គ្រួសារមហាវ៉ល់

By go207845

19.3K 2.4K 189

គ្រួសារកំពូលរញ៉េរញ៉ៃគ្មានពីរលេីលោក ម៉ែឪក៏វ៉ល់ កូនក៏វល់ វល់បូកវល់ គ្រួសារនេះត្រូវបានគេដាក់រហ័សនាមថាគ្រួសារមហាវ... More

1.គុបមាន់បែកពពុះមាត់ស្កុល
2.ប្លោកបងមានវៀចឯណា!
3.ជំទាវគេចពន្ធ
4. អូនប៊ីប៊ី!
5.មិនព្រមសួរថាថ្ងៃហ្នឹងប្តីខ្ញុំនឹងខ្ញុំ***គ្នាម៉ានដង
6. គុបទឹក ប៉ាតម្សៅអត់មីង!
7. យីអាស្អីគេនេះ!
8. ឈប់ហៅខ្ញុំថាអូន ហៅខ្លួនឯងថាបង!
9. បែកយូរអត់ទាន់ស្លាប់ទេអី?
10. យេីងមិនងាយងាប់ទេដរាបណាពួកឯងមិនទាន់ធរណីស្រូបទៅបាត់នោះ
11.សុំខ្ចីកូនលោកជំទាវសិនណា៎
12. អាប្រែតសុីនំ!
13. មិនទាន់រំលោភផង ស្រែកបាត់!
14.ហិតក៏បានព្រោះអាចម៍បងប៊ីក្រអូប
15.អ្នកណាមានវាសនាល្អអាចថែរក្សាអូវែរបស់បងទៅ
16.វាយក្បាលអូនម៉ាដុំដែកអោយសន្លប់មកបង
17.បងចង់រំលោភខ្ញុំទេ?
18.ដោះអាវខ្មៅនឹងគុបអូនមក!
19.ពូជអ្នកចម្បាំង
21.ចាកចេញ
22.ហូប៊ីបានប្តីហេីយ
23.Tears
24.ខ្ញុំឈ្លោះបានតែជាមួយមនុស្សទេ
25.ការពិតទៅលាក់ខ្លួនពួកយកកូនសោះ!!
26.អាណាងាប់?
27.ប្រយ័ត្នវាដេញចាក់គេផ្អេីលយន្តហោះ
28.ពួកយេីងTopដូចគ្នាទេ
29.គូទឯងមានប្រជុ្រយពីរសងខាង
30.អាតាប៉ែបារាំង
31.ញិញជាងខ្ទួយទៀត
32. បេសកកម្ម នំប័ុងបាក់យ៉ុង
33.💥💥
34.យេីងស្រឡាញ់ឯង
35. ពឹងកូនអ្នក ពាក់កូនខ្ញុំ!
36.យេីងជាប្តីរបស់ឯង
The End 💜តោះ!! ចាស់ជាមួយគ្នា

20.មិក!

341 44 0
By go207845

ថ្ងៃទី១

ទី២

ទី៣

ទី៤

ទី៥

អស់រយ:ជាងប្រាំថ្ងៃនៃទំនាក់ទំនងយ៉ាងជិតស្និតរវាងមិកជាមួយនឹងហូប៊ីដែលបន្តកៀកកេីយផ្អែមល្ហែមទៅជារឿយៗរហូតមិកបាក់ចិត្តស្រឡាញ់ប៊ីកាន់តែខ្លាំងឡេីងៗដោយគ្មានការសង្ស័យអ្វីទាំងអស់។ ប៊ីតែងតែបញ្ចេញឬកពារស្រទន់ចេញពិដួងចិត្តពិតទៅកាន់មិកដោយមិនភូតឡេីយលេីកលែងតែរឿងមួយគឺក្តីស្រឡាញ់។ ឯមិកនាយតែងតែនាំប៊ីដេីរលេងជារៀងរាល់ថ្ងៃ ទៅញាំអាហារ លេងកន្ត្រកហោះតាមបែបសាមញ្ញជន ពេលវេលាកាន់តែយូរៗទៅនាយកាន់តែស្រឡាញ់ប៊ីទោះត្រឹមរយ:ពេលខ្លីក៏ដោយចុះ។ បេីនិយាយពីសូប៊ីន នាយកាន់តែធ្វេីខ្លួនអោយឃ្លាតឆ្ងាយពីរាងតូចទៅដល់ថ្នាក់ម្តងម្កាលរាងតូចក៏តាមសួរថាកេីតអីថែមទៀតផង

