MR BADBOY // j.jk x k.th

By JTaekie

247K 14.9K 363

"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...! Main chara... More

introduction
Chapter 1: ម្ចាស់បំណុល
Chapter 2: កុំធ្វើបាបកូនប្រុសខ្ញុំអី
Chapter 3: ប្រគល់កូនប្រុសអ្នកស្រីមកឲ្យខ្ញុំ
Chapter 4: រត់ទៅបើគិតថាអាចរត់រួច!
Chapter 5: ហេតុអីយំ ?
Chapter 6: ខ្ញុំចង់ទៅរកអ្នកម៉ាក់!
Chapter 7: ខ្ញុំ...ខ្ញុំសុំទោស!
Chapter 8: កូនបំណុល និង កម្មសិទ្ធិ
Chapter 9: វា...វាគឺជាកំហុសរបស់ខ្ញុំ
Chapter 10: ស្លូតៗបែបនេះយើងចូលចិត្ត
Chapter 11: my innocent baby boy
Chapter 12: childhood crush
Chapter 13: គាត់អរគុណខ្ញុំ?
Chapter 14: my kitten, my good boy ⚠️
Chapter 15: ឯងចង់ទៅផ្ទះវិញទេ?
Chapter 16: គាត់គួរឲ្យស្រលាញ់ណាស់
Chapter 17: ចុះទម្រាំតែស្រាតទៀតនោះ?
Chapter 18: យ៉ាងម៉េចដែរពេញចិត្តទេ?
Chapter 19: យើងចង់រំលោភឯងខ្លាំងណាស់
Chapter 20: ខ្ញុំខ្លាចហើយកុំសម្លាប់ខ្ញុំអី
Chapter 22: បញ្ឈប់ការងារគេចុះ
Chapter 23: អាត្មានិយម
Chapter 24: មុខមាត់គួរឲ្យចង់គយគន់
Chapter 25: យើងនឹកឯងខ្លាំងណាស់ kitten!
Chapter 26: មិនដែលស្គាល់សូម្បីតែឈ្មោះ
Chapter 27: អនាគតប៉ាម៉ាក់ក្មេក
Chapter 28: សម្ពាធមួយដ៏ធំ
Chapter 29: that blonde haired boy
Chapter 30: លើកលែងតែម្នាក់ប៉ុណ្ណោះ
Chapter 31: នឹកណាស់ដឹងទេ?
Chapter 32: លោកម្ចាស់ញញឹមដាក់ខ្ញុំ?
Chapter 33: សុំថើបត្រង់នេះបានទេ?
Chapter 34: លើកដំបូង 🔞
Chapter 35: kitten ជារបស់បង
Chapter 36: គាត់មិនបានស្រលាញ់ខ្ញុំទេ
Chatper 37: ឬមួយក៏យើងស្រលាញ់គេ?
Chpater 38: ចង់ញ៊ាំ lollipop ទេ?
Chatper 39: អូនស្រលាញ់លោកម្ចាស់🔞
Chapter 40: kitten! Baby! អូនសម្លាញ់
Chapter 41: បងយកឲ្យបានទាំងអស់
Chapter 42: អូនស្អាតខ្លាំងណាស់
Chapter 43: អូនស្រវឹងហើយ Tae
Chapter 44: មីង! ខ្ញុំ...ខ្ញុំចង់ក្អួត
Chapter 45: វាមិនអាចទៅរួចទេ
Chapter 46: នរណាធ្វើបាបអូន?
Chatper 47: គេជាកូនរបស់ពួកយើង
Chapter 48: សុំទោសប្រពន្ធយើងភ្លាម!
Chapter 49: សុំទោស
Chapter 50: កូនក្មេងរបស់បង
Chapter 51: ដៃបងកើតអី?
Chapter 52: បងរស់ខ្វះអូនមិនបានទេ
Chatper 53: វាជាយប់របស់ពួកយើង 🔞
Chapter 54: បងចង់ចាញ់កូនជំនួសអូន
Chapter 55: សុបិន្តអាក្រក់
Chapter 56: Happy Valentine's day
Chapter 57: ភ្នាល់គ្នាពីឥឡូវទេ?
Chapter 58: គ្រប់យ៉ាងនឹងមិនអីនោះទេ!
Chapter 59: ខ្ញុំត្រូវតែរឹងមាំដើម្បីកូន
Chapter 60: គ្រប់យ៉ាងនឹងត្រូវបានបកស្រាយ
Chapter 61: ហេតុអីនាងត្រឡប់មកវិញ?
Chapter 62: ម្ចាស់តាចង់ជួបមុខអូន
Chapter 63: មានចៅទួតឲ្យយើងទៀតផង?
Chapter 64: FIRST BORN CHILD
Chapter 65: ពិធីរៀបអាពាហ៍ពិពាហ៍
Chapter 66: My bride
Chapter 67: ជាប្អូនស្រីឬក៏ជាមនុស្សពិសេស?
Chapter 68: អូនមិនខុសពីកូនក្មេងទេ
Chapter 69: ពួកយើងជិះសេះតាមរកទៅ
Chapter 70: បងចង់ថ្នាក់ថ្នមអូន 🔞
Chapter 71: យើងនឹងស្រលាញ់គ្នារហូតទៅ
Chapter 72: ពូកែរំអ៊ួយដូចអូនខ្លាំងណាស់
Chapter 73: hyunhee ចេញមកតាមណា
Chapter 74: អ្នកស្នងតំណែង
Chapter 75: អាចង្រៃណាធ្វើស្អីប្អូនយើង?
Chapter 76: វាជាមេរៀន!
Chapter 77: លោកប៉ាក្មេក
Chapter 78: កុំប៉ះពាល់ Appa របស់យើង
Chapter 79: លោកតាធំលោកតាតូច
OUR LOVE STORY's ENDING

