បើគ្រាន់តែ ស្រលាញ់?

By minsa99

96K 5.1K 28

ទោះអ្នកប្រុសស្អប់ខ្ញុំប៉ុណ្ណា ក៏ខ្ញុំនៅតែស្រលាញ់ More

ផ្តើមរឿង៖គិតថាយើងចង់អង្គុយផឹកស្រា ជាមួយបុគ្គលិកសំរាមៗដូចជាឯងណាស់អ៊ីចឹងទៅអ្ហេស?
ភាគ០១៖ចង់ឱ្យខ្ញុំធ្វើអ្វី សូមនិយាយវាមក
ភាគ០២៖គិតចង់រកវិធីលេងឱ្យសប្បាយទេ?
ភាគ០៣៖ភ្លាត់ល្បិច (18+)
ភាគ០៤៖ខ្ញុំធ្វើឱ្យអ្នកប្រុសមានក្តីសុខទេ?
ភាគ០៥៖អ្នកប្រុសស្ទាបទេ?
ភាគ០៦៖អ្នកប្រុសចង់មើលឆ្មាខ្ញុំទេ?
ភាគ០៧៖ខ្ញុំនិងធ្វើតាមអ្វីដែលគេចង់បាន!
ភាគ០៨៖សេវាកម្មពិសេស
ភាគ០៩៖យើងចេញថ្លៃបណ្ណាការ
ភាគ១០៖ប្រចណ្ឌ
ភាគ១១៖ព្រោះខ្ញុំស្រលាញ់អ្នកប្រុស
ភាគ១២៖មុនពេលមានខ្ញុំ?
ភាគ១៣៖ហេតុអ្វីគេមិនស្រលាញ់ខ្ញុំ ជាខ្ញុំបាន?
ភាគ១៤៖ជីវិតចុងក្រោយ
ភាគ១៥៖ហើយចុះរឿងក្មេងដែលត្រូវចិញ្ចឹម?
ភាគ១៦៖ជុងហ្គុក ឯងកើតអី?
ភាគ១៧៖លោកគិតថាវាងាយស្រួលណាស់មែនទេ?
ភាគ១៨៖គូរដណ្តឹង?
ភាគ១៩៖ Dinner ដ៏ពិសេស
ភាគ២០៖ហ្គេមបញ្ចប់វគ្គ
ភាគ២១៖ក្មេងចម្កួត
ភាគ២២៖Gentleman របស់អូន
ភាគ២៣៖បងស្រីចិត្តអាក្រក់
ភាគ២៤៖ខ្សែកពេជ្រដែលបានបាត់
ភាគ២៥៖ចម្លើយពង្វាង
ភាគ២៦៖រៀបការ
ភាគ២៧៖អូនយំមែនទេ?
ភាគ២៨៖បងច្បាស់ទេ
ភាគ២៩៖បងមិនបានគិតដូច្នោះទេ
ភាគ៣០៖បងចាប់ផ្តើមរវល់!!
ភាគ៣១៖ស្រីកខ្វក់
ភាគ៣២៖បងឯកភាព
ភាគ៣៣៖អូននឹក
ភាគ៣៤៖សន្យារបស់លោកវាជាពាក្យជ្រាំដែល
ភាគ៣៥៖លិខិតលែងលះ
ភាគ៣៦៖កូន?
ភាគ៣៧៖បងនឹកអូន!
ភាគ៣៩៖នេះជាចម្លើយ
ភាគ៤០៖អត់ទេ ខ្ញុំលែងលះលោកដាច់ស្រេចហើយ
ភាគ៤១៖កូនកំហូច
ភាគ៤២៖ត្រលប់ទៅវិញខ្ញុំនិងបម្រើអ្នកប្រុសឱ្យបានពេញចិត្ត
ភាគ៤៣៖អនុស្សាវរីយ៍ចាស់ៗ
ភាគ៤៤៖ប្រពន្ធស្អាត
ភាគ៤៥៖អូននៅចង់ចិញ្ចឹមបងទៀតទេ?
ភាគ៤៦៖ថេយ៍ញញិមស្អាតជាងរាល់ថ្ងៃ
ភាគ៤៧៖កូនទីពីរ
ភាគ៤៨៖បងមិនយល់ទេថេយ៍?
ភាគ៤៩៖ថេយ៍រៀបការជាមួយបងម្តងទៀតណា?
ភាគបញ្ចប់៖សន្យាថានិងស្រលាញ់អូន គ្មានថ្ងៃប្រួលប្រែឡើយ គីម ថេយ៉ុង

