គ្រួសារមហាវ៉ល់

By go207845

19.4K 2.4K 189

គ្រួសារកំពូលរញ៉េរញ៉ៃគ្មានពីរលេីលោក ម៉ែឪក៏វ៉ល់ កូនក៏វល់ វល់បូកវល់ គ្រួសារនេះត្រូវបានគេដាក់រហ័សនាមថាគ្រួសារមហាវ... More

1.គុបមាន់បែកពពុះមាត់ស្កុល
2.ប្លោកបងមានវៀចឯណា!
3.ជំទាវគេចពន្ធ
5.មិនព្រមសួរថាថ្ងៃហ្នឹងប្តីខ្ញុំនឹងខ្ញុំ***គ្នាម៉ានដង
6. គុបទឹក ប៉ាតម្សៅអត់មីង!
7. យីអាស្អីគេនេះ!
8. ឈប់ហៅខ្ញុំថាអូន ហៅខ្លួនឯងថាបង!
9. បែកយូរអត់ទាន់ស្លាប់ទេអី?
10. យេីងមិនងាយងាប់ទេដរាបណាពួកឯងមិនទាន់ធរណីស្រូបទៅបាត់នោះ
11.សុំខ្ចីកូនលោកជំទាវសិនណា៎
12. អាប្រែតសុីនំ!
13. មិនទាន់រំលោភផង ស្រែកបាត់!
14.ហិតក៏បានព្រោះអាចម៍បងប៊ីក្រអូប
15.អ្នកណាមានវាសនាល្អអាចថែរក្សាអូវែរបស់បងទៅ
16.វាយក្បាលអូនម៉ាដុំដែកអោយសន្លប់មកបង
17.បងចង់រំលោភខ្ញុំទេ?
18.ដោះអាវខ្មៅនឹងគុបអូនមក!
19.ពូជអ្នកចម្បាំង
20.មិក!
21.ចាកចេញ
22.ហូប៊ីបានប្តីហេីយ
23.Tears
24.ខ្ញុំឈ្លោះបានតែជាមួយមនុស្សទេ
25.ការពិតទៅលាក់ខ្លួនពួកយកកូនសោះ!!
26.អាណាងាប់?
27.ប្រយ័ត្នវាដេញចាក់គេផ្អេីលយន្តហោះ
28.ពួកយេីងTopដូចគ្នាទេ
29.គូទឯងមានប្រជុ្រយពីរសងខាង
30.អាតាប៉ែបារាំង
31.ញិញជាងខ្ទួយទៀត
32. បេសកកម្ម នំប័ុងបាក់យ៉ុង
33.💥💥
34.យេីងស្រឡាញ់ឯង
35. ពឹងកូនអ្នក ពាក់កូនខ្ញុំ!
36.យេីងជាប្តីរបស់ឯង
The End 💜តោះ!! ចាស់ជាមួយគ្នា

4. អូនប៊ីប៊ី!

636 64 1
By go207845

« មិច? ប្រុសធ្វេីក្រចកអត់បានមេន? » ជីន

« អូទេ បានៗណាចា៎ សូមអង្គុយចា៎! » ជីនក៏ដាក់ខ្លួនអង្គុយជិតកៅអីក្បែរលោកជំទាវដែលពួកគេទាំងពីរទេីបតែឈ្លោះគ្នាផ្អេីលហាង។

ងាកមករកសូប៊ីនរួមទាំងបងគេទាំងពីរ កំពុងតែរៀបក្បួនធ្វេីយ៉ាងណាអោយសូប៊ីនអាចចូលទៅជិតហូប៊ីបាន

« អាបង ខ្ញុំធ្វេីជាដេីរចង់ចូលទៅអង្គុយជិតគេ តែអាបងឯងចាំរុញខ្ញុំហា៎ដេីម្បីធ្វេីជាមានឧបតិវហេតុ ហេីយបងឯងរត់ចេញពីហាងអោយលឿនកុំអោយគេឃេីញទាន់ដឹងនៅ? » សូប៊ីនប្រាប់គម្រោងទៅកាន់បងៗគេទាំងពីរ ពួកគេងក់ក្បាលយល់ហេីយក៏ចាប់ផ្តេីមផែនការ។

« សួរស្តីខ្ញុំអង្គុយជិតបានទេ...

