Part:5

166 24 5
                                    

«ឥឡូវនេះសូមឲ្យអ្នកទាំងពីរពាក់ចិញ្ចៀនឲ្យគ្នា»បន្ទាប់ពីសង្ងំបន្តិច ខ្ញុំក៏លុបលាងមុខចេញមកខាងក្រៅ។ហើយពេលនេះក៏ដល់ពេលដែលត្រូវ ពាក់ចិញ្ចៀនឲ្យគ្នាដែរ។ Sunghoonដើរមកជិតខ្ញុំជាមួយនឹងស្នាមញញឹមនៅលើមុខ។ គេលើកចិញ្ចៀនមកពាក់ឲ្យខ្ញុំយ៉ាងទន់ភ្លន់។ បន្ទាប់ពីគេ ពាក់រួច ខ្ញុំក៏ពាក់ចិញ្ចៀនឲ្យគេវិញ។ ពួកយើងញញឹមដាក់គ្នានៅពេលដែលអ្នកផ្សេងកំពុងតែថតរូបពួកយើង...ប៉ុន្តែទាំងអស់នេះគឺជារឿងក្លែងក្លាយទាំងអស់!!FAKEខ្លាំងណាស់!!។
«ពេលនេះដល់ពេលត្រូវថើបគ្នាហើយ»បេះដូង របស់ខ្ញុំស្រាប់តែចង់គាំងមួយរំពេចពេលដែល Sunghoon ញញឹមយ៉ាងព្រានហើយឱនបបូរ មាត់គេ មករកខ្ញុំជាមួយនឹងកែវភ្នែកព្រានដែលគេសម្លឹងមករកខ្ញុំនៅពេលនេះ។ មនុស្សគ្រប់គ្នា នៅទីនេះក៏គិតតែពីថតរូប ជូនពរពួកយើង យ៉ាងសប្បាយរីករាយ។ ប៉ុន្មាននាទីក្រោយមកទើប Sunghoonដោះលែងខ្ញុំហើយសម្លឹងទៅឆ្ងាយដើម្បីគេចពីការសម្លឹងរបស់ខ្ញុំ។ ភ្នែករបស់ខ្ញុំក៏រេពី Sunghoonទៅប៉ះចំមនុស្សប្រុសម្នាក់ដែលកំពុងអង្គុយនៅជិតឆាកហើយញញឹមមកខ្ញុំយ៉ាងខ្សោះ...ដឹងទេ? បេះដូងខ្ញុំពេលនេះស្ទើតែជ្រុះដល់ដីទៅហើយ ពេលដែលបានឃើញទឹកមុខ ស្រពោនដោយមិនដឹងមូលហេតុរបស់បង Heeseungសម្លឹងមកកាន់ខ្ញុំហេតុអីទៅ ទើបខ្ញុំមានអារម្មណ៍តឹងទ្រូងស្ទើបែកពេលឃើញបង Heeseungបែបនេះ? រឺមួយខ្ញុំកំពុងមានកូនចិត្តលួចស្រឡាញ់អ្នកដែលកំពុងតែមាននាមជាបងថ្លៃខ្ញុំហើយ? បានបន្តិចមកស្រាប់តែមានអ្នកដើរ មកឱនខ្សឹបគាត់ ទើបគាត់ងើបឈរងក់ក្បាល ដាក់បុរសនោះបន្តិច រួចបែរមកញញឹមខ្សោះដាក់ខ្ញុំបន្តជាមួយនឹងការក្រវីដៃក្នុងបំណងលាពីក្នុងពិធី។
«Lee Heeseung...» ខ្ញុំបង្ហើបមាត់និយាយ តិចៗទន្ទេញឈ្មោះនេះក្នុងចិត្តជាមួយអារម្មណ៍ឈឺចាប់ហើយមើលដំណើរចាកចេញរបស់គាត់

