សន្តានស្នេហ៍ងប់ងល់

By KIM-FAA

2.6K 230 5

Kim Taehyung x Jeon Jungkook More

ផ្តើមរឿង
ភាគ១
ភាគ៣
ភាគ៤
ភាគ៥

ភាគ២

233 20 0
By KIM-FAA

«អ្នកប្រុសប្រាប់ឲ្យអ្នកណាចុះ?»
«ចៀស! គ្មានស្អីពាក់ព័ន្ធជាមួយឯងទេ» ជុងហ្គុក សម្លក់មុខ ជេហ្វ ហាក់ដូចសត្រូវ ពួកគេឈរពើងទ្រូងតតាំងគ្នា ដែលធ្វើឲ្យ ថេយ៉ុង ញ័រខ្លួនក្នុងឡាន ទ្រាំមិនបាន ក៏លួចលុះចេញមកដែរ។
«ថយឡានរបស់អ្នកប្រុសចេញទៅ»
«...»ជុងហ្គុក ជ្រឹមភ្នែកសម្លឹងរាងតូចមួយដង្ហើម គេមិនតប ព្រោះចាំមើលថា នាយតូច មានប្រតិកម្មបែបណា
«បើមិនថយ ចាំខ្ញុំបើកបុក បុកឲ្យខ្ទេចតែម្តង»ថេយ៉ុង តបទាំងមិនបានមើលមុខគេចំ ថារួចក៏បង្វែរខ្លួន ប្រុងដើរទៅឡានវិញ ស្រាប់តែ រាងក្រាស់ ស្ទុះដើរចូលទៅកញ្ឆក់ដៃជាប់ហើយអូសមកឈរនៅកន្លែងដើមវិញ។
«ឃើញទេ?ឯងពិតជាបំផ្លាញលុយប៉ាមែន!»ជុងហ្គុក ញញឹមពេបជ្រាយ ស្របពេល ថេយ៉ុង ព្យាយាមរមួលដៃចេញពីគេតែមិនសមចិត្តសោះ ទើបខណៈនោះ ជេហ្វ ក៏ចូលទៅឃាត់ ដោយចាប់ដើមដៃម្ខាងរបស់ ជុងហ្គុក ហើយស្រដីឡើង៖
«សុំទោសអ្នកប្រុស ខ្ញុំធ្វើតាមតួនាទីទេ»ចប់សម្តី ជេហ្វ គ្រវាសដៃ ជុងហ្គុក ចេញមួយទំហឹង ហើយចាប់នាំនាយតូចឲ្យឈរពីក្រោយខ្នង។ ពាក្យសុំទោសរបស់ ជេហ្វ ចង់សំដៅថា គេធ្វើបែបនេះគឺដើម្បីការពារសុវត្ថិភាពរបស់ ថេយ៉ុង កំឡុងពេលគេបំពេញតួនាទី មិនខ្វល់ថាអ្នកបង្ករឿងជាអ្នកណាឡើយ សូម្បីតែកូនប្រុសច្បងរបស់លោកម្ចាស់អាម៉ាដារេស៍ក៏ដោយ នេះគឺច្បាប់វិន័យផ្ទាល់ខ្លួនរបស់គេ ដែលចាត់ដោយ លោកម្ចាស់ផ្ទាល់។ ដូច្នេះហើយកាន់តែធ្វើឲ្យ ជុងហ្គុក មានអារម្មណ៍ថាលោកប៉ាលំអៀង លោកប៉ាមិនស្រឡាញ់កូនបង្កើតខ្លួនឯង បែជាលើកទ្រកូនចិញ្ចឹម កូនស្រីអ្នកបម្រើ ដែលគេស្អប់មុខបំផុតនោះទៅវិញ។
