គ្រួសារមហាវ៉ល់

By go207845

19.3K 2.4K 189

គ្រួសារកំពូលរញ៉េរញ៉ៃគ្មានពីរលេីលោក ម៉ែឪក៏វ៉ល់ កូនក៏វល់ វល់បូកវល់ គ្រួសារនេះត្រូវបានគេដាក់រហ័សនាមថាគ្រួសារមហាវ... More

1.គុបមាន់បែកពពុះមាត់ស្កុល
2.ប្លោកបងមានវៀចឯណា!
3.ជំទាវគេចពន្ធ
4. អូនប៊ីប៊ី!
5.មិនព្រមសួរថាថ្ងៃហ្នឹងប្តីខ្ញុំនឹងខ្ញុំ***គ្នាម៉ានដង
6. គុបទឹក ប៉ាតម្សៅអត់មីង!
8. ឈប់ហៅខ្ញុំថាអូន ហៅខ្លួនឯងថាបង!
9. បែកយូរអត់ទាន់ស្លាប់ទេអី?
10. យេីងមិនងាយងាប់ទេដរាបណាពួកឯងមិនទាន់ធរណីស្រូបទៅបាត់នោះ
11.សុំខ្ចីកូនលោកជំទាវសិនណា៎
12. អាប្រែតសុីនំ!
13. មិនទាន់រំលោភផង ស្រែកបាត់!
14.ហិតក៏បានព្រោះអាចម៍បងប៊ីក្រអូប
15.អ្នកណាមានវាសនាល្អអាចថែរក្សាអូវែរបស់បងទៅ
16.វាយក្បាលអូនម៉ាដុំដែកអោយសន្លប់មកបង
17.បងចង់រំលោភខ្ញុំទេ?
18.ដោះអាវខ្មៅនឹងគុបអូនមក!
19.ពូជអ្នកចម្បាំង
20.មិក!
21.ចាកចេញ
22.ហូប៊ីបានប្តីហេីយ
23.Tears
24.ខ្ញុំឈ្លោះបានតែជាមួយមនុស្សទេ
25.ការពិតទៅលាក់ខ្លួនពួកយកកូនសោះ!!
26.អាណាងាប់?
27.ប្រយ័ត្នវាដេញចាក់គេផ្អេីលយន្តហោះ
28.ពួកយេីងTopដូចគ្នាទេ
29.គូទឯងមានប្រជុ្រយពីរសងខាង
30.អាតាប៉ែបារាំង
31.ញិញជាងខ្ទួយទៀត
32. បេសកកម្ម នំប័ុងបាក់យ៉ុង
33.💥💥
34.យេីងស្រឡាញ់ឯង
35. ពឹងកូនអ្នក ពាក់កូនខ្ញុំ!
36.យេីងជាប្តីរបស់ឯង
The End 💜តោះ!! ចាស់ជាមួយគ្នា

7. យីអាស្អីគេនេះ!

464 58 1
By go207845

« អៅ! អាប៊ីន! មុខស្អុយតម្លេះអាប្អូនថ្លៃ! » ជីមីនស្រាប់តែឃេីញប៊ូនមុខស្អុយស្ទុះចូលទៅសួរ រួមទាំងថេយ៉ុងនឹងបងៗគេដែរ

« គ្មានយ៉ាងម៉េចទេ គេចាំអូនប៊ីគេហ្នឹង មិនឃេីញគេមកមុខអោយស្អុយដូចអាចម៍!! » ជីនជាម៉ាក់ប្រាប់ទៅកូនៗ

« អរ...គេមិនមកក៏អត់ទៅ វាមិនដែលទេប៊ីនជួបគេម្តងគេក៏មកលេងផ្ទះយេីងនោះ! »

« ហ្ហឹកៗ ហា៎!!!! » ប៊ីនស្រែកយ៉ៃ ទម្លាក់ខ្លួនលេីដីយំរ៉ូសជេីង

« មិនដឹងទេ មិនដឹង ប៊ីប៊ីត្រូវតែមក ហ្ហឹកៗ ប៊ីប៊ីត្រូវតែមករកគេ »

