គ្រួសារមហាវ៉ល់

By go207845

19.4K 2.4K 189

គ្រួសារកំពូលរញ៉េរញ៉ៃគ្មានពីរលេីលោក ម៉ែឪក៏វ៉ល់ កូនក៏វល់ វល់បូកវល់ គ្រួសារនេះត្រូវបានគេដាក់រហ័សនាមថាគ្រួសារមហាវ... More

1.គុបមាន់បែកពពុះមាត់ស្កុល
2.ប្លោកបងមានវៀចឯណា!
3.ជំទាវគេចពន្ធ
4. អូនប៊ីប៊ី!
5.មិនព្រមសួរថាថ្ងៃហ្នឹងប្តីខ្ញុំនឹងខ្ញុំ***គ្នាម៉ានដង
6. គុបទឹក ប៉ាតម្សៅអត់មីង!
7. យីអាស្អីគេនេះ!
8. ឈប់ហៅខ្ញុំថាអូន ហៅខ្លួនឯងថាបង!
10. យេីងមិនងាយងាប់ទេដរាបណាពួកឯងមិនទាន់ធរណីស្រូបទៅបាត់នោះ
11.សុំខ្ចីកូនលោកជំទាវសិនណា៎
12. អាប្រែតសុីនំ!
13. មិនទាន់រំលោភផង ស្រែកបាត់!
14.ហិតក៏បានព្រោះអាចម៍បងប៊ីក្រអូប
15.អ្នកណាមានវាសនាល្អអាចថែរក្សាអូវែរបស់បងទៅ
16.វាយក្បាលអូនម៉ាដុំដែកអោយសន្លប់មកបង
17.បងចង់រំលោភខ្ញុំទេ?
18.ដោះអាវខ្មៅនឹងគុបអូនមក!
19.ពូជអ្នកចម្បាំង
20.មិក!
21.ចាកចេញ
22.ហូប៊ីបានប្តីហេីយ
23.Tears
24.ខ្ញុំឈ្លោះបានតែជាមួយមនុស្សទេ
25.ការពិតទៅលាក់ខ្លួនពួកយកកូនសោះ!!
26.អាណាងាប់?
27.ប្រយ័ត្នវាដេញចាក់គេផ្អេីលយន្តហោះ
28.ពួកយេីងTopដូចគ្នាទេ
29.គូទឯងមានប្រជុ្រយពីរសងខាង
30.អាតាប៉ែបារាំង
31.ញិញជាងខ្ទួយទៀត
32. បេសកកម្ម នំប័ុងបាក់យ៉ុង
33.💥💥
34.យេីងស្រឡាញ់ឯង
35. ពឹងកូនអ្នក ពាក់កូនខ្ញុំ!
36.យេីងជាប្តីរបស់ឯង
The End 💜តោះ!! ចាស់ជាមួយគ្នា

9. បែកយូរអត់ទាន់ស្លាប់ទេអី?

448 65 5
By go207845

« ប៊ីន អាពៅឯងកុំចឹងអីបានទេ » ថេយ៉ុង ដែលឈរជិតក៏នោះភ័យណាស់ដែរទេីបចូលទៅនិយាយ ជាមួយ តែគេមិនស្តីរកអ្នកណាឡេីយ

« ប៊ីនកុំចឹងអីណា ពួកបងភ័យណាស់ » ជីមីន

« ប៊ីកូន..បែរមករកម៉ាក់បន្តិចមក ស្រែករ៉ូសដីដាក់ម៉ាក់ក៏ម៉ាក់មិនថាអោយដែរ កុំតែយំស្ងាត់ចឹង ម៉ាក់ខ្លាចណាស់ » ជីន

« ហាហ្ហឹក!!!!! » ប៊ីនស្រែកយ៉ៃ យំលឺៗមកវិញក៏អោយគ្រួសារធូរទ្រូង តែមេីលទៅគេយំខ្លាំងណាស់ទឹកភ្នែកក៏ចេញមកដែរ

« ម៉ាក់ ប៉ា ខ្ញុំឈឺណាស់ មានអារម្មណ៍ថា ឈឺលេីសអ្វីៗទាំងអស់ ហ្ហឹកៗ...»