«ហឹស! ប្រសើរណាស់»រាងក្រាស់ ស្រាប់តែលើកដៃទះចំនួនបីដង ថែមទាំងញញឹមស្ញើចសរសើរដល់ ដែលជេហ្វដែលបំពេញតួនាទីបានល្អ ស្ទើរតែដើរកន្លងក្បាលគេដែលជាកូនលោកម្ចាស់ទៅហើយ។
«ដល់ពេលពួកខ្ញុំត្រូវទៅហើយ អធ្យាស្រ័យអ្នកប្រុសថយឡានចេញបន្តិចទៅ»ជេហ្វ និយាយដោយពាក្យសុភាព ផ្ទុយពីចរិកនិងទឹកមុខដាច់ស្រឡះ មុខមាំមិនចុះញ៉មនរណា ចំណែក ថេយ៉ុង ដែលនៅពីក្រោយ ឈរអង្អែលកដៃទាំងភ្នែកក្រហម ចង់ចេញយំ ព្រោះមុននេះជុងហ្គុកប្រើកម្លាំងដៃរឹតធ្ងន់ខ្លាំងណាស់។
ភ្លាមៗនោះដែរ ជុងហ្គុក ក៏ឡើងឡានហើយថយចេញពីការរារាំងផ្លូវ ទើប ជេហ្វ ដើរទៅបើកទ្វារឡាន រងចាំនាយតូចចូលទៅ។
ជុងហ្គុក អង្គុយក្នុងឡាន សម្លក់ឡានដែល ជេហ្វ កំពុងបើកចេញទៅ យ៉ាងកាច ថ្ងៃនេះចាត់ទុកថាជាបទពិសោធន៍ដែលទើបតែស្គាល់ចរិក ជំនិតដែលលោកប៉ាបានចាត់ឲ្យមើលថែកូនសំណព្វរបស់គាត់ មិនគិតយូរ រាងសង្ហារក៏បើកឡានចាកចេញទៅ។

ព្រឹកថ្ងៃថ្មី
ថ្ងៃនេះ ថេយ៉ុង មិនបានទៅសាកលវិទ្យាល័យឡើយ ព្រោះគេរៀនតែថ្ងៃចុងសប្តាហ៍។ ត្បិតលោកប៉ាទើបតែទិញខន់ដូឲ្យ ប៉ុន្តែនាយតូចមិនទាន់ទម្លាប់នៅទីនោះឡើយ ឆ្លៀតៗគឺមករកម្តាយនៅឯផ្ទះធំ។

នៅក្នុងបន្ទប់ទទួលភ្ញៀវ មានមនុស្សស្រីវ័យកណ្តាលម្នាក់ រាងស្តើងស្លៀកពាក់សាមញ្ញៗ អង្គុយចិតផ្លែឈើដាក់ចានយ៉ាងមានរបៀប ទឹកមុខនាងស្រគត់ស្រគំ មិនមានស្នាមញញឹម គ្រប់គ្នាមើលមកអាចគិតថានាងជាមនុស្សសោះអង្គើយ តែបើសម្លឹងឲ្យចំកែវភ្នែករបស់នាង ហាក់មានភាពសោកសៅបង្កប់នៅក្នុងចិត្ត តែទោះជាយ៉ាងណា ស្នាមញញឹមរបស់នាងមានសម្រាប់តែកូនប្រុសជាទីស្រឡាញ់របស់នាងតែប៉ុណ្ណោះ។
«កូននឹកម៉ាក់»
អង្គុយសុខៗ ក៏ឮសំឡេងល្វើយៗលាយឡំដោយប្រយោគនេះឡើងមក ធ្វើឲ្យនាងត្រូវទម្លាក់កូនកាំបិតចុះ និងរហ័យបែរទៅរកម្ចាស់សំឡេងភ្លាមៗដោយក្តីនឹករឭក។
