🌼ម្ជុលស្នេហ៍រំលាយ...

By KhunSotheary

17.6K 1.8K 770

គ្មានអ្វីបានមកដោយមិនមានការលះបង់នោះទេ More

Ep 02
EP : 03
Ep 04
Ep : 05
Ep : 06🔞
sorry
Ep 07🔞
EP : 08
EP : 09🔞
EP : 10 🔞
Ep : 11
Ep : 12
Ep : 13
EP : 14
Ep : 15 🔞
Ep 16
EP 17 🔞
EP. 18
EP : 19
EP : 20
EP :21
EP : 22
EP : 23
EP : 24
EP : 25
Am sorry
EP : 26
EP 27🔞
EP : 28
EP : 29
EP : 30
EP : 31
EP : 32
EP : 33
EP : 34
EP : 35
EP 36

ភាគទី 1

1.3K 62 18
By KhunSotheary


     សម្លេងទឹកភ្លៀងបានបង្អោរស្រកចុះទាំងកណ្តាលរាត្រីដែលមានស្បៃងងឹតនៃរាត្រីអណ្កាលចូលមកដាស់អស់មនុស្សលោកគ្រប់គ្នា ។
     អ្នកខ្លះក៏គេងលង់លក់ដោយមានភាពត្រជាក់នារពេលរាត្រីស្របនឹងទឹកភ្លៀង បន្ថែមភាពត្រជាក់មួយកម្រិតទៀត វាកាន់តែធ្វើឲការលង់លក់មួយនេះកាន់តែមានក្តីសុខថ្វេរដង ។
    តែបើយើងក្រឡេកមើលទៅជីវិតអ្នកក្រខ្សត់វិញ ពួកគេមួយចំនួនមិនបានពេញចិត្តនូវការដែលមានភ្លៀងធ្លាក់ចុះមកនេះប៉ុន្មាននោះទេ ជាពិសេសគឺផ្ទះតូចដំបូលរហែកជញ្ជាំងធ្លុះធ្លាយដែលអាចមើលឃើញពីម្ខាងទៅម្ខាងទៀតបាន ។
    ក្នុងកូនផ្ទះតូចមួយដែលមានសមាជិក3នាក់ មានម្តាយវ័យចំណាស់ម្នាក់ រាងកាយស្គមស្គាំងទឹកមុខពោរពេញទៅដោយទុកកង្វល់ កំពុងអង្គុយរង់ចាំមើលថាតើពេលណាភ្លៀងនឹងរាំងទៅ ។ ចំណែកក្មេងប្រុសម្នាក់ដែលមានវ័យប្រហែលជា18 19ឆ្នាំម្នាក់កំពុងតែអោនងើបៗដោយមានកាន់កូនចាន់តូចៗមកត្រង់ទឹកភ្លៀងដែលស្រក់ចុះពីដំបូងរហែកនោះ ។ តែបើយើងងាកមកមើលទៅក្មេងប្រុសតូចម្នាក់ទៀត ដែលគេងលង់លក់នៅក្នុងរង្វងដៃស្ត្រីចំណាស់ដែលគេមានវ័យប្រហែលជា8 9ឆ្នាំនេះឯង ហេតុតែជាក្មេងក៏មិនសូវយល់ច្បាស់ពីជីវិតដ៏សែនលំបាក់មួយនេះ  គេក៏មិនបានទៅខ្វល់អីរឿងកន្លែងគេងនោះទេ ងងុយក៏គេង ហេវក៏ញាំ ខុសប្លែកតែមនុស្សដែលមានវ័យចាស់ជាខ្លួន បានត្រឹមតែមើលមុខគ្នាទៅមកដោយបញ្ចាក់ថា ជីវិតជាអ្នកក្រក់គឺវាបែបនេះហើយ ។
   
    « បានហើយកូន កូនមកគេងមក » សម្តីអ្នកជាម្តាយបន្លឺស្អកៗ បោះដៃរកកូនប្រុសដែលមានស្នាមញញឹមនិងបបូរមាត់គេជានិច្ច មិនថាមានរឿងឬបញ្ហាអ្វីក៏ដោយក៏មើលគេក្មេងប្រុសម្នាក់នេះនៅតែស្រស់ស្អាត ។

