សុំទោស មនុស្សរំខាន!! (ចប់)

By la_lavin

8.6K 492 1.5K

នៅពេលដែលមិនមានវត្តមានរបស់គេទេីបខ្ញុំដឹងថាគេមានសារៈសំខាន់ប៉ុណ្ណាសម្រាប់ខ្ញុំ ។ ពេលនេះមនុស្សរំខានម្នាក់នោះ គេលែ... More

ផ្ដេីមរឿង
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 9
Part 10
Part 11
Part 12
Part 13
Part 14 (The last part)

Part 8

434 31 45
By la_lavin


Beomgyu គេងមិនសុខប្រែខ្លួនជាច្រេីនត្រឡប់ព្រោះខួរក្បាលកំពុងតែអុកឡុកឲ្យទៅរករាងក្រាស់នៅឯមន្ទីរពេទ្យ។ Beomgyu ព្យាយាមធ្មេចភ្នែកឲ្យគេងតែហាក់ដូចមិនងងុយទាល់តែសោះព្រោះចិត្តកំពុងអណ្ដែតអណ្ដូងចង់ដឹងពីសុខទុក្ខរបស់អ្នកម្ខាងទៀត។

@មន្ទីរពេទ្យ

ម៉ោង1យប់ទៅហេីយ Beomgyu ដាច់ចិត្តមកមន្ទីរពេទ្យតែម្នាក់ឯងព្រោះខួរក្បាលជាអ្នកបញ្ជាឲ្យធ្វេីបែបនេះ។ Beomgyu សាកសួរព័ត៌មានពីអ្នកគ្រូពេទ្យដែលប្រចាំការនៅទីនោះ បន្ទាប់មកគេក៏ឡេីងទៅកាន់បន្ទប់សម្រាករបស់ Yeonjun ដែលនៅបន្ទប់503 VIP។

រាងតូចបេីកទ្វារបន្ទប់ដោយថ្នមដៃបំផុត ព្រមទាំងដេីរដោយសម្រឹបជេីងស្រាលៗព្រោះមិនចង់រំខានដំណេករបស់អ្នកម្ខាងទៀត។ ជាពិសេសគេមិនចង់ឲ្យរាងក្រាស់ដឹងនោះទេថាគេមកសួរសុខទុក្ខ។

Beomgyu សម្លឹងមេីលរាងកាយស្ដូកស្ដឹងដែលគេងនៅលេីគ្រែ។ រាងកាយរបស់គេពោរពេញទៅដោយស្នាមរបួសដោយមានបង់រុំក្បាល និងមានប៉ង់ស៊ីម៉ង់ត៍ត្រង់ជេីងខាងឆ្វេង។ រាងតូចដាក់ខ្លួនអង្គុយលេីកៅអីដែលនៅក្បែរគ្រែអ្នកជម្ងឺដោយមិនភ្លេចយកដៃទៅអង្អែលស្នាមរបួសដែលមាននៅលេីផ្ទៃមុខរបស់រាងក្រាស់ផងដែរ។

ស្របពេលនោះ Yeonjun ចាប់ផ្តើមកម្រើកត្របកភ្នែកព្រោះទទួលដឹងនៅការប៉ះពាល់របស់រាងតូច។ គេបេីកភ្នែកតិចៗទាំងស្រវាំងព្រោះគេនៅវិលមុខមិនទាន់បាត់ដោយសារមានរបួសដែលប៉ះទង្គិចត្រង់ក្បាលរបស់គេ។

"Beomgyu!!!" រាងក្រាស់បន្លឺខ្សាវៗនៅពេលដែលឃេីញផ្ទៃមុខរបស់រាងតូច។ គេស្រាប់តែញញឹមឡើងព្រោះគិតថាគេកំពុងតែយល់សប្តិ។

