គ្រួសារមហាវ៉ល់

By go207845

19.4K 2.4K 189

គ្រួសារកំពូលរញ៉េរញ៉ៃគ្មានពីរលេីលោក ម៉ែឪក៏វ៉ល់ កូនក៏វល់ វល់បូកវល់ គ្រួសារនេះត្រូវបានគេដាក់រហ័សនាមថាគ្រួសារមហាវ... More

1.គុបមាន់បែកពពុះមាត់ស្កុល
2.ប្លោកបងមានវៀចឯណា!
3.ជំទាវគេចពន្ធ
4. អូនប៊ីប៊ី!
5.មិនព្រមសួរថាថ្ងៃហ្នឹងប្តីខ្ញុំនឹងខ្ញុំ***គ្នាម៉ានដង
6. គុបទឹក ប៉ាតម្សៅអត់មីង!
7. យីអាស្អីគេនេះ!
8. ឈប់ហៅខ្ញុំថាអូន ហៅខ្លួនឯងថាបង!
9. បែកយូរអត់ទាន់ស្លាប់ទេអី?
10. យេីងមិនងាយងាប់ទេដរាបណាពួកឯងមិនទាន់ធរណីស្រូបទៅបាត់នោះ
11.សុំខ្ចីកូនលោកជំទាវសិនណា៎
12. អាប្រែតសុីនំ!
13. មិនទាន់រំលោភផង ស្រែកបាត់!
14.ហិតក៏បានព្រោះអាចម៍បងប៊ីក្រអូប
16.វាយក្បាលអូនម៉ាដុំដែកអោយសន្លប់មកបង
17.បងចង់រំលោភខ្ញុំទេ?
18.ដោះអាវខ្មៅនឹងគុបអូនមក!
19.ពូជអ្នកចម្បាំង
20.មិក!
21.ចាកចេញ
22.ហូប៊ីបានប្តីហេីយ
23.Tears
24.ខ្ញុំឈ្លោះបានតែជាមួយមនុស្សទេ
25.ការពិតទៅលាក់ខ្លួនពួកយកកូនសោះ!!
26.អាណាងាប់?
27.ប្រយ័ត្នវាដេញចាក់គេផ្អេីលយន្តហោះ
28.ពួកយេីងTopដូចគ្នាទេ
29.គូទឯងមានប្រជុ្រយពីរសងខាង
30.អាតាប៉ែបារាំង
31.ញិញជាងខ្ទួយទៀត
32. បេសកកម្ម នំប័ុងបាក់យ៉ុង
33.💥💥
34.យេីងស្រឡាញ់ឯង
35. ពឹងកូនអ្នក ពាក់កូនខ្ញុំ!
36.យេីងជាប្តីរបស់ឯង
The End 💜តោះ!! ចាស់ជាមួយគ្នា

15.អ្នកណាមានវាសនាល្អអាចថែរក្សាអូវែរបស់បងទៅ

357 46 2
By go207845

« អធ្យាស្រ័យផង សូមរក្សាសណ្តាប់ធ្នាប់ហេីយចៀសផ្លូវ ចៅហ្វាយពួកខ្ញុំត្រូវត្រឡប់ទៅវិញ » មិនដឹងជាមានមនុស្សមួយក្រុមមកពីណាសុទ្ធតែពាក់ឈុតជាអង្គរក្សមានវែនតា កាសត្រចៀកយ៉ាងឡូយសម្បេីម។ ពួកគេបានមកដល់កន្លែងគ្រួសារមហាវ៉ល់ដែលកំពុងញាប់ដៃជេីងបារម្ភពីហូប៊ីនោះ។ តែគ្មានអ្នកណាខ្វល់ពីសម្តីអង្គរក្សនោះប៉ុន្មានឡេីយ

« អធ្យាស្រ័យផងលោក..»

« យីពួកអាស្អីគេនេះ អត់បេីកគ្រាប់ឡាតែតមេីលថាមានមនុស្សរបួសអត់ទេហី!! » ជីមីនឆ្នាស់ឆ្នេីមគ្មានពីរ គេជួយរិតកជេីងអោយហូប៊ី រួចងេីបមកញ៉ែតៗដាក់បុរសឌាំងៗទាំងប៉ុន្មានទាំងដែលខ្លួនឯងឈរទៅត្រឹមពោះគេទេ

« មានបញ្ហាអីឬ...ហូប៊ី!! » សម្លេងបុរសជនជាតិបរទេសដែលនៅពីក្រោយអង្គរក្សទាំងនោះក៏ដេីរចេញមកមុខតែម្តង។ ជីមីនគ្រាន់តែឃេីញគឺ...