«កូនមកដល់តាំងពីពេលណា?»យ៉ុងស៊ីន នាងរីស្រគត់ស្រគំ ស្រាប់តែបញ្ចេញស្នាមញញឹមស្រាលៗទៅកាន់មនុស្សម្នាក់ដែលនាងហៅថា"កូន" ហើយអ្នកម្ខាងទៀតក៏ដាក់ខ្លួនអង្គុយក្បែរ លូកដៃឱបដើមដៃនាងយ៉ាងយល់ចិត្ត ម្នាក់នេះហើយជាម៉ាក់របស់គេ នារីដែលស្រស់ស្អាតបំផុតក្នុងបេះដូងគេ។
«ទើបតែមកដល់ទេ...កូនខំទៅរកម៉ាក់នៅឯបន្ទប់ក៏មិនឃើញ ទើបមកទីនេះ»ថេយ៉ុង ក្រសោបដៃស្រឡូនៗរបស់អ្នកម៉ាក់មកស្ទាបអង្អែលថ្នមៗ សម្លឹងមុខគាត់ដោយកែវភ្នែកពោរពេញដោយក្តីស្រឡាញ់កក់ក្តៅ ទើបគាត់តបដោយសំឡេងស្រទន់មិនប្រែ៖
«ម៉ាក់ដឹងថាថ្ងៃនេះកូនច្បាស់ជាមក ទើបម៉ាក់ចុះមកចិតផ្លែឈើទុកសម្រាប់កូន»
«បាទ...» នាយតូច ក្រឡេកមើលមុខម្តាយមួយដង្ហើម រួចសម្លឹងទៅផ្លែឈើដែលគាត់ចិតតម្រៀបដាក់ចានយ៉ាងស្អាត គេញញឹមស្រាលៗដោយក្តីរំភើបពេញចិត្ត មុននឹងយកកូនសមទៅចាក់ចំណិតប៉ោមមកញាត់មាត់ ហើយលើកសរសើរភ្លាម៖
«ហ្ហឹម៎ ផ្អែមណាស់!» ថេយ៉ុង ពូកែគ្រប់យ៉ាង ទាំងយកចិត្ត ទាំងលើកសរសើរ ទាំងថ្នមទឹកចិត្ត មិនដែលធ្វើឲ្យគាត់មានអារម្មណ៍មិនស្រួល ឬពិបាកចិត្តម្តងណាឡើយ មើលទៅអ្នកទាំងពីហាក់មានក្តីសុខ តែក្នុងចិត្តម្នាក់ៗសុទ្ធតែខ្ទរខ្ទាំអស់ហើយ។
«កំពុងតែធ្វើអីហ្នឹង?»ម្ចាស់សំឡេងមាំទាំចូលមកជ្រៀតជ្រែកភាពផ្អែមល្ហែមម្តាយនិងកូន យ៉ុនស៊ីន រហ័សងាកទៅមើល លោកម្ចាស់ ព្រមទាំងស្ទុះស្ទាងើបទៅទទួលស្វាមី។
«អញ្ជើញលោកប៉ា»ថេយ៉ុង ក្រោកឱនគំនាបគាត់បន្តិច រួចអង្គុយចុះវិញ ស្របពេលលោកម្ចាស់និងភរិយា អង្គុយទន្ទឹមគ្នានៅសាឡុងម្ខាង។ នាងជាភរិយា ស្លៀកពាក់បែបសាមញ្ញ មិនសម្ញែងឫកពារ ឬគ្រងគ្រឿងប្រដាប់អលង្ការអ្វីសោះឡើយ ព្រោះនាងនៅតែមានផ្នត់គំនិតមួយ គឺខ្លួននាងត្រឹមអ្នកបម្រើ នាងមិនព្រមទទួលយកអ្វីដែលលោកម្ចាស់ប្រគល់ឲ្យឡើយ គឺសុំត្រឹមតែឲ្យកូនប្រុសរស់នៅបានសុខ មិនមានការបៀតបៀនពីអ្នកណានោះ នាងជាម្តាយបានស្ងប់ចិត្តណាស់ហើយ។