Chapter 21: Laura?

3.4K 149 1
By JTaekie

ព្រឹកនៃថ្ងៃថ្មីនេះមានអារម្មណ៍ថាស្រស់ស្រាយជាងរាល់ដង ព្រោះមេឃភ្លៀងពេញមួយយប់ទៅហើយ ទើបធ្វើឲ្យបរិយាកាសកាន់តែស្រស់ថ្លាជាងមុន។ ពន្លឺនៃព្រះអាទិត្យក៏រះឡើងខ្ពស់ត្រដែតជះចូលមកកាន់បរិវេណបន្ទប់គេងដែលមានមនុស្សពីរនាក់កំពុងគេងឱបគ្នាយ៉ាងកក់ក្ដៅដោយគ្មានអ្វីមករំខានឡើយ។

Jungkook បើកភ្នែកឡើងយឺតៗនិងព្រិចញាប់ៗដើម្បីឲ្យស៊ាំនឹងពន្លឺថ្ងៃដែលជះឡើងមកចំៗលើផ្ទៃមុខសង្ហារៗរបស់នាយ។ បន្ទាប់ពីទទួលយកពន្លឺព្រះអាទិត្យបានហើយ Jungkook ក៏ឱនទៅសម្លឹងរាងតូចដែលគេងត្បុលក្បាលត្រសុលមករកទ្រូងរបស់នាយដោយមាននាយជាអ្នកឱបគេ ដូចជាកូនស្វាពេលគេងតោងម្ដាយជាប់មិនខុស។ Jungkook អស់សំណើចតិចៗម្នាក់ឯងទាំងព្រឹក ព្រោះតែឃើញគេឃ្យូតពេលកំពុងគេង ព្រមទាំងមានដៃតូចៗរបស់គេខ្ញាំអាវគេងយប់របស់នាយមិនព្រមលែងចេញទៀតផង។

« kitten ក្រោកឡើង! យើងត្រូវជូនឯងទៅទិញខោអាវរៀនថ្មី » Jungkook ដាស់រាងតូចដោយសម្លេងតិចៗស្រាលៗផ្អែមស្រទន់ពីរោះរណ្ដំគួរឲ្យចង់ស្ដាប់។

កាន់តែដាស់ Taehyung កាន់តែត្រសុលក្បាលចូលទៅរក Jungkook កាន់តែណែនជាងមុន។ Jungkook ឃើញដូច្នេះក៏ញញឹមនិងឱបគេវិញ ដៃលូកចូលក្នុងអាវគេងយប់របស់រាងតូចនិងអង្អែលសាច់ខ្នងសររលោងរបស់គេទៅមកឲ្យគេគេងឲ្យបានស្ងប់សុខ។ Jungkook ឱនទៅថើបសក់ក្បាលក្រអូបៗរបស់រាងតូចបន្តិចទើបបិទភ្នែកសង្ងំគេងទៅជាមួយ Taehyung ដែលឱបនាយជាប់។

***

ម៉ោងឈានចូល 12 ថ្ងៃត្រង់ទៅហើយ Taehyung នៅតែគេងមិនទាន់ក្រោកទៀត ព្រោះគេយំពេញមួយយប់ទើបធ្វើឲ្យគេហត់នឿយអស់កម្លាំងនិងគេងលង់លក់ទាំងមិនដឹងពីការងារដែលខ្លួនត្រូវធ្វើបន្ត។

