រឿង និស្ស័យស្នេហ៍ក្រោមពន្លឺព្...

By NashimaNaomi

5K 265 2

ជីវិតលំបាកវេទនារបស់នាយគឺគេជាអ្នកជួយប៉ុន្តែចុងក្រោយនាយបែរជាត្រូវបានទៅអ្នកផ្សេងដែលគ្រាន់តែជាអ្នកសម្តែងធ្វើជាគេប... More

ផ្តើមរឿង
ភាគទី1 : បង្ខំ
ភាគទី2 : ចិត្តមិនដាច់
ភាគទី 3: ពន្លកស្នេហ៍
ភាគទី 4: លាក់ខ្លួន
ភាគទី5: ជម្លោះ
ភាគទី6: ជួបដំបូង
ភាគទី7: អាមុខញី
ភាគទី8: មួយកំភ្លៀងនេះកូននឹងចាំទុក
ភាគទី9: ចុងក្រោយលោកនៅតែជួយខ្ញុំ
ភាគទី10: ប៉ះពាល់
ភាគទី11: ទាស់ទែង
ភាគទី12: បំបែក
ភាគទី13: ផ្តាច់ពាក្យ
ភាគទី14: អាថ៌កំបាំងត្រូវលាតត្រដាង
ភាគទី15: ចៃដន្យឬមានបំណង
ភាគទី16: បុណ្យបង្ហោះគោម
ភាគទី 18: វិនិយោគ
ភាគទី19: កំហុសឯង
ភាគទី20: ហួសពេល
ភាគទី21: គេច
ភាគទី 22: បង្អត់អាហារ
ភាគទី 23: ថ្នមចិត្ត
ភាគទី24: គ្រោះថ្នាក់សារជាថ្មី
ភាគបញ្ចប់: ជាគូនឹងគ្នា
From writer

ភាគទី17: ស្នេហា

131 10 0
By NashimaNaomi

   ព្រឹកថ្ងៃថ្មី

   ពេញមួយយប់ដែលជីមីនរំអុកយ៉ុនហ្គីឲ្យដើរលេងជាមួយខ្លួនមិនព្រមចូលផ្ទះ។ ណាស់តែព្រះអាទិត្យរះមកទើបព្រមមកផ្ទះវិញចរិតជីមីនបែបនេះធ្វើឲ្យគ្រួសារបារម្ភជារឿយៗតែគិតឬថាក្មេងរឹងក្បាលម្នាក់នេះព្រមស្តាប់បង្គាប់?

«ខ្ញុំទៅហើយ» យ៉ុនហ្គីនាំជីមីនមកដល់ផ្ទះដោយសុវត្ថិភាពរួចទើបព្រមត្រឡប់ទៅផ្ទះខ្លួនវិញនេះអត់ងងុយមួយយប់ហើយខ្លួនប្រាណក៏ល្វើយណាស់ទៀត។

«សុខសប្បាយតាមផ្លូវណាលោកពូ» ជីមីនប្តូរសព្វនាមហៅយ៉ុនហ្គីធ្វើឲ្យនាយសង្ហាសង្គ្រឺត ជើងធ្មេញខឹងគេទាំងព្រឹក។ តែឫកពារនាយពេលនេះបែរជាធ្វើឲ្យជីមីនញញឹមបានយ៉ាងងាយទៅវិញ។

«ហ្ហឹស!» ក្រោយគេចេញទៅផុតក៏តាំងធ្វើមុខឌឺដងពីក្រោយខ្នងទៅវិញ។ ជីមីនដើរចូលផ្ទះដូចគ្មានរឿងអីកើតឡើងទោះបីអ្នកផ្ទះប្រើភ្នែកទាំងគេសម្លឹងគេឥតដាក់យ៉ាងណាក៏ដោយ។

«ទាល់តែមេឃភ្លឺច្បាស់ចាំងថ្ងៃទើបកូនអូនរកផ្លូវមកផ្ទះឃើញ» ពាក្យសម្តីស្វាគមន៍ដំបូងដែលទទួលបានគឺពាក្យបញ្ឆិតបញ្ឆៀងពីឪពុកទៅវិញ។ គិតទៅសែនឈឺចាប់មកពេលណាក៏ខុសគិតទៅអាងតែគេក្មេងគួរឲ្យស្រឡាញ់ធ្វើបាបគេរហូត។

