គ្រួសារមហាវ៉ល់

By go207845

19.4K 2.4K 189

គ្រួសារកំពូលរញ៉េរញ៉ៃគ្មានពីរលេីលោក ម៉ែឪក៏វ៉ល់ កូនក៏វល់ វល់បូកវល់ គ្រួសារនេះត្រូវបានគេដាក់រហ័សនាមថាគ្រួសារមហាវ... More

1.គុបមាន់បែកពពុះមាត់ស្កុល
2.ប្លោកបងមានវៀចឯណា!
3.ជំទាវគេចពន្ធ
4. អូនប៊ីប៊ី!
5.មិនព្រមសួរថាថ្ងៃហ្នឹងប្តីខ្ញុំនឹងខ្ញុំ***គ្នាម៉ានដង
6. គុបទឹក ប៉ាតម្សៅអត់មីង!
7. យីអាស្អីគេនេះ!
8. ឈប់ហៅខ្ញុំថាអូន ហៅខ្លួនឯងថាបង!
9. បែកយូរអត់ទាន់ស្លាប់ទេអី?
10. យេីងមិនងាយងាប់ទេដរាបណាពួកឯងមិនទាន់ធរណីស្រូបទៅបាត់នោះ
11.សុំខ្ចីកូនលោកជំទាវសិនណា៎
12. អាប្រែតសុីនំ!
13. មិនទាន់រំលោភផង ស្រែកបាត់!
14.ហិតក៏បានព្រោះអាចម៍បងប៊ីក្រអូប
15.អ្នកណាមានវាសនាល្អអាចថែរក្សាអូវែរបស់បងទៅ
16.វាយក្បាលអូនម៉ាដុំដែកអោយសន្លប់មកបង
17.បងចង់រំលោភខ្ញុំទេ?
18.ដោះអាវខ្មៅនឹងគុបអូនមក!
19.ពូជអ្នកចម្បាំង
20.មិក!
21.ចាកចេញ
22.ហូប៊ីបានប្តីហេីយ
23.Tears
24.ខ្ញុំឈ្លោះបានតែជាមួយមនុស្សទេ
25.ការពិតទៅលាក់ខ្លួនពួកយកកូនសោះ!!
26.អាណាងាប់?
27.ប្រយ័ត្នវាដេញចាក់គេផ្អេីលយន្តហោះ
28.ពួកយេីងTopដូចគ្នាទេ
29.គូទឯងមានប្រជុ្រយពីរសងខាង
30.អាតាប៉ែបារាំង
31.ញិញជាងខ្ទួយទៀត
33.💥💥
34.យេីងស្រឡាញ់ឯង
35. ពឹងកូនអ្នក ពាក់កូនខ្ញុំ!
36.យេីងជាប្តីរបស់ឯង
The End 💜តោះ!! ចាស់ជាមួយគ្នា

32. បេសកកម្ម នំប័ុងបាក់យ៉ុង

389 61 5
By go207845

     ឡានខ្មៅស្រិលបរចេញទៅលឿនស្លេវថែមទាំងមានឡានទាហានជាច្រេីនគ្រឿងបេីកតាមការពារសុវត្តិភាពពួកគេពីក្រោយជាច្រេីនព្រោះដឹងថា ចារកម្មបានមកដល់ទីនេះរួចទៅហេីយ។ មិកនាំតាន់នឹងហូប៊ីនចូលទៅកាន់បន្ទប់សំងាត់ដែលបានរៀបចំដោយរដ្ឋាភិបាលជប៉ុបសម្រាប់ការពាតសុវត្ថិភាពរបស់ពួកគេទាំងបីអ្នក។
     ហូប៊ីមានទឹកមុខមិនស្រស់ទាល់តែសោះ ក្នុងចិត្តកំពុងតែបន់ព្រះសុំអោយតាមថែរក្សារគ្រួសាររបស់គេទាំងមូល

