ភរិយាបំពេញកិច្ច💍✨

By JEONJIGAGO

23.3K 1.4K 61

«ស្រលាញ់ទេីបហ៊ានលះបង់អ្វីៗគ្រប់យ៉ាង សុខចិត្តធ្វេីល្ងង់ ព្រេាះមិនចង់បាត់បង់ ប៉ុន្តែអ្វីដែលខ្ញុំទទួលបានមានតែពា... More

ភាគទី១ :ភរិយាបំពេញកិច្ច💍✨
ភាគទី២:ភរិយាបំពេញកិច្ច💍✨
ភាគទី៣:ភរិយាបំពេញកិច្ច💍✨
ភាគទី៤:ភរិយាបំពេញកិច្ច💍✨
ភាគទី៥:ភរិយាបំពេញកិច្ច​💫💍
ភាគទី៦:ប្តីប្រពន្ធគ្នាហេតុអីធ្វេីវាមិនបាន?​
ភាគទី៧:មនុស្សទីបី?​
ភាគទី៨ :លះបង់វាឲបងមក
ភាគទី9:ព្រមចាញ់គ្រប់យ៉ាង🔞
ភាគទី10 :តេីអូនអាចថេីបបងបានទេ?​
ភាគទី11: នាងនៅតែសំខាន់!
ភាគទី12 :មេីលថែ
ភាគទី13 :ប្រងេីយ
ភាគទី 14 :ដៀមដាម
ភាគទី15: រឺមួយខ្ញុំមានកូន?​
ភាគទី16: អូនគឺជាមនុស្សឆោតល្ងង់បំផុត🔞
ភាគទី17:តួនាទីស្វាមី
ភាគទី18 :កូនappa
ភាគទី19:អូនត្រូវតែជាកូនក្រមុំបងតែម្នាក់គត
ភាគទី21:លាតត្រដាងការពិត
ភាគទី22:បងគ្រាន់តែនឹកអូន
ភាគទី23: កុំធ្វេីឲអូនពិបាកចិត្តដោយសារបងទៀតអី
ភាគទី24 ចាកចេញ
ភាគទី25 ខ្ញុំនិងរៀបការជាមួយនាង
ភាគទី26 ភរិយាបំពេញកិច្ច
ភាគទី27 ភរិយាបំពេញកិច្ច​💐🌟
ភាគទី28 ភរិយាបំពេញកិច្ច💍💫

ភាគទី20:ទីបំផុតថ្ងៃនោះក៏មកដល់

849 72 8
By JEONJIGAGO

Ep :20

    ដំណក់ទឹកសន្សេីមស្រកសន្សឹមៗខ្យល់បក់រំហេីយៗស្លឹកឈេីរេរាទៅតាមកម្លាំងខ្យល់បក់ ផ្សែងអ័ព្ទធ្លាក់ចុះមកបិតបាំងពន្លឺព្រះអាទិត្យ ដែលព្រឹកនេះអាកាសធាតុមិនសូវជាអំណោយផលដូចជារៀងរាល់ដងនោះទេ។ កាយតូចបម្រាស់ខ្លួនតិចៗ ពន់ពែនខ្លួនដែលចុករេាយព្រោះតែកាលពីយប់មិញគេគេងនៅលេីសាឡុងទេីបរៀងឈឺខ្លួនបន្តិចបែបនេះ ត្របកភ្នែកស្អាតចាប់ផ្តេីមបេីកសន្សឹមៗទាំងមិនទាន់ស្វាងងងុយនៅឡេីយ រាងតូចព្យាយាមងេីបអង្គុយទះក្បាលខ្លួនឯងតិច អារម្មណ៍វិលមុខរកក្អួតចង្អោរក៏ចាប់ផ្តេីមកេីតមានម្តងទៀតទេីបប្រញាប់រត់ចូលបន្ទប់ទឹកនៅក្បែរផ្ទះបាយយ៉ាងរហ័ស

