ថេហ្យុង សំណព្វចិត្ត (Complete...

By GypsyTK

227K 14.4K 642

ចន ជុងហ្គុក / គីម ថេហ្យុង More

ភាគទី01 : ឆ្នាសអើយឆ្នាស
ភាគទី03 : សារភាពយឺតពេល
ភាគទី04 : គាត់ជាក្មួយអ្នកមីង
ភាគទី05 : ស្មុគស្មាញរៀងខ្លួន
ភាគទី06 : ស្នាមថើបដំបូង
ភាគទី07 : គេនៅតែសំខាន់ជាងបង?
ភាគទី08 : សម្របតាមជម្រើសរបស់ខ្លួនឯង
ភាគទី09 : ល្អពេកទេដឹង?
ភាគទី10 : គេង បែក គ្នា
ភាគទី11 : តើគាត់ខ្ចីលុយគេទេដឹង?
ភាគទី12 : ថ្ងៃរៀបការ 🎉
ភាគទី13 : តើអូនព្រមទេ?
ភាគទី14 : ប្រចណ្ឌមែនទេ?
ភាគទី15 : ត្រលប់មកផ្ទះវិញផង
ភាគទី16 : បងនិងថ្នម 🔞
ភាគទី17 : ប្រុសពូកែងរ
ភាគទី18 : អូនប្លែកណាស់
ភាគទី19 : បងធ្វើអោយខ្ញុំកាន់តែក្តៅ (17+)
ភាគទី20 : ទៅអោបមិត្តភក្តិលោកឯងទៅ
ភាគទី21 : សូម្បីតែខ្ញុំក៏មិនដឹងដែរ
ភាគទី22 : អតិតមិត្តស្រីបង្ហាញខ្លួន
ភាគទី23 : បាត់ ថេហ្យុង??
ភាគទី24 : ថ្ងៃដែលរីករាយ...
ភាគទី25 : គេត្រូវបង្ខំអោយរៀបការ
ភាគទី26 : លែងលះគ្នាទៅ
ភាគទី27 : បើនៅយំទៀត បងទៅសម្លាប់គេចោលហើយ
ភាគទី28 : ខ្ញុំមានសំណាងបំផុត
ភាគទី29 : តួនាទីប្រពន្ធ មិនមែនអតិតមិត្តស្រី
ភាគទី30 : នាងមានចេតនាគេចខ្ញុំ?
ភាគទី31 : សាកអាងថ្មី (19+)
ភាគទី32 : ថ្ងៃដែលយ៉ាប់បំផុត
ភាគទី33 : ព្រមរៀបការជាមួយបងទេ?
ភាគទី34 : ចុះអេតាសុីវិល
ភាគទី35 : ម៉ាក់ក្មេកអោយអំណោយលើកទឹកចិត្ត
ភាគទី36 : នាងចង់ដណ្តើមគាត់
ភាគទី37 : ទង្វើនេះ អាចហៅថាក្បត់ទេ?
ភាគទី38 : ត្រូវគ្នាវិញ
ភាគទី39 : បងមានណាត់ អូនក៏មានណាត់
ភាគទី40 : ធ្វើការថ្ងៃដំបូង
ភាគទី41 : ទ្រាំ!!!!!
ភាគទី42 : ថ្ងៃកំណើតបងចង់បានអ្វី?
ភាគទី43 : អ្នកណាហ៊ានប៉ះប្រពន្ធខ្ញុំ?
ភាគទី44 : អូនលាក់បាំងបង??
ភាគទី45 : ខ្ញុំជាលោកប៉ាថ្មី
ភាគទី46 : អោយនាងស្នាក់នៅផ្ទះយើង
ភាគទី47 : លុយប្តីខ្ញុំ មានអីត្រូវគ្រែង?
ភាគទី48 : យើងមិនមែនជាបងឯងទៀតទេ
ភាគទី49 : សុទ្ធតែក្មេងឈាមរាវ
ភាគទី50 : កូនមាស កូនពេជ្រ
ភាគទី51 : បងខ្លាចតែមិនមែនទុក្ខក្រពះ
ភាគបញ្ចប់ 💕

