MR BADBOY // j.jk x k.th

By JTaekie

173K 11.4K 309

"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...and if you a... More

introduction
Chapter 1: ម្ចាស់បំណុល
Chapter 2: កុំធ្វើបាបកូនប្រុសខ្ញុំអី
Chapter 3: ប្រគល់កូនប្រុសអ្នកស្រីមកឲ្យខ្ញុំ
Chapter 4: រត់ទៅបើគិតថាអាចរត់រួច!
Chapter 5: ហេតុអីយំ ?
Chapter 6: ខ្ញុំចង់ទៅរកអ្នកម៉ាក់!
Chapter 7: ខ្ញុំ...ខ្ញុំសុំទោស!
Chapter 9: វា...វាគឺជាកំហុសរបស់ខ្ញុំ
Chapter 10: ស្លូតៗបែបនេះយើងចូលចិត្ត
Chapter 11: my innocent baby boy
Chapter 12: childhood crush
Chapter 13: គាត់អរគុណខ្ញុំ?
Chapter 14: my kitten, my good boy ⚠️
Chapter 15: ឯងចង់ទៅផ្ទះវិញទេ?
Chapter 16: គាត់គួរឲ្យស្រលាញ់ណាស់
Chapter 17: ចុះទម្រាំតែស្រាតទៀតនោះ?
Chapter 18: យ៉ាងម៉េចដែរពេញចិត្តទេ?
Chapter 19: យើងចង់រំលោភឯងខ្លាំងណាស់
Chapter 20: ខ្ញុំខ្លាចហើយកុំសម្លាប់ខ្ញុំអី
Chapter 21: Laura?
Chapter 22: បញ្ឈប់ការងារគេចុះ
Chapter 23: អាត្មានិយម
Chapter 24: មុខមាត់គួរឲ្យចង់គយគន់
Chapter 25: យើងនឹកឯងខ្លាំងណាស់ kitten!
Chapter 26: មិនដែលស្គាល់សូម្បីតែឈ្មោះ
Chapter 27: អនាគតប៉ាម៉ាក់ក្មេក
Chapter 28: សម្ពាធមួយដ៏ធំ
Chapter 29: that blonde haired boy
Chapter 30: លើកលែងតែម្នាក់ប៉ុណ្ណោះ
Chapter 31: នឹកណាស់ដឹងទេ?
Chapter 32: លោកម្ចាស់ញញឹមដាក់ខ្ញុំ?
Chapter 33: សុំថើបត្រង់នេះបានទេ?
Chapter 34: លើកដំបូង 🔞
Chapter 35: kitten ជារបស់បង
Chapter 36: គាត់មិនបានស្រលាញ់ខ្ញុំទេ
Chatper 37: ឬមួយក៏យើងស្រលាញ់គេ?
Chpater 38: ចង់ញ៊ាំ lollipop ទេ?
Chatper 39: អូនស្រលាញ់លោកម្ចាស់🔞
Chapter 40: kitten! Baby! អូនសម្លាញ់
Chapter 41: បងយកឲ្យបានទាំងអស់
Chapter 42: អូនស្អាតខ្លាំងណាស់
Chapter 43: អូនស្រវឹងហើយ Tae
Chapter 44: មីង! ខ្ញុំ...ខ្ញុំចង់ក្អួត
Chapter 45: វាមិនអាចទៅរួចទេ
Chapter 46: នរណាធ្វើបាបអូន?
Chatper 47: គេជាកូនរបស់ពួកយើង
Chapter 48: សុំទោសប្រពន្ធយើងភ្លាម!
Chapter 49: សុំទោស
Chapter 50: កូនក្មេងរបស់បង
Chapter 51: ដៃបងកើតអី?
Chapter 52: បងរស់ខ្វះអូនមិនបានទេ
Chatper 53: វាជាយប់របស់ពួកយើង 🔞
Chapter 54: បងចង់ចាញ់កូនជំនួសអូន
Chapter 55: សុបិន្តអាក្រក់
Chapter 56: Happy Valentine's day
Chapter 57: ភ្នាល់គ្នាពីឥឡូវទេ?
Chapter 58: គ្រប់យ៉ាងនឹងមិនអីនោះទេ!
Chapter 59: ខ្ញុំត្រូវតែរឹងមាំដើម្បីកូន
Chapter 60: គ្រប់យ៉ាងនឹងត្រូវបានបកស្រាយ
Chapter 61: ហេតុអីនាងត្រឡប់មកវិញ?
Chapter 62: ម្ចាស់តាចង់ជួបមុខអូន
Chapter 63: មានចៅទួតឲ្យយើងទៀតផង?
Chapter 64: FIRST BORN CHILD
Chapter 65: ពិធីរៀបអាពាហ៍ពិពាហ៍
Chapter 66: My bride
Chapter 67: ជាប្អូនស្រីឬក៏ជាមនុស្សពិសេស?
Chapter 68: អូនមិនខុសពីកូនក្មេងទេ
Chapter 69: ពួកយើងជិះសេះតាមរកទៅ
Chapter 70: បងចង់ថ្នាក់ថ្នមអូន 🔞
Chapter 71: យើងនឹងស្រលាញ់គ្នារហូតទៅ
Chapter 72: ពូកែរំអ៊ួយដូចអូនខ្លាំងណាស់
Chapter 73: hyunhee ចេញមកតាមណា
Chapter 74: អ្នកស្នងតំណែង