«អ៊ួកៗ...»សម្លេងក្អួតចង្អោរលាន់ឡេីងពេញក្នុងផ្ទះទាំងមូល ប៉ុន្តែគ្មានអ្នកណាគេដឹងនោះទេ ប្រហែលជាអ្នកខាងលេីកំពុងតែគេងលក់ស្រួលណាស់ហេីយមេីលទៅ។​

   រាងតូចបេីកទឹកមកក្បង់លុបលាងមុខលាងមាត់ក្រោយពីបានធូរខ្លះហេីយ រួចក៏ដេីរចេញមកចង្ក្រានបាយធ្វេីម្ហូបអាហារទុកឲស្វាមី និងសម្រាប់ខ្លួនឯងផងដែរ ។ ចំណាយពេលប្រហែលកន្លះម៉ោងទេីបម្ហូបប៉ុន្មានមុខត្រូវបានរៀបចំរួចរាល់ រាងតូចរៀបទុកលេីតុយ៉ាងមានរបៀបហេីយទេីបគេសម្រេចចិត្តថាដេីរហាត់ប្រាណស្រូបយកខ្យល់អាកាសនាពេលព្រឹកឲបានស្រស់ស្រាយបន្តិច ព្រោះខ្លួនមិនទាន់ចង់ឡេីងទៅខាងលេីឃេីញទិដ្ឋភាពដែលមិនចង់ឲឃេីញ​។​

«អ្នកម៉ាក់ពិតជាពូកែគិតគូរបានដិតដល់ណាស់»រាងតូចឈោងបេះផ្កាមកហិតស្រង់ក្លិន ថ្វីផ្កានេះមានក្លិនមិនក្រពុលជាពិសេសអ្នកមានផ្ទៃពោះក៏អាចស្រង់ក្លិនបាន ហេីយថែមទាំងធ្វេីឲមានអារម្មណ៍ល្អទៀត ផ្កានេះអ្នកស្រីចនជាអ្នកជួលគេមករៀបចំសួននិងមេីលថែទាំសម្រាប់រាងតូចព្រោះគាត់គិតថាថ្ងៃណាមួយរាងតូចនិងអាចពពោះចៅឲគាត់មិនខានទេីបរៀបចំទុកមុនបែបនេះ។​

«ហឹម ស្រស់ស្រាយណាស់​ទោះបរិយាកាសអាប់អួលបន្តិចមែនតែក៏បានធូរចិត្តខ្លះ»ថេយ៍ដកដង្ហេីមស្រូបខ្យល់បរិសុទ្ធចូលពោះ គេមិនសូវមានពេលដេីរមេីលជុំវិញផ្ទះប៉ុន្មានទេ ទេីបតែថ្ងៃនេះមកលេីកទីមួយមិននឹកស្មានថាមានផ្កា រុក្ខជាតិ កន្លែងអង្គុយលេងជាច្រេីនបែបនេះសោះ ប្រហែលជាត្រូវឧស្សាហ៍មកទេីបបាន។​

«កូនថាទៅមេីល ចូលចិត្តកន្លែងបែបនេះទេចាំappaឧស្សាហ៍នាំមកណា តែត្រូវសន្យាថាមិនរក​រឿងappaពេកទេ»រាងតូចលេចស្នាមញញឹមនិយាយទៅកាន់កូនក្នុងផ្ទៃដែលមិនទាំងទាន់ចេញរូបរាងអីសោះនៅឡេីយ។

  ក្រោយពីអង្គុយមួយសន្ទុះហេីយទេីបគេ
សម្រេចចិត្តថានិងទៅងូតទឹកជម្រះកាយវិញ
តែពេលដេីរមកដល់មុខបន្ទប់ស្រាប់តែឮសម្លេងសន្ទនារបស់មនុស្សពីរនាក់នៅមុខបន្ទប់..

