គ្រួសារមហាវ៉ល់

By go207845

22.3K 2.5K 189

គ្រួសារកំពូលរញ៉េរញ៉ៃគ្មានពីរលេីលោក ម៉ែឪក៏វ៉ល់ កូនក៏វល់ វល់បូកវល់ គ្រួសារនេះត្រូវបានគេដាក់រហ័សនាមថាគ្រួសារមហាវ... More

1.គុបមាន់បែកពពុះមាត់ស្កុល
2.ប្លោកបងមានវៀចឯណា!
3.ជំទាវគេចពន្ធ
4. អូនប៊ីប៊ី!
5.មិនព្រមសួរថាថ្ងៃហ្នឹងប្តីខ្ញុំនឹងខ្ញុំ***គ្នាម៉ានដង
6. គុបទឹក ប៉ាតម្សៅអត់មីង!
7. យីអាស្អីគេនេះ!
8. ឈប់ហៅខ្ញុំថាអូន ហៅខ្លួនឯងថាបង!
9. បែកយូរអត់ទាន់ស្លាប់ទេអី?
10. យេីងមិនងាយងាប់ទេដរាបណាពួកឯងមិនទាន់ធរណីស្រូបទៅបាត់នោះ
11.សុំខ្ចីកូនលោកជំទាវសិនណា៎
13. មិនទាន់រំលោភផង ស្រែកបាត់!
14.ហិតក៏បានព្រោះអាចម៍បងប៊ីក្រអូប
15.អ្នកណាមានវាសនាល្អអាចថែរក្សាអូវែរបស់បងទៅ
16.វាយក្បាលអូនម៉ាដុំដែកអោយសន្លប់មកបង
17.បងចង់រំលោភខ្ញុំទេ?
18.ដោះអាវខ្មៅនឹងគុបអូនមក!
19.ពូជអ្នកចម្បាំង
20.មិក!
21.ចាកចេញ
22.ហូប៊ីបានប្តីហេីយ
23.Tears
24.ខ្ញុំឈ្លោះបានតែជាមួយមនុស្សទេ
25.ការពិតទៅលាក់ខ្លួនពួកយកកូនសោះ!!
26.អាណាងាប់?
27.ប្រយ័ត្នវាដេញចាក់គេផ្អេីលយន្តហោះ
28.ពួកយេីងTopដូចគ្នាទេ
29.គូទឯងមានប្រជុ្រយពីរសងខាង
30.អាតាប៉ែបារាំង
31.ញិញជាងខ្ទួយទៀត
32. បេសកកម្ម នំប័ុងបាក់យ៉ុង
33.💥💥
34.យេីងស្រឡាញ់ឯង
35. ពឹងកូនអ្នក ពាក់កូនខ្ញុំ!
36.យេីងជាប្តីរបស់ឯង
The End 💜តោះ!! ចាស់ជាមួយគ្នា

12. អាប្រែតសុីនំ!

446 68 5
By go207845

ប្រលានយន្តហោះរដ្ឋាភិបាល

      ធ្វេីដំណេីរអស់ជាងកន្លះម៉ោង ឡានរបស់លោកណាមជូនក៏បានបេីកនាំគ្រួសារមកកាន់ប្រលានយន្តហោះជាស្រេច។ សមាជិកក៏បានរៀបចំសភាវុធរាងៗខ្លួនដែលកាយវិការទាំងអស់នេះហូប៊ីតាមមេីលមិនយល់នឹងឆ្ងល់ថាពួកគេជាអ្នកណា ហេតុអីបានជាមានកំភ្លេីងគ្រប់ដៃបែបនេះទៅវិញ។

« ងេីបមកហូប៊ី ដល់ម៉ោងដែលយេីងត្រូវទៅហេីយ » សូប៊ីនតឿនរាងតូចដែលនៅក្បែរខ្លួន

« ទៅ...ទៅណា? »

« សហរដ្ឋអាមេរិក! » សូប៊ីនក៏នាំរាងតូចចុះពីលេីឡាន គ្រាន់តែឈានមកដល់ដីភ្លាម គេក៏ប្រទះឃេីញមានកងទាហានជាច្រេីនកំពុងតែឈរគោរពមកកាន់គ្រួសារមួយនេះយ៉ាងកកកុញ កាន់តែអោយហូប៊ីពេលនេះពោរពេញទៅដោយចម្ងល់