ភាគទី02 : ចាញ់បោកគេ

4.7K 305 17
By GypsyTK

     ជុងហ្គុក មិនមែនបង្ខំគ្រាន់តែនាយប្រាប់ប៉ាម៉ាក់របស់នាយថានាយស្រលាញ់ ថេហ្យុង ហើយចង់កក់គេទុក នាយនិងញ៉ែរអោយគេស្រលាញ់នាយហើយពួកគេអាចភ្ជាប់ពាក្យទុកក៏បានព្រោះពួកគេនៅក្មេងនៅឡើយទេ តែប៉ាម៉ាក់នាយឯណេះឡើងមកនិយាយចង់សម្រេចរឿងរៀបការតែម្តង ។

"រៀបការ? ឆាប់ម៉្លេះម៉ាក់?" ជុងហ្គុក ស្តាប់ប៉ាម៉ាក់នាយមកវិញនិយាយជាមួយនាយ ។

"មីងឯងនិងទាក់ទងទៅលោកយាយនៅដេហ្គូ និយាយគ្នាហើយពួកយើងនិងសម្រេចចិត្តម្តងទៀត"

"ថេហ្យុង មិនព្រមទេដឹងបើរៀបការ?"

"ឬឯងរ៉ារ៉ែក? ស្រលាញ់មែនទែនអត់? បើស្រលាញ់ម៉ាក់ដណ្តឹងអោយហើយតើ"

"ខ្ញុំខ្លាចគេមិនព្រម"

"ព្រមមិនព្រមអាទិត្យក្រោយដឹងហើយ ពេលនោះម៉ាក់និងប៉ាឯងនិងឡើងទៅសេអ៊ូលម្តងទៀត ពេលនោះឯងទៅដែរទៅ"

"ខ្ញុំទៅស្អែក មានការងារជាមួយ មីនយូ និង យ៉ុនហ្គីហ្យុង ផង"

"នែ៎ មើលកូនចៅ អត់មានទៅលួចបើកឡានទេ"

"ខ្វះកម្មករ ទើបខ្ញុំបើកជំនួសតើ" ជុងហ្គុក សើចបន្លំ ម៉ាក់របស់នាយ រាល់ថ្ងៃបើមិនធ្វើការជាមួយនាយទេ គេគិតថានាយជាកម្មកររោងចក្របើកឡានដឹកទំនិញអោយគេមិនខាន នាយបើកឡានដឹកទំនិញអស់នេះរយៈពេល 7ឆ្នាំមកហើយ ។

ឡើងមកសេអ៊ូលមិនមានអ្វីធំដុំនោះទេ នាយណាត់ជាមួយមិត្តរបស់នាយទៅទីលានប្រណាំងឡានដែល មាន មីនយូ សុឺងឆូល និង ស៊ុកមីន អាចថាវាជាការកំសាន្តសម្រាប់ពួកគេ មិនមែនមកចាក់ឬភ្នាល់ទេ មកប្រណាំងខ្លួនឯង អ្នកចាញ់និងត្រូវប៉ាវបាយល្ងាចតែប៉ុណ្ណឹង ពេលខ្លះប្តូរទៅប្រណាំងម៉ូតូ ពេលខ្លះទៅប្រដាល់ បែបនេះឆ្លាស់គ្នា ពេលខ្លះក៏លេងហ្គេមជាក្រុម នេះរបៀបកំសាន្តពួកតែប៉ុណ្ណោះ ។

"ថ្ងៃនេះអ្នកណាចាញ់ត្រូវបិទ Hall មើលកុនគ្នាយើង" ស៊ុកមីន

"មើលកុន 4នាក់ហ្នឹងហេស?" សុឺងឆូល

"យកអ្នកណាមកក៏បាន តែអ្នកចាញ់ជាអ្នកគ្រប់គ្រង" សុ៊កមីន

"ឯងចង់មើលកុនម៉េចមិនទៅមើលតែឯងទៅ? ឬនាំសង្សារឯងទៅជាមួយ" ជុងហ្គុក

"យើងច្បាស់ជានាំគាត់ទៅហើយ" ស៊ុកមីន

"វាមិនល្អទេឬបើយើងបបួល ថេហ្យុង ទៅមើល?" មីនយូ និយាយធម្មតាងាកទៅមើលមុខ ជុងហ្គុក ទៀតផង ។