«ជុង​ហា៎ បងនិងប្រាប់ថេហ្យុងថាលែងលះនៅថ្ងៃណាទៅ»

«គឺឆាប់ៗនេះណាអូនកុំបារម្ភអី តោះទៅងូតទឹកវិញនិងអាលចុះទៅរកអីញុាំបងឃ្លានហេីយ»  ពាក្យសន្ទនាទាំងប៉ុន្មានហោះចូលត្រចៀករាងតូចដែលកំពុងតែឈរនៅមុខទ្វារបន្ទប់ ដំណក់ទឹកភ្នែកស្រាប់តែហូរច្រាលមកដូចបាក់ទំនប់ទាំងព្រឹក គេនៅមិនទាន់ត្រៀមខ្លួនសម្រាប់ការចាកចេញនៅឡេីយ នេះជុងគុកកំពុងតែត្រៀមសុំគេលែងលះឬ? តេីគេគួរធ្វេីអ្វីទៅឥលូវនេះ បេីពេលនេះគេកំពុងតែពរពោះកូនរបស់នាយនោះ?

៚30នាទីក្រោយមក..

ក្រាក!​!​
  ទ្វារបន្ទប់ត្រូវបានបេីកឡេីង ទេីបរាងតូចប្រញាប់ជូតទឹកភ្នែកស្អាតបាន​ធ្វេីដូចគ្មានរឿងអ្វីកេីតឡេីង​និងព្យាយាមញញឹមដាក់ស្វាមី រាងក្រាស់ជ្រួញចិញ្ចេីមបន្តិចពេលសង្កេតឃេីញថាភ្នែកនិងច្រមុះរាងតូចរៀងក្រហមតិចៗតែក៏មិនបានសួរនាំអ្វីទេ

«អូនបានរៀបចំអាហារពេលព្រឹកនៅលេីតុទុកសម្រាប់បងនិងអ្នកនាងអាយរីននៅខាងក្រោមដូចគ្នាបងកុំភ្លេចពិសារផង»ចប់សម្តីរាងតូចក៏ប្រញាប់គេចចូលក្នុងបន្ទប់បាត់ ជុងគុកសម្លឹង
មេីលកាយវិការប្លែកៗរបស់រាងតូចទាំងឆ្ងល់
យប់មិញស្តីឲហេីយបែរជាព្រឹកឡេីងនៅញញឹមស្រស់ដាក់នាយទៀត ធ្វេីដូចកាលពីយប់មិញគ្មានរឿងអ្វីកេីតឡេីងទៀត ស្រលាញ់នាយដល់ថ្នាក់នឹងឬ?​

«តោះជុងក្រែងមុននេះបងថាឃ្លានឬ? »នាងក្រមុំធ្វេីជានិយាយទាក់ទាញចំណាប់អារម្មណ៍រាងក្រាស់មកវិញ

«បាត តោះ»

  ក្រលេកមកមេីលអ្នកនៅក្នុងបន្ទប់វិញ​គ្រាន់ចូលមកដល់រាងតូចក៏ប្រញាប់ប្រញាល់ដេីរចូលបន្ទប់ទឹកសំងំយំទៅវិញ ពេលនេះគេមានអារម្មណ៍ថាអស់រលីងពីខ្លួនតែម្តង គេអស់
កម្លាំងចិត្តក្នុងការធ្វេីអ្វីបន្តទៀត សម្តីសន្ទនាដែលរាងតូចស្តាប់លឺមុននេះវាហោះពេញខួរក្បាលរបស់គេតែម្តង។​

«អ្ហឹកៗ daddy កំពុងតែចង់សុំappaលែងហេីយ appaមិនចង់ឲកូនកេីតមកកំព្រានោះទេ តែពេលនេះ appaគួរធ្វេីយ៉ាងមិចទៅ?»តេីគេគួរប្រាប់នាយឬទេថាគេកំពុងតែពពោះ យ៉ាងណាក៏នាយប្រហែលជាយល់ដល់កូនក្នុងផ្ទៃដែល មែនហេីយគេគួរតែប្រាប់នាយរឿងនេះ នៅពេលដែលមានឱកាស។​