Taehyung ចាប់ផ្ដើមកម្រើកត្របកភ្នែកបើកឡើងសន្សឹមៗ និងមានអារម្មណ៍ថាថប់ៗណែនៗដូចជាមានអ្វីមកសង្កត់ពីលើគេនិងមានទម្ងន់ធ្ងន់ទៀតផង។ ពេលភ្នែកទាំងគូទទួលយកថ្ងៃថ្មីបានហើយ Taehyung ក៏បើកភ្នែកពេញៗទើបឃើញថាជាលោកម្ចាស់របស់គេសោះដែលគេងឱបគេពេញមួយយប់នេះ។

« ភ្ញាក់ហើយហេស? » បន្តិចក្រោយមក Jungkook ស្រាប់តែភ្ញាក់មកតាមនិងសួរទៅកាន់រាងតូចដែលស្ងាត់ស្ងៀមមិននិយាយ ព្រោះគេកំពុងតែអៀននឹងកាយវិការសុភាពរបស់ Jungkook ។

« ឆាប់ក្រោកទៅងូតទឹកទៅ នឹងអាលបានទៅទិញសម្លៀកបំពាក់ចូលរៀន » Jungkook ទាញភួយចេញនិងក្រោកឈរឡើងចាកចេញទៅកាន់បន្ទប់របស់នាយវិញ។ ឯ Taehyung អង្គុយញញឹមម្នាក់ឯងមុននឹងក្រោកឡើងទៅធ្វើតាមការបញ្ជា។

****

ចំណាយរយៈពេលជាងកន្លះម៉ោង Taehyung ក៏បានរៀបចំខ្លួនរួចរាល់ ទើបនាយតូចបោះជំហានចុះទៅខាងក្រោមរក Jungkook ។ ចុះមកដល់ Taehyung ក៏បានឃើញ Jungkook អង្គុយនិយាយគ្នាជាមួយ Minho នៅក្នុងបន្ទប់ទទួលភ្ញៀវ ព្រមទាំងមានវត្តមានរបស់កម្លោះសង្ហារ រាងខ្ពស់ស្រឡះ សក់វែងពណ៌សនោះផងដែរ។

« ដាច់សប្ដាហ៍នេះឯងត្រូវឡើងទៅជួបម្ចាស់តានៅឯ Paris ជាមួយបង! » Jungkook និយាយទៅកាន់ hyunjin ដែលទើបនឹងឈានជើងចូលផ្ទះក្នុងថ្ងៃនេះ បន្ទាប់ពីបាត់មុខជិតមួយសប្ដាហ៍ព្រោះតែការងារ។

« ម្ចាស់តាមានការអ្វីមែនទេទើបហៅឲ្យពួកយើងទៅជួបគាត់ ទាំងដែលគាត់បានដឹងហើយថា hyung មានការងារត្រូវធ្វើច្រើន » hyunjin សួរទៅកាន់បងប្រុសទាំងជ្រួញចិញ្ចើមងឿងឆ្ងល់។

« បងក៏មិនដឹងដូចគ្នា! អញ្ចឹងមានតែពឹងផ្អែកលើ Minho និងមិត្តរបស់បងឲ្យគេទៅជួយមើលពីការសាងសង់កាស៊ីណូជំនួសហើយ » Jungkook

« hyung នោះគេចុះមកហើយ » Minho ផ្ដល់ដំណឹងដល់អ្នកជាបងពេលដែលបានឃើញ Taehyung ឈរចាំនៅខាងក្រៅបន្ទប់ទទួលភ្ញៀវ។

« អញ្ចឹងពួកឯងចាត់ចែងតាមហ្នឹងចុះ បងត្រូវចេញទៅក្រៅជាមួយគេសិន » Jungkook ក្រោកឈរឡើងដើរសម្ដៅទៅរករាងតូចដែលឈរឱនមុខចុះ រង់ចាំនាយនៅឯខាងក្រៅ។

« រួចរាល់អស់ហើយមែនទេ? អញ្ចឹងឆាប់ទៅៗ » Jungkook ស៊កដៃចូលហោប៉ៅខោដើរចេញទៅមុនយ៉ាងសង្ហារ មុននឹងរាងតូចរត់ទៅតាមនាយតាមក្រោយ។

