MR BADBOY // j.jk x k.th

By JTaekie

170K 11.3K 308

"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...and if you a... More

introduction
Chapter 1: ម្ចាស់បំណុល
Chapter 2: កុំធ្វើបាបកូនប្រុសខ្ញុំអី
Chapter 3: ប្រគល់កូនប្រុសអ្នកស្រីមកឲ្យខ្ញុំ
Chapter 4: រត់ទៅបើគិតថាអាចរត់រួច!
Chapter 5: ហេតុអីយំ ?
Chapter 6: ខ្ញុំចង់ទៅរកអ្នកម៉ាក់!
Chapter 7: ខ្ញុំ...ខ្ញុំសុំទោស!
Chapter 8: កូនបំណុល និង កម្មសិទ្ធិ
Chapter 10: ស្លូតៗបែបនេះយើងចូលចិត្ត
Chapter 11: my innocent baby boy
Chapter 12: childhood crush
Chapter 13: គាត់អរគុណខ្ញុំ?
Chapter 14: my kitten, my good boy ⚠️
Chapter 15: ឯងចង់ទៅផ្ទះវិញទេ?
Chapter 16: គាត់គួរឲ្យស្រលាញ់ណាស់
Chapter 17: ចុះទម្រាំតែស្រាតទៀតនោះ?
Chapter 18: យ៉ាងម៉េចដែរពេញចិត្តទេ?
Chapter 19: យើងចង់រំលោភឯងខ្លាំងណាស់
Chapter 20: ខ្ញុំខ្លាចហើយកុំសម្លាប់ខ្ញុំអី
Chapter 21: Laura?
Chapter 22: បញ្ឈប់ការងារគេចុះ
Chapter 23: អាត្មានិយម
Chapter 24: មុខមាត់គួរឲ្យចង់គយគន់
Chapter 25: យើងនឹកឯងខ្លាំងណាស់ kitten!
Chapter 26: មិនដែលស្គាល់សូម្បីតែឈ្មោះ
Chapter 27: អនាគតប៉ាម៉ាក់ក្មេក
Chapter 28: សម្ពាធមួយដ៏ធំ
Chapter 29: that blonde haired boy
Chapter 30: លើកលែងតែម្នាក់ប៉ុណ្ណោះ
Chapter 31: នឹកណាស់ដឹងទេ?
Chapter 32: លោកម្ចាស់ញញឹមដាក់ខ្ញុំ?
Chapter 33: សុំថើបត្រង់នេះបានទេ?
Chapter 34: លើកដំបូង 🔞
Chapter 35: kitten ជារបស់បង
Chapter 36: គាត់មិនបានស្រលាញ់ខ្ញុំទេ
Chatper 37: ឬមួយក៏យើងស្រលាញ់គេ?
Chpater 38: ចង់ញ៊ាំ lollipop ទេ?
Chatper 39: អូនស្រលាញ់លោកម្ចាស់🔞
Chapter 40: kitten! Baby! អូនសម្លាញ់
Chapter 41: បងយកឲ្យបានទាំងអស់
Chapter 42: អូនស្អាតខ្លាំងណាស់
Chapter 43: អូនស្រវឹងហើយ Tae
Chapter 44: មីង! ខ្ញុំ...ខ្ញុំចង់ក្អួត
Chapter 45: វាមិនអាចទៅរួចទេ
Chapter 46: នរណាធ្វើបាបអូន?
Chatper 47: គេជាកូនរបស់ពួកយើង
Chapter 48: សុំទោសប្រពន្ធយើងភ្លាម!
Chapter 49: សុំទោស
Chapter 50: កូនក្មេងរបស់បង
Chapter 51: ដៃបងកើតអី?
Chapter 52: បងរស់ខ្វះអូនមិនបានទេ
Chatper 53: វាជាយប់របស់ពួកយើង 🔞
Chapter 54: បងចង់ចាញ់កូនជំនួសអូន
Chapter 55: សុបិន្តអាក្រក់
Chapter 56: Happy Valentine's day
Chapter 57: ភ្នាល់គ្នាពីឥឡូវទេ?
Chapter 58: គ្រប់យ៉ាងនឹងមិនអីនោះទេ!
Chapter 59: ខ្ញុំត្រូវតែរឹងមាំដើម្បីកូន
Chapter 60: គ្រប់យ៉ាងនឹងត្រូវបានបកស្រាយ
Chapter 61: ហេតុអីនាងត្រឡប់មកវិញ?
Chapter 62: ម្ចាស់តាចង់ជួបមុខអូន
Chapter 63: មានចៅទួតឲ្យយើងទៀតផង?
Chapter 64: FIRST BORN CHILD
Chapter 65: ពិធីរៀបអាពាហ៍ពិពាហ៍
Chapter 66: My bride
Chapter 67: ជាប្អូនស្រីឬក៏ជាមនុស្សពិសេស?
Chapter 68: អូនមិនខុសពីកូនក្មេងទេ
Chapter 69: ពួកយើងជិះសេះតាមរកទៅ
Chapter 70: បងចង់ថ្នាក់ថ្នមអូន 🔞
Chapter 71: យើងនឹងស្រលាញ់គ្នារហូតទៅ
Chapter 72: ពូកែរំអ៊ួយដូចអូនខ្លាំងណាស់
Chapter 73: hyunhee ចេញមកតាមណា
Chapter 74: អ្នកស្នងតំណែង