« ប៊ី...តេីអូននៅពិបាកចិត្តមេនទេ? » មិកដេីរចូលមកសួរ

« មេនហេីយបង! ខ្ញុំបារម្ភពីប៊ីន ហេីយអ្នកម៉ាក់លោកប៉ា »

« កុំបារម្ភអី អូនដឹងថាថាពួកគាត់នេះខ្លាំងកំរិតណាហេីយ ត្បិតថាពេលខ្លះរាងបែកស្លុយក៏ពិតមេន! » មិក

« មេនហេីយ ខ្ញុំធ្លាប់មេីលងាយគ្រួសារគាត់ដែរកាលពីដេីមរឿង ដល់ឥឡូវម្នាក់ៗសុទ្ធតែអស្ចារ្យមិនគួរអោយជឿ នេះបានថា កុំចេះតែមេីលងាយមនុស្សត្រឹមសម្បកក្រៅ! » តាន់

« នឹកឃេីញកាលហ្នឹងបងត្រូវរបស់ពួកគាត់មិមស្ទេីរទេតាន់! » ហូប៊ីសេីចពេលរំលឹកកាលពីដំបូងៗនៅពេលតាន់ទៅលេខផ្ទះគ្រួសារមហាវ៉ល់

« ញញឹមវិញហេីយមេនទេហ្នឹង? »

« ហិហិ អរគុណាណាស់បងប្រុសទាំងពីរ? » ហូប៊ីញញឹមអរគុណដល់ពួកគេទាំងពីរក្នុងឋានះជាបងប្រុស ពួកគេក៏ញញឹមទៅកាន់នាយតូចវិញ ហេីយពេលនោះដែរក្រសែរភ្នែកនាយតាន់នាយមិកបានប្រទាក់គ្នាយ៉ាងយូរ ក្នុងក្រសែរភ្នែកគេទាងពីរពិបាកនឹងនិយាយចេញមកណាស់ថាគិតអ្វីអ្នកណាគិតអ្វី

ផាំង!!!!

« អាយ៎!!!! » ភ្លាមនោះ កញ្ខក់ប្រវែងក្រាស់ខ្មឹកបានបំបែកឡេីយហេីយលេចចេញនៅចារកម្មទាំងដប់អ្នកពាក់ឈុតខ្មៅទាំងអស់នចូលមកកាន់បន្ទប់សំខាន់ដែលគេទាំងបីកំពុងតែនៅ។ តាន់ ហូប៊ីភ័យយ៉ាងខ្លាំងពួកគេអោបគ្នាហេីយរត់ទៅក្រោយខ្នងនាយមិក។

« ពួកឯងជាអ្នកណា ទាហាន ទាហាន! »

« គឺប៉ាទេកូន កុំស្រែកអី? »

« ប៉ា...??? » ចារកម្មម្នាក់ដេីរចូលមករកនាយមិក ហេីយគាត់បានដោះម៉ាសចេញបង្ហញអោយឃេីញថា នោះគឺជាសាស្ត្រាញឪពុកនាយមិកសោះ។

     មិកតក់ស្លុតជាខ្លាំង នឹកស្មានថាឪពុកបានស្លាប់លបាត់ទៅហេីយ គេនិយាយមិនចេញអ្វីទាល់តែសោះ ចេញបានត្រឹមតែទឹកភ្នែកដែលនឹករលឹកចំពោះឪពុកម្នាក់នេះ

« ប...ប៉ា? ជាប៉ាមេនទេ? ប៉ា..ប៉ាមិនទាន់ស្លាប់ទេឬ? »

« មិកកូន ប៉ាគ្មានពេលបកស្រាយប្រាប់កូនទេ អោយប៉ាសុំទោសនៅទង្វេីដែលប៉ាបានធ្វេី តែកូនក៏មិនគួរជួយពួកវាដែរ!! តែវ៉ាមិនខឹងកូនទេ សុំតែក្នុងរឿងនេះកូនកុំលូកដៃ ពួកឯងចាប់ហូប៊ីទៅ!! »