+រសៀល

«ប៉ារបស់អ្នកនាងឲអ្នកនាងមកធ្វេីជាជំនួយការរបស់ខ្ញុំដូច្នេះអ្នកនាងគួរតែស្តាប់តាមខ្ញុំមិនមែនបញ្ជាខ្ញុំទេ»នាយកម្លោះដេហាន​និយាយឡេីងទាំងក្រពុលមុខជាខ្លាំង មកធ្វេីការងារនិយាយរឿងដីដែលត្រូវដាក់ទុនវិនិយោគគ្មានទាំងបានសាច់ការស្អីទេបេីរវល់តែទាស់សម្តីគ្នាជាមួយនាងក្រមុំស្រស់អេលីណារហូតបែបនេះ

«តែខ្ញុំមិនមែនជាកូនចៅរបស់លោកឯណារឿងអីខ្ញុំត្រូវស្តាប់?​»នាងតបទាំងឌឺដង រួចទម្លាក់ឯកសារទាំងប៉ុន្មានទៅលេីដៃនាយក្រាស់រួច
គ្រវៀសយកដេីរចេញទៅយ៉ាងរំភេីយ​

«ហេុីយ​អញឆ្កួតស្លាប់ខានទៅអុីតាលីវិញមិនខានទេ»នាយច្រតចង្កេះសម្លឹងដំណេីរនាងតូចដែលដេីរចេញទៅមិញនេះទាំងក្នក់ក្នាន់ជាពន់ពេក

  បេីក្រលេកមកមេីលគូរសេ្នហ៍Tom &jerryនេះវិញនិយាយពីថាមានគ្រប់រសជាតិទាំងផ្អែម ទាំងល្វីង ទាំងដៀលមានគ្រប់ទំរង់តែម្តង ហេីយពេលនេះយេីងមកមេីលលក្ខណះថារសជាតិស្ករលាយប៊ីចេងបែបគ្មានជំពាក់អាណាមួយរៀល​

«យ៉ុនហា៎..បងដឹងទេមួយរយះនេះអូនឧស្សាហ៍ ក្អួតចង្អោរ ចាញ់ក្លិនអាហារ វិលមុខមិនឈប់ អូនសង្ស័យថា តិចលោ៎អូនចាញ់កូនទៅ?​»រាងតូចល្អិតព្យាយាមធ្វេីទឹកមុខកំសត់ដាក់នាយកម្លោះជាសង្សារ ដែលការសម្តែងនេះក្រៅពីនាយកម្លោះមីន សូហ្គាគឺសុទ្ធតែអ្នកជឿលង់មិនខានទេ

«កុំមកប្រូ ទាក់ទងជាង2ខែមកនេះ ក្រៅពី
អោប ថេីបថ្ងាស ថេីបថ្ពាល់ អូនមិនដែលឲបងប៉ះអីទេ»

«អ្ហា៎៎ ហេតុអីក៏បងនិយាយបែបនេះ សូម្បីតែ
ថេីបថ្ពាល់ក៏អាចមានកូនបានដែរណា៎»ជីមីនប្រកែកភ្លាមទាំងលេងទឹកមុខ​តារាសម្តែងអាជីពសុំខ្មាស

«ស្អីគេ ថេីបថ្ពាល់មានកូន?​»នាយឧទានទាំងហួសចិត្តនិងកំពូលសង្សារក្បាលខូចរបស់គេ

«សម័យឥឡូវវាទំនេីបជឿនលឿនប៉ុណ្ណាបងក៏ដឹងដូច្នេះគ្មានអីគួរឲភ្ញាក់ផ្អេីលទេ»

«ហេុីយ អញ»នាយសឹងតែបោកក្បាលខ្លួនឯងនិងខ្នេីយឲស្លាប់ភ្លាមៗទេឲតែម៉ាកៗនេះ

«បងត្រូវទទួលខុសត្រូវ កំឡុងពេលអូនមានកូនបងត្រូវមេីលថែអូនឲបានល្អ ស្តាប់តាមសម្តីអូនគ្រប់យ៉ាង ពេលនេះអូនកំពុងឃ្លានឆាប់ជូនអូនទៅផ្សារទំនេីបឥលូវនេះភ្លាម»

