🌼ម្ជុលស្នេហ៍រំលាយ...

By KhunSotheary

16.3K 1.8K 770

គ្មានអ្វីបានមកដោយមិនមានការលះបង់នោះទេ More

ភាគទី 1
Ep 02
EP : 03
Ep 04
Ep : 05
Ep : 06🔞
sorry
Ep 07🔞
EP : 09🔞
EP : 10 🔞
Ep : 11
Ep : 12
Ep : 13
EP : 14
Ep : 15 🔞
Ep 16
EP 17 🔞
EP. 18
EP : 19
EP : 20
EP :21
EP : 22
EP : 23
EP : 24
EP : 25
Am sorry
EP : 26
EP 27🔞
EP : 28
EP : 29
EP : 30
EP : 31
EP : 32
EP : 33
EP : 34
EP : 35
EP 36

EP : 08

564 60 26
By KhunSotheary

« ប្រាវ ..ចង្រៃយ៍ អើយ ឈារ...» សម្លេងបោករបស់របរដែលមាននៅនិងដៃបង្កអោយមានកំទិចកំទី រាយប៉ាយពេញផ្ទៃបន្ទប់ដែលធំ ធ្វើការរបស់នាយកម្លោះស្បែកសកូនកាត់ ទាំងទឹកមុខពោរពេញទៅដោយភ្លើងកំហឹងយ៉ាងសន្ធោសន្ធៅនោះ ។

« យ៉ាងម៉េចហើយ ចាប់ប្រុសម្នាក់នោះមិនបានទៀតហើយមែនទេ » សម្លេងស្រួយស្រេះដូចសារីការ រាងតូចស្តើងស្រលូនអមនិងរ៉ូបពណ៍ក្រហមខ្សែតូចឆ្មាលសម្រុងលើជង្គង់និងឆែកស្ទើរតែមិនបញ្ចេញសាច់គល់ភ្លៅនាងមកខាងក្រៅទាំងអស់ទៅហើយ នារីរូបស្រស់ដើរចូលមករកបុរសដែលកំពុងតែមានភ្លើងកំហឹងមិនបាត់នោះទាំងដាក់ម្រាមដៃតូចៗរបស់ខ្លួនមកក្រសោបរាងកាយនាយកម្លោះនោះអោយចូលមកផ្អិបនិងរាងកាយគេ ហើយក៏ត្រដុះសាច់នាយថ្នមៗ ហើយក៏បង្វែរខ្លួនមកខាងមុខនាយសង្ហារដោយលើកដៃមកអង្អែលលើផ្ទៃមុខមាំនោះអោយរសាយរាល់បញ្ហារ បន្ទាប់មកនាងតូចក៏យកដើមទ្រូងដែលធំហួសមាឌនោះមកសសៀរត្រដុះនិងដើមទ្រូងហាប់ណែនគេដោយបង្កើតអោយមានភ្លើងកំដៅក្នុងខ្លួនពួកគេ ។

« បិតមាត់នាងទៅ របស់ដែលយើងចង់បានយើងត្រូវតែបាន » វូរ៉ាន់ រុញរាងកាយដែលស៉ិចស៉ីនោះអោយមានគម្លាតពីគេទាំងនាងពិតជាស្រស់ស្អាត់បំផុត ។

« អូហ៍ លោកនេះ ចំណីនៅនិងមាត់មានអោយឆីហើយក៏មិនព្រមឆីទៀត ខ្ញុំមិនយល់ទេថាលោកនេះ តាមគេមកប៉ុន្មានឆ្នាំហើយ នៅតែមិនបានសម្រេចទៀត ហើយលោកនេះចង់ស៉ីធ្វើអី បើពួកលោកជាមនុស្សប្រុសដូចគ្នា ហើយអ្វីដែលសំខាន់នោះគឺគេជានៅខាងលើមិនជាលោកនោះទេ » នាងតូចស្រស់ស្រីក៏មានការមិនយល់ដែលថាហេតុអ្វីបានជា វូរ៉ាន់ ចង់មានអីៗនិងមនុស្សប្រុសដូចគ្នាហើយក៏ចង់នៅខាងលើមិនចង់នៅខាងក្រោមទៀត ទាំងដឹងហើយថាពួកគេទាំង2នាក់គឺជាអ្នកនៅខាងលើដូចគ្នា ។

« ឆីរ៉ាដារ នាងបិតទៅ រឿងរបស់យើងនាងត្រឹមជាទាសីដែលយើងត្រូវការយកមកកំចាយអារម្មណ៍តែប៉ុណ្ណោះ » វូរ៉ាន់ សង្កត់សម្លេងមួយៗច្បាស់ៗអោយនាងបានដឹងថានាងគ្រាន់ត្រឹមតែរបស់កំដរអារម្មណ៍គេម្តងៗទេ គ្មានសិទ្ធិអីមកចេះដឹងរឿងរបស់នាយនោះទេ ។

« តុកៗ... អ្នកប្រុស វូ មានគេផ្ញើរបស់មកជូន » សម្លេងកូនចៅបានបន្លឺមកអោយនាយបានដឹង

« ចូលមក » វូរ៉ាន់

« អ្នកប្រុស គឺខាងលោក Vegas Lydenl ផ្ញើរមកជូន បាទ » សម្លេងកូនចៅដើរចូលមកមានទាំងប្រអប់ធំល្មមយកមកជាមួយផងដែរនោះ ហើយគេយកដាក់នៅលើតុកណ្តាលនៃបន្ទប់ធំនោះ ។

« បើកទៅ » វូរ៉ាន់ បញ្ជារទៅកាន់កូនចៅខ្លួនដែលកាន់ប្រអប់ពណ៍គគីនោះ ។

« ស្អីនិង ចង្រៃយ៍ » វូរ៉ាន់

« អា៎....» ឆីរ៉ាដារ

ប្រអប់ពណ៌គគីរក៏បានរបើកចេញតាមការបញ្ជារបស់កម្លោះសង្ហារ វូរ៉ាន់ដែលបានបញ្ជារមុននេះ ធ្វើអោយគ្រប់គ្នាបានឃើញនៅក្បាលមនុស្សម្នាក់ដែលជាអ្នកក្រឡុសារនៅក្លិបរបស់នាយ ដែលគេបញ្ជាអោយដាក់ថ្នាំអោយនាយ
កម្លោះ Vegas យើងផឹកយប់ថ្ងៃមុននោះ ។ កែវភ្នែកដែលបើកមិនព្រិចភ្នែកនោះធ្វើឲ ឆីរ៉ាដារ នាងក៏ស្រែកឡើងដោយការខ្លាចរអាជាខ្លាំងក៏ព្រោះតែនាងមិនដែលបានជួបឬប្រទះរឿងបែបនេះនោះទេ ។

« នាងទៅវិញទៅ » វូរ៉ាន់ បញ្ជារសម្លេងស្រាលអោយនាងស្រីល្អដែលមានការភិតភ័យនោះអោយចេញទៅខាងក្រៅដើម្បីឲនាយបាននិយាយការបន្ត ។

« វាពិតជាថ្លើមធំណាស់ » វូរ៉ាន់ និយាយដោយខឹងក្នុងចិត្តមិនអាចធ្វើអ្វីបាន ។

« អ្នកប្រុស មានរបស់នេះមួយទៀត » កូនចៅរបស់នាយកម្លោះ បានឃើញប្រអប់តូចមួយនៅក្នុងប្រអប់ធំនោះជាមួយគ្នាហើយក៏យកមកអោយចៅហ្វាយខ្លួនបានដឹងផងដែរ ។

« ចាត់ការវាទៅ » វូរ៉ាន់

« សួរស្តី វូរ៉ាន់ អរគុណខ្លាំងណាស់ នៅកាដូររបស់លោកណា ដែលធ្វើខ្ញុំបានភ្លក់រស់ជាតិថ្មី តែខ្ញុំក៏សង្ឃឹមថា
កាដូររបស់ខ្ញុំដែលលោកទទួលបាននិងពេញចិត្តដូចគ្នាណា បើមានឪកាសក្រោយខ្ញុំជូនកាដូរធំជាងនេះឲលោកណា វូរ៉ាន់ »

« Ve Vegas Lydenl » វូរ៉ាន់
បន្ទាប់ពីបានបើកមើល video ដែលនាយក្រាស់ Vegas ផ្ញើរមកកាន់នាយអោយបានដឹងថា ថ្នាំដែលវូរ៉ាន់បានដាក់អោយគេនោះវាពិតជាល្អណាស់ហើយអ្វីដែលសំខាន់ទៀតនោះគឺគេមានអីៗជាងមួយអ្នកផ្សេងដែលមិនមែនជាវូរ៉ាន់ ។

« អ្នកប្រុស ចង់ធ្វើអ្វីដែលឬទេ » កូនចៅជំនិតរបស់នាយវូរ៉ាន់ សួរដោយដឹងថាពេលនេះចៅហ្វាយគេពិតជាខឹងសម្បារខ្លាំងណាស់ ដែលត្រូវគេមកឡក់លើយមកវិញបែបនេះ ។

« កុំទាន់ យើងនិងរករបស់ថ្មីៗមកលេងជាមួយវាអោយសប្បាយជាងនេះទៀត ថាចាំមើលវានិងធ្វើយ៉ាងណា ហ៉ឺសៗ... Vegas សំណព្វចិត្ត » វូរ៉ាន់ ស្រាប់តែលេចនូវគំនិតថ្មីប្លែកដែលត្រូវយកមកត.តាំងនាយកម្លោះយើងអោយសប្បាយម្តង ទាំងដែលពេលនេះនៅក្នុងចិត្តគេនៅតែខឹងមិនបាត់នៅរឿងដែលភ្លត់ស្នៀតពេលនេះ ។

_________________

« ចៅហ្វាយរួចរាល់ហើយ » ផាណុប ដែលដើរចូលមកក្នុងបន្ទប់របស់នាយក្រាស់ ដែលកំពុងតែនៅផ្តោតលើការងារគេ ។

« អឺម...ហៅភូរះកេតចូលមក » Vegas នាយក៏សម្រាកភ្នែកពីការងារដែលនៅជាប់និងដៃ ហើយងាកមកបញ្ជានាយជាកូនចៅ ។ ដោយទទួលបញ្ជារបានហើយ ផាណុបក៏ដើរចេញទៅធ្វើតាមអ្វីដែលនាយចង់បាននៅពេលនេះ ។

« ចៅហ្វាយ បាទ » នាយភូរះកេត ចូលមកក្នុងបន្ទប់ធ្វើការរបស់ចៅហ្វាយទាំងអោនគោរពនាយជាទម្លាប់់ ។

« ឯងត្រូវមើលថែ Venice អោយបានល្អនៅពេលនេះ ជាពិសេសមិនត្រូវតាមចិត្តគេនោះទេ » Vegas ផ្អែកក្បាលទៅនិងកៅអីធ្វើការរបស់នាយដោយលើកដៃមកផ្គុំចូលគ្នាដូចជាកំពុងតែគិតអ្វីដែលអាចកើតឡើងនៅពេលនេះ ។