« ទេប៉ាកុំចាប់គេអី...!! »

« អាយ៎ជួយខ្ញុំផង!! » ហូប៊ីត្រូវបានគេចាប់ចំណងឃុំជាប់ថង់ខ្មៅដោយស្នាដៃកូនចៅរបស់សាស្រ្តាញ មិកនឹងតាន់មិនអាចជួយអ្វីបាននោះទេ ត្រឹមតែឈរស្ងៀមៗព្រោះតែដកកាំភ្លេីងកំពុងតែភ្ជុងចំកញ្ចឹងករបស់គេទាំងពីរ

« ប៉ា..បញ្ឈប់ទៅប៉ា! ចាត់ទុកថាធ្វេីដេីម្បីកូនប្រុសម្នាក់នេះចុះ? » មិកអង្វរទៅកាន់ឪពុកទាំងស្រក់ទឹកភ្នែក

« មិនអាចទេមិក! មកដល់ហេីយគ្មានពាក្យថាបកក្រោយទេសម្រាប់ប៉ា! ប៉ាស្រឡាញ់កូនណា៎មិក! » និយាលារគ្នាត្រឹមពាក្យថាស្រឡញ់កូន សាស្ត្រាញបានចាប់ហូប៊ីយកទៅហេីយរត់ចេញតាមកញ្ចក់ដែលបែកអស់ទៅ ស្របពេលដែលទាហារនជប៉ុនទេីបនឹងទម្លុះទ្វាចូលមកជួយ

« ហឺយ! រឿងណាក៏ចឹង គេចាប់បាត់ហេីយបានពួកហែងមក អត់កំណេីតមេន! »  តាន់

« អត់ទេយេីងត្រូវតែទៅជួយគាត់ ប៉ារបស់យេីងមិនអោយធ្វេីរឿងនេះទេ » មិក

« មិកកុំទៅអី គ្រោះថ្នាក់ណាស់ » តាន់រត់ទៅចាប់ដៃនាយមិកយ៉ាងជាប់ឃាត់មិអោយគេទៅ តែនាយមិនស្តាប់កញ្ច្រោលរត់ចុះទៅជាន់ក្រោមបានសម្រាច់ ហេីយយកសោឡានទាហានបញ្ឆេះឡានចេញទៅ

« បេីឯងទៅ យេីងក៏ទៅដែរ! » តាន់នៅតែតាមមិកមិនលែង មិកអស់និយាយមានតែបេីកឡានចេញទៅយ៉ាងលឿនដូចគ្នាតែគេមិនល្ងង់នោះទេ។ គេបានទាក់ទងទៅរដ្ឋាភិបាលជប៉ុនទាំងអស់អោយបញ្ជូនកងកម្លាំងបន្ថែមដេីម្បីតរទល់ជាមួយពួកចារកម្មទាំងអស់នោះ។

     ឡានខ្មៅរលោងស្រិលដែលក្នុងនោះមានផ្ទុកគ្រួសារមហាវ៉ល់របស់យេីង អ្នកបេីកគឺជាទាហានជប៉ុនម្នាក់ គ្រប់គ្នាស្រែកច្រៀងយ៉ាងច្បារហាក់យល់ថា មិនមេនទៅដោះគ្រាប់បែកគឺទៅបុណ្យភូមិទៅវិញ

« នំប័ុង នំបុ័ង នំបុ័ងស្នូលផ្អែម នំបុ័ងប៉ាក់យ៉ុង នំបុ័ងសាប នំបុ័ងប្រៃ មានរស់ជាតិឆ្ងុយឆ្ងាញ់! » បទនំបុ័ងកំពុងតែល្បីពេញតិកតុក ទាំងជីន ណាមជូន សូហ្គា ជុងហ្គុក នឹងកូនប្រសារគាត់រួមទាំងសូប៊ីនលេីកដៃលេីកជេីងរាំគ្មានខ្វល់ក្បាលអ្នកណាទាំងអស់ ។ រហូតដល់ទាហានជប៉ុនអស់ពាក្យនិយាយទៅហេីយ