ភាគ៣៨៖ដល់ពេលវេលាត្រូវបកស្រាយ

1.5K 89 0
By minsa99

        ថ្ងៃរះចាប់ផ្តើមជាថ្មី

        មេឃស្រឡៈ ពពករសាត់ ខ្យល់បក់ ស្លឹកឈើកម្រើកឮសូរប្រើកៗទង្គិចនិងសាបលាន់សូររណ្តំត្រចៀកអ្នកសណ្តាប់។

        ថេយ៉ុង ភ្ញាក់ដឹងខ្លួន ក្បែរបុរសអាក្រាតកាយទាំងត្របក់ភ្នែកហើមស្ពល់ដដែល អស់ពេលពេញមួយរាត្រីដែល ជុងហ្គុក គេងឱបគេជាប់មិនព្រមឃ្លាតឆ្ងាយទៅណា រំលងយប់ក្តៅគគុក រូបភាពកាលពីរាត្រីធ្វើឱ្យបេះដូងរបស់ខ្លួន ចាប់ផ្តើមលោតលឿនខុសចង្វាក់ហាក់ដូចជាប្លែកណាស់ គេចាប់ផ្តើមយំម្តងទៀតហើយ លើកនេះគេយំខ្លាំងជាងរាល់ដងទៅទៀត រហូតដល់សំឡេងសម្រែកភាពឈឺចាប់បានបន្លឺដាស់ស្មារតីដល់អ្នកដែលគេងលុងលក់ឱ្យចាប់ញោចគំនិតភ្ញាក់ឡើងទាំងមមៃសម្លឹងមើលផែនមុខស្រឡូនហូរទឹកភ្នែកសស្រាក់ទាំងព្រលឹម។

        “ថេយ៍!” ជុងហ្គុក ស្រវាឱបចង្កេះតូច រួចជូតទឹកភ្នែកក្តៅឧណ្ហៗដោយថ្នមដៃបំផុតមុននឹងអង្អែលក្បាលអ្នកដែលដេកយំសស្រិកសស្រាក់ទាំងសភាពដុនដាប។

        “លោកធ្វើបែបនេះ ធ្វើអី? ខ្ញុំសួរថាលោកធ្វើបែបនេះ ធ្វើអីហ៊ឹកៗ!” ប្រអប់ដៃដ៏ទន់ល្អូក ចាប់លើកវាយប្រតាយប្រតប់លើដើមទ្រូងលាន់សូរឌឹបៗ ខណៈអ្នកម្ខាងណោះក៏គ្មានពើតសាច់សូម្បីតែមានអារម្មណ៍ថាឈឺចាប់បន្តិចក៏គ្មានដែរ។

        ជុងហ្គុក មិនប្រកែកហើយបណ្តោយខ្លួនឱ្យភរិយាបញ្ចេញកំហឹងមកកាន់ខ្លួនទាល់តែ អស់ចិត្ត អស់ចង់ ទោះ ថេយ៉ុង ចង់គាស់រំលើងរឿងចាស់មកនិយាយ មកផ្ចាញ់ផ្ចាល់ចិត្ត ដើម្បីបានឈ្លោះប្រកែកគ្នា យកឈ្នះចាញ់ក៏គេសុខចិត្តទ្រាំស្តាប់ ហើយថ្នាក់ថ្នមបេះដូងប្រពន្ធដែលកំពុងតែរង់របួសធ្ងន់ ក្នុងភាពជាអ្នកមានទំនួលខុសត្រូវជាកូនប្រុសពេញលក្ខណៈដែរ។