« សូមធ្វេីដំណេីរដោយសុវត្ថិភាព! »

       គ្រួសារបានឡេីងទៅលេីយន្តហោះធំមួយ ឯហូប៊ីក៏ត្រូវឡេីងទៅតាមគេដែរទោះចង់ឬមិនចង់ក៏ដោយ។ ទ្វាយន្តបានបិត ហេីយយន្តហោះបានដំណេីរការហោះហេីរទៅលេីអាកាសភ្លាមៗ ដែលpilotគឺជាជុងហ្គុក ដែលគេមានសមត្ថិភាពអាចបេីកគ្រឿងយន្តហោះបានគ្រប់ប្រភេទ។

« នាំគ្នាទៅដេកពួកសុីបាយទឹកទៅ ហត់ណាស់វេីយ ទម្រាំដល់ ប្រហែលជាមួយថ្ងៃជាងដែរ » ជីនជាមេគ្រួសារបញ្ជាអោយកូនៗរៀបចំសម្រាកសិន ទម្រាំតែដល់សហរដ្ឋអាមេរិកគឺប្រេីពេលយូរណាស់។

       ក្នុងយន្តហោះនេះគឺរៀបចំមានបន្ទប់ចំនួនបួនសម្រាប់សមាជិកគ្រប់គ្នា មានផ្ទុកអាហារទឹកនឹងប្រព័ន្ធទាក់ទងទៅអ្នកខាងក្រោមបេីកមានហេតុការណ៍អាក្រក់ណាមួយកេីតឡេីង។

      ជីមីន នឹងសូហ្គាបានដេីរចូលទៅបន្ទប់មួយបាត់ឯជីននឹងណាមជូក៏បានចូលទៅបន្ទប់សម្រាកដូចគ្នា រីឯជុងហ្គុកគេជាអ្នកបេីកយន្តដូច្នេះគេកំពុងតែនៅជាមួយប្រព័ន្ធរបស់គេនៅឯកន្លែងបេីកបរ។

សល់តែសូប៊ីននឹងហូប៊ីកំពុងតែជាប់ចំណងទេ គ្រួសារហាក់ដូចជាមិនរវីរវល់ដូចនេះរឿងនេះសូប៊ីនជាចាត់ចែង

« ម៉ោះខ្ញុំនាំបងទៅសម្រាក! » សូប៊ីន

« អាយ៎!! ខ្ញុំអាចដេីរបានខ្លួនឯង ឯងមិនបាច់បីទេ » រាងតូចស្រែកចាចពេលសូប៊ីនបម្រុងនឹងបីខ្លួន សូប៊ីនបញ្ចប់ដំណេីរ ហេីយនាំផ្លូវអោយរាងតូចដេីរតាម។ មកដល់បន្ទប់មួយសូប៊ីនចាប់ផ្តេីមរៀបចំឥវ៉ាន់ ហេីយគេក៏ទៅស្រាយចំណងអោយហូប៊ី

« ផាច់! » គ្រាន់តែដៃខ្លួនមានសេរីភាព កំហឹងទាំងប៉ុន្មានត្រូវបានបញ្ចេញលេីថ្ពាល់ខួចរបស់កម្លោះសូប៊ីនមួយទំហឹងស្ទេីរតែបែកឈាម

« អាមនុស្សចង្រៃ អាចោរដកទង អាលាមកក្របី អាប្រែតសុីនំ អាធរណីស្រូប! ឯងនេះវាគំរកណាស់! »

« អុញ ចេះជេរទៀត?? »

« អេី អញចេះជេតេី មិនមេនអត់មាត់ »

« ហឹស មិននឹកស្មានថាលោកជំទាវអភិជនម៉ាក់របស់អូន បង្រៀនអូនអោយឈ្លេីយបែបនេះសោះ » សូប៊ីនប្រែជាមុខក្រម៉ូវភ្លាមៗ វាជាទឹកមុខមិនដូចជាកម្លោះយំរ៉ូសដី18ឆ្នាំនោះទេ កាន់តែអោយហូប៊ីមានអារម្មណ៍ថាព្រឺខុសធម្មតា

« ចុះ..ចុះអ្នកណាប្រេីអោយឯងចាប់យេីងមកធ្វេីអី? » រាងតូចដូចជារាងភ័យបន្តិច ទេីបខំសួរត្រដិតៗ