« នែ៎បង បេីកតែឡានទៅ ប្រយ័ត្នក្រឡាប់ឡានងាប់ទាំងអស់គ្នា តែខ្ញុំងាប់បងឯងក៏មិនរួចខ្លួនដែរ តាមជេរដល់ឋាននរក# » ថេយ៉ុងអេីតកមកមកនិយាយគំរាមទាហានជប៉ុនអោយគ្នាខ្លាចរអា វាសាហាវ វាធ្វេីអោយគេខ្លាច គ្រប់គ្នា គេអោយទៅនេសាទត្រីតែវាទៅនេសាទក្រពើ....។

យាយលេង!

ទឺតៗ..

ពេលនោះដែរ អេកូនរបស់ពួកគេក៏រោទ៍ឡេីង ពួកគេក៏ចុចទទួលភ្លាមនឹកស្មានថាខាងរដ្ឋាភិបាលជប៉ុនទាក់ទងមក.

« ហាឡូ ជម្រាបសួរចា៎ បងខលមកពីក្រុមហ៊ុនណាដែរបង......ប៊ឹប** » និយាយមិនទាន់បានប៉ុន្មាន ឡានទាហានជប៉ុនដែលបេីកពីក្រោយគ្រួសារមហវា៉ក់ត្រូវបានផ្ទុះជាបន្តបន្ទាប់ ហេីយការបាញ់ប្រហាបានចាប់ផ្តេីមឡេីងទៅហេីយ

« ច្បាស់ជាពួកចារកម្មមិនខាន កូនត្រៀម!! ឡានយេីងជិតទៅដល់ទ្វាព្រំដែនហេីយដាច់ខាតការពារសោសំងាត់អោយបានល្អ » ណាមជូនបានដាក់សោរជាប់ចង្កេះអោយមានសុវត្ថិភាព រួចពួកគេត្រៀមបេីកកញ្ឆក់ឡានក្នុងការប្រយុទ្ធ

ផាំង! ផាំង!  ផង!

ស្នូរកាំភ្លេីងលឺសួរមិនសំចៃ ម៉ូតូរបស់ពួកចារកម្មបានជិះមកពាំងឡានរបស់គ្រួសារមហាវ៉ល់ធ្វេីការបាញ់តទល់ឃាត់ដំណេីរការឡាន

« ធ្វេីយ៉ាងមិចទៅ? » ទាហានជប៉នកំពុងតែបេីក ដៃម្ខាងកំពុងឆ្លៀតបាញ់ ឯម្ខាងឆ្លៀតបេីកទប់សឹងតែមិនជាប់

« ឯងឈប់បាញ់? បេីកឡានបុកវាអោយងាប់ទៅ ចាំយេីងជាអ្នកតទល់! » សូហ្គាចូលមកខាងមុខហេីយងាកចេញតាមកញ្ចក់ឡាន បាញ់ក្រុមម៉ូតូខាងមុខយ៉ាងស្ទាត់ជំនាញបណ្តាលអោយមូ៉តូទាំងពីរនោះដួលត្រឡាប់ត្រឡិន

« ហាហា! លេងជាមួយណាមិនលេង មកលេងជាមួយល្បងហ្កាកំពូលអ្នកលក់ឡេអនឡាញ អួយច្រឡំ កំពូលបេសកជននោះ!! »

« សូហ្កាកូន វាងេីបមកវិញហេីយ!!! ផូង! » សូហ្កាមុខសស្លេកភ្លាមដោយមិនបានតប់ម្សៅទេ គេគេចឆ្ងោកក្បាលចូលក្នុងឡានវិញ ព្រោះមូ៉តូពីរនៅខាងមុខដែលគេបាញ់បានងេីបមកវិញ ហេីយគេបិះនឹងសុីគ្រាប់សំណរមួយគ្រាប់

« ឆុយ!! »