       « បាទ មិនអីទេម៉ែ ម៉ែសម្រានទៅ បន្តិចមេឃនឹងរះហើយ » សម្លេងតូចតបទៅអ្នកម្តាយវិញដោយ ញញឹមបែបជាក្មេងដែលមិនមានកង្វល់អ្វីឡើយ ។

      « កូនលំបាក់ហើយ » អ្នកម្តាយក៏ប្រែទឹកមុខទៅស្រពោនរាប់ស្មើរ ដោយមួយប្រយោគនេះវាចាក់ដោតចាក់ទំម្លុះបេះដូងគេខ្លាំងណាស់ ។

     « ម៉ែ ហេតុអ្វីម៉ែនិយាយបែបនេះ ខ្ញុំជាកូនម៉ែ  កើតចេញពីផ្ទៃរបស់ម៉ែ  ម៉ែក៏លំបាក់ដើម្បីពួកកូនមកច្រើនដូចគ្នា ការមើលថែម៉ែ  ជាអ្វីដែលកូនអាចតបស្នងសងគុណដល់ម៉ែបាន កូនមិនអាចថាហត់នឿយបានទេ ម៉ែកុំបារម្ភអីកូននឹងមើលថែនិងគ្រួសារយើងណា » ក្មេងប្រុសវ័យ18 19ឆ្នាំក្រសោបដៃម្តាយចំណាស់ដែលមានស្បែកជ្រៀវជួញបន្តិចបន្តួច ផ្តល់ភាពកក់ក្តៅនឹងក្តីជឿជាក់ដល់មនុស្សចាស់ម្នាក់នេះ ហើយក៏ញញឹមជាក្តីសុខដែលគេអាចធ្វើឲអ្នកម្តាយស្ងាប់ចិត្ត ។  ជីវិតយើងជាអ្នកក្រីក្រគឺវាពិតជាលំបាកខ្លាំងណាស់ដែលយើងមិនអស់សង្ឃឹមយើងនៅតែអាចដើរទៅមុខបានរហូតដោយមិនរាថយ គង់តែមានថ្ងៃដែលយើងនឹងទទួលបាននូវលិតផលល្អនៅថ្ងៃណាមួយជាក់ជាមិនខាន់ ។

      « Pete Pete អើយ ហើយឬនូវ មកជួយយើងបន្តិចមក » សម្លេងមនុស្សអាយុប្រហែលជា40ក្រាសរបស់មនុស្សប្រុសម្នាក់ ដែលមានញើសជោគខ្លួនរហាម មានកន្សែងចងនិងក្បាល អាវក្រម៉ៅសើមដោយញើស កំពុងតែធ្វើស្មៅនៅក្នុងផ្ទះវិឡាមួយ ។

    « បាទ ពូខ្ញុំទៅហើយ » សម្លេងក្មេងប្រុសដែលត្រូវបានបុរសម្នាក់នោះប្រសព្វហៅឈ្មោះក៏ឆ្លើយទៅវិញយ៉ាងរហ័ស ដំណើរញាប់ៗសំដៅទៅពូសំ ។

    « អើ ជួយលើអាមែកឈើនេះចេញពីទីនេះទៅ វាទើសធ្វើជើងស្មៅមិនបានល្អទេ » ពូសំនឹងក្មេងប្រុសដែលមានឈ្មោះថា Pete នោះក៏បានជួយលើកមែកឈើធំល្មមតែក៏វែងផងដែរ ។

    « អើ នែ៎ Pete និយាយអញ្ចឹង ម៉ែឯងបានធូខ្លះហើយឬនៅ លឺថាឈឺថ្ងៃមុន » មីងនី ដែលជាប្រពន្ធពូសំក៏បាន សួរមកកាន់ក្មេងប្រុសដែលមានមុខស្រស់ស្អាតនោះ ដែលកំពុងតែធ្វើជើងស្មៅនៅខាងក្រោយផ្ទះរបស់លោក កន ដែលជាអ្នកមានម្នាក់នៅក្នុងទីប្រជុំនៃជនបទមួយនេះ ។