« ខ្ញុំគ្មានចេតនាទេ បេីមិនចាប់បងមក បងប្រាកដជារៀបការជាមួយអាតាន់នោះហេីយ » សូប៊ីនរៀបរាប់ទាំងមុខស្មេីរៗ

« ឯងគ្មានសិទ្ធទេ វាជាជម្រេីសយេីង ជីវិតយេីង »

« តែខ្ញុំស្រឡាញ់បង បងចង់យ៉ាងមិច? »

« ក្តីស្រឡាញ់របស់ឯង ទុកអោយមាន់ចឹកសុីទៅល្អជាង! ព្រោះយេីងមិនស្រឡាញ់មនុស្សអាត្មានិយមជ្រុលដូចឯងទេ » ហូប៊ីខឹងខ្លាំងទេីបជាជ្រុលមាត់ ជ្រុលសម្តីទាំងមិនខ្លាចទៅកាន់នាយកម្លោះ។ ប៊ីនស្តាប់ហេីយក៏មិនតបបន្តទៀត ខ្លួនក៏ប្រែទឹកមុខមកជាធម្មតាវិញដោយញញឹមបញ្ចេញចរិកជាកូនក្មេង មុននឹងយកកន្សែងមួយព្រមទាំងឈុតសម្លៀកបំពាក់គេងអោយទៅកាន់ហូប៊ី

« នេះបងយកទៅងូតទឹកទៅ ខ្ញុំត្រៀមរួចអស់ហេីយលីអូក៏មានដែរ »

« ឯង!! »

« ហិ...មិនបាច់ខ្មាស់ទេ ខ្ញុំរេីសទំហំហេីយៗ សង្ឃឹមបងពាក់ចូល! » ប៊ីក៏ទទួលយកមកកាន់ក្នុងដៃតែថ្ពាល់វិញដូចជាចង់ឡេីងក្រហមហេីយ តាំងពីដេីមគ្មានអ្នកណាគេមកចេះដឹងរឿងផ្ទាល់ខ្លួនគេចឹងទេ។

« បងប៊ី! ខ្ញុំនឹងធ្វេីអោយបងស្រឡាញ់ខ្ញុំទាល់តែបាន! »

« ឯងនិយាយអីរបស់ឯង? » រាងតូចផាំងភ្លាម សម្លឹងមុខប្រុសកម្លោះនេះស្លឺៗ គេនេះពិតជាហ៊ានណាស់

« ក៏ខ្ញុំនឹងតាមស្រឡាញ់បងនោះអី មានន័យថាចាប់ពីពេលនេះទៅខ្ញុំនឹងញ៉ែបង »

« ចាំទៅ យេីងគ្មានថ្ងៃស្រឡាញ់ក្មេងគ្មានសីលធម៍ដូចជាឯងទេ! »

« ចាំតែមេីលទៅ »

« ឯងនៅមិនទាន់ប្រាប់យេីងទេ ថាឯងជាអ្នកណា? » សំណួរចង់សួរតាំងពីឡេីងឡានគ្រួសាររបស់គេដំបូងម្លេះ ព្រោះគេឆ្ងល់យូរហេីយតេីគ្រួសារនេះជាអ្នកណាហេតុអីពេលនេះ ហាក់មិនដូចជាកាលគេជួបនៅឯផ្សាទំនេីបដែលមានសភាពបែកស្លុយនោះ

« គឺ...ហួយ! បងជាអនាគតប្រពន្ធខ្ញុំ ចឹងខ្ញុំក៏មិនលាក់ដែរ តែបងទៅងូតទឹកសិនទៅ ខ្ញុំទៅរៀអាហារអោយបង ចាំប្តីមកវិញណាប្រពន្ធសម្លាញ់ ជុប៎! »  នាយនេះហ៊ានពិតមេន លួចថេីបថ្ពាល់ហូប៊ីមួយស្សឺតរត់ចេចទៅយ៉ាងរហ័សដូចភ្លេចបន្ទរ។ ឯហូប៊ីគាំងទ្រឹងកម្រេីលលែងចង់កេីត ដងខ្លួនទាំងមុខឡេីងពណ៍ក្រហមដូចជារងេីកភ្លេីង ស្នាមថេីបដំបូង? អាតាន់ស្អីគេនោះមិនដែលបានប៉ះមួយខ្សឺតទេប្រាប់អោយដឹង

« ឯងពិតជា...ពិតជា ហ្ហឹក! យេីងចង់ទៅវិញ..»