Chapter 8: កូនបំណុល និង កម្មសិទ្ធិ

2.9K 154 2
By JTaekie

ថ្ងៃនេះ Jungkook បានចេញពីធ្វើការងាររបស់នាយមុនម៉ោងនិងលឿនជាងធម្មតា ព្រោះឮមកថាក្មេងដែលនៅឯវិមានយំដោយសារនាយឡើងឈឺទៅហើយ ទើបនាយក៏សម្រេចចិត្តត្រឡប់មកវិមានវិញមុនរសៀល។

បន្ទាប់ពីចតឡានទុកដាក់រួចរាល់ Jungkook ក៏បោះជំហានចូលទៅខាងក្នុងរៀបនឹងឡើងទៅខាងលើទៅហើយ ស្រាប់តែនាយក៏ក្រឡេកឃើញរាងតូចដើរទៅណាក៏មិនដឹង ទើបនាយក៏ដើរតាមពីក្រោយគេដោយមិនឲ្យអ្នកខាងមុខបានដឹងខ្លួននោះឡើយ។

''គេចូលទៅទីនោះធ្វើអី?'' Jungkook ឧទានឡើងក្នុងចិត្តទាំងជ្រួញចិញ្ចើមចូលគ្នាមុននឹងដើរតាមពីក្រោយរាងតូចដែលកំពុងចូលទៅខាងក្នុងរួចក៏...

« នរណាអនុញ្ញាតឲ្យឯងចូលទៅទីនោះ? » Jungkook ឈរសម្លឹងពីមាត់ទ្វារនៃបន្ទប់ដាក់សៀវភៅទាំងទឹកមុខគួរឲ្យខ្លាច ឯរាងល្អិតក៏រហ័សបែររកប្រភពសម្លេងភ្លាមហើយក៏ចាប់ផ្ដើមភ័យបែកញើសញ័រខ្លួនតតាត់ ពេលរាងក្រាសសម្លឹងមកកាន់គេដូចជាចង់ចាប់ហែកសាច់របស់គេជាចំរៀកៗអញ្ចឹង។

« ខ្ញុំ...ខ្ញុំសុំទោស! » Taehyung និយាយសុំទោសទៅកាន់រាងក្រាសទាំងញ័របបូរមាត់ចង់យំ ព្រមទាំងឱនមុខចុះក្រោមមិនហ៊ានងើបទៅប្រឈមជាមួយនឹងរាងក្រាសឡើយ។

Jungkook ឈានជំហានជើងមួយៗដើរទៅមុខឯរាងតូចក៏ឈានជំហានជើងមួយៗថយទៅក្រោយរហូតទាល់តែខ្លួនរបស់គេប៉ះនឹងតុធ្វើឲ្យគេភ្លាត់ជំហរដួលទៅអង្គុយលើតុមួយនោះដោយមាន Jungkook ឈរនៅចំកណ្ដាលមុខរបស់គេតែម្ដង។