ផូង

«អីយ៉ាស់!! » ជុងហ្គុកនឹងសូហ្គាគឺដេីរមករុញសូប៊ីនមេនធ្វេីអោយសូប៊ីនតាំងជំហរលែងជាប់ដួលផីងទៅលេីហូប៊ីទាំងមួយតួរខ្លួនរហូតដល់បបូរមាត់បានប៉ះគ្នា ដោយសារតែជុងហ្គុកឆ្លៀតជួយរុញក្បាលសូប៊ីនបន្ថែម ហេីយគេទាំងពីររត់ចេញពីហាងវឹងបាត់។

« ល..លោក!! » ហូប៊ីភ្ញាក់ព្រេីត រុញសូប៊ីនអោយចេញទៅម្ខាងឆ្ងាយពីខ្លួនហេីយក៏ងេីបមកជូតមាត់ខ្វាច់ៗ ខុសអីតែសូប៊ីនទេ រវេីយរវាយញញឹមញញែមស្ទាបមាត់ហោះហេីរដល់ឋានព្រះច័ន្ទ

« អឺ...គឺ..គឺអូនប៊ីទេឬ?! បងណា អូនស្គាល់បងទេ?»

« គឺលោក..លោកជាកូនប្រុសដែលប៉ាលោកឈ្លោះគ្នាជាមួយម៉ាក់ខ្ញុំអម្បញ់មិញទេមេនទេ? »

« ហិ គឺហ្នឹងហេីយ មិញ...មិញបងសុំទិសអូនផងណា បងគ្មានចេតនាទេ គឺមានអ្នករត់បុកនឹកបង »

« បាទៗមិនអីទេ លោកងេីបសិនមក » ហូប៊ីក៏ជួយទាញដៃអោយសូប៊ីនងេីបឡេីង រួចជូយបោសដីអោយគេតាមរបៀបជាមនុស្សមិនចេះប្រកាន់អ្នកមានអ្នកក្រហេីយចេះជួយអាសារអ្នកដទៃ

« នេះអូនមកធ្វេីអីដែរ? »

« លោក! ហៅឈ្មោះខ្ញុំមកមិនបាច់អូនៗបែបនេះទេ ខ្ញុំមិនទម្លាប់ មេីលទៅលោកទំនងជាអាយុប្អូនខ្ញុំផងក៏មិនដឹង»

« ចុះអូនប៊ីអាយុម៉ានហេីយចឹង »

« ខ្ញុំអាយុ២០ហេីយ»

« បង១៨ទេីបពេញកម្លោះ ហិហិ » សូប៊ីនញញឹមអៀនបៀនកាច់ឬករាងចង់រលាយខ្លួនដាក់ហូប៊ីបណ្តាលអោយហូប៊ីឃេីញហេីយក៏ចង់ខ្លាចដែរ ដូចប្រគេវទាញ

« ចឹងលោកអាយុប្អូនខ្ញុំដល់ទៅពីរឆ្នាំ ហៅខ្ញុំថាបងក៏បាន»

« បាទ បងប្រពន្ធ!! » សូប៊ីន

« ស្អីនិយាយស្អី? »

« អូគ្មានអីទេ! »

« ប៊ីហា៎ ល្ងាចនេះផ្ទះបងមានកម្មវិធីហា៎ បងអិញ្ចេីញប៊ីទៅលេងផ្ទះបង ប៊ីទៅអត់? » សូប៊ីន

« ថីហ្នឹងលោកកេីតឆ្កួតមែនទេ? » ហូប៊ីគេហួសចិត្តណាស់ ហៅគេប៊ីៗឡេីងរលួយ នៅមកនាំគេទៅជប់លាងនៅឯផ្ទះទាំងដែលមិញនេះម៉ាក់គេឈ្លោះគ្នាជាមួយប៉ាតូចរបស់នាយនេះឡេីងផ្អេីលសោះ នៅមានចិត្តមកគិតចឹងបានទៀត។ ពិសេសនោះស្គាល់គ្នាអត់ទាន់បានមួយម៉ោងទេ