ពួកគេទាំងពីរចូលឡានតែមួយជាមួយគ្នាដោយមាន Juyeon ជាជំនិតរបស់ Jungkook ជាអ្នកបើកបរជូនដំណើរពួកគេទៅកាន់ទីតាំងដែលពួកគេចង់ទៅ។

មិនយូរប៉ុន្មានឡានក៏បានមកឈប់នៅចំណតក្បែរមហាវិទ្យាល័យរបស់ Taehyung ធ្វើឲ្យនាយតូចញញឹមឡើងមកព្រោះគេសប្បាយចិត្ត នឹកសាលាផងនិងនឹកមិត្តភក្តិរបស់គេផង គេខានមករៀនជិតមួយសប្ដាហ៍ទៅហើយ មិនដឹងថាយ៉ាងម៉េចយ៉ាងម៉ានោះទេ។

« ចុះទៅ » Jungkook និយាយឡើងមុននឹងនាយបើកទ្វារចេញទៅមុនដោយខ្លួនឯង ចំណែកឯ Taehyung ក៏បើកទ្វារចុះចេញមកតាមក្រោយ។

« Juyeon! ឯងចាំនៅទីនេះហើយ » និយាយចប់ Jungkook ក៏បោះជំហានឆ្ពោះចូលទៅកាន់បរិវេណខាងក្នុងនៃមហាវិទ្យាល័យដោយមានរាងតូច Taehyung ដើរតាមនាយនៅពីក្រោយ។

« អូ! សួស្ដីលោក Jeon » អ្នកគ្រូស្រីម្នាក់ឱនលំទោនគោរពទៅកាន់ Jungkook ពេលដែលឃើញវត្តមានរបស់នាយនៅចំពោះមុខ។

« ខ្ញុំមកនេះក្នុងនាមជាអាណាព្យាបាលរបស់ Kim Taehyung គេខានមករៀនចំនួនប៉ុន្មានថ្ងៃហើយ? » Jungkook បោះសំណួរទៅកាន់អ្នកគ្រូម្នាក់នោះ។

« ដូចជាជិតចូលមួយសប្ដាហ៍ហើយលោក Jeon! តើ Tae បាត់ទៅណាចំនួនប្រាំថ្ងៃនេះ? » អ្នកគ្រូស្រីផ្ដល់ដំណឹងប្រាប់ Jungkook រួចក៏ងាកទៅសួររាងតូចដែលឈរក្បែរដៃរបស់ Jungkook ម្ដង។

« គឺ...គឺខ្ញុំ » Taehyung ឆ្លើយមិនចេញនោះឡើយ ហើយក៏មិនដឹងថាត្រូវឆ្លើយបែបណាដូចគ្នា បើគេនិយាយការពិតអ្នកគ្រូនឹងបានដឹងថា Jungkook នាំយកគេទៅកាន់វិមានរបស់នាយធ្វើឲ្យគេខកខានការសិក្សាជិតមួយសប្ដាហ៍ទៅហើយដែរ។

« បើមិនមានបញ្ហាអ្វីទេខ្ញុំចង់ឲ្យគេមករៀនវិញនៅថ្ងៃស្អែកនេះ! សម្រេចថាអ្នកស្រី Park នឹងជួយចាត់ចែងឲ្យគេបានចូលរៀនវិញទៅចុះ » Jungkook និយាយកាត់ពេលរាងតូចឆ្លើយមិនចេញ ព្រោះនាយដឹងច្បាស់ណាស់ថាគេនឹងមិននិយាយរឿងទាំងនេះប្រាប់នរណានោះទេ។

« ចាស៎ខ្ញុំនឹងរៀបចំជូនលោក Jeon តាមបំណង » អ្នកគ្រូ Park ញញឹមតិចៗដាក់នាយនិងទទួលយកតាមការបញ្ជារបស់ Jungkook ដែលត្រូវធ្វើយ៉ាងម៉េចក៏ដោយឲ្យ Taehyung បានចូលសិក្សាវិញដោយមិនមានបញ្ហាចំពោះអវត្តមានរបស់គេ។

បន្ទាប់ពីអ្នកគ្រូ Park យល់ព្រមហើយ Jungkook ក៏បោះជំហានចាកចេញទៅវិញ។ ឯ Taehyung មុននឹងចេញទៅក៏ឱនគំនាបគោរពលាអ្នកជាគ្រូយ៉ាងសមរម្យផងដែរមុននឹងចាកចេញទៅតាមរាងក្រាស។