« ប៊ីន! ឯងកេីតអីអោយប្រាកដ ហេតុអីតែងតែគេចមុខពីខ្ញុំបែបនេះ? » រាងតូចតាមសួរនាយប៊ីនស្របពេលគេចេញពីបន្ទប់ទឹករៀបនឹងចូលគេងទៅហេីយ។ ម្ចាស់សំណួរក៏ដេីរមកឈរពីមុខរាងតូចកំពុងតែអង្គុយលេីគ្រែរួចញញឹមតាមធម្មតា

« ខ្ញុំមានអីណា យប់ហេីយយេីងឆាប់ចូលគេងទៅ ប្រយ័ត្នស្អែកនេះមិកមកទទួល អាចនឹងយឺត » និយាយរួចប៊ីនក៏ហួសឡេីងទៅគេងបាត់។ វាជាទម្លាប់ហេីយដែលនាយធ្វេីបែបនេះដាក់រាងតូចគឺធ្វេីយ៉ាងណាអោយដូចជាប្អូនប្រុសនោះអី

« ឯងមិនទាន់ឆ្លេីយសំណួរខ្ញុំទេ ចាប់តាំងពីថ្ងៃនោះមកឯងប្លែកណាស់មាដឹងខ្លួនទេ? ពេលញុាំបាយឯង...ឯងលេងមេីលមុខខ្ញុំ ពេលសួរនាំក៏ឯងលែងចង់ឆ្លេីយ តេី..តេីឯងកេីតអីអោយប្រាកដ?? » រាងតូចគេទាស់ចិត្តណាស់ ទេីបចង់មកសួរថ្ងៃនេះអោយអស់ចិត្ត ព្រោះគេខ្លួនឯងក៏មិនស្ងប់ចិត្តពេលដែលសូប៊ីនបញ្ចេញឬកពារបែបនេះដាក់

« ហក..ហក..» សម្លេងស្រមុខខុល នាយកម្លោះដេកលក់បាត់មិនខ្ចីឆ្លេីយ។ ទាល់តម្រេះរាងតូចមានតែចុចបិតកុងតាក់គេងតែម្តងទៅ ក្រោមទឹកមុខមិនស្រស់បស់ក្ថែមទាំងលួចមេីលផែនខ្នងនាយពីក្រោយថែមទៀត ហាក់បីដូចជានឹករង្វង់មួយកក់ក្តៅរបស់គេ តែយ៉ាងណាបេីគេចេញឬកពារបែបនេះទៅហេីយ ខ្លួនមានតែទ្រាំធ្វេីធម្មតា។

« កុំធ្វេីខ្លួនអោយខ្ញុំស្រឡាញ់បងជាងហ្នឹងអី ពួកយេីងដេីរដល់ផ្លូចបញ្ចប់ហេីយ! » នាយកម្លោះ១៨ឆ្នាំនិយាយក្នុងចិត្តតែម្នាក់ឯងទឹកមុខកម្សត់ទាំងដែលការពិតគេចង់ឆ្លេីយបែបនេះណាស់។

ហ្ហឹម ស្នេហានេះអត់យល់សោះ!