« ហិហិ ចាត់ទុកសុំទោសអូនរឿងម៉ាក់ៗយេីងទាំងពីរ ហេីយក៏សុំទោសរឿងស្នាមថេីបអម្បាញ់មិញដែរ! » សូប៊ីននិយាយដល់ស្នាមថេីបស្រាប់តែគេពីរអ្នកនេះអៀនខ្វាច់រាងខ្លួន ហូប៊ីក៏មិនដឹងជាកេីតថី ថ្ពាល់ក្រហមងាំងអស់រលីងតែនិយាយមិនចប់ស្រាប់តែ....

« គិតថាខ្ញុំគ្មានលុយអោយថ្លៃក្រចកហ្នឹងមេន យ៉ាងមិចហាងនេះបិតផ្លាកថាហាមអ្នកក្រចូលមកមិនបានមែន?? » សម្លេងឈ្លោះទាស់ទែងបន្លឺសូរលឺៗ ធ្វេីអោយហូប៊ីប្រញាប់រត់ចូកទៅមេីលភ្លាម ទេីបឃេីញថាម្តាយខ្លួនកំពុងតែឈរឈ្លោះគ្នាចង់វៃគ្នាជាមួយប៉ាតូចសូប៊ីន

« អេី! អ្នកក្រដូចឯងមិនសមនឹងកន្លែងថ្លៃថ្នូចឹងទេ មេីលតែការតែងខ្លួនទៅដូចអ្នកសុំទាន យ៉ាងមិចឯងមកតាមឈ្លោះជាមួយយេីងដល់ហ្នឹងស្មានថាយេីងមិនដឹងមែនទេ? »

« ហឺយ នាងជំទាវគេចពន្ធ គិតថាជាស្រីចាស់យេីងមិនហ៊ានវៃឬ?? » ជីនចង់ចូលទៅចាត់ការតែសូប៊ីនចេញមកចាប់ម៉ាក់ខ្លួនជាប់

« ម៉ែបានហេីយកុំធ្វេីអីគេម៉ែ បានហេីយ! »

« លែងម៉ែទៅ នាងជំទាវនេះណា ថាគ្រួសារយេីងក្រៗមិនសមចូលហាងទំនេីបចឹងទេ ចរិកមេីលងាយតែគេ នែស្មានថាខ្ញុំអត់លុយឬ ហឹស ហាងនេះខ្ញុំទិញដាច់! លុយបុិននេះគ្រប់គ្រាន់ទេ? » ជីនបានដក់កាតខ្មៅមួយសន្លឹកចេញពីចង្កេះខោ រួចហុចទៅអោយម្ចាស់ហាងដែលទឹកប្រាប់ក្នុងការខ្មៅនេះមានទឹកលុយគ្មានដែនកំណត់នោះទេ។ ម្នាក់ៗផាំងស្មារតីអស់រលីងសូម្បីតែអ្នកស្រីជំទាវ បេីកភ្នែកធំៗ លំដាប់គាត់កាតខ្មៅអាចរកបានតែមួយទេ តែជីនវិញមានដល់ទៅបីបួនក្នុងខោfashionរបស់គេហ្នឹង

តេីគេបានវាមកពីណា?

« ម៉ែទុកវិញទៅ ទុកវិញម៉ែ » ប៊ីនបានយកកាតទៅទុកវិញហេីយក៏ចង់អូសដៃជីនចេញ

« ហឹស ម៉ែមិនអោយកូនឯងយកកូននាងជំទាវគេចពន្ធហ្នឹងទេ ម៉ែមិនចង់ជាប់ឈាមជាមួយ!! ចរិកយ៉ាប់ សម្តីមិនកេីត មេីលងាយ ឆឹស! » ជីនក៏ដេីរចេញទៅវិញទាំងមិនស្តាយស្រណោះ ការពិតគេមកដោយសន្តិភាពហេីយក៏ព្យាមនិយាយចូលលោកជំទាវស្រួលបួលនោះទេ តែលេងអីដាក់គូតភ្លាមទំទាវនេះដៀលក្បាលភ្លេតអ្នកណាទ្រាំបាន។

