សុំទោស មនុស្សរំខាន!! (ចប់)

By la_lavin

8.6K 492 1.5K

នៅពេលដែលមិនមានវត្តមានរបស់គេទេីបខ្ញុំដឹងថាគេមានសារៈសំខាន់ប៉ុណ្ណាសម្រាប់ខ្ញុំ ។ ពេលនេះមនុស្សរំខានម្នាក់នោះ គេលែ... More

ផ្ដេីមរឿង
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13

Part 14 (The last part)

707 34 79
By la_lavin

ក្រោយភ្លៀង មេឃក៏ស្រឡះ។ ទំនាក់ទំនងរវាង Beomgyu និង Yeonjun កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយពួកគេបានបង្ហាញពីសម្ព័ន្ធភាពរបស់ពួកគេទៅកាន់គ្រួសារទាំងសងខាង និងប្រកាសជាសាធារណៈឲ្យមនុស្សនៅក្នុងសង្គមបានដឹងផងដែរ។

នៅថ្ងៃនេះពួកគេមកហាងលក់គ្រឿងអលង្ការដ៏ល្បីមួយ កន្លែងដេីម្បីរេីសចិញ្ចៀនរៀបការ។ Beomgyu មិននឹកស្មានទាល់តែសោះថាគេអាចមានឱកាសពាក់ចិញ្ចៀនគូជាមួយមនុស្សពិសេសរបស់ខ្លួន។

បន្ទាប់ពីរេីសចិញ្ចៀនរួចរាល់ ពួកគេបន្តទៅលោ.ឈុតរៀបការវិញម្ដង ព្រោះនៅសល់តែមួយអាទិត្យទៀតប៉ុណ្ណោះគឺដល់ថ្ងៃសំខាន់របស់ពួកគេទាំងពីរហេីយ។

Yeonjun សម្លឹងមេីលរាងតូចដែលបោះជំហានចេញមកដោយមានគ្រងឈុតពណ៌សប្រៀបដូចរាជបុត្រតូចនៅក្នុងព្រេងនិទាន។ រាងក្រាស់ញញឹមដោយមិនដឹងខ្លួន ហើយរឹតតែមិនអាចដកក្រសែភ្នែកចេញពីវង់ភ័ក្រ្តស្រស់ស្អាតរបស់អ្នកម្ខាងទៀតដែលកំពុងរង់ចាំការសរសេីរចេញពីមាត់របស់គេ។

"ឈុតនេះយ៉ាងម៉េចដែរ?" Beomgyu សួរទៅកាន់រាងក្រាស់ដែលកំពុងភ្លឹក។

"ស្អាតខ្លាំងណាស់! តាមពិតទៅអូនពាក់អីក៏ស្អាតដែរសម្រាប់បង!" ចម្លើយរបស់រាងក្រាស់ធ្វេីឲ្យផ្ទៃមុខរបស់រាងតូចប្រែក្លាយជាក្រហមព្រឿងៗគួរឲ្យខ្នាញ់។ គ្មានអ្វីសប្បាយអរជាងមនុស្សដែលខ្លួនស្រឡាញ់សរសេីរនោះទេ ស្ដាប់ឮហេីយត្រជាក់ដល់បេះដូង។

"បងក៏សង្ហារដូចគ្នា!" Beomgyu ញញឹមស្រាលៗទៅកាន់ទេវបុត្ររបស់ខ្លួន។ បេីគិតតាមរូបរាង និងពណ៌សម្បុរ ពួកគេពិតជាសមគ្នាខ្លាំងណាស់ប្រៀបដូចជាគូស្នេហ៍ដែលទេវតាប្រទាន។ (ទេវតាគឺអ្នកសរសេរហ្នឹងហើយ😂)

"និយាយអញ្ចឹងអូនឃ្លានហេីយនៅ?" Yeonjun បង្វែរប្រធានបទព្រោះគិតថារាងតូចអាចនឹងហេវ ដោយសារពួកគេលោ.ឈុតរៀងយូរដែរហេីយ។ ម្យ៉ាងទៀតដល់ពេលថ្ងៃត្រង់ល្មម គួរតែទៅរកអ្វីញុាំសិនដេីម្បីបំពេញកម្លាំងមកវិញ។