អ្នកទាំងបី អង្គុយញ៊ាំផ្លែឈើរួមគ្នាយ៉ាងក្តីសុខ ទឹកមុខលោកម្ចាស់ហាក់រីករាយជាមួយនិងអារម្មណ៍ដែលគាត់កំពុងទទួលបាន ដែលរូបភាពមួយនេះ បានច្របាច់បេះដូងក្នុងប្រអប់ទ្រូងខាងឆ្វេងឲ្យឈឺចាប់ ហាក់ដូចយកឡាមមកអារឆូតនៅត្រង់របួសចាស់ដដែលជាដដែល។
«...»កែវភ្នែកមុតស្រួចមួយគូរ សម្លក់ទៅអ្នកទាំងអស់នោះពីចម្ងាយ គេទ្រាំជាមួយនិងសកម្មភាពនេះអស់ជាច្រើនឆ្នាំហើយ គេមិនចង់ឃើញ គេស្អប់ ស្អប់គ្រប់គ្នានៅក្នុងផ្ទះនេះ។
លុះឈានដល់យប់បន្តិច ថេយ៉ុង មិនបានត្រឡប់ទៅខន់ដូវិញឡើយ ព្រោះចង់គេងនៅផ្ទះធំជាង គេមានបន្ទប់ផ្ទាល់ខ្លួនមួយនៅភូមិគ្រឹះអាម៉ាដារេស៍នេះ ដែលពីមុន បន្ទប់នេះជាកម្មសិទ្ធរបស់ ជុងហ្គុក ដែលឥឡូវគេមានលុយចាយខ្លួនឯង ក៏នៅផ្ទះបែកពីគ្រួសារ គេលាក់មិនឲ្យអ្នកណាបានស្គាល់ បានឃើញឡើយ សូម្បីតែលោកម្ចាស់ក៏មិនដឹងថាផ្ទះរបស់កូនប្រុសគាត់នៅឯណាដែរ ព្រោះគ្រប់ពេលដែលគាត់សួរនាំ ជុងហ្គុក តែងតែដើរចេញឬឆ្លើយយ៉ាងជម្លើយថា"លោកប៉ាកុំខ្វល់ពីរឿងជីវិតខ្ញុំ"
~~~
ម៉ោង១១យប់
នៅជាន់ផ្ទាល់ដី យើងក្រឡេកឃើញមេដោះនៅមមាញឹកជូតគ្រឿងសង្ហារឹមក្នុងផ្ទះនៅឡើយ អ្នកឯទៀតគេចូលសម្រាកអស់ហើយ នៅឡើយគាត់សម្រាន្តមិនលក់ មិនដឹងធ្វើអ្វីក៏ក្រោកមកធ្វើការទាំងយប់។
«មេដោះ»
«អៃយ៉ា!!! មេដោះភ័យសឹងអស់ព្រលឹងព្រលះ»មេដោះលាន់មាត់ ពេលដែលសុខៗក៏ឮសំឡេងហៅពីក្រោយខ្នង គាត់ងាកមកខ្វាច់ ក៏ឃើញវត្តមាន ជុងហ្គុក ឈរជ្រងោនៅចំពោះមុខគាត់ គាត់ធ្វើមុខឆ្ងល់ម៉ិងម៊ាំងៗ ហើយក៏ព័ទ្ធអំបោសរោមសត្វក្នុងដៃរបស់គាត់ទៅដាក់ក្រោយខ្នង ហើយសួរភ្លាម ហាក់ដូចជីដូនកំពុងចាប់បានចៅកំហូចដែលលួចចេញចូលផ្ទះយប់ៗ៖
«ទើបមកពីណា ហើយថ្មើរនេះទើបតែចូលផ្ទះ?»