« ងាប់ហេីយ មេីលវាយំ!! » ទាំងគ្រួសារហួសចិត្តពន់ពេកយំដូចអាណាចាក់ក គ្មានអ្នកណាទៅជួយលួងគេទេគឺឈរច្រត់ដៃមេីលគ្រប់គ្នា

« អូនលេីកគេទៅ ខ្ទិចស្មៅអស់ហេីយបេីរ៉ូសម្លឹងៗ » ណាមជូន

« បាច់ទេបង អោយយំហ្នឹងទៅ » ជីន

បុីត៚បុីត៚

ភ្លាមនោះស្រាប់តែសុីភ្លេឡានបានបន្លឺមក ប៊ីនឈប់យំភ្លាម ងាកទៅរកប្រភពដេីម ទាំងគ្រួសារក៏ចំហមាត់ព្រោះឃេីញឡានទំនេីបម៉ាកឡាំប៊ូគីនីបានចតនៅមុខរបងផ្ទះគេ ហេីយពេលដែរ...

« អាពៅ នោះប៊ីប៊ីឯងនួក៎ »

« ប៊ីប៊ី!! » សូប៊ីនរីករាយជាងត្រូវឆ្នោតប៉ុសAទៅទៀត គេងេីបព្រូស បោសដីចេញពីគូតជូតទឹកភ្នែកហេីយញញឹមស្រស់សធ្វេីអោយប៉ាម៉ាក់គេហួសចិត្តមិនស្ទេីរទេ

« ស្នេហា ធ្វេីអោយមនុស្សហ៊ានសូម្បីតែចុះខ្ទះខ្លាញ់! » ជីន

« តែបេីបងអត់ចុះទេ ខ្លាចងាប់ រួចអូនឯងទៅយកប្តីថ្មី! » ណាមជូន

« ហឹមអាកញ្ចាស់ dramaតិចមិនបាន! » ជីន

ហូប៊ីបានដេីរចូលមកកាន់កម្មវិធីយ៉ាងរញ៉ៃនេះទាំងភ័យបន្តិច ក្រែងចិត្តបន្តិច នៅពីក្រោយក៏មានឆ្កែអាស៎ មិនមេនទេ ក៏មានកម្លោះតាន់ដេីរតាមពីក្រោយមកដែរ ការពិតហូប៊ីបោកលោកតាន់អោយនាំគេមកទីនេះឯង។

« ជ..ជម្រាបសួរ លោកពូទាំងពីរនឹងបងៗទាំងអស់គ្នា! »

« បាទលេីកដៃថ្វាយសូប៊ីនណាក្មួយ! អូយច្រឡំ! លេីកដៃថ្វាយព្រះ! » ជីនណាមជូនញញឹមទទួលរាក់ទាក់ត្បិតមិនពេញចិត្តជាមួយម៉ាក់គេតែក៏មិនមេនស្អប់កូនដែរ

« ជម្រាបសួរដូចគ្នាណា ស្រស់ស្អាតដល់ហេីយ ឈ្មោះប៊ីហេស៎ » ថេយ៉ុងនឹងជីមីនគ្រាន់តែឃេីញប៊ីភ្លាមក៏ប្រញាប់ចូលទៅរាក់ទាក់ចាប់ដៃចាប់ជេីងសួរនាំរបៀបជាមនុស្សពេញចិត្ត ចូលចិត្តគេជាដេីម ហូប៊ីគ្រាន់តែពួកគេមកប៉ះខ្លួនភ្លាមក៏ទទួលអារម្មណ៍ថាសប្បាយនឹងជិតស្និតមកជាមួយពីដេីមមិនធ្លាប់មានអ្នកណាមកជិតគេពេកអិញ្ចឹងទេ

« បី៊នេះ...» សូប៊ីនរៀបនឹងចូលទៅរាក់ទាក់ហេីយ តែក៏ត្រូវទុចជេីងស្របពេលកម្លោះតាន់ចូលមកកាត់