"Yeah ហេវហត់ព្រមគ្នាតែម្ដង" Beomgyu ញញឹមខ្សោះហេីយបន្ទាប់មកពួកគេក៏ធ្វេីដំណេីរទៅកាន់ភោជនីយដ្ឋានមួយកន្លែងដែលនៅម្ដុំនោះ។

@Restaurant

"Aww Hyunjin!!ពិតជាចៃដន្យណាស់ដែលជួបគ្នានៅទីនេះ!" Beomgyu ឧទានឡើងនៅពេលដែលប្រទះឃេីញ Hyunjin រៀបនឹងចូលទៅខាងក្នុង។

"ពិតមែនហើយ!" Hyunjin ញញឹមស្រាលៗបែបគួរសម តែក្នុងចិត្តរបស់គេគឺនៅខ្មាសអៀនបន្តិចបន្តួចសឹងតែមិនហ៊ានប្រឈមមុខ។

"និយាយអញ្ចឹងពួកយេីងអង្គុយតុជាមួយគ្នាតែម្ដងទៅ ព្រោះខ្ញុំមានរឿងដែលចង់និយាយជាមួយ" Beomgyu ស្នេីឡើងហើយ Hyunjin ក៏មិនបានបដិសេធដែរ មានតែសប្បាយចិត្តថែមដែល Beomgyu ហាក់ដូចមិនបានខឹងនឹងគេសូម្បីបន្តិច។

"អាទិត្យក្រោយដល់ថ្ងៃរៀបការរបស់ខ្ញុំហេីយ កុំភ្លេចទៅចូលរួមផងណា!" Beomgyu ហុចសំបុត្រអញ្ជេីញទៅកាន់អ្នកម្ខាងទៀតដែលកំពុងសម្លឹងមេីលគេដោយកែវភ្នែកមានពន្លឺ។

"ចូលរួមអបអរផងណា៎"

"ត្រូវអរគុណឯងដូចគ្នាដែលព្រមសារភាពការពិត" Yeonjun ឧទានឡើងដោយប្រេីសម្លេងរឹងៗ ព្រោះមានអារម្មណ៍ថាឆ្គងនៅពេលនិយាយស្រួលបួលជាមួយ Hyunjin ។

"មិនអីទេ! តែថាយេីងខ្មាសឯងសឹងស្លាប់ទៅហើយ"

"អញ្ចឹងហ្អេស?! តែថាឯងមិនគួរភ្លេីទៅធ្វេីរឿងអាក្រក់ៗបែបហ្នឹងតាំងពីដំបូង"

"ណែ!! យេីងដឹងកំហុសហេីយតេី" Hyunjin ដំឡើងសម្លេងបន្តិចព្រោះ Yeonjun មិនចោលចរិតខាំគេខាំឯងហ្នឹងសោះ។

"បានហើយ ល្មមចោលចរិតឈ្លោះប្រកែកគ្នាហ្នឹងចេញទៅ!  ជួបគ្នាលេីកណាដឹងតែខាំគ្នារហូត" Beomgyu អស់សំណើចបន្តិចព្រោះយល់ថាពួកគេមានចរិតដូចកូនក្មេង។

"បងមិនមែនឆ្កែទេ កុំប្រេីពាក្យខាំជាមួយបង! ប្រេីជាមួយអាម្នាក់នោះទៅ!!" Yeonjun ញញឹមឌឺគួរឲ្យចង់ទះបំផុត ប៉ិនណាស់អាខាងលេងទឹកមុខដុតកំហឹងគេ។

"នេះឯង!!" Hyunjin ចង្អុលYeonjun ដែលកំពុងបង្ហាញទឹកមុខឌឺដង។ គិតៗទៅ2នាក់នេះប្រហែលជំពាក់កម្មគ្នាពីជាតិមុនហេីយទេីបជាតិនេះប្រៀបដូចទឹកនិងប្រេង។

"បានហើយៗ!" Beomgyu រហ័សឃាត់ ថាមិនស្រួលបេីទុកឲ្យនៅឌឺដងគ្នាបន្តគឺអាចកេីតសង្គ្រាមក៏ថាបាន។

"និយាយអញ្ចឹងឯងរកគោលដៅផ្សេងបានឬនៅ?"

"វាថីឯង? ខ្លាចយេីងចង់ដណ្ដេីម Beomgyu ទៀតមែនទេ?"

