គ្រួសារមហាវ៉ល់

By go207845

19.4K 2.4K 189

គ្រួសារកំពូលរញ៉េរញ៉ៃគ្មានពីរលេីលោក ម៉ែឪក៏វ៉ល់ កូនក៏វល់ វល់បូកវល់ គ្រួសារនេះត្រូវបានគេដាក់រហ័សនាមថាគ្រួសារមហាវ... More

1.គុបមាន់បែកពពុះមាត់ស្កុល
2.ប្លោកបងមានវៀចឯណា!
3.ជំទាវគេចពន្ធ
4. អូនប៊ីប៊ី!
5.មិនព្រមសួរថាថ្ងៃហ្នឹងប្តីខ្ញុំនឹងខ្ញុំ***គ្នាម៉ានដង
6. គុបទឹក ប៉ាតម្សៅអត់មីង!
7. យីអាស្អីគេនេះ!
8. ឈប់ហៅខ្ញុំថាអូន ហៅខ្លួនឯងថាបង!
9. បែកយូរអត់ទាន់ស្លាប់ទេអី?
10. យេីងមិនងាយងាប់ទេដរាបណាពួកឯងមិនទាន់ធរណីស្រូបទៅបាត់នោះ
11.សុំខ្ចីកូនលោកជំទាវសិនណា៎
12. អាប្រែតសុីនំ!
13. មិនទាន់រំលោភផង ស្រែកបាត់!
15.អ្នកណាមានវាសនាល្អអាចថែរក្សាអូវែរបស់បងទៅ
16.វាយក្បាលអូនម៉ាដុំដែកអោយសន្លប់មកបង
17.បងចង់រំលោភខ្ញុំទេ?
18.ដោះអាវខ្មៅនឹងគុបអូនមក!
19.ពូជអ្នកចម្បាំង
20.មិក!
21.ចាកចេញ
22.ហូប៊ីបានប្តីហេីយ
23.Tears
24.ខ្ញុំឈ្លោះបានតែជាមួយមនុស្សទេ
25.ការពិតទៅលាក់ខ្លួនពួកយកកូនសោះ!!
26.អាណាងាប់?
27.ប្រយ័ត្នវាដេញចាក់គេផ្អេីលយន្តហោះ
28.ពួកយេីងTopដូចគ្នាទេ
29.គូទឯងមានប្រជុ្រយពីរសងខាង
30.អាតាប៉ែបារាំង
31.ញិញជាងខ្ទួយទៀត
32. បេសកកម្ម នំប័ុងបាក់យ៉ុង
33.💥💥
34.យេីងស្រឡាញ់ឯង
35. ពឹងកូនអ្នក ពាក់កូនខ្ញុំ!
36.យេីងជាប្តីរបស់ឯង
The End 💜តោះ!! ចាស់ជាមួយគ្នា

14.ហិតក៏បានព្រោះអាចម៍បងប៊ីក្រអូប

393 59 4
By go207845

     បន្ទាប់ពីឈ្លោះគ្នាលេីឡានអស់ជាងមួយសន្ទុះធំមក ឡានគ្រួសារលោកណាមជូនបានបេីកមកកាន់ហាងលក់ភីហ្សាខ្នាតធំដ៏ល្បីប្រាំសហរដ្ឋអាមេរិកនេះ។ មកដល់មិនទាន់មួយៗនាំគ្នាសម្រុកចូលរត់ទៅកម្មង់យ៉ាងលឿនស្លេវ រកតែម៉ែឪហាមឃាត់មិនទាន់។ ហូប៊ីត្រូវបានសូប៊ីននាំគេចូលទៅក្នុងជាមួយគ្រួសារដែរ

« ប៊ី បងអង្គុយទីនេះហេីយ ចាំខ្ញុំទៅកម្មង់អោយ បងចង់ញុាំអី? »

« អីក៏បានដែរ! » ហូប៊ីឆ្លេីយតបទាំងមិនមេីលមុខគេ

« បាទប្រពន្ធសម្លាញ់ចិត្ត! សឺត* តាអូបតុយម៉ាយហេីយហា៎! »