« ឆុយ! សង្ហារម្លេះវេីយកូនចៅអ្នកណា នាងថេយ៍ នាងថេយ៍ អាបារាំងនេះសង្ហាណាស់ហា៎ » ជីមីនលួចកេះថេយ៉ុងអោយមកជួយមេីល

« ឯណាសង្ហាជាងប្តីអញអត់!! អូយ..អូយ..សង្ហាមេនវេីយ ជីមីនតោះលែងប្តីចោល! » ថេយ៉ុង

« យីឡប់ទេហី ប្តីនាងឯងយកតាំងតោដេញកាប់ផ្អេីលហាង!!! »

« លោកមិក? » ហូប៊ីនិយាយឡេីងធ្វេីអោយគ្រប់គ្នាងាកមករកបុរសរាងសង្ហាកូនកាត់ពីរសាសន៍នេះ

« ជួបគ្នាម្តងទៀតហេីយ នេះយ៉ាងមិចហេីយរបួស? »មិក

« គឺអត់អីទេ! » ហូប៊ី

« ចុះនេះជា....»

« ជាគ្រួសាររបស់ខ្ញុំ នេះជាប៉ាតូចនេះប៉ាធំនឹងបងប្រុសខ្ញុំ » ហូប៊ី

« អូស៎...សួស្តីលោកពូទាំងពីរនឹងអ្នកទាំងអស់គ្នា »

« ហិហិ សួស្តីខ្ញុំឈ្មោះជីមីនបាទ អត់ទាន់មានប្តីទេ! »

« នាងកាមីនមកនេះ អញវៃនាងឯងអោយផ្អេីលផ្សាម្តង » សូហ្គាស្តាប់ឮខឹងប្រពន្ធចង់ហុយផ្សែងទេីបទាញក្បាលប្រពន្ធមកវិញទាំងនិយាយគំរាម

« ឃេីញប្រុសបារាំងមិនបាន! » សូហ្គា

« អេីមកពីឃេីញមិនបានហ្នឹង បេីឃេីញបានស្មានថាយកអាកញ្ចាស់ឯង » ជីមីនឆ្លៀតឌឺថែម

« តមាត់ទៀត! យប់នេះអោយដេកជាមួយឆ្កែចាំមេីល »

« ឆីស! »

« ចុះនេះប៊ីអត់អីទេឬ? » លោកមិកសួរទៅកាន់នាងតូចទាំងស្រទន់ស្រស់ថ្លា តែបេីក្រឡេកមករកសូប៊ីនវិញ គេក្រមូវគ្មានលេខដាក់ទេ

« បានជាស្គាល់គ្នាហេីយ ពួកយេីងអិញ្ចេីញលោកហូបអីសិន តេីយល់យ៉ាងណាដែរ » ភ្លាមៗជីនបាននិយាយទៅកាន់លោកមិកហាក់រាក់ទាក់ខុសពីធម្មតា ដែលធ្វេីអោយគ្រួសារស្មានមិនដល់សោះឡេីយពិសេសនោះនាយពៅគេនោះឯង

« អឺ...គឺ..បាទបាន! ពួកឯងទៅចាំយេីងមុនទៅ » មិកយល់ព្រមភ្លាម នៅពេលដែលក្រឡេកមកឃេីញមុខនាយតូចហូប៊ី។រួចគេក៏ដេញអោយអង្គរក្សទៅចាំគេនៅឯខាងក្រៅ

« តែលោកប្រុស...»