"អញ្ចឹង យើងធ្វើជាចាញ់ទៅចុះ" ជុងហ្គុក

"បើឯងចាញ់យើងអត់លើកប្អូនអោយទេ" មីនយូ ញាក់ភ្នែកដាក់មុននិងទាញមួកមកពាក់ហើយសម្តៅទៅឡានរបស់នាយមុន ។

"Okay បងថ្លៃ" ជុងហ្គុក ផ្តល់សញ្ញាប្រាប់ថាថ្ងៃនេះមិនចាញ់ទេ ។

ទីនេះពួកគេកក់ផ្តាច់មិនមានអ្នកក្រៅឯណាចូលមកបានទេមានតែគ្នាគេ 4នាក់ប៉ុណ្ណោះ ហើយអ្នកដែលឈ្នះថ្ងៃនេះគឺ សុឺងឆូល ចំណែកអ្នកក្រោយគេគឺ ស៊ុកមីន នេះឯងជាអ្នកកក់ Hall មើលកុនល្ងាចនេះ ។

មីនយូ ត្រលប់មកវិញរៀបចំខ្លួនទៅតាមការណាត់ហើយមិនភ្លេចចូលទៅយក ថេហ្យុង នៅហាងផង ថ្ងៃនេះថ្ងៃចុងសប្តាហ៍ម៉ាក់និងប៉ានាយក៏នៅផ្ទះ ដូច្នេះ គាត់នៅមើលហាងដែរ ។

"ម៉ាក់! ខ្ញុំសុំ ថេហ្យុង ហើយ" មីនយូ

"ទៅណាហ្យុង?" ថេហ្យុង

"មើលកុន" មីនយូ

"ខ្ញុំទៅផង!!" មីនជី

"ខ្ញុំទៅដែរបងប្រុសសម្លាញ់ចិត្ត" មីននី

"បានៗ បងអោយទៅទាំងអស់" មីនយូ

"ថ្ងៃនេះចិត្តល្អ? អារម្មណ៍ល្អស្អីមកពីណា?" ថេហ្យុង

"ថ្ងៃនេះលេងហ្គេមឈ្នះគេប៉ាវមើលកុន ដូច្នេះបងអាចនាំអ្នកណាទៅក៏បាន" មីនយូ

"តោះបងប្រុស" មីននី ប្អូនពៅដើរអោបដៃនាយជាបងប្រុសធំទៅមុន ។

មកដល់ជុំគ្នា ថេហ្យុង នឹកចម្លែកចិត្តពេល ជុងហ្គុក នៅទីនេះ ឯណាថាទៅប៊ូសានហើយមកវិញលឿនម៉្លេះ? ឧស្សាហ៍ម៉្លេះឡើងចុះៗមិនចេះហត់?

"មកជុំគ្នាអស់ឬនៅ?" មីនយូ

"ឯងនិងហើយដែលមកក្រោយគេ គ្រប់គ្នាគេចូលទៅអស់ហើយ" ជុងហ្គុក

"ចុះម៉េចក៏ឯងមិនចូលដែលទៅ?" មីនយូ

"យើងខ្លាចឯងវង្វេងច្រកចូល តាមមក" ជុងហ្គុក បែរចេញទៅមុន មីនជី ទៅតាមអោបដៃនាយទៀតផង ។

"ចាំផងបងប្រុស" មីនជី នាងនៅតែលួចស្រលាញ់ ជុងហ្គុក ដរាបណាមិនទាន់ការ នាងនៅតែមានឱកាស ស្នឹទ្ធស្នាលនិងនាយ ។

ចូលក្នុង កុនចាប់ផ្តើមបញ្ចាំង មីនជី អង្គុយរាំងកណ្តាលរវាង ជុងហ្គុក និង ថេហ្យុង សម្រាប់ ថេហ្យុង គេមិនខ្វល់ស្រាប់ហើយតែ ជុងហ្គុក លួចមើលទឹកមុខ ថេហ្យុង រហូត ពួកគេអង្គុយឆ្លាស់គ្នាពេញ Hall ហើយមានអ្នកខ្លះពួនៗខ្លាច ថេហ្យុង ឃើញទៀត មិនដឹងថាចេញទៅវិញបានយ៉ាងម៉េច?