        “លោកមានស្រី លោកធ្វើឱ្យខ្ញុំឈឺចាប់ មិនគ្រប់គ្រាន់ណាស់ណាទៅហើយ ហេតុអីលោកនៅមកតាមជិះជាន់ធ្វើបាបរាងកាយរបស់ខ្ញុំទៀត?” ថេយ៉ុង ពោលពាក្យពាំនាំសេចក្តីឈឺចាប់មកសម្រេចក្នុងរឿងទំនាស់ ទាំងទឹកមុខក្រៀមក្រំសោកស្តាយពេលវេលាដែលខ្លួនបានចំណាយទៅលើមនុស្សខុស កន្លងមកជួបតែរឿងបាក់បែក ហើយឈឺចាប់ស្ទើរស្លាប់ស្ទើររស់ ទោះបីជាពេលនេះ គេចង់លុបលាងឬចង់កែប្រែអតីតកាលក៏មិនអាចទៅរួចដែរ។

        “ព្រោះបងនឹកអូន នឹកអូនខ្លាំងណាស់ បងចង់ឱប ចង់ថើបអូន ស្រលាញ់អូន សុំអង្វរឱ្យអូនផ្តល់ឱកាស ឱ្យបងម្តងទៀត បងចង់នៅក្បែរ ហើយបានមើលថែអូនដូចមុនទៀតណាស់ បងជឿថាអូនមិនទាន់ឈប់ស្រលាញ់បងទេ!” ជុងហ្គុក ផ្អឹបបបូរមាត់លើថ្ងាស់ស្រឡូនមួយដង្ហើម ទាញកាយតូចមកឱបដោយដាក់ដំណក់ទឹកភ្នែកក្តៅគគុគសម្រក់លើផែនមុខតូចច្រមិចច្រោកៗ ហូរស្រោចដល់បេះដូងក្រហមមួយកណ្តាប់ញោចថតទាំងបួនឱ្យលោតលាន់សូរចង្វាក់ឌឹបៗស្ទើរហោះចេញមកក្រៅទ្រូង។

        ថេយ៉ុង ទទួលដឹងឮថាស្វាមីកំពុងតែយំ ព្រោះដឹងពីទោសកំហុស តែទោសកំហុសដែលគេបានសាងឡើងវាធំហួសការអភ័យទោសដែលត្រូវសម្រេចលើកលែងទោសទៅឱ្យនាយថែមទៀត។ រាងតូចច្រានដើមទ្រូងមាំចេញ រហ័សក្រោកអង្គុយក្បែរខ្នង រួចលើកខ្នងដៃជូតកៀសទឹកភ្នែកចេញឱ្យស្អាតភ្លាមៗ។

        “អូនចង់ទៅណា? ទីនេះជាកោះ Jeju មិនមែននៅទីក្រុងទេ!” ជុងហ្គុក រហ័សចាប់កដៃតូចកាន់ជាប់ ស្ទុះក្រោកទៅតាមចាប់ឱបចង្កេះតូចពីក្រោយជាប់។

        “លោកនាំខ្ញុំមកទីនេះធ្វើអី? ខ្ញុំត្រូវទៅមើលកូននៅឯមន្ទីពេទ្យ គ្មានពេលមកលំហែអារម្មណ៍អត់ប្រយោជន៍ជាមួយប្រុសថោកទាបដូចជាលោកនេះទេ!” ថេយ៉ុង ថាចប់ស្ទុះស្ទាទៅប្រមែប្រមូលសម្លៀកបំពាក់មកកាន់ជាប់។

        “ទៅងូតទឹករៀបចំខ្លួន ញាំអីទ្រក្រពះរួច សម្រាកនៅទីនេះ ២-៣ យប់សិនទៅ ចាំបងជូនទៅវិញ ណា៎..”

