បើគ្រាន់តែ ស្រលាញ់?

By minsa99

96.7K 5.1K 28

ទោះអ្នកប្រុសស្អប់ខ្ញុំប៉ុណ្ណា ក៏ខ្ញុំនៅតែស្រលាញ់ More

ផ្តើមរឿង៖គិតថាយើងចង់អង្គុយផឹកស្រា ជាមួយបុគ្គលិកសំរាមៗដូចជាឯងណាស់អ៊ីចឹងទៅអ្ហេស?
ភាគ០១៖ចង់ឱ្យខ្ញុំធ្វើអ្វី សូមនិយាយវាមក
ភាគ០២៖គិតចង់រកវិធីលេងឱ្យសប្បាយទេ?
ភាគ០៣៖ភ្លាត់ល្បិច (18+)
ភាគ០៤៖ខ្ញុំធ្វើឱ្យអ្នកប្រុសមានក្តីសុខទេ?
ភាគ០៥៖អ្នកប្រុសស្ទាបទេ?
ភាគ០៦៖អ្នកប្រុសចង់មើលឆ្មាខ្ញុំទេ?
ភាគ០៧៖ខ្ញុំនិងធ្វើតាមអ្វីដែលគេចង់បាន!
ភាគ០៨៖សេវាកម្មពិសេស
ភាគ០៩៖យើងចេញថ្លៃបណ្ណាការ
ភាគ១០៖ប្រចណ្ឌ
ភាគ១១៖ព្រោះខ្ញុំស្រលាញ់អ្នកប្រុស
ភាគ១២៖មុនពេលមានខ្ញុំ?
ភាគ១៣៖ហេតុអ្វីគេមិនស្រលាញ់ខ្ញុំ ជាខ្ញុំបាន?
ភាគ១៤៖ជីវិតចុងក្រោយ
ភាគ១៥៖ហើយចុះរឿងក្មេងដែលត្រូវចិញ្ចឹម?
ភាគ១៦៖ជុងហ្គុក ឯងកើតអី?
ភាគ១៧៖លោកគិតថាវាងាយស្រួលណាស់មែនទេ?
ភាគ១៨៖គូរដណ្តឹង?
ភាគ១៩៖ Dinner ដ៏ពិសេស
ភាគ២០៖ហ្គេមបញ្ចប់វគ្គ
ភាគ២១៖ក្មេងចម្កួត
ភាគ២២៖Gentleman របស់អូន
ភាគ២៣៖បងស្រីចិត្តអាក្រក់
ភាគ២៤៖ខ្សែកពេជ្រដែលបានបាត់
ភាគ២៥៖ចម្លើយពង្វាង
ភាគ២៦៖រៀបការ
ភាគ២៧៖អូនយំមែនទេ?
ភាគ២៨៖បងច្បាស់ទេ
ភាគ២៩៖បងមិនបានគិតដូច្នោះទេ
ភាគ៣០៖បងចាប់ផ្តើមរវល់!!
ភាគ៣១៖ស្រីកខ្វក់
ភាគ៣២៖បងឯកភាព
ភាគ៣៣៖អូននឹក
ភាគ៣៤៖សន្យារបស់លោកវាជាពាក្យជ្រាំដែល
ភាគ៣៥៖លិខិតលែងលះ
ភាគ៣៦៖កូន?
ភាគ៣៧៖បងនឹកអូន!
ភាគ៣៨៖ដល់ពេលវេលាត្រូវបកស្រាយ
ភាគ៣៩៖នេះជាចម្លើយ
ភាគ៤០៖អត់ទេ ខ្ញុំលែងលះលោកដាច់ស្រេចហើយ
ភាគ៤១៖កូនកំហូច
ភាគ៤២៖ត្រលប់ទៅវិញខ្ញុំនិងបម្រើអ្នកប្រុសឱ្យបានពេញចិត្ត
ភាគ៤៣៖អនុស្សាវរីយ៍ចាស់ៗ
ភាគ៤៤៖ប្រពន្ធស្អាត
ភាគ៤៥៖អូននៅចង់ចិញ្ចឹមបងទៀតទេ?
ភាគ៤៦៖ថេយ៍ញញិមស្អាតជាងរាល់ថ្ងៃ
ភាគ៤៧៖កូនទីពីរ
ភាគ៤៨៖បងមិនយល់ទេថេយ៍?
ភាគ៤៩៖ថេយ៍រៀបការជាមួយបងម្តងទៀតណា?