     ថ្ងៃនេះ ស្ថិតក្នុងម៉ោង8ព្រឹក មិកបានមកទទួលរាងតូចតាមទម្លាប់ ហូប៊ីញញឹមរីករាយទាំងដែលក្នុងចិត្តកំពុងគិតពីនាយកម្លោះនោះទៅវិញទេដែលនៅក្នុងផ្ទះឯនោះ។

« ថ្ងៃនេះប៊ីចង់ទៅឯណា បងនាំអូនទៅ! » ប៊ីបានលះបង់អោយមិកហៅគេអូនបងបែបនេះដេីម្បីបង្កេីនភាពស្និតស្នាលកាន់តែខ្លាំង

« ហិ ស្រាច់តែបងទេណា! »

« បាទ! តោះចឹង ចូលឡានមក » មិកប្រៀបដូចជាអង្គម្ចាស់ស្មោះត្រង់អិញ្ចឹង នាយបានបេីទ្វាឡានហេីយលារដៃអោយរាងតូចចូលថែមទៀត។ ហូប៊ីញញឹមអស់សំណេីចសឹមចូលក្នុងឡានដោយនិយាយថា..

« អរគុណអង្គរក្សសង្ហា! អរគុណណដែលបានការពារខ្ញុំ  »

« ចុះតេីអង្គរក្សាសង្ហានេះ សុំការពារអូនអស់មួយជីវិតបានទេ? » មិក

« ហិហិ លេងច្រេីនណាស់ឆាប់ចូលឡានមក អូនឃ្លានហេីយ » ហូប៊ីសេីចទាំងមិសម គេដឹងច្បាស់ជាងសាមីខ្លួនទៀតថានាយមិក បានស្រឡាញ់គេកម្រិតណា ហេីយក៏មានអារម្មណួថាខុសនឹងរអៀសខ្លួនដែរ។ មិកបានចូលឡានមកអង្គុយជិតកាយល្អិតក្រអូបឆ្ងុយព្រមទាំងបង្ហាញស្នាមញញឹមជំនួសអោយសម្តីទៅកាន់រាងតូចថា គេពិតជាស្រឡាញ់រាងតូចជាងអ្វីៗទាំងអស់ពិតមេន រាងតូចជាក្តីសុខរបស់គេមួយចំណែក។

« មិក! »

« បាទអូនមានការអីឬ...ហឹម?» មិកឆ្ងល់ភ្លាមៗពេលរាងតូចស្រាប់តែខិតមកជិតគេហេីយយកក្បាលមកកេីយទ្រូងគេយ៉ាងស្និតស្នាលធ្វេីអោយចរន្តបេះដូងគេលោតខុសចង្វាក់ពីមួយវគ្គទៅមួយវគ្គហេីយ។ ប៊ិអាចស្តាប់ដឹងគេមានតែខាំមាតលសង្កត់ចិត្តដោយធ្វេីរឿងខុសទាំងនេះដេីម្បីភារកិច្ចជួយប្រទេសជាតិតែប៉ុណ្ណោះ

« មិក...»

« បាទ! »

« អូនស្រឡាញ់បងណាមិក! បងស្តាប់លឺទេ ថាអូនស្រឡាញ់បង! » លឺសំណួនពាក្យនេះហេីយនាយគាំងរកពាក្យនិយាយលែងចេញតរទៅទៀតហេីយបេះដូងរំភេីបព្រោះខ្លួនក៏បានរងចាំពាក្យនេះមកជាយូរដូចគ្នា

« ប៊ីន...បង...»

« កុំសួរអូនថាហេតុអីអូស្រឡាញ់បង អូនមិនដឹងទេតែបងស្មោះត្រង់ ចំណាយពេលជាមួយបងរយ:ពេលខ្លីបងបានមេីលថែអូនយ៉ាងល្អ អរគុណណា៎ »

« បងក៏ស្រឡាញ់អូនដូចគ្នាហូប៊ី! » មិកទាញរាងតូចយកមកអោបដោយក្លាហាន ហ៊ានថេីបថ្ងាស់គេមួយខ្សឺតថែមទៀត។ រាងតូចសង្ងំក្នុងទ្រូងក្រអូបនោះដោយគ្មានអារម្មណ៍អ្វីទេ តែគេបែរជាសួរសំណួរឆ្កួតឡប់មកខ្លួនឯងទៅវិញថា...