« អាយ៎!!! អា...អា..» ហូប៊ីគាំងត្រឹងពេលនាយហ៊ានថេីបថ្ពាល់គេមុខមនុស្សយ៉ាងច្រេីនបែបនេះ។ ចិត្តចង់ជេតែជេមិនកេីតព្រោះថាមនុស្សច្រេីនណាស់ បានត្រឹមតែក្តាប់មាត់ទាំងថ្ពាល់នេះក្រហមអស់រលីង។

     បន្ទាប់ពីអ្នកគ្រប់គ្នាបានកម្មង់អាហារមកអស់ហេីយ ពួកគាត់បាននាំគ្នាញុាំអាហារយ៉ាងរីករាយ តែថាគឺយេីងដឹងស្រាប់ហេីយ មកដល់ទីណាពួកគាត់វ៉ល់ទីហ្នឹង។ ភីហ្សាដណ្តេីមគ្នាយ៉ាងរញ៉ៃ អង្គុយពែនភ្នែកលេីកជេីងឡេីងដូចសុីបាយផ្ទះ ឯមនុស្សនៅក្នុងហាងសម្លឹងមកពួកគេព្រៀត

« នែមេីលស្អី? មិនដែលឃេីញមនុស្សសុីហាំបឺហ្គឺទេហី! » ជីនសម្លក់មុខទៅកាន់អ្នកណាដែលមេីលមកគ្រួសារគេទាំងកាច មេីលនោះមេីល!!

« ហូប៊ី កូនមិនញុាំទេឬ? » ណាមជូនបានសួរនាំទៅកាន់ហូប៊ីជ្រោះឃេីញគេមិនលូកប៉ះអាហារបន្តិច

« គឺកូនអត់ឃ្លានទេ មេីលតែអ្នករាល់គ្នាញុាំក៏ឆ្អែតដែរ »

« មិនឃ្លានក៏ញុាំដែរ មេីលរាងទៅដូចឈឺចាក់ធ្មេញ! » ស៊ូហ្គា បានចាប់ចំណែកភីហ្សាចាប់ញុមដាក់ចូលមាត់នាយតូចអោយញុាំតែម្តង កុំអោយប្រកែកតវ៉ាច្រេីនពេក។  រាងតូចញញឹមទទួលយកអាហារនេះញុាំទាំងពេញចិត្ត មិនដឹងសោះឡេីយរស់នៅជាមួយពួកគាត់វាសប្បាយយ៉ាងនេះ។

« ប្រឡាក់មាត់ហេីយកូន មកនេះម៉ាក់ជូតអោយឯង! » ជីនបានដកហូតក្រដាសជូតមាត់អោយនាយតូវទាំងផ្តល់ស្នាមញញឹមពេញលេញទៅអោយគេ។

« ញុាំច្រេីនៗទៅឯង កុំខ្លាចធាត់ ញុាំតាមសប្បាយ ដៃក៏បាន ជេីងក៏បាន គ្រួសារយេីងអត់ប្រកាន់ទេ មេនអត់ម៉ាក់ប៉ា » ជីមីន

« មេនហេីយៗ » allស្រែកឡេីងព្រមគ្នាហេីយក៏ជួយដួសនេះនោះអោយទៅហូប៊ី ធ្វេីអោយផ្លូវចិត្តគេពេលនេះរំភេីបណាស់ ហេតុតែជាមនុស្សឯកា រស់ក្រោមគំនាបពីម្តាយ តែឥឡូវខ្លួនទទួលស្គាល់ហេីយថាពួកគាត់បានផ្តល់អោយគេនៅអ្វីគ្រប់យ៉ាងពិតមេន។ ប៊ីញុាំអាហារទាំងស្រក់ទឹកភ្នែក គេសម្លឹងមេីលស្នាមញញឹមរបស់គ្រួសារពួកគាត់ទាំងនិយាយក្នុងចិត្តថា...
( អរគុណដែលម្តល់នៅផ្ទះកក់ក្តៅមួយនេះអោយខ្ញុំទាំងដែលខ្ញុំមិនជាប់សាច់ឈាមសូម្បីបន្តិច ថ្ងៃមុខទៅជាយ៉ាងណាក៏ខ្ញុំមិនភ្លេចពេលវេលាដែលខ្ញុំមានជាមួយអ្នកទាំងអស់គ្នាដែរ! ខ្ញុំអរគុណណាស់! )