« នែ៎! ឯងអោយកូនយេីងទាក់ទងស្អីឯង អាខ្ទេីយឯងឆាប់មកនេះ! » លោកជំទាវ

« ម៉ាក់បានហេីយម៉ាក់ » ហូប៊ីឃាត់ម្តាយខ្លួន

« ម៉ាក់ក្មេកហា៎ កូនប្រសារម្នាក់នេះសុំទោសជំនួសម៉ាក់របស់កូនផងណា៎ សង្ឃឹមថាម៉ាក់ក្មេកមិនប្រកាន់ខឹងស្អប់កូនទេ ប៊ីហា៎ កុំភ្លេចល្ងាចនេះមកផ្ទះបងណា៎ ផ្ទះបងគឺម្តុំបុរីនោះទេ អូនជិះចូលទៅឃេីញផ្ទះណាមានពិធីជប់លាងរញ៉េរញ៉ៃអីដឹងតែជាផ្ទះបងហេីយ អូនទទួលពាក្យបងហេីយណា សង្ឃឹមមិនក្បត់សន្យាទេ បងចាំអូនប៊ី bye bye ជម្រាបលាមា៉ក់ក្មេក » សូប៊ីនលាលោកជំទាវនឹងហូប៊ីចប់ រត់ផាស់ក្រញុាំចេញទៅយ៉ាងលឿនព្រោះមេីលទឹកមុខលោកជំទាវក្រហមជាងភ្លេីងស្តុបគេមិនអោយបេីកបន្តទៅមុខទៅទៀត

« អាយ៎អាក្មេងចង្រៃ អាណាម៉ែក្មេកឯងហាស់!! ហឹស យេីង..យេីងចង់គាំងបេះដូង ប៊ីជួម៉ែ..ហ្ហឹកជួយម៉ែកូន..»

« ម៉ាក់ ម៉ាក់កេីតអីម៉ាក់! ប្រេងខ្យល់ ប្រេងខ្យល់យកអោយម៉ាក់ខ្ញុំបន្តិច! ម៉ាក់ដងខ្លួនឡេីងម៉ាក់! »

ហាសហា ប្រាប់ហេីយថាកំលេងជាមួយគ្រួសារនេះ ប្រយ័ត្នសន្លប់ត្រឹមទឹកទី១ចឹងហេក៎។

កាត់មកខាងលោកប៉ាណាមជូនវិញ គាត់បាននាំកូនប្រសារមកញុាំអាច់ក្រៀម អូទេ មកញុាំ ice creamនៅឯជាន់ខាងលេីយ៉ាងរំភេីយដោយមិនបានជួយដោះស្រាយបញ្ហាប្រពន្ធបន្តិចសោះ បីអ្នកឪក្មេកអង្គុយញុាំការ៉េមម្នាក់មួយចាន ហេីយពួកគេនៅតែជះរិទ្ធអំណាចយ៉ាងសម្បេីមដាក់អ្នកដ៏ទៃ ព្រោះតែអង្គុយសុទ្ធតែលេីកជេីងអោបដៃដូចសុីបាយនៅផ្ទះធ្វេីមិនដឹងពាក់វែនតាខ្មៅ រួចក៏ដួសញុាំចុចថតសេលហ្វីយ៉ាងរីករាយ

« ឪហា កូនសួរឪឯងមេីល កាលស្នេហាគ្រាដំបូងឪនឹងម៉ែ ឪញ៉ែគាត់យ៉ាងណាកូនចង់ដឹងដល់ហេីយ » ជីមីនជាអ្នកសួរ

« ហឹម ម៉ែកូនឯងពិបាកញ៉ែណាស់មានដឹងអត់ កាលនៅក្រមុំណា៎ មុខឪ ខ្នងឪ ពិសេសថ្ពាល់ឪសុទ្ធតែស្នាមឆ្មាខ្វាច»

« ហឹមមិចចឹងឪ? »

