Fake Marry with Playboy

By Stacyyyofsunghoon

1.6K 206 17

ពិធីមង្គលការក្លែងក្លាយបានចាប់ផ្ដើមឡើងដោយសារពាក្យសន្យាមនុស្សចាស់ហើយJakeក៏ត្រូវទ្រាំរស់នៅជាមួយនឹងបិសាចទឹកកកកំណា... More

Part:1
Part:2
Part:3
Part:4
Part:5
Part:6
Part 8:

Part: 7

132 27 1
By Stacyyyofsunghoon

«ទីបំផុតរួចរាល់ហើយ!!» ខ្ញុំងើបបោសខ្លួនបន្ដិច បន្ទាប់ពីរៀបចំឥវ៉ាន់អស់ពេលជាយូរ...ឈប់សិនម៉ោងប៉ុន្មានហើយ?ខ្ញុំប្រញាប់លើកដៃមើលម៉ោងបន្តិច។
«ស្លាប់ហើយ!!ម៉ោង7 ហើយ នេះយើងរៀបបន្ទប់8 ម៉ោងហេស?អញ្ចឹងតើសបានចុករោយខ្លាំងថ្នាក់នេះ» ខ្ញុំប្រញាប់ងូតទឹករៀបចំខ្លួនដើម្បី ចុះទៅក្រោម។

«អ្នកប្រុសJaeyun ចុះមកហើយហេស?នាងខ្ញុំកំពុងគិតថានឹងឡើងទៅហៅល្មម» សម្លេងម៉ែដោះកាន់អាហារចេញពីផ្ទះបាយមក។
«គាប់ជួនខ្ញុំទើបតែរៀបបន្ទប់ហើយ...ចុះអាហារពេលល្ងាចរៀបរួចហើយមែនទេ?មានអីឲ្យខ្ញុំជួយទេ?»
«ចាស៎ មិនអីទេអ្នកប្រុសអាហាររៀបចំនៅសួនច្បារឯណោះ អ្នកប្រុសធំប្រាប់ថាចង់ញ៉ាំខាងក្រៅលំហែរអារម្មណ៍ខ្លះ»
«ចុះ...ចុះSunghoonនោះ?»
«អ្នកប្រុសតូចប្រាប់ថាមានធុរ:ជាមួយអ្នកនាង Model Gini និយាយការងារប្រហែលមិនបានត្រលប់មកវិញទេ» ម៉ែដោះទម្លាក់ទឹកមុខចុះ ហាក់ភ័យខ្លាចថាខ្ញុំនឹងខូចចិត្ត តែគិតខុសហើយពេលនេះបេះដូងខ្ញុំលោតស្ទើហក់ចេញមកក្រៅហើយ!! Dinnerនៅតែ2នាក់បងHeeseung ស្រម៉ៃទៅមើលRomantic ប៉ុណ្ណាទៅ?ខ្ញុំមិនចាំយូរទេរត់ទៅសួនច្បារលឿនតាមតែអាចរត់
បាន។

