CEO ម្ចាស់ស្នេហ៍ [-ចប់-]

MoonieMoly

4.6K 189 12

"បងមិនខ្វល់ថាថ្ងៃក្រោយអូនមានជម្ងឺឈឺស្កាត់យ៉ាងណាក៏បងព្រមនៅក្បែរថែរក្សាអូនហើយនិងមើលថែអូន ទុកអូនឲ្យដូចជាព្រះនាងម... Еще

Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 32
Episode 33
Episode 34
Episode 35
Episode 36
Episode 37

Episode 26

61 3 0
MoonieMoly

#វីឡា

"បងសម្លាញ់... បងដឹងទេថាអូនស្រលាញ់បងប៉ុណ្ណា??? ហុឹម... ស្បែកមុខរបស់បងរលោងណាស់... ស្អាត... សង្ហារ... គួរឲ្យស្រឡាញ់... តែ... តែ..." លីលីដែលកំពុងនៅលើដៃស្វាមីខ្លួនដោយសារស្រវឹងនោះក៏បាននិយាយអ្វីជាច្រើនបន្ទាប់មកក៏សន្លប់បាត់ទៅ...

"អូនសម្លាញ់... ហេតុអីក៏មកញុាំស្រាដែរអញ្ចឹង??? ហើយថ្នាំអស់ហើយមែនទេទើបមកញុាំស្រាបែបនេះ... ឯណាថ្នាំរបស់នាង??? មែនហើយ... ខ្ញុំខានឃើញលទ្ធផលពិនិត្យសុខភាពរបស់លីលីយូរហើយ... ហេតុក៏មិនឲ្យខ្ញុំមើល??? ហើយហេតុអីបានជាគ្រូពេទ្យមិនទាក់ទងប្រាប់ពីអាការៈជម្ងឺមកកាន់ខ្ញុំ??? ស្អែកគួរតែទៅលេងគាត់ម្ដងហើយ" ជីមីនដើររុករើរបស់របរក៏ស្រាប់តែធ្លាក់ប្រអប់មួយចេញមក...

"អេ... នេះជារបស់លីលី??? ក្នុងនេះជាអ្វី?? ហេតុអីទុកដូចអាថ៌កំបាំងម្លេះ? ឬក្នុងនេះមានរបស់សំខាន់ចង់ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល!!! ខ្ញុំគួរតែបើកមើលសិន..." ជីមីនមិនទាន់បើកប្រអប់នោះផងស្រាប់តែលឺភរិយារបស់ខ្លួនស្រែកមក

"វិលមុខណាស់... ហុឹម... អ្នកណាក៏បានដែរជួយខ្ញុំផង... ហុឹម... ផែនដីនេះក្រឡាប់ចាក់ហើយ... "

"អូនសម្លាញ់... អូនយ៉ាងមិចហើយ??? " ជីមីន

"អ្នកណាគេ??? មើលមកនេះមកខ្ញុំសុំប៉ះបន្តិច... អេ... មុខរលោងៗ... ភ្នែកតូចៗ... ត្រចៀកមានពាក់ក្រវិល៣... អរ... ប្រុសសង្ហារស្វាមីរបស់ខ្ញុំ!!! អេ... មិចក៏ខ្ញុំមិនចាំស្វាមីខ្លួន??? មិចក៏ខ្ញុំភ្លេចស្វាមីខ្លួនឯងទៅកើតន៎..." លីលី

"បងទៅធ្វើស៊ុបឲ្យអូនហុតបន្តិចក្រែងឆាប់ស្វាងស្រា..." ជីមីនរៀបនឹងងើបទៅៗហើយតែលីលីក៏ចាប់ដៃជាប់ហើយក៏ងើបទៅកើយលើភ្លៅស្វាមីរបស់ខ្លួន

"កុំទៅអី... កុំអី... អូនមិនចង់ឲ្យបងទៅណាទេ... កុំអី... អូនចង់ឲ្យបងនៅក្បែរអូនឲ្យបានច្រើន... អូនចង់ឲ្យបងនៅក្បែរអូនមិនទៅណាចោលអូន... ហើយអូនក៏មិនចង់ទៅណាចោលបងដែរប៉ុន្តែ... ប៉ុន្តែ..." និយាយបានត្រឹមនេះលីលីក៏បានគេងលក់ទៅឯជីមីនវិញងើបទៅណាមិនរួចក៏គេងលក់ទៅជាមួយគ្នាដែរ...