ក្នុងបន្ទប់អ្នកជាមេគ្រួសារ

     លោកណាមជូនរួមទាំងភរិយាដ៏ល្អរបសគាត់ ក៏កំពុងតែរៀបចំខ្លួនឆាប់បានចូលទៅសម្រាកនោះឯងព្រោះទៅដល់សហរដ្ឋអាមេរិកភ្លាមបេសកម្ម្មប្រាកដជាចាប់ផ្តេីម។

« ប្តីហា៎ លាបឡេអោយអូន! » ជីនហៅប្តីអោយលាបឡេស្រប ពេលគាត់ដោះអាវបញ្ចេញសាច់ខ្ចី

« បាទ ទៅហេីយ! អាមកធ្វេីការក៏លាប យាយពីថាចង់ស្អាតអត់ចេះភ្លេចសោះ »

« កុំចេះ លាបមក ធ្វេីខ្លួនទុកអោយអាណា ទុកអោយហែងហ្នឹង ខ្លាចហែងមានស្រី! »

« ម៉ែប្រពន្ធអឺយ! កូនពេញផ្ទះ គ្មានអារម្មណ៍ហ្នឹងស្រីក្រៅទេ មានតែប្រុសមួយគ្រប់ហេីយ! » ណាមជូនតបទៅប្រពន្ធបណ្តេីដៃអង្អែលខ្នងចុះឡេីងៗដេីម្បីអោយសាច់ឡេសព្វ ។ នេះជាទម្លាប់ហេីយដែលពួកគាត់តែងតែធ្វេីគឺជួយលាបឡេជីន សិតសក់អីជាដេីម ។ នៅមុខកូនក៏ស្វិតក្រោយខ្នងកូនក៏ស្វិតដែរប្រាប់អោយដឹង

« ប្តីចា៎..» ជីនស្រាប់តែហក់ទៅអោបកប្តីហេីយពេបមាត់ពេបករបៀបចង់និយាយរឿងរ៉ាវជាច្រេីនជាមួយគ្នា

« បាទ..» ណាមជូនដឹងចិត្តទេីបចាប់អោបហេីយឡេីងមកគ្រែគេងទាំងអស់គ្នា ដោយដាក់អោយភរិយាបណ្តូលចិត្តគេងលេីដេីមទ្រូងព្រមទាំងអោបអោយណែនៗ

« និយាយរឿងកូន អូនពិបាកចិត្តដល់ហេីយ »

« ពិបាករឿងអី? រឿងសូប៊ីនដែលយកហូប៊ីមកឬ? »

« ហឹម...រឿងហ្នឹងក៏មួយរឿងសូហ្គាជុងហ្គ្កុកនឹងកូនប្រសារក៏មួយទៀត »

« មិចអូន? »

« នេះជាការចុះធ្វេីបេសកម្មដែលពួកគេមិនធ្លាប់ធ្វេីកន្លងមក អូនដឹងថាពួកគេសុទ្ធតែពូកែៗ តែអូនជាម្តាយអូននៅតែខ្លាចណាបង » ការពិតគឺជារឿងនេះទេដែលជីនខ្លាចនោះ ព្រោះការមករំដោះនុយក្លេអែពួកកូនៗសុទ្ធតែមិនធ្លាប់ធ្វេី បេីប្តីនឹងខ្លួនវិញគាត់មានបទពិសោធិ៍ទេីបមិនជាបញ្ហាអ្វីទេ

« អូនកុំភ័យ បងជឿលេីសមត្ថិភាពកូនៗរបស់ពួកយេីង រឿងនេះបេីយេីងធ្វេីតែពីរអ្នកក៏មិនកេីតដែរ »

« យ៉ាងមិចបងចង់មេីលងាយអូន? »

« មិនមេនទេ អូនធ្លាប់លឺគេនិយាយទេថា ចង្កឹះមួយបាច់កាច់មិនបាក់ទេ! អោយតែពួកយេីងមួយគ្រួសាររួមដៃគ្នា ប្រាកដណាស់ បេសកម្មដ៏ធំមួនេះនឹងសម្រេច »

