គ្រួសារមហាវ៉ល់

Autorstwa go207845

19.3K 2.4K 189

គ្រួសារកំពូលរញ៉េរញ៉ៃគ្មានពីរលេីលោក ម៉ែឪក៏វ៉ល់ កូនក៏វល់ វល់បូកវល់ គ្រួសារនេះត្រូវបានគេដាក់រហ័សនាមថាគ្រួសារមហាវ... Więcej

2.ប្លោកបងមានវៀចឯណា!
3.ជំទាវគេចពន្ធ
4. អូនប៊ីប៊ី!
5.មិនព្រមសួរថាថ្ងៃហ្នឹងប្តីខ្ញុំនឹងខ្ញុំ***គ្នាម៉ានដង
6. គុបទឹក ប៉ាតម្សៅអត់មីង!
7. យីអាស្អីគេនេះ!
8. ឈប់ហៅខ្ញុំថាអូន ហៅខ្លួនឯងថាបង!
9. បែកយូរអត់ទាន់ស្លាប់ទេអី?
10. យេីងមិនងាយងាប់ទេដរាបណាពួកឯងមិនទាន់ធរណីស្រូបទៅបាត់នោះ
11.សុំខ្ចីកូនលោកជំទាវសិនណា៎
12. អាប្រែតសុីនំ!
13. មិនទាន់រំលោភផង ស្រែកបាត់!
14.ហិតក៏បានព្រោះអាចម៍បងប៊ីក្រអូប
15.អ្នកណាមានវាសនាល្អអាចថែរក្សាអូវែរបស់បងទៅ
16.វាយក្បាលអូនម៉ាដុំដែកអោយសន្លប់មកបង
17.បងចង់រំលោភខ្ញុំទេ?
18.ដោះអាវខ្មៅនឹងគុបអូនមក!
19.ពូជអ្នកចម្បាំង
20.មិក!
21.ចាកចេញ
22.ហូប៊ីបានប្តីហេីយ
23.Tears
24.ខ្ញុំឈ្លោះបានតែជាមួយមនុស្សទេ
25.ការពិតទៅលាក់ខ្លួនពួកយកកូនសោះ!!
26.អាណាងាប់?
27.ប្រយ័ត្នវាដេញចាក់គេផ្អេីលយន្តហោះ
28.ពួកយេីងTopដូចគ្នាទេ
29.គូទឯងមានប្រជុ្រយពីរសងខាង
30.អាតាប៉ែបារាំង
31.ញិញជាងខ្ទួយទៀត
32. បេសកកម្ម នំប័ុងបាក់យ៉ុង
33.💥💥
34.យេីងស្រឡាញ់ឯង
35. ពឹងកូនអ្នក ពាក់កូនខ្ញុំ!
36.យេីងជាប្តីរបស់ឯង
The End 💜តោះ!! ចាស់ជាមួយគ្នា

1.គុបមាន់បែកពពុះមាត់ស្កុល

2.7K 159 10
Autorstwa go207845


កាកកីងកងកឺត~~ 🐓🐓
     សម្លេងមាន់រងាវក្បែរផ្ទះបន្លឺសូរកាកកីងកងកឺតយ៉ាងពិរោះ ដូចជាចម្រៀងមួយបទ ដេីម្បីដាស់ដំណេកសត្វលោកនេះអោយក្រោកឡេីងភ្លាម តែ...

ផាំង ផូស!!

     មាន់រវាងមិនទាន់បានប៉ុន្មានម៉ាតបែរជាមានស្បែកជេីងមួយហោះចេញពីមាត់បង្អួចខាងលេីតម្រង់ទៅរកមេមាន់ដែលកំពុងស្រែក ក្រវាត់ដាក់ផាំងស្ងាត់មាត់ឈឹង។

«ចង្រៃយ៎ រងាវរកប្រុសវាអីទាំងកណ្តាលព្រលឹម ដេកពួនមិនបាន!! » សម្លេងស្រួយស្រេះចេញពីមាត់បង្អួចខាងលេីសម្លក់ទៅមាន់ដែលដេកដកចង្កាលានអណ្តាតអេកអេក ទាំងដៃច្រត់ចង្កេះខឹងចង់ហុយផ្សែង។ តែអេ...មិនមេនមនុស្សស្រីទេ គឺបុរសទេតេី!