----------------------

ព្រឹកថ្ងៃថ្មីក៏បានមកដល់ជាមួយពន្លឺព្រះអាទិត្យដ៏ចែងចាំចូលមកចាំលើផ្ទៃមុខរបស់នាងទាំងអាកាសធាតុនៅរាងត្រជាក់បន្តិចៗ... សម្លេងសត្វយំត្រហឹងពាសពេញសួនច្បារខាងក្រៅ... បន្ទាប់ពីភ្ញាក់ពីគេងលីលីដើរទាំងធីងធោងមកតោងបង្កាន់ដៃរានហាលខាងក្រៅបន្ទប់...  លោកប្រុសស្វាមីនាងឃើញបែបនេះក៏ដើរមកអោបនាងពីក្រោយដែលធ្វើឲ្យនាងភ្ញាក់ផ្អើលជាខ្លាំងទើបសួរទៅស្វាមីរបស់នាងទាំងភ្នែកបើកមិនទាន់ស្រួលនៅឡើយ...

"បងសម្លាញ់... បងមិនទៅធ្វើការទេមែនទេ???"

"បងដាក់ច្បាប់ឈប់សម្រាក... បងចង់ធ្វើជាស្វាមីល្អរបស់អូនខ្លះ" ជីមីន

"អេ... បងក្ដៅខ្លួនទេដឹង??? ហើយហេតុអីបងឈរមិននឹងបែបនេះ??? ជើងបងត្រូវនិងអី???" លីលី

"យប់មិញបងត្រូវព្រះនាងរបស់បងគេងលើជើងអស់មួយយប់... ឥឡូវជើងស្ពឹកហើយ... អូ... បង remove makeup របស់អូនមិនទាន់ស្អាតនៅឡើយទេ... មកនេះមកបងជូតវាចេញឲ្យបន្ដែមទៀតសិន..." ជីមីន

"បងសម្លាញ់... ហេតុអីអូនសំណាងបែបនេះ??? បងដឹងទេ??? អូនបានរៀបការជាមនុស្សប្រុសម្នាក់សង្ហារ... ជា CEO របស់ក្រុមហ៊ុនមួយហើយថែមទាំងជាប់Top ក្នុងលំដាប់សេដ្ឋីនៅក្នុងប្រទេស... មានយន្តហោះផ្ទាល់ខ្លួន... មានវីឡាគ្រប់កន្លែង... មានឡានទំនើបច្រើនគ្រឿង... ហើយពិសេសជាងនេះទៅទៀតគឺបងស្រលាញ់អូន... ហេតុអីបងស្រលាញ់អូនខ្លាំងបែបនេះ???  ស្រលាញ់ទាំងអូនមើលទៅមិនសាកសមនិងបងសូម្បីបន្តិចបែបនេះ??? " លីលីរៀបរាប់ទាំងទឹកភ្នែកហើយឈរអោបលោកប្រុសស្វាមីខ្លួនពីក្រោយ... ឯជីមីនលឺភរិយាខ្លួនយំបែបនេះក៏បែរខ្លួនមកក្រោយហើយយក៏យកដៃទៅចាប់ថ្ពាល់នាងរួចក៏ឆ្លើយទាំងទឹកមុខស្រទន់ទៅនាងវិញ...