«បងHeeseung...» ខ្ញុំដើរមកឈប់សម្លឹងទៅ បុរសម្នាក់ពាក់អាវសឺមីពាក់ស៊ីជម្ពូរដែលកំពុងបែរខ្នងសម្លឹងទៅកាន់មាត់បឹង។
«Jake មកហើយហេស?» បងHeeseungបែរ មករកខ្ញុំជាមួយស្នាមញញឹមដ៏កក់ក្ដៅ។
«បាទ»
«អង្គុយចុះមក ម្ហូបរៀបចំរួចហើយ បងរៀបចំឲ្យឯងជាពិសេសតែមិនដឹងថាJakeចូលចិត្តឬទេ» មិនត្រឹមតែនិយាយទេគាត់នៅដើរមកលើកកៅអីឲ្យខ្ញុំទៀត សុភាពបុរសរបស់ខ្ញុំពិតមែន!។
«ចូលចិត្តណាស់ ពេញចិត្តខ្លាំងណាស់ឲ្យតែបងជា អ្នករៀបចំ»ខ្ញុំញញឹមឆ្លើយភ្លាមៗតែម្ដងមិនស្ទាក់ ស្ទើឡើយ។ បន្ទាប់ពីនោះពួកយើងក៏សំណះសំណាលគ្នាពីនេះពីនោះដូចដែលធ្លាប់ធ្វើកន្លងមក។ មានអារម្មណ៍ថានឹកគាត់ខ្លាំងណាស់ទោះទើបតែបែកមិនបាននិយាយជាមួយគ្នាត្រឹមតែ2ថ្ងៃក៏ដោយ។
«រាត្រីសួស្ដី សុបិន្តល្អណា»
«បាទ រាត្រីសួស្ដីសុបិន្តល្អបងHee» បន្ទាប់ពីញ៉ាំអាហារពេលល្ងាចដ៏មានន័យហើយពួកយើងក៏បំបែកគ្នាទៅបន្ទប់រៀងខ្លួន។ ចំណែកខ្ញុំពេលនេះកំពុងឈរនៅចំជញ្ជាំងដែលនៅចំកណ្ដាលបន្ទប់ខ្ញុំនឹងSunghooon។ តើយប់នេះខ្ញុំគួរគេងបន្ទប់មួយណាទៅណ៎?

«Ahh!!អ្នកប្រុសJaeyun មិនទាន់ចូលគេងទៀតហេស?» កំពុងគិតមិនចេញផងឥឡូវម៉ែដោះដើរមកទៀត!។
«គឺនៅទេម៉ែដោះ»
«យប់ហើយអ្នកប្រុសឆាប់ចូលសម្រាកទៅ ធ្វើការហត់មួយថ្ងៃទៅហើយ ម៉ោះចាំខ្ញុំបើកទ្វារ
បន្ទប់អោយ»ម៉ែដោះក៏ដើរចូលទៅបើកទ្វារបន្ទប់ Sunghoonឲ្យខ្ញុំ។
«ទីបំផុតក៏មកគេងទីនេះដដែល» ខ្ញុំក៏ប្រញាប់រៀបចំកន្លែងគេងព្រោះល្វើយពេញមួយថ្ងៃមកហើយ។

ផាំងៗៗ!! អ៊ួក!! ប្រាវ!!
សម្លេងឡូឡាធ្លាក់របស់ សម្លេងក្អួត រំខានដំណេកដ៏សែនសុខស្រួលរបស់ខ្ញុំឲ្យបើកភ្នែកមើល។ ពេលបើកភ្នែកឡើងក៏ត្រូវស្រវាំងនឹងភ្លើងបន្ទប់ដែលបើកឡើង ខ្ញុំចាំច្បាស់ណាស់ថាមុនគេងខ្ញុំបិទភ្លើងគេង ចុះនេះម៉ោងប៉ុន្មាននឹង?
«ម៉ោង2យប់ហើយ..»
«អ៊ួកក!!» ខ្ញុំស្ទុះរត់ទៅបន្ទប់យ៉ាងលឿនបន្ទប់ពីលឺសម្លេងក្អួតចង្អោរលិចឡើង។ Sunghoon កំពុងអង្គុយក្អួតយ៉ាងខ្លាំងមើលទៅដូចជាធ្ងន់ធ្ងរដល់ហើយ។

«Sunghoon? Sunghoonយ៉ាងមិចហើយ?» ខ្ញុំប្រញាប់ទៅរឹតខ្នងឲ្យគេ គេក្អួតរហូតទន់ខ្លួន នៅបន្ទប់ទឹក ធ្វើឲ្យខ្ញុំត្រូវប្រើកម្លាំងគ្រាគេចេញមកខាងក្រៅវិញ។

«ទៅធ្វើស្អីមកទើបក្អួតយ៉ាងនេះ?»ឃើញបែប នេះអ្នកណាមិនភ័យនោះ?ចុះបើក្អួតដល់ថ្នាក់ចេញឈាមមិនចប់ទេហេស?ខ្ញុំប្រញាប់ដាក់គេលើពូករៀបចំកន្សែងជូតខ្លួនឲ្យគេ។