        “មិន..ខ្ញុំមិននៅទីនេះជាមួយលោកទេ ឆាប់ជូនខ្ញុំត្រលប់ទៅវិញឥឡូវនេះ ខ្ញុំមិនចង់រង់ចាំពេលយូរ វាខាតពេល!” គ្មានម្តងណាដែល ថេយ៉ុង យល់ព្រមចំពោះសំណើររបស់ ជុងហ្គុក ឡើយឱ្យគេស្នើបំណងអ្វីចូលមក រាងតូចកាន់តែប្រកែកចច្រែតហើយបដិសេច មិនចង់សំងំក្នុងបន្ទប់មួយតែពីរនាក់ជាមួយមនុស្សគួរឱ្យស្អប់។

        “តែបងចង់នៅជាមួយអូនតែពីរនាក់ឱ្យបានយូរជាងនេះ បងមិនជូនអូនត្រលប់ទៅវិញទេ!” ជុងហ្គុក ប្រកែកមិនព្រមធ្វើតាមបញ្ជាភរិយា មុននឹងទាញកាយតូចអូសមកជិតខ្លួនរួចស្រវាក្តោបចង្កាស្រឡូនឱនទៅថើបមាត់ញ័រចំប្រប់ទាំងតក់ក្រហល់។

        ផាច់!!

        “កុំមកប៉ះខ្ញុំ ថយទៅ!” ថេយ៉ុង លើកខ្នងដៃជូតមាត់ចេញសំដែងឫកពាខ្ពើមស្វាមី ស្របនឹងពេលដែលរាងក្រាស់ក៏ដាស់អារម្មណ៍ទាំងព្រលឹមកាលបើមើលឃើញពីត្រគាករីកសាយមូលក្លំនិងចុងសុដន់ពណ៌ស៊ីជម្ពូរបស់ភរិយាវាគួរឱ្យទាក់ទាញខ្លាំងពេក។

        “គេងជាមួយបង បងនឹក..” ជុងហ្គុក លូកដៃទៅចាប់កញ្ឆក់យកឈុតមួយកុមភ្លេនោះគប់ចោល ហើយស្រវាចាប់កន្ទ្រាក់រាងកាយននលគកលើកបីឡើងរួចដើរសំដៅទៅរកគ្រែបើទោះបីជា ថេយ៉ុង ខំប្រឹងរើបម្រាស់ទធាក់ដៃជើងស្រែកយំយ៉ាងណាក៏គេមិនព្រមស្តាប់។

        “ថយចេញ..ថយទៅចេញទៅហ៊ឹកៗ..ចេញ!!”

        “មួយម៉ាត់ដេញ ពីម៉ាត់ដេញ ចុះបើបងចាកចេញទៅឆ្ងាយពីជីវិតរបស់អូនរហូតទៅ អូននិងសប្បាយចិត្ត ហើយពេញចិត្តណាស់មែនទេ?”

        “មែនហើយ..បើលើលោកនេះ រលាយបាត់វត្តមានរបស់លោកចេញទៅរហូត វាធ្វើឱ្យខ្ញុំមានក្តីសុខខ្លាំងណាស់!”

        ប្រយោគដ៏មុតស្រួច ស្រាប់តែមានឥទ្ធិពលច្រើនជាងពាក្យសម្តីមុនៗដែលញ៉ាំងឱ្យ ជុងហ្គុក ហាក់អាចទទួលបានអារម្មណ៍ឈឺចាប់ខ្លាំង ទើបព្រមលែងកាយតូចស្តើង បន្ទាប់មកនាយក៏ក្រោកដើរចេញ ទាំងសភាពដូចមនុស្សគ្មានអារម្មណ៍អីក្នុងខ្លួនខណៈ ថេយ៉ុង ក៏ប្រឹងលេបដង្ហើមទាំងចិត្តចុកចាប់ សឹមក្រឡេកទៅមើលដំណើរញាប់ជើងឆ្មេរដែលឆ្ពោះចេញទៅខាងក្រៅផ្ទះ តាមមាត់បង្អួចនាំឱ្យខ្សែភ្នែករាងតូចអាចសម្លឹងមើលឃើញពីសកម្មភាពដែលបុរសនោះកំពុងតែរៀបចំធ្វើអ្វីម្យ៉ាងឡើងមក។