« ម៉ែកូនឯងខ្វាចម៉ាងៃៗចង់អាយះអាយែង តាមញ៉ែដំបូងដូចខ្លា ឪនឹងម៉ែកូនឯងជួបគ្នានៅឯសាលា ហេីយកាលដំបូងៗម៉ែកូនឯងដូចប្រុសពេញលក្ខណ:ទេ សាច់ដុំចង់ធំជាងឪទៀត តែមានណាឪតាមញ៉ែយូរៗ ប្រែពីកាចមកឆ្នាស់ ប្រែជាសាច់ដុំទៅជារាងស្លីមដល់ឥឡូវ ហេីយឪក៏សុំម៉ែកូនឯងរៀបការរហូតបង្កេីតពួកប្តីកូនឯងមកហ្នឹងណា ហេីយឧបស្គកក៏មានច្រេីនដែរ តែចាំលេីកក្រោយចាំប្រាប់ នាំគ្នាញាំអាច់ក្រៀមសិនទៅ »

« ហូយឪ គេហៅ អាយស្គ្រីម មិនមេនអាច់ក្រៀមទេ! »

« អូម៉ាយកត អីងកាលីស ឪមិនសូវចេះទេ »

« ហាសហា កូនមានអារម្មណ៍ថាសំណាស សំណាងខ្លាំង ពេលបានរស់ក្នុងគ្រួសារនេះ » ជីមីននឹងថេយ៉ុងក៏ចាប់ផ្តេីមសេីចញញឹមយ៉ាងរីករាយព្រោះគ្រួសារនេះផ្តល់នូវជីវិតដែលគេមិនធ្លាប់ជួបអោយមកគេច្រេីនណាស់ពិសេសឪក្មេកនឹងម៉ែក្មេក

« សំណាងអីទេកូន មួយថ្ងៃចង់ពុល ហាសហា ញុាំការ៉េមទៅ »

« ឪហា៎ នោះស្រីស្អាតហក៎! »

« ឯណា? វ៉ាវ...សុិកសុី ជុជុ...» ណាមជូនជញ្ចក់មាត់សម្លឹងមេីលតាមដៃកូនប្រសារដែលចង្អុលទៅរកស្រីស្អាតស្លៀកឈុតបៃតងខ្ចីដេីរកាត់មុខ គេងាកមេីលសឹងបាក់ក តែងាកមកវិញស្រាប់តែប្រទះជាមួយភ្នែកសត្វខ្លាមួយក្បាលទៅវិញ។ ឯកូនប្រសារក៏សេីចខិល

« នោះឪ ត្រៀមទទួលក្រញាំឆ្មាទៅ! »

« អ...អ..អូនសម្លាញ់! ហុីហុី ដោះស្រាយអៅយកូនពៅរួចហេីយមែនទេអូន? »

« អេី អញដោះស្រាយជាមួយអាកូនពៅរួចហេីយនៅឡេីយតែអាកញ្ចាស់ឯងទេ អាតាបុីណាមជូន ឆាប់មកនេះ មេីលស្រីមែនទេ មេីលស្រីមែនទេ » ណាមជូនចូលទៅចាប់ញឹងស្លឹកត្រចៀកលោកប្តីគាត់មួយទំហឹង សឹងផុតដី កូនៗនឹងកូនប្រសារគ្មានអ្នកណាជួយទេមានតែអង្គុយសេីចនឹងស្រែកថា...

« ម៉ែដាក់ទៅម៉ែ ដាក់ទៅដាក់ទៅ យោគៗ » វល់បែកហាង!

« ចង់មេីលគេស្លៀកខ្លីចឹងណាស់ហី ចាំយេីងស្លៀកអោយមេីល ប្តីណាយេីងស្លាញ់ណាស់ តែបេីយេីងស្អប់ ប្រយ័ត្នយេីងកាត់អាក្រោមចោលបោះអោយឆ្កែសុី! »

« ហិហិ លែងហ៊ានហេីយអូនសម្លាញ់អាណិតប្តីផងណាអូន ប្...ប្តីឈឺ ហឹ្ហកៗ ប្តីឈឺណាស់! » លឺអិញ្ចឹងជីនក៏ព្រមព្រលែង ហេីយក៏អង្គុចុះមកថេីបត្រចៀកលួងលោមប្តីគាត់វិញធ្វេីមិនដឹង