« បាទ ចៅហ្វាយ » នាយភូរះកេត តបទាំងទទួលដឹងលឺ ។

« យប់នេះ ចង់ធ្វើអ្វីក៏ធ្វើឲហើយទៅ ព្រោះថាយើងទៅក៏យូថ្ងៃដែល ក្រែងថាយើងចិត្តមិនបាន ចេញទៅ » Vegas បង្វែរកៅអីចេញពីកូនចៅទាំង2នាក់ហើយក៏និយាយផ្តោះផ្តងអោយទៅពួកគេ។ ទាំងដឹងថាការដែលមនុស្ស2នាក់ធ្លាប់រស់នៅជាមួយគ្នាដេកអោបគ្នារាល់យប់ ហើយក៏មានរឿងលើគ្រែជាមួយគ្នារាប់ភ្លេចនោះ ពេលដែលបែកគ្នាមួយរយះនោះអាចនិងនឹកនារកគ្នាហើយក៏រឹតតែនឹកគ្រប់រឿងដែលធ្លាប់ប្រត្តិបត្តិការណ៍រាល់លើកនោះទៀត ។
អ្នកដែរឈររង់ចាំបញ្ជាទាំង2នាក់ ក៏ស្រាប់តែស្រឡាំងកាំងមើលមុខគ្នាទៅវិញទៅមកដោយនាយភូក៏ស្រាប់តែប្រែទឹកមុខដោយការភ្ញាក់ផ្អើលនិងសម្តីចៅហ្វាយខ្លួន ហើយពួកគេក៏បើកទ្វារដើរចេញមកខាងក្រៅទាំងមានស្នាមញញឹមចុងមាត់តែសម្រាប់ ភូរះកេត ក៏មិនសូវជាមានអារម្មណ៍ល្អនោះទេ ។

« ហេតុអ្វីអូនធ្វើទឹកមុខបែបនេះ » ផាណុបដើរចេញមកទាំងសង្កេតមើលមកម្ចាស់ចិត្តខ្លួនដែលមានទុកកង្វល់ខ្លះ ។

« អូនមិនអីទេ » ភូរះកេត តបទាំងសម្លេងស្មើរៗដោយមិនបានចាប់អារម្មណ៍ថាកែវភ្នែករបស់ផាណុបសន្លឹងមើលមិនដាក់នោះ ។

« កុំបារម្ភអី ត្រឹមតែមួយអាទិត្យប៉ុណ្ណោះ បងអាចនិងឆាប់មកវិញបានលឿនជាងនេះ បងសន្យាថានិងឆាប់មកវិញណា » ផាណុបដឹងថាក្នុងចិត្តរបស់ភូរះកេតគេគិតអ្វីហើយគ្រាន់តែពេលខ្លះនាយចង់អោយភូរះកេតនិយាយចេញមកខាងក្រៅអោយបានធូទ្រូង ។

« រឿងយូនិងឆាប់វាមិនសំខាន់សម្រាប់អូនទេ តែបងនឹងចៅហ្វាយទៅលើកនេះគឺសុទ្ធសឹងតែជាអ្នកខ្លាំងហើយក៏មានល្បិចច្រើនទៀតផង ជាពិសេសគឺលោក ខ្លូតា បងដឹងទេកាលលោកប៉ាអូនត្រូវក្ស័យធនក៏ដោយសាតែស្នាដៃរបស់គេដែរ អូនខ្លាចថាបងនិងចៅហ្វាយចាញ់ល្បិចកលពួកវាបានណា » ភូរះកេត មិនបានគិតថានាយទៅធ្វើការលើកនេះយូឬក៏ឆាប់នោះទេ តែខ្លាចថាចៅហ្វាយនាយខ្លួនត្រូវគេលួចចាក់ពីក្រោយទៅវិញនោះទេ ហើយរាល់លើកដែល Vegas ចេញទៅធ្វើការក្រៅប្រទេសឬចរចារនោះនាយមិនសូវជាគិតច្រើនពីកូនប្រុសឬផ្តាំផ្ញើរអោយជំនិតខ្លួនមើលខុសត្រូវប៉ុន្មាននោះទេ តែម្តងនេះនាយហៅខ្លួនមកផ្តាំផ្ញើរហើយក៏សង្កត់ធ្ងន់លើកកូនប្រុសទៀតហាក់ដូចជានាយបានដឹងថាវានិងមានរឿងអ្វីមិនល្អកើតឡើងជាក់ជាមិនខាននោះទេ ។

ម្យ៉ាង ភូរះកេត គេក៏កើតក្នុងគ្រួសារអ្នកជំនួញហើយលោកប៉ាគេក៏ជាអ្នកជំនួញជើងចាស់ដូចគ្នាទៀតផងនោះទើបគេអាចដឹងពីជីវះប្រវត្តិរបស់ Mr ColTaបានច្បាស់ ហើយមុនដែលគ្រួសាររបស់ភូរះកេតធ្លាក់ខ្លួនក្រនោះក៏ព្រោះតែចាញ់ល្បិចរបស់គេដូចគ្នា ។

« អូនកុំបារម្ភអីណា យ៉ាងណាក៏ចៅហ្វាយមិនព្រមមកចាញ់ជាមួយនិងខ្លាកញ្ចាស់នោះបានដែរ ញញឹមអោយកម្លាំងចិត្តប្តីបន្តិចមក ណាៗ...» ផាណុប មិនមែនថាគេមិនបានដឹងពីរឿងនេះនោះទេ តែគេគ្រាន់តែមិនចង់អោយមនុស្សដែលគេស្រលាញ់ត្រូវមកគិតច្រើន ហើយនាយរឹតតែដឹងច្បាស់ទៀតថាការសង្ឃឹមថាមានសុវត្តិភាពវិលមក
រកម្ចាស់ចិត្តគេវិញនោះក៏វាមានតិចតួចបំផុត ព្រោះលើកនេះគឺមានការប្រជុំនិងចរចារមុខជំនួញជាច្រើនទៀតដែលពាក់ព័ន្ធនិងការជួញដូរគ្រឿងសភាវុធ ខុសច្បាប់ ។ តែផាណុបក៏មិនចង់ឃើញភូរះកេតគេមកបារម្ភព្រោះរឿងបែបនេះទៀតដែរ ពេលដែលនៅជាមួយគ្នាគេតែងតែចង់អោយភូរះកេត ញញឹមសើចសប្បាយអោយបានច្រើន ព្រោះពេលដែលភូរះកេតសុខចិត្តបោះបង់គ្រូសាមកតាមគេ លោកប៉ាគេក៏និយាយថា ផាណុបមិនអាចអោយកូនប្រុសគាត់សើចសប្បាយនិងមានក្តីសុខសុភមង្គលបានទេ ព្រោះស្នេហាក្តីស្រលាញ់រវាងមនុស្សភេទដូចគ្នាវាគ្មានថ្ងៃគង់វង្សបានឡើយ ។

គិតបានត្រឹមតែប៉ុនពួកគេក៏បណ្តើរគ្នាចេញខាងក្រៅដើម្បីបានរៀបចំរបស់របរខ្លះសម្រាប់នៅថ្ងៃស្អែក និងធ្វើរឿងសប្បាយៗជាមួយគ្នាអោយបានច្រើនផងដែរ ។

« Venice គេងហើយឬ » Vegas សម្លេងបង្ហើរមកតាមមាត់ទ្វាបន្ទប់ដែលបង្ហើបអោយធំសមល្មមនោះ ដែលបញ្ជាក់បានច្បាស់ណាស់ថាម្នាក់នោះគឺជាចៅហ្វាយផ្តាច់ការរបស់ខ្លួន ។

« បាទ...គឺអ្នកប្រុសតូចគេងយូហើយ » Pete ងាកមកប្រសប់និងម្ចាស់សម្លេងហើយតបដោយនៅខ្លាចរអាគេបន្តិចដែរ ។

« មកបន្ទប់យើង » Vegas នាយបោះជំហានចេញពីបន្ទប់របស់កូនប្រុសខ្លួនហើយក៏ងាកមកប្រាប់ឲភីតមកបន្ទប់របស់នាយ ទាំងមិនខ្វល់ថាអ្នកដែលខ្លួនហៅនោះមានអារម្មណ៍បែបណានោះទេ តែរាងតូចក៏ដឹងដែលថាចៅហ្វាយគេក៏មិនមានអារម្មណ៍អ្វីមកលើគេនោះដែល ព្រោះរឿងដែលកើតឡើយកន្លងទៅនោះវាកើតឡើងព្រោះតែថ្នាំតែប៉ុណ្ណោះ ។

« លោកប្រុស មានការអ្វីដែរ » Pete ដើរចូលមកទាំងក្តោបដៃចូលគ្នានិងអោនមុខចុះដោយមិនហ៊ានប្រសប់មុខនិងនាយនោះឡើយ ។

« រៀបចំខោអាវនិងរបស់ប្រើប្រាស់ខ្លះសម្រាប់ពេលមួយសប្តាហ៍ ផង » Vegas រាងក្រាស់ដើរទៅអង្គុយនៅតុធ្វើការរបស់គេទាំងមាត់បញ្ជារអោយរាងតូចដឹងថាគេនិងត្រូវចេញដំណើរទៅក្រៅប្រទេសនៅថ្ងៃស្អែកនេះហើយ តែវាក៏មានរយះយូសមល្មមផងដែរ ។

« បាទ លោកប្រុស » Pete តបទាំងអោនមុខបន្តិចហើយក៏ដើរទៅយកវ៉ាលីដើម្បីយកមករៀបចំតាមតែអ្វីដែលគេប្រាប់មុននេះ ។

« តើលោកប្រុស ត្រូវការអ្វីដែលទៀតឬទេ » Pete អ្វីដែលនាយត្រូវការខ្លួនក៏បានរៀបចំរួចជាស្រេចហើយ តែគេក៏ចង់ដឹងដែលថាតើនាយនៅត្រូវការអ្វីបន្ថែមទៀតឬទេ ដើម្បីគេបានរៀបចំអោយមានគ្រប់សព្វទៀត ។

« ចេះធ្វើសសៃទេ យើងឈឺស្មា » Vegas ងាកមករករាងតូចដែលឈររង់ចាំគេបញ្ជារខ្លួននោះ ។

« បាទ ខ្ញុំធ្លាប់តែធ្វើជូនអ្នកម៉ែទេ មិនដឹងថាតើលោកប្រុស អាច...» Pete

« អឺម...សាកធ្វើទៅ » Vegas នាយក៏មិនបានបដិសេដឬមានការធុញទ្រាន់អ្វីនោះទេ តែក៏អាចថានាយឈឺដល់ថ្នាក់ទ្រាំមិនបានបែបនេះ ម្យ៉ាងគេមិនមែនជាប្រភេទមនុស្សដែលចូលចិត្តប្រើប្រាស់ថ្នាំនោះទេ ។ ថាហើយរាងតូចក៏មិនចាំយូទើបដើរចូលទៅរកនាយដោយដំណើរថ្នមៗធ្វើឲអ្នកដែលអង្គុយធ្វើការដៀងភ្នែកមើលមកភីត ហើយក៏ញញឹមចុងមាត់តិចៗដោយស្ទើរតែមើលមិនចង់ឃើញផងនោះ ។