«កូនអូនឯណាកូនបងទេតើ» មិនត្រឹមតែមិនទទួលទេអ្នកស្រីផាកលើកដាក់ឲ្យស្វាមីវិញយ៉ាងសមចិត្ត។

«កូនអូនទេ» លោកផាកក្រលាស់មិនព្រមទទួល

«កូនបង»
«កូនអូន»
«កូនបង»
«កូនអូន»

   មើលចុះចាស់ៗប្រកែកគ្នាមិនព្រមទទួល ស្គាល់ក្មេងតូចម្នាក់នេះសោះយ៉ាងណាក៏ ដោយឲ្យតែពេលជីមីនបង្ករឿងឬធ្វើខុសលើកណាក៏គ្រួសារគេមិនព្រមទទួលថាជាកូននោះឡើយទុកឲ្យគេអន់ចិត្តតែឯងរាល់លើក។

«បើប៉ាម៉ាក់ពិបាកអារកាត់មិនដឹងថាខ្ញុំជាកូនអ្នកណាខ្ញុំទៅនៅផ្ទះលោកអ៊ំមីនក៏បានដែរកុំឲ្យលោកទាំងពីរហត់ចិត្ត» កាយតូចនិយាយដោយកាយវិកាអន់ចិត្តតែមកនឹកឃើញអីចង់ទៅនៅជាមួយគ្រួសារយ៉ុនហ្គីទៅវិញ។

«មិនបាន» ប៉ាម៉ាក់ជីមីនប្រកែកព្រមគ្នាមិនដឹងថាហេតុផលណាឲ្យជាក់ច្បាស់នោះទេដឹងត្រឹមថាកូននេះមិនអាចទៅនៅជាមួយគេបាន។

«ហេតុអីទៅ?» ជីមីនសួរដោយការងឿងឆ្ងល់ក្នុងចិត្តនេះគេក៏ជាប្រុសហើយគ្រួសារនោះក៏មានតែនាយយ៉ុនដែលជាប្រុសដូចគ្នាហេតុអីនៅមិនបាន?

«កូនកុំចចេសពេកម៉ាក់និងប៉ាគ្រាន់តែល៎លេងប៉ុណ្ណឹងប្រញាប់ទៅញុាំបាយឲ្យហើយទៅអ៎ាល បានទៅសម្រាក» លោកផាកនិយាយលួង លោមកូនបំណងមិនចង់បកស្រាយវែកញែករកការពិតអីសោះ។ តែទោះឆ្ងល់ទាល់ឆ្កួតក៏ជីមីននៅតែងក់ក្បាលយល់ស្របសិននិងឡើងចេញពីទីនោះដោយបៀមចម្ងល់ជាប់។

. . . . . . . . . . . . . . . . . . . . . . . .

   ថ្លែងពីជីវិតស្នេហាដ៏សែនមានក្តីសុខរបស់ជុងហ្គុកវិញពេលនេះកំពុងសប្បាយឈួលចិត្តនិងអារម្មណ៍ ព្រោះថាអាចបកស្រាយនូវអ្វីដែលខ្លួនចង់ហើយគ្រួសារជុងហ្គុកក៏មិនចេះប្រកាន់ទោសអូសដំណើរអ្វីដែរ។ ពោលគឺស្របតាមចិត្តកូនៗដែលមានអាយុរាងក្រែលដែរនឹងឯង។

  ថ្ងៃនេះជាថ្ងៃអាទិត្យចុងសប្តាហ៍ទៀត បានដៃថេយ៉ុងរំអុកជុងហ្គុកទៅផ្សារឲ្យសប្បាយដៃម្តង។ រាល់ថ្ងៃបន្ទាប់ពីក្លាយជាសង្សារជាមួយជុងហ្គុកមកថេយ៉ុងក៏ចេញជាចរិតក្មេងឡើងមកលេងសើចញិកញ៉ក់ពូកែខាងលេងទឹក មុខ។ តែនៅមុខប៉ាម៉ាក់គេវិញមិនហ៊ានសូម្បីក្អកមួយអឿសឡើយខ្លាចក្រែងចិត្តគ្រួសារគេ។

«អូនចង់បានតុក្កតានោះណាស់» ថេយ៉ុងលើកដៃចង្អុលទៅកាន់តុក្កតាដែលគេបង្ហាញនៅលើទូមួយដែលជារូបខ្លាឃ្មុំណ៌ស លាយខ្មៅដែលអាចនិយាយបានថាជាតុក្កតាផេនដានេះឯង។

