វិប្បដិសារី💔🙂(ចប់)សាងស្នេហ៍...

By TeaKooK602

17.2K 1.7K 251

កំហុសដែលបានប្រព្រឹត្តខុសក្នុងជាតិមុន នៅមុនពេលស្លាប់នាយក៏បានប៉ងប្រថ្នាកើតក្នុងជាតិក្រោយផ្សងគូរជាមួយប្រពន្ធនាយម... More

ខឹង
សុំទោស
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គពីរ)
សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាស្នេហ៍ក្នុងជាតិថ្មី(វគ្គពីរ)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សុំច្បាប់
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សុំ
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
ដំណឹង
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
ត្រូវការមតិយោបល់
ខ្លឹមសារសុំទោស
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)

សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)

369 36 3
By TeaKooK602

ភាគទី16

  ក្នុងវេលាដែលក្រុមរាងតូចគិតតែនាំគ្នារៀនឆែកស្រាវជ្រាវក្នុងកុងព្យូទ័រនោះវិញម្នាក់ៗហាក់បីដូចវក់និងកាងាររបស់ពួកគេជាខ្លាំង។

"អឹមមមម យេស៌!! ធ្វើវាបានរួចហើយ"ថេយ៉ុង បានដាក់ខ្នងទៅផ្អែកនិងកៅអីលើកដៃឡើងលើរបៀបពត់ពែនខ្លួនដោយនិយាយកិច្ចការរបស់គេធ្វើបានសម្រេច។

"បងថេយ៍រក្សាភាពស្ងៀមស្ងាត់តើបានទេ"សាន់ណា នាងបានបែរមកស្តីបន្ទោសឲ្យទៅកាន់ថេយ៉ុងដែលពេលនោះថេយ៉ុងនិយាយមាត់ឮៗពេកទាំងដែលនៅទីនេះគេឲ្យរក្សាភាពស្ងប់ស្ងាត់។

"ហិហិ សុំទោសអម្បាញ់មិញភ្លេចខ្លួន"ងាកមើលឆ្វេងស្តាំឃើញថាមានមនុស្សដែលអង្គុយតុផ្សេងៗកំពុងងាកមកមើលគេទើបថេយ៉ុងសើចទាំងមិនសមពោលពាក្យសុំទោសទៅកាន់គ្រប់គ្នា។ បើនិយាយចំពោះជីមីនវិញអង្គុយចុចកុងព្យូទ័រនិងគេដែលតែមិនមែនន័យក្នុងការស្រាវជ្រាវរកមេរៀនអីទេគេបែបជាស្រាវជ្រាវមើលអ្វីផ្សេងមួយទៀត។

     ទឹកមុខដ៏សែនងឿយឆ្ងល់របស់ជីមីនបានបង្ហាញឡើងនៅពេលឃើញ។ អ្នកណាមិនដឹងកំពុងតែចង់ហេកចូលអាខោនអីុម៉ែលរបស់គេ ជីមីនមិនបានទុកឲ្យអ្នកម្ខាងទៀតហេកចូលបានដោយងាយទេគេបានដាក់សោរសម្ងាត់ជាច្រើនដែលវាពិបាកក្នុងការឲ្យអ្នកម្ខាងទៀតហេកចូលបាន។

"ធ្វើមុខបែបនិងមានរឿងអីមែនអាមីន"ថេយ៉ុង បង្ខិតកៅអីគេទៅរកជីមីនដើម្បីចោទសួរនៅពេលដែលគេធ្វើទឹកមុខជ្រួញចញ្ចើមជ្រួញមាត់ដូច្នេះ

"....."គ្មានការឆ្លើយតបជីមីនរក្សាភាពយ៉ាងស្ងៀមស្ងាត់ ថេយ៉ុងបែរទៅធ្វើមុខធ្វើមាត់ដាក់សាន់ណារបៀបថាមិនយល់ពីចរឹកជីមីន សាន់ណាវិញ
បែបជាធ្វើភ្នែកមើលនេះមើលនោះទាំងមិនយល់

______________

"ក្មេងនេះដាក់លេខសម្ងាត់អីក៏ដាក់មេស"បើនិយាយចំពោះអ្នកដែលកំពុងតែព្យាយាមហេកចូលអាខោនរាងតូចឯណោះវិញ កំពុងតែអង្គុយខ្នក់ខ្នាញ់ជាមួយរាងតូចមិនស្ទើរទេ នាយខំអង្គុយហេកចូលចង់2-3ម៉ោងទៅហើយមិនបានសម្រេចអីបន្តិចសោះឡើយ បានមកវិញត្រឹមការផ្ញើរសារមេរោគជាច្រើន ដែលបណ្តាលឲ្យប្រព័ន្ធអីុធើណេតនាយត្រូវគាំងធ្មឹង។