ម្រាមដៃតូចរបស់ភីតក៏ចាប់ផ្តើលធ្វើការច្របាច់ទៅលើស្មាររបស់នាយក្រាស់ថ្នមៗដោយខ្លាចថាបើគេប្រើកម្លាំងខ្លាំងជាងនេះគេនិងឈឺលើសដើម ឬត្រូវនាយស្តីអោយទៀតមិនខាន ។

« ដៃឯងមានកម្លាំងតែប៉ុណ្ណឹងទេឬ » Vegas នាយក៏ទម្លាក់ការងារដែលនៅក្នុងដៃមួយឡែកសិន ហើយក៏បិតភ្នែកទទួលយកការធ្វើសសៃរពីរាងតូចរបស់យើង ។

« គឺ..ខ្ញុំខ្លាចថាលោកប្រុសអាចនិងឈឺជាងនេះ » Pete

« យើងជាមនុស្សប្រុស មិនមែនដូចជាឯងទេ » Vegas តបទាំងបិតភ្នែកតែក៏ឆ្លៀតឌឺដងអោយនាយតូចបន្តិចផងដែរ ។

« លោកប្រុសក៏ជាមនុស្សប្រុស ហើយខ្ញុំក៏ជាមនុស្សប្រុស តើវាខុសគ្នាត្រង់ណាទៅ បើនិយាយពីឋាន:ខ្ញុំទទួលស្គាល់ថាខ្ញុំមានឋានៈតូចទាបជាងអ្នកប្រុសពិតមែន » Pete ចង់ចិញ្ចើមចូលគ្នាទាំងមានការមិនពេញចិត្តដែលនាយក៏ជាប្រុសហើយខ្លួនក៏ជាមនុស្សប្រុសដូចគ្នា តើមានអ្វីមិនដូចគ្នាទៅ ។

« ឯងនិងមែនទេ ជាមនុស្សប្រុស មនុស្សប្រុសឯណា ប្រដាប់តូចបែបនេះនោះ » Vegas

« លោកប្រុស ...» Pete

« យ៉ាងម៉េច មិនពិតមែនទេ ឬក៏យើងមើលច្រឡំ » Vegas

« ខ្ញុំៗ...» Pete

« បើមិនអញ្ចឹងទេ យើងគួតែសាកមើលម្តងទៀតហើយ ក្រែងថាយប់នោះវាងងឹតពេកហើយ យើងមើលមិនច្បាស់ » Vegas

« លោកប្រុស Vegas មនុស្សឆ្កួត អា៎...លែងខ្ញុំ ..» Pete

« មិននឹកស្មានថាឯងនេះ ចូលចិត្តមនុស្សឆ្កួត ជាងមនុស្សត្រឹមត្រូវដូចជាយើងទៅវិញទេ » Vegas

« លោកប្រុស ឆាប់លែងខ្ញុំភ្លាមទៅ បើមានគេមកឃើញ វាមិនល្អទេ លែងៗខ្ញុំ » Pete

« ឯងមិនចាំថ្ងៃមុនដែលយើងបានថើបគ្នានៅបន្ទប់ងងឹតទេឬ ថ្ងៃនោះក៏មានមនុស្សមើលឃើញដែរ យើងមិនឃើញមានអ្វីផង ឬចង់សាកម្តងទៀត » Vegas

« លោក Vegas មនុស្ស..មនុស្សឆ្កួត មនុស្សអត់កេរ្តិ៍ខ្មាស មនុស្សអាង
អំណាច់ មនុស្សៗ...អឹម...» Pete

សុខៗនាយក្រាស់ម្នាក់នេះក៏ស្រាប់តែនិយាយឌឺដងហើយនៅមករំលឹករឿងកាលពីថ្ងៃមុនទៀត ទាំងដែលរឿងកន្លងហួសហើយ ជាពិសេសគឺរឿងនៅគ្រែទៀត មិនគិតទេថាខួរក្បាលអ្នកជំនួញរបស់នាយនេះគិតចេញបានគ្រប់រឿងតែម្តងហើយ ។

ដោយមិនអាចទ្រាំនិងពាក្យសម្តីឡក់លើយរបស់ Vegasបាន រាងតូចលែងខ្វល់ហើយថាម្នាក់នេះចៅហ្វាយនាយអីទៀតហើយ គេសុំជេរនាយអោយអស់ចិត្តសិន មកមើលងាយមនុស្សដូចគ្នាស្រស់ៗបែបនេះ ហើយនៅអារឿងមើលងាយអាអូនតូចរបស់គេទៀត នេះស៉ីឆ្អែតហើយបោះចោលគេមិនថានោះទេទុកថាដាក់ទាន់ទៅចុះ តែកុំមកមើលងាយបែបនេះ គេក៏ចេះឈឺចិត្តគេក៏ចេះខ្មាស់អៀនដែរ ។ តែនាយក្រាស់ក៏មិនទុកអោយគេមកជេរខ្លួនពេញៗមាត់បានតាមតែចិត្តនោះទេ ដៃមាំក្រាស់ក៏ស្រវាចាប់រាងកាយតូចរបស់ភីតអោយមកនៅក្នុងរង្វង់ដៃនិងអង្គុយលើភ្លៅរបស់គេ ទើបនាយទម្លាក់បបូរមកចាប់ថើបបបូរមាត់ភីតខ្លាំងៗដោយទុកថាជាការព្រមានដែលហ៊ានជេរចៅហ្វាយខ្លួនឯង ។

អណ្តាតក្តៅសើមទន់ល្មើយក៏ជ្រៀតជ្រែកពុះចូលក្នុងក្រអូមមាត់របស់រាងតូចអោយបង្ហើបមាត់និងព្រម
សហការណ៍ជាមួយនាយផងដែរ តែម្តងនេះរាងតូចយើងមិនបានព្រមតាមតែចិត្តនាយម្នាក់នេះចង់បាននោះទេ ព្រោះក្នុងចិត្តគិតថាបើគេយល់ព្រមវាច្បាស់ជាមានរឿងមិនល្អទៀតជាមិនខាននោះទេ ហើយរាងតូចក៏មិនចង់ឲគេគិតថាខ្លួននេះចិត្តងាយដូចគ្នា ។
ម្រាមដៃគ្រីមៗក៏ស្រវាចាប់លើកបីរាងតូចដើរសំដៅទៅរកគ្រែធំល្វឹងល្វើយរបស់ខ្លួនដោយមិនបានដក់បបូរមាត់នាយចេញពីគ្នានោះទេ រាងកាយតូចក៏ត្រូវផ្តេកផ្តួលទៅតាមកន្លែងដែលទ្រោបសង្កត់រាងកាយគេដូចគ្នា ឯដៃមាំក្រាស់មានទម្ងន់ធ្ងន់សមល្មមក៏ប្តូរមកបបរអង្អែលលើដងខ្លួនរបស់ភីតដោយច្របាច់សាច់រាងតូចយើងពេញៗដៃទាំងមានការថ្នាក់ថ្នមខ្លះនិងការមិនបន្ធូរដៃខ្លះតាមតែចិត្តនិងភ្លើងប្រថ្នាក្នុងខ្លួននាយ តែការថ្នាក់ថ្នមរបស់នាយក្រាស់របស់យើងម្តងៗក៏ធ្វើឲភីតបន្លឺសម្លេងថ្ងួចថ្ងួរចេញមកដោយភ្លេចខ្លួនផងដែរ ដែលជាមូលហេតុធ្វើអោយអណ្តាតរបស់ Vegas មានឱកាសជ្រៀតជ្រែកចូលទៅដួសដងក្នុងក្រអូមមាត់គេបានហើយក៏បង្កើតទៅជាភាពស្រើបស្រាលនៅក្នុងរាងកាយរបស់ពួកគេផងដែរ ។

« អឹម...លោកប្រុស លែងខ្ញុំទៅ » Pete ក្រោយពេលដែលបបូរមាត់តូចស្តើងខ្លួនមានសេរីភាពបានហើយ អ្វីដែលគេបានធ្វើមុនគេនោះគឺជាការសុំអោយនាយដោះលែងរាងកាយអោយមានសេរីភាពវិញ ។

« អឺម....» Vegas ថ្វីយថានាយ
គ្រហិមនៅក្នុងបំពុងក.គេទទួលដឹងលឺក៏ដោយតែនាយទម្រាំដាច់ចិត្តថាព្រមដកបបូរមាត់ចេញពីកញ្ចឹងក.សខ្ចីដែលមានក្លិនក្រអូបប្រហើរនោះគឺគេប្រើពេលយូគួសមសម្រាប់ធ្វើចិត្តណាស់ ។

បបូរមាត់តូចស្តើងត្រូវបានប្រលែងអោយមានសេរីភាពហើយតែចំពោះរាងកាយតូចមួយនេះនៅតែមានភាពតឹងណែនពិបាក់ដក់ដង្ហើមណាស់ ក៏ព្រោះតែរង្វង់ដៃកំណាច់មួយនេះរួមរឹតគេមិនលែងនោះទេ ។

« លោកប្រុស លែងខ្ញុំទៅ លែង ខ្ញុំទៅបន្ទប់ខ្ញុំវិញ » Pete មិនថាគេប្រើកម្លាំងអស់ពីខ្លួនយ៉ាងណានោះទេ តែក៏មិនអាចយកឈ្នះបាននៅដៃអោបក្រសោបគេមិនលែង កាន់តែរើ
បំរាស់គេកាន់តែបង្រួមកម្លាំងលើសដើម ។

« នៅស្ងៀមទៅ យើង..គ្រាន់តែដេកអោបនោះទេ » Vegas រាងកាយមាំមួយនោះក៏ទម្លាក់បបូរមាត់គេមក
និយាយតិចៗនិងច្បាស់ផងនៅក្បែរត្រចៀករាងតូចដែលគេកំពុងតែក្រសោបមិនលែងនោះអោយបានដឹងថាគេចង់អោបខ្លួនគេតែប៉ុណ្ណោះមិនបានចង់ធ្វើអ្វីនោះទេ ។

តែហេតុអ្វីនាយនិយាយថា គ្រាន់ចង់ដេកអោបគេ នេះមានន័យថាយ៉ាងម៉េចទៅ ឬយប់នេះភីតត្រូវតែធ្វើជាខ្នើយអោបរបស់នាយ មិនអាចទេ វាមិនសុវត្តិភាពសម្រាប់ភីតនោះទេ មិនអាចជឿទុកចិត្តនាយម្នាក់នេះបាននោះទេ ។