«មិនអីទេៗ យើងធ្លាប់ឃើញគេដោះអាវហើយ មិនអីទេៗ» ខ្ញុំប្រឹងបន្ធូអារម្មណ៍បន្តិចមុននឹងលើកដៃញ័ៗរបស់ខ្ញុំទៅប្រឡេះលេវអាវរបស់គេ។

«Jaeyun...»សម្លេង Sunghoon ធ្វើឲ្យខ្ញុំភ្ញាក់បន្តិចរួចក៏បាញ់ក្រសែរទៅគេដែលប្រឹងក្នុងបើក ភ្នែកសម្លឹងមកខ្ញុំ។
«ហឹម?យ៉ាងមិចហើយ?»
«ច្រមុះឯង..ច្រមុះឯងឈាមហើយ!!»
«ហាសស!!?» ខ្ញុំប្រញាប់លើកដៃមកជូតច្រមុះទើបដឹងថាច្រមុះខ្ញុំឈាមពិតមែន តែពេលងាក ទៅមើលអ្នកដែលប្រាប់ខ្ញុំអំបាញ់មិញគេគេងលង់លក់បាត់ហើយ ក្នុងពេលបែបនេះក៏គេអាចធ្វើឲ្យខ្ញុំបាក់មុខបានដែរ!!

«ឆ្កួតមែនៗ មិចក៏មកក្ដៅក្នុងពេលនេះអញ្ចឹង?» ខ្ញុំមើលខ្លួនឯងក្នុងកញ្ចក់ទាំងមុខក្រហម​បន្ទាប់ពីរត់មកលាងមុខហើយ។

«ទៅធ្វើស្អីមក មនុស្សចង្រៃអើយ!!នាយរំខាន ប្រសាទខ្ញុំខ្លាំងណាស់ Park Sunghoon!!» ខ្ញុំប្រញាប់លើកទឹកមកជូតមុខមាត់ឲ្យគេ ព្រោះគេក្អួតឡើងជោគខ្លួនទៅហើយ។

«ព្រះអើយ!!រួចហើយ»​ មិនស្រួលទេខ្ញុំប្រើពេលអស់ 1ម៉ោងគ្រាន់តែជូតខ្លួននិងប្ដូរសម្លៀកបំពាក់ឲ្យប្រុសម្នាក់នេះ។

«ស្អែកនេះសង្ស័យត្រូវប្ដូរម៉ាស៊ីនត្រជាក់ចេញថ្មីហើយមើលទៅ សង្ស័យខូចហើយ»មុននេះត្រជាក់ចង់កក តែឥឡូវញើសខ្ញុំហូរដូចគេចាក់ទឹក។

[Morning]

រយៈពេលពេញមួយយប់ដែល ខ្មុំមិនគេងលក់ត្រឹមត្រូវ ព្រោះរវល់តែបញ្ឈភ្នែកមើលប្រុសឡប់ម្នាក់នោះពេញមួយយប់!!

«...ហម» នេះជាការស្ងាបលើកទី 50 ដ៏cute របស់ខ្ញុំនៅលើតុបាយដែលធ្វើឲ្យគ្រប់គ្នាសម្លឹងមកខ្ញុំដូចជាភាំងៗ...ឆ្ងល់មែនទេ? ព្រោះភ្នែកខ្ញុំរូងខ្មៅ មុខស្លក់ថ្នាក់នេះ ងងុយ...គឺងងុយខ្លាំងណាស់!!!
«ហ៊ើយ Jake\Jaeyun!!»សម្លេងបង Heeseung និង Sunghoon ស្រែកឡើងភ្លាត់ សំឡេងដំណាលគ្នា ព្រោះខ្ញុំងោកក្បាលប៊ិះនឹងដល់ម្ហូបទៅហើយកុំតែបានដៃ Sunghoon ទ្រក្បាលគេជាប់ទេ។
«យ៉ាងមិចនឹង? អូនមិនបានគេងទេហេសយប់មិញ?» សម្លេងម្សៀរដើមហេតុសួរចេញមក។
«យប់មិញរវល់ធ្វើអីមិចក៏មិនបានគេងអញ្ចឹងJake? ឯងមានធ្វើស្អីប្អូនឬអត់?»
«ខ្ញុំមិនបានធ្វើទេ ពេលខ្ញុំមកវិញក៏គេងលក់ភ្លឹងតែម្ដង មិនទាំងបង្កសម្លេងរំខានអីផង» ភ្លឹងតែម្ដងហើយលោកស្វាមី តែអ្នកមិនភ្លឹងគឺខ្ញុំនេះឯងជាអ្នកបញ្ឈភ្នែកមើលឯងនិង!!។
«តែហេតុអីគេមើលទៅដូចបាក់កម្លាំងខ្លាំង អត់ ងងុយខ្លាំងម្ល៉េស?»
«យប់មិញអូនធ្វើអី?»សំណួរទាក់ទាញកណ្ដាប់ ដៃដល់ហើយPark Sunghoon!!