« នរណាអនុញ្ញាតឲ្យឯងឈានជើងចូលបន្ទប់ដាក់សៀវភៅរបស់យើង? » Jungkook សួរទៅកាន់គេដោយសម្លេងត្រជាក់ស្រេបស្ដាប់ហើយគួរឲ្យកោតខ្លាច និងដើរចូលទៅកាន់តែគៀកនឹងរាងតូចដែលគិតតែពីឱនមុខចុះគេចពីនាយ។

« .... » គ្មានការឆ្លើយតបមកវិញឡើយ កាន់តែធ្វើឲ្យរាងក្រាសមិនចូលចិត្តនិងមួរម៉ៅឡើងមកភ្លាមៗ។

« និយាយ! » Jungkook ស្រែកសម្លុតដាក់មុខគេធ្វើឲ្យ Taehyung ភ្ញាក់កន្ត្រាក់ខ្លួនទាំងភ័យខ្លាច មុននឹងតំណក់ទឹកភ្នែកមួយតំណក់របស់គេស្រក់ចុះមក។

« ខ្ញុំ...ខ្ញុំគ្រាន់តែចង់មកអានសៀវភៅប៉ុណ្ណោះ! » Tae ចាប់ផ្ដើមអណ្ដើតអណ្តក់និងនិយាយយ៉ាងត្រដិត។ បន្តិចក្រោយមកគេក៏ភ្ញាក់ម្ដងទៀតពេលដៃដែលមានស្នាមសាក់មួយនោះវារឡើងមកឱបរឹតចង្កេះតូចស្ដើងរបស់គេដូចជាពស់ថ្លាន់រុំព័ទ្ធអញ្ចឹង ឯម្ខាងទៀតក៏លើកឡើងយឺតៗមកប៉ះផ្ទៃមុខសរម៉ដ្ឋរលោងរបស់គេ និងអង្អែលថ្នមៗរហូតទាល់តែរាងក្រាសក៏ប្ដូរមកជាចាប់ច្របាច់ថ្គាមរបស់គេវិញម្ដង។

« ជាកូនបំណុលរបស់យើងឯងគ្មានសិទ្ធធ្វើអ្វីតាមតែអំពើចិត្តទេ » Jungkook និយាយឡើងមួយៗទាំងសង្កត់ជើងធ្មេញគ្រតគ្រាតដូចជាចង់ចាប់ហែកស៊ីរាងតូចនាពេលឥឡូវនេះអញ្ចឹង។

« កូ...កូនបំណុល? » Taehyung សួរទៅកាន់នាយនិងងើបទៅសម្លឹងមុខរបស់រាងក្រាសចំៗទាំងទឹកភ្នែកដក់ជាប់ពេញរង្វង់កែវភ្នែកក្រឡង់ៗទាំងមូល។

« កូនបំណុល និង កម្មសិទ្ធិ » រាងក្រាសឱនទៅខ្សឹបក្បែរត្រចៀករបស់នាយល្អិតដោយប្រើសម្លេងដ៏សែនជ្រៅនិងធំរបស់នាយធ្វើឲ្យ Tae ស្ដាប់ឮហើយព្រឺសម្បុរពីក្បាលដល់ចុងជើងរបស់គេខ្ញាកៗ។

ដៃមាំធំក៏ប្ដូរទីតាំងពីច្របាច់ចង្ការមកជាអូសចុះតាមទម្រង់មុខរាងតូចធ្វើឲ្យនាយល្អិតស្រេវស្រើបភ័យខ្លាច ដកដង្ហើមសឹងមិនដល់គ្នា ឯភ្នែកទាំងគូក៏ខំប្រឹងបិទយ៉ាងជិតព្រោះមិនចង់ឃើញនូវអ្វីដែលកំពុងតែកើតឡើងទាំងអស់។ Jungkook សម្លឹងបបូរមាត់តូចស្អាតពណ៌ផ្កាឈូកដ៏គួរឲ្យចង់ថើបមួយនោះ មុននឹងយកម្រាមដៃមេរបស់ខ្លួនទៅស្ទាបអង្អែលបបូរមាត់ទន់ល្មើយរបស់គេថ្នមៗយ៉ាងស៊ីអារម្មណ៍។ Taehyung គិតតែពីខំប្រឹងបង្រួមភ្នែកបិទមិនព្រមបើកមកនោះឡើយ។ បន្ទាប់ពីដឹងថាមានម្រាមដៃស្ទាបអង្អែលបបូរមាត់របស់គេ ក៏ធ្វើឲ្យគេដកដង្ហើមញាប់ៗភ័យបុកពោះផឺតផតស្ទើរស្ទះខ្យល់ម្ដងៗ។