« ធ្វេីយ៉ាងមិចទៅកូន ក្តីស្រឡាញ់មិនអាចបង្ខំទេកូនគួរតែសប្បាយចិត្ត នៅពេលដែលឃេីញមនុស្សយេីងស្រឡាញ់មានក្តីសុខ » ណាមជូននិយាយណែនាំទៅកូនតែ...

« ពាក្យនេះហា៎ មានតែមនុស្សល្ងង់ទេដែលនិយាយនោះប៉ា! » ជុងហ្គុក

« ចឹងឯងថាប៉ាល្ងង់! » ណាមជូន

« ប្រហែលហេីយ! » ជុងហ្គុក

« ហែងក្បាលម៉ាកៅអីបានសម! » ណាមជូន

« ហឹស ការពិតគួរតែនិយាយថា យេីងគួរតែសប្បាយចិត្តនៅពេលឃេីញមនុស្សដែលយេីងស្រឡាញ់មានក្តីសុខ តែមានក្តីសុខជាមួយយេីងមិនមេនអ្នកដ៏ទៃ!! ខ្ញុំដឹងថាប៉ានិយាយគ្រាន់តែលួងអាពៅ តែការពិតចិត្តមនុស្សគឺបែបនេះ អ្នកណាទៅចង់ឃេីញមនុស្សដែលយេីងស្រឡាញ់មានក្តីសុខជាមួយអ្នកផ្សេងដែលមិនមេនជាយេីងទៅ!! » ជុងហ្គ្ករ៉េបមួយខ្សែប្រាប់ទៅសមាជិក ហេីយក៏ទាញថេយ៉ុងដែលត្រូវជាប្រពន្ធមកអោបព្រមទាំងនិយាយបែបនេះ..

« កាលខ្ញុំតាមស្រឡាញ់ថេយ៍ដំបូង ថេយ៍ក៏មិនស្នេហ៍ខ្ញុំដែរ តែបេីកាលនោះខ្ញុំប្រេីដូចពាក្យប៉ានិយាយម្លេះថេយ៍កំពុងដេកអោបជាមួយអ្នកផ្សេងបាត់ហេីយ មិនមេនខ្ញុំទេ! » ជុងហ្គុក

« មេនជុងហ្គុកនិយាយត្រូវ! ខ្ញុំគាំទ្រវា អាប៊ីន ឯងកុំទាន់ចុះចាញ់ត្រឹមហ្នឹង ខ្លាចអីទៅ បេីឯងស្នេហ៍គេមេន ភ្នំភ្លេីងក៏ឯងហ៊ានហក់ដែរ នៅមានអោកាសទៀត នេះគ្រាន់តែជាការសាកល្បងទេ  » សូហ្គា

« បងក៏គាំទ្រសម្តីប្តីបងដែរអាពៅ! កុំអោយអាបុិតាន់ស្អីនោះឈ្នះឯងណា៎ មិនលឺសម្តីវានិយាយទេឬ...ឬឯងភ្លេចហេីយប៊ីន! » ជីមីន

« ហ្ហឹកៗ...ទេ ខ្ញុំចាំច្បាស់ណាស់ » សូប៊ីនស្រាប់តែនឹកដល់សម្តីចុងក្រោយដែលនាយតាន់បានបោះមកគេថា.. «ចុងក្រោយឯងនៅអន់ជាងឆ្កែព្រោះឯងមិនអាចដណ្តេីមឆ្អឹងឆ្កែយកមសុីបាន សំណាងល្អណាអាប្អូន ខំរៀនពៅ! » គ្រាន់តែនឹកដល់ភ្លាម ប៊ីនក្តោបដៃជាប់ រួចងេីបចេញពីទ្រូងឪពុកនឹងជូតទឹកភ្នែកចេញភ្លាម

« អត់ទេ ខ្ញុំត្រូវតែដណ្តេីម! ឆ្អឹងដែលខ្ញុំចូលចិត្តទោះមិនចេះខាំជាមួយឆ្កែក៏ត្រូវតែយកមកសុីអោយទាល់តែបានដែរ!! »

« ហាសហា នេះបានសមជាអាប្អូនពៅរបស់គ្រួសារយេីងហេក៎ » ទាំងគ្រួសារសប្បាយចិត្តឡេីងវិញក្រោយពីសូប៊ីនគិតបែបនេះ យ៉ាងណាគេក៏មិនយំខូចចិត្តអីទៀតដែរ