"នេះបងគិតពីអូនដល់ថ្នាក់យល់សប្តិឃេីញអូនមែនទេ??" Yeonjun និយាយតិចៗតែរាងតូចបានឮច្បាស់ណាស់ហេីយវាធ្វេីឲ្យបេះដូងតូចៗរបស់គេលោតញាប់សឹងតែផ្ទុះ។

"គេគិតថាវាគឺជាការយល់សប្តិហ្អេស?!" Beomgyu បន្លឺក្នុងចិត្តហេីយភ្លាមនោះ Yeonjun ស្រាប់តែស្រវ៉ាទាញគេយកមកអោបជាប់ទ្រូង។

"ទោះបានជួបត្រឹមយល់សប្តិក៏អស់ចិត្តដែរ!" Yeonjun និយាយបែបមមីរមមេីរហេីយក៏បិទភ្នែកគេងទៅវិញ។ Yeonjun បែងចែកមិនដាច់ថាវាជាការពិតឬអត់ពីព្រោះគេមិននឹកស្មានថាBeomgyuមកមេីលគេនៅស្មាលនេះឡេីយ។ ម្យ៉ាងទៀតគេគិតថាមកពីខ្លួនឯងស្រមេីស្រម៉ៃជ្រុលទេីបមេីលឃេីញ Beomgyu បែបនេះ ហើយវាធ្វើឲ្យរាងតូចរំជួលចិត្តមិនស្ទេីរ។

"អូនចិត្តដាច់ខ្លាំងណាស់! អូនឈប់ស្រឡាញ់បងហេីយ មែនទេ??" Yeonjun មមេីរខ្សាវៗហេីយវាគឺជាសំណួរដែលចាក់ដោតចិត្តរបស់ Beomgyu បំផុត។

"ទោះយ៉ាងណាក៏ខ្ញុំមិនអាចបន្តស្រឡាញ់លោកបានដែរ!" Beomgyu រំលឹកខ្លួនឯងព្រោះគេមិនអាចបណ្ដោយខ្លួនឲ្យទន់ចិត្តនឹងរាងក្រាស់បានឡេីយ ហេីយទោះបីគេនៅសល់ក្ដីបារម្ភចំពោះរាងក្រាស់ពិតមែនក៏ដោយ ក៏ប៉ុន្តែគេមិនមានគំនិតចង់បកក្រោយក្នុងការស្រឡាញ់រាងក្រាស់វិញដែរព្រោះគេបានតាំងចិត្តនិងសន្យាជាមួយខ្លួនឯងរួចហេីយ។

Beomgyu បន្តនៅជាមួយ Yeonjun រហូតដល់ម៉ោង3ទាបភ្លឺ បន្ទាប់មកគេក៏រហ័សត្រឡប់ទៅវិញព្រោះខ្លាច Yeonjun អាចនឹងភ្ញាក់ទាន់។

Beomgyu ដេីរចូលក្នុងផ្ទះដោយថ្នមជេីងបំផុតប៉ុន្តែគេសឹងតែលួសព្រលឹងនៅពេលដែលឃេីញម៉ាក់របស់គេកំពុងអង្គុយនៅលេីសាឡុង។

តាមពិតទៅនៅពេលដែល Beomgyu ចេញទៅមន្ទីរពេទ្យ ម៉ាក់របស់ Beomgyu ក៏ដឹងដែរគ្រាន់តែគាត់មិនមាត់ព្រោះគាត់ចាំសួរចម្លេីយនៅពេលដែល Beomgyu ត្រឡប់មកវិញ។

"កូនទេីបមកពីណា?" សំណួររបស់គាត់ធ្វើឲ្យ Beomgyu បង្ហាញភាពស្ទាក់ស្ទើ។

"គឺ...គឺមកពីខាងក្រៅ!"

"មកពីមន្ទីរពេទ្យមែនទេ?" គាត់សម្លឹងមេីលកែវភ្នែករបស់ Beomgyu ចំៗដែលធ្វេីឲ្យរាងតូចយល់ព្រមឆ្លេីយការពិតទាំងអេះអុញ។

"បាទ! ពិតមែនហើយ"

"ប្រាប់ម៉ាក់តាមត្រង់មកថាកូនមានរឿងអីជាមួយ Yeonjun មែនទេ?"

