ជុងហ្គុកសួរទាំងមានចម្ងល់និងរង់ចាំការឆ្លើយតបដោយអន្ទះសារ

«មិនបានយំទេ!!»ជីមីនចុចតបសារទាំងភ្នែកនៅសើមនៅឡើយ

«ឈប់កុហក!!ជញ្ជាំងជាប់គ្នាយើងលឺ»ជុងហ្គុកសួរទាំងរាងមួម៉ៅឆ្លើយត្រង់មកមិនបានហ៎

«អាល់ហ្វា!!មីនឃ្លាន»ជីមីនតបមកគេលែងលាក់ហើយប្រាប់តាមត្រង់តែម្ដង

«ល្ងាចមិញហេតុអ្វីមិនញុំា!!!ហើយឥឡូវមិចទៅទៅញុំាម្ហូបនៅផ្ទះបាយមានមិនចឹង»ជុងហ្គុករាងអស់សំណើចផងហួសចិត្តផង

«អាល់ហ្វា!!!ម្ហូបប្រហែលត្រជាក់អស់ហើយញុំាមិនឆ្ងាញ់ទេមីនខ្ជិល»ជុងហ្គុកតបទាំងភ្នែកសើមដដែលនិងដង្ហើមដង្ហក់តិចតួចផងដែរ

«ចេញទៅផ្ទះបាយ!!!យើងធ្វើម្ហូបឲ្យញុំា»ជុងហ្គុកនាយអាចកាត់យល់បានថាក្មេងនេះចង់បានអីមិនព្រមប្រាប់នាយឲ្យត្រង់ទេ

នៅក្នុងផ្ទះបាយនាយតូចកំពុងអង្គុយរង់ចាំរាងក្រាស់ចម្អិនអាហារឲ្យញុំាជុងហ្គុកចម្អិនដែលងាយស្រួលពេលរួចរាល់នាយបម្រុងនិងក្រោកចេញតែត្រូវបានជីមីនចាប់ដៃឃាត់

"អាចកំដរខ្ញុំញុំាឲ្យអស់សិនបានទេ"រាងតូចអង្វរជាមួយទឹកមុខគួរឲ្យអាណិត

"បាន!!!ញុំាឲ្យលឿនបន្ដិចទៅ"ជុងហ្គុកដកដង្ហើមធំមិនដឹងថាខុសរឺត្រូវទេដែលធ្វើបែបនេះយ៉ាងណាទុកថាជាការលួងចិត្តដែលនាយបានស្រែកគំហកឲ្យនៅក្រុមហ៊ុនទៅចុះ

"អរគុណអាល់ហ្វា"នាយតូចងើបមុខមកញញឹមដាក់ជុងហ្គុកទាំងអាហារនៅពេញមាត់នៅឡើយហើយនេះកាន់តែធ្វើឲ្យរាងក្រាស់មានអារម្មណ៍ចម្លែក

រង់ចាំទស្សនាភាគបន្ដ🤍អរគុណសម្រាប់ការរង់ចាំ

Продолжить чтение

Вам также понравится

🔥SHORT NOVEL 🔞 Kîm Têäköök

Короткий рассказ

36.9K 1.7K 9
short novel bl🔞 មានគ្រប់រសជាតិ....🤟 Teakook Yoonmin Namjin
265K 10.3K 32
""SIT THERE AND TAKE IT LIKE A GOOD GIRL"" YOU,DIRTY,DIRTY GIRL ,I WAS TALKING ABOUT THE BOOK🌝🌚
160K 403 101
Erotic shots
295K 40.1K 20
လက်တွေ့ဘဝနှင့် နီးစပ်ချင်ယောင်ဆောင်ခြင်း