អង្គរក្សបេះដូង

By kjievsa

1.8K 157 0

អង្គរក្សបេះដូង [Change for you] ផាក ឆេយ៉ុង × ផាក ជីមីន ផាក ជីមីន:យុ៉ន ជីមីន ផាក ឆេយ៉ុង:រ៉ូសសេន បៃលី , ឆេយ៉ុង ... More

ភាគ១ (បទពិសោធន៍ថ្មី)
ភាគ២ (កូនដែលឪពុកម្ដាយបោះបង់)
ភាគ៣ (មនុស្សសំរាម)
ភាគ៤ (ខ្ញុំជាអ្នកទទួលខុសត្រូវ)
ភាគ៦ (អាណិត)
ភាគ៧ (មនុស្សចម្លែក?)
ភាគ៨ (ចេញទាំងគ្មានពាក្យលា)
ភាគ៩ (គ្រឿងញៀន?)
ភាគ១០ (ការប្រជែងគ្នាក្នុងមុខជំនួញ)
ភាគ១១ (សត្រូវតែម្នាក់)
ភាគ១២ (ប្រព័ន្ធសុវត្ថិភាព)
ភាគ១៣ (នាងចង់សម្លាប់ខ្ញុំ)
ភាគ១៤ (ការស្រឡាញ់គ្មានហេតុផលទេ)
ភាគ១៥ {មេខ្លោងធំ}
ភាគ១៦ (តាមសម្លាប់}
ភាគ១៧ (រត់គេច)
ភាគ១៨ (តើនាងស្លាប់ឬរស់?}
ភាគ១៩ (ត្រឡប់មកដោះស្រាយ)
ភាគបញ្ចប់ (សេចក្ដីសុខ)

ភាគ៥ (មនុស្សរបស់ខ្ញុំអ្នកគ្មានសិទ្ធិប៉ះពាល់)