"ថាមិនត្រូវដែរ មិនគួរឲ្យទុកចិត្ត"

"កុំបារម្ភអី! ទោះយេីងនៅស្រឡាញ់ Beomgyu ក៏ពិតមែនតែយេីងគ្មានថ្ងៃសាងកំហុសទៀតនោះទេ"

"បេីអញ្ចឹងល្អហេីយ! ជូនពរឲ្យជួបស្នេហ៍ពិត"

"កុំបង្ហាញក្រសែភ្នែកហួងហែងដាក់យេីង ប្រយ័ត្នយេីងទះខ្ទប់"

"បេីខ្លាំងហក់មកអាចង្រៃ!!"

"បានហើយ! Stop stop stop!!!! "

ដោយឃេីញស្ថានភាពមិនសូវល្អ Beomgyu សម្រេចចិត្តអូសដៃ Yeonjun ដេីម្បីចាកចេញពីទីនោះព្រោះបេីទុកឲ្យនៅតិចទៀត បានវ៉ៃគ្នាផ្អេីលហាងមិនខាន។

"ពួកយើងលាទៅវិញមុនហេីយណា៎ Hyunjin! ជូនពរលោកឲ្យជួបមនុស្សល្អម្នាក់ដែលសាកសម! ហើយសូមឲ្យឆាប់ដល់គូ"

"អរគុណហើយ Beomgyu! ជួបគ្នានៅកម្មពិធីសប្ដាហ៍ក្រោយ" Hyunjin ញញឹមស្រស់ទៅកាន់ Beomgyu តែភ្នែកកំពុងសម្លក់Yeonjun ឡេីងថ្មែរបែបចង់ស៊ីសាច់ហុតឈាម។ Bombastic side eyes 👀

[Skip]

ថ្ងៃពិសេសរបស់តួអង្គឯកទាំងពីរក៏បានឈានចូលមកដល់។ កម្មពិធីរៀបចំឡើងជាលក្ខណៈគ្រួសារដោយធ្វេីនៅឯមាត់សមុទ្រ ហើយភ្ញៀវកិត្តិយសគឺសុទ្ធសឹងជាសាច់ញាតិនិងមិត្តភក្តិជិតស្និទ្ធតែប៉ុណ្ណោះ។

ដល់ពេលវេលាសមស្រប លោកអាចារ្យក៏ចាប់ផ្តើមប្រារព្ធកម្មវិធីឡេីងដោយឲ្យកូនកម្លោះទាំងពីរធ្វេីការសច្ចាចំពោះគ្នាទៅវិញទៅមក។

"ខ្ញុំ Choi Yeonjun សូមសន្យាថានឹងស្រឡាញ់ស្មោះស្ម័គ្រចំពោះ Choi Beomgyu តែម្នាក់គត់រហូតដល់ចាស់កោងខ្នង!"

"ខ្ញុំក៏ដូចគ្នា!"

ពួកគេទាំងពីរសម្លឹងមេីលគ្នាទៅវិញទៅមកដោយក្រសែភ្នែកដែលបញ្ជាក់ពីចិត្តស្នេហ៍បរិសុទ្ធដែលមានចំពោះគ្នារៀងៗខ្លួន។

"សូមអ្នកទាំង2បំពាក់ចិញ្ចៀនឲ្យគ្នា" លោកអាចារ្យមានប្រសាសន៍ហើយបន្ទាប់មកកូនកម្លោះទាំង2បានបំពាក់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមក ចំណែកភ្ញៀវកិត្តិយសក៏នាំគ្នាទះដៃអបអរសាទរដល់គូស្វាមីភរិយាថ្មីយ៉ាងអធឹកអធម។

"បងស្រឡាញ់អូនខ្លាំងណាស់ Beomgyu!! បងមិននឹកស្មានសោះថាមនុស្សរំខានដូចជាអូនមានសារៈសំខាន់សម្រាប់បងដល់ថ្នាក់នេះ!"

"អូនមិនដែលស្រម៉ៃនោះទេ ថាបងនឹងនិយាយពាក្យនេះមកកាន់អូន! អូនក៏ស្រឡាញ់បងដូចគ្នា Yeonjun !"