នាពេលនោះផងដែរម្ចាស់មាន់ស្រាប់តែរត់វឹងមកលេីបីមាន់ទាំងទឹកភ្នែករហាម

« ហឹកៗ មាន់ខ្ញុំ មាន់ខ្ញុំ! អាឯងទៀតហេីយ អាគ្រួសារចង្រៃ គប់មានអញទៀតហេីយ ហឹស! លេីកនេះអញនឹងរករឿងប្តឹងដល់តុលាការមិនខាន » ស្ត្រីចំណាស់អាយុខ្ទង់ជាង៤០ទៅ៥០ឆ្នាំ ដែលត្រូវជាម្ចាស់មាន់ ក៏ស្រដីជេរទៅកាន់រាងតូចកំពុងឈរមាត់បង្អួចនោះ។ មិនអោយចាញ់ រាងតូចសម្លក់ពីលេីទៅ ហេីយចុះមកមុខទ្វារងចាំម្ចាស់មាន់មកដល់តែម្តង

« បេីកទ្វា បេីកទ្វាវេីយ មិននិយាយអោយដឹងរឿងតែម្តងទៅ បេីកទ្វាអាជីន បេីកទ្វាមីk'jin!!! »

ក្រាក~

« នែមីង! មីៗដាច់សាច់ម្លេះ? ខ្ញុំប្រុស មិនមេនស្រីទេវេីយ! »

« អេីមីប្រុស! មីប្រុសឯងហ្នឹងវាក៏ប្រពន្ធគេទេ ហៅមីមានស្អីខុស? » គាត់តបទាំងខឹង

« ហេីយចង់យ៉ាងមិចជាមួយខ្ញុំ អ្នកមីងជិតខាងហា៎! »

« មេីលទង្វេីឯងទៅ គប់មេមាន់យេីងឡេីងបែកពពុះមាត់ស្កុល យេីងនឹងប្តឹង! » គាត់ខឹងណាស់ ការពិតមួយបានបង្ហាញថា គ្រួសារជីននឹងគាត់ជាអ្នកជិតខាងនេះ មិនត្រូវគ្នារាល់ថ្ងៃហេីយ។

« ប្តឹងទៅ! គិតថាខ្ញុំខ្វល់! អ្នកណាប្រេីអោយវាស្រែកស្អីទាំងព្រលឹម រំខានកូនខ្ញុំ ប្តីខ្ញុំ កូនប្រសារខ្ញុំដេកពួណា៎ មានដឹងខ្យល់ទេហ្នឹង? អូ៎មេនហេីយ មេមាន់អ្នកស្រីឯងនេះដឹងតែល្ហេីយមួយមុខគត់! ទាំងមាន់ទាំងម្ចាស់! » ជីនជ្រែងចង្កេះរបៀបជាមនុស្សកាចឆ្នាស់ ប្រេីភ្នែកសម្លក់អ្នកស្រីនេះចង់លានមកក្រៅ ម្នាក់ៗមេីលទៅកាចរាងខ្លួនមិនចុះញោមបន្តិចសោះ

« ហឺយ នាងឯងនេះ! នាងឯងគិតថា យេីងអាចទៅឃាត់មាន់មិនអោយស្រែកព្រឹកឡេីងហ្នឹងមេនទេ? »

« ហេីយអ្នកស្រីឯងជាម្ចាស់វាហី មិនយកស្កុតបិតមាត់វាទៅ បេិពិបាក មិនបាច់ចិញ្ចឹមទេនាំតែអំពុលទុក្ខ! »

« អាអ្នកជិតខាងគ្មានការសណ្តោសប្រណី! យល់តែចិត្តខ្លួនឯង!! » គាត់បានស្រែកដាក់មុខជីនផាំងៗ ជីនក៏ចង់ហក់ទៅស្រែកដែរតែរំពេចនោះ កូនរបស់គេក៏ចេញមក ដោយម្នាក់ៗដូចទ្រង់វេតនាណាស់សក់ក្បាលស្រដៀងសំបុកមាន់ អ្នកខ្លះស្ងាប អ្នកខ្លះញីភ្នែក ហេីយមានអ្នកខ្លះនោះរមៀលមកមេីលហេតុការណ៍នេះទៀតផង

« ជីនៗ មានរឿងអីប្រពន្ធសម្លាញ់? ហម~ ងងុយដេកណាស់ ដេកអត់ទាន់ឆ្អែតផង » សម្លេងគ្រលួចនិយាយផ្អែមជាមួយប្រពន្ធ គាត់កាន់ខ្នេីយមកជាមួយហេីយមកអោបចង្កេះរាងតូចជីន ដោយឆ្លៀតដាក់ក្បាលដេកបន្ថែម