« អៅកូន មិចក៏យំចឹង?? »

« អៅមិចចឹង មិចចឹងនៀក៎!! » ទាំងអស់គ្នានាំគ្នាស្លន់បន្តិចពេលឃេីញហូប៊ីហូរទឹកភ្នែកមក។ នាយសូប៊ីនដែលអង្គុយជិតនោះក៏រាងភ័យមិនស្ទេីរតែ ហូប៊ីប្រញាប់ជូតយ៉ាងលឿនមុននឹងញញឹមតបមកកាន់ពួកគាត់ថា...

« មានស្អីចូលភ្នែកហ្នឹងណា រត់បុកពេញទំហឹងហេីយ កូនដូចជាចង់ចូលបន្ទប់ទឹក សុំទៅមួយភ្លេត! »

« អឺៗទៅៗកូន! កូនប៊ីន នាំប៊ីទៅផង! »

« អា៎មិនអីទេ កូនអាចទៅខ្លួនឯងបាន » និយាយចប់រាងតូចងេីបចេញពីកៅអីដេីរស្វែងរកបន្ទប់ទឹកបាត់ទៅ ក្រោមការសម្លឹងមេីលរបស់សមាជិកសូប៊ីន

« គេកេីតអីណ៎បានយំ? » ថេយ៉ុង

« សង្ស័យនឹកម៉ាក់គេទេដឹង » ជុងហ្គុកតបជាមួយប្រពន្ធ

« ហឹម..ប៉ាថាណា៎ គេមេីលទៅជាមនុស្សទន់ខ្សោយណាស់ ឆាប់ប៉ះពាល់អារម្មណ៍ ហេីយក៏ឆាប់ភ័យខ្លាចដែរ តែគេជាមនុស្សស្មោះត្រង់! » ណាមជូនជាមេគ្រួសារបាននិយាយពីរឿងនេះឡេីង

« មេនហេីយបង ខ្ញុំក៏ថាចឹងដែរ ប៊ីន ឯងអាចមេីលថែគេបានឬទេកូន!  » ជីនបានសួរទៅកូនប្រុស

« ប្រាកដហេីយ អនាគតប្រពន្ធខ្ញុំទាំងមូល ទោះអស់ជីវិតក៏ខ្ញុំមេីលថែគេអោយល្អដែរ ម៉ាក់ប៉ាកុំភ័យ! »

« អេីៗម៉ាក់ជឿឯងហេីយ » ជីន

« ម៉ាក់ ប៉ា គិតយ៉ាងណាជាមួយក្រុមហ៊ុននេះ ចង់ចាត់ការឥឡូវ ឬ...» សូហ្គា បានសួរទៅកាន់សមាជិកគ្រួសាររបស់គេ ទាំងភ្នែកវិញកំពុងតែបាញ់ទៅរកបង្អួចដែលបានបញ្ចាំងអោយឃេីញពីក្រុមហ៊ុនដ៏ធំមួយមានរបងហុំព័ទ្ធយ៉ាងខ្ពស់ ហេីយទីនោះហេីយជាក្រុមហ៊ុនD TT។ អ្នកណាថា..ពួកគេមកសុីតែហាំបឺហ្គឺនោះ?? ពួកគេកំពុងតែមកតាមដានទៅវិញទេ ព្រោះហាងលក់ភីហ្សាមួយនេះនៅជិតក្រុមហ៊ុនD TTបំផុត

« គ្មានពាក្យថាស្អែកទេសម្រាប់ប៉ា! » ណាមជូនបានញុអាហារចូលមាត់ តែភ្នែកវិញបាញ់ទៅរកទីតាំងដែលត្រូវចុះធ្វេីបេសសកម្ម។ ចំណែកអ្នកឯទៀត ក៏កំពុងតែញញឹមដែរ ។

« ចុះហូប៊ី គិតយ៉ាងមិចទៅ? » សូប៊ីនកំពុងតែបារម្ភពីរឿងនេះ

« ដាក់ថ្នាំអោយគេផឹក រួចយកគេទុកក្នុងឡានទៅ ក្រោយបំផ្ទុះចប់ យេីងនឹងរត់មករកឡានវិញ! »

« តែប៉ា...»