« តែបើឯងជំទាស់ចិត្តយើង ឯងអាចនិងមិនរួចខ្លួនទេ បានហើយគេងទៅ យើងមិនធ្វើស្អី ឯងទេ » Vegas នាយក្រាស់ក៏បន្ថែមមួយប្រយោគទៀតដែលធ្វើឲភីតកាន់តែច្បាស់ជាងនេះហើយក៏មិនចាំបាច់និយាចេញមកដូចគ្នាដែរ នេះសម្តីពិតដែលចេញពីមាត់របស់ចៅហ្វាយផ្តាច់ការ តែបើសួរថាជឿទុកចិត្តបានដែលឬអត់នោះ ក៏គ្មានអ្នកណាដឹងថានាយធ្វើបានដែលឬអត់នោះទេ ។

Peteក៏ព្រមស្ងាប់ស្ងាត់ទៅតាមពាក្យសម្តីរបស់នាយក្រាស់យើងដូចគ្នាតែមិនមែនមានន័យថាគេជឿទុកចិត្តនាយនោះទេ តែបើស្របតាមចៅហ្វាយនារពេលនេះគេអាចនិងយករួចខ្លួនបានដោយមិនចំណាយកម្លាំងរើបំរាស់ដូចពេលមុនៗ ។

« ត្រូវមើលថែ Venice អោយល្អបំផុត ហើយក៏មិនត្រូវចេញទៅខាងក្រៅដោយគ្មានអង្គរក្សតាមនោះទេ » Vegas បបូរមាត់ក្រាស់ដែលផ្អិបជាប់និងកញ្ចឹងក.របស់រាងតូចនៅខាងក្រោយក៏បង្ហើរសម្លេងស្រាល់ដែលស្តាប់ដូចជាគេបារម្ភពីសុវត្តិរបស់កូនប្រុសខ្លួនខ្លាំងណាស់ គេខ្លាចតែកូនប្រុសម្នាក់នេះមានបញ្ហាអ្វី ស្របពេលដែលគេមិននៅជិត ។ តែសម្រាប់ភីតគេក៏មិនខុសពីលោកប្រុសរបស់ខ្លួនទេ ដែលគិតបារម្ភមិនថាសុខភាព
សុវត្តិភាពក្មេងតូចម្នាក់នេះទេ ភីតតែងតែមើលខុសត្រូវគ្រប់ជ្រុងជ្រោយទាំងអស់ស្ទើរតែគេជាម្តាយរបស់ Venice ទៅហើយ ។

« លោកប្រុស ខ្ញុំអាចសុំអ្វីមួយពីលោកប្រុសបានទេ? » Pete ក៏តបនិងនាយដោយសម្លេងស្រាល តែក៏ដឹងថាអ្វីដែលគេចង់បានពីនាយនោះវាអាចនិងមិនដូចចិត្តក៏ថាបាន ។

« មានអ្វីមកដូរនិងយើង » Vegas

« លោកប្រុស ខ្ញុំ...» Pete

« យើងធ្លាប់ប្រាប់ហើយថា យើងមិនបានចិត្តល្អនិងអ្នកណានោះទេ » Vegas នាយក៏ដក់បបូរមាត់គេចេញពីកញ្ចឹងក.របស់រាងតូចហើយក៏និយាយកាន់តែច្បាស់ជាងមុនថាអ្វីក៏ដោយដែលគេស្នើរសុំពីនាយនោះគឺត្រូវតែមានការដោះដូរគ្នា បើមិនដូច្នេះទេកុំសង្ឃឹមថាបានពីនាយអោយសោះនោះ ។
តែសម្រាប់ភីតក៏មិនដឹងដែលថាហេតុអ្វីចៅហ្វាយម្នាក់នេះគិតគូរបានវែងឆ្ងាយម្ល៉េះ ។

ម្រាមដៃតូចក៏ចាប់ប្រលេះដៃដែលអោបក្រសោបគេនោះ ឲខ្លួនមានអារម្មណ៍ថាធូស្រាលជាងមុនដើម្បីបាននិយាយជាមួយនាយអោយច្បាស់ដូចគ្នា ។

« ខ្ញុំមិនមានអ្វីសម្រាប់ដោះដូរជាមួយលោកប្រុសនោះទេ តែបើលោកប្រុសចង់បានអ្វីឬក៏ចង់ឲខ្ញុំធ្វើអ្វីនោះ ខ្ញុំនិងធ្វើជូនលោកប្រុសបាន » Pete សម្លេងដែលស្រាលស្រទន់តែហាក់ដូចជាអន់ចិត្តបន្តិចដែល ដែរគេមិនមានអ្វីមកដោះដូរនិងម្ចាស់ជំនួញវ័លលាននេះ តែបើគេចង់បានអ្វីខ្លួនក៏ពេញចិត្តនិងធ្វើជូននាយដូចគ្នាអោយតែគេព្រមធ្វើតាមសំណើររបស់ខ្លួនវិញ ។

« ប្រាកដទេ ថាឯងយល់ព្រមធ្វើឲយើងនោះ » Vegas នាយសង្ហារក៏ក្រោប
មកប្រសប់មុខនិងរាងតូចយើង អោយដឹងថារាងតូចម្នាក់នេះគឺមានអ្វីសម្រាប់មកដោះដូរគេហើយ គ្រាន់តែចង់ឲភីតប្រាកដចិត្តថាគេពិតជាព្រមនិងសំណើរគេវិញដែរឬទេ ។

« បើលោកប្រុស យលព្រម ខ្ញុំៗ..ក៏មិនធ្វើខុសសន្យារដែរ » Pete ប្រែទឹកមុខទៅជាភ័យខ្លាច នៅពេលដែលគេប្រសប់មុខគ្នាច្បាស់ៗដោយមិនមានអ្វីជាទីទាល់ភ្នែកពួកគេបន្តិចឡើយ ។

« ក៏បាន និយាយមក » Vegas ក៏មិនព្រមប្រលែងកែវភ្នែកគេចេញពីផ្ទៃមុខតូចដែលពេលនេះកំពុងតែមានពណ៌ក្រហមព្រឿងៗដក់ដាមជាប់និងថ្ពាល់ទាំងសងខាងនោះទេ ។

« គឺៗ...លោកប្រុសអាច ឆាប់មកវិញមុនថ្ងៃខួបកំណើតអ្នកប្រុសតូចបានទេ អឹម....» Pete និយាយដោយស្ទាក់ស្ទើរ បន្តិចថានាយម្នាក់នេះច្បាស់ជាស្រែកសំលុតគេមិនខាននោះទេ តែពេលដែលលឺការស្នើរសុំរបស់រាងតូចហើយ Vegas ក៏ហួសចិត្តបន្តិចដែល មិនគួណាការស្នើរសុំនេះគឺសម្រាប់តែកូនប្រុសរបស់គេទៅវិញ តែបបូរមាត់តូចក្រហមមួយនេះកាន់តែបង្ហើបកាន់តែកន្ទាក់ចិត្តនាយអោយចង់មកថែរថើបថ្នាក់ថ្នមបបូរមាត់ភីតកាន់តែខ្លាំងឡើយ ទើបធ្វើឲនាយក្រាស់មិនអាចទប់ចិត្តបាន ក៏ទម្លាប់បបូរមាត់នេះទៅថើបភីតខ្លាំងដែលម្តងដោយភ្លើងតណ្ហាក្នុងខ្លួនក៏កើនកម្តៅមិនឈប់ទៀត ។

ម្រាមដៃមាំក្រាស់ក្រសោបដៃតូចរបស់ភីតចូលគ្នាបង្កើតបានទៅជាកម្តៅថ្វេរដងនៃរាងកាយទាំង2 ហើយក៏លើកដៃដែលផ្អោបចូលគ្នាអោយផុតក្បាលរាងតូចយើង ទើបនាយទម្លាប់បបូរមាត់នាយចុះមកឈ្មួសឈ្មុកនៅចន្លោះកញ្ចឹងក.ពីឆ្វេងទៅស្តាំ និងចុះមកដើមទ្រូងដែលមានផ្លែឆើរីក្រហមមួយគូគ្របដណ្តប់ដោយអាវគេងយប់របស់នាយតូចយើងនោះ ក៏ចាប់ផ្តើមមានសំណើមដាមជាប់បញ្ចេញអោយឃើញរូបរាងចុងស្រួចរបស់ភីតកាន់តែច្បាស់ជាងមុនទៅទៀត ។

« ល-លោកប្រុស ឈប់ៗសិន » Pete រាងកាយតូចដែលមុននេះក៏ស្រៀវស្រើបទៅតាមការល្បួងរបស់នាយដឹកនាំមុននេះតែក៏ត្រូវដាស់អារម្មណ៍មកវិញពេលដែលខ្លួនមិនទាន់បានចម្លើយនៅឡើយផង ម្រាមដៃតូចក៏រុញស្មារធំទូលាយនោះអោយគេក្រោបចេញពីខ្លួន ដើម្បីបាននិយាយគ្នាឲច្បាស់សិន ។

« ... » Vegas

« លោកប្រុស មិនទាន់ឆ្លើយនិងសំនួរខ្ញុំទេ » Pete

« ហេតុអ្វីចាំបាច់ត្រូវឆ្លើយ » Vegas

« តែ ល-លោកប្រុស មិនទាន់បាននិយាយអ្វីទាំងអស់ ហើយខ្ញុំក៏មិនបានស្នើរសុំសម្រាប់ខ្លួនឯងឬចង់បានចំណាប់អារម្មណ៍ពីអ្នកណាដូចគ្នា តែវាគេជាបំណងរបស់អ្នក ជប់...» Pete

« គេងទៅ » Vegas

អ្វីគ្រប់យ៉ាងដែលភីតស្នើរសុំពីនាយនោះគឺគេមិនមែនដើម្បីខ្លួនឯងឬក៏អោយនាយគិតថាគេខ្វល់ពីកូនប្រុសនាយពេកនោះទេ តែក៏មកពីក្មេងតូចម្នាក់នេះមិនដែលមានថ្ងៃកំណើតជុំគ្នាជាមួយលោកប៉ាគេនោះទេ នាយតែងតែរវល់ស្ទើតែរាល់ឆ្នាំនៃខួបកំណើតគេ ហើយរាងក្រាស់ក៏តែងតែធ្វើខួប
កំណើតឲកូនប្រុសមុនមួយថ្ងៃជានិច្ច ទាំងថ្ងៃកំណើតគេពិតប្រាកដនាយមិនដែលបានផ្លុំភ្លើងទៀនជាមួយគ្នាសោះ បែបនេះហើយទើប Venice តែងតែសប្បាយចិត្តពេលដែលគេទទួលបានរាល់ទង្វើរល្អៗលោកប៉ាខ្លួននោះ ។
Vegas នាយក៏មិនបាននិយាយអ្វីច្រើនឬផ្តល់ចម្លើយឲភីតបានដឹងដូចគ្នា តែអ្វីដែលរាងតូចទទួលបាននោះគឺ ស្នាមថើបដែលគេស្ទើរតែមិនជឿទេថានាយអាចផ្តល់ស្នាមមួយនេះមកអោយគេបាន គឺស្នាមលើថ្ងាសតូចដែលមានភាពកក់ក្តៅ ដូចជាស្វាមីធ្វើដាក់ភរិយារបស់ខ្លួនមុនពេលចូលគេងបែបនេះ ។

