បើគ្រាន់តែ ស្រលាញ់?

By minsa99

114K 5.6K 28

ទោះអ្នកប្រុសស្អប់ខ្ញុំប៉ុណ្ណា ក៏ខ្ញុំនៅតែស្រលាញ់ More

ផ្តើមរឿង៖គិតថាយើងចង់អង្គុយផឹកស្រា ជាមួយបុគ្គលិកសំរាមៗដូចជាឯងណាស់អ៊ីចឹងទៅអ្ហេស?
ភាគ០១៖ចង់ឱ្យខ្ញុំធ្វើអ្វី សូមនិយាយវាមក
ភាគ០២៖គិតចង់រកវិធីលេងឱ្យសប្បាយទេ?
ភាគ០៣៖ភ្លាត់ល្បិច (18+)
ភាគ០៤៖ខ្ញុំធ្វើឱ្យអ្នកប្រុសមានក្តីសុខទេ?
ភាគ០៥៖អ្នកប្រុសស្ទាបទេ?
ភាគ០៦៖អ្នកប្រុសចង់មើលឆ្មាខ្ញុំទេ?
ភាគ០៧៖ខ្ញុំនិងធ្វើតាមអ្វីដែលគេចង់បាន!
ភាគ០៨៖សេវាកម្មពិសេស
ភាគ០៩៖យើងចេញថ្លៃបណ្ណាការ
ភាគ១០៖ប្រចណ្ឌ
ភាគ១១៖ព្រោះខ្ញុំស្រលាញ់អ្នកប្រុស
ភាគ១២៖មុនពេលមានខ្ញុំ?
ភាគ១៣៖ហេតុអ្វីគេមិនស្រលាញ់ខ្ញុំ ជាខ្ញុំបាន?
ភាគ១៤៖ជីវិតចុងក្រោយ
ភាគ១៥៖ហើយចុះរឿងក្មេងដែលត្រូវចិញ្ចឹម?
ភាគ១៦៖ជុងហ្គុក ឯងកើតអី?
ភាគ១៧៖លោកគិតថាវាងាយស្រួលណាស់មែនទេ?
ភាគ១៨៖គូរដណ្តឹង?
ភាគ១៩៖ Dinner ដ៏ពិសេស
ភាគ២០៖ហ្គេមបញ្ចប់វគ្គ
ភាគ២១៖ក្មេងចម្កួត
ភាគ២២៖Gentleman របស់អូន
ភាគ២៣៖បងស្រីចិត្តអាក្រក់
ភាគ២៤៖ខ្សែកពេជ្រដែលបានបាត់
ភាគ២៥៖ចម្លើយពង្វាង
ភាគ២៦៖រៀបការ
ភាគ២៧៖អូនយំមែនទេ?
ភាគ២៨៖បងច្បាស់ទេ
ភាគ២៩៖បងមិនបានគិតដូច្នោះទេ
ភាគ៣០៖បងចាប់ផ្តើមរវល់!!
ភាគ៣១៖ស្រីកខ្វក់
ភាគ៣២៖បងឯកភាព
ភាគ៣៣៖អូននឹក
ភាគ៣៤៖សន្យារបស់លោកវាជាពាក្យជ្រាំដែល
ភាគ៣៥៖លិខិតលែងលះ
ភាគ៣៧៖បងនឹកអូន!
ភាគ៣៨៖ដល់ពេលវេលាត្រូវបកស្រាយ
ភាគ៣៩៖នេះជាចម្លើយ
ភាគ៤០៖អត់ទេ ខ្ញុំលែងលះលោកដាច់ស្រេចហើយ
ភាគ៤១៖កូនកំហូច
ភាគ៤២៖ត្រលប់ទៅវិញខ្ញុំនិងបម្រើអ្នកប្រុសឱ្យបានពេញចិត្ត
ភាគ៤៣៖អនុស្សាវរីយ៍ចាស់ៗ
ភាគ៤៤៖ប្រពន្ធស្អាត
ភាគ៤៥៖អូននៅចង់ចិញ្ចឹមបងទៀតទេ?
ភាគ៤៦៖ថេយ៍ញញិមស្អាតជាងរាល់ថ្ងៃ
ភាគ៤៧៖កូនទីពីរ
ភាគ៤៨៖បងមិនយល់ទេថេយ៍?
ភាគ៤៩៖ថេយ៍រៀបការជាមួយបងម្តងទៀតណា?
ភាគបញ្ចប់៖សន្យាថានិងស្រលាញ់អូន គ្មានថ្ងៃប្រួលប្រែឡើយ គីម ថេយ៉ុង

ភាគ៣៦៖កូន?