តុកៗ**អំឡុងពេលនោះផងដែលក៏មានអ្នកមកគោះទ្វាបន្ទប់នាយធ្វើឲ្យនាយត្រូវប្រែទឹកមុខដែលកំពុងគ្រឺតខ្នាញ់ក្មេងខ្លះមករាបស្មើរវិញ។

ក្រាក** សម្លេងបើកទ្វាបន្លឺឡើងដោយស្នាដៃអ្នកជាម្ចាស់បន្ទប់នេះឯង។

"ដល់ម៉ោងទទួលទានអាហារថ្ងៃត្រង់ហើយលោកប្រុស"អ្នកបម្រើ ដែលមកគោះទ្វាបន្ទប់បានហៅអ្នកឈរចំពោះមុខនិងជម្រាបប្រាប់ថាដល់ម៉ោងបាយថ្ងៃត្រង់ ដើម្បីឲ្យនាយបានទៅទទួលទានអាហារថ្ងៃត្រង់ជុំម្ចាស់ប្រុសម្ចាស់ស្រី...។ឯអ្នកម្ខាងទៀតមិនបាននិយាយអីទេគឺគ្រាន់តែងក់ក្បាលធម្មតា វាជារឿងសាមញ្ញទេដែលនាយមិននិយាយនោះវាចឹងតាំងពីនាយនៅក្មេងទៅហើយ។

   អ្នកបម្រើនោះក៏អោនលានាយចាកចេញទៅធ្វើកាងាររបស់នាងផ្សេងទៀត។

_____________

ផ្សារល្បី

   បើងាកមកមើលអ្នកដើរផ្សារនេះវិញអ្នកស្រីផាកខាស៍មីុលនាំជីនមកទិញអីឡើងចង់អស់មួយផ្សារទៅហើយប៉ុន្តែគាត់នៅតែថាមិនពេញចិត្តខ្វះនេះខ្វះនោះមិនឈប់...

"អ្នកម៉ាក់ហា៎ប៉ុន្នឹងបានហើយ"សម្តីនេះរាងតូចជីនបាននិយាយដាក់អ្នកស្រីផាកខាស៍មីុលមិនដឹងប៉ុន្នាមរយដងហើយទេ ប៉ុន្តែអ្វីដែលគេបានត្រឡប់មកវិញគឺជាការស្ងៀមស្ងាត់របស់អ្នកស្រីផាកខាសក៍មីុលទៅវិញ។    

"អឹមមម៎ សម"ចូលមកដល់កន្លែងលក់សម្លៀកបំពាក់ប្រេនៗជាច្រើនអ្នកស្រីបានយកអាវមួយមកដាក់ពីមុខជីន រាងតូចនេះធ្វើទឹកមុខសែនឆ្ងល់ជាខ្លាំងបើចំពោះអ្នកស្រីផាកខាស៍មីុលនោះបែរជាញញឹមបិទមាត់មិនជិតនៅពេលគាត់យកសម្លៀកបំពាក់មួយមកដាក់មុខជីនវាសាកសមជាមួយជីនយ៉ាងខ្លាំង។

"អ្នកម៉ាក់កំពុងចង់ធ្វើអ្វី"សម្លេងដ៏សែនស្រទន់របស់ជីនបានចោទសួរអ្នកស្រីដោយភាពងើយឆ្ងល់ពេញខួរក្បាល។

"ម៉ាក់ចង់រើសសម្លៀកខ្លះឲ្យកូន ដើររើសមើលតាមចិត្ត ពេញចិត្តមួយណាយកមួយនិងចុះម៉ាក់ជានាក់ចេញលុយ"អ្នកស្រី បានរុញជីនទៅរកកន្លែងលក់សម្លៀកបំពាក់កាន់តែជ្រៅឲ្យវាងាយស្រួលដល់ជីនអាចរើសសម្លៀកបំពាក់បានដោយសេរី។ សារជាថ្មីម្តងទៀតដែលជីនបានបង្ហាញទឹកមុខដ៏សែនគួរឲ្យគ្រឺតខ្នាញ់របស់គេឡើងមក។

"ឈរធ្មឹងអីឆាប់ទៅម៉ាក់ចាំត្រង់នេះ"ឃើញថាជីនឈរធ្មឹងមួយកន្លែងធ្វើមុខលីឡឺៗមិនព្រមចូលរើសសម្លៀកបំពាក់ក៏អ្នកស្រីប្រាប់ជីនឲ្យចូលរើសសម្លៀកបំពាក់យ៉ាងខ្លាំង ទើបរាងតូចហ៊ានដាច់ចិត្តទៅរើសសម្លៀកបំពាក់។