Beomgyu ដកដង្ហើមធំព្រោះគិតថាមិនអាចលាក់បាំងការពិតពីក្រសែភ្នែកមុតស្រួចរបស់អ្នកដែលជាម្ដាយបាន។

"ពួកយើងមានរឿងទាស់ទែងគ្នាតិចតួចប៉ុណ្ណោះ!!"

"កុំកុហកមនុស្សចាស់! បេីតិចតួច ហេតុអីធ្វេីឲ្យកូនដាច់ចិត្តមិនទៅមេីលគេនៅឯមន្ទីរពេទ្យទាំងដែលគេជួបស្ថានភាពស្លាប់រស់អញ្ចឹង?!"

"តែពេលនេះខ្ញុំទៅមេីលគេតេី!!"

"បែបលួចលាក់!"

"ប្រាប់ការពិតភ្លាមមក Beomgyu!!" គាត់ជម្រិតទាមទារចម្លេីយរហូតធ្វេីឲ្យ Beomgyu មានអារម្មណ៍ថាពិបាកក្នុងការលាក់បាំងបន្តទៀត ហើយចុងក្រោយគេក៏សម្រេចចិត្តបកស្រាយគ្រប់យ៉ាងឲ្យម៉ាក់របស់គេបានដឹង។

"សួរចិត្ដខ្លួនឯងឲ្យច្បាស់សិនទៅថាកូននៅស្រឡាញ់គេឬអត់?"

"ខ្ញុំនៅតែស្រឡាញ់គេ ប៉ុន្តែខ្ញុំមិនចង់បន្តទំនាក់ទំនងជាមួយនឹងគេវិញឡេីយ!"

"តែកូនអាចនឹងទន់ចិត្តចំពោះគេមែនទេ?"

"មែន!! ក៏ប៉ុន្តែខ្ញុំនឹងព្យាយាមហាមឃាត់!"

"ម៉ាក់មានគំនិតមួយ បេីកូនចង់កាត់ចិត្តឲ្យដាច់ពីគេ"

[Skip]

ថ្ងៃថ្មីបានចាប់ផ្តើម។ Hyunjin បានមករក Beomgyu ដល់ផ្ទះព្រមទាំងបបួលរាងតូចទៅសួរសុខទុក្ខ Yeonjun នៅឯមន្ទីរពេទ្យផងដែរ។ Beomgyu ក៏យល់ព្រមទៅដោយលក្ខណៈបេីកចំហ ពីព្រោះពេលនេះគេមានរឿងដែលចង់ទៅប្រាប់រាងក្រាស់ដូចគ្នា។

@មន្ទីរពេទ្យ

Andy កំពុងបញ្ចុកអាហារដល់រាងក្រាស់ ហើយនាងមានចេតនាបង្ហាញភាពស្និទ្ធស្នាលពីព្រោះនាងបានជួលអ្នកកាសែតឲ្យលួចថតរូបភាពទៅចុះផ្សាយក្នុងបណ្ដាញសង្គមនិងកាសែតទស្សនាវដ្ដី ដេីម្បីអះអាងសម្ព័ន្ធភាពជ្រាលជ្រៅរវាងពួកគេ។

Beomgyu និង Hyunjin ចូលមកខាងក្នុងដែលធ្វេីឲ្យ Andy រហ័សដកខ្លួនបន្តិចចេញពី Yeonjun។ Hyunjin ហុចបាច់ផ្កាឲ្យ Andyយកទៅទុក រួចក៏ចាប់ផ្តើមពោលពាក្យប៉ុន្មានម៉ាត់ទៅកាន់ Yeonjun ...

"អាយុថ្លៃមែនឯងនេះ! បេីអ្នកផ្សេងប្រហែលមិនសល់ជីវិតទេ!"