     « បាទ មីង ម៉ែគាត់បានធូបន្តិចហើយតែថា ខ្ញុំមិនទាន់មានលុយគ្រប់សម្រាប់គាត់ទៅពេទ្យដើម្បីបានពិនិត្យមើលពីជំងឺគាត់នូវឡើយទេ » Pete ដែលជាកម្មករធ្វើការនៅចំម្ការស៉ីឈ្នួលគេនោះក៏រៀបរាប់ពីក្តីទុកលំបាក់ខ្លួនដែលគេមិនធ្លាប់និយាយប្រាប់ឲអ្នកណាដឹងក្រៅពីមីងនី ដែលជាមនុស្សដែលនាយទុកចិត្តនឹងយល់ចិត្តគេផងដែរ បើទោះក្មេងម្នាក់មានការលំបាកយ៉ាងក៏គេនូវតែញញឹមតបមកកាន់អ្នកគ្រប់នឹងអ្នកម្តាយជាទីស្រលាញ់របស់ខ្លួនផងដែរ ។

    « Pete ឯងនេះជាក្មេងដែលល្អខ្លាំងណាស់ មីងក៏មិនដឹងថាគួរតែជួយអ្វីឯងបានទេ » មីងនី គាត់ពិតជាអាណិតដល់ក្មេងម្នាក់នេះខ្លាំងណាស់ វ័យរបស់គេនេះវាសមតែទទួលបានមើលថែនិងមានពេលរៀនសូត្រនិងគេ តែក្មេងបែបជាត្រូវមករង់បន្ទុកគ្រួសារទាំងមូលលើគេទៅវិញ ។
   Pete មិនបានតបត.អ្វីព្រោះគេដឹងថាគ្រួសាខ្លួននិងគ្រួសាមីងនី ក៏មិនមែនជៀសជាងគ្នានោះទេ គ្រាន់តែរឿងខ្លះនាយតូចយើងចង់និយាយអោយធូរទ្រូងខ្លះតែប៉ុណ្ណោះ ។

      « Pete លោកប្រុសអោយមកហៅ ទៅផ្ទះធំ » នារីដែលជាអ្នកមើលការខុសត្រូវនៅក្នុងោ្ទះធំរបស់លោក កន ក៏ដើរមកតាមក្មេងប្រុសកំសត់តាមតែបញ្ជាររបស់អ្នកដែលជាចៅហ្វាយខ្លួន ។

      « បាទ ខ្ញុំទៅហើយ » Pete តបត អោយទៅអ្នកម្ខាងទៀតបានដឹង ហើយក៏ក្រោកពីកន្លែងធ្វើការរបស់ខ្លួនដោយមិនភ្លេចបោកសំអាតផងធូលីដីចេញពីខ្លួនអាចក្រែងមានអ្វីមិនល្តោងតាមទាមខ្លួននៅពេលគេទៅជួបនឹង ហ្វាយប្រុសធំផងនោះ ។

     « ជំរាប់សួរ លោកអ៊ុំ លោកអ៊ុំហៅខ្ញុំមានការអ្វីដែលបាទ »  Pete ថ្វីថាគេជាក្មេងដែលមិនបានរៀនសូត្រច្រើនក៏ពិតមែន តែគេក៏មានការចេះដឹងក្នុងការគោរពចាស់ទុំឬអ្នកដ៏ទៃ ដែលអ្នកម្តាយតែងតែណែនាំគេកន្លងមក ។ ក្មេងតូចក៏អោនគោរពលាយជាមួយនឹងលើកដៃមកសំពះផងដែរ ។

      « អើ ក៏អង្គុយចុះសិនមក យើងហៅឯងមិនមានរឿងខ្លះចង់និយាយឃាមួយឯងបន្តិច » លោក ផុង ថាកន ដែលមានវ័យប្រហែលជា60ឆ្នាំផ្លាយ អង្គុយគង់ទាក់ខ្លានៅក្នុងដៃមានកាន់ក្រដាសក្រសែតនិងកាន់ពែកកាហ្វេ មកក្រេបយករស់ជាតិបន្តិចដើម្បីបានផ្សើមបំពុងក. ទើបគាត់មានការថាស្តីទៅកាន់អ្នកដែលនៅអង្គុយនៅជ្រុងម្ខាងនៃការរ៉ូដែលថ្លាដូចកញ្ចាក់ ។

     « បាទ លោកអ៊ុំ » Pete

     « តើឯងជំពាក់លុយ យើងទាំងអស់ប៉ុន្មានហើយ » លោក កន សម្លឹងមើលមុខក្មេងប្រុសម្នាក់ដោយកំពុងតែចង់ស្វែងរកអ្វីម្យ៉ាងពីគេ ។