ភាគបញ្ចប់៖សន្យាថានិងស្រលាញ់អូន គ្មានថ្ងៃប្រួលប្រែឡើយ គីម ថេយ៉ុង

2.5K 130 4
By minsa99

        ៥ ខែបន្ទាប់  

        ពិធីរៀបចំអាពាហ៍ពិពាហ៍បានកើតឡើងស្ថិតនៅក្នុងភូមិគ្រឹះចន ដែលទើបតែចំណាយពេលសាងសង់ហើយរួច កាលពីថ្មីៗនេះ យ៉ាងមានភាពលម្អរប្រណីត សំណង់អាគារដ៏ឡូយឆាយ យ៉ាងធំស្កឹមស្កៃដែលឈរនៅចំកណ្តាលដីភូមិដ៏ធំល្វឹងល្វើយ មានរបងព័ទ្ធជុំវិញ អមទៅដោយពណ៌ទឹកប្រាក់សុទ្ធ រៀបចំសុទ្ធសឹងទៅដោយសួនផ្កាខ្នាតតូចព្រមជាមួយនិងអាងហែលទឹក ក្រឡេកទៅមើលឃើញពីជ្រុងណាក៏គួរឱ្យចាប់អារម្មណ៍ បូករួមទាំងរូបសំណាក់សត្វសេះ ដែលឈរចំកណ្តាលដីខាងមុខភូមិគ្រឹះផ្ទាល់តែម្តងបន្ថែមទៀត។

        ផ្កាកុលាបសលាយពណ៌ផ្កាឈូក ត្រូវបានរៀបចំដាក់ដង្ហែរតាមមាត់ច្រកទ្វារដើរចូលមកយ៉ាងមានរបៀប ក្លិនផ្កាឈួលពេញច្រមុះគួរឱ្យចាប់ចិត្ត ដ្បិតមេឃរៀងស្រទុំ អមទៅដោយអំណាចខ្យល់បរិសុទ្ធបានបក់នាំយកមកនូវ បរិយាកាសស្រស់ស្រាយ នាពេលព្រឹកព្រលឹម ធ្វើឱ្យគ្រប់គ្នាដែលស្ថិតនៅក្នុងពិធី ហាក់ទទួលបានអំណោយផលដ៏ល្អសម្រាប់ការរៀបចំពិធីទាំងមូលប្រកបទៅដោយរលូន។

        “ពិធីមង្គលការពួកគេលើកនេះរៀបចំបានស្អាតខ្លាំងណាស់!”

        អ្នកស្រី ជូគីម មានប្រសាសន៍តាមដោយទឹកមុខដ៏ស្រស់ញញិមរីករាយ លើកនេះគាត់បានមកចូលរួម ហាក់ដូចជាទទួលបានអារម្មណ៍ខុសប្លែកជាង កាលពីពិធីមង្គលការលើកមុនដែរ ជាពិសេសនោះគឺការរៀបការដោយសេចក្តីព្រមព្រៀង គ្មានការបង្ខិតបង្ខំ ក្មេងៗក៏ពេញចិត្តចំពោះគ្នា រីឯពួកគាត់ក៏ទទួលបានការណែនាំថ្មីទៅកាន់កូនៗដែលកំពុងតែចាប់ពន្លកក្នុងជីវិតគ្រួសារថ្មីដែរ។

        “ខ្ញុំខំគិតគូរណាស់ដែរ ចំពោះរឿងទាំងអស់នេះ ព្រោះតែមិនចង់ឱ្យកូនៗឃ្នើសចិត្ត!” លោកស្រី ហ្គូហ្សិន និយាយឆ្លើយឆ្លងទាំងសើចសប្បាយក្អាកក្អាយតបទៅនិងអ្នកដន្លងយ៉ាងស្អិតរមួត។

        “លោកយាយៗ រ៉ូមីន ឃ្លានហើយ!”

        “ឃ្លានហើយអ្ហេ..អើរៗអ៊ីចឹងមកតាមយាយមក យាយជូនទៅញាំចំណី!”

        “យាយហ្គូប្រយ័ត្នតែក្តៅរលាកបំពង់កឈឺចៅណា!”

        “យាយគីមនេះ ចេះតែថាហើយ ខ្ញុំចិញ្ចឹមកូនមករស់បានពីរគ្រាប់មកដល់សព្វថ្ងៃហើយ រឿងអីខ្ញុំត្រូវទុកឱ្យចៅខ្ញុំឈឺបានទៅ!” អ្នកដទៃស្រាប់តែសើចលាន់មាត់រហឹះ កាលបើសូរអ្នកដន្លងទាំងពីរឆ្លងឆ្លើយគ្នា ប្រកែកលាន់ឮសូរសម្តីទៅមកយ៉ាងគគ្រឹកគគ្រេង។

        “ម៉ាក់!!” ថេយ៍ហ្យុង ឧទានដង្ហោយហៅទៅកាន់ ថេអីន ។

        “មានការអីកូន?”