83 10 0
By kjievsa

មីនជេ{របស់ឆ្ងាញ់មកហើយអ្នកនាង}មីនជេក៏ត្រឡប់មកវិញដោយកាន់អាហារពេញដៃតែម្ដង។
ឆេយ៉ុង{មកហើយឃ្លានណាស់}មកដល់ភ្លាមនាងក៏ទាញប្រអប់បាយមួយប្រអប់យកមកបើកញុាំយកៗតែម្ដង ពេលញុាំបានបន្តិចក៏នឹកឃើញដល់ជីមីននាងក៏កាន់ប្រអប់បាយមួយប្រអប់ទៀតដើរទៅរកជីមីន។
ឆេយ៉ុង{លោកញុាំទៅ}នាងក៏កាន់ប្រអប់បាយមួយនោះទៅឱ្យជីមីនតែគេមិនទទួលនោះទេ។
ជីមីន{អ្នកនាងញុាំចុះ}គេមិនបានទទួលយកប្រអប់បាយដែលនាងឱ្យមកកាន់គេនោះទេព្រោះគេមិនទុកចិត្តនាង សុខៗមកធ្វើល្អដាក់គេបែបនេះមិនស្រួលប្រអប់បាយនេះមានថ្នាំពុលផងមិនដឹង។
ឆេយ៉ុង{នេះជិតថ្ងៃត្រង់ហើយលោកមិនឃ្លានទេឬយ៉ាងម៉េច?}នាងឆ្ងល់យ៉ាងខ្លាំងជិតថ្ងៃត្រង់ទៅហើយគេមិនឃ្លានឬយ៉ាងម៉េច។
ជីមីន{មិនឃ្លាន....}និយាយមិនទាន់ចប់ស្រួលបួលផងក៏មានដៃមួយបានដួសបាយបញ្ចុកចូលមាត់គេតែម្ដងធ្វើឱ្យគេនិយាយមិនចេញទៀតទេ។
ឆេយ៉ុង{ញុាំទៅវាគ្មានថ្នាំពុលទេ}គ្មានអ្នកណាទេគឺអ្នកនាងឆេយ៉ុងនេះឯងដែលបានបញ្ចុកទៅកាន់ជីមីន។
ជីមីន{ម៉េចក៏នាងដឹងថាខ្ញុំគិតអី?}គេភាំងបន្តិចកំពុងតែខ្លាចម្ហូបមានថ្នាំពុលផងស្រាប់តែឆេយ៉ុងយ៉ុងនិយាយអញ្ចឹង។
ឆេយ៉ុង{ខ្ញុំនិយាយចោល នេះលោកគិតថាម្ហូបនេះមានថ្នាំពុលមែនក៏អី}នាងរាងភ្ញាក់បន្តិចដែរព្រោះមិញនេះនាងនិយាយចោលទេតែគេបែរជាគិតបែបនេះមែន។
មីនជេ{អ្នកនាងបញ្ចុកខ្ញុំផង}មកទៀត🌚
ឆេយ៉ុង{បិទមាត់លោកទៅយុន មីនជេ}នាងក៏ស្រែកដាក់មីបជេតែម្ដងព្រោះគេតាប៉ែពេក ធ្វើឱ្យមីនជេស្ងាត់មាត់ឈឹង។
តុក..តុក
ឆេយ៉ុង{ចូលបាន}ឮសំឡេងគោះទ្វាបែបនេះនាងក៏ស្រែកប្រាប់ឱ្យអ្នកដែលគោះនោះចូលមក។
ឆេនី{សួស្ដីអ្នកនាងជាសាច់ញាតិរបស់អ្នកជំងឺមែនទេ?}
ឆេយ៉ុង{ចាស មែនហើយអ្នកគ្រូពេទ្យមានការអ្វីដែរទៅ}
ឆេនី{គឺថាអ្នកជំងឺត្រូវសម្រាកនៅមន្ទីរពេទ្យមួយរយៈសិនព្រោះថាម្ហូបដែលមកប៉ះនឹងរបួសរបស់អ្នកជំងឺគឺមានថ្នាំពុលថ្វីត្បិតថាខ្ញុំបានលាងរបួសរួចរាល់ហើយក៏ដោយតែក៏មិនប្រាកដថាថ្នាំពុលនោះមិនបានជ្រាបចូលក្នុងខ្លួនរបស់អ្នកជំងឺនោះទេ។
ឆេយ៉ុង{បើចឹងតើគេអាចមានគ្រោះថ្នាក់ទេអ្នកគ្រូពេទ្យ}ឮគ្រូពេទ្យនិយាយបែបនេះភ្លាមធ្វើឱ្យនាងបារម្ភយ៉ាងខ្លាំង។
ឆេនី{ខ្ញុំមិនប្រាកដទេគឺត្រូវតាមដានមើលសិនថាថ្នាំដែលជ្រាបចូលនោះមានបរិមាណតិចឬច្រើន}
ឆេយ៉ុង{អ្នកគ្រូពេទ្យយ៉ាងណាក៏ដោយត្រូវតែជួយគេផងកុំឱ្យគេមានគ្រោះថ្នាក់ណា}នាងក៏សំណូមពរទៅគ្រូពេទ្យដែលសម្ដីរបស់នាងធ្វើឱ្យមីនជេនិងជីមីនភ្ញាក់ផ្អើលយ៉ាងខ្លាំងជាពិសេសនោះគឺជីមីន។
ឆេនី{ចាសអ្នកនាង ខ្ញុំនឹងខំប្រឹងឱ្យអស់ពីសម្ថភាពអ្នកនាងកុំបារម្ភអី ឥឡូវនេះខ្ញុំត្រូវទៅវិញហើយណា}