« ឬពួកឯចង់ជំទាស់? »

« បាទ ទទួលបញ្ជា! » អង្គរក្សនាយមិកបានចាកចេញទៅអស់។ ហេីយនាយក៏ត្រឡប់មកញញឹមរាក់ទាក់ដល់គ្រួសាររាងតូចហូប៊ីវិញសឹមនាំសមាជិកទៅអង្គុយតុថ្មី។

« អង្គុយត្រង់នេះទៅណាក្មួយ! » ណាមជូនឯណោះ ក៏រាក់ទាក់ដល់នាយមិកដែរ នៅទាញអោយនាយមកអង្គុយជិតហូប៊ីហេីយស្រាប់តែកញ្ឆក់ដៃសូប៊ីនមកអង្គុយជិតគាត់វិញកាន់តែធ្វេីអោយសូប៊ីនអន់ចិត្តជាមួយគ្រួសារសឹងតែស្រែកយំនោះទេ

«ចង់ញុាំអីអ្នកទាំងអស់គ្នាហៅកម្មង់ចុះ ខ្ញុំជាអ្នករ៉ាប់រ៉ង »

« ហួយ! សង្ហាហេីយចិត្តល្អទៀត អ្នកណាមានវាសនាល្អ អាចថែរក្សាអូវែរបស់បងទៅ? » សម្តីថេយ៉ុងលឺដល់ច្រចៀកលោកមិកភ្លាមនាយអស់សំណេីចភ្លេតដោយទប់លែងជាប់។ ជុងហ្គ្កចាប់ក្តិចភ្លៅប្រពន្ធភ្លាម

« ចង់រក្សាអូវែអាណាហានាងកាថេយ៍ យប់នេះចាំយេីងផ្ញេីអូវែអោយច្រេីន ចាំមេីលតែទប់មិនជាប់រឿងជាមួយយេីងម៉ង! » ជុងហ្គុក

« ហិអាប្តីឡប់ លេងតិចសោះមិនបាន!! » ថេយ៍

« អឺ ខ្ញុំសុំណែនាំគ្រួសាររបស់ខ្ញុំអោយលោកបានដឹងបន្តិចចុះណា នេះជាបងប្រុសខ្ញុំទាំងពីរសូហ្គា ជុងហ្គុក ហេីយអ្នកដែលអង្គុយជិតពួកគាត់ទាំងពីរជាប្រពន្ធគាត់ »

« ចឹងប៊ីជាកូនទីបីមេនទេ ឯសូប៊ីននោះជាកូនពៅត្រូវឬអត់? » មិកនិយាយតាមការស្មានព្រោះដឹងតាមរយ:រាងតូចណែនាំកាលពីពួកគេនៅបន្ទប់ទឹក។ គ្រួសារចាប់ផ្តេីមលេីកចិញ្ចេីមសួរ តេីនេះជាស្អីទៅស្អី

« គឺ...អឺ..»

« គឺត្រូវហេីយក្មួយ ក្មួយពិតជាមានភ្នែកមុតមេន? ប៊ីជាកូនប្រុសទីបីរបស់ខ្ញុំ ឯនេះជាកូនពៅ ប៊ីនឹងអាពៅមិនទាន់មានគ្រួសារទេ ចង់សម្តៅថាពួកគេមិនទាន់មានប្តីប្រពន្ធអីទេ »  ជីនបាននិយាយបែបនេះឡេីងមកហាក់ដូចជាជាន់ចិត្តដល់សូប៊ីនខ្លាំងណាស់។ សូប៊ីនអស់ពាក្យនិយាយហេីយ

« ម៉ាក់ ការពិតគេជាអ្នកជួយខ្ញុំនៅក្នងបន្ទប់ទឹក ប៊ីនក៏ដឹងដែរ »

«....» សូប៊ីនមិនបានតប គិតតែពីឆ្ងោកមុខញុាំអាហារ គេធ្វេីមិនដឹង មិនលឺ តែតាមការពិតបេះដូងគេស្ទេីរតែបែកហេីយ ហេតុអីត្រឹមតែជាប្អូនប្រុស គេចាំសម្តីហូប៊ីច្បាស់ណាស់។

« អរគុណណាក្មួយ កូនពូគេជាមនុស្សប្រុសមេនតែគេសុខភាពមិនសូវជាល្អនោះទេ គេស្លូតបូតណាស់ ចឹងក្មួយកុំប្រកាន់អីណា » លោកណាមជូនបាននិយាយទៅកាន់មិកម្នាក់ទៀត នាយកម្លោះក៏ញញឹមភ្លាមៗសម្លឹងមេីលមនុស្សរាងតូចក្រមិចជិតខ្លួនទាំងក្រសែរភ្នែកពិបាកនឹងនិយាយណាស់