        “ប៉ាឱ្យកូនយកទឹកក្រូចមកឱ្យម៉ាក់!”

        “ចាសអរគុណណាកូន!” ថេអីន ក្រឡេកទៅញញិមដាក់ ស៊ុងមីន ដែលត្រូវជាស្វាមីពូកែយកចិត្តទុកដាក់មើលថែនាងបានយ៉ាងល្អ គ្រប់ពេលវេលា គេតែងតែគិតដល់នាងមុនគេជានិច្ច។

        “ថេអីន!”

        “អរចាសអ៊ំស្រី!” នាងរហ័សក្រឡេកមករាក់ទាក់អ្នកស្រីជូគីម។

        “ឮមកថាមានផ្ទៃពោះ ឯងនិងកូនមានសុខភាពល្អណាស់!”

        “ហិហិចាស៎ ពិតមែនហើយអ៊ំស្រី ព្រោះខ្ញុំឧស្សាហ៍ថែទាំសុខភាពញឹកញាប់ណាស់!”

        “បើអ៊ីចឹងមែនល្អហើយ..”

        “យាយគីម អើយយាយគីម មកជួយយោលអង្រឹងចៅឱ្យដេកបន្តិចមក!”

        “យាយហ្គូនេះស្រែកឮៗចង់លស់ព្រលឹងខ្ញុំ!” ថេអីន លើកដៃខ្ទប់ពោះធ្លោយមាត់សើចទាំងអារម្មណ៍រីករាយកាលបើឃើញម្តាយខ្លួនឈ្លោះទាស់ទែងគ្នារឿងអាល្អិតក្បាលខូចមិនព្រមដេកពួន កំពុងចលាចលពេញពិធីនោះ។
       
        “ប្រពន្ធដេតឌីស្អាតខ្លាំងណាស់!” សំឡេងស្រួយស្រែកបានបន្លឺ ឡើង នាំឱ្យរាងតូចក្នុងទឹកមុខក្រហមបីដូចជាផ្លែប៉េះ ញញិមឡើងយ៉ាងស្រស់ប៉ប្រិម។

        ថេយ៉ុង ក្រឡេកមកសម្លឹងមើលមុខកូនប្រុសអាយុ ៨ ឆ្នាំជាង បានពោលពាក្យសរសើរពីសម្រស់របស់ខ្លួន សម្តីក៏ផ្អែមល្ហែមស្នាមញញិមក៏ស្រស់សង្ហាទៀត។

        “ថ្ងៃនេះមានអារម្មណ៍ចម្លែកណាស់ដែល រ៉ូគិ មកសរសើរប៉ាប៉ាថាស្អាតបែបនេះ!” ថេយ៉ុង សើចហឹះៗក្នុងបំពង់កក្មេងច្រម៉ក់ រ៉ូគិ ឮហើយប្រញាប់ប្រញាល់ដើរចូលទៅចាប់ក្រសោបថ្ពាល់ ថេយ៉ុង ថើបមួយខ្សឺតបន្ថែម។

        “រ៉ូគិ មើលឃើញប៉ាប៉ាស្អាតរាល់តែថ្ងៃហ្នឹង!”

        “សម្តីផ្អែមណាស់កូនឯងនេះ!”

        “លោកតាផ្តាំឱ្យកូនមកប្រាប់ថាពិធីជិតដល់ពេលចាប់ផ្តើមហើយ ប៉ាប៉ារៀបចំខ្លួនហើយស្រេចឬនៅនិងអាលបានទៅឥឡូវនេះ!”

        “រួចហើយកូន..តោះទៅ!” និយាយចប់អ្នកទាំងពីររូតរះចេញទៅចូលរួមក្នុងពិធី ស្របនឹងពេលដែលមនុស្សម្នាជាច្រើនកំពុងតែរង់ចាំយ៉ាងគគ្រឹកគគ្រេងនៅឯខាងក្រៅឯណោះ។

        នៅពេលមកដល់ខាងក្នុងពិធីហើយភ្ញៀវដែលបានអញ្ជើញចូលរួមនាំគ្នាលាន់មាត់សរសើរពីលក្ខណៈសម្បិត្តប្តីប្រពន្ធមួយគូនោះមិនដាច់សូរទាល់តែសោះ ថេយ៉ុង ក៏មើលទៅឃើញថាស្អាតល្អឯកឥតខ្ចោះ បើទោះបីជាឆ្នាំនេះ មានអាយុច្រើនប៉ុណ្ណាក្តី តែមានស្វាមីពូកែ មើលថែយកចិត្តទុកដាក់ ទើបសម្រស់របស់គេនៅតែក្មេងហើយស្អាតកំប្លង់ៗមិនផ្លាស់ប្តូរទៅណា ចំណែកឯ ជុងហ្គុក សង្ហាស័ក្តិសមជាបុរសដែលមានអត្តចរិតរឹងប៉ឹង ពូកែថ្នាក់ថ្នមភរិយានិងកូនៗ ពូកែរ៉ាប់រង់ការងារតូចធំ ជាមេគ្រួសារដ៏ល្អដែលគ្រប់គ្នាតែងតែលាន់មាត់កោតសរសើរនិងស្ញប់ស្ញែងចំពោះរូបគេជានិច្ចរហូតមក។