« ម៉ែប្រាប់ឯងហេីយវាមិនមេនមនុស្សទេ!! » ពេលនោះហេីយយេីងបានឃេីញថា ពីរអ្នកជិះមូតូសុទ្ធតែជាមនុស្សយន្តទាំងអស់។ ណាមជូននឹងប្រពន្ធបានដាក់គ្រាប់ហេីយគាត់បេីកដំបូលឡានខាងលេីរះទៅកាន់ឡានម៉ូតូពួកចារម្ម តែហាក់បីដូចជាពួកវាមិនក្រាលននាលទៅណាសោះ។ ហេីយកុំនិយាយថាមិចក៏បាត់ទាហានជប៉ុនទៅណាអស់មិចមិនចូលមកជួយ ចម្លេីយគឺ..

ផ្ទុះឡានងាប់អស់ហេីយចា៎!

     ឡាននីមួយៗបានបាញ់គ្នាទៅមកៗ តែដូចជាគ្មានភាគីម្ខាងណាចុះញោមម្ខាងណាឡេីយ បាញ់ទៅបាញ់មកឡានទាំងអស់ក៏រំកិលខិតដល់ជញ្ជាំងព្រំដែនបាត់ទៅហេីយ។ ណាមជូននឹងជីនមេីលមុខគ្នាចង់ស្លន់ ហេតុតែមកដល់ព្រំដែនបែបនេះពិបាកនឹងដោះស្រាយណាស់ ឯខាងចារកម្មដូចជាខ្លាំង ជាងកាលពីប៉ុន្មានឆ្នាំមុនទ្វេដង។
    
« យេីងគិតធ្វេីយ៉ាងមិចទៅបង? »

« ទាក់ទងទៅទាហានជប៉ុន »

« ប្រដាប់ទាក់ទងរបស់យេីងបានខូចអស់ទៅហេីយប៉ា! មិនដឹងថា មានអ្វីហេកចូលនោះទេ! ដាច់ទាំងអស់! » សូប៊ីនដែលពូកែខាងហេកប្រព័ន្ទទៅតែចាញ់ត្រង់នេះ ពួកគេម្នាក់ៗបេីកភ្នែកធំៗហេីយ

« ច្បាស់ជាពួកវាមិនខាន ចង្រៃមេន! » សូហ្គាក្តោបមាត់

ងុឺត!!

     ទីបំផុតឡានទាំងអស់បានឈប់ សូម្បីតែក្រុមឡានរបស់ពួកចារកម្ម។ ពេលនេះពួកគេទាំងគ្នាកំពុងតែនៅមុខខ្លោងទ្វាព្រំដែជាស្រេច ទាហានព្រំដែនជាច្រេីនបានដេកដួលស្លាប់យ៉ាងអាណោចអាធម្មក្រោមស្នាដៃមនុស្សយន្តត្រឹមមួយពព្រិចភ្នែក។ ឯឡាននៃសមាជិកណាមជូនត្រូវបានព័ទ្ធជិតអស់ទៅហេីយ

« ដាក់ភ្លេីងចុះ ហេីយចុះមកក្រោម ប្រគល់សោរមក!! »

« ហែងគិតថាអញភ្លេីមេនអានេះ?? » ជីនក្តៅក្រហាយណាស់ស្រែកជំទាលតាំងពីក្នុងឡានមក

« ហាសហា! »

« ងាប់ហេីយ សេីចដូចឆ្កែឆ្លាក់ឆ្អឹង!! » ជុងហ្គុកបានស្រែកជេរមកដូចគ្នា

« ជិតងាប់ហេីយនៅបានសម្តីទៀតពួកឯង យេីងនិយាយម្តងទៀតចុះឬមិនចុះ? »

« មិនអញមិនចុះ! ហែងចង់ធ្វេីស្អីអញ? » ថេយ៉ុង

« ចុះបេីយេីងបាញ់បំបែកក្បាលកូនប្រសារពៅឯងគិតយ៉ាងមិចទៅណ៎....!! »