2.2K 99 0
By minsa99

       ថេយ៉ុង ទ័លគំនិតគ្មានពាក្យអ្វីនិយាយទៅកាន់បុរសគ្មានបេះដូងម្នាក់នោះទៀតឡើយ គេចាប់ផ្តើមហត់ ហើយនឿយណាស់ខ្លាំងណាស់ អារម្មណ៍របស់គេពេលនេះគឺច្របូកច្របល់ ចំណែកឯចិត្តគំនិតតែងស្រែកទាមទារចង់បានហត្ថលេខាលែងលះតែមួយមុខគត់ ប៉ុន្តែអតីតស្វាមីពុំបានយល់ព្រមស៊ីញ្ញេវាទាល់តែសោះ។

       ជុងហ្គុក ឈរនៅទីនេះ មិនព្រមចេញទៅណា ថែមទាំងដើរបុកទម្លុះដើមទ្រូងអង្គរក្សដែលព្យាយាមយីយាការពារអ្នកប្រុសតូចរបស់ពួកគេយ៉ាងតឹងតែងថែមទៀត។  

       “លោក!”

       “រឿងប្តីប្រពន្ធរវាងយើង ពួកឯងគ្មានសិទ្ធចេះដឹងទេ!”
        សម្តីធ្ងន់ៗ បានស្រែកគំហកឡើងទាំងទឹកមុខខឹងសម្បារ ប្រអប់ដៃមាំទាំក៏លើកច្រានម្រាមដៃដ៏ធំវែងក្រាស់ឃ្មឹកដែលព្យាយាមសង្កត់សង្កិនលើស្មាខ្លួនអស់មួយទំហឹងកម្លាំង រួចក៏ស្ទុះស្ទាបម្រុងដើរចូលទៅ ស្រាប់តែដៃម្ខាងទៀតក៏លូកចូលទៅចាប់ក្របួចកអាវត្រង់របស់នាយយ៉ាងជាប់។

        “តែពួកខ្ញុំមានសិទ្ធ មើលថែការពារអ្នកប្រុសតូច នេះជាបញ្ជារបស់លោកស្រី ហ្គូហ្សិន ប្រសិនបើលោករឹងរូសមិនព្រមស្តាប់សម្តីពួកយើងទេ បញ្ហាវាអាចឈានទៅដល់ការប្រើប្រាស់អំពើហិង្សាក៏ថាបាន!” ថេយ៉ុង ធ្វើភ្នែកស្លើហើយសម្លឹងមើលចំផ្ទៃមុខដុតរោលទៅដោយកំហឹងទោសៈមិនព្រមចប់។

        “លែងយើង!” ជុងហ្គុក ស្រដីទាំងខ្សែភ្នែកក្រហមដាប។

        “សូមលោកមេត្តាយល់ផងទៅ!” នាយជាអង្គរក្សម្នាក់នោះបញ្ជាសម្រែកលាន់សូរខ្ទរខ្ទ័រ នាំឱ្យកាយតូចភ្ញាក់ញ័រភ័យកម្រើកស្មាញ័រចំប្រប់។

        “យើងថាឱ្យលែង!”

        ឌឹប!!!

        ព្រូស!

        រាងកាយមាំទាំដួលដាច់ផ្ងាធ្លាក់បាត់ជំហរ កាលបើត្រូវមួយកណ្តាប់ដៃស្ទើរតែស្រវាំងភ្នែកក៏ប្រឹងប្រមូលកម្លាំងទាំងអម្បាល់ម៉ានក្រោកឡើង មិនព្រមបញ្ឈប់គំនិត បើទោះបីជាត្រូវគេវាយតំជ្រាំធាក់រហូតដល់បែកមុខហូរឈាមស្រោចខ្លួនទៀតក៏ដោយ។

        “អឹស!!!”

        ឌឹបៗៗ!!