« តោះយេីងយប់ហេីយ ដេកពួន ដល់ម៉ោងយេីងដេកអោបប្តីយេីងហេីយ ប៉ាវាតោះទៅគេងជាមួយអូន» ជីនទាញដៃណាមជូនចេញពីកូនៗ

« តោះអូនសម្លាញ់ សឺតៗ ជុប!» គាត់ថេីបមាត់គ្នាម្នាក់មួយខ្សឺតដោយមិនខ្មាស់ក្បាលកូន

« អ៊ាក់ អត់ចេះខ្មាស់គេសោះ » កូនៗ

« ឯងកូនយេីងក៏អ្នកជិតខាងយេីង! » ជីន

« កួន! »

« អេីបេីកូនមានអីត្រូវខ្មាស់ យេីងដេកហេីយក្រែងល៎ខែក្រោយអី អាប៊ីនលែងមានឈ្មោះជាអាពៅគេ »

« ហេ...នេះម៉ាក់ចង់យកកូនមួយទៀតមកជំនួសតំណែងខ្ញុំ? គ្មានផ្លូវទេ តេម៉ាក់យកមកខ្ញុំវៃញាត់វាចូលស្បូនម៉ាក់វិញមិន! » សូប៊ីនគំរាម

« យីអាកូនចង្រៃយ៎នេះ!! »

« ហិហិលលេង យកក៏យក ពួកយេីងក៏ចង់បានប្អូនដែរ លឿនៗណាប៉ា! ម៉ាក់ចង់បានអាអូនមួយទៀតហេីយ » កូនៗក៏បញ្ញួសម៉ាក់នឹងឪពុកខ្លួអោយពួកគាត់អៀនខ្ញង់ ពិសេសជីនថ្ពាក់ក្រពុំទុំក្រហមដូចប៉េងប៉ោះ

« បានហេីយតោះទៅដេក  » សមាជិកគ្រួសារបានដឹកដៃម្នាក់មួយគូដេីម្បីចូលទៅក្នុងផ្ទះ គ្រាន់តែចូលមកដល់ផ្ទះភ្លាមរឿងហេតុមួយក៏បានកេីតឡេីងមក សញ្ញាអាសន្នអ្វីម្យ៉ានៅខាងក្នុងផ្ទះមួយខ្នងនេះប្រែជាលោតពណ៍បៃតងទឺតៗ ដូចជាសារ៉ែនឡានពេទ្យ ហេីយពយកគាត់ក៏បានមេីលមុខគ្នា

ទឺត ទឺត ៗៗៗ

« នេះ...នេះ...»

« អង្គភាពគាស់ហៅ???? »

___________________

អង្គភាពសំងាត់រដ្ឋាភិបាលតំបន់ដាច់ស្រយ៉ាល

      នៅទីហោរដ្ឋាននៃមហាសមុទ្រល្វឹងល្វេីយមានកោះមួយដែលត្រូវបានគេទុកចោលដោយអ្នកស្រុករស់ម្តុំនោះនិយាយតៗគ្នាថា វាជាកោះផ្ទុកគ្រាប់បែកហេតុនេះហាមមិនអោយប្រជាជនចុះទូកទៅចតឬទៅលេងដាច់ខាត។ តែការពិតនេះជាកោះដែលខាងប៉ូលីសរដ្ឋាភិបាលធ្វេីការទៅវិញនោះទេ។

      កោះនេះជាតំបន់ហាមឃាត់មានផ្ទៃដីធំល្វឹងល្វេីយលាតសន្ធឹងជារាងរវង្វ់អបសងខាងមានព្រៃក្រាស់ហាក់ដូចជាទីហោរដ្ឋាននៃព្រៃអាមា៉ហ្សូនមិនខុស តែអ្វីក៏ដោយ មេីលឃេីញតែសម្បបក្រៅមិនកេីតទេ នៅខាងក្នុងគឺមានមណ្ឌលស្រាវជ្រាវជាច្រេីនកកកុញ សភាវុធទំនេីបៗ កងទាហាន យន្តបញ្ជាការ មន្ត្រីធំៗ ភ្នាក់ការ Spy សុទ្ធតែមកផ្តុំនៅទីនេះទាំងអស់។