« ម៉ែហា៎ មានរឿងអីហ្នឹងម៉ែ? រឿងមាន់ទៀតហេីយមែន? »

« ងាប់ៗ មេីលទៅ គ្រួសារឯងនេះរុងរឿងណាស់ដេកស្មាននេះទេីបនឹងងេីប ចឹងតេីបានជារកសុីវាមិនឡេីងទៅណា »អ៊ំស្រីជាអ្នកស្រដីក្រោយបានឃេីញហេតុការណ៍នេះលេីសពី១០០ដង

« ហេីយថី? រឿងខ្ញុំ គ្រួសារខ្ញុំ អីក៏ទ្រង់ចេះដឹងសម្បេីមម្លេះ? » ជីន

« អូ! អ៊ំអ្នកជិតខាងទេអី? ជម្រាបសួរអ៊ំ អ៊ំមកដោយសារតែប្រពន្ធខ្ញុំគប់មាន់អ៊ំបែកក្បាលមេនទេអ៊ំ? » បុរសនេះទំនងជាមានឈ្មោះជាប្តីរបស់ជីន នាយក៏និយាយទៅកាន់អ៊ំស្រី

« អេី ប្រពន្ធអាឯងគប់មាន់ខ្ញុំ ឆាប់ទទួលខុសត្រូវភ្លាម! »

« អ៊ំហា៎ មាន់អ៊ំងាប់ដោយសារប្រពន្ធខ្ញុំអស់ប៉ុន្មានក្បាលហេីយ? »

« ១៤៩ ក្បាល ទាំងលេីកនេះគឺស្មេីនឹង ១៥០ក្បាលហេីយ »

« ចឹងពេលប្តឹងហេីយ បានផលអីមកវិញអ៊ំ? »

« គ្មានបានផលអីទេ ប៉ូលីសដេញខ្ញុំមកផ្ទះវិញរហូត ហ្នឹង »

« បាទៗ ចឹងនោះរបងណាអ៊ំ ទៅផ្ទះអ៊ំវិញចុះ ហេីយបិតទ្វារបងអោយផងណា ខ្ញុំខ្ចិលណាស់! »

« ហឹស! អាគ្រួសារឡប់អស់នេះវេីយ!! » មុននឹងទៅគាត់ឆ្លៀតជេរដាក់មុខជីនបានបន្តិច ហេីយកាន់កមាន់ដេីរចេញទៅបាត់ទាំងទន្ទ្រាំជេីងមុាំងៗ

« អ៊ំឯងក៏មិនជាជាងគ្រួសារខ្ញុំប៉ុន្មានដែរ មេនទេប្តី? » ជីន

« ឆ្កួតអាទាំងអស់ហ្នឹង! »

« ហុឹមម អាកញ្ចាស់ជូន! ហែងកាន់ជេីងប្រពន្ធតិចមិនបានទេហី អាប្តីហេងស៊ូយ! »

« ហូយបានហេីយម៉ែ ឪ ឈប់ឈ្លោះគ្នា! ពួកខ្ញុំធុញណាស់ ឈ្លោះជាមួយតែមាន់អោយរាល់តែព្រឹក អត់ចេះហត់សោះ! »

« មកពីម៉ែកូនឯងហ្នឹង! »

« ហុឺយទាំងឪទាំងកូម អញថាកុំអោយហៅអញថាម៉ែ! ហៅអញថាប៉ាតូចពួកឯងអត់ចេះស្តាប់ទេមែន! អញរត់ចោលក្បាលអស់ឥឡូវហេីយ! »

« ហូយម៉ែហ៎ កូនសុំទោសៗ តោះៗម៉ែធ្វេីម្ហូបអោយកូនញុាំណា៎ម៉ែណា៎ » កូនៗក៏នាំគ្នាមកលួងជីនព្រោះថា គាត់តែនិយាយហេីយប្រាកដជាធ្វេីមិនខាន

« ក្បាលឡេីងកញ្ចាស់អស់ហេីយ ប្រពន្ធក៏មានម្នាក់មួយ តែម្នាក់ៗប្រេីតែម៉ាក់អោយធ្វេីម្ហូបអោយសុីរហូត »

« តែកូនពៅអត់ទាន់មានផងម៉ាក់! »