"ឆាប់ថេីប Beomgyu ភ្លាមទៅ!" សម្លេងស្រែកពីខាងក្រោមឆាកបានបន្លឺឡេីងយ៉ាងខ្លាំង។ Yeonjun ញញឹមបន្តិចរួចរហ័សក្រសោបមុខរបស់រាងតូចព្រមទាំងទម្លាក់បបូរមាត់របស់ខ្លួនទៅលេីបបូរមាត់ស្ដេីងថ្នមៗ។

អារម្មណ៍របស់ពួកគេទាំងពីរនៅពេលនេះគឺមិនខុសគ្នាប៉ុន្មាននោះទេ ហើយវាគ្មានអ្វីត្រូវពិពណ៌នាក្រៅពីពាក្យថារំភេីប ត្រេកអរ និងមានសុភមង្គលនៅពេលដែលបានរៀបការនិងបានសាងគ្រួសារតូចមួយជាមួយមនុស្សដែលខ្លួនស្រឡាញ់អស់ពីបេះដូង។

"នៅទីបំផុតពួកយើងបានក្លាយជាដន្លងនឹងគ្នាដូចដែលធ្លាប់ស្រម៉ៃហេីយ!" ម៉ាក់របស់ Beomgyu ពោលឡេីងទាំងរលីងរលោងទឹកភ្នែក ហើយម៉ាក់របស់ Yeonjun ក៏បានអង្អែលខ្នងលួងលោមដោយអារម្មណ៍ក្ដុកក្ដួល។

"គ្នាសប្បាយចិត្តខ្លាំងណាស់!" គាត់ញញឹមស្រាលៗដែលបង្ហាញឲ្យដឹងថាគាត់មានសេចក្ដីសុខខ្លាំងប៉ុណ្ណានៅវេលានេះ។

"ជូនពរឲ្យស្រឡាញ់គ្នាដល់ចាស់កោងខ្នងណា៎ Beomgyu!" Hyunjin ឧទានក្នុងចិត្តដោយក្រសែភ្នែកត្រេកអរនឹងសុភមង្គលរបស់មនុស្សជាទីស្រឡាញ់របស់ខ្លួន។

គ្រាន់ឃេីញគេមានក្ដីសុខ ប៉ុណ្ណឹងក៏គ្រប់គ្រាន់ណាស់ទៅហើយសម្រាប់មនុស្សដែលស្រឡាញ់គេតែម្ខាងដូចខ្ញុំ ~ Hyunjin.

[Skip]

"អត់ទោស តេីនេះជារបស់លោកមែនទេ?" សម្លេងពិរោះមានទឹកដមរបស់នរណាម្នាក់ស្រាប់តែបន្លឺឡេីងនៅក្បែរត្រចៀករបស់ Hyunjin ដែលធ្វើឲ្យរាងខ្ពស់រហ័សងាកទៅរកម្ចាស់សម្លេងភ្លាម។

"ព្រះអេីយ! មនុស្សស្អីក៏ស្អាតខ្លាំងម្ល៉េះ?!!" Hyunjin លួចនិយាយក្នុងចិត្តបន្ទាប់ពីឃេីញសម្រស់របស់រាងតូចដែលកំពុងឈរក្បែរខ្លួន។

"ខ្ញុំឃេីញវាជ្រុះនៅក្បែរលោក តេីជារបស់លោកមែនឬអត់?!" គេបន្តសួរទៅកាន់រាងខ្ពស់ដែលកំពុងភ្លឹក។

"អូ! វាជារបស់ខ្ញុំ" Hyunjin រហ័សឆ្លេីយតប ព្រមទាំងទទួលយកទូរស័ព្ទរបស់ខ្លួនពីដៃរបស់អ្នកម្ខាងទៀត។

"ចេះជ្រុះទៅកេីតណ៎!" Hyunjin រអ៊ូខ្សាវៗ តែអ្នកម្ខាងទៀតត្រចៀកវៃគួរសមទេីបអាចស្ដាប់ឮអ្វីដែលរាងក្រាស់បាននិយាយ។

"មកពីហោប៉ៅខោរបស់លោករាក់ពេកនោះអី!" គេញញឹមស្រាលៗ ដែលធ្វើឲ្យ Hyunjin ញាប់ញ័រនឹងស្នាមញញឹមមួយនោះមិនស្ទេីរ។ បេះដូងរបស់គេលោតញាប់និងរំជេីបរំជួល ហាក់ដូចលង់ស្នេហ៍អ្នកម្ខាងទៀតបាត់ទៅហេីយ។ របៀបថា Love at the first sight អីអញ្ចឹងហាស😚