        “បងរៀបការជាមួយអូនម្តងទៀត មិនមែនថាបងមិនទុកចិត្តអូន តែបងចង់រៀបការនិងអូន ក្នុងនាមបងជាបង ដើម្បីបញ្ជាក់ឱ្យអូនបានដឹងថា បុរសតែម្នាក់ ដែលតស៊ូតាមស្រលាញ់អូន ព្យាយាមខំធ្វើគ្រប់យ៉ាងដើម្បីបានរស់ក្បែរអូនតែម្យ៉ាងគត់ គឺបងស្រលាញ់អូន!” ជុងហ្គុក មិនអាចរក្សាពាក្យក្នុងចិត្តទាំងនេះមិនឱ្យនិយាយចេញមកខាងក្រៅបានទេ ពោលគឺគេត្រូវតែនិយាយចេញមកដើម្បីបញ្ជាក់ពីចំណងស្នេហាដ៏រឹងមាំមួយនេះ ប្រកាសឱ្យគ្រប់គ្នាបានដឹងពីទំហំចិត្តនិងសេចក្តីស្រលាញ់ដែលគេមានចំពោះភរិយាម្នាក់នេះតែម្នាក់គត់។

        “អូនក៏ជឿជាក់ដែរ ថាបងស្រលាញ់តែអូន ចង់រស់នៅជាមួយអូន គ្មានចិត្តបែកបែរហើយតែងតែសន្យានិងខិតខំព្យាយាមធ្វើវាឱ្យបានតាមសម្បថដែលបងបានសច្ចាចំពោះអូន អូនស្រលាញ់បង ជុងហ្គុក!” ថេយ៉ុង ពិតជាគ្មានពាក្យអ្វីនិយាយឱ្យបានច្រើនជាងនេះបន្តទៀតទេ ព្រោះពាក្យដែលគេតែងតែនិយាយកន្លងមក វាបានហូរចូលទៅក្នុងបេះដូងបុរសម្នាក់នោះមិនតិចប្រយោគនោះឡើយ មួយម៉ាត់ណាក៏ស្តាប់ទៅ មានន័យ ហើយរណ្តំចិត្ត មិនថាពាក្យល្អឬអាក្រក់ តែគេក៏ពេញទទួលស្តាប់ ព្រមទាំងទទួលយកការកែលម្អរពីភរិយា គ្រប់ពាក្យ គ្រប់ម៉ាត់ទាំងអស់។

        អ្នកណាក៏ចង់បានស្នេហា រឹងមាំសមប្រកបយ៉ាងនេះដែរ ប៉ុន្តែនៅពីក្រោយស្នេហាដែលរឹងមាំបីដូចជាកំផែងទាំងនេះ តែងជួបនូវឧបសគ្គទាំងល្អ រួម ទាំងអាក្រក់ បូកបញ្ចូលគ្នា មានពេលខ្លះកើតចិត្តឈឺចាប់ខ្លាំងស្ទើរតែបោះបង់ចោល ឯមានពេលខ្លះទៀត ក៏តែងតែព្យាយាមគិត ចាប់កាន់ដៃគ្នាទៅមុខបន្តឥតរាថយ។

        “ដល់ពេលបំពាក់ចិញ្ចៀនហើយកូន!” អ្នកស្រី ជូគីម ប្រញាប់តឿនកូនប្រុសដែលឈរចាប់ភ្លឹកពីរូបសម្រស់ភរិយាយ៉ាងយូរនោះ បន្ទាប់មកនាយក៏ប្រញាប់បើកចំហប្រអប់ចិញ្ចៀន ហើយទាញវាចេញមកខាងក្រៅ ព្រមទាំងលាម្រាមដៃស្រឡូនឡើង ដើម្បីបំពាក់ចិញ្ចៀនមួយវង្សតូចនោះ បញ្ជាក់ពីចំណងអាពាហ៍ពិពាហ៍ជាថ្មីម្តងទៀត។