« បានៗ ទៅអង្គុយតុបាយទៅ ប៉ាវា ទៅងូតទឹក អានមកណែនាំគ្រួសារយេីងអោយអ្នកអានទាំងអស់គ្នាស្គាល់! វ៉ល់ៗគេមិនដឹងថាអាណាម៉ែអាណាកូន តិចគេច្រឡំថាឯងកូនពៅផងក៏មិនដឹង » ជីនស្រដីរួចដេីរចេញបាត់

« ងាប់មេីលមុខកូនពៅ!! »

       បន្ទាប់ពីឈ្លោះទាស់ទែងសម្តីគ្នាអស់ជាងមួយព្រឹក សមាជិកនៃគ្រួសារក៏បានរៀបចំខ្លួនដេីម្បីទទួលទានអាហារនាពេលព្រឹកជាមួយគ្នា។ មានទាំងប៉ាតូចប៉ាធំ នឹងកូនៗ

       បុរសដែលអង្គុយនៅឯក្បាលតុ គឺមានឈ្មោះជាប៉ាធំក្នុងគ្រួសារនេះ បុរសសក់ខ្មៅក្រិបមិនលាបពណ៍ ថ្ពាល់ខួចអាយុ18ឆ្នាំ អូទេ! មិនមេនទេតែសម្រស់នេះ18សុំខ្មាស់ គាត់គឺមានអាយុ38ឆ្នាំហេីយ ហេីយឈ្មោះរបស់គាត់គឺ (Namjoon) ណាមជូន។  ចំណែកឯភរិយាលោកកំពុងតែអង្គុយខាងឆ្វេងដៃរបស់លោក គាត់គឺជាគូរស្នេហ៍ភេទដូចគ្នាដែលរៀបការមកអស់ជាយូរឆ្នាំ ហេីយប្រពន្ធគាត់មានឈ្លោះ (seokjin) ស៊ុកជីន ឬជីន អាយុ38ឆ្នាំ មានស្បែកស សម្រស់ចាំ សាច់ខ្ចីដូចពងមាន់ គាត់ក៏ពូកែលេងខ្លួនណាស់ដែរ សក់ក្បាលមានពណ៍pink pink!។

     ចុះបេីពួកគាត់ជាភេទដូចគ្នាបែបនេះ កូនគាត់បានមកពីណាទៅ?
      
     « អាបង ហាងនំម៉េចហេីយកូន » ជីនបានហៅកូនប្រុសច្បង នាយកម្លោះសាច់សមិនខុសពីម៉ែ តែភ្នែករាងលឹប សក់ពណ៍ខៀវស្តេីងបែកសមុទ្រថ្លា កំពុងអង្គុយសាសងយ៉ាងផ្អែមជាមួយប្រពន្ធ នាយមានឈ្មោះថា (suga) សូហ្គា តែឈ្មោះក្នុងសំបុត្រកំណេីតគឺហ្យុងហ្គី ដែលឥឡូវកំពុងស្ថិតក្នុងវ័យ២០ឆ្នាំ

« មានយ៉ាងម៉េចម៉ែ លក់អត់ដាច់សុីខ្លួនឯង មេនទេអូនសម្លាញ់ចិត្តបង! » សូហ្គាតបទៅជីនដែលត្រូវជាម៉ាក់ខ្លួន ហេីយក៏បែរមកថេីបថ្ពាល់ប្រពន្ធបន្តិច។

« មេនហេីយបងសម្លាញ់ ហិហិ »

« អេី អាលាយឆាប់ៗទេមីនាង! »

     ប្រពន្ធរបស់សូហ្គា រិទ្ធតែមិនមេនជាមនុស្រី គេក៏ជាមនុស្សប្រុសដែរ តែថាសម្រស់វិញគឺមិនបាច់ពណ៍នានោះទេ បេីមិនស្អាតស្មានថាគ្រួសារនេះព្រមយកជាកូនប្រសារមេនទេ?
គេមានឈ្មោះថា ជីមីន! អាយុ20រៀបការក្នុងវ័យ១៨មករស់ក្នុងគ្រួសារនេះគឺបានពីរឆ្នាំទៅហេីយ