« អធ្យាស្រ័យ សុំគូរដណ្តឹងខ្ញុំមកវិញណា៎ » តាន់កៀកចង្កេះហូប៊ីមកជិតខ្លួន ទាញដៃចេយ៉ុងនឹងជីមីនចេញ រួចស្តីថាហូប៊ីជាគូរដណ្តឹងខ្លួនធ្វេីអោយបេះដូងសូប៊ីនធ្លាក់ដល់ដីត្រូវមាន់មីងជិតខាងចឹកសុីបាត់! សមាជិកសម្លឹងមុខអាបុិតាន់ជាប់ដូចជាគុំគួនតាំងពីឃេីញដំបូង មកមិនខ្ចីសំពះជម្រាបសួរ ថែមទាំងសម្លឹងមកពួកគេរបៀបរេីសអេីងទៀតផង នៅទាញអោយថេយ៍នឹងជីមីនចេញពីហូប៊ីចង់ផ្កាប់មុខ

« លោកលែងដៃចេញទៅ ជម្រាបសួរពួកគាត់ផង »
ហូប៊ីខ្សឹប ព្យាយាមទាញដៃតាន់ចេញពីចង្កេះខ្លួន

« នេះអូនបោកបងមកទីនេះធ្វេីអី កម្មវិធីស្អីឡេីងរញេ៉រញ៉ៃបែបនេះ បងចង់ក្អួត »

« លោកតាន់!!» ហូប៊ីឃាត់សម្តីកម្លោះមិនអោយនិយាយលឺៗ ក្រែងចិត្តដល់ម្ចាសកម្មវិធីគេណាស់ តែអាបុិនេះមិនខ្វល់ទេ

« មិនអីទេណាក្មួយប៊ី បានជាក្មួយមកហេីយទីនេះក៏ស្វាគមន៍ណា អាឆ្កែណាមិនចង់ជាន់ទេអិញ្ចេីមបោលក្បាលទៅ! តោះៗក្មួយអិញ្ចេីញអង្គុយ ក្មួយតាន់ដែរណា មេញខ្ញុំនិយាយពីឆ្កែទេ កុំប្រកាន់អី! » ជីននិយាយយ៉ាងស្រទន់តែបង្កប់ទៅដោពាក្យដៀលអមជាមួយ បណ្តាលអោយតាន់គំគួនមួយរំពេច។

« មេនហេីយៗ ចូលអង្គុយទៅ សូប៊ីនចាក់ទឹកក្រូចអោយក្មួយប៊ីផង! » ណាមជូនក៏បង្វែកស្ថានការណ៍ដោយអោយសមាជិកចូលទៅអង្គុយ ជុងហ្គុកឃេីញទេីសភ្នែកពេក ទាញកន្ត្រាក់ដៃសូប៊ីនអោយអង្គុយតុជិតហូប៊ីភ្លាម

« ឯងមានអោកាសហេីយចេះចាច់អោជាប់ទៅ ឆ្កែសុីឆ្កឹងក៏ចូលដណ្តេីមវាទៅ ខ្លាចអី! » ជុងហ្គុកខ្សឹប

« តែខ្ញុំមិនមេនឆ្កែផង! »

« អាល្ងង់នេះ! »

ហូប៊ីបែរមកញញឹមដាក់សូប៊ីនបន្តិចតាមរបៀបអ្នកស្គាល់គ្នា កម្លោះតាន់អង្គុយខាងស្តាំដៃហូប៊ី ឯជីនវិញបែរជាសុំខ្លួនអង្គុយម្ខាងជិតកម្លោះតាន់ដែរ តែក្រសែរភ្នែកដូចជាបាញ់សម្លក់គ្នាសម្បេីមណាស់។ គ្រួសារបានចូលរួមតុអស់ទៅហេីយ និយាយពីហូប៊ីគេសម្លឹងមេីលទិដ្ឋភាពនៅជុំវិញនេះពិតជាផ្លែកភ្នែក ត្បិតថារាងរញ៉េរញ៉សមាជិកខ្លះមានប្រឡាក់ម្សៅមុខស្រមេមស្រមាមគួរអោយចង់សេីច តែសប្បាយម្យ៉ាងជាមួយអារម្មណ៍បែបនេះ។