"Hahaពិតមែនហេីយ!" Hyunjin សេីចបន្លប់តែក្នុងចិត្តកំពុងភ័យអរយ៉ាងម៉េចមិនដឹង។

"តែថាលោកឈ្មោះអីដែរ?" Hyunjin រហ័សសួរអ្នកម្ខាងទៀតយ៉ាងលឿន ព្រោះមិនអាចរំលងឱកាស.មាសមួយនេះ។

"ខ្ញុំឈ្មោះ Felix! រីករាយដែលបានស្គាល់"

"ឈ្មោះពិរោះខ្លាំងណាស់ ហើយថែមទាំងស្អាតដូចឈ្មោះទៀត!" Hyunjin ភ្លាត់មាត់សរសើរ។

"បាទអរគុណ! ចុះលោកឈ្មោះអីដែរ?" Felix អៀនៗព្រោះបានឮប្រុសសង្ហារសរសេីរអម្បាញ់មិញនេះ។

"ខ្ញុំឈ្មោះ Hyunjin! រីករាយដែលបានស្គាល់ដូចគ្នា" គេបង្ហាញស្នាមញញឹមសង្ហាខាបព្រលឹង ដោយមិនភ្លេចចាប់ដៃរបស់អ្នកម្ខាងទៀតដេីម្បីរាក់ទាក់។

"មេីលនោះចុះ Hyunjin រកគោលដៅថ្មីបានហើយ! អូនគិតអញ្ចឹងទេ?" Yeonjun ដែលប្រទះឃេីញហេតុការណ៍នៅខាងក្រោម ក៏ឆ្លៀតប្រាប់ Beomgyu ឲ្យមេីលដែរ។

"អូ! ពិតមែនហើយ" Beomgyu ញញឹមស្រាលៗ ព្រោះគិតថាវាដល់ពេលហេីយដែល Hyunjin ត្រូវចាប់ផ្តើមជាមួយមនុស្សដែលសាកសមនឹងគេ។ (ដល់ពេលដែលជួបស្នេហ៍ពិត)

"ពេលនេះបងស្ងប់ចិត្តហើយ ព្រោះមិនបាច់បារម្ភខ្លាចគេមកដណ្ដេីមអូនចេញពីបង!" Yeonjun ទាញកាយតូចមកក្រសោបយ៉ាងណែន ព្រមទាំងឆ្មក់ថេីបថ្ពាល់ក្រអូបៗរបស់Beomgyu។

"ហាសហា បងនេះចំជាយ៉ាប់ពិតមែន!"

"គ្រប់យ៉ាងមកពីបងស្រឡាញ់អូនខ្លាំងនោះអី!"

"អញ្ចឹងហ៎! តែពីមុនអ្នកណាដែលធ្លាប់និយាយថាគ្មានថ្ងៃស្រឡាញ់មនុស្សដូចអូននោះ?!"

"អ្នកណាគេ? មនុស្សឆ្កួតទេដឹង!"

"អូ ប្រហែលហើយ!" Beomgyu សេីចឡេីងលឹបភ្នែកព្រោះ Yeonjun កំពុងថាឲ្យខ្លួនឯង។ នៅថ្ងៃនេះ វេលានេះ ម៉ោងនេះ គេមានសេចក្ដីសុខជាងពេលណាៗទាំងអស់ព្រោះគោលបំណងដែលគេប៉ងប្រាថ្នាគឺបានក្លាយជាការពិតហេីយ។

ចុងក្រោយ មនុស្សរំខានដែល Yeonjun តែងតែធុញទ្រាន់បានប្រែក្លាយទៅជាមនុស្សម្នាក់ដែល Yeonjun ស្រឡាញ់ខ្លាំងបំផុតនៅក្នុងឆាកជីវិត

[The end]


អរគុណសម្រាប់ការចំណាយពេលវេលាអានរឿងដ៏សែនតឹងទ្រូងមួយនេះ។ love you ♥︎






Continue Reading

You'll Also Like

586K 9K 86
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
1.3M 25.7K 51
and all at once, you are the one I have been waiting for theodore nott x fem oc social media x real life lowercase intended started: 3.25.23 finished...
74.5K 3.3K 19
Grosvenor Square, 1813 Dearest reader, the time has come to place our bets for the upcoming social season. Consider the household of the Baron Feathe...
145K 9K 100
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...