« ហូប៊ី!???? » ពួកគេទាំងគ្រួសារភ័យស្លន់បេីកភ្នែកធំៗគ្រប់ៗគ្នាក្រោយពីឃេីញពួកវាចាប់ហូប៊ីចុះមក។ ហូប៊ីត្រូវបានចងមាត់ជាប់ ចំណែកភ្នែកវិញយំដោយសារតែភ័យខ្លាច សូប៊ីនខឹងខ្លាំងណាស់ នាយចង់ចុះពីលេីឡានទៅជួយមនុស្សដែលខ្លួនស្រឡាញ់ តែត្រូវបានជុងហ្ូកនឹងសូហ្គាចាប់

« លែងខ្ញុំ!! ហូប៊ី!!! »

« ឯងឆ្កួតឬយ៉ាងមិច? ចង់ងាប់ទាំងអស់គ្នាមេនទេ!!!! »

« ហូប៊ី...»

« ហ្ហឹកៗ...» រាងតូចគ្មានពាក្យអីនិយាយក្រៅតែពីយំសម្លឹងមេីលសូប៊ីនទេ។ បន្ទាប់មកមេក្នុងចំនួនចារកម្មទាំងអស់នោះ បានដោះស្រោមមុខចេញប ង្ហាញការពិតចេញមកថាគេជាអ្នកណា...

« សាស្ត្រាញ!!!! »

« ហាសហា អេីគឺយេីង! ឯងគិតថាគ្រាប់បែកប៉ុណ្ណឹងអាចធ្វេីអោយយេីងងាប់បានដោយងាយមេនទេ? ភ្លេចហេីយឬថាយេីងមានមនុស្សយន្តជាច្រេីន!! ហាសហា » កាលដែលបំផ្ទុះក្រុមហ៊ុនរបស់សាស្ត្រាញចោល គាត់មិនបានស្លាប់ទេ ក្រោយពេលផ្ទះភ្លាម គាត់បានស្រែកបញ្ជាអោយមនុស្សយន្តទាំងប៉ុន្មាន ចូលមកទ្រដែកដែលធ្លាប់បាក់ស្រុតនឹងនាំគាត់ចាកចេញទៅទាន់ស្របពេលភ្លេីងបានដុតកំទិចទីនោះ ដោយគ្រួសារណាមជូនមិនបានឃេីញនោះទេ។ តែពេលនោះគាត់ជិតនឹងងាប់តិចដែរ!!

« យេីងបានតាមដានពួកឯងមកជាយូរ! ហេីយក៏អរគុណដែលចិញ្ចឹមកូនយេីង!  »

« ដោះលែងកូនយេីងទៅ! យេីងនឹងអោយកូនសោរទៅឯងភ្លាម! » ណាមជូន

« អ្ហឹម...អ្ហឹម! » ហូប៊ីគ្រវីក្បាកតតតាត់ចង់និយាយប្រាប់គាតើថា កុំធ្វេីបែបនេះអី

« ប៊ីកូន ជីវិតកូនលេីសពីកូនសោរមួយដុំនេះទៅទៀត! »
ត្រង់នេះក៏បានបង្ហាញកែវភ្នែកនៃសមាជិកគ្រប់ៗរូបបានសម្លឹងទៅកាន់ហូប៊ីពោរពេញដោយក្តីស្រឡាញ់ វាជាទំហំនៃពាក្យថាគ្រួសារ ពួកគាត់មិនអាចបាត់ចង់មនុស្សដែលពួកគាត់ស្រឡាញ់បានឡេីយ

« ហឹស! ល្បិចពួកឯងនេះយេីងតាមមិនទាន់ទេ ឆាប់ចុះមកហេីយលេីកដៃឡេីងលេីទៅ!! »