      « បាទ គឺៗ...» Pete គ្រាន់តែលឺលោកកន និយាយបែបនេះហើយដៃជើងនិងសាពាងកាយទាំងមូលក៏ចាប់ផ្តើមញ័ររណ្តំគ្នា ប្រសិនបើពេលនេះគេមកទូរទាត់លុយកាក់ទាំងដើមទាំងការនោះមិនដឹងថាតើខ្លួននឹងមានអ្វីមកសងលោកបានទេ បើម្តាយក៏ឈឺប្អូនក៏នៅតូច ឯខ្លួនធ្វើការអោយលោកកន ក៏បានត្រឹមតែមួយរស់ៗឬថ្ងៃខ្លះបានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក ។

     « យើងដឹងថាឯងគ្មានសម្តភាពសម្រាប់សងលុយយើងម្តងទាំងអស់បាននោះទេ បើម្តាយឯងក៏មានជំងឺប្រចាំខ្លួនទៀត តែយើងក៏ត្រូវការលុយដើម្បីទៅដោះដូរនិងរកស៉ីផងដែរណា » លោកកន ក៏នៅតែនិយាយពាក្យដែលសមគួរធ្វើឲក្មេងម្នាក់មានចិត្តត្រជាក់និងដឹងថា លុយដែលគាត់បានឲគេយកទៅប្រើប្រាស់គាត់ក៏ត្រូវកាខ្លះមកវិញដើម្បីប្រលប្រាស់ទៅលើអ្វីដែលអាចកើតបានជាផលប្រយោជន៍ដល់គាត់វិញ ។

    « លោកអ៊ុំ ខ្ញុំដឹងថា លុយដែលខ្ញុំបានខ្ចីទៅវាពិតជាច្រើនខ្លាំងណាស់ តែពេលនេះខ្ញុំពិតជាមិនមានលុយសងលោកអ៊ុំវិញទាំងដើមទាំងការភ្លាមៗនោះទេ ប្រសិនជាអាចខ្ញុំចង់សុំពេលលោកអ៊ុំបន្តិចទៀត ខ្ញុំនិងខំធ្វើការបន្ថែមដើម្បីបានលុយមកសងលោកអ៊ុំវិញ » Pete លើកដៃមកសក្តីមេត្តាពីលោកកនដែលមើលមកខ្លួនហាក់បីដូចរង់ចាំចម្លើយពីក្មេងតូចនេះ តែរង់ចាំចម្លើយរបស់គេវាក៏មិនខុសពីរាល់ដងនោះទេ  ។  តើនឹងឲគេធ្វើយ៉ាងណាទៅ បើម្តាយក៏ឈឺប្អូនក៏នៅតូចទៀត ម្យ៉ាងនេះនៅជនបទមិនដូចទីក្រុងដែលសំបូរការងារអាចរកប្រាក់កំរៃបានឯណា ។

    « Pete យើងដឹងថាឯងពិបាក់ តែយើងក៏ត្រូវការលុយមកវិញខ្លះ  បែបនេះតើឯងព្រមទេ » លោកកន ក៏ដឹងថាសភាពគ្រួសារក្មេងម្នាក់វាលំបាក់បែបណាដែរ តែលុយរបស់គាត់ក៏កប់ទាំងដើមទាំងការជាមួយគេក៏ច្រើនដែរ ។ លោកកន សញ្ចឹងគិតបន្តិចទើបហារស្តីម្តងទៀតទៅកាន់ក្មេងប្រុសដែលអង្គុយបទជើងនៅក្បែរកៅអីផ្អែកខាងក្រោយ ។

      « លោកអ៊ុំ ប៉ុន្តែម៉ែរបស់ខ្ញុំគាត់មានជំងឺ ខ្ញុំខ្លាចថានឹងមិនមានអ្នកមើលថែគាត់ឌិតដល់ ម្យ៉ាងប្អូនប្រុសខ្ញុំក៏នៅក្មេងទៀតគេមិនទាន់ដឹងអីច្បាស់លាស់នោះទេ  តើលោកអ៊ុំអាច..» Pete គ្រាន់តែដឹងដំណឹងនោះភ្លាមបបូរមាត់តូចស្តើងក៏ញ័រប៉ប្រក់ លើកដៃមកសំពះដោយសុំក្តីមេត្តាពីមនុស្សចាស់ម្នាក់នេះផង ។