ប៉ុន្តែរឿងមិនទាន់ចប់ផងក៏មានអ្នកខ្លះចេញទៅមុនបាត់ ទំនងជាមិត្តរបស់ ជុងហ្គុក នេះឯង ។

"ទៅមុនហើយ" សុឺងឆូល

"នៅបន្តិចទៀតទៅ ជិតចប់ហើយ" សុ៊កមីន

"នោះ...ប្រញាប់!!" សុឺងឆូល ចង្អុលទៅអ្នកដែលនាយនាំមកជាមួយនោះរំអ៊ុកសុំនាយទៅមុនថាចាំមើលលើកក្រោយទៀតជាមួយគ្នា ។

"អឺៗ ទៅចុះ" សុ៊កមីន អនុញាតិ សុឺងឆូល អូសដៃគេចេញទៅ ថេហ្យុង តាមមើលរហូតរូបរាងដូចមិត្តរបស់គេណាស់ តែលឺថាជាចៅហ្វាយនិងកូនចៅ ចៅហ្វាយឯណានាំកូនចៅមកមើលកុននោះ? ចេញទៅវិញនិងប្រញាប់ណាត់មើល ចង់ដឹងមែនមិនមែន ។

ក្រោយបញ្ចប់ការមើលកុន សុ៊កមីន បន្តទៅណាត់ជាមួយសង្សារនាយ ចំណែកអ្នកដែលនៅកំពុងនិយាយគ្នាថាទៅណាបន្ត ជ្រុលជាចេញមកហើយ មិនមែនគ្រាន់តែមើលកុនហើយក៏ទៅវិញភ្លាមៗនោះទេ ។

"ចង់ទៅណាបន្តទេ?" មីនយូ

"ខ្ញុំគិតថាទៅផ្ទះវិញហើយ" ថេហ្យុង

"ទៅផ្ទះ? ជុងហ្គុក ឯងក៏ទៅវិញដែរមែនទេ? ជូន ថេហ្យុង ទៅផងទៅ" មីនយូ

"ចុះឯង?" ជុងហ្គុក

"ខ្ញុំទៅវិញជាមួយបងប្រុស ជុងហ្គុក ចុះ" មីនជី

"ទៅណា? បងគិតថានាំពួកឯងទៅទិញនេះនោះជាមួយគ្នា ថ្ងៃនេះបងឧស្សាហ៍ចង់ទិញរបស់អោយពួកឯង" មីនយូ

"ល្អណាស់បងប្រុសរបស់ មីននី ល្អជាងគេ" មីននី

"តោះ មីនជី ខាននេះ" មីនយូ ព្យាយាមអូស មីនជី ចេញមកជាមួយ នាយដឹងពី មីននី ថានាងលួចស្រលាញ់ ជុងហ្គុក តែនាយក៏ដឹងថា ជុងហ្គុក ស្រលាញ់អ្នកណា នាយមិនចង់អោយប្អូនរបស់នាយមានសង្ឃឹមទៅលើ ជុងហ្គុក ច្រើនពេកនោះទេ ។

"តោះ!!" ជុងហ្គុក

"ខ្ញុំទៅខ្លួនឯងបាន លោកចង់ទៅណាក៏បាន ខ្ញុំមិនប្រាប់បងប្រុសទេ"

"មិនបានទេ បងទទួលពាក្យហើយ"

"តាមចិត្ត" ថេហ្យុង ដើរចេញទៅមុន ជុងហ្គុក ដើរយ៉ាងលឿនតាមទាន់បានបណ្តើរគ្នា គេចង់ទិញរបស់ខ្លះតែទើសទាល់និងនាយ ត្រឹមតែដើរមើលបានហើយ។