        ជុងហ្គុក ឡើងបញ្ឆេះអូប័រ បើកចេញទៅបាត់ដាច់ឆ្ងាយកន្ទុុយភ្នែក ស្របនឹងពេលដែល ថេយ៉ុង ក៏ចាប់នឹកអារម្មណ៍ឆ្លេឆ្លាក្នុងចិត្តខុសប្លែក ហើយក្រោកទៅប្រមូលសម្លៀកបំពាក់មកស្លៀក អង្គុយចាំបន្តិច ក្រែងឃើញនាយម្នាក់នោះត្រលប់មកវិញ ប៉ុន្តែគេបែរជាទៅបាត់ស្ងាត់ឈឹងគឺសូន្យឈឹងមិនឃើញនិងមកវិញសោះ ការបាត់ស្ងាត់ដំណឹង ជាហេតុនាំឱ្យកែវភ្នែកតូចទាំងសងចាប់រលីងរលោងទឹកនេត្រាសារជាថ្មីម្តងទៀតឡើងមកយ៉ាងតក់ស្លុត។

        ( មែនហើយ..បើលើលោកនេះ រលាយបាត់វត្តមានរបស់លោកចេញទៅរហូត វាធ្វើឱ្យខ្ញុំមានក្តីសុខខ្លាំងណាស់ )

        ថេយ៉ុង កើតចិត្តអន្ទៈសារខ្លាំងឡើងៗ ហើយប្រឹងបែរខ្លួនទៅរកទូរស័ព្ទដែលដាក់ចោលលើតុ ក៏ឃើញថា ជុងហ្គុក មិនបានយកស្អីទៅតាមខ្លួនក្រៅពីខោអាវដែលគេស្លៀកមួយកុនភ្លេលើខ្លួននោះឡើយ។
       
        ការទន្ទឹងរង់ចាំចាប់តាំងពីថ្ងៃរះ ដល់ថ្ងៃលិច បានលេបត្របាក់ទឹកភ្នែកមិនដឹងជាប៉ុន្មានដំណក់ឱ្យហូរស្រក់ជោកជាំរហាមដាបពេញទាំងថ្ពាល់រលោងទន់ល្មើយម៉ដ្ឋខៃជាច្រើនលើកច្រើនជាសារ។

        លើកនេះ ថេយ៉ុង យំស្ទើរលិចលុងខ្លួន ត្របក់ភ្នែកឡើងហើមព្រោះកម្តៅទឹកភ្នែកវាហូរស្រក់មិនព្រមឈប់ ប្រអប់ជើងចេះតែដើររារេទៅមក ចំណែកឯបេះដូងលោតញាប់ លួចបារម្ភពីវត្តមានស្វាមី ហើយក៏លួចបន្ទោសខ្លួនឯងដែលនិយាយស្តីទៅគ្មានការគិតពិចារណាឱ្យបានល្អិតល្អន់ ឯចិត្តមួយទៀតក៏សួរខ្លួនឯងថាហេតុអីត្រូវបារម្ភខ្វល់ខ្វាយពីមនុស្សភិតក្បត់ម្នាក់នោះខ្លាំងដល់កម្រិតនេះ ឬមួយចិត្តនិងបេះដូង នៅតែស្រលាញ់ស្មោះស្ម័គ្រចំពោះនាយខិលខូចម្នាក់នោះមិនទាន់អស់ចិត្ត?។

        “លោកទៅណា!” តឹងណែនចិត្តពេក ថេយ៉ុង ក៏ស្រែកសួរដែនអាកាសទាំងតន្ត្រំជើងជាន់ខ្សាច់សកញ្ជ្រោលខ្លួនដូចមនុស្សឆ្កួត បាត់ទៅជាងមួយថ្ងៃ អ្នករង់ចាំឯណេះច្របូកច្របល់ចិត្តចង់ស្ទះសរសៃឈាមស្លាប់ទៅហើយ។

        តឹកៗៗ!!