    « អ្វីដែលយើងជួយឯងបានយើងក៏ជួយហើយ យើងក៏មិនដែលមើលរំលងពីទុកលំបាក់គ្រួសារឯងដែរ បើឯងធ្វើរឿងអោយយើងបាន យើងនឹងសន្យាថាម៉ែនិងប្អូនឯង យើងមើលថែពួកគេឲបានល្អ ហើយលុយដែលឯងជំពាក់យើងទាំងអស់ក៏ត្រូវបានកាត់កងគ្នាផងដែរ តែបើឯងមិនព្រម កុំថាយើងគ្មានក្តីមេត្តាដល់ឯង » លោកកន សង្កត់សម្លេងធ្ងន់ៗច្បាស់ៗ ឲដឹងថាពេលនេះរាប់សម្តីរបស់លោកគឺប្រកដប្រជាជាមួយគេណាស់  តែបើក្មេងតូចនេះយល់ព្រមនិងអ្វីដែលគាត់បានដាក់ស្នើរសុំនិងឲគេធ្វើតាមនោះ គាត់សន្យាយ៉ាងមុតមាំថានិងមើលថែគ្រួសារគេមិនឲមានបញ្ហាឬការខ្វះខាត់អ្វីឡើយ ជាពិសេសទៀតនោះគឺ លិតដែលបានជំពាក់ទាំងដើមទាំងការក៏បានសងគ្នារួចអស់ក្នុងករណីដែលគេបំពេញអ្វីដែលនិយាយគ្នាមុននេះ ។

    « លោកអ៊ុំ តែខ្ញុំ....» Pete

    « ឯងយកទៅគិតមើលសិនទៅ និយាយជាមួយម្តាយឯងទៅ ស្អែកយើងចាំចម្លើយពីឯង » លោកកន ក្រោបឈរអស់កម្ពស់ទាំងមិនភ្លេចនៅសារដាសតឿនដល់ក្មេងប្រុសដែលមានទឹកមុខពោពេញទៅដោយកង្វល់ជាខ្លាំង ហើយលោកកនក៏បានដើរចេញទាំងមិនងាកមើលក្មេងម្នាក់នេះទៀតឡើយ ។
  
     « Pete ថ្ងៃនេះម្ត៉េចក៏ឆាប់មកផ្ទះវិញយ៉ាងនេះកូន កូនមិនស្រួលខ្លួនមែនទេ » អ្នកជាម្តាយក៏ដើរទាមៗនិងជញ្ជាំងមករកកូនប្រុសដែលមិនចាំចម្លើយពីកូនឡើយ ។

    « បាទ ម៉ែ គឺថាថ្ងៃលោកអ៊ំគាត់មានកម្មវិធីនៅផ្ទះ ទើបគាត់ឲសម្រាក់ពីថ្ងៃបន្តិច ហើយគាត់ក៏បានផ្ញើរម្ហូបខ្លះមកអោយម៉ែពិសារផងដែរ  » ថាហើយកូនប្រុសម្នាក់ក៏បានលើដងអាហារដែលបានដាក់ម្ហូបមកនោះបង្ហាញដល់អ្នកម្តាយទាំងញញឹមស្រស់ ។ នេះជាពិតដែលស្របនឹងលោកកន បានហៅ Pete ទៅនិយាយកិច្ចការរួចហើយគាត់ក៏បានឲអ្នកបម្រើនៅផ្ទះធំធ្វើម្ហូបចែកកម្មករ.ទាំងអស់ ដោយសារតែថ្ងៃនេះកូនប្រុសរបស់គាត់បានបញ្ចប់ការសិក្សានៅក្រៅប្រទេសហើយក៏ទើបតែមកដល់ស្រុកកំណើតវិញនៅថ្ងៃនេះផងដែរ ទើបលោកក៏មានពិធីជប់លៀងនៅផ្ទះធំជុំគ្រួសារគាត់នឹងចែកម្ហូបដល់កម្មករ ។

      « អញ្ចឹងអី ម៉ែស្មានតែកូនលួចខ្ចិលធ្វើការតើ » ម្តាយរបស់ Pete ញញឹមតបនិងកូនប្រុសដែលដឹងចារឹករបស់កូនច្បាស់ណាស់ថាគេជាក្មេងបែបណានោះ ។