"ស្ដាប់ទៅដូចជាអូនកំពុងច្រណែននិងខ្លួនឯង??? ស្ដាប់ណាព្រះនាងរបស់បង... បងស្រលាញ់អូនគឺមិនមានលក្ខខណ្ឌទេ... ហើយបងស្រលាញ់អូនជាអូន... បងស្រលាញ់ភាពគួរឲ្យស្រលាញ់របស់អូន... ស្រលាញ់ភាពរស់រាយរបស់អូន... អូនយល់ទេគឹមលីលី!!! ឈប់និយាយបែបនេះទៀតលឺទេ?? បានហើយឈប់និយាយរឿងនេះទៅ... ឆាប់ទៅងូតទឹកប្ដូរសម្លៀកបំពាក់ទៅបងនាំអូនទៅដើរលេង..." ជីមីន

..............................

"អ្នកទាំង២ចង់ទៅណា???" ណាមជុន

"ខ្ញុំនាំលីលីដើរលេង" ជីមីន

"ខ្ញុំសុំទៅផង" ជុងគុកក្រោកឈរទាំងញញឹម

"យើងដើរលេងជាលក្ខណៈស្នេហា... ឯងមានស្នេហាហើយឬនៅ???" ជីមីន

"គ្មានទេ... តែខ្ញុំអាចទៅជាមួយបងជីននិងបងហូបប៊ីបាន..."ជុងគុកទៅអង្គុយចន្លោះបងធំនិងបងទី៣របស់ខ្លូន

"មិនបានទេ... " ជីមីន

"កុំមាត់អាក្រក់ពេក... បងជុងគុក... បងអាចទៅជាមួយពួកយើងបាន... បើបងមិនប្រកាន់ទេនោះ" លីលី

"បងថ្លៃខ្ញុំល្អ..." ជុងគុក

"អូនសម្លាញ់..." ជីមីន

"បងទៅប្ដូរសម្លៀកបំពាក់សិន..." ជេហូប

"ពួកបងមិនបាច់ប្ដូរទេ... សម្លៀកបំពាក់បែបនេះគឺសង្ហារណាស់ហើយ... មិនបាច់ស្លៀកពាក់អាវធំទេ... បែបនៅផ្ទះបែបនេះគឺឡូយហើយ" លីលី

"ពិតមែន!?" ជេហូប

"បងមិនទៅប្ដូរសម្លៀកបំពាក់ទេតែបងទៅយកកាបូប... " ជីន

"ជុងគុក... ឯងប្រើឡានទើបកម្មង់មកមែនទេ???" ជេហូប

"អត់ទេ... ខ្ញុំមិនទាន់ដាច់ចិត្តប្រើវាទេ" ជុងគុក

"ឡានឯងមិនដាច់ចិត្តជិះទេ... តែឡានរបស់ពួកបងមិនទាន់ដាច់ចិត្តប៉ះផងឯងបើកទៅចាត់ការគេរហូត..." ជីមីន

"មកវិញពួកយើងស្ទើរស្រក់ទឹកភ្នែក" ថេយ៉ុង

"ភាគច្រើនខ្ញុំជិះតែឡានរបស់បងយ៉ុងគីទេ... ហើយពួកបងមើលទៅមើ... គាត់មានរអ៊ូឯណា!!! " ជុងគុក

"គាត់មែនទេ??? គាត់មិនដឹងថាត្រូវរអ៊ូដាក់ឯងយ៉ាងមិចទើបមិននិយាយ" ណាមជុន

"យើងហត់និងដោះស្រាយបញ្ហាឲ្យពីនាក់ឯងណាស់... ម្នាក់ជាតារានិងម្នាក់ជាម្ចាស់តូច... ពីរនាក់ឯងខ្លាចយើងមិនដឹងថាខ្លួនយើងជាមេធាវីមែនទេ???" ណាមជុន

"យ៉ា... គីមថេយ៉ុងខ្ញុំនេះមិនបានតមាត់ផងហេតុអីមកធ្លាក់លើខ្ញុំដែរ???"