        សំឡេងម៉ាស៊ីនអូប័រ ស្រាប់តែលាន់រន្ទឺចូលមកកៀកប្របក្បែរត្រចៀករាងតូច...

        ជុងហ្គុក ពន្លត់ម៉ាស៊ីន ហើយដើរចុះចេញមកទាំងឫកពាមោឃៗបីដូចជាក្មេងមិនដឹងខ្យល់អី សូម្បីតែមើលឃើញថាប្រពន្ធកំពុងតែឈរយំសស្រិកសស្រាក់រហេមរហាមដុនដាបយ៉ាងនេះក៏គេនៅតែរក្សាភាពស្ងៀមស្ងាត់មិនខ្វល់នោះដែរ។

      ឌឹប!!!

      ស្បែកជើងប្រឡាក់ពាំទៅដោយខ្សាច់ស្រាប់តែគប់ហោះស្ទុយតម្រង់មករកក្បាលប្រុសកំលោះមួយទំហឹង..

      “ទៅសំងំនៅឯណា បាត់ដ៏ទៅរាប់ម៉ោង?” ថេយ៉ុង ស្រែកជំទាលដើរចូលទៅឈរចំពោះមុខរាងខ្ពស់ស្រឡៈខណៈទឹកភ្នែកក៏ហូរស្រក់បន្ថែម ចំជាពូកែយំខ្លាំងពិតមែន។

      “ក្រែងដេញបងឱ្យចេញអ្ហេស? បងទៅហើយតើស អូននៅមិនសុខចិត្តទៀត?”

      ផាច់!!

      “លោកចង់ទៅណាក៏ទៅៗ តែត្រូវជូនខ្ញុំទៅជួបកូនវិញ មិនមែនទៅបាត់ៗស្រមោលឈឹងបែបនេះទេ!” ជុងហ្គុក ខំប្រឹងងើបមុខឡើងមកវិញ មិនដឹងថាត្រូវស៊ីប៉ុន្មានកំផ្លៀងទៀត ទើបឆ្អែតឆ្អន់ទេ លើកណាក៏ត្រូវប្រពន្ធជេរទះតប់ ចាត់ទុកគេបីដូចជាផ្ទាំងស៊ីបចង់បញ្ចេញកំហឹងដាក់ពេញណាក៏បាន។

      “អ៊ឹម!!!” ទ្រាំមិនបានក៏សង្គ្រប់ចាប់ថើប បឺតមាត់ជញ្ជក់យកៗហើយលិឍលើប្របេរមាត់ពូកែជេរបន្ថែមទៀត។

      “លែងខ្ញុំ ខ្ញុំទៅផ្ទះ!” ថេយ៉ុង រុញក្បាល ជុងហ្គុក ចេញរួចលើកដៃជូតមាត់ម្តងទៀត។

      “ទៅដោយរបៀបណាបើបងមិនជូនទៅ?” នាយថាចប់បែរដើរទៅចាប់ឱបចង្កេះតូចទាញមកជិត រួចថើបញក់ញីលើថ្ពាល់តូចស្រឡូនជញ្ជក់តាមអារម្មណ៍នឹកអស់ពេលជាយូរខែ។

      “ខ្ញុំជិះឡានក្រុងត្រលប់ទៅវិញ!” រាងតូចចចេស រើបម្រាស់ចង់ស្ទះដង្ហើមស្លាប់។

      “ក្នុងខ្លួនគ្មានមួយកាក់មួយសេន ចង់ដើរចេញទៅណា? យប់ព្រលប់បែបនេះថាមិនត្រូវ តៃកុងឡានមានជនមិនល្អ ស្គាល់មុខ មិនស្គាល់ចិត្តច្រើនណាស់ ប្រយ័ត្នគេចាប់រំលោភសម្លាប់ចោល ខានបានទៅជួបមុខកូន!” អ្នកដែលត្រូវគេបំភ័យឈរស្តាប់ទាំងភ័យញ័រខ្លួនតតាត់។

      ជុងហ្គុក ឃើញអ៊ីចឹងភ្លាម ស្រាប់តែលែងដៃចេញពីចង្កេះតូចស្តើង។

      “ហ៊ឹកៗ!”