« អេអេ នេះក្មួយប៊ីនមិនគិតណែនាំកម្លោះនេះអោយពួកយេីងស្គាល់ទេអីក្មួយ » ជីនចង់សម្តីដល់តាន់ដែលនៅក្បែរខ្លួនគាត់

« បាទៗ នេះគឺតាន់ ជាអ្នកស្គាល់គ្នាជាមួយអ្នកម៉ាក់របស់ខ្ញុំ គាត់ជាកូនម្ចាស់ឡានស្បតល្បីៗ »

« នឹងជាគូរដណ្តឹងរបស់ហូប៊ី ពួកយេីងជិតរៀបការទេ »តាន់បន្ថែមប្រយោគ កាន់តែធ្វេីអោយសូប៊ីនចង់យំហេីយ

« តាន់...»

« បងនិយាយអីខុស ព្រោះការពិតមិនអិញ្ចឹង! » តាន់

« ម្ចាស់គេមិនទាន់និយាយផង ចេះសម្បេីមហា៎....» សូហ្គាមុខប្រឡាក់សុទ្ធម្សៅក៏និយាយតិចៗចង់អោយអ្នកខ្លះលឺ

« លោកនិយាយអី! » តាន់

« នេះខ្ញុំនិយាយអី? » សូហ្គា

« ហឹស! »

« អឺ..គឺខ្ញុំមកនេះគឺដោយការគោរពពីសូប៊ីនដែរ គេបានហៅខ្ញុំមកនោះទេ បេីអ្នកទាំងអស់គ្នាទេីសទាល់ខ្ញុំអាចត្រឡប់ទៅវិញបាន » ហូប៊ី

« អត់ទេៗក្មួយ ពូមិនអោយឯងទៅទេ ពួកយេីងស្វាគមន៍ក្មួយណា៎ លេីកលែងឆ្កែខ្លះ! » ជីននិយាយដល់ពាក្យឆ្កែគាត់ក៏សង្កប់បបូរមាត់ជិតត្រចៀកនាយតាន់

« បាទ ខ្ញុំក៏មិនចង់អោយខកពាក្យ ខកសម្តីជាមួយប្អូនសូប៊ីននេះ ក៏ខំមកសង្ឃឹមពូនឹងបងៗទាំងអស់មិនប្រកាន់ទេណា៎..» ហូប៊ី

« បាទៗមិនប្រកាន់ទេ »

« បងនាំអូនទៅវិញប៊ី » តាន់ស្រាប់តែប្រុងទាញដៃហូប៊ីចេញព្រោះទ្រាំនៅមិនបាន តែប៊ីមិនព្រមងេីបចេញសោះវាហាក់អសីលធម៍ណាស់

« នែលោក មកមិនទាន់បានអីផងក៏ចង់ទៅវិញ បេីលោកចង់ទៅ ក៏ទៅៗ ខ្ញុំមិនទៅទេ »

« បងនឹងជម្រាបរឿងប្រាប់ម៉ាក់អូនមិនខាន »

« តាន់...ក្រែងលោកថាតាមចិត្តខ្ញុំនោះអី »

« តែនេះវាហួសហេតុពេក កន្លែងស្អីមិនគួរអោយចង់នៅកង្វក់ គួរអោយរអេីម ឆាប់ទៅវិញជាមួយបង »

« អត់ទេតាន់ខ្ញុំមិនទៅទេ... » ហូប៊ីហេតុតែមិនចង់ទៅវិញដោយខ្លាចថាមានភាពអសីលធម៍ជាមួយលោកជីនលោកណាមជូន ពិសេសប៊ីនជាអ្នកអិញ្ចេីញក៏ខំប្រឹងខ្លួនមិនងេីបទៅវិញ រហូតប៊ីនអង្គុយជិតនោះទ្រាំលែងបានងេីបមកទាញដៃហូប៊ីចេញយកមកកាន់ មុននឹងប្រាប់ទៅនាយតាន់ថា..