"អញ្ជើញអ្នកស្រីអង្គុយលើសាឡុងសិនបាន"បុគ្គលិកដែលមានតួរនាទីបម្រើភ្ញៀវបានចង្អុលទៅសាឡុងដែលគេដាក់ក្នុងហាងដើម្បីឲ្យភ្ញៀវអង្គុយរកចាំដៃគូអីចឹងហា៎។

    អ្នកស្រីផាកខាស៍មីុលគាត់មិននិយាយឡើយក្រៅពីនៅយ៉ាងស្ងៀម។

______________

    ក្រោយពីរបាននាំគ្នារៀនចប់ក៏ជាពេលដែលក្រុមរាងតូចត្រូវបំបែកផ្លូវគ្នាទៅផ្ទះផងដែល។

"ផ្ញើរឯងយកនាងទៅផ្ទះផង"ជីមីន បាននិយាយទៅកាន់ថេយ៉ុងដើម្បីផ្ញើរគូរដណ្តឹងខ្លួនឲ្យថេយ៉ុងនេះជូនត្រឡប់ទៅផ្ទះវិញផង។

"បងទៅណាមែនទេ"សាន់ណា សួរព្រោះតែឃើញថាជីមីនកំពុងឡើងម៉ូត៉ូពាក់មួយរួចជាស្រេចដោយមិនអនុញ្ញាតឲ្យនាងឡើងជិះពីក្រោយនោះឡើយ ផ្ទុយទៅវិញបែបជាប្រាប់ថេយ៉ុងឲ្យជួយជូននាងទៅផ្ទះវិញ។

"ផ្ញើរផង"ង៉ោង***មុននិងបញ្ឆេះម៉ូត៉ូចេញទៅជីមីនបោះពាក្យសម្តីតែពីរម៉ាត់ទើបម៉ូលហ្គាម៉ូត៉ូបើកចាកចេញក្រោមការសម្លឹងមើលរបស់មនុស្សទាំងពីរនាក់នេះ។

<<បងកាន់តែឃ្លាតអូនកាន់តែចង់ចូលស្និតបន្ថែម>>សម្តីទាំងនេះនាងគិតក្នុងចិត្តដឹងឮតែនាងម្នាក់ឯងដោយគ្មាននរណាដែលដឹងដែលនោះទេ។

"ឡើងឡានទៅបងជូនឯងទៅផ្ទះ"ថេយ៉ុង

"...."សាន់ណានាងមិននិយាយអីទាំងអស់ក្រៅពីរដើរចូលក្នុងឡានអង្គុយបាត់ទៅ។

    ឡានរាងតូចថេយ៉ុងត្រូវបានបើកចេញពីហាងកាហ្វេកន្លែងដែលពួកគេបាននាំគ្នាអង្គុយរៀនជាយូរនោះ។បន្តិចក្រោយក៏មានឡានមួយទៀតបើកមកឈប់ចតត្រង់ស្លាកស្នាមដែលឡានថេយ៉ុងចតរួចបើកចាកចេញទៅអម្បាញ់មិញនេះ។

រាងសង្ហារបានចុះចេញពីរឡានដើរទៅរកទ្វាកញ្ចក់បើកចូលក្នុងហាងកាហ្វេដែលក្រុមរាងតូចបានអង្គុយរៀនមុននេះ។

"កាហ្វេក្តៅមួយ"នាយបានប្រាប់ទៅកាន់អ្នកលក់

"ចាស៎លោកចន សុំចាំបន្តិច"អ្នកលក់ បានឆ្លយតបនិងឲ្យជុងហ្គុកនាយរងចាំមួយភ្លេត ជុងហ្គុកក្រឡេកមើលរកតុអង្គុយឃើញថាតុមួយដែលឆ្ងាតផុតគេគ្មានអ្នកអង្គុយនាយក៏ចូលអង្គុយបាត់ទៅ។

"នេះកាហ្វេរបស់លោកចន"បុគ្គលិកក្នុងហាងបានយកកាហ្វេមកដាក់លើតុនាយជុងហ្គុកគ្រាន់ងក់ក្បាលធម្មតាឯបុគ្គលិកនោះក៏បានចេញទៅវិញបន្សល់ត្រឹមតែជុងហ្គុកអង្គុយក្រេបកាហ្វេមើលទេសភាពតែម្នាក់ឯង។

  សូមរងចភាគបន្ត

សាច់រឿងមួយភាគនេះប្រាកដជាភ្លាវត្រូវអត់ព្រឡខ្ញុំខានសរសេរយូរណាមួយទឹកដៃធ្លាក់ចុះ99%ទៅហើយខ្ញុំនិងសម្របសម្រួលនៅភាគក្រោយៗទៀតឲ្យវាល្អជាងនិង

   

Continue Reading

You'll Also Like

521K 8K 83
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
1M 40.2K 93
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
1.1M 35.9K 62
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
710K 26.1K 101
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...