        ថេយ៉ុង ជាមនុស្សពូកែគ្រប់យ៉ាង មានចិត្តអំណត់ព្យាយាម អាចក្លាយទៅជាម្តាយផង ឪពុកផង សម្រាប់កូនៗបាន ជាអ្នកមើលថែរក្សាសមាជិកគ្រួសារបានយ៉ាងល្អ គួរឱ្យទុកចិត្តបាន ថែមទាំងចេះជួយសម្រួលដល់ទុក្ខធុរៈស្វាមី ការងារធ្ងន់ស្រាលអាស្រ័យលើគេអាចធ្វើវាបានទាំងអស់។

        ជុងហ្គុក ក៏ជាមនុស្សប្រុសមានចិត្តធ្ងន់ច្រើនយ៉ាងទាំងសុភាពបុរស ហើយស្មោះត្រង់ ស្លូតបូត ងាយស្រួលរស់នៅចុះសម្រុងជាមួយ ជាឪពុកដ៏ល្អ និងជាស្វាមីដ៏ល្អ សម្រាប់ភរិយាព្រមទាំងកូនម្នាក់ដែរ ធ្លាប់ឆ្លងកាត់បញ្ហាលំបាកច្រើន ធ្លាប់ជួសជុល ប៉ះប៉ូវ កត្តាស្មុគស្មាញបានច្រើនរឿង ក្នុងជីវិត ជាមនុស្សរឹងមាំ ទោះហត់យ៉ាងណា លំបាកយ៉ាងណាក៏សុខចិត្ត ទ្រាំទ្ររហូតដល់បានបង្កើតនូវផ្លែផ្កាក្នុងគ្រួសារឱ្យគ្រប់គ្នាមានមោទនភាពចពោះគេ ហើយក៏ជាមនុស្សប្រុសតែម្នាក់គត់ដែល ថេយ៉ុង ហ៊ានដាក់ចិត្ត ដាក់កាយ ផ្ញើក្តីសង្ឃឹមទៅលើនាយតែម្នាក់គត់នោះដែរ។
       
        ក្រោយចប់ពិធីបំពាក់ចិញ្ចៀន មង្គលការទាំងមូលបានចាប់ប្រព្រឹត្តទៅយ៉ាងល្អនិងពុំមានបញ្ហាអ្វីទាំងអស់ទាល់តែចប់សព្វគ្រប់បែបយ៉ាងរលូន។

        សូរតន្រ្តីបានប្រគុំឡើងរណ្តំអារម្មណ៍ដល់អ្នកសណ្តាប់ ពាក់កណ្តាលរាត្រីក្រោមពន្លឺភ្លើងចែងចាំងផ្លាតចំផ្ទៃមុខដ៏ស្រឡូនបាននាំឱ្យស្នាមញញិមបុរសក្នុងឈុតកូនកំលោះ មានចិត្តរំភើបព្រមទាំងទម្លាក់ស្នាមថើបទៅលើផែនថ្ពាល់ដ៏ទន់ល្មើយ ចាត់ទុកជាការថើបដ៏ផ្អែមល្ហែមក្នុងសេចក្តីស្នេហាដ៏យូរវែងរវាងគ្នា។

        ថេយ៉ុង កាន់ស្មា ជុងហ្គុក រាំក្នុងចង្វាក់ស្លូរ កណ្តាលហ្វូងអ្នកទន្សនាយ៉ាងជក់ចិត្ត សំឡេងកូតវីយូឡុងនិងព្យាណូ បាននាំយកអារម្មណ៍អ្នកទាំងពីរឱ្យស្ថិតក្នុងបរិយាកាសដ៏លន្លុងលន្លោច តែមានមនោសញ្ចេតនានិងទំនាក់ទំនងយ៉ាងល្អ។ 

        “និយាយអ្វីឱ្យអូនរំភើបបានទេ?” ថេយ៉ុង ចាប់ស្នើគំនិតពិសេសទៅកាន់ស្វាមី ជុងហ្គុក ញញិមបន្តិចដាក់ដៃស្ទាបប៉ះកញ្ចឹងករាងតូច។

        “ចុះថ្ងៃនេះបងនិយាយច្រើនសឹងអី អូនមិនរំភើបទេឬ?”

        “រំភើប តែអូនចង់ស្តាប់ពាក្យដែលរំភើបជាងនេះទៀតបានទេ?”

        “ប្រពន្ធបងស្អាត..យប់នេះអូនស្អាតខ្លាំងណាស់!”

        “តែប៉ុណ្ណឹងទេអ្ហេស?” ថេយ៉ុង ស្ញូញមុខធ្វើឫកពាឡិរឡក់។

        “បងមិនដឹងថាត្រូវនិយាយពីអ្វីទៀតហ្នឹងណា!”