« ហិ អរគុណលោកប្តី! តែថា...នៅរឿងសូប៊ីនម្នាក់ទៀត បងមេីលចរិកវាទៅ ឥឡូវចាប់គេមកទាល់តែបាន ហេីយគេនឹងគិតយ៉ាងម៉េចក្នុងការចុះបេសកកម្មនេះ  »

« គេធំហេីយអោយគេចាត់ចែងទៅ បងដឹងថា អាយុគេតិចមេន តែសូប៊ីនជាមនុស្សមុឺងម៉ាត់ណាស់ អូនចាំតែមេីលទៅ! »
ណាមជូនជាឪពុកប្រាកដជាដឹងចរិកកូននីមួយៗហេតុនេះទេីបគាត់មិនដែលសូវខ្វល់រឿងដែលគេយកហូប៊ីមកតាមនោះ។ ឯជីនក៏អស់ពាក្យនិយាយដែរ ក្នុងនាមជាអ្នកដែលថែរក្សារចិញ្ចឹមគេពីបាតជេីងក្រហម ក៏គ្រាន់តែចង់អោយគេមានសុវត្ថិភាពពិសេសក្តីសុខ

« លេីកនេះ បងនឹងកម្ទិចក្រុមហ៊ុនD TTអោយទាល់តែបានអូនចាំតែមេីលចុះ! » ណាមជូននិយាយឡេីងជាមួយកែវភ្នែកមុខថ្លាបញ្ជាក់ពីវីរភាពជាអ្នកសង្រ្គោះនឹងជាអ្នកបំផ្លាញសភាវអាក្រក់។ អ្នកណាទៅដឹងទៅ គ្រួសាកគេក្រៅពីឆ្កួតឡប់ឡែ បែជាមានអតសញ្ញាណអង់អាចបែបនេះ វាមិនគួរអោយជឿ

« អូននឹងដឹកដៃបងទៅដុតអាក្រុមហ៊ុនហ្នឹងជាមួយគ្នា សម្តីឡូយណាស់ហែងសុទ្ធតែចង់បំផ្លាញ់អ្នកក្រ តេីអ្នកក្រខុសអីទៅ? ហេតុអីបានជាវាសម្លឹងមេីលតែផលប្រយោជន៍បែបនេះ វាមិនគិតទេដឹង ថាវារស់បានដល់រាល់ថ្ងៃក៏ដោយសារអ្នកក្រ? មានអភិជនឯណាគេមកភ្ជួរស្រែកនោះ! » មនុស្សមាននការគិតរាងៗខ្លួន អ្នកខ្លះក៏ចេះគិតជ្រៅឯអ្នកខ្លះគំនិតក៏រាក់កំផែងទៅ។ ជីនតវ៉ាណាស់ជាមួយបរិបទបែបនេះដែលថាអ្នកក្រគឺមិនចេះតស៊ូបាននៅតែក្រ

« អ្នកក្រ មិនមេនគ្នាចង់ក្រទេ អូនថាទៅមេីល ការប្រឹងប្រែងដូចគ្នាស្មានថាអាចទទួលបានលិទ្ធផលដូចគ្នាហេស៎? អ្នកក្រខ្លះគឺបែបហ្នឹងមេន គឺខ្ចិលមិនគិតខំរកសុីតែ អ្នកក្រដែលគេខំគេប្រឹង តែបញ្ហារាប់រយជំពូកសឹងតែខ្លាំងជាងពួកអ្នកមាជួបប្រទះ ភាពជោគជ័យក៏មិនទាន់រកឃេីញតេីអោយមានបានដោយរបៀបណា? មនុស្សជោគជ័យមុនគឺសុទ្ធតែមានអំណួតហេីយភ្លេចកំណេីតដេីម! »

« ឃេីញទេវាអយុត្តិធម៍ណាស់! ចឹងហេីយអូននឹកដុតអាក្រុមហ៊ុមហ្នឹងចោល! វាម្នាក់ចង់បំផ្លាញលោកទាំងមូល ម៉ាអាទឹកកត្រូវថ្ងៃ! ឆឹស! » ពីរអ្នកប្តីប្រពន្ធអោយតែយប់ឡេីងគឺដឹងតែប្រាជ្ញគ្រប់រឿងបែបនេះឯង តែគាត់ទាំងពីរគឺជាគំរូដែលអ្នករាល់គ្នាគួរតែរៀនសូត្រ ព្រោះក្រៅពីងារជាម្តាយឪពុកគាត់ទាំងពីរក៏ជាអ្នកផ្តល់ដំបូន្មានល្អៗនឹងជាមនុស្សមានសុទិដ្ឋិនិយមដែរ។