«នឹកមេដោះ ចង់ថើប...»ស្របសម្តី ជុងហ្គុក លោមុខទៅជិតគាត់បំណងលោលេង តែកាយវិកានេះបានពន្ញាក់វ័យចំណាស់ឲ្យភ័យផងអៀនផងរកថាមិនត្រូវទេ ធ្លាប់តែបោកកន្ទបលាងគូទឲ្យគេតាំងពីតូចៗ ហើយធំឡើងពេញរូបពេញរាង មកហារស្តីអីបែបនេះ ធ្វើឲ្យគាត់រមួលពោះវៀន។
«អ្នកប្រុសកុំលេងសើចដាក់មេដោះណា៎ ឆាប់ឆ្លើយឲ្យត្រង់មក ថាមកមានការអី?»តាមពិតមេដោះដឹងហើយថាជុងហ្គុកនៅផ្ទះផ្សេង ហើយជុងហ្គុក នៅសល់តែមេដោះម្នាក់ប៉ុណ្ណោះដែលគេគោរពជាងគេ ពេលគាត់សួរ នាយកំលោះក៏ឆ្លើយត្រង់ៗ៖
«ខ្ញុំមករករបស់នៅក្នុងបន្ទប់ខ្ញុំ»
«របស់អ្វីទៅ?សំខាន់ដែរទេ?ចាំមេដោះឡើងទៅរកឲ្យ»
«មិនអីទេ ចាំខ្ញុំឡើងទៅយកខ្លួនឯង» ថាមិនទាន់ផុតមាត់ស្រួលបួល ជុងហ្គុក ស្ទុះដើរទៅបាត់ ឯមេដោះស្រាប់តែឆ្លេឆ្លាដូចមាន់រកសំបុកពងមិនឃើញ៖
«អ្នក...អ្នកប្រុស កុំអាល...»
ណ្ហើយ! កុំអាលអី បើគេឡើងទៅបាត់ហើយហ្នឹង!? មេដោះប្រុងប្រាប់ថា របស់របរទាំងអស់គាត់បានជញ្ជូនទុកដាក់នៅបន្ទប់មួយទៀត ហើយបន្ទប់នោះឥឡូវក្លាយជាបន្ទប់របស់ថេយ៉ុងហើយ។ មេដោះគិតថាប្រហែលជាមិនអីទេដឹង ព្រោះថេយ៉ុងក៏ទម្លាប់គេងយប់ៗជ្រៅដែរ អញ្ចឹងមុនចូលបន្ទប់ ជុងហ្គុក ច្បាស់ជាគោះទ្វារហើយ ទើបគាត់មិនបានឡើងទៅតាម។
~~~
ជុងហ្គុកបោះជំហ៊ានថ្នមៗ ពេលដើរដល់មុខបន្ទប់ ក៏ចាប់ផ្តើមលូកដៃមួលគន្លឹងទ្វារយឺតៗ ខណៈនោះចិញ្ចើមក្រាស់ស្រាប់តែចងចូលគ្នាពេលមានអារម្មណ៍ថាបន្ទប់ត្រូវបានជាប់សោ។
«ហេតុអីក៏ចាក់សោ?»គេឧទានទាំងចម្លែកចិត្ត ស្របពេលប្រអប់ដៃមាំចាប់ផ្តើមលូកយកកូនសោនៅក្នុងហោប៉ៅខោយកមកចាក់...
ក្រឹក!!! ទ្វារសន្សឹមបើកយឺតៗតាមកម្លាំងរុញចូលទៅ ផ្ទៃបន្ទប់ងងឹតស្លុប ធ្វើឲ្យគេពិបាកនឹងសម្លឹងមើលអ្វីៗនៅក្នុងនោះ
«...»គេស្ងៀមស្ងាត់ និងឮសូរតែសំឡេងដកដង្ហើម ចិញ្ចើមគេកាន់តែរត់ចូលគ្នា ពេលច្រមុះឆួលដឹងដល់ភាពក្រអូបឈ្ងុយៗក្លិនផ្អែមៗ កាន់តែមានអារម្មណ៍ថាមានមនុស្សនៅក្នុងបន្ទប់នេះ ធ្វើឲ្យដៃរបស់គេរហ័សស្រវាទៅចុចកុងតាក់ភ្លើង
ពិប!!!
«ម៉េវ៎វវវ...»