នាយក្រាស់ក៏ប្រាស់ខ្លួនមកអោបរាងតូចចូលក្នុងរង្វង់ដៃរបស់គេវិញដូចដើម ទាំងបញ្ចប់ពាក្យថា
គេងទៅ ហើយរាងក្រាស់ក៏បិតភ្នែកដោយមិនបានបន្តសកម្មភាពអ្វីទៀតដូចគ្នា ដោយទុកឲភីតមិនស្រណុកក្នុងចិត្ត មិនថាចម្លើយឬសុវត្តិភាពផ្ទាល់ខ្លួននោះទេ ។ រាងតូចបានត្រឹមតែសំងំនៅក្នុងប្រអបទ្រូងមាំក្រាស់ដែលមិនមានលឺអ្វីក្រៅពីចង្វាក់បេះដូងនាយលោតលឺសម្លេងធម្មតាៗនោះទេ ដែលរាងតូចយើងក៏ដឹងបានដែលថាគេមិនមែនជាមនុស្សញាប់ញ័រនិងមនុស្សសាមញ្ញៗដូចជាគេនោះឡើយ ។

គិតត្រឹមនេះហើយភីតក៏បិតភ្នែកគេងក្នុងរង្វង់ដៃកំណាច់មួយនេះដោយមិនដឹងថាខ្លួនត្រូវគេងលក់តាំងតែពីណានោះក៏មិនដឹង ដឹងត្រឹមថាពេលដែលខ្លួនភ្ញាក់មកគឺត្រឹមតែភាព
ល្ហរល្ហេវនៅក្នុងបន្ទប់និងនៅលើគ្រែងដែលកាលពីយប់មានមនុស្សមាឌធំក្រាស់គេងអោបគ្នាយ៉ាងមានក្តីសុខ តែសម្រាប់ព្រឹកនេះគឺមានតែគេខ្លួនឯងដែលគេងមិនដឹងថារាងក្រាស់ចេញទៅតាំងពីពេលណាក៏មិនដឹងផង ។

« អា Pete នេះឯងដេកលក់ពិតមែនឬ សូម្បីតែគេចេញទៅតាំងពីពេលណាក៏មិនដឹង ហូយ៍ ឯងនេះពិតជាត្រមួកខ្លាំងណាស់ » Pete ក្រោបមកក៏ស្រវេស្រវ៉ារកមើលមនុស្សមាឌធំនោះ ខ្លាចថាត្រូវគេស្តីឲព្រោះតែគេងយូនេះហើយ តែក៏ប្រទះតែភាពទទេរស្អាតទៅវិញ ហើយនៅឆ្លៀតជេរខ្លួនឯងបន្តិចទៀតផង ។

ប្រទេសរុស្សី

បន្ទាប់ពីយន្ដហោះផ្ទាល់ខ្លួនដែលមានរាងក្រាស់យើងជាម្ចាស់បានចុះចតនៅទីកន្លែងដែលមានសុវត្តិភាពហើយនោះ Vegas Lydenl ក៏បានចុះមករកឡានផ្ទាល់ខ្លួនដែលមានកូនចៅរង់ចាំការពារនាយជាស្រេចនោះ ហើយក៏បញ្ជារទៅរកទីតាំងរបស់នាយតែម្តង ។

« ចៅហ្វាយ ពួកយើងនិងទៅសណ្ឋាគារជាមុនសិន ហើយការប្រជុំរសៀលម៉ោង2នេះហើយ បាទ » ផាណុបដែលជាជំនិតដៃស្តាំរបស់ខ្លួនក៏ប្រាប់នូវអ្វីដែលពួកគេនិងត្រូវធ្វើបន្តទៀត ។

« ប្រាប់ពួកគេ ប្រជុំបន្តិចទៀតនេះមិនចាំបាច់ទៅសណ្ឋាគារនោះទេ » Vegas នាយលើកដៃខាងឆ្វេងរបស់ខ្លួនមើលទៅនាឡិការ
ដែលមានម៉ោងនៅប្រទេសរុស្ស៊ីស្រាច់នោះ ទើបបញ្ជារកូនចៅអោយសំដៅទៅកន្លែងប្រជុំតែម្តង ។

« បាទ ចៅហ្វាយ » ផាណុប

ពេលវេលាដែលចំណាយក្នុងការប្រជុំក៏ចេះតែបន្តមកជារឿយៗ ហើយក៏សម្របសម្រួលគ្នាក្នុងការព្រមព្រៀងជំនួញរបស់នាយក៏បានបញ្ចាប់ទៅដោយរលូនផងដែរ ។
តែគេនៅមានការងារជាច្រើនទៀតសម្រាប់ការមើលខុសត្រូវនៅក្នុងក្រុមហ៊ុន
នៅប្រទេសមួយនេះទៀតផង ។

« ចៅហ្វាយ ត្រូវការ វា៉ង បន្តិចទេ ? » ផាណុប ដែលដើរចូលមកក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់នាយដែលជាចៅហ្វាយនោះ ក្នុងនាមជាចៅហ្វាយនិងកូនចៅតែម្តង ។

« ធ្វើខ្លួនធម្មតាទៅ មិនមានអ្នកណាឃើញទេ » Vegas នាយក្រាស់ដែលអង្គុយនៅឯវេរ៉ងដា នៃបន្ទប់ តែមើលទៅនាយហាក់ដូចជាមានកង្វល់បន្តិចបន្តួច ទាំងដែលពីមុនមក ណុបមិនដែលឃើញនាយមានអាការះបែបនេះទេ ។

« យ៉ាងម៉េចហើយ » Vegas និយាយទាំងលើកកែវវ៉ាងយកមកក្រេបជីបៗតិចៗ ។

« យ៉ាងម៉េចអី ចង់និយាយពីអ្វី » ផាណុប ក៏យកកែវវ៉ាងរបស់ខ្លួនមកជល់និងនាយក្រាស់ហើយក៏លើកយកមកក្រេបដូចគ្នា ។

« កុំមកធ្វើពើ ឯងនេះបែកពីគ្នាមិនបានយូទេ ក៏រាយការណ៍ប្រាប់គេទៅហើយ » Vegas និយាយទាំងមើលទៅបរិយាកាសខាងក្រៅដែលមានពន្លឺភ្លើងពណ៌ជាច្រើនអមជាមួយនិងរាត្រីទីក្រុងម៉ូស្គូ ដ៏ល្អឆើតឆាយនោះ ។

« កុំគិតពីខ្ញុំអី គិតតែខ្លួនលោកទៅ យ៉ាងម៉េចបានខ្លួនប្រាណគេហើយ ដូចជាប្លែកៗណាស់មួយរយះនេះ » ផាណុបក៏បក់សំនួរទៅនាយក្រាស់វិញដោយញញឹមចុងមាត់និងលួចសម្លឹងមើលនាយផងដែរ ។

« ឯងនិយាយស្អី » Vegas ងាកមកតបនិងនាយជាកូនចៅដែលពេលនេះគឺនៅក្នុងឋាន:ជាមិត្តនិងគ្នា ។

« ដំរីងាប់ហើយ មិនអាចយកចង្អេរមកបាំងជិតនោះទេ ប្រវត្តិសាស្ត្រ Vegas Lydenl មិនដែលយកមនុស្សស្រីឬមនុស្សប្រុសណាចូលក្នុងបន្ទប់ផ្ទាល់ខ្លួននោះទេ បើគ្មានការទុកចិត្តនោះ សូម្បីតែភូរះកេតធ្វើការអោយលោកស្ទើរតែកន្លះជីវិតទៅហើយ គេក៏មិនដែលត្រូវលោកហៅអោយទៅក្នុងបន្ទប់លោកផ្ទាល់ផង តែក្មេងនោះមកមិនបានប៉ុន្មានស្រួលបួលផង លោកក៏ហៅគេអោយទៅរកដល់បន្ទប់ស្ទើរតែរាល់យប់ទៅហើយ នោះជាអ្វីទៅ លោកផ្ទាំងទឹកកក? » ផាណុប លើកកែវស្រាមកដាក់បបូរមាត់នាយហើយក៏និយាយដោយរឿងគ្រប់យ៉ាងជាការពិតហើយក៏គ្មានអ្វីដែលអាចលាក់បាំងភ្នែកនាយ
កម្លោះផាណុប ខ្លាកណ្តាលរាត្រីបានដូចគ្នា បើនិយាយពីសមត្ថភាពពួកគេទាំង2នាក់គឺប្រហាក់ប្រហែលគ្នាតែម្តង ។


« គ្មានអ្វីនោះទេ ត្រឹមរបស់លេងសើចកំដរអារម្មណ៍តែប៉ុណ្ណោះ ហើយ
អាប្រវត្តិស្អីរបស់ឯងនោះ វាមិនមានសម្រាប់យើងទេ គិតតែឯងវិញទៅ មិនចង់ទៅរកអ្វីល្អៗនៅទីនេះខ្លះទេឬ » Vegas នាយក៏ប្រញាប់និយាយប្តូររឿងតែគេក៏ចង់ប្រាប់ថាគេមិនដែលខ្វល់អ្វីដែលគេមិនចាប់អារម្មណ៍នោះទេ ។

« អត់ទេ បើប្រពន្ធខ្ញុំដឹង ងាប់មិនខានទេ » ផាណុបនិយាយហាក់ដូចជាចង់បន្តិចដែរ តែនឹកគិតដល់អ្នកដែលនៅរង់ចាំខ្លួនដោយចិត្តស្មោះត្រង់ ។

« ប្រយ័ត្នតែខាស ស្លាប់ទៅ » Vegas

« មុននិងថាអោយខ្ញុំ កុំភ្លេចមើលខ្លួនឯងផង ព្រោះមុនខ្ញុំមក ខ្ញុំបញ្ចេញចោលខ្លះហើយ នៅតែអ្នកនៅម្តុំៗនិងទេ ដែលត្រូវខ្លាចខាននោះ ឬចាំសរុបតែមួយពេលម្តងទៅ » ផាណុប ក៏ស្រាប់តែនិយាយដោយមិនបានលាក់លៀមអ្វីនោះទេ ដែលធ្វើឲនាយសង្ហារយើងក៏ងាកមុខមករកនាយចំៗ ។