« យប់ណាស់ហេីយ សុំមួយបងអូនសម្លាញ់ និយាយជាមួយអូនហត់ណាស់ មានរបស់ពៅទេ? » ណាមជូនស្រាប់តែឡេីងមកជិះលេីជីនភ្លាមៗរកតែត្រៀមអីមិនទាន់។ ជីនក៏ញញឹមចុងមាត់ ចាស់ៗយ៉ាងណាក៏ចង់មានវេលាផ្អែមល្ហែមចឹងៗដែរ ចេះអីតែក្មេង។ ជីនទាញកលោកប្តីអោនមករកបបូរមាត់ទុំផ្អែមដូចទឹកឃ្មុំមិនប្តូរ ទោះក្រេមរាប់លានដងដល់សឹករិចរិលក៏ដោយ។

« អ្ហឹម...បបូរមាត់អូននៅតែផ្អែមចុះអីផ្សេងផ្អែមទៀតទេណ៎...»

« ហូយអាឆ្កួត ដឹងអញអៀនទេអី! »

« ងាប់ហេីយអូន រាប់ភ្លេចបានកូនឡេីងបីក្បាលនៅអៀនស្អី? » គាត់ហួសចិត្តជាមួយប្រពន្ធណាស់ អៀននោះអៀនអាសូរតែមិនធ្លាប់ចឹង

« មកពីហែងនិយាយចឹងៗអាណាមិនអៀន ល្បល់យោ អាប្តីឆ្កួត! »

« ហឹមអញ មាត់នេះយាយពីថាញ៉ែតៗ បុិនណាស់អាចខាងជេប្តី »

« ហូយលោកប្តីហ៎ ជេព្រោះស្រឡាញ់! ហេីយសង្ឃឹមថាបងនឹងស្រឡាញ់អូនបែបនេះរហូត ស្រឡាញ់អូនអោយដូចស្នេហាគ្រាដំបូងចឹង ដឹងទេ? » ជីនតោងក៏លោកប្តីយកចុងច្រមុះទៅត្រដុះលេីចុងច្រមុះគាត់ហេីយក៏សេីចទាំងពីរអ្នកប្តីប្រពន្ធទៅ។ ជាយូរឆ្នាំស្នេហាមួយនេះហាក់មិនប្រែប្រួលសោះ គួរអោយច្រណែនណាស់

« បងច្បាស់ជាស្រឡាញ់អូនបែបនេះរហូតហេីយ បងខ្លាចណាស់ព្រោះកាលរៀបការអូនអោយបងស្បតថាបេីថ្ងៃណាបងឈប់ស្រឡាញ់អូន សូមអោយបងរន្ទះបាញ់កណ្តាលពង.ត! »

« ហាសហា អោយរាងអាកញ្ចាស់ ម៉ោះយប់នេះអូនអ្នកចាត់ការបងចាំតែដេកទៅ ជុប៎ បេប៊ី! » ជីនគ្រលាស់ខ្លួនអោយលោកប្តីនៅពីក្រោម ហេីយខ្លួនក៏មកអង្គុយពីលេីចង្កេះត្រៀមដោះអាវចាប់ផ្តេីមឆាឡុកឡាក់សាច់គោទាំងយប់នៅវេលាយន្តហោះកំពុងតែបេីកទៅ។

     

Continue Reading

You'll Also Like

261K 7.6K 141
For Offline Reading Purpose Only Author(s) 红豆煮水 Summary [Mind Reading + Pet of the Group + Transmigration into a Book + System + Pretending to be Wea...
88.6K 3.2K 37
Jeon Jungkook, he completed his graduation in business. he is sweet but for only his family and cold for other's. he doing internship in his father'...
54.4K 1.8K 27
Sky 💙
16.8K 473 192
DISCLAIMER: I do not claim ownership over this story. I only MTLed and polished it. Original novel: https://www.jjwxc.net/onebook.php?novelid=8391517...