«បាត ប្រពន្ធសម្លាញ់»ខ្ជិលប្រកែកច្រេីនទេីប
នាយបិទកុំព្យូរទ័រដែលកំពុងពិនិត្យរបាយការណ៍មុននេះទុកមួយឡែកសិន ដឹងថាសង្សារម្នាក់នេះក្បាលខូចប៉ុណ្ណាធ្វេីជាអូសក្រឡាមានកូនអីណា គ្រាន់តែហេីបមាត់មកដឹងថាចង់ឲជូនទៅរកសុីឆីបាត់ហេីយ តែក្មេងមិនព្រមនិយាយតាមត្រង់ ចូលចិត្តណាស់អាកាច់កង់និង តែនាយក៏ចូលចិត្តបានសង្សារមួយពូកែនិយាយកំដរកុំឲអបសុខដែរ (The introvert & Extrovert Couple >,< )

[ Skip ]

«អាយ-អូនមិនគិតថានិងទៅលេងប៉ាម៉ាក់អូនខ្លះទេឬ?​»ជុងគុក

«គឺ..អូនមិនចង់​ទៅទេ បងក៏ដឹងមិនចឹងឬប្រសិនបេីអូនទៅលោកប៉ាដេញដោលរឿងអូនរៀបការធ្វេីយ៉ាងមិចទៅ?​»នាងឆ្លេីយទាំងរដាប់រដុប តែក៏រៀងឆ្ងល់ដែលហេតុអីក៏សុខៗនាយសួរខ្លួនបែបនេះទាំងដែររាល់ដងមិនដែររំលឹករឿងនេះនោះទេ។​

«បងសុំទោស ចាំពេលបងចាត់ចែងរួចរាល់ពេលណាបងនិងនាំអូនទៅជួបប៉ាម៉ាក់អូននិងចូលស្តីដណ្តឹងអូនពីប៉ាម៉ាក់របស់អូន»នាយទាញកាយតូចមកឱបស្របនិងសម្តី ធ្វេីឲអ្នកស្តាប់ញញឹមក្បួចតែម្តង

«ជុងយប់នេះអូនមានណាត់ជាមួយមីនរ៉េ ដូច្នេះប្រហែលជាមុនបាននៅកំដរបងទេណា»នាងងេីបមុខនិយាយទៅនាយកម្លោះទាំងធ្វេីមុខគួរឲស្រលាញ់

«បាត ដេីរលេងឲសប្បាយចុះណាចាំបងបាញ់លុយឲអូនបន្ថែម»

«អ្ហា៎ សង្សារអ្នកណាទេ​គួរឲស្រលាញ់»នាង
ថេីបថ្ពាល់រាងក្រាស់ទាំងគ្រឺតខ្នាញ់ បានសង្សារមួយពូកែខាងយល់ចិត្តយ៉ាងនេះមិនឲស្រលាញ់មិចនិងបានទៅ។​

  _ម៉ោង9យប់

  កាយតូចដេីរទៅវិញទៅមកក្នុងបន្ទប់ដៃកាន់ក្រដាសពិនិត្យផ្ទៃពោះរបស់គេទាំងរំភេីបបន្តិចភ័យភឹបៗបន្តិច ថ្ងៃនេះគេសម្រេចចិត្តហេីយថានិងប្រាប់រាងក្រាស់អំពីរឿងនេះមិនខានទេតែអ្វីដែលគេគិតមួយទៀតនោះគឺតេីនាយនិងមកគេងនៅផ្ទះឬទេ?​

ងុឺត «សម្លេងឡានបន្លឺឡេីងឮដល់ត្រចៀករាងតូចទេីបគេទុកក្រដាសក្នុងថតតុសិនមុននិងប្រញាប់ចុះទៅខាងក្រោមទទួលស្វាមីទាំងចិត្ត
រំភេីប»

«បងមកពីធ្វេីការវិញហេីយឬ មោះជូនជួយ»រាងតូចញញឹមស្វាគមន៍ស្វាមីយ៉ាងកក់ក្តៅហុតដៃទទួលកាបូបនិងអាវក្រៅពីរាងក្រាស់

#បន្ទប់

   ថេហ្យុងសម្លឹងមុខរាងក្រាស់ទាំងចង
ចិញ្ចេីមឆ្ងល់ក្នុងចិត្តជាពន់ពេកពេលឃេីញកាយវិការរៀងប្លែកៗរបស់នាយ នាយតែងលួចសម្លឹងមុខរាងតូចរហូតហេីយម្ចាស់សមីខ្លួនក៏ចាប់បានខ្លះៗដូចគ្នា តេីនាយមានអ្វីចង់និយាយមកកាន់គេឬ?​

«ជុង/ថេយ៍?​»ពួកគេនិយាយដំណាលគ្នា

«បងនិយាយមុនទៅ»

«គឺបង..»