« អា ផាណុប » Vegas សម្លេង
សង្រឺតជើងធ្មេញបន្លឺឡើងមកដោយគ្រោធខឹងសម្បារចំពោះមនុស្សដែរនៅជិតខ្លួនពេលនេះទាំងលេងសើចផ្លូវចិត្តនាយជាខ្លាំង ។

« បាទ ចៅហ្វាយ » ផាណុប ក៏ស្ទុះក្រោបឈរដក់ខ្លួនមកឈរត្រង់ ហើយក៏ប្តូរពីរឹកពារជាមិត្តមកជាចៅហ្វាយនាយវិញយ៉ាងលឿន ។

« ចេញទៅវិញទៅ » Vegas នាយ
កម្លោះមុខមាំបញ្ជាសម្លេងដោយធុញថប់ជាខ្លាំងដែលពេលនេះគឺជាចៅហ្វាយផ្តាច់ការតែម្តង ។

« បាទ ចៅហ្វាយ » ផាណុប ដឹងថាពេលនេះ Vegas យើងកំពុងតែខឹងនិងគេនិយាយមុនហើយ ទើបនាយប្រញាប់ប្តូររឹកពារភ្លាមៗ ហើយកម្លោះសង្ហារអង្គរក្សយើងក៏ជំលៀសខ្លួនគេចេញពីបន្ទប់ចៅហ្វាយនាយរបស់ខ្លួនតាមបញ្ជាភ្លាមៗ ។

កែវភ្នែកដែលទទេរស្អាតបញ្ជាទៅទេសភាពខាងក្រៅដោយទាំងគ្មានអ្វីស្រស់ស្អាតនៅក្នុងកែវភ្នែកឬក្នុងចិត្តនាយអ្វីបន្តិច ហាក់ដូចជាគេនៅក្នុងភពមួយដែលគេហៅបានថា លំហ នៃអាកាសនោះឯង ។

ថ្ងៃទី4នៃប្រទេសរុស្ស៊ី ការងារជាច្រើនសម្រាប់នាយក្រាស់ដែលបានចូលខ្លួនមកបំពេញនារពេលនេះវាគួរអោយកត់សំគាលបានថាវាល្អប្រសើនិងរលូនទៀតផង ដែលនាយគ្រោងក្នុងការងារនេះយ៉ាងហោចណាស់ក៏មួយសប្តាហ៍ទើបរួចរាល់ផងដែរ តែនេះទើបតែថ្ងៃទី4សោះនាយក៏បានបំពេញវាបានល្អទៅហើយ តែសម្រាប់ថ្ងៃនេះផងដែរគឺជាការងារមួយដែលសំខាន់សម្រាប់នាយក្រាស់យើង ជាហេតុធ្វើអោយនាយត្រូវតែចូលខ្លួនមកដល់ប្រទេសនៃកំណើតរបស់គេផ្ទាល់តែម្តង ។

នៅក្នុងបន្ទប់ប្រជុំដែលមានរៀបចំតុល្វែងមួយសម្រាប់សមាជិកចូលខ្លួនមកប្រជុំនារពេលខាងមុន ។

« សួរស្តីអស់លោកទាំងអស់គ្នា ...
ថ្ងៃនេះខ្ញុំមិនចាំបាច់និយាយច្រើននោះទេពួកលោកប្រហែលជាបានដឹងហើយថាការប្រជុំគ្នាម្តងនេះនិងមានរឿងអ្វីនោះ » Vegas រាងកាយសង្ហារដែលបានអង្គុយនៅក្បាលតុក្នុងអង្គប្រជុំ ដែលបានបញ្ជាក់ប្រាប់ថានាយគឺជាមនុស្សតែម្នាក់ដែលមានអំណាចធំជាងគេ ។ ជើងមាំធ្ងន់ត្រយុកលើកយកមកគង់ទាក់ខ្លារ ខ្នងផ្អែកទៅនិងកៅអី ដោយកាយវិការក្រអើតក្រទម មកកាន់ក្រុមប្រជុំទាំងមូលដែលពួកគេទាំងនោះជាមនុស្សដែលមានវ័យចំណាស់ជាងគេឆ្ងាយ ។

« បើលោក Vegas Lydenl និយាយបែបនេះទៅហើយ ពួកយើងក៏គ្មានអ្វីត្រូវលាក់លៀមទៀតដូចគ្នា ពេលនេះខាងលោក Kim SeungHoo បានសុំបញ្ចប់មុខជំនួយមួយនេះហើយ ព្រោះតែរបស់ដែលគេទទួលបានគឺមិនដូចមុននោះទេ ខាងយើងបានប្រាប់ថា វត្ថុធាតុដើមត្រូវបាត់បង់ហើយក៏មិនល្អប្រើ ពេលនេះគេពិតជាខឹងដែលយើងបោកប្រាស់គេ » លោកវីល្លាម ដែលជាអ្នកជំនួញនិងក្រុមព្រឹក្សារនៃក្រុមហ៊ុន បានប្រាប់រឿងដែលបានកើតឡើងនៅក្នុងប្រទេសនេះ ព្រោះថានាយក្រាស់មិនបានធ្វើការពេញដៃនៅក្នុងប្រទេសមួយនេះទេ ។

« រឿងនេះខ្ញុំបានចាត់ការរួចហើយ តែពេលនេះខ្ញុំត្រូវមកដោះស្រាយជាមួយគ្នាយើង ខ្ញុំនិងទុកឱកាសសម្រាប់អ្នកដែលបានប្រព្រឹត្តរឿងពុករលួយនៅក្នុងក្រុមហ៊ុន តែកុំអោយខ្ញុំឲបង្ហាញអោយសោះណា » Vegas នាយក្រាស់លើកសម្តីដោយបញ្ជាក់ថានៅក្នុងក្រុមហ៊ុនគេដែលមានរឿងកើតឡើងមកជារឿយៗនោះ មិនមែនមិនមានអ្នកដែលលួចចាក់នាយពីក្រោយខ្នងនោះទេ ។

« លោកនិយាយនេះ មានន័យថាយ៉ាងម៉េច » លោក ColTa ដែលអង្គុយចុងតុទល់មុខនិងនាយក្រាស់យើងនោះ និយាយដោយស្ទើរតែមិនជឿនោះ ។

« ហឺស...លោកមិនជឿមែនទេ តែបើខ្ញុំបង្ហាញពួកលោកក៏កាន់តែមិនជឿដែលមែនទេ » Vegas ញញឹមចុងមាត់ទាំងមុខស្មើរសម្លឹងមើលទៅអ្នកដែលរួមតុនោះ

« លោក Vegas ពួកយើងធ្វើការរកស៉ីរួមជាមួយគ្នានិងលោកមករាប់ឆ្នាំមកហើយក៏មានការទុកចិត្តលោកដូចគ្នា តែហេតុអ្វីក៏លោកមកសង់សង្ស័យលើកពួកខ្ញុំទៅវិញ » លោកវិល្លាម ដែលមានការមិនពេញជាខ្លាំងព្រោះតែការចាប់ដៃគ្នារកស៉ីក្នុងវិស័យសភាវុធនេះ តែគេក៏មកនិយាយថាក្នុងក្រុមហ៊ុនមានអ្នកលួចក្បត់ពួកគេទៅវិញ ។

« ពិតមែនហើយៗៗ ហើយគេនោះជាអ្នកណាទៅ » ក្រោយពីទទួលបានលឺនាយក្រាស់ដែលមានភាគហ៊ុនធំជាងគេនៅក្នុងក្រុមហ៊ុននេះ ក៏មានសម្លេងសួរតៗគ្នាថាគេជាអ្នកណាដែលហ៊ានលួចក្បត់គ្នាឯងនោះ ។

« លោក Vegas បើលោកគ្មានភ័ស្តុតាងច្បាស់លាស់នោះទេសូមលោកកុំមកចោទប្រកាន់ពួកយើងដែលមិនបានដឹងអីនោះ លោកជាអ្នកដែលមានអំណាចជាងគេនៅទីនេះដែល
អាចបញ្ចារអោយអ្នកណាធ្វើអ្វីក៏បាន រឿងវត្ថុធាតុដើមក៏ដូចគ្នា លោកជាអ្នកធ្វើវាខ្លួនឯងកុំមកទម្លាក់កំហុសអោយពួកយើង »
លោក CulTaដែលមានការមិនពេញចំពោះពាក្យសម្តីមើលងាយពួកគេដែលជាដៃគួរជាមួយគ្នារាប់ឆ្នាំនោះ ។

« លោកពិតជាច្បាស់ខ្លាំងណាស់មែនទេ លោក CulTa បើអញ្ចឹង ពួកលោកក៏ជ្រើសរើសទៅថា ត្រូវផ្ញើរជីវិតរបស់ពួកលោកទៅ ថាត្រូវនៅជាមួយអ្នកណា » Vegas នាយក្រាស់ក៏មិនមានប្រត្តិកម្មអ្វីច្រើនចំពោះតែមានការមិនពេញចិត្តដែលគេលើកឡើយយកមកនិយាយមុននេះ តែគេគ្រប់គ្នាពិតជាមិនពេញចិត្តចំពោះនាយម្នាក់នេះតាំងតែពីថ្ងៃដែល Vegas Lydenl ចូលខ្លួនមកគ្រប់គ្រង់កាន់កាប់គ្រប់យ៉ាងរបស់ Lydenl ទាំងអស់ ។ Vegas ក៏មិនបាននិយាយច្រើនដូចដែលគេបាននិយាយតាំងតែងពីដើមមកហើយ ថាគេមិននិយាយច្រើនពិតមែន តែក៏ដាក់ជម្រើសអោយពួកគេដើរ ធ្វើអោយអ្នកដែលនៅក្នុងនោះស្រាប់តែភ្ញាក់ផ្អើលទៅវិញ ។

« លោកនិយាយនេះមានន័យថាយ៉ាងម៉េច » CulTa

« វាមិនល្អទេឬ ដែលខ្ញុំនិយាយចំៗបែបនេះ វាជាអ្វីដែលលោកត្រូវការ មិនអញ្ចឹង » Vegas ក៏និយាយដោយលើកដៃមកស្រាក់គ្នាហើយយកទៅទាក់និងក្បាលគេទាំងព្រងើយហាក់មិនខ្វល់នោះ ។ ចំណែកឯអ្នកដែលមិនបានដឹងរឿងក៏មិនស្រណុកក្នុងចិត្តដូចគ្នា ព្រោះថាអ្នកណាក៏ដឹងដែលថារវាង Vegas & culTa នេះពួកគេមិនដែលត្រូវគ្នាតាំងតែពីដើម ហើយជំនួញរបស់ពួកគេដែលមាននោះក៏មានតាំងតែពីលោកប៉ារបស់នាយយើងទៅហើយ ។
ដល់តែនាយដាក់ជម្រើសអោយគេបែបនេះហើយ អ្នកដែលមិនពេញចិត្តចំពោះនាយនោះក៏ព្រមទៅនៅខាងលោក CulTaវិញដូចគ្នា ឯអ្នកដែលរង់ចាំថ្ងៃនោះមកដល់ក៏លេចនៅស្នាមញញឹមចេញមកយ៉ាងសមចិត្តព្រោះតែគេមានអ្នកនៅខាងគេច្រើនជាង Vegas ។
សម្រាប់ Vegasវិញគេក៏មិនព្រឺព្រួយអ្វីនោះទេបើទោះមានគ្នាតិចឬច្រើនសម្រាប់នាយមិនសំខានដូចគេបានដឹងថាគេត្រូវធ្វើអ្វីដែលនៅពេលនេះ ។