      ដោយឡែកយេីងក៏បានឃេីញម៉ូតូលេីទឹកចំនួនបួនគ្រឿង បេីកមកកាន់ទិសដៅនៃកោះនេះយ៉ាងលឿនស្លេវ ពួកគេពាក់ឈុតខ្មៅក្រឹមវែនតាការពារទឹកពណ៍ខ្មៅមានរ៉ូបម្នាស់ ចេកឥឡឹក🍌 🍍🍉។ ដោយម៉ូតូទី1ពាក់ស្លាកលេខNj13 មានផ្ទុកមនុស្សពីរអ្នក ម៉ូតូទីពីរស្លាកលេខTK14មានផ្ទុកមនុស្សពីរអ្នកអោបគ្នាស្អិតដូចស្កតាំងម៉ែ ម៉ូតូទី3ស្លាកលេខMj15ផ្ទុកមនុស្សពីរអ្នកកៀកកេីយអោបថេីបជិះបង្ហោះអត់ទេីសក្បាលអ្នកណា ឯម៉ូតូចុងក្រោយគឺយេីងឃេីញជិះតែឯងទេ មួយនេះទំនងអត់មានសង្សារហ្នឹងគេចឹងហេីយ ពាក់ស្លាកលេខBB16

      ខាងមន្ទីបានសារ៉ែនឡេីង...

« ទទួលបាន ទទួលបាន មានម៉ូតូទឹកបួនគ្រឿងបានបេីកមកកាន់ទីនេះ! »

« ទទួលបាន ទទួលបាន បេីកផ្លូវអោយពួកគេមក ប្រយ័ត្នពួកហ្នឹងជិះបុក ហែងអត់ស្គាល់ទេអីគ្រួសារហ្នឹងជាអ្នកណា? »

« អីយ៉ាស! ទទួលបានទាន!! »

ង៉ោង~ម៉ូតូក៏បានជិះយ៉ាងលឿនមិនបន្ថយរ៉ាទោះបីជាគេបេីកភ្លូវអោយចូលមកដល់លេីកោះក៏ថោយ ពួកគេនៅមិនខ្វល់ជិះម៉ូលរ៉ាងោង~ខ្ទាតទឹកពេញមុខអ្នកយាមខ្ទិច អ្នកយាមក៏លាន់មាត់...

« អោយតែមកអិញ្ចឹងមេន ចរិកមិនកែទាំងម៉ែទាំងកូនកូនទាំងឪទាំងកូប្រសារ អត់កំណេីត ដល់ទីណាវ៉ល់ទីហ្នឹង! »

« និយាយអីមិញ? »  ទាំងគ្រួសារបែរមករក ហេីយយេីងក៏បានដឹងការពិតថា អ្នកទាំងប្រាំពីរនោះគឺជា...

គ្រួសារមហាវ៉ល់គ្នាពីរលេីលោកនោះឯង!

« អត់ផងនិយាយជាមួយខ្យល់ចោលសោះ »

« ឆឹស ខ្ចិលជ្រលក់មាត់ជាមួយនាំឆ្លង ឆ្លងជំងឺអត់ការងារអង្គុយចាំតែដៀលរឿងគេ ចេះអឺយចេះ  » ម្តងនេះជីនមិនបាននិយាយទេគឺជីមីនកម្ពស់មិនសូវបានតែបានសម្តីយោង។ រួចគេទាំងគូរដេីរចូលតម្រៀបជួរមកខាងក្នុង។ គ្រាន់តែលិចវត្តមានពួកគេទាំងគ្រួសារភ្លាម ទាហានក៏ដូចជាកងរាជអាវុធទាំងឡាយចៀសផ្លូវចេញឆ្ងងាយឆ្ងោកមុខចុះព្រោះខ្លាច ខ្លាចត្រូវឈ្លោះជាមួយនោះអីនាំតែហត់ទេ ទីនេះអ្នកណាមិនស្គាល់ពួកគេទាំងគ្រួសារទៅ

« បេីកទ្វា! វេីយលោកមេការបេីកទ្វា ដាក់គ្រាប់បែកផ្ទុះបែកក្បាលអស់ឥឡូវ! »

ក្រាក!