    « ម៉ែ ខ្ញុំមានរឿងចង់ប្រាប់ម៉ែ តែថាម៉ែត្រូវសន្យាថាម៉ែមិនខឹងនិងកូនទេ » Pete ពន្លឺព្រះច័ន្ទបានចែងចាំចូលមកក្នុងផ្ទះតូចដំបូលរហែង ដែលមានមនុស្សទាំង3នាក់គេងទន្ទឹមគ្នានោះ ។ កូនប្រុសតូចដឹងថាអ្នកម្តាយខ្លួនមិនទាន់បានគេងលក់នូវឡើយទេ ទើបគេចង់សុំម្តាយនិយាយរឿងបន្តិចបន្តួច ។

    « ម៉ែដឹងថាកូនមានរឿងមិនសប្បាយចិត្ត កូននិយាយមក » អ្នកម្តាយក៏ក្រោយមកដើរទៅអង្គុយនៅកូនគ្រែតូចនៅខាងមុខផ្ទះដែលមានពន្លឺព្រះច័ន្ទរះបំភ្លឺដែនដីនេះធ្វើឲកូនប្រុសកំសត់ដើរមកតាមគាត់ ។

     « ម៉ែ គឺថា ... លោកអ៊ុំកន គាត់បាននិយាយរឿងលុយដែលយើងបានខ្ចីគាត់កាលពេលកន្លងមក ពេលនេះគាត់ត្រូវការលុយវិញខ្លះ ខ្ញុំថាខ្ញុំចង់ទៅរកការងារធ្វើបន្ថែមដើម្បីបានលុយខ្លះមកដោះស្រាយជាមួយគាត់ តើម៉ែថាយ៉ាងម៉េចដែរ » Pete  ពិតមិនចង់និយាយរឿងនេះជាមួយអ្នកម្តាយខ្លួនឲគាត់ពិបាក់ចិត្តនោះទេ តែម្តងម្ចាស់បំណុលក៏ដាក់កំហិតអោយខ្លួនហើយ គេផ្ទាល់ក៏មិនដឹងថាគួដោះស្រាយបែបណាដែរ ។

    « ព្រោះតែមែ៉ ម៉ែមិនល្អដែលធ្វើឲកូនមកលំបាក់បែបនេះ ម៉ែមិនអាចជួយអ្វីកូនបាន មានតែបន្ទុកដល់កូន ម៉ែមិនសមធ្វើម៉ែរបស់កូនទេ ហឹកៗ » សម្លេងយំខ្សឹបខ្សួលបានបន្លឺឡើងដោយក្តីឈឺចាប់ ក៏ព្រោះខ្លួនជាម្តាយតែមិនអាចជួយអ្វីកូនបាន ខ្លួនជាស្រ្តីមេម៉ាយហើយមានជំងឺប្រចាំកាយទៀត បន្ទុកគ្រប់យ៉ាងគឺកូនប្រុសម្នាក់នេះជាអ្នករ៉ាប់រង់ទាំងអស់ ហើយពេលនេះក៏ត្រូវម្ចាស់បំណុលរបស់ខ្លួនមកដាក់សម្ពាធផ្លូវចិត្តឲកូនទៀត អ្នកដែលជាម្តាយមិនអាចជួយឬធ្វើបានក្រៅពីយំអាណិតកូនជាពុនពេក ។

    « ម៉ែៗ..! ម៉ែកុំធ្វើបែបនេះអី កូនធ្វើបានគ្រប់យ៉ាងដើម្បីម៉ែហើយ កូនមិនចង់ឲម៉ែនិយាយបែបនេះទេ » Pete ក៏ហាក់ឆួលចុងច្រមុះបន្ទាប់ពីគេឃើញម្តាយខ្លួនយំខ្លាំងបែបនេះ ។

    « តែ...តែ លោកអ៊ុំគាត់ថា បើខ្ញុំព្រមនិងគាត់ គាត់និងមិនទារលុយដែលយើងជំពាក់គាត់នោះទេ ហើយគាត់សន្យាថានិងមើលជងឺម៉ែទៀតផង »  Pete ក្រសោបដៃម្តាយដោយក្តីមុតមាំក្នុងចិត្តរួចជាស្រេចតែម្តងហើយថាគេនិងត្រូវនិយាយរឿងនេះអោយច្បាស់លាស់និងម្តាយខ្លួន ។

    « ម៉ែមិនអោយកូនទៅណាឆ្ងាយពីម៉ែទេ ម៉ែមិនព្រមទេណា Pete » ម្តាយចាស់ក៏និយាយញ័រៗនិងមើលមកកូនប្រុសខ្លួនដោយក្តីដាច់អហង្ការ មិនព្រមអោយកូនខ្លួនទៅណាឆ្ងាយពីគាត់នោះទេ ។