Taehyung ដើរតាមពីក្រោយ Jungkook ទាំងងឿងឆ្ងល់នៅក្នុងចិត្តថា ហេតុអ្វីបានជាអ្នកគ្រូ Park ស្ដាប់តាមបញ្ជារបស់នាយនិងទំនងដូចជាខ្លាចនាយដល់ហើយ តើនាយជានរណា? ហើយមានអំណាចអ្វីទើបបានជាគ្រប់គ្នាខ្លាចនឹងនាយ ព្រមទាំងធ្វើតាមអ្វីដែលនាយចង់បានទៀតផង ដូចជាមុននេះអញ្ចឹង អ្វីដែលនាយចង់បាននោះគឺនាយចង់ឲ្យ Taehyung ចូលរៀនវិញព្រមទាំងឲ្យគ្រូលុបចោលនូវអវត្តមានរបស់ Taehyung ទាំងប៉ុន្មានចេញទៀតផង។ បើនិយាយពីការដើរតាមបរិវេណមហាវិទ្យាល័យវិញ គ្រូនីមួយៗតែងតែឱនលំទោនគោរពនាយសឹងតែគ្រប់គ្នា កាន់តែធ្វើឲ្យ Taehyung ឆ្ងល់និងចង់ដឹងបន្ថែមទៀតហើយ។

Taehyung រវល់តែនឹកគិតចង់ដឹងមិនដឹងជាអារម្មណ៍របស់គេហោះហើរដល់ទីណានោះទេ ទើបរំពេចនោះគេក៏ដើរទៅបំបុកជាមួយបង្គោលភ្លើងសាលា តែជាសំណាងក៏មានបាតដៃរបស់ Jungkook ពាំងក្បាលរបស់គេនិងធ្វើជារនាំងមិនឲ្យថ្ងាស់របស់គេបុកជាមួយនឹងបង្គោលភ្លើងបានទាន់នោះឡើយ។

« ឯងដើរមានមើលផ្លូវទេ? » Jungkook បោះសំណួរសួរទៅកាន់រាងតូចទាំងទឹកមុខបែបខឹងបន្តិចបារម្ភបន្តិចធ្វើឲ្យ Taehyung ខ្លាចនឹងនាយភ្លាមៗ។

« គឺខ្ញុំ...ខ្ញុំ »

« មិនបាច់និយាយច្រើនទេចូលឡានភ្លាមទៅ » ពួកគេទាំងពីរក៏ចូលទៅក្នុងឡានវិញពេលដែលរួចរាល់ Juyeon ក៏បញ្ឆេះម៉ាស៊ីនឡានធ្វើដំណើរចាកចេញពីមហាវិទ្យាល័យរបស់ Taehyung ទៅកាន់កន្លែងមួយផ្សេងទៀត។

***

ប៉ុន្មាននាទីក្រោយមកពួកគេក៏បានមកដល់ទីតាំងមួយកន្លែងដែលមើលទៅទំនងជាផ្សារទំនើបសម្រាប់លក់សម្លៀកបំពាក់ថ្លៃៗនិងជា brand ម៉ាកល្បីៗផងដែរ។ Jungkook ចេញទៅមុនដោយមិននិយាយអ្វីច្រើនដងច្រើនសារឡើយ Taehyung ឃើញដូច្នេះក៏ប្រញាប់ចុះទៅតាមនាយភ្លាម ព្រោះគេដឹងថាលោកម្ចាស់របស់គេមិនចូលចិត្តនិយាយអ្វីច្រំដែលៗនោះទេ។

« រើសសម្លៀកបំពាក់ទៅ! រួចរាល់ប្រាប់យើង » Jungkook និយាយទៅកាន់រាងតូចដោយសម្លឹងមុខរបស់គេទាំងគ្មានស្នាមញញឹម ព្រោះនាយមិនចូលចិត្តបញ្ចេញទឹកមុខបែបស្រស់ស្រាយឬរីករាយនៅចំពោះមុខអ្នកដទៃឬក៏នៅទីសាធារណៈនោះទេ វាអាចនឹងធ្វើឲ្យខូចគុណភាពជាបុរសមុខងាប់គួរឲ្យកោតខ្លាចរបស់នាយអស់ហើយ។

Taehyung ងក់ក្បាលជំនួសព្រោះមិនហ៊ាននិយាយស្ដីអ្វីច្រើនជាមួយរាងក្រាសពេលដែលនាយបញ្ចេញទឹកមុខបែបនេះនោះទេ គេពិបាករៀបរឹកពារណាស់ ណាមួយខ្លាចថានិយាយអ្វីខុសទៅលោកម្ចាស់របស់គេនឹងខឹង ឬក៏អាចជេរស្ដីឲ្យគេនៅកណ្ដាលវាលទីសាធារណៈក៏ថាបានដែរ។