« ឬឯងចង់យកគេទៅជាមួយសូប៊ីន! »  ណាមជូន

« យេីងគិតយ៉ាងមិចទេីបអាចចូលទៅក្នុងក្រុមហ៊ុនបាន? មេីលទៅរបងខ្ពស់ជាងរាជវាំងគីមជុងអ៊ុនទៅទៀត? »
ជុងហ្គុកបានបង្វែអារម្មណ៍អោយមកគិតពីផែនការដេីម្បីចូលទៅខាងក្រុមហ៊ុននេះអោយបានទៅវិញ ពួកគេស្ងាត់មាត់រៀងៗខ្លួនដេីម្បីជួយគ្នាគិត

« ទីតាំងក្រុមហ៊ុននេះ ខាងអង្គភាពក៏មិនដឹងដែរថាមានច្រកណាខ្លះ »

« ខ្ញុំឆ្ងល់ណាប៉ាម៉ាក់ បេីប៉ានឹងម៉ាក់ដឹងពីអំពេីរថោកទាបដែលក្រុមហ៊ុនមួយនេះបានធ្វេី ហេតុអីប៉ាម៉ាក់មិនចាត់ការវាតាំងពីដំបូង?? » សូហ្គាបានសួរសំណួរទៅកាន់ប៉ាម៉ាក់របស់ខ្លួនគាត់ទាំងពីរមេីលមុខគ្នាបន្តិចរួចដកដង្ហេីមធំ

« ការរំដោះគ្រាប់នុយក្លេអែទី9 ប៉ានឹងម៉ាក់ឯងវិះនឹងត្រូវពួកវាសម្លាប់ហេីយ កូនដឹងទេ កុំតែពេលនោះប៉ានាំម៉ាក់ឯងរត់ភាសខ្លួនមកប្រទេសយេីងវិញម្លេះមិនសល់សូម្បីតែឆ្អឹងត្រឡប់មកវិញ! ពួកយេីងបានដឹងពីអំពេីរទុច្ចរិតមួយនេះតាមរយ:សម្តីពួកចារកម្មបានភិភាក្សាគ្នាឯង! ក្រោយពីរំដោយរួចប៉ានិងម៉ាក់ត្រូវបានពួកវាដេញតាមសម្លាប់ ហេីយយេីងគ្មានលិទ្ធភាពតទល់ទេីបត្រូវរត់គេចមកប្រទេសវិញចាត់ចែងអោយរដ្ឋាភិបាលបំបិតអតសញ្ញាណរបស់ប៉ានឹងម៉ាក់ឯង! កូនមិនដឹងទេសូម្បីតែប៉ូលីសក៏គ្មានសមត្ថិភាពចាប់ពួកវាដែរ » ណាមជូនបានបកស្រាយពីដេីមរឿងដែលជាហេតុថាគាត់តទល់ទៅក្រុមហ៊ុននេះវិញនឹងមិនអាចមានពេលមកសេុីបរក់ភស្តិតាងបកអាក្រាតបាន ព្រោះឈ្មោះពួកគាត់ទាំងពីរត្រូវបានក្រុមហ៊ុននេះដឹងនឹងតាមសម្លាប់

« បេីដូច្នេះមេន ហេតុអីពេលនេះប៉ានឹងម៉ាក់ហ៊ានមកវិញ?» លឺសំណួរកូនៗ គាត់ទាំងពីរមេីលមុខគ្នាមុននឹងនិយាយថា..