     ទ្វាស្នងការសំងាត់សាងសង់ចេញពីដែកមាំស្វិតមានកម្ពស់ដល់ទៅ300ម៉ែត្រជាង ដែលជាអង្គភាពពិភាក្សាសម្រាប់អ្នកធំៗដាក់ងារចេញធ្វេីភារកិច្ច។  អ្នកទាំងប្រាំពីរ បានដេីរចូលទៅក្នុងឈុតបែកស្លុយមិនមេនជាឈុតspyស្អីទេ គឺឈុតផ្កាឈូកបៃតបខ្ចីអាវស្បែកសត្វ ស្បែកជេីងកវែងតាមចំណូលចិត្តរបស់ពួកគេពាក់នោះអី រួចក៏ចូលមកឈរច្រងរៗ នៅកណ្តាលសាលអង្គរភាព ក្រោមអ្នកដឹកនាំជាច្រេីនរូប មិនក្រោម100អ្នក ព្រមទាំងមេបញ្ជាការកងទ័ព្ធរាជអាវុធ អ្នកបេីកយាន្តផ្សេងៗផងដេរ។

      អ្នកធំដែលមានសិទ្ធជាងគេនៅទីនេះគឺជាលោករដ្ឋមន្ត្រី ដែលគេហៅគាត់ថា M150! គាត់កំពុងតែអង្គុយកៅអីខ្ពស់ជាងគេនៅចំពីមុខអ្នកទាំងប្រពីរនោះឯង។ អ្នកទាំងប្រាំពីរឈរច្រត់ចង្កេះដូចជាមកលេងផ្ទះសាច់ញាតិ ឈរមេីលមុខលោកមន្ត្រីញាក់ចិញ្ចេីមត្រឺតៗរួចក៏...

« ហូចលោកមន្ត្រីហា៌ ខ្ញុំនឹកលោកណាស់ សុខសប្បាយអត់ហ្នឹង បែកយូរអត់ទាន់ស្លាប់ទៅណាសោះ! » ជីនបានដេីរចូលទៅអោបគាត់ ទាញថ្ពាល់ចុះឡេីង គាត់ចង់វិលព្រោះចាស់ណាស់ហេីយមកទាញនេះ ចង់លេីសឈាម

« ខ្ញុំក៏នឹកលោកដែរសុំអោបមួយមក » ណាមជូន

« បានៗ កុំចូលមក ប្រយ័ត្នយឺតស្លាប់បាត់ដូចពាក្យពួកឯងតែងដាក់ទំនាយយេីង » ណាមជូននឹងកូនៗប្រុងចូលទៅអោបគាត់ដែរតែគាត់លេីកដៃឃាត់ ព្រោះដឹងថាមកមិនមេនអោបទេ មានអាទះតប់របៀបខ្នាញ់ហ្នឹង

« ចេះតែថាហេីយ បែកយូរនឹកសោះហា៎ ពួកខ្ញុំមានតែជូនពរ » ណាមជូន

« ចុះអាសួរយេីងថាកាលណាស្លាប់នោះអីវិញ? »

« ក៏សួរលេង!  »

« អេីដូចខ្វះសំណួរ តាយេីងងាប់មេនណា យេីងនឹងយកប្រពន្ធឯងទៅនៅជាមួយហេីយ »

« លោកM150ហ៊ាន! ប្រយ័ត្នខ្ញុំតាមច្របាច់កដល់ឋាននរកហ្នឹងទៅ ឆឹស!! » ណាមជូន

« បានហេីយប៉ា ឈប់ឈ្លោះជាមួយគាត់ទៅ គាត់ចាស់ហេីយ ឈ្លោះម្លឹងៗគាំងបេះដូងទៅបាត់យេីងមិនចប់ហេីយទេអី » ជុងហ្គុកជាកូនចូលមកសម្រួល

« មេនហេីយប៉ា មេីលគាត់ទ្រុតទ្រោមណាស់ មិនដឹងអាចដកដង្ហេីមដល់ស្អែកទេ កុំឈ្លោះជាមួយមនុស្សចាស់អត់ល្អ មេនទេលោកមន្ត្រី » សូហ្គាមួយប្រយោគអោយលោកគាំង