« ហេតុអីពេលខ្ញុំអោបមិកមិនមានអារម្មណ៍ថាពេញលេញដូចជារង្វង់ដៃក្មេងនោះ? ចុះហេតុអីពេលគេថេីបថ្ងាស់ខ្ញុំ ក៏ខ្ញុំគ្មានអារម្មណ៍ថាចង់ចងចាំវាទៅវិញ? ហេតុអីទៅ..? »

« ខិះ ខិះ!! » រាងតូចចាប់ផ្តេីមធ្វេីជាក្អកយ៉ាងទំរន់ដូចជាមេនពិត នាំអោយកូនកាត់ពូរសាន៍នោះជឿស្លុង

« ប៊ីអត់អីទេមេនទេ? »

« មិនអីទេអូនគ្រាន់តែ ខិះ..ខិះ...ប្រហែលជាជំងឺធ្វេីទុក្ខនោះទេ បងកុំភ័យអី! »

« បងមិនអាចទុកធូនអោយបែបនេះបានទៀតទេ បងត្រូវតែនាំអូនទៅជួបប៉ាបងហេីយ » អោកាសស្រាប់តែចូលមកដល់ដូចជាផែនការបានរៀបពិតមេន ការតស៊ូរបស់ពួកគាត់គឺមិនអត់ប្រយោជន៍នោះទេ។ ប៊ីញញឹមសមចិត្តរួចគេក៏ប្រឹងសម្តែងបន្ត...

« កុំអី អូនខ្លាចថាប៉ាបងនឹងមិនទុកចិត្តអូន »

« បងបាននិយាយជាមួយគាត់រួចរាល់ហេីយ ប៊ីបងត្រូវតែនាអូនទៅព្យាបាលអោយជា បងសន្យាហេីយ ថ្ងៃនេះបងនឹងអូនទៅណា៎ ឯងចេញឡានទៅក្រុមហ៊ុនប៉ាយេីងទៅ »

« បាទអ្នកប្រុស » តែកុងឡានបានបង្វែចង្កូតទៅកាន់តាមការបញ្ជារបស់អ្នកប្រុសខ្លួន។

« មិក»

« ហឹមអូនមានការអីទៀតឬ?»

« បងស្រឡាញ់អូន ទុកចិត្តអូនយ៉ាងនេះឬ? »

« មេនហេីយបងស្រឡាញ់អូនណាស់ តាំងពីជួបក្មេងប្រុសម្នាក់ឈរធ្វេីមុខក្រៀមម្នាក់ឯងក្នុងបន្ទប់ទឹករហូតធ្វេសប្រហែលដួលក្រិចកជេីងនោះអី បងធ្លាក់ក្នុងស្នាមញញឹមអូនតាំងពីនោះមកហេីយ ហិហិ ពេលនោះអូនពិតជាគួរអោយស្រឡាញ់ណាស់មានដឹងខ្លួនទេហ្នឹង?»

« សុំទោសណាមិន ខ្ញុំសុំទោស! » ពាក្យសុំទោសហូប៊ីមិនហ៊ាននិយាយចេញទេ បានត្រឹមតែសុំទោសតាមក្រសែរភ្នែកសង្ឃឹមគេបានដឹង។

ក្រុមហ៊ុនD TT

     គ្រាន់តែឡានកូនរបស់ម្ចាស់ក្រុមហ៊ុនបេីកចូលមកភ្លាម ទ្វារបងបានបេីកអូតូស្វ័យប្រវត្តិ ដោយមានអ្នកយាមជាច្រេីនឈរតម្រង់ជួរគោរពនាយមិកជាឋាន:កូនចៅនឹងចៅហ្វាយនាយ។ មិកមិនសូវជាញញឹមទៅកាន់ពួកគេទេ ទឹកមុខដូចជាដុំថ្ម តែហេតុអីនៅជាមួយហូប៊ីនាយញញឹមដូចឆ្កួតចឹង?
    