« បាទខ្ញុំមិនប្រកាន់អ្វីទេ ខ្ញុំសប្បាយចិត្តទៅវិញទេកាលដែលបានជួយគេនោះ ចុះនេះលោកពូនាំកូនៗមកនេះមានគំរោងអ្វីដែរ »

« ដេីរល*...អឹម! » ថេយ៉ុងឯណោះចង់និយាយប្រាប់ តែជីនជាម៉ែក្មេកលេីកដៃខ្ទប់មាត់រួចប្រេីភ្នែកសម្លក់បញ្ជាក់ថាទុកអោយគាត់ជាអ្នកនិយាយ

« គឺមីងមកនេះ ចង់នាំហូប៊ីមកព្យាបាលជំងឺមួយប្រភេទ! »

« ហ្ហាស់?? » ទាំងសមីខ្លួនទាំងកូនៗនឹងកូនប្រសារស្រែកហ្ហាស់ឆ្ងល់ទៅកាន់ម៉ែខ្លួនចង់ផ្អេីលហាង។ គាត់ក៏សុីញ៉ូភ្នែកអោយកូនៗនៅអោយស្ងៀមទេីបពួកគេសម្រួលឥរិយាបទ មកជាធម្មតាវិញ

« នេះ ហូប៊ីមានជំងឺអីទៅលោកពូ? » នាយកម្លោះមិកសួរដោយអាការ:បារម្ភចេញពីចិត្ត ទឹកមុខហាក់តក់ស្លុតពេលលឺថារាងតូចដែលអង្គុយជិតខ្លួននេះមានជំងឺ។ ជីននឹងលោកប្តីគាត់បានទម្លាក់ទឹកមុខចុះហាក់ដូចជាពិបាកចិត្តណាស់ណាអិញ្ចឹង ជីនបានងេីបមុខឡេីងមកនិយាយវិញទាំងចង់ស្រក់ទឹកភ្នែក

« ប៊ីកូនពូពីដេីមគេមានសុខភាពល្អណាស់ តែឈានចូលមកវ័យ២០ឆ្នាំនេះភ្លាមគេស្រាប់តែមានជំងឺម្យាងដែលតម្រូវអោយគេប្រេីអុកសុីសែននៅពេលគេគេង( ជំងឺនេះមានពិតមេនតែពិបាហៅបេីអ្នកទាំងអស់គ្នាចង់ដឹងអាចឆែកgoogleបាន) ប៊ីខ្សោយភ្នែករាងកាយ គេឆាប់អស់កន្លង ពិសេសបេីមានរឿងអ្វីមិនល្អឬមានសម្លេងស្រែកខ្លាំងគេប្រាកដជាពិបាកដកដង្ហេីម ហ្ហឹកៗ...ពូបារម្ភពីគេណាស់ទេីបនាំគេមកពេទ្យនៅឯទីនេះតែ...ហ្ហឹកតែគ្មានបានលិទ្ធផលឡេីយ!! » ជីននិយាយរៀបរាប់ទាំងស្រក់ទឹកភ្នែក

« លុយ ពូមិនពិបាករកទេ អោយតែកូនបានជា តែគ្មានពេទ្យណាអាចព្យាបាលគេបានសោះ ហ្ហឹកៗ..» ណាមជូននឹងជីនហាក់ចូកដៃជេីងគ្នាសម្តែងឆាកមួយនេះបានយ៉ាងល្អ ល្អដល់ថ្នាក់កូនៗលួចសរសេីរ តែសម្រាប់សមីខ្លួនដែលគេយកមកភូតនិយាយវិញ អ្វីក៏មិនដឹងខ្យល់ដែរ បានត្រឹមតែធ្វេីមុខមីងមុាំតែប៉ុណ្ណោះ។

« នេះប៊ីគេឈឺដល់ម្លឹងផងមេនទេលោកពូ » មិក

« មេនហេីយ ពូនាំគេមកទីនេះក៏ចង់រកពេទ្យល្បីៗតែពូអស់លិទ្ធភាពហេីយ មានតែអោយគេរស់ដោយពឹងអុកសុីសែននឹងនាំអោយផ្លូវចិត្តគេរីករាយតែប៉ុណ្ណោះ ហ្ហឹកៗ... » ជីន

« លោកពូ កុំយំអី ខ្ញុំនឹងជួយក្នុងរឿងនេះ! » នាយមិកនិយាយទាំងមុឺងមាត់ថាគេនឹងជួយគ្រួសារជីន ពិសេសនោះគឺហូប៊ីដែលអង្គុយក្បែរគេ