ឆេយ៉ុង{ចាសអ្នកគ្រូពេទ្យ}នាងនិយាយរួចអ្នកគ្រូពេទ្យឆេនីក៏ទៅវិញបាត់ទៅ។
មីនជេ{អ្នកនាងស្រឡាញ់គេមែនទេ?}ពេលអ្នកគ្រូពេទ្យចេញទៅវិញបាត់មីនជេក៏សួរទៅកាន់ឆេយ៉ុងថែមទាំងចង្អុលទៅកាន់ជីមីនទៀតផង។
ឆេយ៉ុង{អត់-អត់ទេ ខ្ញុំគ្រាន់តែមិនចង់ឱ្យគេគ្រោះថ្នាក់ព្រោះខ្ញុំជាអ្នកធ្វើឱ្យគេក្លាយជាបែបនេះ}ឮសំណួររបស់មីនជេបែបនេះនាងក៏ឆ្លើយទៅវិញទាំងរាងទាក់ៗ។
មីនជេ{ពិតមែនឬ?}គេក៏ឆ្លៀតសួរទៅកាន់នាងម្ដងទៀតតែសួរលក្ខណៈឌឺដង។
ឆេយ៉ុង{បានហើយ ឆាប់មក}ដោយមិនចង់សុាំញុាំច្រើនពេកនាងក៏បានទាញមីនជេចេញមកខាងក្រៅជាមួយនាងតែម្ដង។
ឆេយ៉ុង{លោកចាំនៅទីនេះសិនហើយខ្ញុំត្រូវទៅផ្ទះបន្តិច}មុននឹងបិទទ្វាបន្ទប់នាងក៏ឆ្លៀតផ្ដាំមកកាន់ជីមីនបន្តិចដែររួចនាងក៏ទាញមីនជេទៅបាត់។
ជីមីន{នេះហេតុអីបានជានាងត្រូវមកខ្វល់ពីខ្ញុំ?}នៅពេលនាងចេញទៅបាត់ជីមីនក៏និយាយឡើងទាំងឆ្ងល់ ព្រោះគេមិនដែលមានមនុស្សណាដែលខ្វល់ពីគេបែបនេះទេ។ (គិតបែបនេះហើយគេក៏ដើរចេញពីបន្ទប់ទៅខាងក្រៅដើម្បីស្រូបយកខ្យល់អាកាសខ្លះ ក្រោយពីនៅបានមួយសន្ទុះហើយគេប្រុងនឹងដើរចូលទៅក្នុងបន្ទប់របស់គេទៅហើយក៏បានជួបមនុស្សម្នាក់។
វូរ៉ាង{អូ! នេះជីមីនមែនទេ}គេក៏បានសួរទៅកាន់ជីមីនតែជីមីនមិនតបនោះទេគិតតែសម្លឹងមើលវូរ៉ាងដោយប្រើក្រសែភ្នែកដូចជាស្អប់ខ្ពើមខ្លាំងមែនទែន។
វូរ៉ាង{ហឹស! ឥឡូវនេះឯងហ៊ានណាស់ណ៎ហ៊ានមិនឆ្លើយនឹងសំណួររបស់យើង}ក្រោយពីឃើញជីមីនសម្លឹងមើលខ្លួនដោយក្រសែភ្នែកបែបនេះគេក៏ប្រែទឹកមុខពីញញឹមញញែមក្លាយជាទឹកមុខឌឺដងទៅកាន់ជីមីនវិញ។
ជីមីន{ឯងចង់យ៉ាងម៉េច?}ឃើញសម្ដីគេបែបនេះជីមីនក៏និយាយទៅកាន់គេ។
វូរា៉ង{យ៉ាងម៉េចសម្លឹងយើងបែបនេះចង់សម្លាប់យើងមែនទេអាក្មេងគ្មានម៉ែឪ}គេក៏ឌឺដងទៅកាន់ជីមីនធ្វើឱ្យជីមីនខឹងយ៉ាងខ្លាំងក៏បានវាយគេ។
-ដឹប-
វូរ៉ាង{អាចង្រៃឯងហ៊ានវាយយើងផងហេ៎...ដឹប}ឃើញជីមីនវាយខ្លួនបែបនេះគេខឹងយ៉ាងខ្លាំងក៏បានវាយទៅជីមីនវិញគ្មានដកដៃទេរហូតដល់មុខរបស់ជីមីនក៏ស្រោចស្រប់ទៅដោយឈាម គ្រូពេទ្យដែលនៅជិតនោះក៏បានមកជួយឃាត់ដោយបានទាញវូរ៉ាងចេញពីជីមីនតែហាក់ដូចជាគ្មានបានផលអ្វីសោះរហូតឆេយ៉ុងនិងមីនជេត្រឡប់មកវិញនាងក៏ឃើញមនុស្សចម្លែកម្នាក់កំពុងវាយជីមីននាងក៏ប្រញាប់រត់ទៅយ៉ាងលឿនឃើញបែបនេះមីនជេក៏រត់ទៅតាមនាង។
ឆេយ៉ុង{ផាច់....លោកជាអ្នកណា?}ដោយឃើញប្រុសចម្លែកម្នាក់នោះវាយជីមីនមិនព្រមដកដៃបែបនេះនាងហាក់មានអារម្មណ៍អាណិតជីមីនមែនទែននាងក៏បានចូលទៅទះបុរសម្នាក់នោះតែម្ដង។