មនុស្សមានស្នេហាចឹងហេីយ កុំភ្លេីពេក!

« វ៉ាវ~» ហូប៊ីច្រហរមាត់ធំ ទីនេះពិតជាធំមិនគួរអោយជឿ ពិសេសមនុស្សម្នាក់ៗសុទ្ធតែពាក់ឈុតសរលាយឆ្នូតខ្មៅនឹងមានវែនតាទាំងអស់ព្រោះពួកគេជាអ្នកពិសោធិ៍។ ឯរបងជុំវិញមាប៉ូលីស ទាហាន អង្គរក្សពាក់ឈុតខ្មៅឈរកាន់កាភ្លេីងគ្រប់ដៃ។

« គេជាអ្នកណាអ្នកប្រុស?» សុខៗស្រាប់តែទាហាមអាវខ្មៅបានលេីកកាំភ្លេីងដងវែងតម្រង់មកហូប៊ីភ្លាម

« អាចង្រៃដាក់កាំភ្លេីងឯងចុះបេីមិនចង់អោយយេីងរេកាណុងទៅកណ្តាលក្បាលឯងវិញទេ? គេជាប្រពន្ធយេីងឯងចង់យ៉ាងមិច? » មិកស្រែកគំហោគច្បាស់ៗមិនមេនត្រឹមតែអោយនាយលឺម្នាក់ទេ គឺអោយលឺគ្រប់គ្នាតែម្តង បន្ទាប់មកម្នាក់ៗស្រាប់តែទម្លាក់កាំភ្លេីងចុះរួចអោនគោរពរាងតូចវិញ

« បងសុំទោស! កុំខ្លាចអី តោះកាន់ដៃបងមក បងនាំអូនចូលទៅខាងក្នុងណា »

ហូយមិក សុទ្ធតែសុំទោសគួរអោយចាឡាញ់ម្លេះហា៎អាបារាំងនេះ មករកអូនមកបង ហូប៊ីគេបោកបងទេ!

« បាទ » រាងតូចឆ្លេីយបាទទាំងក្នុងចិត្តផិតភ័យស្ទេីរតែមិនអាចដកដង្ហេីមបាន គេខ្លាច ខ្លាចជាមួយដងកាំភ្លេីង ខ្លាចជាមួយក្រសែរភ្នែកគ្រប់គ្នា។ ជាមួយគ្នានោះផងដែរ ហូប៊ីស្រាប់តែនឹកដល់កម្លោះ18ឆ្នាំភ្លាម ព្រះថា...

« គ្រប់ពេលឯងនៅក្បែរខ្ញុំ ខ្ញុំគ្មានអារម្មណ៍ថាខ្លាចដូចជាពេលនេះទេ លេីកនេះបុរសមាធធំអោបខ្ញុំអោបណែនដៃ ហេតុអីក៏មិនពេញលេញដូចជាពេលមានឯង? តេី...តេី...»

« ប៊ីអូនកំពុងគិតអី? » មិកហៅរាងតូចព្រោះឃេីញគេភ្លឹកៗសម្លឹងមេីលទៅខាងមុខរហូត រាងតូចញញឹមតប..

« មិនមានអីទេ មិញដោសារអូនភ័យពេក! »

« ចាំបងប្រកាសអោយពួកវាដឹង ថ្ងៃក្រោយកុំព្រហេីនបែបទៀត ចំជាមិនបានការមរន! »

« មិនបាច់ដល់ថ្នាក់នឹងទេបង » នាយញញឹមដាក់រាងតូចវិញហេតុតែស្រឡាញ់គេ គេនិយាយអ្វីក៏ជឿដែរ។ មិកបានដឹកដៃនាំកម្លោះតូចរបស់យេីង ចូលទៅកាន់ជណ្តើរយន្តក្រោមដីមួយ ដែលដឹកនាំពួកគេទៅជាន់ខាងក្រោមយ៉ាងសំងាត់