      “ម្តេចមិនទៅ? នៅយំរហេមរហាមស្អីទៀត ទៅៗ..ទៅៗនុះ!”  ថេយ៉ុង ឈរងីងើមិងមាំង ពេបមាត់យំសស្រាក់ ខណៈរាងក្រាស់ក៏បញ្ជាស្រែកដេញខ្លួនទាំងអារម្មណ៍ម៉ួម៉ៅខ្លាំងឡើងៗ។

      “ខ្ញុំសុខចិត្តនៅទ្រាំឱ្យលោករំលោភក៏បាន ខ្ញុំមិនទាន់ចង់ស្លាប់ទេ!” រាងតូចគ្រវីក្បាលញ័រតតាត់ ហើយបែរខ្លួនដើរតាំងចូលទៅក្នុងផ្ទះវិញ។

      “ស្តាប់បង្គាប់ណាស់តើស!” ជុងហ្គុក ញោចស្មាសើច បើដឹងថាការបំភ័យវាមានប្រសិទ្ធិភាពបែបនេះ គេប្រើវិធីមួយនេះមកបង្ក្រាបយូរយារណាស់ហើយ។
     
      រឿងរ៉ាវវិវាទក្នុងទីក្រុង...

      ភូមិគ្រឹះ គីម ជុងយ៉ុក

      ប៉ូលិសស៊ើបអង្កេតទើបតែចុះឃាត់ខ្លួនលោក គីម ជុងយ៉ុក បន្ទាប់ពីបានបំពានបទល្មើសរកស៊ីកេងប្រវ័ញ្ចក្រុមហ៊ុន Clothing company ដោយប្រើប្រាស់វិធីស្មោគគ្រោកនិងបានចាត់ចែងឱ្យកូនស្រីចូលទៅលួចទិន្នន័យឯកជនរបស់លោក ហ្វីឌ័រ ដើម្បីធ្វើការរកស៊ីបង្កើតទីផ្សាប្រជែងជាមួយពួកគេថែមទៀត។ ទង្វើឃុបឃិត ការរំលោភបំពានលើសេចក្តីទំនុកចិត្តនិងផែនការស្មោគគ្រោកត្រូវបានរុករកឃើញនូវអំពើដ៏ថោកទាបជាច្រើនទៀតដែលឪពុកកូនទាំងពីរនាក់នោះបានប្រព្រឹត្ដរួមទាំងមានការចូលរួមចំណែកពីកូនស្រីច្បង លោកស្រីហ្គូហ្សិនម្នាក់ទៀត។

      “លោកត្រូវចាប់ខ្លួនហើយ ចំណែកឯរឿងសួរចម្លើយ ចង់ជួបចរចារ ត្រូវទៅនិយាយគ្នា នៅឯការិយាល័យប៉ុស្តិ៍ប៉ូលិសទៅចុះ!” លោកអធិការ យ៉ាងស៊ូ រៀបរាប់ចប់ក៏បញ្ជាឱ្យនាយប៉ូលិសថ្នាក់តូចឃាត់ខ្លួនឪពុកកូនទាំងពីរនាក់បញ្ចូនទៅកាន់ប៉ុស្តិ៍ប៉ូលិសដើម្បីស៊ើបអង្កេតសួរចម្លើយបន្ត ចំណែកឯវត្តមាន ថេអីន និងត្រូវឃាត់ខ្លួនយកទៅបកស្រាយបំភ្លឺបន្ទាប់ពីនាងបានសម្រាលកូនក្នុងផ្ទៃរួចរាល់។

      “នៅមានរឿងជាច្រើនទៀតដែលជាប់ពាក់ព័ន្ធ សូមលោកអធិការជួយស៊ើបអង្កេតរឿងទាំងអស់នេះឱ្យបានល្អិតល្អន់ផងទៅចុះ!” ស៊ូហ្គា ឧទានប្រាប់ទៅកាន់លោក យ៉ាងស៊ូ ក្នុងទឹកមុខប្រាកដប្រជា ព្រោះគេទ្រាំរង់ចាំបំបែករឿងក្តីទាំងអស់នេះដោយខ្លួនឯងអស់រយៈពេលជាច្រើនខែមកហើយទម្រាំអាចបានប្រមូលភស្តុតាងមួយចំនួនមកបានធ្វើឱ្យគេនិងជុងហ្គុកល្វីងមុខខ្លាំងណាស់។