«មានរឿងអ្វីឬ?»ថេយ៍លេីកចិញ្ចេីមសួរ

«ថេយ៍បងគិតថា..ពួកយេីងលែងលះគ្នាទៅ!​!​»

«បងនិយាយថាមិច?​»ថេយ៍សួរបញ្ជាក់ម្តងទៀតទាំងញញឹមមិនសូវសម

«បងសុំទោស តែបងថាពួកយេីងគួរតែបញ្ចប់ចំណងអាពាហ៍ពិពាហ៍នេះទៅ បងពិតជាមិនអាចផ្តល់ក្តីស្រលាញ់ឲអូនបានពិតមែន​»

«អ្ហឹកៗ កន្លងមកអូននៅល្អមិនគ្រប់គ្រាន់សម្រាប់បងទៀតមែនទេជុង?»រាងតូចនិយាយទាំងញ័របបូរមាត់ទទ្រឺតទឹកភ្នែកចាប់ផ្តេីមស្រកចុះមកដូចគ្នា

«ក្តីស្រលាញ់វាពុំអាចបង្ខំបានទេ ទោះបីជាអូនល្អយ៉ាងណាក៏បងមិនអាចឈប់ស្រលាញ់នាងមកស្រលាញ់អូនបានដែរ​វាពិតជាមិន.. »

«បានហេីយបងឈប់និយាយទៅអ្ហឹកៗ..អូនចង់នៅម្នាក់ឯងបងចេញទៅ អ្ហឹកៗ..»រាងតូចកាត់សម្តីនាយមិនចង់ឮប្រយោគបន្ទាប់មកព្យាយាមរួចរុញនាយក្រាស់ចេញដោយកម្លាំងខ្សត់ខ្សោយរបស់ខ្លួនពីបន្ទប់​រួចចាក់គន្លឹះទ្វារ​សម្រូតខ្លួនចុះយំផ្អែកក្បាលនិងទ្វារ បញ្ចេញសម្លេងយំខ្លាំងៗតាមអារម្មណ៍ឈឺចាប់តែកំពុងតែធ្វេីទុកបុកម្នេញគេជាពន់ពេក ថ្ងៃដែលគេមិនចង់ឲកេីតមានវាក៏មកដល់ថ្ងៃដែលគេឮនាយសុំគេលែងលះដោយផ្ទាល់ គេពិតជាមិនអាចទទួលបានពិតមែន តេីគេអាចរស់នៅយ៉ាងមិចពេលគ្មាននាយនោះ?​

  ចំណែកអ្នកម្ខាងទៀតក៏ពិបាកចិត្តមិនចាញ់អ្នកខាងក្នុងឡេីយពេលនេះនាយកំពុងអង្គុយលេីតុក្នុងផ្ទះបាយទាញស្រាមកផឹក​លេីកដាច់ៗ ក្នុងចិត្តក៏អាណិតរាងតូចដូចគ្នា តែគេពិតជាគ្មានជម្រេីស នាយពិតជាមិនអាចបោះបង់អាយរីន​មកយកថេហ្យុងបាននោះទេ។​

  កាយតូចងេីបដេីរទៅលេីតុទាំងអូសជេីងសឹងមិនរួចព្រោះតែក្នុងខ្លួនខ្សោះអស់កម្លាំងពីខ្លួនរលីង កែវភ្នែកស្រពាប់ស្រពោនដក់ដោយតំណក់ទឹកភ្នែកសម្លឹងទៅសាមីពណ៍ខ្លាញ់មួយជិត
កាបូបធ្វេីការនាយក្រាស់និងលូកដៃមកបេីកមេីលវាទាំងញ័រដៃទទ្រេីត