        “ក្រែងពីមុនបងពូកែនិយាយណាស់តើស?”

        “ពេលណា?”

        “ពេលនៅជាកូនក្មេងរបស់អូន!!”

        “អរ..ហិហិ..ក៏កាលណោះបងនៅក្មេងវ័យ ការនិយាយស្តីក៏រអិលជាងពេលចាស់ទុំដែរ តែឥឡូវនេះបងអាយុជិត ៣០ ឆ្នាំហើយមិនអាចដូចពីមុនបានទៀតនោះទេ!”

        “តែអូនចង់ឮបងនិយាយវាម្តងទៀត?” ថេយ៉ុង រំអុក ជុងហ្គុក ឱ្យនិយាយពីនេះពីនោះឱ្យខ្លួនស្តាប់ ព្រោះពេលនេះត្រចៀករបស់គេរង់ចាំស្តាប់តែពាក្យផ្អែមល្ហែមតែប៉ុណ្ណោះ។

        “បងសប្បាយចិត្ត ដែលបានរៀបការជាមួយអូន មានកូនជាទីស្រលាញ់តូចៗឱ្យបងសម្លឹងមើលឃើញរាល់ថ្ងៃមិនអផ្សុក មានពេលខ្លះ ធ្វើការហត់ មកដល់ផ្ទះឃើញមុខអូននិងកូន ទុក្ខកង្វល់ជាច្រើនក៏បានរសាយទៅអស់ខ្លះ អូនដឹងទេ ថាបងមានក្តីសុខខ្លាំងប៉ុណ្ណានោះ? បេះដូងរបស់បងមានភាពកក់ក្តៅជាងមុនឆ្ងាយណាស់ ពេលបានជួបអូន អរគុណគ្រប់យ៉ាងដែលអូនបានផ្តល់ឱ្យបង អរគុណការស្រលាញ់ដែលអូនមានចំពោះបង អរគុណទាំងការលះបង់ យល់ព្រមទទួលយកក្មេងជាកូនអ្នកក្រដូចជាបង ផ្តល់ឱកាសឱ្យបងមករួមរស់ជាមួយអូន រហូតដល់ជីវិតចុងក្រោយជាមួយគ្នា ហើយក៏អរគុណដែលតែងតែដុះខាត់ជីវិតខ្មៅកខ្វក់របស់បងកន្លងមករហូតមកទល់នឹងពេលនេះ បងពិតជាអរគុណអូនខ្លាំងណាស់ គីម ថេយ៉ុង!”

        “អូនក៏ចង់អរគុណដល់បង ដែលព្យាយាមស្តាប់បង្គាប់អូន ធ្វើជាក្មេងល្អរបស់អូនរហូតទៅ មិនថាមានរឿងអ្វីកើតឡើង បងតែងតែនៅក្បែរអូនជានិច្ច ក្តីស្រលាញ់ដែលបងមានចំពោះអូន អូនមានអារម្មណ៍ថាវាពិតជាមានន័យខ្លាំងណាស់ ជុងហ្គុក មនុស្សប្រុសដូចជាបង អាចធ្វើឱ្យអូនសើចយំបានគ្រប់ពេលវេលា តែបងក៏មិនដែល តាំងចិត្តថាបោះបង់អូនចោលនៅថ្ងៃណាមួយ..”

        “អូនជាអ្នកធ្វើឱ្យបងស្រលាញ់ងប់ងល់ អូនធ្វើឱ្យបងស្គាល់ច្បាស់ពីស្នេហា ហើយអូនក៏បានធ្វើឱ្យបងបានដឹងថា ការតស៊ូខំប្រឹងរស់នៅគឺជាក្តីសង្ឃឹមរបស់ក្មេងតូចៗដែលបានមកចាប់កំណើត ផ្ញើទាំងជីវិត និងក្តីសង្ឃឹមលើដៃឪពុកតែម្នាក់គត់ដូចជាបង អូនក៏ប្រៀបដូចជាម្តាយរបស់ពួកគេ អូនក៏មានចំណែកក្នុងការលះបង់យ៉ាងធំធេងសម្រាប់កូនដែរ ពីព្រោះពួកយើងមានក្តីស្រលាញ់និងទំនួលខុសត្រូវទៅលើជីវិតពួកគេម្នាក់ៗ ថេយ៍ បានរៀបចំជីវិតសព្វថ្ងៃគឺបានល្អខ្លាំងបំផុតហើយសម្រាប់បង..”

        “អូនស្រលាញ់បងណា ជុងហ្គុក!!”