« ឯង...ពួកឯង...ជួយយកប្រេង ប្រេងខ្យល់អោយយេីងហិតតិច!! »

« អូយលោកមន្ត្រីលោកមន្តី្រ ជួយគាត់ផង ជួយរិទ្ធទ្រូងអោយគាត់ផង » អ្នកការពារផ្សេងៗក៏ដូចជាអងរក្សគាត់ក៏មកជួយយកប្រេងខ្យល់អោយគាត់ហិត រិទ្ធទ្រូងរហូតគាត់ត្រឡប់មកសភាពដេីមវិញ។

« បានហេីយ រកកន្លែងសមរម្យអង្គុយទៅ យេីងមានរឿងសំខាន់និយាយជាមួយក្រុមឯង »

« អេ...អង្គុយអោយស្រួលបួលទៅកៅអីមានតេី! »

« ខ្ចិលត្រង់ក្រាលកន្ទេលដេកហ្នឹង មានបញ្ហាអីមេន? » ថេយ៉ុងបានដកហូតកន្ទេលចេញពីកាបូប រួចក្រាលនៅហ្នឹងមុខគាត់ ដោយគ្រួសារដាក់ខ្លួនដេកអង្គុយនៅទីហ្នឹងតែម្តង ទាំងដែលមានមនុស្សមិនតិចនោះទេសុទ្ធតែអង្គុយនៅទីនេះទាំងអស់

« បងសម្លាញ់យកបៀរមកទេ សុីគូរទឹកហី! ជីមីន សូហ្គា អាប៊ីនលេងទេ មួយក្តា1មុឺន » ថេយ៉ុងសួរ

« លេងៗ តោះលេងដែរ »

« ដាក់លុយមក ចាញ់ហេីយហាមទារយកវិញប្រយ័ត្នមុាំងខ្វិត លោកM150លេងទេ? មួយក្តាតែ1មុឺនទេ សុីគូរទឹក! »

« អូអត់ទេ យេីងចេះតែកន្ទេល វៃអាត់ការ៉ូ! ហុឺយអញចង់ខ្យល់ជាមួយពួកនេះ! » លោកមន្ត្រីគប់ទ្រូងលឺដឹបៗព្រោះពួកគេមិនចោលចរិកសោះ

« ចុះពួកលោក នួក៎ពូpilotលេងទេ! កុំសូវបេីកយន្តហោះអីហ្នឹងពេក មកវ៉ៃបៀរមួយស្មេីមក » ពួកគេចាប់ផ្តេីមគាស់ហៅអ្នកនៅទីនេះមកលេង

« អូនបាទៗ អត់លេងទេខ្ញុំអត់ចេះលេង »

« តោះៗអាណាមិនលេងអត់ ចែកបៀរៗ  » កូនៗក៏នាំគ្នាលេងបៀរទៅ ឯជីននឹងណាមជូនវិញដេកលេីគ្នាធ្វេីមិនដឹង

« ប្តីអូនដូចរមាស់ក្បាល »

« មានចៃទេដឹង ម៉ោះបងរកអោយ »

« អូខេ » ណាមជូនទាញក្បាលជីនរួចអង្គុយរកចៃខ្វាច់ៗ ទាំងដែលលោកមន្ត្រីធំនៅអង្គុយពីមុខ។ គ្រប់យ៉ាងពួកគេធ្វេីដោយមិនទេីសអ្វីទាំងអស។

«  លោកM150លោកនិយាយទៅ ខ្ញុំស្តាប់ទេតេី អូយប្តីរមាស់ត្រង់នេះចៃយក្សទេដឹង! » ជីន

« ឯណា ឯណា? »

« ហឺត យេីងចង់តែងាប់អោយបាត់ពីពិភពនេះទេ បេីមានលុយដូរភពបាន យេីងមិនចង់រួមភពជាមួយគ្រួសារឯងទេ វាវេតនាចិត្តណាស់រាល់ថ្ងៃនៀក៎ វាគ្រាំគ្រា ក្នុងទ្រូងនៀក៎វាគ្រាំគ្រា » គាត់ស្រែកតែម្តងប្រាប់ថារាល់ថ្ងៃនេះគ្រាំគ្រាជាមួយពួកគេណាស់