Yeonjun មិនបានចាប់អារម្មណ៍នឹងពាក្យសម្ដីឥតប្រយោជន៍របស់ Hyunjin ឡើយពីព្រោះគេរវល់តែមេីលមុខរបស់ Beomgyu ឡេីងភ្លឹក។ គេមិននឹកស្មានសោះថា Beomgyu កំពុងបង្ហាញខ្លួននៅចំពោះមុខរបស់គេ។

"ឯងថ្លង់ហេីយមែនទេ?" Hyunjin សួរទៅអ្នកម្ខាងទៀតព្រោះមិនឮគេតបប្រយោគរបស់ខ្លួន។

"ឯងមកធ្វើស្អី?" Yeonjun ដកក្រសែភ្នែកចេញពីរាងតូចព្រមទាំងសួរបកទៅកាន់ Hyunjin វិញដោយទឹកមុខពិបាកមេីល។

"មកសួរសុខទុក្ខឯងហ្នឹងហេីយ! ព្រោះចង់ដឹងថាឯងជិតស្លាប់ឬនៅ!!" Hyunjin និយាយពាក្យគ្រោតគ្រាតក៏ប៉ុន្តែក្នុងចិត្តរបស់គេព្រួយបារម្ភពី Yeonjun ណាស់។ ទោះបីគេនិង Yeonjun មិនត្រូវគ្នាក៏ពិតមែន ប៉ុន្តែគេមិនដែលមានបំណងចង់ឲ្យ Yeonjun មានគ្រោះថ្នាក់ដល់ជីវិតឡើយ។

"បេីមកចំអកយេីង! ឯងត្រឡប់ទៅវិញទៅ" Yeonjun ពោលទាំងកំហឹង។

"កុំបារម្ភ! តិចទៀតយេីងទៅវិញហេីយ" Hyunjin ញាក់ចិញ្ចើមឌឺដែលធ្វេីឲ្យ Yeonjun ក្រពុលមុខមិនស្ទេីរ។

"ខ្ញុំមានរឿងដែលចង់និយាយជាមួយលោក!" បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាយូរ  Beomgyu ក៏ដាច់ចិត្តនិយាយទៅកាន់អ្នកម្ខាងទៀត។

"ខ្ញុំសុំនិយាយគ្នាតែ2នាក់បានទេ?"

ឮបែបនេះ Andy និង Hyunjin ក៏សម្រេចចិត្តចេញទៅខាងក្រៅទាំងមិនសូវចង់។ ពួកគេទាំងពីរមេីលមុខគ្នាព្រោះខ្លាចថា Beomgyu និង Yeonjun អាចនឹងផ្សះផ្សាគ្នាវិញ។

"អូនចង់និយាយជាមួយបងរឿងអី?" Yeonjun សួរទៅកាន់រាងតូចដែលកំពុងសម្ដៅមកជិតគេ។ ទឹកមុខរបស់ Beomgyu មិនសូវស្រស់បស់ប៉ុន្មានឡេីយដែលធ្វេីឲ្យ Yeonjun បារម្ភក្នុងចិត្ត។

"ខ្ញុំចង់និយាយពីទំនាក់ទំនងរបស់ពួកយើងឲ្យបានច្បាស់ មុនពេលដែលខ្ញុំត្រូវទៅរស់នៅ Paris!"

"ថាម៉េច?!"

"ស្ដាប់មិនខុសទេ! ខ្ញុំត្រូវទៅរៀនបន្តនិងរស់នៅទីនោះដេីម្បីបំពេញបំណងលោកប៉ាអ្នកម៉ាក់!"