វូរ៉ាង{នាងជាអ្នកណាបានជាហ៊ានវ៉ៃយើង?}ក្រោយពីត្រូវមួយដៃរបស់ឆេយ៉ុងភ្លាមគេខឹងយ៉ាងខ្លាំងក៏បានស្រែកសម្លុតដាក់នាង។
ឆេយ៉ុង{ខ្ញុំទើបជាអ្នកដែលត្រូវសួរលោកវិញទេទើបត្រូវ ហេតុអីបានជាលោកវាយគេ}នាងក៏សម្លឹងមុខវូរ៉ាងទាំងកំហឹងពេញខ្លួនតែម្ដង។
វូរ៉ាង{ការពារវាបែបនេះនាងច្បាស់ជាសង្សារវាហើយ}ឃើញឆេយ៉ុងការពារជីមីនបែបនេះគេក៏ឆ្លៀតឌឺដងនាងទៀត។
ជីមីន{ឯងឆាប់ចេញទៅអាចង្រៃ}ដោយទ្រាំមិនបានជីមីនក៏ស្រែកជេរនិងដេញវូរ៉ាងឱ្យចេញតែក៏ត្រូវវូរ៉ាវាយមួយដៃទៀតតែគេមិនតដៃ។
ឆេយ៉ុង{លោកមានសិទ្ធិអីមកវាយគេបែបនេះ?}ឃើញគេវាយជីមីនម្ដងទៀតនៅនឹងមុខនាងបែបនេះនាងក៏ស្រែកសម្លុតទៅគេយ៉ាងខ្លាំង។
វូរ៉ាង{យ៉ាងម៉េចខឹងមែនទេ?}គេក៏អោនមុខទៅជិតនាងរួចក៏និយាយឌឺដងនាង។
-ផាច់-
ឆេយ៉ុង{លោកចាំឱ្យច្បាស់ណា លោកគ្មានសិទ្ធិប៉ះពាល់គេទេសូម្បីតែសក់មួយសសៃរព្រោះគេជាមនុស្សរបស់ខ្ញុំមានតែខ្ញុំទេទើបអាចបើលោកហ៊ានខ្ញុំនឹងសម្លាប់លោក}ស្របពេលគេអោនមុខមកជិតនាង នាងក៏បានទះគេមួយកំផ្លៀងថែមទាំងក្របួចកអាវរបស់គេហើយគម្រាមគេទៀតផង។
ឆេយ៉ុង{ហឹស! មីនជេឆាប់មកជួយមើលជីមីនផង}នាងក៏បានប្រលែងដៃរបស់នាងចេញពីការក្របួចកអាវរបស់វ៉ូរ៉ាងរួចក៏ហៅមីនជេឱ្យមកមើលជីមីន។
មីនជេ{អ្នកនាងចង់ទៅណាមែនទេ?}ឮនាងនិយាយបែបនេះគេក៏គិតថានាងចង់ទៅណារួចក៏សួរនាង។
ឆេយ៉ុង{អត់ទេ ខ្ញុំគ្រាន់តែចង់ទៅលាងដៃឱ្យស្អាតតែប៉ុណ្ណោះព្រោះអម្បាញ់មិញនេះខ្ញុំបានយកដៃដ៏ស្អាតរបស់ខ្ញុំទៅសំរាមស្អុយរលួយ}នាងនិយាយហើយក៏ញញឹមទៅរកវូរ៉ាងធ្វើឱ្យគេខឹងខ្លាំងមែនទែន តាមចិត្តខឹងរបស់គេ គេចង់តែហក់ទៅវាយនាងទេតែដោយសារនាងជាមនុស្សស្រីទើបគេសម្រេចចិត្តដើរចេញទៅតែដើរចេញមិនទាន់ផុតផង..។
ឆេយ៉ុង{គ្រូពេទ្យសុំជួយលាងរបួសឱ្យជនរងគ្រោះផង ហើយសូមហៅបូ៉លីសមកចាប់ប្រុសម្នាក់នោះផងកុំឱ្យគេទៅវិញស្រួលពេក}នាងក៏បានសុំឱ្យគ្រូពេទ្យមកលាងរបួសឱ្យជីមីនរួចក៏ឱ្យហៅប៉ូលីសមកចាប់វូរា៉ងថែមទៀត។
សូមរង់ចាំភាគបន្ត🙏🏻


Continue Reading

You'll Also Like

20.4K 819 18
ថៅកែដែលលង់ស្រឡាញ់និងកូនចៅដ៏ឆ្នាសរបស់ខ្លួនឯង!ប៉ុន្តែនៅតែមិនឈ្នះបុរសមុខព្រានដដែល!! Joen Jungkook X Lalisa Monoban
4.1K 254 9
ចូលចិត្តដំណើរផ្សងព្រេងតើខ្លាចស្លាប់ដែលឬទេ? ________________________ "ដោះដូរគ្នាល្អទេ?" _______________...
13K 346 5
ធ្លាប់ឮពាក្យចាស់ពោលថា « ស្អប់ជំពប់លើ » ទេ? ស្នេហារវាងអារ៉ានិងជុងគុគជាស្នេហាដែលកើតឡើងដោយឥតព្រៀងទុក នាងស្អប់គេមែនទែនហ្មង ឃើញតែមុខក៏អត់និស្ស័យនឹងរាប់ដែរ...
73.8K 2.8K 33
" ផ្តើមជាលេខា បន្តជាមនុស្សសំខាន់ បញ្ចប់ទៅជាអ្នកដទៃ "