        “បានហើយ..បានហើយឈប់វាយគេទៀតទៅ!” ថេយ៉ុង ស្រែកខ្លាំងៗអស់កម្លាំងពីខ្លួនគ្មានសល់ សម្លឹងមើលទៅកាន់ ជុងហ្គុក ដែលដេកននៀលក្រាលឥដ្ឋហូរឈាមស្រោចអាវសម្លឹងមើលមុខខ្លួនទាំងភ្នែកធ្មេចភ្លឹះៗនឹងសភាពដែលវេទនាដុបដាប រូបភាពមិនខុសកាលពីមួយឆ្នាំងជាងមុនដែលគេធ្លាប់ធ្លាក់ខ្លួនស្ថិតក្រោមការវាយប្រហារយ៉ាងតំណំដូច្នេះដែរ។

        ការចងចាំមួយដ៏ឈឺចាប់..

        (អាភ្នែកបួន ថ្ងៃនេះគ្រូដេញចេញមិនឱ្យចូលរៀនមែនទេហាហា?) មកដល់មាត់ជណ្តើរភ្លាម ត្រៀមនឹងដើរចេញទៅហើយ ស្រាប់តែមានសិស្សមួយក្រុមដើរចូលមកលាន់មាត់សួរឡើងថែមទាំងសើចចំអកឌឺដងខ្លាំងៗហើយធ្វើជាញញិមញញែមសម្លឹងមើលលើក្រោមៗបីដូចជាចង់ចំអកថាឱ្យគេយ៉ាងមានចេតនា។

       ( ..... ) ជុងហ្គុក ឥតតបតហើយគិតតែពីដើរទៅមុខរហូត មិនព្រមងាកមកនិយាយស្តី ខណៈគ្នាវាម្នាក់នោះ ស្ទុះចេញមកធាក់គេពីខាងក្រោយបំបុកខ្លួនផ្ទប់ជញ្ជាំងសឹងតែបាក់ឆ្អឹងបួនដប់កំណាត់។

       ( អយ!! ) បបូរមាត់ក្រៀមផ្អេះស្រាប់តែស្រែកចំហមាត់ឡើង លើកដៃខ្ទប់ដើមទ្រូងឈឺចុកឆ្អល់អលឯក កាលបើត្រូវគេធាក់មួយទំហឹងកម្លាំងចូលមកបំបុកចំៗជំហរខ្លួនយ៉ាងពេញទីយ៉ាងនេះវាពិតជាឈឺចាប់ខ្លាំងណាស់។

      ( អាសំរាម! )
      ( អាល្ងង់!!! )
      ( អាខួរជ្រូក! )
      ( អាឆ្កែកន្ទុយខ្វៀន! )
      ( ហាហា!!!! )

      ~~~
      “ប៉ុណ្ណឹងបានហើយ!” ថេយ៉ុង ស្រែកកាត់ការប្រមូលផ្តុំព្រួតវាយបុរសម្នាក់នោះខ្លាំងៗ មុននឹងឈរសម្លឹងមើលមុខស្វាមីមានសភាពហើមប៉ោងមុខរបួស បបូរមាត់ហូរឈាមប្រឡាក់អាវកក្លាក់នឹងកែវភ្នែកដែលជាប់ជ្រាំស្នាមក្រម៉ៅ ដេកផ្ងាទាំងទ្រូងចុករោយអលឯក ដៃជើងក៏កម្រើកលែងរួច រហូតដល់ឮសូរក្អកឃុងៗព្រួសឈាមប្រឡាក់ខ្លួន ទិដ្ឋភាពមួយស្រាប់តែលោតចូលក្នុងខួរក្បាល ថេយ៉ុង ដោយស្វ័យប្រវត្តិ÷

      ហេតុការណ៍មួយឆ្នាំមុន..