« កុំភ័យអី ទីនេះជាកន្លែងប៉ាបងធ្វេីការ គាត់ពិសោធិ៍ថ្នាំនៅទីនេះ បងចង់នាំអូនទៅជួបគាត់ »

« បាទ » មិនដឹងមានពាក្យអីនិយាយក្រៅពីពាក្យថាបាទមួយម៉ាត់ទេ បន្ទាប់មកជណ្តេីរយន្តក៏បានចុះមកដល់ខាងក្រោមភ្លាម ទ្វាបានបេីកចេញមក មានមនុស្សយន្តពីរអ្នក បានដេីរមកឈរពីមុខនាយមិកដោយអោនគោរពនាយតែស្រាប់តែគេបានយាកាំភ្លេីងទៅកាន់រាងតូចទៀតហេីយ

« គេជាប្រពន្ធយេីងស្តាប់អោយច្បាស់ » ម្តងនេះមិកមិនចង់បកស្រាយ គេនិយាយតែពាក្យប្រពន្ធរួចអូសដៃរាងតូចទៅមុខទៀត។

     ទីនេះមានទំហំធំណាស់ដែលសុទ្ធសឹងតែជាប្រពន្ធបច្ចេកវិទ្យទំនេីបៗដែលហូប៊ីមិនធ្លាប់ឃេីញពីមុនមក ពិសេសមានទូរថ្នាំជាច្រេីនរយមុខ កញ្ចក់ថ្លាផ្ទុកសត្វចម្លែកផ្សេងៗ វាពិតជាអស្ចារ្យខ្លាំងណាស់។ មិកបានបន្តកាន់ដៃរាងតូចក្រោមក្រសែរភ្នែកអ្នកពិសោធិ៍ជាច្រេីនរយអ្នក តែពួកគេមិនហ៊ានក្រឡេកមកមេីលចំៗនោះទេ គោរពឪពុកគេក៏ត្រូវចេះខ្លាចកូនប្រយសគេដែរ

« តេីខ្ញុំគួរតែយកបន្ទះនដាក់ទីណាទេីបល្អ ព្រោះកាំមេរ៉ា?ថាមានគ្រប់ច្រកទាំងអស់! » តាមការសង្កេតមេីល ទីនេះយាមការបានល្អណាស់ ពិសេសកាំមេរ៉ាមានគ្រប់ទីកន្លែងទាំងអស់

« លោកប៉ា! »

« មិកកូន! » សម្លេងមនុស្សវ័យចំណាស់ បានហៅមិកថាកូនយ៉ាងផ្អែម តែសម្លេងគាត់ស្តាប់ក៏ដឹងថាជាមនុស្សកាចម៉ត់ចត់ដែរ។ បុរសវ័យចំណាស់ដែលត្រូវជាឪពុកនាយមិកមានឈ្ម៉ោះថា សាស្រា្តញ បានដេីរចេញមកទទួលកូនប្រុសយ៉ាងរាក់ទាក់

« នេះមេនទេ ជាអនាគតកូនប្រសារប៉ានោះ? »

« ប៉ា...» មិកហៅឪពុកទាំងអៀន

« យ៉ាងមិច? រៀបរ៉ាបពីគេច្រេីនយ៉ាងនេះស្មានថាប៉ាមិនដឹងឬ! ហីយ៉ា...សួស្តីកូនប្រុស ឯងពិតជាស្រស់ស្អាតដូចមិកនិយាយមេន តែ...ស្អាតបែបមិនសមឯងមានជំងឺសោះ!»
ហូប៊ីមានតែញឹមៗនឹងរាក់ទាក់គាត់តាមវ័យនោះទេ

« តោះចូលមកក្នុងមក មិក ប៉ាបានរៀបចំហេីយ ស្អែកអាចយកគេមកព្យាបាលបាន »

« មេនឬប៉ា?»