« Jungkook hyung?! » Jungkook រៀបនឹងឱនទៅថើបបបូរមាត់មួយនោះទៅហើយស្រាប់តែមានសម្លេងមកហៅបង្អាក់ធ្វើឲ្យដាច់ចង្វាក់របស់នាយដែលបិះនឹងបានប៉ះពាល់បបូរមាត់របស់រាងតូចនៅមុននេះ។ បន្ទាប់ពីឮសម្លេងហៅ Jungkook ក៏ដោះលែងរាងតូចចេញពីការឱបចង្កេះដោយដៃរបស់នាយ រួចនាយក៏ដើរចេញទៅបាត់ទុកឲ្យ Taehyung នៅក្នុងបន្ទប់ដាក់សៀវភៅម្នាក់ឯងទាំងភិតភ័យមិនទាន់បាត់។

Taehyung បើកភ្នែកឡើងយឺតៗបន្ទាប់ពីដឹងថាលែងមានវត្តមានបុរសម្នាក់នោះនៅទីនេះទៀត ទើបគេក៏ដកដង្ហើមធំព្រូសខ្យល់ចោលធូរក្នុងចិត្តដែលតានតឹងមកជាយូរនេះ។ នាយល្អិតក្រោកចុះពីលើតុរួចក៏រត់ចេញពីបន្ទប់សៀវភៅឡើងកាំជណ្ដើរដែលនៅជាប់នេះដើម្បីទៅខាងលើបន្ទប់របស់គេវិញ។

Jungkook ដើរទៅរកប្រភពសម្លេងដែលបានស្រែកហៅនាយមុននេះក៏បានឃើញថាជា hyunjin ប្អូនប្រុសជីដូនមួយរបស់នាយសោះដែលបានមករំខានពេលវេលាដ៏សំខាន់របស់នាយនាពេលអម្បាញ់មិញនេះឯង។ នាយដើរទៅទម្លាក់ខ្លួនអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវទាំងមុខងាប់ ដូចជាមិនពេញចិត្តនិងមិនសុខចិត្តនឹងរឿងអ្វីមកអញ្ចឹង។

« aww នេះ Minho hyung ត្រឡប់មកវិញហើយ hyung មិនសប្បាយចិត្តទេហេស៎ ? » hyunjin ជ្រួញចិញ្ចើមសួរទាំងងឿងឆ្ងល់នឹងទឹកមុខរបស់បងប្រុស។

« សួស្ដី hyung » Lee Minho ជំនិតដៃឆ្វេងរបស់ Mafia boss របស់យើងនេះឯង។ នាយទើបតែឡើងមកពី ជប៉ុន មកដល់ កូរ៉េ នាប៉ុន្មាននាទីមុននេះប៉ុណ្ណោះ និងបានឈានចូលមកសួរសុខទុក្ខ boss របស់គេផងដែរ។

« អូ! ការងាររបស់ឯងយ៉ាងម៉េចហើយ Minho? » Jungkook បន្ធូរអារម្មណ៍រួចក៏ចាប់ផ្ដើមសួរ។

« ទៅមុខរលូនមិនមានបញ្ហាទំនាស់អ្វីទេ! និយាយអញ្ចឹង hyung មុននេះកើតអីហេស៎? បានជាទឹកមុខមិនសូវសប្បាយចិត្តសោះ! » Minho ឆ្ងល់ក៏សួរភ្លាម