« គ្មានលិទ្ធផលទេក្មួយ ពេទ្យល្បីៗក៏គ្មានអ្នកណាអាចជួយកូនពូបានដែរ តេីសង្ឃឹមអីទៀតទៅ? »

« តែលោកប៉ាខ្ញុំច្បាស់ជាអាចជួយហូប៊ីបាន ប៉ាខ្ញុំជាអ្នកវិទ្យាសាស្រ្តដ៏ល្បី! លោកពូឃេីញជញ្ជាំងមួយមានកម្រាស់ខ្ពស់ទេ នោះជាក្រុមហ៊ុនD TTឬមន្ទីវិទ្យាសាស្រ្តD TT  ដែលលោកប៉ាខ្ញុំជាអ្នកគ្រប់គ្រង គាត់ច្បាស់ជាមានវិធីព្យាបាលហូប៊ីអោយជា »

« ពិត...ពិតមេនឬក្មួយ? »

« បាទពិតមេនហេីយ »

« ពូសប្បាយចិត្តណាស់ អរគុណ អរគុណក្មួយហេីយ! »
ជីននឹងណាមជូនសប្បាយចិត្តណាស់គាត់ទាំងពីរបានអោបមិកនឹងចាប់ដៃអរគុណគេជាខ្លាំង។

« ប៊ីកូន...កូនមានសង្ឃឹមហេីយ! » ណាមជូន

«....» ហូប៊ីគេមិនដឹងរឿងអ្វីទេទេីបចេះតែញឹមៗតាមតែគាត់ទៅ

« ប៊ីខ្ញុំសន្យាខ្ញុំនឹងជួយប៊ីអោយបាន » មិកបែរមករករាងតូចល្អិតវិញទាំងញញឹមជឿជាក់ក្នុងចិត្តថាគេប្រាកដជាអាចសង្គ្រោះរាងតូចបាន

« គឺ..អឺ..»

« រឿងនេះពូជឿជាក់លេីក្នួយហេីយណា ប៊ីគេទន់ខ្សោយណាស់ ពូតែងតែប្រាថ្នាថាថ្ងៃណាមួយកូនពូអាចស្វែងរកមនុស្សល្អម្នាក់មួយជួយមេីលថែគេទាំងផ្លូវកាយនឹងផ្លូវចិត្តបាន » ជីនពោលទាំអាស្រទន់អំណរគុណដល់មិកជាខ្លាំង ហេីយថែមទាំង.....ថែមទាំងលួចយកដៃហូប៊ីអោយទៅកាន់ដៃមិក រួចសុីញ៉ូភ្នែកអោយរាងតូចនិយាយអរគុណនឹងចេះចាក់បណ្តោយតាមសម្តីគាត់និយាយ

« លោកមិក...ខ្ញុំ...» ប៊ីចាប់ដៃលោកមិកមកក្តោកជាប់តាមការសុីញ៉ូប្រាប់របស់ជីន នាយកម្លោះកូនកាត់ពិរសាសន៍គ្រាន់តែត្រូវបានដៃទន់ល្មឿយដូចជាបណ្តូលចេកត្រជាក់ល្មេមមកប៉ះគេភ្លាម នាយញញឹមបិតមាត់មិនជិតឡេីយ នាយងាកមករកហូប៊ីហេីយក៏យកដៃដែលសល់ម្ចាងទៀតមកក្តោបដៃតូចច្រលឹងនោះជាប់ជាមួយក្រសែរភ្នែកដែលមិនដឹងអ្វីមួយនោះ ត្រូវបានធ្លាក់ទៅក្នុងអន្លង់របស់គេទៅហេីយ

« មានអ្វីចង់និយាយមេនទេប៊ី...ខ្ញុំសន្យាជាមួយប៊ី ថាខ្ញុំនឹងព្យាបាលប៊ីអោយជាណា »

« ខ្ញុំគ្រាន់តែចងប្រាប់ថា...ថា..អរគុណដល់លោកណាស់ លោកមិក លោកមិនគួរពិបាកជាមួយមនុស្សដូចខ្ញុំនោះទេ » រាងតូចចេះតែចាក់បណ្តោយតាមហ្នឹងទៅ