« លោកកុំបង្ខំគូរដណ្តឹងអី បេីគេមិនចង់ទៅ » ប៊ីន

« ឯងកុំមកចេះ! » តាន់

« ចុះឯងបង្ខំគេធ្វេីអី យីអាស្អីគេនេះ! » ប៊ីន

« អាស្អីគេនេះឯងក៏ខ្លាំងម្លេះ! » ជីមីនជួយបន្ថែម

« អញលេបក្បាលហែងចូលហា៎ យីអាស្អីគេនេះ! » ថេយ៍ជួយថែមទៀត សមាជិកងេីបឈររួចសម្លក់មុខតាន់បណ្តាលអោយគេខ្លួនមួយចាប់ផ្តេីមចុះញោមហេីយអង្គុយចុះ

« ហិហិ បានហេីយតោះយេីងញុាំអាហារ ពូសង្ឃឹមក្មួយញុាំបានណា អាហារស្រែៗ សាមញ្ញទេ ឆ្កែណាមិនសុីអត់ទៅ! ឆ្កែហាយសូដេញអោយទៅសុីអាចម៍មាសបានសមទេដឹងណ៎... » ជីននិយាយចុះឡេីងភ្នែកគាត់គឺបាញ់ទៅរកតាន់រហូត តាន់ខំប្រឹងក្តោបសមសឹងតែបាក់ ហេតុតែធ្វេីអីគេមិនបាន

« ឯង ល្មមលែងដៃខ្ញុំហេីយ » ហូប៊ីតឿនប៊ីនព្រោះក្តោបដៃគេជាប់អត់លែងសោះ

« អូសុំទោសបាទ...សឺត ហិហិ ក្រអូបមេន » ប៊ីនដកដៃចេញយ៉ាងលឿន រួចសេីចស្ញេញឆ្លៀតយកដៃខ្លួនធ្វេីជាមកអេះច្រមុះ តែលួចស្រង់ខ្លិនជាប់ដៃគេទៅវិញទេ

« អេឈប់សិន ភ្ញៀវពិសេសចឹងគួរតែប៉ាតម្សៅបន្តិចដេីម្បីមានសិរីសួរស្តី មេនទេ មេនទេ លោកតាន់សុំបន្តិចណា »

« ទេៗ...អត់ទេ!!!!! » មិនអាចឃាត់ទេ ជុងហ្គុក ស៊ូហ្គា ជីមីន ថេយ៉ុងងេីបខ្លួនចូលមកចាក់ប៉ាតម្សៅញីពេញមុខមាត់នាយតាន់តាំងពីក្បាល មានឈ្លៀតលួចក្តិច ទះតប់ផាច់ៗមិនសំចៃដៃ ជីននឹងណាមជូនលេីកទឹកមួយធុងចាក់លេីខ្លួននាយតាន់មួយតង់ទៀត...ឈូ~~ពេលនេះកម្លោះតួឯកប្រែជាតួប្រែតហេីយ!

« ខ្ញុំសុំប៉ាតបន្តិចណា៎...» ប៊ីនសុំហូប៊ី ហូប៊ីមេីលទៅតាន់ទាំងចង់ចូលទៅជួយតិចអីតិច តែក៏ងក់ក្បាលអោយប៊ីនលាបផ្សៅលេីមុខអោយ

« ហេតុអីថ្ពាល់អូនទន់មេសណ៎ តែស្តាយអូនមានគូរហេីយ បងសុំដកខ្លួនចេញហេីយស្នេហ៍អឺយកុំអោយឈឺចាប់! »

« លោកនិយាយអី »

« អូគ្មានអីទេ រួចរាល់ហេីយ » ប៊ីនប្រេីតែម្រាមពីរបា៉តមុខហូប៊ីតែបន្តិចទេ ហូប៊ីញញឹមទទួលការលេងបែបនេះវាពិតជាប្លែកសម្រាបគេ ហេីយក៏សប្បាយម្យ៉ាង នាំអោយស្នាមញញឹមគេពេលនេះរីកដូចជាផ្កាមួយទងយ៉ាងអិញ្ចឹង

« អួយខ្មោច!! » ហូប៊ីភ្ញាក់ព្រេីតក្រោយបែរមករកតាន់

« បងតាន់ទេ គូរដណ្តឹងអូនតេី »