« មកពីម៉ាក់នឹងប៉ាឯង មានជំនួយយ៉ាងធំបំផុត នោះគឺកូនប្រុសទាំងបី នឹងកូនប្រសារទាំងពីរ  កាលនោះយេីងមានតែពីរអ្នកតែលេីកនេះយេីងមានដល់ទៅប្រាំពីរអ្នក!ម៉ាក់នឹងប៉ាឯងជឿលេីសមត្ថិភាពឯងរាល់គ្នា » ជីន

« ខុសហេីយម៉ាក់ ការពិតពួកយេីងមានគ្នា8អ្នកទៅវិញទេ » សូប៊ីន

« អេីភ្លេចរាប់ទាំងប្រពន្ធឯងមួយទៀតទៅ! » ជីនញញឹមទៅកាន់កូនៗក្នុងនាមជាម្តាយដែលមានមោទនភាព។ គ្រប់យ៉ាងត្រូវការសាមគ្គី ជឿជាក់ រួមរួម ទុកចិត្ត អោយតម្លៃ ក្តីស្រឡាញ់ ក្លាហានដេីម្បីអោយអ្វីមួយអាចជោគជ័យទៅបាន ហេីយគ្រួសារមួយនេះបង្រៀនអ្នក!!

« អេស៎ ហូប៊ីដូចជាទៅយូរម្លេះ? » សូប៊ីនមានអាការះចម្លែកព្រោះតែហូប៊ីបាត់ទៅរាងយូរដែរហេីយ

« សង្ស័យជាប់ជុះអាចម៍ទេដឹង! » ជីមីននិយាយស្របពេលសមាជិកកំពុងតែញុាំ

« អាចម៍ៗទាំងដុលម៉ងណ៎ ប្រពន្ធខ្ញុំ! » សូហ្គា

« ហិហិ ញុាំទៅប្តី អូននិយាយលេងតេី លេីកក្រោយឈប់យាយអាចម៍ពេលម៉ោងអាហារទៀតហេីយ! » ជីមីន

« ខ្ញុំទៅតាមគេសិន! » សូប៊ីនទប់ខ្លួនមិនជាប់ងេីបព្រុយទៅរកម្ចាស់បេះដូង គេដេីរលឿនស្លេវ តម្រង់ទៅកាន់បន្ទប់ទឹកមនុស្សប្រុស ស្រាប់តែធ្វេីអោយគេចង់ធ្លាប់ថ្លេីមក្តុកពេលស្តាប់លឺសូរសម្លេងថ្ងូររបស់ហូប៊ីច្បាស់ដូចថ្ងៃ

« អ្ហឹស!..តិចៗ ឈឺណាស់! សឺត តិចៗទៅ...»

« អាយ៎...តិចៗលោកឈឺខ្លាំងណាស់! »

ច្បាស់ណាស់ សម្លេងហូប៊ីហាក់ដូចជាកំពុងតែមានក្តីសុខជាមួយអ្នកណាម្នាក់យ៉ាងចឹង សូប៊ីនប្រែទឹកមុខទៅជាខឹងក្តោបដៃណែនស្ទេីរតែបាក់ជាពីរ មុននឹងទម្លុះទ្វាចូលដេីម្បីអោយឃេីញច្បាស់នឹងភ្នែក

គ្រាំង!!!

« ហូប៊ី នេះឯងហ៊ានមកធ្វេីអំពេីថ*...ហឹម? ហូ...ហូប៊ី! »
សូប៊ីនគាំងស្ញេញកំហឹងបានរំសាយ ព្រោះតែទម្លុះទ្វាចូលមកឃេីញថាហូប៊ីកំពុងតែអង្គុយលេីកន្លែងលាងដៃមានមនុស្សប្រុសម្នាក់ច្រត់ជង្គុយជួយរិទ្ធជេីងអោយគេនោះទេ។តែអាការ:ប្រច័ណ្ឌហួងហែង នៅតែកេីតមានសម្រាប់គេ ព្រោះថាមេីលទៅមានជនមិនស្គាល់ ហ៊ានមកប៉ះពាល់មនុស្សដែលគេកំពុងស្រឡាញ់