« ខ្ញុំមិនបានសុំឬហៅអោយពួកគេមកនៅខាងខ្ញុំនោះទេណា លោក Vegas » លោក CulTaដែលញញឹមឌឺដងអោយនាយយើងពេលនេះថ្លើមគេរីកដូចគ្រាប់ជីត្រូវទឹកអញ្ចឹង ។

« ចូលរួមអបអរលោកផងណាដែលមានសមាជិកច្រើនណា ដូច្នេះខ្ញុំក៏មិនបន្តអោយយូតទៀតដែរ បើពួកលោកគ្រប់គ្នាបានជ្រើសើរសទៅហើយ ....
ផាំង🩸...លោកវ៉យឆៀល បានព្យាយាមយកឯកសារច្បាប់ដើមនៃវត្ថុធាតុគ្រឿងកាំភ្លើងទាំងអស់យកទៅលក់អោយទៅលោក CulTa ដែលគេព្យាយាមយករបស់ពិតទៅលក់ឲអ្នកផ្សេងព្រមទាំងបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនដើម្បីលក់បានថ្លៃជាងក្រុមហ៊ុនរបស់យើង ហើយក៏ធ្វើឲលោក Kim SeungHooបាក់ទំនុកចិត្តនិងទៅជ្រើសរើសគេវិញ ។
ផាំង🩸...លោកលីកាន់ ដែលកាន់ខាងផ្នែកបញ្ជីបានលួចកឹបគេញលុយក្នុងបញ្ជីអោយទៅលោកCulTaដើម្បីបានប្រាក់យកទៅធ្វើដើមទន់សម្រាប់បើកក្រុមហ៊ុនថ្មីនោះទាំងដែលអស់លោកគ្រប់គ្នាពេញចិត្តទៅក្បុលក្បាលទៅនៅជាមួយពួកវានោះ » Vegas បានដឹងហើយថាអ្នកដែលមិនបានដឹងរឿងអស់ទាំងនេះគេពិតមិនជឿលើពាក្យសម្តីខ្លួននោះឡើយ តែពេលនេះគេមិនបានបក់ស្រាយថាគេល្អឬអាក្រក់នោះទេ តែគេគ្រាន់តែនិយាយអ្វីដែលជាការពិតនោះ ។
សម្លេងគ្រាប់កាំភ្លើងបានបាញ់ប្រហារយកជីវិតជន់ដែលក្បត់នាយនិងអ្នកគ្រប់គ្នាដែលព្រមធ្វើតាមបញ្ជាររបស់លោក CulTaតែមិននឹកស្មាបថា Vegas យើងនេះក៏មានជន់បង្កប់ច្រើនជានោះទេ ហើយអ្វីៗគ្រប់យ៉ាងក៏បានលាតត្រដាងអោយគ្រប់គ្នាដឹងកាន់តែច្បាស់ថាមនុស្សដែលពួកគេបានសម្រេចថាទៅជាមួយគឺខុសស្រលះតែម្តង ។

« Vegas ឯងហ៊ានសម្លាប់គេ ទាំងឯងគ្មានភ័ស្តុតាងពិតបែបនេះឬ » លោកCulTaដែលព្យាយាមលាក់ចារឹករបស់ខ្លួននៅពីមុខគ្រប់គ្នា ហើយក៏ចោទប្រកាន់នាយក្រាស់យើងម្តងទៀត ។

« មិនច្បាស់មែនទេ ចុះរឿងដែលោកបានឲគេទៅលួចយកឯកសារក្រុមហ៊ុនគ្រឿងពេជ្ររបស់លោក ភីរះកេតកាលពីជាង10ឆ្នាំមុននោះ តើវាជាអ្វី តែបើលោកចង់អោយខ្ញុំបញ្ជេញភ័ស្តុតាងក៏បានណា ខ្ញុំនិងអោយគ្រប់គ្នាភ្លឺភ្នែក ហើយសម្រាប់អ្នកដែលបានដក់ភាគហ៊ុនចេញពីក្រុមហ៊ុនរបស់ Vegas Lydenl គ្រប់មុខជំនួញមួយណាក៏ដោយ ខ្ញុំសូមមិនទទួលវិញនោះទេ » Vegas

« មិនអាចទៅរួចទេ មែនហើយវាមិនគួអោយជឿរ » អ្នកជំនួញផ្សេងៗ

« ខ្ញុំថាលោកគួតែធ្វើអ្វីខ្លះហើយ » បុរសម្នាក់ងាកមកនិយាយតិចៗមកកាន់លោក CulTa ទាំងភ្នែកគេដៀងមកមើលនាយក្រាស់ផងដែរ ។

« លោកកំពុងតែប្រឌិតរឿងកាន់តែច្រើនហើយណាលោក Vegas
លោកក៏ដឹងខ្លួនឯងដែរថាមិនមានអ្នកម្នាក់គេពេញចិត្តលោកអោយបន្តនៅក្នុងក្រុមហ៊ុនមួយនេះទៀតទេ ខ្ញុំថាលោកគួរតែផ្ទេរភាគហ៊ុនរបស់លោកទាំងអស់មកអោយខ្ញុំមើលការខុសត្រូវជំនួសវិញល្អជាង » លោក CulTa ក្រោយបឈរអោយអស់កម្ពស់មកនិយាយត.តាំងនិងនាយក្រាស់យើងច្បាស់ៗតែម្តង ដោយមិនបានក្រែងចិត្តអ្នកដែលជាម្ចាស់ភាគហ៊ុនធំជាងគេហើយក៏ជាម្ចាស់ក្រុមហ៊ុននេះទៀតផង ដែលជារបស់លោកប៉ាគេតាំងតែងពីដើមមក ។

« ហឺសៗ...លោកគិតថាភាគហ៊ុនដែលអស់លោកដក់ចេញពីខ្ញុំទៅនេះ និងមានអ្នកណាទទួលយកដែរឬទេ ខ្ញុំពិតជាសូមសសើរលោកខ្លះណាស់ដែលយកល្បិចចាស់កម្រិលនេះមកប្រើជាមួយក្មេងសម័យនេះ អាភាគហ៊ុនមួយរៀលៗរបស់លោកនេះតើអាចធ្វើអីយើងបាន ខ្ញុំទុកមុខអោយអស់លោកមកច្រើនឆ្នាំមកហើយ ខ្ញុំយល់ថាពួកអស់លោកជាដៃគូចាស់ជាមួយលោកប៉ាខ្ញុំ តែពេលនេះខ្ញុំប្រហែលត្រូវកែប្រែប្រវត្តិសាស្ត្រហើយ » Vegas

« លោកវិល្លាមត្រូវតែធ្វើរឿងនេះអោយបាន បើលោកធ្វើរឿងនេះបាន ខ្ញុំនិងអោយលោកគ្រប់គ្រង់ក្រុមហ៊ុន 30%របស់ Vegas Lydenl ហើយគ្រប់យ៉ាងយើងនិងត្រូវការដៃជើងបន្ថែមទៀតសម្រាប់ធ្វើរឿងនេះ ចំនែកលោកវ៉យឆៀល វិញលោកក៏ដូចគ្នា លោកក៏ត្រូវបាន30%ដូចគ្នា ខ្ញុំសង្ឃឹមថាលោកនិងយល់ព្រមក្នុងរឿងមួយនេះ » ទាំងរូបភាពនិងសម្លេងដែលត្រូវគេលួចថតហើយយកមកបញ្ជាំងនៅស្លាយអោយគ្រប់គ្នាដឹងថារឿងនេះវាពិតជាពិតមែន ម្នាក់ៗនាំគ្នាចាប់ផ្តើមភ័យខ្លាចបន្ទាប់ពីបានដឹងរឿងមួយនេះកាន់តែច្បាស់នោះ ។
Vegas ញញឹមចុងមាត់បែបមាន
គំនួចបន្តិចហើយក៏ក្រោបមកឈរច្រតដៃនិងតុធំនោះដោយបញ្ជាកែវភ្នែកទៅកាន់គូសត្រូវរបស់ខ្លួន ។

« យ៉ាងម៉េចហើយ តើលោកចង់និយាយអ្វីទៀតទេ លោកបានលួចក្បត់ក្រុមហ៊ុនអស់រយះពេលជិត2ឆ្នាំមកហើយវាសមល្មមលោកគួតែអោយកំរៃខ្លះមកយើងវិញហើយ ម្យ៉ាងទៀតខ្ញុំសុំយកឯកសារច្បាប់ដើមរបស់លោក ភីរះកេតផង ព្រោះថាវាក៏មានចំណែករបស់លោកប៉ាខ្ញុំពាក់កណ្តាលទៀត អញ្ចឹងលោកគួតែដឹងច្បាស់ហើយ » Vegas

« ឯង..កុំសង្ឃឹមថាយើងនិងធ្វើតាមឯងនោះ ពេលនេះបើទោះយើងគ្មានអ្វីក៏ដោយ តែឯងមើលទៅខាងក្រៅទៅ បើឯងហ៊ានតែធ្វើអ្វីនោះ កូនចៅយើងខាងក្រៅក៏មិនធានាសុវត្តិឯងដែរ យើងថាឯងទេដែលត្រូវប្រគល់គ្រប់យ៉ាងមកអោយយើងនោះ ព្រោះវាមិនមែនជារបស់ឯង មិនមែនជារបស់អាកូន
ឥតខាស្លារឯងនោះទេ » CulTa ចាប់ផ្តើមបញ្ជេញរិតអំណាចរបស់ខ្លួនមកហើយដែលធ្វើឲគ្រប់គ្នាដឹងថាគេម្នាក់នេះពិតជាបានលួចក្បត់ក្រុមហ៊ុនពិតមែន ។