      “មិនអីទេលោក ពួកយើងនិងរៀបចំឱ្យបានល្អិតល្អន់ជាងនេះ សូមពួកលោកកុំបារម្ភអី!” បន្ទាប់ពីបានពិភាក្សាគ្នាចប់បញ្ហារួចរាល់ស្រេចបាច់មកហើយគ្រប់គ្នាក៏បានបកត្រលប់ទៅធ្វើការរៀងខ្លួនអស់គ្មានសល់។

      “ជុងហ្គុក ដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់គេបានទេ?”

      លោក ហ្វីឌ័រ សួរទៅកាន់ ស៊ូហ្គា នាយស្រាប់តែញញិមហើយគ្រវីក្បាល។

      “ខ្ញុំឮមកថាប្រពន្ធគេនោះ ពិបាកលួងខ្លាំងណាស់!” បុរសចំណាស់ស្រាប់តែសើចឡើងហើយគ្រវីក្បាលទាំងមិនអស់ចិត្ត។

      “នៅមិននៅ..ទៅយក-កលោតអន្ទាក់!”

      “ហាហា..បាទ!” ស៊ូហ្គា នឹកអស់សំណើច ក៏សើចទាំងចិត្តងឿងឆ្ងល់។
     
      មន្ទីពេទ្យ

      លោកស្រី ហ្គូហ្សិន រង់ចាំរហូតដល់ពេលដែល ថេអីន ភ្ញាក់ដឹងខ្លួនបន្ទាប់ពីនាងបានសម្រាលកូនរួច គាត់និងបានចាត់ចែងរកវិធីដើម្បីជម្រិតសួរចម្លើយពិតទៅកាន់នាងកូនជើងល្អម្នាក់នោះឱ្យបានដឹងសខ្មៅ ជម្រះនូវមន្ទិលសង្ស័យរបស់ខ្លួន ព្រោះមិនចង់ក្លាយខ្លួនទៅជាមនុស្សល្ងង់ខ្លៅបែបនេះទៀតទេ។

      “នាងយ៉ាងម៉េចទៅហើយអ្នកគ្រូពេទ្យ!” ដោយឃើញថា គិលានុបដ្ឋាយិកា ទើបតែបានផ្តល់ថ្នាំឱ្យកូនស្រីរួចទើបគាត់ស្កាត់សួរ ព្រោះចង់ដឹងពីសុខទុក្ខរបស់នាងដែរ។

      “អ្នកជំងឺដឹងខ្លួនហើយ លោកស្រីអាចចូលទៅសួរសុខទុក្ខបាន!”

      “អរគុណ!” គាត់ញញិមបន្តិច រួចសម្រុកដើរចូលទៅក៏ឃើញថានាងនៅដេកបំបៅដោះកូនលើគ្រែនៅឡើយ។

      “ម៉ាក់!!!”

      “យើងមកយកចម្លើយ..” គាត់និយាយចប់ស្រាប់តែប៉ូលិសបង្ហាញមុខឡើងពីក្រោយខ្នង ដែលញ៉ាំងឱ្យកែវភ្នែកនាង ថេអីន ស្រាប់តែបើកយ៉ាងធំៗក្រឡោតឡើង។
    
     
     
     
     
     
       

Continue Reading

You'll Also Like

2.6M 151K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
229K 13.6K 15
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
261K 19.7K 58
Archana have everything that a girl could wish for, studying in one of the top universities of India, she have everything a human ever need, loving p...
793K 46.4K 38
|ROSES AND CIGARETTES Book-I| She was someone who likes to be in her shell and He was someone who likes to break all the shells. "Junoon ban chuki ho...