    « ម៉ែ កុំបារម្ភអី កូនធំហើយ ម៉ែគឺជាក្តីសង្ឃឹមក្តីសុខរបស់ខ្ញុំ ខ្ញុំនិងធ្វើគ្រប់យ៉ាងដើម្បីក្តីសុខរបស់ខ្ញុំដូចគ្នា កូនសន្យានិងមកលេងម៉ែណា » Pete បើទោះម្តាយខ្លួនហារស្តីដាច់អហង្កាបែបណាក៏ដោយ គេក៏មិនដាច់ចុត្តអោយម្តាយនិងប្អូនប្រុសខ្លួន ត្រូវរស់នៅដោយទុក្ខលំបាក់ទៀតនោះទេ បើគេលះបង់ជីវិតគេ ក៏ព្រមដែរ ។
   ជាតិជាកូន ជាតិជាកូនប្រុសដែលជាសសរទ្រូងនៃគ្រួសារបើខ្លួនមិនដាច់ចិត្តបន្តិចតើអោយអ្នកណារឹងមាំជាមួយយើងទៅ ជាធម្មតានោះទេ ការដែលលះបង់ត្រូវតែមានការតបស្នងមកវិញជាក់ជាមិនខាន់នោះទេ មិនថាការលះបង់មួយនោះតិចឬច្រើន ក៏ត្រូវតែមានការវិលមកវិញដែរ ។

     ពន្លឺព្រះអាទិត្យបានរះបញ្ចេញពន្លឺរស្មីដ៏ស្រស់ឆើតឆាយនាររដូវសិសិររដូវ ដែលមានទឹកសន្សើមដក់ជាប់និងសន្លឹកឈើតូចធំខ្លះ លាយឡំនិងខ្យល់មកផើយៗជះក្លិនក្រអូនក្លិនផ្កានារជំនោររដូវនេះឯង ។

    « Pete កូនអាចប្តូរចិត្តបានណា ម៉ែព្រមអោយលោកកន យកដីនេះណា កុំតែកូនទៅអីបានទេ » អ្នកម្តាយមានអារម្មណ៍ថាគាត់ពិតមិនចង់ឲកូនប្រុសម្នាក់នេះទៅណាឆ្ងាយឬចោលគាតនោះទេ គាត់សុខចិត្តឲលោកកន យកដីដែលមានផ្ទះតូចនេះទៅចុះ គាត់អាចទៅនៅវត្តឬសុំដីគេបន្តិចធ្វើកូនផ្ទះនៅក៏បានឲតែបាននៅជុំគ្នាជាមួយកូនៗ ។

    « ម៉ែ ម៉ែកុំធ្វើបែបនិងអី ខ្ញុំបាននិយាយព្រមព្រៀងនិងលោកអ៊ុំកន រួចហើយ ខ្ញុំជឿថាលោកអ៊ុំគាត់និងធ្វើតាមសន្យារបស់ខ្ញុំនិងគាត់ កូនទំនេរកូនមកលេងម៉ែណា ភីអារ ប្អូនត្រូវមើលថែម៉ែផងណា  បើមានបញ្ហារអីអូនត្រូវទៅរកផ្ទះមីងនីណា  មីងពូ ខ្ញុំផ្ញើរម៉ែខ្ញុំផងណា » Pete ក្តារខ្នងតូចដែលមានបង្វេចតូចស្ពាយជាប់និងខ្លួន ដែលគឺជារបស់របរខ្លះដាក់តាមខ្លួនត្រៀមខ្លួននិងនារទេសចេញពីស្រុកភូមិកំណើតរបស់គេ ។ ទឹកមុខស្រពោនក្រៀមក្រំពីសំណាក់អ្នកម្តាយដែលមិនដាច់ចិត្តឲកូនប្រុសតូចរបស់ខ្លួនឃ្លាតឆ្ងាយទៅនោះ ទាំងដឹងហើយថាអ្វីៗមិនអាចកែប្រែបានទេ ។ Pete មិននិងចាក់ចេញទៅឆ្ងាយពីម្តាយចាស់របស់ខ្លួននិងប្អូនប្រុសពៅតូចច្រម៉ក់នោះ គេមិនភ្លេចនៅពាក្យផ្តៀងញលេអោយពួកគេមើលថែខ្លួនឯងអោយបានល្អ ព្រមជាមួយនិងពូមីងដែលជាអ្នកជិតខាងរបស់ខ្លួនផងដែរ ។