« មិចក៏ប៊ីនិយាយបែបហ្នឹង! សម្រាប់ប៊ីខ្ញុំពេញចិត្តនឹងជួយ ខ្ញុំស្មាក់លំបាកមកមេីលថែប៊ី » មិកនិយាយទាំងមិនទាន់ដកដៃចេញពីដៃរាងតូច នាយញញឹមនឹងអង្អែលដៃរាងតូថ្នមៗទាំងអារម្មណ៍ហាក់ស្រឡាញ់ចង់មេីលថែគេអស់ពីបេះដូងបរិសុទ្ធមិនដឹងអ្វីមួយនេះ

« បានក្មួយនិយាយបែបនេះ ពួកពូសប្បាយចិត្តណាស់ បេីងថ្ងៃមុខទៅជាយ៉ាងណាក៏សប្បាយចិត្តកាលដែលកូនប៊ីស្គាល់មនុស្សល្អៗដូចក្មួយ »

« បាទ...ខ្ញុំនិយាយហេីយមិនលេបសម្តីទេ ពូទុកចិត្តចុះ! »

ផាំង!

     សម្លេងលាន់ផាំងចេញពីស្នាដៃកម្លោះរូបស្រស់សូប៊ីន គេទះតុលាន់មួយកម្លាំងដៃរួចទាញកាបូបងេីបចេញវឹងដោយមិនមេីលមុខអ្នកណាម្នាក់ឡេីង គេឈឺចិត្តដោយមិននិយាយ  អន់ចិត្តដោយមិនបន្លឺសម្លេង ហេីយក៏ចេញទៅស្ងាត់ៗបែបនេះតែម្នាក់ឯង សមាជិកគ្រួសារបានដឹងទាំងអស់ តែគ្រប់យ៉ាងត្រូវតែ...

លះបង់!

« នេះគេកេីតអី? » មិក

« គេជាកូនពៅ ចឹងហេីយគេរហ័សធុញធប់ជាមួយបរិយាកាសដែលចាស់ៗនិយាយគ្នាចឹងណាស់! »

« អរបាទ មិនអីទេ» មិក

« ម៉ាក់!ប៉ា! កូនលឺមកថាហូប៊ីចង់ដេីរលេងទីនេះអោយច្រេីនកន្លែងណាស់ តែគេមិនហ៊ានសុំអ្នកទាំងពីរទេ » សូហ្គាជាកូនច្បាងហាក់ដូចជាបានដឹងពីរឿងនេះដែរទេីបចូលសម្តីមកនិយាយ

« មិចអិញ្ចឹងកូន?? » ណាមជូននឹងជីនសួរទាំងហូប៊ី

« គឺ..កូនដឹងថាប៉ាម៉ាក់នាំកូនមកព្យាបាលទេ ទេីបមិនហ៊ានសុំអីលេីសនេះ »

« ហឹម...លេីកក្រោយប្រាប់ម៉ាក់ណា ចង់បានអ្វីចង់ទៅណា តែថា...ម៉ាក់នឹងប៉ាក៏មិនដែលមកអាមេរិកដែរ មិនដឹងថាទីណាស្អាតអាចមាំកូនទៅទេ »

« ចុះខ្ញុំអាចសុំជាហ្គាយ នាំហូប៊ីដេីរលេងបានអត់លោកពូ? » អោកាសបានធ្លាក់មក មិកក៏សុំខ្លួនភ្លាមៗធ្វេីជាអ្នកនាំហូប៊ីដេីរកម្សាន្តនៅទីនេះ គេសុំទាំងញញឹមបិតមាត់មិនជិតហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់។

« ប្រាកដជាបាន! ព្រោះពូទេីបតែមកទីនេះមិនជាស្គាល់ទីកន្លែងច្រេីនទេ ចឹងពូផ្ញេីរកូនមួយនេះផងណា៎ តែ... »

« តែអ្វីទៅ? »

« គេអាចដេីរលេងបានផុតត្រឹមម៉ោង6តែប៉ុណ្ណោះព្រោះប៊ីត្រូវមកដាក់អុកសុីសែននៅផ្ទះវិញ! »

« ប្រាកដជាបាន រឿងនេះខ្ញុំនឹងជួយប៊ី ខ្ញុំនឹងនិយាយជាមួយលោកប៉ា បានដំណឹងពេលណា ខ្ញុំនឹងមកប្រាប់លោកពូភ្លាម! »មិក