"ចង់គេចមុខពីបងមែនទេ?" Yeonjun ដឹងក្នុងចិត្តច្បាស់ណាស់ ព្រោះកន្លងមកទោះបីប៉ាម៉ាក់របស់ Beomgyu បង្ខំឲ្យទៅរៀនបន្តយ៉ាងណាក៏រាងតូចមិនព្រមទៅដែរ។ ទោះវ៉ៃឲ្យស្លាប់ក៏មិនទៅ ប៉ុន្តែនៅពេលនេះBeomgyu សម្រេចចិត្តទៅរស់នៅទីនោះដេីម្បីគេចមុខពីគេតែប៉ុណ្ណោះ វាជាលេសដ៏សាកសមមួយ។

Beomgyu មិនបានតបព្រោះវាជាការពិត។ គេចង់ទៅរស់នៅឲ្យឆ្ងាយពី Yeonjun ដេីម្បីងាយស្រួលកាត់ចិត្តឲ្យបានឆាប់។ ម្យ៉ាងទៀតវាជាគំនិតរបស់ម៉ាក់ Beomgyu ព្រោះគាត់គិតថាបេី Beomgyu មិនឃ្លាតឆ្ងាយពី Yeonjun ទេ គេនឹងគ្មានថ្ងៃអាចបំភ្លេចរាងក្រាស់បានឡេីយ។

"រឿងរបស់ពួកយើង ចាត់ទុកថាវាគ្រាន់ជាសុបិន្តអាក្រក់មួយទៅចុះ! ពួកយើងបំភ្លេចវាចោលទៅ"

"ប្រាប់បងសិនមក ថាអូនព្រមលេីកលែងទោសឲ្យបង!" Yeonjun រហ័សនិយាយពីគោលបំណងដែលគេចង់បាន ព្រោះគេពិតជាចង់ឲ្យ Beomgyu អភ័យទោសឲ្យគេខ្លាំងណាស់។

"បេីជាអ្វីដែលលោកចង់បាន! ខ្ញុំយល់ព្រម"

Yeonjun ញញឹមធូរចិត្តព្រោះគិតថា គេអាចមានឱកាសជានាគ្នាជាមួយនឹង Beomgyu វិញតែគេក៏ប្រែទឹកមុខមួយរំពេចនៅពេលដែលស្ដាប់ឮប្រយោគបន្ទាប់...

"ក៏ប៉ុន្តែចាប់ពីថ្ងៃនេះទៅពួកយើងមិនមានអ្វីដែលត្រូវពាក់ព័ន្ធនឹងគ្នាទៀតទេ!"

"ហេតុអី? មិនអាចផ្ដល់ឱកាសឲ្យបងបានទេហ្អេស?"

"សុំទោសផង! ខ្ញុំលែងមានចិត្តស្រឡាញ់លោកទៀតហេីយ ដូច្នេះសង្ឃឹមថាលោកនឹងគោរពការសម្រេចចិត្តរបស់ខ្ញុំ!"Beomgyu កុហកបេះដូងខ្លួនឯង តែគេត្រូវតែនិយាយបែបនេះដេីម្បីឲ្យ Yeonjun យល់ព្រមដោះលែងគេ។

"មកពីអូនកំពុងទាក់ទងជាមួយ Hyunjin មែនទេទេីបមិនព្រមផ្ដល់ឱកាសឲ្យបង?" Yeonjun និយាយទាំងឈឺក្នុងទ្រូង គេគិតថាមកពីបែបហ្នឹងទេីបធ្វេីឲ្យ Beomgyu ចិត្តដាច់ជាមួយគេ។

"ទោះគ្មានគេ ក៏ខ្ញុំមិនបកក្រោយវិញដែរ!" Beomgyu ព្យាយាមទប់ទឹកភ្នែកនិងទប់សម្លេងមិនឲ្យញ័រ ព្រោះគេមិនចង់ក្លាយជាមនុស្សទន់ជ្រាយបន្តទៀតឡេីយ។