« ខ្លាកញ្ចាស់ដូចជាលោកនេះតើរស់នៅបានប៉ុន្មានឆ្នាំទៀតទៅ ហើយលោកនេះក៏ធ្វើអីអាកូនឥតខានស្លារនេះមិនបានដូចគ្នា វីលូអាន លោកគិតថាត្រឹមឈ្មោះ ខ្លា CulTa របស់លោកនេះអាចបិតបាំងចារឹករបស់លោកបានមែនទេ លោកខំលាក់បាំងឈ្មោះពិតរបស់លោកបង្កើតរឿងក្តីគ្រោះថ្នាក់ចរាចរណ៍ថាលោកវីលូអានបានស្លាប់ ហឹម លោកនេះពិតជាពូកែប្រឌិតរឿងជាងអ្នកនិពន្ធរឿងទៅទៀត ហើយចំពោះរឿងរបស់លោក ភីរះកេត ដែលលោកបានបន្លំឯកសារនិងឲលោក
ភីរះកេតព្រមលក់ភាគហ៊ុនថោកបំផុតអោយទៅលោកនោះក៏ដូចគ្នា បើលោកព្រមលក់មកអោយខ្ញុំវិញក្នុងតម្លៃថោកវិញខ្ញុំក៏ពិចារណាមើលណា » Vegas បានគាស់រំលើងរឿងរ៉ាវជាច្រើនហើយក៏យូឆ្នាំរបស់លោក វីលូអានឬលោកCulTa ដែលមិនមានអ្នកណាបានដឹងប្រវត្តិគេច្បាស់នោះជាងនាយទៀតទេ តែម្តងនេះ Vegas បានជំរុញអោយបុរសវ័យចំណាស់ម្នាក់នេះដើរដល់ផ្លូវទាល់ហើយ ហើយក៏មិនមានអ្នកណានៅខាងគេទៀតក្រៅពីដៃជើងរួមគំនិតក្បត់ក្រុមហ៊ុនដូចគ្នា ។

« Vegas ឯងពិតជាអាក្រក់ដូចប៉ាឯងអញ្ចឹង ឯងចាំតែលួចខាំយើង ឯងចាំតែបំផ្លាញ់យើង ឯងគួតែងាប់ជាមួយប៉ាឯងទេ » លោកCulTa

« មនុស្សអាក្រក់ដូចយើង មិនងាយងាប់នោះទេ បើឯងមិនងាប់មុនយើងនោះ បានហើយកុំវែងឆ្ងាយ ឆាប់ស៉ីញ៉េរផ្ទេរក្រុមហ៊ុនភីរះកេត និងអាក្រុមហ៊ុនថ្មីរបស់ឯងនោះមកអោយយើងមើលការខុសត្រូវវិញមក ម្យ៉ាងអាកញ្ចាស់ឯងក៏គ្មានកូនចៅណាមកស្នងដំណែងទៀតដែរ យកលុយដែលចំណេញនេះទៅដេកស៉ីអោយសប្បាយចិត្តទៅ តែបើអាកញ្ចាស់ឯងមិនយល់ព្រមទេ គួរតែដឹងហើយថាលិទ្ធផលនោះយ៉ាងណាហើយ » Vegas ម្តងនេះគេមិនបានលេងសើចឬក៏សូកសៀតពាក្យសម្តីអ្វីនោះទេព្រោះរឿងដែលត្រូវដឹងលឺក៏ដឹងហើយ អ្វីដែលត្រូវបន្តនោះគឺយកអ្វីដែលជារបស់ខ្លួនមកវិញ ។

« ឯងគិតថាយើងល្ងង់ណាស់មែនទេ យើងខំធ្វើគ្រប់យ៉ាងដើម្បីតែខ្លួនឯង ហេតុអ្វីយើងត្រូវអោយឯងនោះ ហឹស.. Vegasប៉ាឯងធ្វើអ្វីខ្លះមកលើយើង តែឯងត្រូវតែសងយើងវិញ » លោក CulTa និយាយទាំងខាំមាត់ហើយក៏ដកកាំភ្លើងដែលគេបានត្រៀមទុកនោះយកមកតំរ៉ង់ទៅរាងក្រាស់ដែលប្រឈមមុខនិងគេនោះ ។

« ហើ៊យ គិតទៅខ្លាកញ្ចាស់ដូចជាងឯងនេះពិតជាចាស់កម្រិលពិតមែនហើយ គិតថាមានតែឯងមែនទេ យើងគ្រាន់តែសាកចិត្តឯងតែប៉ុណ្ណោះ » Vegas ញញឹមចុងមាត់ហើយក៏ដកក្រដាស់មួយសន្លឹកដែលមានស៉ីញ៉េរផ្ទេរសិទ្ធិ ភាគហ៊ុនគ្រប់យ៉ាងរបស់លោក CulTa យកមកអោយម្ចាស់ដើមគេបានមើលឃើញ ថាគេមិនចាំបាច់ដល់តែធ្វើវាផ្ទាល់ដៃនោះទេ ត្រឹមតែល្បិចដែលលោកCulTa ធ្លាប់ធ្វើកន្លងមកនោះវាជាការងាយស្រួលពេកទៅហើយ ម្យ៉ាងគេហៅថាពាលស៉ីពាលនោះឯង ។

« ឯងៗៗ...» លោកCulTa ក៏អស់អីនិងត្រូវនិយាយត.តាំងនិងនាយតែម្តងព្រោះពេលនេះគេយកល្បិចដែលខ្លួនប្រើទៅអ្នកផ្សេងវាក៏ធ្លាក់មកលើខ្លួនឯងវិញ គេក៏អស់អីអាងយកឈ្នះនាយបានដូចគ្នា ។ តែក្នុងឈាមមនុស្សអាក្រក់ដែលមិនចេះឆ្អែតឆ្អល់នោះទោះសល់មួយដង្ហើមចុងក្រោយរបស់គេក៏គេនៅតែស៊ូយកឈ្នះ
អោយបានដែរ ។
លោកCulTa ក៏មិនអោយពេលវេលានៅពេលនេះរំលងបានទៅដោយងាយនោះទេ ហើយក៏បាញ់មករកនាយក្រាស់យើង2គ្រាប់ តែសម្រាប់នាយក្រាស់Vegas យើងក៏មិនអោយចាញ់ចិត្តគេដូចគ្នាដែរ ក្នុងដៃរបស់គេក៏តប.តទៅវិញដោយយ៉ាងសកម្ម តែអាចនិយាយបានថាក្មេងគេដៃរហ័សជាងមនុស្សចាស់ដែលមានសសៃយឺតយាវ ។ គ្រាប់កាំភ្លើងមួយគ្រាប់បានត្រូវប្រឆិតនិងស្មាររបស់រាងក្រាស់យើងដែលធ្វើអោយមានឈាមហូរមកតាមដៃអាវសាមីរឹបរាងដ៏ស្រស់សង្ហារគេ ចំណែកផាណុបដែលនៅខាងក្រៅនិងគ្នីគ្នាក៏កំពុងតែសកម្មមិនចាញ់អ្នកខាងក្នុងដូចគ្នាគេដែរ ។
គ្រាប់កាំភ្លើងបានបន្លឺជាសម្លេងយ៉ាងរន្ទឺពេញផ្ទៃបន្ទប់ធំនោះតែម្តង តែម្តងនេះរាងកាយគេក៏មិនបានចុះញ៉មអោយអ្នកណាមកធ្វើបាបបានដូចគ្នា ។

« ផាំង ....យើងយោគយល់ឯងច្រើនពេកហើយ » Vegas

« រ..របស់យើង...» លោកCulTa
គ្រាប់កាំភ្លើងមួយគ្រាប់ដែលនាយក្រាស់មិនដែលទុកនៅក្នុងបង់កាំភ្លើងនាយបានយូនោះ ក៏បានរលូនពួនចេញពីបង់រត់ទៅតាមកៃកាំភ្លើងដោយមានការបើកបង្ហាញចេញមកខាងក្រៅមកតាមកានុងនោះសំដៅទៅទិសដៅដែលម្ចាស់គេបានផ្ចិតផ្ចង់ដោយមិនមានល្អៀងអ្វីបន្តិចនោះទេ ។

មួយគ្រាប់ដែលចំនិងកណ្តាលថ្ងាស់របស់លោក CulTa អោយដេកដួលផ្កាប់មុខនិងផ្ទៃការ៉ូ បង្ហូរឈាមអោយដាបពេញទីកន្លែងប្រយុទ្ធ ហើយសម្រាប់សមាជិកផ្សេងៗអ្នកខ្លះក៏រត់មកក្រោបនិងក្រោមតុដើម្បីគេចចេញពីគ្រាប់កាំភ្លើងដែលបាចសាយមុននោះឯង ។
កែវភ្នែកមួយគូដែលមិនព្រមបិតជិតហើយដៃក៏ប្រឹងស្រវាយកក្រដាស
ដែលមានស៉ីញ៉េរបស់ខ្លួននោះ ទាំងដឹងថាខ្លួនត្រូវបានដេកស្លាប់មិនប៉ុន្មាននាទីទៀតនេះ តែអ្វីៗវាក៏បានបញ្ចប់ទៅដោយឈាមក្រហមឆ្អិនឆ្អៅនោះ ។

« ចៅហ្វាយ ...» ផាណុប

« ខាងក្រៅយ៉ាងម៉េចហើយ » Vegas

« រៀបរាយហើយ តែចៅហ្វាយ...» ផាណុប

« ឯងឆាប់ចាត់ការទីនេះអោយបានល្អទៅ យើងចាំនៅសណ្ឋាគារមុន » Vegas
ក្រោយពីបញ្ចប់សង្គ្រាមបង្ហូរឈាមរួចហើយមិនថាខាងក្រៅឬខាងក្នុងនោះ នាយផាណុបក៏ប្រញាប់ចូលមកមើលអ្នកដែលនៅខាងក្នុង តតាំងនិងសត្រូវតែម្នាក់ឯងនោះ ។
Vegas នាយមិនមែនជាមនុស្សដែលទម្រុនច្រើននោះទេ តែគេខាំមាត់សង្កតភាពឈឺចាប់ដើរចេញពីទីនេះ ដែលទុកអោយគ្រប់យ៉ាងឲនាយជាកូនចៅចាត់ចែងសម្រាប់ដៃជើងគ្នីគ្នាពួកក្បត់នោះ ។

🌼ស្រលាញ់អ្នកអានទាំងអស់គ្នា🖤

Continue Reading

You'll Also Like

65K 1.8K 33
"I live to protect lives" -Quinn Eisenhart
6.1K 1.2K 18
«ខ្ញុំត្រឹមជាខ្ញុំបម្រើសម្រាប់លោក» ជាទាសករដែរមកពីដែនឆ្ងាយត្រូវទទួលរងគ្រោះដោយធ្វើជាខ្ញុំបម្រើគេរយៈពេល១០ឆ្នាំជំនួសម្តាយឪពុកដែលបានជំពាក់លុយគេរាប់សិបលានប...
4.6M 288K 106
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
10.8K 1.1K 47
« លោកឈ្នះគ្រប់យ៉ាង ខ្ញុំចាញ់គ្រប់យ៉ាងដូចគ្នា ដូច្នេះសូមបញ្ចប់ជីវិតដ៏សែនល្អក់កករមួយនេះទៅ » ស៊េរីបំណុលជីវិត យ៉ុនហូ នេហ្វៀអាន់ × ម៉ាវីន ហ្គីវីស ...