"មើលអី? ចង់ទិញអីក៏ចូលទៅ" ជុងហ្គុក ស្រដីទៅកាន់ឃើញគេដើរមកដល់ត្រង់នេះក៏បន្ថយដំណើរមើលទៅក្នុងហាង ។

"អត់ទេ មើលធម្មតា"

"ចូលសិនទៅ គ្រាន់តែមើលគេមិនគិតលុយទេ" ជុងហ្គុក អូសដៃ ថេហ្យុង ចូលហាងកាបូប ត្រឹមដើរកាត់បានហើយហេតុអីអូសដៃគេចូលហាងថ្លៃៗបែបហ្នឹង?

"ស្អាតណាស់" ថេហ្យុង ចាប់យកកាបូបស្ពៀយមួយ តាមរបៀបស្ទាយរបស់គេ តែមើលតម្លៃហើយក៏ដាក់ចុះវិញ ។

"ស្រលាញ់ក៏យកទៅ បងចេញលុយអោយ"

"ថ្លៃណាស់ កុំអី សាមញ្ញៗបានហើយ"

"យកទៅ" ជុងហ្គុក បង្ខំអោយគេយកគិតថាមួយនេះសមនិងគេហើយ មិនថ្លៃអីប៉ុន្មានទេសម្រាប់នាយ ។

មកកន្លែងគិតលុយ នាយរាប់លុយរាយៗរបស់នាយក្នុងការបូបមើលទៅដូចមិនគ្រប់សោះ ថេហ្យុង ឈរពីក្រោយមើលឃើញនាយ ប្រឹងបើកឡានដឹកទំនិញរាល់ថ្ងៃសន្សំបានប៉ុន្មាន ហេតុអីចង់ទិញរបស់ល្អអោយគេបើខ្លួននាយមិនមានលុយសម្រាប់ខ្លួនឯងគួរតែទុកវា ។

"ប្រាប់ហើយថាមិនបាច់ទិញអោយខ្ញុំទេ" ថេហ្យុង ថាហើយក៏ដើរចេញពីហាង បានបន្តិច ជុងហ្គុក ក៏ចេញមកតាមគេពីក្រោយ ។

"ព្រោះវាស្អាតទើបចង់ទិញអោយ"

"ទុកលុយសម្រាប់ខ្លួនឯងវិញទៅល្អជាង របស់ទំនើបអី? ខ្ញុំសាមញ្ញបានហើយ"

"ចូលចិត្តសាមញ្ញ? មិនចូលចិត្តហុឺហារ?"

"ចូលចិត្តរបៀបដែលជាខ្ញុំបែបនេះ ហុឺហារអួតអ្នកណា? ធម្មតាៗទៅ"

"បងយល់ហើយ អញ្ចឹងជិះតាក់សុីទៅវិញ ចង់ញាំអីជាមួយគ្នាទេ?"

"ជិះតាក់សុីខាតឆឲ ជិះឡានក្រុងវិញ"

"បែបនោះគឺសាមញ្ញ? បើយើងរៀបការជាមួយគ្នា គឺជិះឡានក្រុងទៅធ្វើការមែនទេ ដែល ថេហ៍ ចូលចិត្ត?"

"រៀបការស្អី? ឡប់សតិ" ថេហ្យុង ចេញភ្លាម ខំលួចសរសើរថាថ្ងៃនេះមិនឡប់ដាក់គេ ឥឡូវមកដដែល ។

" ទៅមុនចុះ បងមានការបន្តិច" ជុងហ្គុក ចង់បានន័យថាអោយ ថេហ្យុង ទៅចាំនាយនៅចំណោទឡានមុន នាយនិយាយទូរស័ព្ទបន្តិច ថេហ្យុង មិនថាអីស្រាប់ហើយតែមកមិនទាន់ទៅចោលបាត់ក៏មិនដឹង?