"បងជីននិងបងជេហូបមកហើយ... តោះយើង" ជុងគុករត់តោងដៃបងប្រុសទាំង២របស់ខ្លួន ឯលីលីបានតែស្ដាប់និងសើចតែប៉ុណ្ណោះ

"អូនចង់ទៅណា??? Shopping ល្អទេ???" ជីមីន

"បាន..." លីលី

"ពួកយើងទៅ shopping ..." ជីមីននិយាយតាមវិទ្យុទាក់ទងប្រាប់ទៅឡានមួយទៀតដែលបើកនៅខាងក្រោយ

-----------------

#ផ្សារទំនើប

"អូនឃ្លានណាស់"

"អូនចង់ញុាំអី???" ជីមីន

"Pizza ទុកប៊ុកគី និង... អឺ... គីមបាប់ល្អទេ???" ជុងគុកអើត ក មកឆ្លើយ

"បាន... ខ្ញុំចង់សាកញុាំវាដែរ" លីលី

"នៅខាងនោះមានហាងលក់អាហារទាំងនេះ... វាឆ្ងាញ់ណាស់" ជុងគុកចង្អុលទៅហាងខាងលើ

"បងស្គាល់ទីតាំងច្បាស់ណាស់ន៎..." លីលី

"នេះជាផ្សារទំនើបរបស់ពួកបង... ហើយគេជាប្រធានផ្នែកទីផ្សាទើបឧស្សាហ៍ចុះមក" ជេហូប

"ពួកបងមាន business អ្វីផ្សេងទៀតទៅ???" លីលី

"ពួកបងគ្មាន business ផ្ទាល់ខ្លួនច្រើនដូច Oppa អូនទេ... គេជា CEO ផង... ជា..." ជីន

"ប្រញាប់ដើរទៅ... " ជីមីនដើរមករុញបងប្រុសខ្លួនឲ្យប្រញាប់ដើរទៅ...

"អូនចង់ញុាំអី??? នេះ menu ... " ជីមីន

"អឹម... អូនយក... យក... អឺ... យកតុកប៊ុកគីនិងគីមបាប់..." លីលី

"ប្អូនស្រីគួរឲ្យស្រឡាញ់ណាស់..." ជុងគុក

"ពួកយើងត្រូវការតុកប៊ុកគីនិងគីមបាប់៣ឈុតមក" ជីន

"ចាសលោកប្រុស..." បុគ្គលិក

"ចេញពីផ្សារពួកយើងទៅណាបន្ត???" ជេហូប

"អូនចង់ទៅណា???" ជីមីន

"បងសួរអូន??? "

"ហ៊ឹម" ជីមីន

"អឹម... យើងទៅ... ទៅ... ទៅកន្លែងមួយ... វាប្រៀបដូចជាផ្សាររាត្រីអញ្ចឹង..." លីលី

"អរ... បងស្គាល់ហើយ" ជុងគុកក៏ឆ្លើយទាំងទឹកមុខដូចជា baby ឡើងមក

អ្នកទាំង៥ក៏បានមកដល់ទីនោះនិងដើរលេងជុំគ្នាយ៉ាងសប្បាយរហូតដល់ពេលត្រលប់មកវិញ...

~~~~To be continued~~~~

Hi👋 I'm back with a new episode 💜🪻

Продолжить чтение

Вам также понравится

I Need You [•ចប់•] Yaliiza

Любовные романы

5.6K 327 30
ខនសឺតក៏បានបញ្ចប់ ភាពរីករាយក៏ត្រូវបានរំសាយ កម្លោះសង្ហាររាងខ្ពស់កំពុងឈរសម្លឹងទៅលើមេឃដែលគេកំពុងបាញ់កាំជ្រួចរួចក៏បន្លឺឡើង "បើលោកជ្រុលជាឲ្យនាងចូលមកក្នុងជី...
1.8K 70 7
🥀Kim Taehyung x Park Eun Young🥀 បើសិនជានាងឈឺចាប់ឆ្អែតហើយនាងនិងចាក់ចេញមិនខ្វល់ពីអ្វីទៀតទេនោះអ្នកនិងលែងជាមនុស្សមានតម្លែងសម្រាប់នាងទៀតហើយ។ ពេលនាងស្រល...
3.1M 252K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...