« ចុះអាទីពីរ មិចហេីយអាកូនឪ!  » ប៉ាជូន ជាអ្នកសួរទៅកាន់កូនប្រុសទីរពីររបស់គាត់ដែលគេមានឈ្មោះថា(jungkook) ជុងហ្គ្កក  អាយុ19ឆ្នាំ កម្លោះនេះឃេីញអាយុតិចតែមានប្រពន្ធហេីយ ប្រពន្ធគេក៏ជាមនុស្សប្រុសដែរ។ កម្លោះជុងជាកូនមានសាច់ដុំធំឌាំង ហេីយក៏ជាអ្នកកាងអោយគ្រួសារតូចដ៏cuteមួយនេះ កម្លោះនេះលេងសក់រាងហោះបន្តិចពណ៍បៃតងឆ្លុះ ឯប្រពន្ធសំណព្វរបស់គេអាយុបងគេមួយឆ្នាំ មានឈ្មោះថា ថេយ៉ុង  រស់នៅជាមួយគ្រួសារខាងប្តីបានជិតពីរឆ្នាំដូចគ្នា។

     ណាមជូននឹងសុកជីនមានកូនបង្កេីតបីអ្នក សរុប កូនទីមួយឈ្មោះសូហ្គា កូនទីពីរឈ្មោះជុងហ្គុកឯកូនពៅឈ្មោះថា...សូប៊ីនឬប៊ីន ហៅអាប៊ីន! កំពុងពេញកម្លោះនៅមិនទាន់មានប្រពន្ធទេ សូប៊ីនជាកូនពៅក្នុងគ្រួសារ ចង់បានអីគឺបានហ្នឹង បងប្អូនបងថ្លៃ ម៉ែឪ ស្រឡាញ់ខ្លាំងណាស់ អាកូនពៅនេះក៏ខូចណាស់ដែរ សក់ក្បាលមិនបាច់និយាយ គឺ7ពណ៍mixបញ្ចូលគ្នា ថ្ពាល់ឯណោះក៏ខួចកាត់ទៅរកឪមិនខុសគ្នាប៉ុន្មានទេ។ ពួកគាត់បានបង្កេីយកូនទាំងបីនេះដោយ...យកហ្សេនគាត់ទាំងពីររួមបញ្ចូលគ្នា តាមបញ្ចេកទេសទំនេីប ហេីយក៏ចិញ្ចឹមបីបាច់រក្សាបានមកដល់ឥឡូវ។

     កូនប្រសាររបស់ជីននឹងណាមជូនសរុបមានពីរអ្នកសុទ្ធតែជាមនុស្សប្រុសមកពីខាងគ្រួសារផ្សេងៗ ដែលកូនគាត់តាមញ៉ែតាមចាប់បង្ខំរហូតបានមកស្រឡាញ់គ្នាបាត់មុខមិនបាន ប្រពន្ធកូនបងឈ្មោះ ជីមីន ប្រពន្ធកូនទីពីរឈ្មោះថេយ៉ុង។

     សព្វថ្ងៃ ពួកគេទាំងគ្រួសារ អត់បានរកស៊ីអ្វីទេ គឺដេកសុី ងេីបសុី ហេីយក៏ឈ្លោះជាមួយអ្នកជិតខាងរាល់ថ្ងៃ។ អ្នកណាដែលថាមិនស្គាល់គ្រួសារដ៏កំពូលមួយនេះ មិនមេនជាអ្នកមានស្នាដៃអីទេ តែទៅដល់ទីណាគឺវ៉ល់ទីណឹង រស់នៅមិនខ្ចីខ្វល់ពីក្បាលអ្នកណា អ្នកណាចង់ទេីសពួកគេទាត់ចេញ អ្នកណាមកឈ្លោះសូមចាញ់អោយហេីយក្រែងអត់មានដីកប់។

តោះចង់ដឹងថាគ្រួសារនេះកូវ៉ល់កម្រិតណា យេីងទៅតាមដានបន្តទៀត!

« នែ! សុីបាយហេីយនាំគ្នាលាងបានវេីយ ហេីយចង់ទៅផ្សារអត់? » ជីន

« ទៅៗ ខ្ញុំទៅ ម៉ែ ខ្ញុំទៅ ខ្ញុំទៅ! » កូនប្រុសកូនប្រសារលេីកដៃលេីកជេីងខ្វៃៗអោយតែបានចេញក្រៅ

« ចឹងនាំគ្នាលាងចានសិន បានម៉ាក់នាំពួកកូនទៅ យេីងទៅរេីសកាបូបប្រេនៗ ហេីយក៏ទិញនំចំណី អោយផ្អេីលផ្សារ ណ៎កូនណ៎! យប់ហ្នឹង ម៉ាក់ចង់ជប់លាង! »