"ហាឡូ? មកយករបស់នៅហាង Celine នេះយើងបង់លុយរួចហើយ អូ៎មិនបាច់មកទទួលយើងទេ យើងទៅជាមួយ ថេហ៍ រួចរាល់ឯងទៅសម្រាកចុះ" ជុងហ្គុក ផ្តាំកូនចៅហើយក៏ប្រញាប់ចេញទៅតាម ថេហ្យុង រកមើលម្តុំចំណទឡានក្រុងតែមិនឃើញ គិតស្មានថាគេទៅចោលនាយទៅហើយ ។

"នេះ!!" ថេហ្យុង ស្ងាត់ៗមកពីក្រោយហ៊ុច Coca អោយនាយមួយកំប៉ុង មិញនេះទៅទិញវាពីទូរនៅខាងនោះ តែនាយមិនបានសម្លឹងរកដល់ ។

"អោយបង?"

"មិនយក?"

"យក!! អរគុណ" ជុងហ្គុក ទទួលទាំងញញឹម ទោះអោយទាំងសោះកក្រោះតែនាយរំភើបចិត្តណាស់ ។

"ឆាប់ទៅៗ" ថេហ្យុង នាំដំណើរទៅឈររង់ចាំឡានក្រុងទៅជាមួយគ្នា ។

មិនបាននៅញាំអីទេ ថេហ្យុង ថាចង់សម្រាកតែនាយក៏លួចទិញរបស់ញាំអោយគេពេលដើរតាមផ្លូវជូនទៅផ្ទះវិញ នាយជូនដល់ត្រឹមមុខផ្ទះព្រោះប្រញាប់កិច្ចការជាមួយ យ៉ុនហ្គី ។

"អូ៎...ថេហ្យុង មកវិញហើយហេស? អ្នកណាជូនមក?" លោកគីម ជាពូ ឃើញពីចម្ងាយនៅខាងក្រៅក៏សួរនាំ ខណៈដែលគាត់នៅផ្ទះតែឯងទេ ។

"គឺ ជុងហ្គុក! លោកពូ ញាំនំទេនេះ"

"ញុាំចុះ រួចហើយមកនិយាយជាមួយពូបន្តិច"

"បាទ!!" ថេហ្យុង ទៅអង្គុយញាំអីនៅតុបាយខាងក្រោយចំណែក លោកគីម បំពេញការងាររបស់គាត់ផ្សេងៗ ។

"លោកពូ!" ថេហ្យុង មកអង្គុយសាឡុងជាមួយពូរបស់គេព្រមជាមួយទឹកក្រូចស្រស់ៗមួយកែវផង ។

"អង្គុយសិនទៅ"

"លោកពូមានការអីចង់និយាយជាមួយខ្ញុំ?"

"ប៉ុន្មានថ្ងៃមុន ចាស់ៗបាននិយាយគ្នា...គឺចង់អោយឯងនិង ជុងហ្គុក រៀបការ"

"បាទ? អឺ...លោកពូ! មិនអីមែនទេ វាជាមង្គលការរបស់មនុស្សប្រុសដូចគ្នា? ខ្ញុំគិតថាបើសិនខ្ញុំនិងគាត់ ទាក់ទងគ្នាគួរតែមានអ្នកជំទាស់ច្រើនណាស់"

"ឯងក៏ដឹង ពូមិនថាអ្វីចំពោះរឿងនេះ សំខាន់អោយតែនៅជាមួយគ្នាបាន"

"ចុះខាងគាត់?"

"ប៉ាម៉ាក់ ជុងហ្គុក ស្រលាញ់គេណាស់ ចង់បានអីមិនដែលជំទាស់ទេ ជុងហ្គុក ចង់កក់ឯងទុក ខាងគេព្រមហើយ ម៉ាក់ក៏ព្រមហើយដែរពូគ្រាន់តែប្រាប់ឯង បើមិនចង់ ពូអត់បង្ខំទេ"

"បើគ្រប់គ្នានិយាយគ្នាអស់ហើយ សម្តីខ្ញុំក៏គ្មានប្រយោជន៍អ្វីដែរ"