"ហេតុអីក៏អូនចិត្តអាក្រក់បែបនេះ? អូនធ្វើឲ្យបងស្រឡាញ់ហេីយក៏ទៅចោលបែបហ្នឹងឬ?" Yeonjun រំលឹកដល់ពេលដែល Beomgyu តាមរំខានគេរហូតដល់គេចាប់ផ្ដេីមដាក់ចិត្តស្រឡាញ់រួចក៏ចង់ទៅចោលគេនៅពេលដែលគេមិនអាចរស់ខ្វះBeomgyuបាន។ កែវភ្នែករបស់ Yeonjun ប្រែក្លាយជាក្រហមហេីយវាធ្វេីឲ្យ Beomgyu អាចដឹងដល់ភាពឈឺចាប់ដែលគេកំពុងតែមាន។

"តែលោកទៅវិញទេដែលជាអ្នកធ្វេីឲ្យខ្ញុំសម្រេចចិត្តដេីរចេញ!" Beomgyu ក៏ឈឺមិនចាញ់គ្នាប៉ុន្មានឡេីយ កន្លងមកគេឈឺចិត្តឆ្អែតហេីយរហូតដល់ថ្នាក់ទទួលយកលែងបានព្រោះវាដល់កម្រិតមួយដែលធ្ងន់ធ្ងរ ជាពិសេសចំពោះរឿងដែលបានកេីតឡេីងថ្មីៗនេះ។

"ពួកយើងចាប់ផ្តើមសារជាថ្មីបានឬអត់? បងអង្វរអូនក៏បាន" រាងក្រាស់បង្ហាញក្រសែភ្នែកសោកសៅដែលបញ្ជាក់ថាគេចង់កែកំហុសដែលខុសឆ្គង។ គេព្យាយាមអង្វរករទោះដឹងថាវាមិនអាចទៅរួចក៏ដោយ។

"សុំទោសផង!! " Beomgyu ដេីរចេញទៅទាំងទឹកភ្នែក។ Yeonjun ចង់ទៅតាមរាងតូចខ្លាំងណាស់តែស្ថានភាពមិនអំណោយផល ពីព្រោះជេីងរបស់គេមានរបួសដូច្នេះគេមិនអាចងេីបដេីរដោយខ្លួនឯងបានឡេីយ។

"បេីការចាកចេញជាអ្វីដែលអូនចង់បាន បងនឹងគោរពការសម្រេចចិត្តរបស់អូន!!" Yeonjun បន្លឺខ្សាវៗព្រោះមិនអាចហាមឃាត់រាងតូចបាន។ គេគ្មានសិទ្ធិអំណាចអ្វីដែលអាចប្រឆាំងនឹងការសម្រេចចិត្តរបស់ Beomgyu ឡើយ ដូច្នេះគេបានត្រឹមសម្លឹងមេីលការចាកចេញរបស់រាងតូចដោយក្រសែភ្នែកដឹងកំហុស និងសោកស្តាយតែប៉ុណ្ណោះ។

វិនាទីនេះ Yeonjun ឈឺចាប់ជាងពេលណាៗទាំងអស់ គេមិនធ្លាប់ខូចចិត្តខ្លាំងបែបនេះពីមុនមកឡេីយ ក៏ប៉ុន្តែនៅពេលនេះទឹកភ្នែករបស់គេស្រក់ចុះមកយ៉ាងស្ងៀមស្ងាត់ដោយសារមិនអាចទទួលបានឱកាសកែខ្លួន និងមិនអាចហាមឃាត់ការសម្រេចចិត្តរបស់ Beomgyu បាន។

ស៊ូៗ ជិតផុតវគ្គតឹងទ្រូងហើយ...!!





Continue Reading

You'll Also Like

1.1M 20.1K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
236K 10.9K 32
Desperate for money to pay off your debts, you sign up for a program that allows you to sell your blood to vampires. At first, everything is fine, an...
78.8K 1.8K 33
!Uploads daily! Max starts his first year at college. Everything goes well for him and his friends PJ and Bobby until he meets Bradley Uppercrust the...
600K 12.8K 43
i should've known that i'm not a princess, this ain't a fairytale mattheo riddle x fem oc social media x real life lowercase intended started: 08.27...