« អរគុណក្មួយផ្តងទៀតហេីយ ក្មួយពិតជាចិត្តល្អណាស់ដែលហ៊ានទទួលមនុស្សទេីបនឹងស្គាល់គ្នាដូចជាពួកយេីង»

« ខ្ញុំសប្បាយចិត្តទៅវិញទេ ព្រោះម្យ៉ាងខ្ញុំក៏ចង់ធ្វេីជាមនុស្សម្នាក់ដែលលោកពូទាំងពីរអ្នកកំពុងតែស្វែងរកអោយមកជួយមេីលថែកូនប្រុសលោកពូម្នាក់ដែរ! ហិ » កាន់តែមេនទេនហេីយ មិកកូនកាត់ពីរសាសន៍នេះនិយាយទាំងញញឹមស្រស់មកកាន់ពួកគាត់ទាំងពីរអ្នក ពិសេសនោះរាងតូចដែលនៅក្បែរខ្លួននោះឯង។ ពួកគាត់បាននៅនិយាយគ្នាអស់ជាងកន្លះម៉ោង ទេីបមិកសុំអស័យដ្ឋានផ្ទះរបស់ពួកគាត់ស្រួលទំនាក់ទំនងក៏ដូចជាណាត់ជួបហូប៊ីតាមសន្យានោះឯង។
ទាំងគ្រួសារក៏បាននាំមិកមកឡានទំនេីបសេរីទេីបតែផលិតរបស់គេ មុននឹងទៅនាយបេីកញ្ចក់ឡានរួនិយាយប៉ុន្មានម៉ាត់មកកាន់ហូប៊ីដោយមិនភ្លេចទេអាញញឹមហ្នឹង

« ថ្ងៃស្អែកខ្ញុំនឹងនាំប៊ីទៅដេីរលេង ធ្វេីចិត្តអោយសប្បាយៗណា៎ ស្អែកជួបគ្នា លារសិនហេីយថែរក្សាខ្លួនផងមានអ្វីមិនស្រួលខលមកខ្ញុំភ្លាមណា! កុំក្រែងចិត្តអី »

« បាទអរគុណលោកម្តងទៀត » ហូប៊ី

« មិនបាច់គុណស្រ័យអីទេ ប៊ីមិនមេនជាអ្នកដ៏ទៃឡេីយសម្រាប់ខ្ញុំ លារសិនហេីយ! សំណាងល្អ! » និយាយចប់នាយមិកបានបិតកញ្ចក់ឡានរួចឡាននាយបានចេញទៅវឹងបាត់ស្រមោលក្រោមគំនួចញញឹមចុងមាត់ពីលោកជីននឹងណាមជូន។ ពួកគាត់បានទះដៃគ្នាសេីចយ៉ាងសប្បាយ ខុសអីតែហូប៊ីនឹងកូនៗរបស់គាត់ទេដែលឆ្ងល់មិនបាត់

« កុំមកធ្វេីមកស្លឺ! មកក្នុងឡានមក ចាំប៉ានិយាយប្រាប់! កូនប៊ី ក្នុងរឿងនេះកូនត្រូវតែជួយប៉ាកូនជារបស់សំខាន់បំផុតហេីយពេលនេះ! »









Continue Reading

You'll Also Like

256K 10.6K 26
စံကောင်းမွန် + တခေတ်ခွန်း ငယ်ငယ်ကခင်မင်ခဲ့တဲ့ဆက်ဆံရေးကနေအကြောင်းတစ်ခုကြောင့်စိတ်သဘောထားကွဲလွဲပြီး ပြန်တွေ့တဲ့အချိန်မှာသူဌေးနဲ့အလုပ်သမားဆက်ဆံရေးဖြစ်သွ...
73.5K 3.7K 37
• Ranbir a cold hearted person , have a anger issue • Prachi a kind hearted person , the most stubborn girl both are different in their ways what w...
1.8M 117K 26
#Book-2 in Lost Royalty series ( CAN BE READ STANDALONE ) Ekaksh Singh Ranawat The callous heartless , sole heir of Ranawat empire, which is spread...
39.7K 3.5K 19
A Royal family renowned for their illustrious name and fame, A family full of pride and rage, A Family for which everyone bows their head - The Agnih...