« អឹម ប្រាកដហេីយ »

« ហិ ប៊ីអូនមានសង្ឃឹមហេីយ » មិកសប្បាយអរជាម្ចាស់សមីខ្លួនទៅទៀត គេអោបរាងតូចរួចកាន់ដៃរាងតូចមកឈរពីមុខឪពុកខ្លួនទៀតផង

« សង្ឃឹមប៉ាអាចព្យាបាលគេអោយជា »

« ប៉ានឹងធ្វេីអោយបាន »

« ម៉ោះកូនប្រសារ ប៉ាសុំអោបមួយ » លោកសាស្រា្តញបានចូលមកអោបហូប៊ីយ៉ាងណែនសម្តែងអោយឃេីញគាត់ស្រឡាញ់រាងតូចណាស់ថែមទាំងអង្អែលក្បាលគេថ្នមៗទៀតផង រួចខ្សឹបថា...

« ជាពីជំងឺនៅពេលណា ឯងត្រូវត្រឡប់ទៅផ្ទះឯងវិញ ឋាន:ឯងមិនសមនឹងកូនយេីងទេ! បេីមិនចង់ស្លាប់ ឆាប់ចេញពីជីវិតកូនខ្ញុំ! » ខ្សឹបបានតែប៉ុណ្ណោះគាត់ក៏ព្រលែងរាងតូចចោលភ្លាម ញញឹមដាក់គេតែស្នាមញញឹមនេះគឺជាស្នាមញញឹមគួរអោយខ្លាចបំផុត

« ស្អែកកូនអាចយកកូនប៊ីមកព្យាបាលបានហេីយ »

« តេីអាចយូរទេប៉ា! »

« យ៉ាងយូរត្រឹមតែមួយអាទិត្យនោះទេ »

« អូនត្រូវតែជាណាអូន » មិកអោបរាងតូចម្តងទៀតទាំងសប្បាយចិត្ត

« បាទៗ...តែអូនចង់ចូលបន្ទប់ទឹក ទីនេះមានបន្ទប់ទឹកទេ? »

« មាន គឺតាមផ្លូវនោះ! ចាំបងនាំអូនទៅ »

« ទេទេ...អូនអាចទៅខ្លួនឯងបាន បងចាំអូនមួយភ្លេចណា » ប៊ីញញឹមបន្តិចរួចដេីរហួសពីរអ្នកឪពុកកូននេះសឹមចូលទៅបន្ទប់ទឹកបាត់ឈឹង។ ចូលមកដល់ភ្លាមនាយតូចបញ្ចេញភាពភ័យខ្លាចមកមួយទំហំដកដង្ហេីមសឹងតែមិនដល់គ្នា ញ័រដៃញ័រជេីងទាំងមូលសឹងតែរលាយខ្លួននោះទេ តែយ៉ាងណាគេនៅតែតាំងចិត្តលះបង់ចោលនូវភាពភ័យខ្លាចនេះចោល

« ទេ...ខ្ញុំមិនអាចចុះចាញ់ខ្ញុំមិនអាចភ័យជាមួយរឿងរ៉ាវប៉ុណ្ណវនោះទេ មិនអាចទេ ហ្វូ~» បន្ទាប់មកប៊ីព្យាយាមស្វែងរកបន្ទះឈីបរបស់គេមក ប៊ីបានចាក់គន្លឹះក្នុងបន្ទប់ទឹកយ៉ាងរៀបរយជៀសវាងមានអ្នកណាចូលមករួចចាប់ផ្តេីមស្វែងរកថាគេគួរយកបន្ទះឈីបនេះទីដាក់ទីណា បេីនេះជាបន្ទប់ទឹកនោះ។ គិតមួយសន្ទុះសម្លឹងចុះឡេីងគែក៏នឹងឃេីញថា...