Chapter 9: វា...វាគឺជាកំហុសរបស់ខ្ញុំ

2.7K 164 4
By JTaekie

Jungkook ស្ថិតនៅក្នុងបន្ទប់ទទួលភ្ញៀវតែម្នាក់បន្ទាប់ពី hyunjin បានចាកចេញទៅបាត់។ បន្តិចក្រោយមកនាយក៏នឹកឃើញដល់រឿងម្យ៉ាងដែលនាយមានអារម្មណ៍ថាភ្លេចនិងធ្វើឲ្យនាយងឿងឆ្ងល់ឡើងមកភ្លាមៗ។

« ក្រែងព្រឹកមិញនេះអា hyun វាថា Minho ត្រឡប់មកវិញថ្ងៃស្អែកហេស៎? ហេតុអីក៏ Minho ឡើងមកថ្ងៃនេះ? » Jungkook និយាយជាមួយខ្លួនឯងទាំងជ្រួញចិញ្ចើមឆ្ងល់ទើបនាយក៏ក្រោកឈរដើរចេញទៅរក Minho ដើម្បីសាកសួរឲ្យអស់ចម្ងល់។

Taehyung ឡើងមកសង្ងំយំនៅក្នុងបន្ទប់តែម្នាក់ឯងបន្ទាប់ពីរត់គេចពីរាងក្រាសដែលបានប៉ះពាល់គេដោយគ្មានការសុំអនុញ្ញាតពីម្ចាស់ខ្លួនប្រាណ។

« ខ្ញុំស្អប់លោក! » Taehyung យំខ្សឹកខ្សួលនិយាយម្នាក់ឯងខ្សឹបៗដោយការខឹងស្អប់ទៅកាន់ Jungkook ដែលហ៊ានមកប៉ះពាល់គេបែបនេះ។ Taehyung ជាមនុស្សដែលស្អប់ការប៉ះពាល់របស់អ្នកដទៃដែលខ្លួនគេមិនបានអនុញ្ញាត វាធ្វើឲ្យគេមានអារម្មណ៍ថាភ័យខ្លាចនិងថប់ៗពេលដែលមានមនុស្សមកស្ទាបអង្អែលគេបែបស្រើបស្រាលអីបែបនេះ។

Taehyung ទម្លាក់ខ្លួនគេងទាញភួយមកដណ្ដប់ទាំងក្នុងពោះកំពុងតែធ្វើទុក្ខគេស្ទើរចេញក្អួតមកទៅហើយ គេទើបតែញ៊ាំអីហើយព្រឹកមិញនេះសោះ តែគេនៅមានអារម្មណ៍ថាឃ្លានបន្តិចអត់បន្តិចទើបធ្វើឲ្យគេច្រាលចង់ចេញក្អួតមកវិញ តែនាយតូចមិនព្រមទៅរកអ្វីញ៊ាំនោះទេគេសុខចិត្តសង្ងំគេងវិញ ព្រោះមិនចង់ចេញទៅជួបជាមួយនឹងនាយម្នាក់នោះទៀត។

***

« ខ្ញុំមានបានថាឡើងមកស្អែកពីពេលណា hyung? Hyunjin វាស្ដាប់ច្រឡំទេដឹងទើបប្រាប់ថាស្អែកខ្ញុំឡើងមកកូរ៉េវិញ! » Minho និយាយប្រកែកជាមួយ Jungkook នៅក្នុងបន្ទប់របស់នាយ។