« អូអូ ឈឺមេនទេប្តី ប្រពន្ធសុំទិសឈប់វៃហេីយ មេីលជាំទេហ្នឹង សឺតៗបាត់ឈឺហេីយ » ជីនថេីបលួង

« អាដែល! វៃបានម៉ាភ្លេចលួងអាដែលម៉ែអឺយម៉ែ! »

« កុំចេះរឿងគ្រួសារអញ! » ជីន

« ហឹស សូរជ្រេញ! »

« ចុះប៊ីនមិចហេីយ? » ស៊ូហ្គាបានសួរទៅប្អូន រួចគេក៏មកលេីកប្រពន្ធអោយអង្គុយលេីភ្លៅ

« បានសម្រេចហេីយបង ហិហិ ម៉ាក់ហា៎ល្ងាចនេះកម្មវិធីយេីងរៀបចំអោយសម្បូរហូហា៊មកម៉ាក់ អូនប៊ីនរបស់កូនគេមកចូលរួមដែរ » សូប៊ីន

ផាំង !!!

ជីនស្រាប់តែប្រលេងចេញពីណាមជូន រួចគោះតុការ៉េមលាន់ផាំងផ្អេីលអស់ភ្ញៀវមួយហាង

« នែកូនប៊ីន! ម៉ាក់ប្រាប់ហេីយថាម៉ាក់មិនអោយកូនយកគេទេ! » ជីនស្រែកមួយវ៉ាស់ធំ បណ្តាលអោយសមាជិកគ្រួសារស្ងាត់មាត់ជ្រៀបគ្មានអ្នកណាហ៊ានតបតរឡេីយ

« តែម៉ាក់...»

« គ្មានតែស្កស្អីជាមួយម៉ាក់ទេ? កូនឃេីញថាម៉ែគេនោះចរិកយ៉ាងមិច ដៀលគ្រួសារយេីងយ៉ាងមិច! ហាមដាច់ខាតបេីកូនយកគេ មិនបាច់ហៅម៉ាក់ថាជាម៉ាក់កូនទៀតទេ ម៉ាក់ស្អប់! » គ្រប់យ៉ាងប្រែជាស្ងប់ស្ងាត់។ កូនប្រសារក៏មិនហ៊ានលូកមាត់ ប្តីក៏មិនហ៊ានឃាត់ ឯកូនប្រុសក៏មិនហ៊ានជួយ។ សូប៊ីនយំហូទាំងគ្មានសម្លេង ហេីយក៏ដេីរចេញពីកន្លែងអង្គុយទៅឡានមុនបាត់

« ម៉ាក់ ម៉ាក់មិនគួរសម្តីខ្លាំងដាក់អាពៅទេ គេនៅក្មេងណាស់» ជុងហ្គ្កក៏ជួយនិយាយ

« មេនហេីយម៉ាក់ » ថេយ៉ុង

« ក្មេង? គេ18ហេីយណា បានប្រពន្ធស្អែកខានស្អែកហេីយ! មិនមេនក្មេងទេ ពួកឯងក៏ឃេីញថាគ្រួសារគេយ៉ាងមិច » ជីន

« តោះៗបានហេីយចាំនិយាយគ្នានៅផ្ទះវិញណាអូន » ណាមជូនបានសម្រួលស្ថានការណ៍ហេីយក៏នាំកូនទាំងអស់ជិះឡានត្រឡប់ទៅផ្ទះវិញ។

Continue Reading

You'll Also Like

249K 7.4K 59
I could say this is one cliché story. A college girl died and transmigrated into an otome game she once played. Unfortunately she becomes the villain...
192K 4.7K 110
As the Maid of Evil, Y/n sacrifices her life for her twin brother. As the Mist Hashira, Y/n sacrifices her life for humanity. But not anymore will Y...
300K 40.2K 20
လက်တွေ့ဘဝနှင့် နီးစပ်ချင်ယောင်ဆောင်ခြင်း
168K 430 102
Erotic shots