ជុងហ្គុកភ្ញាក់ព្រើត! ជាមួយនឹងសំឡេងឆ្មាយំ គេក្រឡេកទៅឃើញឆ្មាយំនៅលើពូក ដែលមានរាងកាយតូចច្រឡឹងគេងលង់លក់យ៉ាងស្កប់ស្កល់នៅលើនោះ ចិញ្ចើមចងចម្ងល់ក៏ស្រាយមកវិញ ស្របពេលទឹកមុខកំណាចក៏លេចឡើងមក។ ជុងហ្គុក មើលក្នុងបន្ទប់ ដូចជាមិនឃើញរបស់ដែលគេមករកទេ ក៏ចាប់ផ្តើមបោះហ៊ានសំដៅទៅជិតគ្រែនោះយឺតៗមិនឲ្យឮស្នូរសម្រិបជើង ឯកូនឆ្មារោមក្រាស់សម្បុរទឹកដោះគោមួយនោះ សុខៗវាក៏ងើបចេញពីរង្វង់ដៃម្ចាស់ដែលកំពុងគេងលក់ ប្រឹងបើកភ្នែកធំៗសម្លក់មុខ ជុងហ្គុក គេក៏លើកដៃចង្អុលមុខឆ្មាគួឲ្យស្រឡាញ់នោះ ហើយគម្រាម៖
«កុំសម្លក់មុខយើង»
«ង៉ាវ៎វវវវ...»ឆ្មាគ្រហឹមដាក់ រួចយកជើងខាងមុខទៅទះលើដៃ ថេយ៉ុង ខ្វើកៗ ហាក់ដូចព្យាយាមដាស់ឲ្យភ្ញាក់ តែមើលទៅទំនងជាមិនភ្ញាក់ទេ ធ្វើឲ្យនាយកំលោះញោចចុងមាត់តែមិនបានញញឹម ហើយលូកដៃថ្នមៗទៅចាប់ឆ្មានោះមកដាក់បីក្នុងដៃ រួចក៏ដើរចេញពីបន្ទប់ទាំងមិនខ្វល់ ក៏មិននឹកស្មានថាវាតាមជុងហ្គុកដែរ។
~~~
ព្រឹកឡើង
ថេយ៉ុង រត់ត្បាញ់ជើងចុះមកជាន់ខាងក្រោមយ៉ាងស្លន់ស្លោ ក្រឡេកឃើញមេដោះក៏ស្ទាក់សួរភ្លាម៖
«អ៊ំមានឃើញឆ្មាខ្ញុំទេ?»
«ទេ អ៊ំមិនបានឃើញទេ»
«ចុះវាបាត់ទៅណា?» ថេយ៉ុង រអ៊ូខ្សឹបៗ មេដោះក៏ខំផ្ទៀងស្តាប់
«ចាំអ៊ំជួយរក...»គាត់និយាយមិនទាន់ចប់ នាយតូចក៏សួរសំណួរផ្ទួនៗ៖
«យប់មិញអ៊ំចូលបន្ទប់ខ្ញុំមែនទេ?»
«អត់...អត់ទេ គឺអ្នកប្រុសច្បងជាអ្នកចូល»
«ថាម៉េច???» ថេយ៉ុង ស្រែកឡើងភ្លាត់សំឡេង អ្នប្រុសច្បង គ្មាននរណាក្រៅពីប្រុសមុខងាប់មិនរាប់ញាតិនោះឯង ហើយកំពុងតែភ្ញាក់ផ្អើលសុខៗ ទូរស័ព្ទលើតុស្រាប់តែរោទ៍ អ៊ំក៏ឆ្លៀតទៅទទួលយ៉ាងលឿន តែពេលលើកនិយាយក៏ឮសំឡេងឆ្មាយំង៉ាវ៎ៗ ថែមទាំងឮអ្នកខាងនោះនិយាយ៖
«ខ្ញុំគួរដាក់ឈ្មោះវាថាម៉េចទៅមេដោះ? អាតុកប៉ុកគី ពិរោះដែរទេមេដោះ?»

To be continued💕

Continue Reading

You'll Also Like

619K 64.4K 25
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
160K 12.7K 21
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
605K 32.3K 50
𝐒𝐜𝐞𝐧𝐭 𝐎𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ☆|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
1.8M 140K 63
"ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကြား အလွှာပါးပါးလေးကိုဖြတ်ကျော်ခါနီးမှာမှ ငါမောင့်ကိုစွန့်လွှတ်တတ်ဖို့ သင်ယူနိုင်ခဲ့တယ်၊ လူတွေက သံသရာမှာ ရေစက်ရယ်၊ဝဋ်ကြွေး...