បន្ទាប់ពីរាងតូចចាកចេញទៅរើសម្លៀកបំពាក់បាត់ Jungkook ក៏ដើរទៅរកសាឡុងក្នុងហាងដើម្បីអង្គុយរង់ចាំនាយតូចមកវិញ។ នាយទាញទូរស័ព្ទចេញពីហោប៉ៅខោដើម្បីចុចមើលនេះមើលនោះបំបាត់ភាពអផ្សុកពេលកំពុងរង់ចាំរាងតូច។

« ឈុតនេះស្អាតណាស់ » Taehyung ដើរមើលឈុតណាដែលគេពេញចិត្តទើបគេរើសយក។ ទីនេះគឺលក់ចម្រុះទៅដោយសម្លៀកបំពាក់សម្រាប់បុរសនិងស្រ្តី ហើយក៏មានឈុតឃ្យូតៗជាច្រើនដែលអាចឲ្យគេទិញវាយកទៅស្លៀកពាក់បានផងដែរ។

មួយសន្ទុះក្រោយមក Taehyung ក៏រើសឈុតរួចរាល់និងដើរត្រឡប់មករក Jungkook ដែលកំពុងអង្គុយចុចទូរស័ព្ទរង់ចាំគេនៅឯសាឡុងក្នុងហាងវិញ។

« លោកម្ចាស់! រួចរាល់ហើយ » Taehyung យួរឈុតដែលគេរើសមកជាមួយនិងដើរមកផ្ដល់ដំណឹងដល់ Jungkook តាមអ្វីដែលនាយបានប្រាប់គេ ទើបរាងក្រាសបានឮហើយក៏ស៊កទូរស័ព្ទចូលហោប៉ៅខោ ក្រោកឈរឡើងដើរទៅរករាងតូចដើម្បីយកសម្លៀកបំពាក់ទៅគិតលុយ។

« យកតិចម្ល៉េះ? ឯងស្លៀកពាក់គ្រាន់ដែរ? »

« គឺវាសុទ្ធតែថ្លៃៗទាំងអស់ខ្ញុំមិនហ៊ាន- »

« ណេះ! យកទៀតទៅ » Jungkook រើសយកៗដាក់ទៅលើដៃរាងតូចឲ្យគេកាន់រហូតទាល់តែនាយដើរទៅរើសដល់ជួរខាងមុខក៏ប្រទាក់ដៃជាមួយនឹងដៃរបស់មនុស្សម្នាក់ ធ្វើឲ្យ Jungkook ងើបទៅសម្លឹងមុខក៏បានឃើញនារីម្នាក់ដែលនាយមានអារម្មណ៍ថាដូចជាប្រហែលៗមុខកាលពីមុន។ បន្តិចក្រោយមកនាយក៏បានចងចាំពីមនុស្សស្រីដែលនាយឈោងដៃយកសម្លៀកបំពាក់តែមួយ ធ្វើឲ្យនាយឈរគាំងត្រឹងនៅមួយកន្លែងដូចជាពិភពលោកទាំងមូលលែងដំណើរការសកម្មភាពអ្វីទាំងអស់ គឺមានតែនាយនិងនារីដែលនៅចំពោះមុខរបស់នាយប៉ុណ្ណោះ។

« Laura? »

To be continued........

***
Night night 🤍

Continue Reading

You'll Also Like

6.9K 279 20
រឿងនេះជាប្រភេទបែបស្នេហាសិស្សវិទ្យាល័យប្រុសនិងប្រុស ជារឿងភាគដំបូងដែលខ្ញុំសរសេរបើសិនជាមានកន្លែងខ្វះខ្វាតសូមខន្តីអភ័យទោស។សម្រាប់តួក្នុងរឿងនេះគឺជា ✨ Taek...
1.2K 76 35
What would happen if Draco and Hermione got married and had kids? Gemma Malfoy is the youngest out of her siblings and can feel left out at times. He...
33.2K 1.1K 27
Paisley Harron is the new girl in school. Moving from California to New Jersey because of her moms new job, she meets Gerard Way, a boy that understa...
58.4K 1.3K 23
I'm not the girl everyone thinks I am. I mean, I am Cinderella' stepsister. But I promise, I'm not evil. I'm just a girl who got stuck with a beautif...