« ក្នុងអោកាសអីដែរម៉ែ? » សូហ្គាអង្គុយជិតម៉ែក៏សួរ

« ស៊ូច! ខ្ចិលប្រាប់ ឥឡូវប៉ាវសិន អាណាចាញ់លាងចាន! » ជីន

« តោះៗ » ពួកគេទាំងអស់គ្នាប្រជុំក្បាលគ្នា រួចនាំគ្នាចាប់ផ្តេីមប៉ាវដេីម្បីរកអ្នកចាញ់

« ក្តាប់ »

« លាត »

« កន្ត្រៃ »

« ក្តាប់! ហាសហា ឪចាញ់!! ឪលាងចាន!! » សមាជិកគ្រួសារបានប៉ាវ ហេីយអ្នកចាញ់គឺជាលោកណាមជូន គាត់ធ្វេីមិខស្អុយដកដង្ហេីមធំ ឯកូនៗទះដៃអបអរសេីចសប្បាយណាស់។ ជីនវិញឃេីញប្តីធ្វេីមុខដូចក្តៀនគេក៏សម្រេចចូលទៅជួយតែម្តង

« ហូយប្តីអូន ម៉ោះប្តីម៉ោះ! ចាំអូនលាងជំនួសណា៎ប្តីណា៎ បងទៅរៀបចំខ្លួនទៅយេីងទៅផ្សារ ណាដាច់ចិត្តអោយប្តីសម្លាញ់លាងចានចឹងទេ » ជីន

« ហូយ~បេីប្តីគាត់លាង គាត់មិនអោយលាងទេ បេីកូនគាត់ កូនប្រសារគាត់លាងគាត់ខ្ពេីមជួយ! អយុត្តិធម៍ ហឹស!! » ជុងហ្គុកបាញ់ម៉ែជីនចំៗ

« មេនហ្នឹង ម៉ែតែចឹង ប្តីថ្នមអឺយថ្នម បេីកូនវិញសង្ស័យលាងមិនស្អាតគាត់ជាន់កថែម » ថេយ៉ុងប្រពន្ធជុងហ្គុកជួយបន្ទោរថែមល្បោយ រួចក៏អោបប្តីអោយស្អិត ពីរអ្នកនេះស្រឡាញ់គ្នាមិនណយដែរ

« អូនឯងនិយាយត្រូវហេក៎! » ជុងហ្គុក

« ពួកឯងកុំមកចេះ ប្តីអញ អញចង់ធ្វេីអីក៏បាន តិចអញអោយមកលាង! » ជីនលេីកវែកឆាគម្រាម កូនៗលឺចឹងនាំគ្នាដាក់មេប្រុចឡេីងទៅបន្ទប់រាងខ្លួនអស់។

« ប្រពន្ធបងល្អជាងគេក្នុងលោក! » ណាមជូនសរសេីរប្រពន្ធ

« ហិហិ អូនល្អណាស់ ព្រោះអូនស្រលាញ់ប្តី តែបេីប្តីមានស្រី អូនអាចក្លាយទៅជាបិសាចឬជាមេធ្មប់ក៏បានដែរ »

« ណាលេងចឹងទេអូនហ៎ បងចាស់ហេីយគ្មានកម្លាំងទេ ស្មោះតែអូនមួយក្នុងលោក » លោកណាមជូនទៅអោបប្រពន្ធពីក្រោយ និយាយទាំងរអា ណាមិនដឹង ជីនស្រលាញ់ប្តីណាស់តែក៏...ជាមេខ្លាព្រៃអាម៉ាហ្សូនដែរ!

« អោយតែចឹង ម៉ោះថេីបអូនមួយ ផ្តល់កម្លាំងចិត្តអោយអូនលាងចាន! » ម៉ែតូចនេះបំបោងថ្ពាល់អោយធំ រួចលោកណាមជូនក៏ថេីបថ្ពាល់គាត់លឺសួរតែខ្សឺតៗ អោបយ៉ាងពេញដៃ ស្វិតៗដល់ហេីយ អត់អាណិតក្បាលអ្នកsingleទេ ចាស់ៗនេះយ៉ាងម៉េន។






  

Czytaj Dalej

To Też Polubisz

132K 3.7K 25
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။
1M 42.8K 90
Kenta Bernard, a seventeen-year-old, died of leukemia in the hospital and was reincarnated in a novel that he has yet to finish. He is the ill second...
246K 7.3K 59
I could say this is one cliché story. A college girl died and transmigrated into an otome game she once played. Unfortunately she becomes the villain...
190K 4.6K 109
As the Maid of Evil, Y/n sacrifices her life for her twin brother. As the Mist Hashira, Y/n sacrifices her life for humanity. But not anymore will Y...