«អ្ហឹកៗ បងពិតជាចង់លែងលះជាមួយអូនមែនឬជុង?​»ថេយ៍ពោលទាំងអួលដេីម.កសម្លឹងមេីលតួរអក្សរនីមួយៗក្នុងក្រដាស រួចក៏ប្រទាក់និងស្នាមមេដៃនិងហត្ថលេខារបស់នាយក្រាស់នៅលេីនោះរួចជាស្រេចមានន័យថានាយមានមិនបានលេងសេីចទេ គ្រប់យ៉ាងគឺនាយរៀបចំវាទុករួចរាល់ហេីយឈប់រំពឹងអ្វីដែលមិនអាចកេីតឡេីងទៀតទៅ..

+ខាងក្រោយ
  កន្លងទៅផុតអស់ជាច្រេីនម៉ោង រាងក្រាស់ដែលអង្គុយផឹកស្រាម្នាក់ឯងអស់ជាច្រេីន បែរជាគ្មានអារម្មណ៍ថាស្រវឹងអីបន្តិចសោះ ហេីយបម្រុងនិងលេីកស្រាយកមកផឹកទៀតស្រាប់តែ..

ព្រូស!​!​

  ក្រដាសប៉ុន្មានសន្លឹកបោះទៅកណ្តាលមុខនាយក្រាសដោយស្នាដៃរាងតូច​..

«ថេយ៍?​!​»

«អ្ហឹកៗ មនុស្សអាក្រក់ យកទៅក្រែងបងចង់លែងណាស់មែនទេ?​»

«ថេយ៍..បងសុំទោស-»

«មិនចាំបាច់សុំទោសអូនទេ អ្ហឹកៗវាគ្មានតម្លៃសម្រាប់បែះដូងអូនទៀតឡេីយ ព្រោះបងជាអ្នកបំផ្លាញវាដោយផ្ទាល់អ្ហឹក..»

ច្រោក «ក្រដាសមួយសន្លឹកត្រូវបានហែកជា
ច្រេីនបំបែករួចគប់ទៅកណ្តាលមុខនាយម្តងទៀត»

«វាជាកិច្ចសន្យាបោកប្រាស់ដូច្នេះអូនមិនចាំបាច់រក្សាវាទុកទៀតទេ»រាងតូចពោលឡេីងទាំងអណ្តឺតអណ្តត ក្តីឈឺចាប់បង្ហាញឡេីងយ៉ាងច្បាស់តាមរយះកែវភ្នែកមួយគូរនោះ ត្រូវហេីយមុនពេលដែលពួកគេរៀបការនាយជាអ្នកធ្វេីកិច្ចសន្យានេះឡេីង វាមានសុពល
ភាព6ខែតែនេះទេីបតែបានជិត3ប៉ុណ្ណោះ​នាយបែជាក្រលាស់សម្តីខ្លួនឯង​ទៅវិញ។​

  រាងក្រាស់ឈរស្ងៀមមិនតបតអ្វីព្រោះគ្រប់យ៉ាងរាងតូចនិយាយគឺមិនខុសឡេីយ ដោយសារតែភាពអាត្មានិយមរបស់គេខ្លួនឯងទេីបធ្វេីឲក្មេងប្រុសម្នាក់ត្រូវមកឈឺចាប់ដល់ថ្នាក់នេះ។​