{Skip}
[Author's Part]
តុក តុក តុក
សម្លឹងគោះទ្វារបន្ទប់3ដងរបស់ Heeseungបាន បន្លឺឡើងប្រាប់ដល់អ្នកដែលនៅខាងក្នុងថាគេមកដល់ហើយ មុននឹងបើកទ្វារចូលទៅ។
«ម៉ាក់រកខ្ញុំជាបន្ទាន់មានការអីហេសម៉ាក់?»អ្នក ស្រីPark ដែលអង្គុយនៅក្នុងបន្ទប់នោះក៏មើលមុខកូនប្រុសចុងរបស់គាត់ដែលគាត់បីបាច់តាំងពីតូចថ្នាក់ថ្នមដូចកូនបង្កើតបន្តិចមុននឹងញញឹមខ្សោះចេញមករកកូន។
«Heeseungដឹងហើយមែនទេកូន?មូលហេតុ ដែលJaeyunមកទីនេះ»អ្នកស្រីParkដកដង្ហើមធំបន្តិចមុននឹងនិយាយឡើង។
«បាទដឹងអ្នកម៉ាក់»គ្រាន់តែលឺសំណួរចេញពីមាត់ ម៉ាក់ទី2របស់ខ្លួនភ្លាមអ្នកកម្លោះសង្ហារក៏ប្រែទឹកមុខជាស្រពោនភ្លាមៗ។
«មុននឹងចូលរឿងម៉ាក់ចង់សុំកូនរឿងម្យ៉ាងណា...បន្ទាប់ពីរៀបការរួច ពួកគេគឺត្រូវនៅវិមាន នេះ1ខែសិនទើបអាចផ្លាស់ទៅនៅផ្ទះកាដូ  អាពាហ៍ពិពាហ៍របស់ពួកគេបាន ចំណែកម៉ាក់នឹងប៉ាគឺត្រូវប្ដូរទៅរស់នៅParis ហើយ ព្រោះលោកប៉ាកូន ចង់ទៅមើលថែក្រុមហ៊ុននៅទីនោះ ចំណែកទៅទីនេះគឺប្រគល់ឲ្យកូននឹង Sunghoon គ្រប់គ្រង»
«ខ្ញុំប្រាកដជានឹកអ្នកម៉ាក់ស្លាប់ហើយ»
«កូនល្ងើ...កម្លោះហើយនៅធ្វើដូចកូនក្មេងទៀត»
«ពិតមែនណាម៉ាក់....ហើយសម្រេចថាម៉ាក់ចង់ប្រាប់ប៉ុណ្ណឹងទេពិតទេ?»
«អត់ទេ...គឺម៉ាក់ចង់ឲ្យកូនជួយមើលថែJaeyun ផងព្រោះម៉ាក់មិនទុកចិត្តSunghoonនោះទេកូន យល់ទេ?»
«ខ្ញុំយល់ម៉ាក់»
«Heeseungតាមពិតទៅ...Jaeyunគឺជាគូរ ដណ្ដឹងរបស់ឯងនោះទេ គេមកទីនេះដើម្បីរៀបការជាមួយឯងមិនមែនSunghoonទេ...តែម៉ាក់ ចាំបាច់ត្រូវប្ដូរឲ្យគេរៀបការជាមួយSunghoon ព្រោះម៉ាក់ជឿថា មានតែគេទេដែល អាចកែរ ប្រែ ចរឹករបស់Sunghoonបាន...បើសិនជាថ្ងៃណាមួយដែលJaeyun ទ្រាំលែងបានហើយ កូនមានឱកាស យកគេត្រលប់មកវិញបានណា» អ្នកស្រីPark និយាយរឿងស្មុគស្មាញគ្រប់យ៉ាងប្រាប់ទៅ Heeseungជាមួយនឹងទឹកមុខជឿជាក់លើគេ។
«បាទម៉ាក់...ខ្ញុំនឹងមើលថែគេឲ្យបានល្អបំផុតសន្សំពិន្ទុនៅពេលគេកើតទុក្ខខ្ញុំនឹងបង្ហាញខ្លួនឲ្យ
ស្មាគេផ្អែក ហើយនៅថ្ងៃណាដែលJaeyunទ្រាំលែងនោះ ជាថ្ងៃដែលខ្ញុំនឹងយកគេមកវិញដូចគ្នា»Heeseungនិយាយជាមួយនឹងទឹកមុខមុតមាំរាបស្មើ។

Fake Marry with PlayboyWhere stories live. Discover now