        “បងក៏ស្រលាញ់អូនដែរ ថេយ៉ុង!!” និយាយចប់នាយស្រាប់តែឱនទៅថើបជញ្ជក់បបូរមាត់រាងតូច ទាំងឱបរឹត ទាំងថ្នាក់ថ្នម យល់ចិត្តខ្លាំងបំផុត។
       
        ឆាងវ៉ុន!!!!

        បុរសក្នុងឈុតគ្រ័ហ្សេពណ៌ខ្មៅទច់ដំណើរបង្អាក់មួយកន្លែង រួចងាកមកប្រសព្វនិងផ្ទៃមុខស្ត្រីពោះធំម្នាក់នោះ។

        “ថេអីន!!” ឆាងវ៉ុន ហៅនាងដោយទឹកមុខរាបស្មើធម្មតា។

        “អរគុណលោកខ្លាំងណាស់ ដែលបានអញ្ជើញមកចូលរួមពិធីមង្គលការប្អូនប្រុសរបស់ខ្ញុំម្តងទៀត នេះជាកញ្ចប់កាដូខ្លះៗដែលអ្នកម៉ាក់បានផ្ញើមកជូនលោក!” ថេអីន ហុចប្រអប់ពណ៌ក្រហមមួយទៅឱ្យ ឆាងវ៉ុន នាយឈរសម្លឹងមើលមុខនាងបន្តិច ទើបឈានជើងដើរចូលទៅកៀកជិតលើកដៃប៉ះលើក្បាលពោះរបស់នាង។

        “នាងនិងកូន..មានសុខភាពល្អទេ?” ថេអីន ធ្មេចភ្នែកញាប់ស្អេក រកតែយំព្រោះឮសូរគេសួរអំពីខ្លួននិងកូនទីបំផុតគេក៏ងាកមកចាប់អារម្មណ៍ពីនាងខ្លះៗហើយ។

        “ចាស!!!” នាងឱនសំយ៉ុងមុខចុះ ស្រាប់តែហូរទឹកភ្នែកចុះមកច្រោក។

        “នាងយំធ្វើអ្វីទៀត? ស្ត្រីពោះធំមិនគួរយំច្រើនទៀតទេ អរគុណណាសម្រាប់កាដូមួយនេះ!” ឆាងវ៉ុន ទទួលយកកាដូពីដៃរបស់នាងមកទុក រួចញញិមយ៉ាងគួរសមទៅកាន់នាងបន្ថែម។

        “បង..” ខណៈនោះមនុស្សស្រីក្នុងឈុតសុភាពរាបសារម្នាក់ស្រាប់តែបន្លឺសូរសំឡេងឡើង។

        “ហ្សិនហ៊ី!!” ឆាងវ៉ុន ហៅនាងថា ហ្សិនហ៊ី គឺ ហ្សិនហ៊ី ដែលជាអតីតមិត្តភក្តិស្រីរបស់ ជុងហ្គុក កាលពីរៀននៅឯវិទ្យាល័យជាមួយគ្នា។

        “យប់ជ្រៅហើយតោះទៅផ្ទះ!”

        “អរ..គឺពិតមែនហើយ..ថេអីន ខ្ញុំដល់ពេលត្រូវទៅហើយ កុំភ្លេចមើលថែទាំសុខភាពឱ្យបានល្អណា ខ្ញុំរង់ចាំពរក្មួយរបស់ខ្ញុំ..”

        “ហិហិ..ចាស!!” ថេអីន សើចរហឹះ ខណៈ ឆាងវ៉ុន ក៏លើកដៃស្ទាបអង្អែលក្បាលនាងមុនពេលបណ្តើរ ហ្សិនហ៊ី ដើរចេញទៅ។

        “តោះអូនត្រលប់ទៅគេងនៅឯផ្ទះរបស់ពួកយើងវិញ!” ស៊ុងមីន ចូលខ្លួនមកជួយគ្រាហ៍រាងកាយភរិយាភ្លាមៗ ថេអីន ងក់ក្បាលប្រញាប់ប្រញាល់លើកដៃទ្រពោះដើរចូលទៅរកឡានទំនើប យប់បន្តិចភ្ញៀវក៏បានទៅអស់ នៅសល់តែគូស្នេហ៍ប្តីប្រពន្ធមួយគូនិងសាច់ញាតិជិតដិតខ្លះៗដែលនៅសេសសល់ អង្គុយញញិមក្រោមពន្លឺចន្ទយ៉ាងមានក្តីសុខ។
       
        “គ្រប់គ្នាបានរៀបចំជីវិតឱ្យខ្លួនឯងបានត្រឹមត្រូវអស់ហើយ មិនអីនោះទេ..ពិតជាល្អខ្លាំងណាស់!” ថេយ៉ុង ពោលពាក្យទាំងស្នាមញញិមរលីងរលោងកែវភ្នែក ពេលនេះគេមានអារម្មណ៍រំភើបជាងពេលណាៗទាំងអស់ទៅទៀត។