«បងថាJaeyunទៅគេងសិនល្អទេ?»
«តែគេមិនទាន់ញ៉ាំអីទេបង អាហារពេលព្រឹក សំខាន់ណាស់សម្រាប់ក្រពះ»
«ឯងចង់ឲ្យគេញ៉ាំយ៉ាងមិច?មិនមើលសភាពគេពេលនេះទៅមើល!!»Heeseungបូញមាត់ ទៅអ្នកដែលគេងលង់លក់ដោយមានដៃ Sunghoonទ្រក្បាលជាប់។
«ចុះធ្វើយ៉ាងមិចទៅ?បើគេធ្លាក់ខ្លួនឈឺក្រពះអី នោះ ម៉ាក់សម្លាប់ពួកយើងចោលមិនខានទេ» Sunghoonបើកភ្នែកធំៗធ្វើឲ្យHeeseungរៀងព្រឺសម្បុរបន្តិចដែរ មុននឹងឈ្លីក្បាល2នាក់បង ប្អូនអង្គុយគិត ឲ្យធ្វើយ៉ាងមិចទៅ?ណាមួយ Sunghoonនិយាយក៏ត្រូវបើJakeធ្លាក់ខ្លួនឈឺតែបន្តិចរឿងធំមិនខានទេ!។

«មែនហើយ...អញ្ចឹងធ្វើបែបនេះទៅ...ឲ្យគេមក បងមក»Heeseung ងើបទៅអង្គុយជាប់Jake ម្ខាងទៀតដោឲ្យSunghoonរុញJakeមកលើគេ។

«មិនបានទេ...មិនបានទេខ្ញុំជាស្វាមីរបស់គេហុចគេឲ្យទៅបងមិនបានទេ»អ្នកកម្លោះមានងារជា ស្វាមីប្រកែកញាប់មាត់ចាប់លើកក្បាលភរិយាមកផ្ដេកលើខ្លួនរបស់គេជំនួស ឯHeeseung ខ្ជិលប្រកែកក៏លើអាហារបញ្ចុកអាល្អិតក្នុងដៃSunghoon អាល្អិតក៏ដូចចិត្តទៀតដេកលក់តែភ្នែកតែមាត់ទំពារលេបយ៉ាងឆ្ងាញ់តែម្ដង!!។
———————————————————
To be continue...🙏🏻❤️
29.05.2023

Continue Reading

You'll Also Like

165K 17.5K 23
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
581K 8.9K 86
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
6.1M 98.8K 104
>「𝘸𝘦𝘭𝘤𝘰𝘮𝘦 𝘣𝘢𝘤𝘬 𝘵𝘰 𝘵𝘩𝘦 𝘛𝘢𝘪𝘴𝘩𝘰 𝘌𝘳𝘢 𝘺𝘰𝘶 𝘸𝘦𝘳𝘦 𝘮𝘪𝘴𝘴𝘦𝘥 」 𝐒𝐋𝐀𝐘𝐄𝐑 𝐕𝐄𝐑. Demon Slayer belongs to Koyoh...
464K 31.5K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...