"ស្តាប់ទៅដូចជាបង្ខំពេក មិនអីទេពូប្រាប់ខាងគេអោយ គាត់ជាបងថ្លៃពូ មិនអីទេគ្រាន់តែបដិសេដ នោះទេ"

"លោកពូ...មិនមែនអញ្ចឹងទេ ចាស់ៗនិយាយគ្នាទៅហើយ ខ្ញុំចង់បានន័យថាសម្រេចតាមចាស់ៗ បែបណាក៏បានដែរ" ថេហ្យុង មិនចង់ប្រកែកទេ គ្រប់គ្នាសុទ្ធតែជាអ្នកមានគុណមកលើគេ ចិញ្ចឹមនិងមើលថែគេពីតូចដល់ធំរៀនបានជ្រៅជ្រះ គេមិនអាចតាមតែចិត្តឯងមិនខ្វល់ពីចិត្តគេ គ្រប់គ្នាច្បាស់ជាចង់អោយគេបានល្អ ។

"អញ្ចឹងសម្រេចថាយល់ព្រមហើយ?"

"បាទ"

"ពូទូរស័ព្ទទៅប្រាប់ម៉ាក់សិន...ហាឡូម៉ាក់ហា៎ ម៉ាក់ថាស្រេចលើ ថេហ្យុង ឥឡូវគេព្រមហើយ" លោកគីម និយាយព្រមទាំងញាក់ភ្នែកដាក់ ថេហ្យុង តាមពិតគាត់សួរម៉ាក់របស់គាត់ដែលជាយាយរបស់ ថេហ្យុង នោះ គាត់ថាចាំសម្រេចលើ ថេហ្យុង ខ្លួនឯងតែ លោកគីម បែរជាកុហក់ថា លោកយាយបានយល់ព្រមទៅវិញ ថេហ្យុង ក៏បញ្ចេញទឹកមុខហួសចិត្តក្រោយដឹងថាចាញ់បោកពូរបស់គេ ។

"ចប់ត្រឹមនេះ" ថេហ្យុង និយាយបែបហួសចិត្តដាក់ខ្លួនឯង ចុងក្រោយត្រូវរៀបការជាមួយអ្នកដែលគេមិនចូលចិត្ត? ចុះក្រាសរបស់គេវិញនោះ? ទើបតែបានស្នឹតគ្នាបានប៉ុន្មានថ្ងៃ ព្រះអើយ...

To be continue...

Continue Reading

You'll Also Like

12.1K 889 31
𝙋𝙖𝙧𝙠 𝙅𝙞𝙢𝙞𝙣× 𝙈𝙞𝙣 𝙔𝙤𝙤𝙣𝙜𝙞 𝙆𝙞𝙢 𝙩𝙖𝙚𝙝𝙮𝙪𝙣𝙜 × 𝙅𝙚𝙤𝙣 𝙅𝙪𝙣𝙜𝙠𝙤𝙤𝙠 (សៅរ៍ ⏳)
38.5K 3.1K 14
ទោះបី ខាំគ្នាដូចសុនក ក៏មិនភ្លេចដែរ ពាក្យថា « អាគុក អញស្រលាញ់ហែង !» ជាចុងក្រោយ ពួកគេក៏ប្រែក្លាយជាគូស្នេហ៍មួយគូដែលគ្រប់គ្នាច្រណែនចង់បាន។
5.2K 603 20
ត្រឹមជាក្មេងបម្រើម្នាក់ មានសិទ្ធិអីទៅស្រលាញ់អ្នកប្រុសបានទៅ? វាសនារបស់ខ្ញុំ ប្រៀបជាមួយនិងអ្នកប្រុសមិនបាននោះទេ។
114K 7.4K 43
ពួកយើងគឺជាដៃគូរដែលសាកសមនឹងគ្នាបំផុត 👍 ខ្ញុំ​ស្រលាញ់​ គេ​តែខ្ញុំបានយល់ច្រឡំលើគេ..ទេីបខ្ញុំមិនអាចប្រេីសម្ដីផ្អែមល្អែមជាមួយគេ។ គេដែលខ្ញុំនិយាយគឺ​ ច...