« បេីពិបាកទ្រាំណាស់ទៅឋានសួគ៍ម៉ងទៅ គ្មានអ្នកណាអោយមកដកដង្ហេីមរួមជាមួយពួកខ្ញុំទេ »

« យេីងចុះចាញ់ហេីយ ចូលសាច់ការ អាល់ហ្វ្រឺត យកឯការមក ហេីយបេីកផ្ទាំងរុករកអោយពួកគេមេីល សញ្ញាអាសន្ន គូរអដោនេ នឹងប្រព័ន្ធផ្សេងៗ កុំភ្លេចម៉ាសុីនស្ទាប់ស្ទង់ពីអាកាសធាតុលេីភពផែនដី! »

« ទទួលបញ្ជា!! » អង្គរក្សផ្សេងៗ បានចេញទៅយកសម្ភារះតាមការបញ្ជារបស់លោករដ្ឋមន្ត្រី ព្រមទាំងបានបញ្ជូនអ្នកវិជ្ជាសាស្រ្តផ្សេងៗមកជាមួយដែរ ឯមេបញ្ជាការផ្សេងៗ ចាប់ផ្តេីមបេីកតំណេីរការប្រព័ន្ធ វាយទិន្នន័យសំងាត់បេីកផ្ទាំងរូបភាពមួយយកមកអោយគេទាំងប្រាំពីរអ្នកមេីល

« ក្រឡេកមកមេីលបន្តិចមក នេះជាការងារសំខាន់! »

« ឈប់សិន អាត់ ក្រមុំ កញ្ចាស់ ហាសហា អញឈ្នះ លុយៗៗ ចប់សុីគូរទឹកចូលវៃកន្ទេល អាណាមិនលេងចេញអោយឆ្ងាយ! »

« ហឺយព្រះជាម្ចាស់ ស្រូបយកពួកនេះអោយអស់ទៅលោក!!! »

« កុំភ្លេចស្រូបយកលោករដ្ឋមន្ត្រីM150ទៅផងគាត់ចង់ទៅលេងឋាននរក » ណាមជូនជួយបន្ថែម ឯគ្រួសារក៏គិតតែពីលេងបៀរ វៃកន្ទេលធ្វេីមិនដឹងទាំងដែលគេកំពុងតែស្វះស្វែងដៃជេីងគ្រប់គ្នា

« ហឺយអញ! ពេលនេះនុយក្លេអែជិតផ្ទុះហេីយពួកឯងមានដឹងទេ?????????? »

« ហេីយថី? ផ្ទុះៗទៅ ម៉ែខ្ញុំបង្កេីតនុយក្លេអែមក! » ជីនតបម៉ាត់ៗនៅតែអោយប្តីរកចៃអោយធ្វេីមិនដឹង។ លោកមន្ត្រីរំងាប់អារម្មណ៍អោយស្ងប់មួយសន្ទុះសិន សឹមចូលចាច់ការ បេីនិយាយទាំងកំហឹងបែបនេះ ច្បាស់ណាស់ មិនអាចទៅរួចជាមួយពួកគេទាំងគ្រួសារបានទេ

( រឿងនេះសួមអ្នកអានចេះពិចារាណា ព្រោះខ្ញុំគ្រាន់តែប្រឌិតឡេីងដេីម្បីកំសាន្តតែប៉ុណ្ណោះ ខុសត្រង់ណា៎ សូមកុំប្រកាន់ ព្រោះខ្ញុំក៏បន្លឺសរាងសាហាវដែរ!😁 )

Continue Reading

You'll Also Like

65K 6.3K 125
A story following a young hunter named Jay. He has grown up in a world where dungeons, monsters, and humans with leveling systems are a cultural norm...
39.7K 3.5K 19
A Royal family renowned for their illustrious name and fame, A family full of pride and rage, A Family for which everyone bows their head - The Agnih...
1.2M 40K 59
Princess Nymeria is well aware that her kingdom is in decline. It has been for hundreds of years after all. Unlike her ancestors, she's willing to re...
133K 509 38
Smut 18+ ONLY! ⚠️WARNING⚠️ ⚠️CONTAINS MUTURE CONTENT⚠️ ⚠️VERY SEXUAL 18+⚠️ 22 year old Raven Johnson is just going to her yearly doctors appointment...