    « បាទបង បងមើលថែខ្លួនឯងផងណា » ភីអារ ដែលជាប្អូនប្រុសពៅរបស់ Pete ក៏និយាយតបមកវិញដោយឲបងប្រុសជឿជាក់ថាគេក៏អាចមើលថែម្តាយខ្លួនមិនចាញ់នាយនោះទេ ។

    « ទីតៗៗ...» សម្លេងស៉ីផ្លេតរបស់រថយ្តន សាំយ៉ុងព៏ស បានបន្លឺឡើងនៅឯនារដើមផ្លូវចូលផ្ទះរបស់ខ្លួន ធ្វើឲដាច់អស់រាល់ចង្វាក់ក្រៀមក្រំមួយនេះ តែក៏កាន់តែធ្វើអោយភាពសោកសង្រែងកើតមានឡើងជាថ្មីម្តងទៀត ។
Pete សម្លឹងមើលទៅមុខអ្នកម្តាយដែលកំពុងតែរលិងរោលងទឹកភ្នែក ចុកអួលណែនដើមទ្រូងជាពុនពេក កូនដែលធ្លាប់តែនៅកៀកកិតក្បែរកាយត្រូវមកឃ្លាតឆ្ងាយព្រោះតែខ្លួនដែលមានបំណុលមានជំងឺ បើមិនដូច្នេះទេម្ល៉េះកូនគាត់ក៏មិនបានទៅឆ្ងាយពូគាត់នោះទេ ។

     « ម៉ែ ត្រូវមើលថែខ្លួនអោយបានល្អណា កុំបារម្ភអី កូនទៅសិនហើយ ពូមីខ្ញុំលាសិនហើយ » Pete

    « សុខសប្បាយណា Pete » ពូមីង

   « Pete សូមអោយកូនមានសំណាងល្អ ជូបតែមនុស្សល្អៗ សូមឲកូនសុខសប្យាយណា ត្រូវចេះមើលថែខ្លួនឯងណាកូន » អ្នកម្តាយ

    « បាទ ម៉ែ កូនលាហើយ » Pete
   ដោយភាពស្រណោះស្រណោក កូនជាខ្លាំងអ្នកជាម្តាយបានត្រឹមតែបង្ហូរទឹកភ្នែកចុះមកទាំងឈឺចាប់មិនអាចរៀបរាប់បាន ។  ឯក្មេងប្រុសកំសត់របស់យើងក៏មិនខុសពីម្តាយខ្លួននោះទេ តែជាតិជាកូនប្រុសក៏អត់ទ្រាំមិនបង្ហូរទឹកភ្នែកចុះមកនោះទេ ក៏ព្រោះថានៅក្នុងរថយន្តមួយនេះមិនមានតែគេម្នាក់ឯណាមានទាំងភ្ញៀវប្រុសភ្ញៀវប្រុសចាស់ក្មេង ដែលរួមដំណើរជាមួយគេ ទើបគេខំប្រឹងលាក់ភាពឈឺចាប់មួយនេះទុកវិញ ។
   

    🌼ស្រលាញ់អ្នកអានគ្រប់គ្នា🖤🖤

  

   

Continue Reading

You'll Also Like

4.3M 236K 49
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
825K 8.2K 67
𝐢𝐧𝐜𝐥𝐮𝐝𝐞𝐬 𝐚𝐥𝐥 𝐨𝐟 𝐭𝐡𝐞 𝐛𝐨𝐲𝐬 ✦ .  ⁺   . ✦ .  ⁺   . ✦ don't forget to vote, share and comment. 🤍
9.5K 850 26
រឿងនេះជាងប្រឌិត100% mingyuនឹងwonwooជាសមាជិកក្រុមseventeenក្នុងជីវិតពិត។ តែក្នុងរឿងនេះពួកគេទាំង2នឹងជាក្រុមkpopដដែរប៉ុន្តែមានឈ្មោះក្រុមផ្សែងដែរមានពួកគ...
7K 971 33
Vegas kornwin Teerakpanhakun Pete Pongsakorn Saengtam បំណុលទ្រព្យសងដោយទ្រព្យ បំណុលជីវិតសងដោយជីវិត