« សុំទោសៗ...ហិ » ប៊ីនឹងអ្នកអ្នកឯទៀតដែលអង្គុយចុះវិញតុព្យាយមាទប់សេីចព្រោះមុខនាយតាន់ពេលនេះដូចឆ្កែណាស់និយាយមេន

« ប្តីបងដឹងទេ ម្សៅដែលចាក់លាបអោយគេមិនមេនម្សៅលាបខ្លួនធម្មតាទេ » ជីនខ្សឹបនិយាយដាក់ប្តី

« ម្សៅអី? » ណាមជូន

« ម្សៅឆានៅផ្ទះបាយ នឹងកំបោរនោះអី ហិហិ »

« ហាសហា » ពួកគាត់សេីចរួចទះដៃគ្នាយ៉ាងសប្បាយ

« តោះៗ ចាប់ផ្តេីមញុាំអាហារទៅ នេះក្មួយប៊ិនមាន់ដុត ពូធ្វេីផ្ទាល់ដៃណា៎ ញុាំទៅ! » ជីនបានកាច់ភ្លៅមាន់ដាក់ចានអោយហូប៊ី

« នេះឆាបន្លែ ស្នាដៃរបស់ប្រពន្ធពូទាំងអស់ធានាថាចាងាញ់ជាប់មាត់ » ណាមជូនក៏ដួសបន្លែឆាដាក់ចានអោយហូប៊ីទៀត

« ហិហិ បាទ អរគុណណាស់លោកពូ » ប៊ីទទួលទាំងសេីចអស់សំណេីចព្រោះពួកគាត់ពិតជាកំប្លែងចម្លែកៗ

« នេះដួសអោយ ឯងញុាំទៅ ប្រាប់ផងណា ក្រវិលទិញទៅណាចង់ទិញដែរ ស្អាតណាស់ » ជីមីន

« ហិហិ ក៏ទិញតាមហាងធម្មតាទេ អរគុណណា »

« មនុស្សធម្មតាដូចឯងមានលិទ្ធភាពទិញដែរហ៎? » តាន់ស្រាប់តែលូកសម្តីដាក់ជីមីនភ្លាមបណ្តាលអោយនាយតូចសម្លឹងមុខគេមិនព្រិចភ្នែក

« គ្រួសារយីងអាចនឹងមិនធម្មតាលេីសពីអ្វីដែរឯងគិត! ប្រយ័ត្នឯងដឹងការពិត ឯងអាចនឹកស្មានមិនដល់ក៏ថាបាន ធ្លាប់លឺទេថាខ្លាលាក់ចង្កូមនោះ! » ជីមីនបោះសម្តីមួយៗ ធ្វេីអោយតាន់ស្ងាត់មាត់ទាំងឆ្ងល់

«....»

« ហាហហា អាស្អីគេនេះ! និយាយលេងសោះ នេះទឹកក្រូចរស់ជាតិប៉ោម ផឹកទៅជ្រះចង្រៃ! » ជីមីនក៏ចាក់ទឹកក្រូចអោយនាយតាន់ ពេលនេះនាយបាក់មុខមិនស្ទេីរទេ គេមានប្រៀបលេីនាយគ្រប់គ្នា សូម្បីតែហូប៊ីក៏មិននៅខាងគេដែរ

Continue Reading

You'll Also Like

74.8K 1.9K 69
"mom, dad, Im married!" lahat ng relatives namin ay nagulat sa announcment ko. Sino ba naman kasi ang mag aakala na ang unica ija ng pamilyang Letpr...
1.7M 117K 26
#Book-2 in Lost Royalty series ( CAN BE READ STANDALONE ) Ekaksh Singh Ranawat The callous heartless , sole heir of Ranawat empire, which is spread...
77.7K 8.6K 14
Dragonwall's queen no longer remembers who she is. Her magic is locked away at the hands of an evil sorcerer. Kane hoped to deal the drengr monarchy...
65.8K 4.1K 20
Till yesterday she was marring her brother's friend but suddenly ended up marring his college owner and a cold hearted person