« ប៉ុន្មានថ្ងៃនេះវាដូចជាលេងសើចច្រើនណាស់ មិនដឹងទៅសប្បាយចិត្តនឹងរឿងអ្វីមកទេ! តែឃើញវាសប្បាយបែបនេះក៏ល្អដែរ » Jungkook

« ឬមួយក៏វាមានស្នេហា? » Minho សើចឡើងជាមួយ Jungkook ពេលលួចនិយាយដើមរបស់ hyunjin។ ពួកគេមិនដែលលេងសើចបែបនេះជាមួយនរណាផ្សេងក្រៅពីមនុស្សក្នុងគ្រួសារនិងមិត្តភក្តិឡើយ ហើយពេលវេលាលេងសើចរបស់ពួកគេក៏មានកំណត់ផងដែរ។

« យើងទៅវិញហើយឯងសម្រាកបន្តចុះ » Jungkook ដើរចេញពីបន្ទប់ Minho មកវិញនិងឡើងទៅបន្ទប់របស់នាយដើម្បីសម្រាក ព្រោះថ្ងៃនេះគ្មានការងារអ្វីធំដុំនិងច្រើនណាស់ណានោះទេ យកពេលមកសម្រាកយកកម្លាំងខ្លះក៏ល្អម្យ៉ាងដែរ។

Jungkook បោះជំហានឡើងមកខាងលើមួយៗរហូតមកដល់ផ្លូវជួរបន្ទប់របស់នាយដែលនៅខាងឆ្វេងដៃ ដែលនៅជាប់បន្ទប់របស់នាយគឺជាបន្ទប់របស់ Taehyung នេះឯង។ Jungkook បោះជំហានជើងស្រាលៗដោយមិនបង្ករសម្លេងរំខាន នាយមកឈរពីទល់មុខបន្ទប់របស់រាងតូច មុននឹងរុញទ្វារចូលទៅយឺតៗបើកមើលដើម្បីចង់ដឹងថាក្មេងម្នាក់នោះកំពុងតែធ្វើអ្វី? រាងក្រាសរេភ្នែកសម្លឹងឃើញនាយល្អិតកំពុងគេងបែរខ្នងដាក់នាយ ទើបនាយក៏ដើរចូលទៅរកគេក៏ឃើញថាគេបានគេងលក់បាត់ទៅហើយ។

''សូម្បីតែគេងក៏គួរឲ្យស្រលាញ់ដែរ'' Jungkook ឧទានឡើងក្នុងចិត្ត ក្រោយមកស្នាមញញឹមដ៏ស្រទន់របស់នាយក៏លេចឡើងមកដោយឯកងងទាំងគ្មានមូលហេតុបន្ទាប់ពីឈរសម្លឹងមុខគួរឲ្យស្រលាញ់របស់ក្មេងដែលបានគេងលង់លក់នោះ។

« អ្នកម៉ាក់...!! » Taehyung គេងមមើមមាយបម្រាស់ខ្លួនព្រមទាំងបង្ហូរទឹកភ្នែកទាំងដែលគេកំពុងតែគេងសោះ ឃើញបែបនេះហើយ Jungkook ក៏ចាប់ផ្ដើមស្លន់ស្លោរមិនដឹងថាត្រូវធ្វើបែបណា?

« នេះគេយល់សប្តិអាក្រក់ទៀតហើយហេស៎? » Jungkook រៀបនឹងចូលទៅគេងក្បែរគេទៅហើយ តែនាយទើបតែនឹកឃើញរឿងកាលពីព្រឹកមិញនេះដែលរាងតូចយំដោយសារនាយ ដែលនាយបានមកគេងឱបគេបែបនេះឯងទើបធ្វើឲ្យគេភ័យខ្លាច។

« យើងមិនគួរចិត្តទន់ចំពោះគេទេ » រាងក្រាសនិយាយរំលឹកខ្លួនរួចក៏ប្ដូរទឹកមុខមកជាគួរឲ្យខ្លាច បន្ទាប់មកនាយក៏បោះជំហានចាកចេញពីទីនោះ។

***

ពេលនេះមេឃក៏ចាប់ផ្ដើមល្ងាចទៅហើយ ម្នាក់ៗនាំគ្នាញាប់ដៃញាប់ជើងធ្វើម្ហូបសម្រាប់ Jungkook និង hyunjin នាពេលល្ងាចនេះ ហើយក៏មានម្ហូបសម្រាប់ទទួល Minho ផងដែរ...។