« អំពូលភ្លេីង!! មេនហេីយអំពូលភ្លេីង! » ប៊ីសម្លឹងឃេីញអំពូលទំនេីមួយនៅចំកណ្តាលបន្ទប់ទឹក សំណាងណាស់វាជាអំពូលដែលតឡេីងធម្មតាងាយស្រួលអោយរាងតូចឆ្កឹះរកខ្សែរភ្លេីងវាណាស់។ ប៊ីមានគំនិតឆ្លាតវៃគេឆាប់ឡេីងលេីចានបង្គន់យកដង្កៀបតូចមួយដែលកៀបជាប់សក់ខ្លួនមូលគន្លឹះខ្ចៅធ្វេីអោយអំពូលធ្លាក់មកដោយចេញខ្សែរភ្លេីងមក

« ចេញមកហេីយ បណ្តាញខ្សែរភ្លេីងនេះប្រាកដជាភ្ជាប់ជាមួយចរន្តធំជាមិនខាន ខ្ញុំគួរតែដាក់វាទីនេះ » ប៊ីក៏យកបន្ទះដែកតូចនោះទៅបិតជាមួយខ្សែរភ្លេីង ហេីយបន្ទះនោះក៏ចាប់ផ្តេីមដំណេីរការកៀបស្អិតក្តោបខ្សែទាំងមូលទៅ។ គេបានបិតភ្ជាប់អំពូលវិញយ៉ាងយកចិត្តទុក្ខដាក់សឹមដេីរចេញមកធ្វេីដូចជាគ្មានរឿងអ្វីកេីតឡេីង។

« ហេតុអីអូនចូលទៅយូរម្លេះ? » នាយក្រាស់មកចាប់ដៃរាងតូចទាំងបារម្ភស្មានថាមានរឿងអីក្នុងបន្ទប់ទឹក

« គឺអូនរវល់ជុះអាចម៍! »

« យីស! »

« ហិហិ និយាយលេងទេ! ចុះឯណាប៉ាបង? »

« ប៉ាបងគាត់ទៅធ្វេីការងារគាត់ហេីយ អូនចង់ទៅផ្ទះវិញទេ បងនឹងយកដំណឹងនេះទៅប្រាប់ដល់ប៉ាម៉ាក់អូន »

« មិក តេីប៉ាបងធ្លាប់កុហកបងរឿងអ្វីទេ? »

« មិចក៏អូនសួរបែបនេះ? » មិកក៏សួរបកវិញទាំងលេីកចិញ្ចេីម ហូប៊ីក៏មិនមាត់ព្រោះមិកគ្មានដឹងរឿងអ្វីពីប៉ារបស់គេឡេីយ

« គ្មានអីទេ តោះអូនចង់ទៅផ្ទះវិញហេីយ »

« បាទ តោះយេីង » មិកសុភាពបុរសក៏ចាប់កាន់ដៃរាងតូចដេីរតម្រង់ចាកចេញពីទីនេះវិញទាំងញញឹម។ លោកសាស្ត្រាញស្រាប់រែចេញមកឈរញញឹមទាំងគំនួច មិនដូចទឹកមុខពេលជួបកូនគាត់នោះទេ

« ឯងមិនអាចមកស្រឡាញ់គ្នាជាមួយកូនយេីងបានទេ មិកត្រូវតែជាអ្នកបន្តវេនពីយេីង គេនឹងគ្រប់គ្រងផែនដូនេះក្នុងថ្ងៃណាមួយមិនខាន ហឹស! » គាត់និយាយទាំងមានអំនួត យេីងបានដឹងហេីយពីគម្រោងអាក្រក់របស់តាចំណាស់នេះ។ គាត់ចង់បំផ្លាញពិភពលោកទាំងមូលនេះចោល ហេីយគាត់នឹងឡេីងជាអ្នកគ្រប់គ្រងបំពុលមនុស្សអោយស្តាប់នឹងជឿតែគាត់ម្នាក់គត។

Continue Reading

You'll Also Like

1M 42.9K 90
Kenta Bernard, a seventeen-year-old, died of leukemia in the hospital and was reincarnated in a novel that he has yet to finish. He is the ill second...
44.3K 698 16
DELULU & GUILT PLEASURE
103K 192 77
Erotic shots
307K 15.4K 47
Ruby King is your average young woman who is starting to attend college full time. Everything is going great until she notices that there seems to be...