+ព្រឹកថ្ងៃថ្មី​

   ពន្លឺព្រះអាទិត្យរះបញ្ចេញពន្លឺយ៉ាងស្រស់ស្អាត សម្លេងបក្សាបក្សីស្រែកច្រៀងយ៉ាងទ្រហឹងអឹងកង ស្លឹកឈេីចាប់ផ្តេីមរីកត្រួយថ្មីជាច្រេីនយ៉ាងស្រស់ញញឹម មនុស្សម្នាក្រោកទៅបំពេញការងាររបស់ខ្លួនរៀងៗខ្លួន មេឃហាក់អំណោយផលដល់មនុស្សគ្រប់គ្នាយ៉ាងខ្លាំង ខុសអីតែក្មេងប្រុសម្នាក់តែបេីកភ្នែកមកជាមួយបរិយាកាសដ៏អាប់អួលសម្រាប់គេ ភ្នែកឡេីងក្រហមប៉ោងព្រោះតែយំមកពីយប់រហូត ពេលនេះនៅមិនទាន់បាត់នៅឡេីយ គេក្រោកមករៀបចំម្ហូបអាហារទុកដាក់សម្រាប់នាយកម្លោះជាស្វាមី អូហ៍..ទេត្រូវនិយាយថាអតីតស្វាមីទេីបត្រូវ រួចរៀបចំខោអាវដាក់ក្នុងវ៉ាលី ងូតទឹកជម្រះកាយយ៉ាងរៀបរយ​ត្រៀមខ្លួនរួចរាល់សម្រាប់ការចាកចេញ!​!​

  កាយតូចអូសវ៉ាលីមកដល់ជាន់ខាងក្រោម ក៏ឃេីញថានាយក្រាស់កំពុងអង្គុយលេីសាឡុងសម្លឹងមករាងតូចដូចគ្នា ម្នាក់ៗសម្លឹងគ្នាទៅវិញទៅមកហាក់មានពាក្យចង់និយាយរៀងខ្លួនតែអណ្តាតពុំអាចគ្រលាស់ចេញបានត្រឹមសម្លឹងគ្នាយ៉ាងស្ងៀមស្ងាត់ប៉ុណ្ណោះ រាងតូចអូសវ៉ាលីកាត់នាយបង្ហួសទៅខាងក្រៅជាមួយតំណក់ទឹកភ្នែកដែលហូរមកមិនចេះរីងស្ងួត រួចក៏បេីកទ្វារគូទឡានដាក់វ៉ាលី និងដេីរអង្គុយទៅក្បាំងខាងមុខបេីកឡានចេញទៅតែម្តងដោយគេមិនដឹងទេថាមានខ្សែម្នាក់មនុស្សម្នាក់តាមសម្លឹងមេីលគេពីខាងក្នុងមក
រហូត..

«គេទៅហេីយ ឯងគួរតែសប្បាយចិត្ត»នាយញញឹមខ្សោះ រួចឡេីងទៅជាន់ខាងលេីងូតទឹកស្លៀកពាក់ទៅធ្វេីការ កន្លងទៅប្រហែលមួយសន្ទុះនាយក៏ចុះមកវិញជាមួយសម្លៀកបំពាក់ថ្មី ហេីយក៏គ្រលៀសទៅតុអាហារឃេីញម្ហូបដែលរាងតូចរៀបចំទុកឲកាលពីព្រឹកមិញទេីបនាយដេីរទៅអង្គុយនិងញុាំវាទាំងអារម្មណ៍ហេងហាងរកថាមិនត្រូវ..

  គេលែងលះគ្នាហេីយ!​! :(

            To be continued <💗3

#Enjoy your reading 🦦🪵

attention : មួយរយះមកនេះ admin រវល់ទេីប
មិនសូវបានផុសជាប់លាប់ប៉ុន្មាន យ៉ាងណាក៏សុំអគុណដល់អ្នកទាំងអស់គ្នាដែលចូលចិត្តនិងរង់ចាំអានរឿងមួយនេះ ពិតជាអគុណខ្លាំងណាស់។​

_Thank for support me, i love u'll sm 😭❤️️





















Continue Reading

You'll Also Like

1.1M 19.1K 131
requests (open) walker scobell imagines AND preferences :) -- #1 - riordan (04.30.24) #1 - leenascobell (05.29.24) #2 - adamreed (04.30.24) #2 - momo...
1.2M 52.8K 99
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
596K 21.6K 96
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
501K 14.4K 106
"aren't we just terrified?" 9-1-1 and criminal minds crossover 9-1-1 season 2- criminal minds season 4- evan buckley x fem!oc