Taehyung លបៗចុះមកខាងក្រោមដើម្បីរកអីញ៊ាំព្រោះគេមានអារម្មណ៍ថាឃ្លានបន្ទាប់ពីភ្ញាក់ពីគេង នាយល្អិតមិនដឹងថាគួរធ្វើអ្វីហើយក៏មិនដឹងថាគួរចេញទៅណាដូចគ្នា ព្រោះគេមិនស្គាល់ទីនេះទេ។

« អេ៎!! ប្រុសតូចនៅឈរធ្វើអីនៅទីនោះ ? » មីង Yun ដើរកាត់ឃើញ Taehyung ឈរលឹបល៎រៗនៅមាត់ជណ្ដើរចុះមកខាងក្រោមគាត់ក៏ហៅធ្វើឲ្យរាងតូចភ្ញាក់និងបានងាកទៅរកអ្នកដែលបានហៅខ្លួន។

« មីង!! » Taehyung សើចស្ញេញដាក់គាត់រួចក៏ដើរទៅតាមគាត់ចូលទៅក្នុងផ្ទះបាយ។ មុននេះមីង Yun លើកអាហារមករៀបចំដាក់លើតុក្នុងបន្ទប់ទទួលទានអាហារក៏បានឃើញ Taehyung ឈរនៅមាត់ជណ្ដើរម្នាក់ឯងទើបគាត់ក៏ហៅគេសួរតែម្ដងទៅ។

« នេះ Tae ត្រូវការអីហេស៎ចាំមីងយកឲ្យ » គាត់សួរនិងញញឹមដាក់គេ។

« ខ្ញុំសុំញ៊ាំទឹកដោះគោនេះបានទេ ? » Taehyung ចង្អុលទៅកាន់កែវទឹកដោះគោនៅលើថាសដែលកំពុងរៀបចំរៀបនឹងយកចេញទៅដាក់លើតុអាហារ។

« គឺទឹកដោះគោនេះសម្រាប់លោកប្រុស hwang ទេ! បើ Tae ចង់ញ៊ាំចាំបន្តិចទៀតមីងចាក់ឲ្យណា » គាត់ញញឹមដាក់គេយ៉ាងផ្អែមល្ហែមដោយក្នក់ក្នាញ់នឹងរឹកពារគួរឲ្យស្រលាញ់របស់ Taehyung ។

« អរគុណមីង- » រកតែរៀបពាក្យអរគុណមិនទាន់ Taehyung ក៏ត្រូវបានកាត់សម្ដីដោយនរណាម្នាក់។

« នរណាអនុញ្ញាតឲ្យអ្នកបម្រើស៊ីផឹកមុនម្ចាស់? ហ៊ឹស? » Jungkook បន្លឺសម្ដីឡើងទៅកាន់ Taehyung និងសម្លឹងទៅកាន់គេដោយក្រសែរភ្នែកយ៉ាងគួរឲ្យខ្លាចរអា។ នាយចុះមកពីខាងលើមកក៏បានឮទើបនាយក៏និយាយឡើងធ្វើឲ្យ Tae ភ័យស្លេកមុខស្លេកមាត់នឹងឈរពួនពីក្រោយមីង Yun ដើម្បីឲ្យមីង Yun ជួយគេពីប្រុសអាក្រក់ម្នាក់នោះ។

« សុំទោសលោកម្ចាស់វាគឺជាកំហុសរបស់ខ្ញុំ មិនមែនជាកំហុសរបស់ Taehyung ទេ! បើលោកម្ចាស់ចង់ដាក់ទោសក៏ទម្លាក់វាមកលើខ្ញុំមក » មីង Yun ឈរចំពោះមុខ Jungkook ដែលដើរចូលមករកគាត់។ គាត់ក៏ឱនមុខចុះនិងនិយាយការពារ Taehyung ដូចជាកូនដោយគាត់ជាអ្នកទទួលយកកំហុសគ្រប់យ៉ាងជំនួស Taehyung ទាំងដែលដឹងស្រាប់ហើយថាមុននេះ Tae ជាអ្នកសុំគាត់ផឹកទឹកដោះគោមួយនោះហើយគាត់ក៏យល់ព្រមថានឹងចាក់ឲ្យគេផឹកនៅពេលក្រោយ។