        “បងក៏សប្បាយចិត្ត ហើយពេញចិត្ត ជីវិតពួកយើងនៅពេលនេះខ្លាំងណាស់ ថេយ៉ុង!!” ជុងហ្គុក ងាកទៅចាប់ក្រសោបប្រអប់ដៃភរិយាមកកាន់ថ្នមៗ។

        “តទៅថ្ងៃមុខ អូនក៏សង្ឃឹមថា ភាពរីករាយវានៅតែអាចរក្សាចំណងស្នេហាមួយនេះបានរហូតទៅ រហូតដល់ពេលដែល..”

        “សឺត..” ជុងហ្គុក ប្រញាប់ឈ្ងោកថើបបបូរមាត់ ថេយ៉ុង។

        “អ្នកណាឱ្យអូនគិតបែបនេះ?” ថេយ៉ុង លេបដង្ហើមបន្តិច ដាក់ក្បាលផ្អែកលើស្មាស្វាមីភ្លាមៗ។

        “ដល់ពេលដែលពួកយើងចាស់រួមគ្នា បងនិងនៅតែស្រលាញ់អូនរហូតទៅ!” រាងក្រាស់ស្តាប់ឮរាងតូចពោលពាក្យដូច្នេះ ទើបងក់ក្បាលហើយឈ្ងោកទៅថើបសរសៃសក់ទន់ល្មើយតាមដោយក្តីស្រលាញ់ជ្រាលជ្រៅ។

        “បងសន្យា!!!” ជុងហ្គុក ថាបានប៉ុណ្ណេះនាយក៏ញញិម បន្ទាប់មកទើបបន្តបន្ថែមទៀត÷

        “សន្យាថានិងស្រលាញ់អូន គ្មានថ្ងៃប្រួលប្រែឡើយ គីម ថេយ៉ុង!”

        “អូននិងចងចាំពាក្យសន្យារបស់បងរហូតទៅ ចន ជុងហ្គុក!!” អ្នកទាំងពីរចាប់ផ្តើមថើបគ្នាម្តងទៀត ខ្យល់ត្រជាក់បានធ្លាក់មកត្រសៀកប៉ះទៅនឹងរាងកាយតូចធំទាំងពីរ ទន្ទឹមនឹងពេលដែលរង្វង់ដៃធំមាំប្រញាប់ចាប់ឱបក្រសោបរាងកាយតូចយ៉ាងណែនតាន់តាប់ ដើម្បីផ្តល់ភាពកក់ក្តៅ ជួយបិទបាំងភាពត្រជាក់មិនឱ្យកាយតូចញាប់ញ័រខ្លួនប្រាណឡើយ។

        “សម្លឹងអីអាល្អិត?” ស៊ូហ្គា លាន់មាត់ទៅកាន់អាច្រម៉ក់ ជីមីន អាយុ ១៣ ឆ្នាំជាងខាងណោះ។

        “ក៏ចេះតែសម្លឹងមេីលទៅ ព្រោះពេលមើលទៅឃើញថាវាមានក្តីសុខ!!”

        “ឯងចង់រៀបការដែរអ្ហេស?”

        “បងសួរអីបែបនេះ?”

        “យើងចេះតែរពឹសមាត់សួរលេងៗទៅ!”

        “បងចូលដណ្តឹងខ្ញុំអ្ហេស?”

        “ឯងនៅកាចដូចកូនឆ្កែទៀតទេ?”

        “ខ្ញុំមិនកាចដល់ថ្នាក់ខាំបងស្លាប់ទេ!”

        “ចាំពេលឯងធំ ពេញរូប ពេញរាងសិន!” ជីមីន លួចញញិមខ្ជឹបបបូរមាត់ បន្ទាប់មកទើបរត់ចេញទៅពីទីនេះទាំងថ្ពាល់ឡើងកម្តៅក្រហមងាំង រីឯប្រុសកំលោះចាស់ខាងណេះ ឈរញញិមញញែមញញ៉ោះញ៉ញ៉ោះឱ្យក្មេងអៀនរត់សឹងតែមិនសព្វដីទៅហើយ។
       
        ចប់ដោយបរិបូរណ៍
       

       

       
       
       
       
       
       
       
       
       

       

Continue Reading

You'll Also Like

3.7M 293K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
857K 27.7K 69
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချ...
485K 14.2K 61
Silent, unforgiving and strikingly gorgeous, Rylan Parker is a cold-hearted businessman. An intimidating CEO, perfectly fitted in tailored suits and...
291K 33.6K 84
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...