« យើងមិនអីទេ គ្រាន់តែស្រ្តេសរឿងការងារបន្តិចបន្តួចប៉ុណ្ណោះ! បើជ្រុលជាមកដល់ទីនេះទៅហើយនៅសម្រាកនិងបាយល្ងាចនៅទីនេះតែម្ដងទៅ » Jungkook យកលេះដោះសាររួចទើបបង្វែរប្រធានបទដើម្បីកុំឲ្យពួកគេសួរនាំដេញដោលច្រើន។

« មានអីល្អដែរតើ! ខ្ញុំមកពីឆ្ងាយហត់ស្រាប់ផង មិនក្រែងចិត្តទេណា៎ hyung ខ្ញុំទៅសម្រាកហើយ » Minho ក្រោកឈរឡើងពេញកម្ពស់រួចក៏ដើរទៅរកបន្ទប់ជាន់ផ្ទាល់ដីរបស់គេដែលមានទុកសម្រាប់គេពេលមានការងារសំខាន់ត្រូវធ្វើនៅទីនេះម្ដងៗ។ អ្នកបម្រើក៏អូសវ៉ាលីរបស់ Minho ដើរទៅតាមនាយ។

« មុននេះ hyung និងក្មេងម្នាក់នោះកំពុងធ្វើអីនៅឯបន្ទប់សៀវភៅ? មិនមែនថាខ្ញុំចង់ទៅលបមើលអ្វីទេ ប៉ុន្តែខ្ញុំដើររក hyung យូរហើយ » បន្ទាប់ពី Minho ចេញផុត hyunjin ក៏ខិតទៅជិតបងប្រុសនិងខ្សឹបសួរទាំងងឿងឆ្ងល់ តែបន្ទាប់ពីបានឃើញទឹកមុខរបស់បងប្រុសភ្លាមនាយក៏ញញឹមចុងបបូរមាត់ដោយដឹងពីមូលហេតុដែលធ្វើឲ្យបងប្រុសរបស់គេតានតឹងបែបនេះហើយ។

« មិនមែនជារឿងរបស់ឯងទេ hyun » Jungkook ឆ្លើយតបទាំងមុខមិនរីកមិនរាប់ញាតិ។

« ohhh ខ្ញុំច្បាស់ជារំខាន hyung ខ្លាំងណាស់ហើយមុននេះទើបបានជាមិនសប្បាយចិត្តអញ្ចឹង » hyunjin និយាយលេងសើចនិងចំអកលេងថាឲ្យបងប្រុស មុននឹងនាយក៏ក្រោកឈរដើរចេញពីបន្ទប់ទទួលភ្ញៀវ បើនៅយូរជាងនេះទៀតគ្រាប់រំសេវបើមិនធ្លុះក្បាលទេក៏ពិការក៏ថាបានដែរ។

« អាច្រម៉ក់នេះរំខានយើងពិតមែន » Jungkook ដកដង្ហើមធំក្រវីក្បាលបណ្ដេញភាពតានតឹងដែលនាយបៀមទុកចេញ ព្រោះតែប្អូនជីដូនមួយរបស់នាយនេះឯងទើបពេលវេលាដ៏សែនល្អរបស់នាយនៅមុននេះរលាយអស់រលីង។

To be continued.....

***
ខូចអស់អារម្មណ៍គេអស់ហៃ bro Jin 🥹

Continue Reading

You'll Also Like

148K 3.3K 53
After being told to jump off a roof, getting his dreams crushed by All Might and being yelled at by the heroes, Izuku Midoriya comes home and hits hi...
120K 3.3K 18
"You look familiar" "Probably because I do porn" "what?" "nothing." - A boy who does...interesting streams lives his life "normally"
6.2K 382 5
នៅពេលដែលខ្ញុំសម្លឹងមើលគំនូរមួយផ្ទាំងនោះលើកដំបូង អារម្មណ៍នៃភាពសោកសៅបានចូលមកគ្របដណ្ដប់បេះដូងដែលឯកោរបស់ខ្ញុំឈឺចាប់លើលពីអារម្មណ៍ឈឺចាប់ដែលខ្ញុំឆ្លងកាត់កន្...
347K 12.5K 126
we continue where we left off, from 'playing with fire' to book 2 'Your touch still sets me on fire'