« មីង!! វា...វាគឺជាកំហុសរបស់ខ្ញុំទេ » Taehyung ចេញមុខមកទទួលកំហុសវិញទាំងដែលគ្មាននរណាម្នាក់មានកំហុសឡើយ។ Taehyung ចេញពីក្រោយខ្នងមីង Yun មកឈរក្បែរដៃរបស់គាត់ចំពោះមុខរាងក្រាសដែលកំពុងសម្លឹងមកកាន់គេដោយកែវភ្នែកនិងទឹកមុខដូចជាបិសាចយ៉ាងអញ្ចឹង។

« ធ្វើខុសចេះទទួលស្គាល់យើងចូលចិត្ត! កុំឲ្យមានជាលើកទីពីរឲ្យសោះ! » និយាយចប់ភ្លាមនាយរៀបនឹងដើរចេញទៅហើយតែក៏នឹកឃើញរឿងមួយទើបនាយបែរមករកមីង Yun និង Taehyung វិញដែលនៅតែរក្សាសណ្ដាប់ធ្នាប់និងឱនមុខចុះដដែល។

« មីង Yun ទៅធ្វើការរបស់មីងចុះខ្ញុំត្រូវការនិយាយជាមួយគេ »

« ចាស៎លោកម្ចាស់ » មីង Yun ឱនគំនាបលានាយបន្តិចរួចងាកសម្លឹងរាងតូចជាលើកចុងក្រោយមុននឹងដើរចេញទៅដោយទុកឲ្យ Taehyung នៅម្នាក់ឯងជាមួយនឹងលោកម្ចាស់ដែលគួរឲ្យខ្លាចម្នាក់នោះ។

« មើលមុខយើង! » Jungkook បញ្ជាឯរាងតូចស្ទាក់ស្ទើរមិនហ៊ានងើបមុខឡើងសម្លឹង Jungkook ឡើយព្រោះតែគេខ្លាចនឹងទឹកមុខរបស់នាយ។

« យើងមិនចូលចិត្តនិយាយច្រើនដង » Jungkook និយាយយ៉ាងតឹងរឹងធ្វើឲ្យរាងតូចងើបមុខយឺតៗទៅសម្លឹងមុខនាយតាមការបញ្ជាមុននេះ។

« ស្ដាប់ឲ្យច្បាស់! ចាប់ពីស្អែកនេះទៅឯងគ្មានសិទ្ធិធ្វើអីដោយសេរីឡើយ ឯងត្រូវតែក្រោកពីព្រឹកធ្វើការងារផ្ទះក្នុងនាមជាអ្នកបម្រើនិងជាកូនបំណុលរបស់យើង! ហើយកុំគិតថាមានគំនិតចង់រត់គេចឲ្យសោះ មិនអញ្ចឹងទេឯងនឹងបានដឹងថាយើងនឹងធ្វើអ្វីទៅលើឯង » Jungkook ណែនាំចេញបញ្ជាឲ្យរាងតូចធ្វើតាមសម្ដីរបស់នាយនិងមួយប្រយោគចុងក្រោយនាយក៏ឱនទៅខ្សឹបក្បែរត្រចៀករបស់ Taehyung ដោយភ្ជាប់មកជាមួយនឹងស្នាមញញឹមចុងបបូរមាត់ដូចជាបិសាច ធ្វើឲ្យរាងតូចញ័រជើងមួយរំពេច។

To be continued......

***

ហឿងនេះ so tpae ព្រោះពីរ-បីភាគហៃនៅអត់ទាន់យប់ហើយចូលថ្ងៃថ្មីទៀត? 😨 ហួចព្រឹត្តការណ៍ក្នុងមួយថ្ងៃច្រើនយ៉ាងហ្នឹង?? 🥹

Continue Reading

You'll Also Like

10.8K 221 48
Excerpt: I glanced at him. His jaw clenched and grip on the steering tighter turning his knuckles white. His expensive watch winked at me in the moon...
10.3K 548 42
កុលាបតែងមានបន្លា បើហ៊ានប៉ះវានិងមុតដៃហើយមនុស្សក៏ដូចគ្នាដែរ ។ស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីនាក់ ចុះបើ កើតចេញពីការសន្យារបស់មនុស្សបួននាក់វិញ តើស្នេ...
1.4M 34.2K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
4.1M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...