«អ៎ូយបងស្រវាំងភ្នែកមើលមិនឃើញទេ» ជុងហ្គុកប្រែជាស្រវាំងភ្នែកព្រោះថាតុក្កតានោះមិនមែនតូចឯណាល៎តែយកទៅផ្ទះប៉ាម៉ាក់គេស្តីឲ្យថាចាយខ្ជះខ្ជាយមិនខានទេ។

«មនុស្សចិត្តខ្មៅ» ថេយ៍ជេរនាយតិចៗខឹងចិត្តដែលសុំអីមិនដែលបានកាន់តែឃ្នើសចិត្តបំផុតនោះគឺនាយជាមនុស្សចិត្តខ្មៅដែលគ្រាន់តែគេសុំសោះក៏ធ្វើវង្វេងវង្វាន់។

«អូនក៏ដឹងថាក្រុមហ៊ុនយើងនៅកម្រិតណារកតែប្រជែងជាមួយគេមិនកើតផង ទប់ទល់សឹងមិនជាប់បើយកលុយទៅចំណាយលើរបស់អស់នោះច្បាស់ណាស់ថាវេទនាមិន ខាន!» នាយកម្លោះព្យាយាមបកស្រាយពេលឃើញសង្សារខ្លួនធ្វើទឹកមុខគួរឲ្យអាណិតបែបនេះ។ ចង់ទិញឲ្យណាស់តែមិនមែនពេលនេះទេ ពេលនេះជាពេលលំបាកបើគេទ្រាំបានបន្តិចច្បាស់ណាស់នាយធ្វើបានតាម បំណងហើយ។

«ហ្ហឹសក៏បាន» ថេយ៉ុងជាក្មេងឆាប់ដឹងសុខទុក្ខអ្នកដទៃណាស់បើថាសង្សារខ្លួនរាងលំបាកទៅហើយក៏មិនរឹងរូសអីដូចអ្នកមួយចំនួនដែរ (ជីមីន)

«អូននៅចាំបងទីនេះហើយណាបងទៅបន្ទប់ ទឹកមួយភ្លែត» ជុងហ្គុកស្នើទៅកាន់ថេយ៍និងរត់ត្រុយសម្តៅទៅបន្ទប់ទឹកបាត់ឈឹងរកតែថេយ៉ុង រកឆ្លើយមិនទាន់

«បងសុខចិត្តទុកខ្ញុំចោលហើយទៅដើរលេងពេញមួយយប់ជាមួយអាក្មេងនឹងហ៎េស?» នៅម្នាក់ឯងមិនទាន់បានមួយវិនាទីស្រួលបួលផងគេក៏ឮនូវការឈ្លោះប្រកែកគ្នារបស់នរណាមិនដឹងជារឿយៗស្តាប់យូរទៅក៏កាន់តែជក់ចិត្តរឹតតែចង់ដឹង។

«អាក្មេងដែលអូននិយាយហ្នឹងជាប្អូនរបស់បងបងក៏បានប្រាប់អូនហើយដែរ» បុរសម្នាក់ប្រកែកយកឈ្នះចាញ់ជាមួយដៃគូម្ខាងទៀត។ ថេយ៉ុងឮបែបនេះក៏រត់ទៅពួនចាំសសង្ងំមើលស្ថានការណ៍បន្តតែក៏ភ្ញាក់ផ្អើលពេលឃើញមួយគូនោះឈ្លោះគ្នា។

«បងយ៉ុនហ្គី!» ថេយ៉ុងឧទានឈ្មោះមនុស្សប្រុសនោះតិចៗព្រោះស្គាល់ជាក់ច្បាស់ថាជាអ្នកជួយខ្លួននៅថ្ងៃនោះ។

«ប្អូនអញ្ចឹងហ៎េស? កៀកកិតកៀកកើយគ្នាដូចស្អីមិនដឹង មិនអីទេមិនបាច់បកស្រាយច្រើននាំហត់ទេដោះលែងអូនទៅ» នាងក្រមុំម្នាក់ហាក់ដូចជាមានះណាស់ទោះបីយ៉ុនហ្គីប្រឹងនិយាយយ៉ាងណាក៏អត់ប្រយោជន៍ដែរមនុស្សតែគេចង់ចាកចេញហើយទោះយកខ្សែមកចងជាប់ក៏គេនៅតែទៅបានដដែលនឹង។