« បាន..! » គ្រប់គ្នាបានធ្វេីតាមបញ្ឈារបស់សាស្រ្តាញ ដោយទម្លាក់កាំភ្លេីងចុះអស់រលីង លេីកដៃឡេីយលេីហេីយដេីរចុះមកម្នាក់ម្តងៗ។ ចុះមកដល់ភ្លាម ក៏ត្រូវបានកូនចៅសាស្ត្រាញ ចាប់ដាក់ខ្នោះទាំងអស់ ឯកូនសោសំងាត់បានដល់ដៃសាស្ត្រាញបាត់ទៅហេីយ។

« ហាសហា! រង់ចាំផែនដីមួយនេះវិនាសសកម្មទៅ ពួកឯងនឹងងាប់ទាំងអស់គ្នាមិនខាន!! »

« ឯងបានអ្វីដែលឯងចង់បានហេីយ ប្រគល់ហូប៊ីមកអោយយេីងវិញមក!!! » សូប៊ីនស្រែកទាំងកំហឹង គេសឹងតែយំចេញមក តែប្រឹងទប់ណាស់

« ជុជុ! មិនសប្បាយលេងទេ! លឺថាឯងស្រឡាញ់ហូប៊ីណាស់មេនទេ? ហឹស! តែវាក៏បានបោកប្រាស់ចិត្តកូនយេីងដែរអាចង្រៃ ផាច់! ផាច់! » ថ្ពាល់ក្រពុំស្អាតងាកទៅម្ខាងឆ្វេងម្ខាងស្តាំតាមកម្លាំងទះរបស់វ័យចំណាស់ គាត់ទះរាងតូចទៅមកមិនក្រោមដប់ដៃដេីម្បីសងជំនឿចិត្តរបស់កូនប្រុសគាត់

« ហ្ហឹក អាចង្រៃកុំវៃគេ!!! កុំវៃគេ!!!! » ទាំងគ្រួយារស្រែកឃាត់ អ្នកខ្លះក៏យំ អ្នកខ្កះខំប្រឹងរេីចង់ទៅជួយ ចំនែកសូប៊ីនវិញ គេលុតជង្គង់ចុះដល់ដីបាត់ទៅហេីយ

« យេីងអង្វរឯង កុំវៃហូប៊ីអី ចង់វៃក៏វៃយេីងមក កុំវៃគេ!! »

« ហឹស! ឯងក៏ម្នាក់ដែរ! យេីងគួរតែសម្លាប់ឯងចោលល្អទេ? »

« សម្លាប់យេីងមក បាញ់យេីងមកបេីឯងចង់ ដោះលែងហូប៊ីទៅ!! » សូប៊ីនមិនខ្លាចក្នុងការស្លាប់ជំនួសមនុស្សដែលគេស្រឡាញ់នោះទេ។ គេស្រែកបញ្ឆេះកំហឹងសាស្តរាញ អត់មិនបានសាស្ត្រាញទាញកាំភ្លេីងចេញពីដៃមនុស្សយន្តរបស់គាត់ហេីយកេះកៃបាញ់..

ក្រឹប..

« បា៉ឈប់ទៅ!!!! »

« មិកកូន »

« មិក! »

Continue Reading

You'll Also Like

46.7K 2.7K 22
𝐁𝐨𝐨𝐤 # 𝟏 𝐨𝐟 𝐓𝐡𝐞 𝐑𝐚𝐚𝐳 𝐬𝐞𝐫𝐢𝐞𝐬. Love or betrayal? Consumption of betrayals. Internal betrayal? Yes! Will they be overcome? Or W...
75.9K 1.9K 70
"mom, dad, Im married!" lahat ng relatives namin ay nagulat sa announcment ko. Sino ba naman kasi ang mag aakala na ang unica ija ng pamilyang Letpr...
166K 425 102
Erotic shots
133K 510 38
Smut 18+ ONLY! ⚠️WARNING⚠️ ⚠️CONTAINS MUTURE CONTENT⚠️ ⚠️VERY SEXUAL 18+⚠️ 22 year old Raven Johnson is just going to her yearly doctors appointment...