« នេះឯងជាអ្នកណា ចេញអោយឆ្ងាយទៅ!! » ប៊ីនទាញនាយសង្ហាដែលបានជួយរិទ្ធជេីងអោយរាងតូចទៅម្ខាងរហូតគាត់ដួលផ្ងាកក្រោយបន្តិច

« នែសូប៊ីន ឯងមិចបានជាហ៊ានដូច្នេះ ចេញពីយេីងទៅ លោ...លោកមិនអីទេឬ? » រាងតូចស្រែកថាអោយទៅសូប៊ីនសឹមទម្លាក់ខ្លួនចុះមក ហេីយដេីរប៉ាក់ខ្ញេីកទៅជួយគ្រានាយសង្ហានោះ

« ឆាប់មកនេះមកហូប៊ី » សូប៊ីនទាញដៃហូប៊ីមកវិញ

« ឆាប់សុំទោសគាត់ទៅ ឯងបានធ្វេីទង្វេីមិនគប្បីដាក់គាត់ » ហូប៊ី

« ហេតុអីខ្ញុំត្រូវសុំទោស? »

« នេះគេខំជួយខ្ញុំណា ចុះឯងហេតុអីបានជារុញគេ ឯងមានគ្រួសារប្រដៅឬអត់?? » ហូប៊ីថាអោយកម្លោះប៊ីនខ្លាំងៗ ខ្លាំងដល់ថ្នាក់ស្តីដោយទាំងគ្រួសារគេទៀតពាក្យធ្ងន់ធ្ងរណាស់ តែប៊ីនបែរជាមិនខឹង មានតែ...

អន់ចិត្តបំផុតទៅវិញ!

ទេីបគេក៏អោនសុំទោសកម្លោះសង្ហានោះបន្តិចទៅដេីម្បីមិនអោយទាស់ចិត្តហូប៊ី!

នេះហេីយស្លាញ់គេពេក!🙄

« ចុះបងកេីតអីឬអត់...»

« គឺចេះទេណា៎...ខ្ញុំលឺសម្លេងមានមនុស្សដួលក្នុងបន្ទប់ទឹកទេីបគោះទ្វាហេីយគ្រាចេញមកក្រៅក៏ឃេីញថាគ្រិចកជេីង ទេីបជាជួយរិទ្ធ » កម្មោះសង្ហានិយាយចេញមក មុននឹងអោយយេីងឃេីញកាន់តែច្បាស់ថា នាយជាកូនកាត់ពីរសាសន៍ដែលជាជនជាតិដេីមរសប់ពួកគេ នឹងជាជនជាតិអាមេរិក។ មេីលពីក្រៅ គេមានកម្ពស់ខ្ពស់ដល់ទៅ 1.89សង់ទីម៉ែត្រខ្ពស់ជាងសូប៊ីនទៅទៀត ការស្លៀកពាក់វិញគឺហាក់ដូចជាលំដាប់អ្នកមានមកពីណាមិនដឹង

« គាត់ឈ្មោះថា Mex (មិក) ! »

« មិកនេះសូប៊ីនជា...ជាប្អូនរបស់ខ្ញុំ! » សម្តីហូប៊ីនាំអោយសូប៊ីនធ្លាប់ថ្លេីមលឺសូរតែក្តុកម្តងទៀត តែគេមិននិយាយ

« សួរស្តីសូប៊ីន! » មិក

« បាទសួស្តី » សូប៊ីន

« ខ្ញុំឈ្មោះ ហូស៊ុក ហៅខ្ញុំថាប៊ីបានណា រីករាយម្តងទៀតដែលបានជួប នឹងអរគុណខ្លាំងណាស់ដែលបានជួយ គុណនេះខ្ញុំចាំមិនភ្លេចទេ បេីមិនបានលោកជួយសង្ស័យតែសន្លប់គ្មានអ្នកដឹងផងក៏មិនដឹង » ហូប៊ីជាមនុស្សតែបុិននេះឯង ត្រូវថាត្រូវ ខុសថាខុស ហេីយក៏ចេះដឹងគុណ រួចតែងតែគិតថាមនុស្សគ្រប់គ្នាគឺល្អជានិច្ច។ មិក ញញឹមរីករាយមេីលមុខហូប៊ីទាំងផ្លឹកស្មារតី