«អូនស្តាប់បងនិយាយសិនទៅគេចង់ដើរលេងទើបបងនាំគេទៅទោះយ៉ាងណាក៏បងមិនស្រឡាញ់ខ្ទើយដូចគេដែរ» មួយម៉ាត់នេះបើជីមីនឮវិញបែបត្រូវអន់ចិត្តស្តាប់ហើយ។ ពាក្យថាខ្ទើយមួយម៉ាត់នេះធម្មតាសម្រាប់មនុស្សទូទៅតែវាឆ្កៀបត្រង់បរិវេណបេះដូងរបស់អ្នកស្រឡាញ់ភេទដូចគ្នាណាស់។

«អូនមិនខ្វល់ទេសំខាន់បងទុកវាសំខាន់ជាងអូន» នាងនៅតែចង់ចាញ់ឈ្នះដដែលទើបគ្រវាសដៃនាយចេញចេញនិងដើរចេញពីនាយដោយមុខក្រញូវ។

«មកពីឯង ផាក ជីមីន» ពេលនេះក្នុងចិត្តនាយមានតែអារម្មណ៍ស្អប់ខ្ពើមខឹងនឹងក្មេងនោះដែលជាដើមហេតុបំបែកបំបាក់នាយនិងសង្សារដែលស្រឡាញ់ស្ទើរស្មើជីវិត។

«អ៎ូស!» កំពុងភ្លឹកសុខៗស្រាប់តែមានដៃមួយមកចាប់ស្មាថេយ៉ុងជាប់ធ្វើឲ្យគេភ័យវុិះដួលទៅហើយ

«ភ្លឹកអីហ៎េស?» មនុស្សម្នាក់នោះគ្មានអ្នកណាដែលជាសង្សាររបស់ថេយ៉ុង គឺជុងហ្គុកនោះទេ។

«គ្មានអីទេអូនសួរបងមួយបានទេតើបងខឹងនឹងអូនដែលជ្រៀតជ្រែកស្នេហាបងដែរទេ?» ថេយ៍សួរដោយទឹកមុខចង់យំបន្តិចអីបន្តិច

«ហេតុអីក៏សួរបែបនេះ? បងស្រឡាញ់អូនបងមិនខ្វល់ទេម៉ោះកុំយំអី» គ្រាន់តែឮនាយនិយាយបែបនេះទឹកភ្នែកក៏ហូរមកតក់ៗចង់បង្ហាញ់ពីក្តីរំភើបដែលមានក្នុងចិត្ត។ ស្ទុះស្ទារ មកឱបនាយយ៉ាងជាប់។ ឯជុងហ្គុកវិញឱបតបវិញត្រឹមដៃម្ខាងហើយទើបព្រលែងវិញ។

«បងមានអីឲ្យអូនមួយ» ជុងហ្គុកលើកបង្ហាញតុក្កតាខ្លាឃ្មុំផេនដាដែលមានមាឌតូចមួយឲ្យថេយ៉ុងមើលធ្វើឲ្យថេយ៉ុងរឹតតែជំជើបរំជួលលើសដើម។

«ហ្ហឹក!អូនស្រឡាញ់បងណាស់ប្រុសចម្កួតរបស់អូន» ថេយ៉ុងពោលឡើងនិងហក់ទៅថើបនាយទើបហើបមាត់និយាយជាក្រោយ។ គេមិននឹកស្មានថាជុងហ្គុកស្រឡាញ់គេអីដល់ថ្នាក់នេះឡើយ។

To be continued!!
Writer: Naomi 🥢🌷

Continue Reading

You'll Also Like

163K 18.2K 50
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...
264K 18K 20
#2 IN HIS SERIES 𝐕𝐢𝐤𝐫𝐚𝐦 𝐒𝐢𝐧𝐠𝐡 𝐑𝐚𝐭𝐡𝐨𝐫𝐞 The elder son of the Rathore family and the future King of Rajasthan, he was cold, arrogant...
427K 14.4K 40
My back was pressed against the wall, and our faces were merely inches away. He gently placed a finger below my chin and tilted my face upward. I tri...
711K 59.3K 33
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...