« មិក!...មិក...លោកមិក!! » ហូប៊ី

« អូស៎បាទ...គឺខ្ញុំរីករាយនឹងជួយ » មិក

« បាទ ខ្ញុំអរគុណម្តងទៀតណា ចឹងខ្ញុំលារសិនហេីយ! » ហូប៊ី

« បងដេីរកេីតទេ? » សូប៊ីនសួរ

« មិនអីទេចាំខ្ញុំបីបងក៏បាន...»

« មិនបាច់ទេគ្រាន់តែគ្រាបានហេីយ » ហូប៊ីនដេីរចេញមកវិញក្រោមការជួយគ្រារបស់សូប៊ីន។ មកដល់តុអាហារសមាជិកមានការបារម្ភនឹងចូលមកសួរគ្រប់ៗគ្នា ពិសេសទិញថ្នាំយកមកបិទរួចចោទគ្នាទៅវិញទៅមកថាជាកំហុសរាងៗខ្លួន។ កាយវិការពួកគាត់បង្ហាញមកអោយហូប៊ីឃេីញកាន់តែច្បាស់ថា ពួកគាត់ស្រឡាញ់គេ បារម្ភពីគេយ៉ាងណាស់ មេីលកាយវិការបែបនេះហេីយគេកាន់តែសប្បាយចិត្តហេីយក៏ចង់យំម្តងទៀតនៃភាពរំភេីបមួយនេះ

« មិនអីទេណ៎ហូប៊ី! មិនអីទេណា៎ មិនអីទេហ៎ឯង? »
ពួកគាត់មករោមហូប៊ីជួយគេគ្រប់សព្វមានទាំងទៅកញ្ឆក់ប្រេងខ្យល់ពីអ្នកនៅក្នុងមកអោយគេហិតធ្វេីមេីលតែកេីតខ្យល់ក៏មាន

« មិនអីទេអ្នកទាំងអស់គ្នា កុំបារម្ភពីខ្ញុំពេកអី ខ្ញុំមិនអីទេ »

« ហេតុអីមិនប្រយ័ត្នចឹង លេីកក្រោយជុះអាចម៍ជុះនោម ម៉ាក់អោយយកអាប៊ីនទៅតាមហេីយ » សម្តីជីនមួយម៉ាត់គាំងប្រដាប់គិតហូប៊ីភ្លាម

« អ...អត់..អត់អីទេម៉ាក់! »

« ទទួលបញ្ជាម៉ាក់! » សូប៊ីនលឺតែចឹងញញឹមចង់រយាសមាត់។ តែភ្លាមៗក៏ត្រូវរាងតូចលួចក្តិច

« នែឯងឡប់ទេ ឯងចង់ទៅហិតឬយ៉ាងមិច? »

« ហិតក៏បាន ព្រោះអាចម៍បងប៊ីក្រអូប! »

« អាចង្រៃ!! » នាយតូចលួចគំជេរក្នុងចិត្ត ហេតុតែមិនហ៊ានស្តីលឺព្រោះឥឡូវកំពុងតែនៅក្នុងចំណោមគ្រួសារទាំងមូល។

Continue Reading

You'll Also Like

73.6K 3.7K 37
• Ranbir a cold hearted person , have a anger issue • Prachi a kind hearted person , the most stubborn girl both are different in their ways what w...
39.9K 3.5K 19
A Royal family renowned for their illustrious name and fame, A family full of pride and rage, A Family for which everyone bows their head - The Agnih...
144K 4.1K 27
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။
300K 40.2K 20
လက်တွေ့ဘဝနှင့် နီးစပ်ချင်ယောင်ဆောင်ခြင်း