       ( ជុង..ជុងហ្គុក.. ) ថេយ៉ុង ស្រែកឆោឡោបូករួមទាំងអារម្មណ៍តក់ស្លុតនិងទឹកមុខដែលបង្ហាញឱ្យឃើញភាពភិតភ័យខ្លាចបារម្ភហើយស្រែកសឹងតែបែកអាកាសកាលបើមើលឃើញច្បាស់ពីសភាពដុនដាបមួយនោះ។

       ( ហ៊ឹកៗៗ ជុងហ្គុក ឯងកើតអី? ) ម្តងនេះគេស្រាប់តែទន់ជង្គង់ដួលចុះដល់ឥដ្ឋ ត្របក់ភ្នែកសន្សឹមរកតែបិទម្តងៗ ដ្បិតដំណក់ឈាមចាប់ជ្រាបហូរច្រោះចេញមកដំណាលនិងទឹកភ្នែកដ៏កម្សត់បានបង្ហូរចុះមកយ៉ាងរហាម។

       ( អាកាសធាតុត្រជាក់ណាស់..អូនកុំនៅឈរខាងក្រៅយូរពេក ពាក់អាវក្រាស់ៗជួយឱ្យអូនបាត់រងារមួយចំណែកធំដែរ!)

       ( ហ៊ឹកៗ ជុង..ជុងហ្គុក..) ថេយ៉ុង ស្រែកទ្រហោយំយ៉ាងគ្រលួចលើកប្រអប់ដៃប្រឹងឈ្លីត្រដុសផែនមុខស្លេកស្លាំងខ្លាំងៗសុខៗកើតរឿងបែបនេះឡើងមក គេចង់តែស្រែកយំឱ្យបែកផែនដីនៅពេលនេះទេ។

       ( ខិខិ... ) អាការៈកាន់តែធ្ងរធ្ងរខ្លាំងឡើងៗ អាកាសធាតុចុះត្រជាក់ខ្លាំងពេក ធ្វើឱ្យនាយមិនអាចទ្រាំទ្របានចំពោះជំងឺដែលរុកកួនប្រតិកម្មក្នុងរាងកាយបានឡើយ។

       ជុងហ្គុក ក្អកស្លើភ្នែកសក្បុស រីឯឈាមហូរច្រោះតាមច្រមុះចុះមកប្រឡាក់ទៅនឹងអាវពណ៌សរបស់ខ្លួនយ៉ាងជោកដាប។

       ភ្ញាក់ស្មារតីមកវិញ អ្វីដែលរាងតូចអាចធ្វើបាន..

       “លោកចេញទៅ ចេញឱ្យផុតៗទៅ កុំឱ្យមានបាបកម្មចំពោះគ្នាច្រើនជាងនេះទៀតអី!” ទ្រាំទ្រមើលឃើញតទៅទៀតលែងបាន ថេយ៉ុង ស្រែកស្ទើរបែកដើមទ្រូង ដើម្បីបណ្តេញបុរសម្នាក់នោះឱ្យចេញទៅចាកឆ្ងាយទៅពីទីនេះ តាមដោយខ្សែភ្នែកឈឺចាប់ហួសថ្លែងស្ទើរបរិយាយមិនចេញ។

      ជុងហ្គុក គ្រវីក្បាលមិនព្រមស្តាប់តាមគេថែមទាំងក្រោកឈរឡើង ដើរស្ទុះចូលទៅចាប់ឱបកាយតូចយ៉ាងជាប់មិនព្រមព្រលែង។

       “ហ៊ឹកៗ!!”

       “បងអង្វរ..បងនៅស្រលាញ់អូនខ្លាំងណាស់ កុំលែងលះអីបានទេ?” ថេយ៉ុង យំសម្លឹងមើលមុខនាយទាំងទួញសោកសៅ ខណៈបបូរមាត់ធំជាប់ក្លិនឆ្អាបឈាមក៏ទម្លាក់ផ្អឹបលើទៅលើថ្ពាល់ដាបទៅដោយដំណក់ទឹកភ្នែកហូរជោករហាម។

       “លោកនិយាយមិនចេះខ្មាស់ខ្លួនឯង? បើលោកស្រលាញ់ខ្ញុំ លោកក្បត់ខ្ញុំដើម្បីអ្វី? ហេតុអីទើបលោកក្បត់ខ្ញុំ?” ជុងហ្គុក ឱប ថេយ៉ុង យ៉ាងជាប់ព្រមទាំងថើបឈ្មុលឈ្មុលកាយតូចជាប់ បើទោះជាបីត្រូវ ថេយ៉ុង វាយតំគក់ខ្នងរបស់ខ្លួនខ្លាំងប៉ុណ្ណាក៏គេពុំបានតាំងចិត្តនិងដោះលែងរាងកាយមួយនេះដែរ។

       “ទៅឱបស្រីដែលលោករស់ខ្វះមិនបាននោះទៅ ចេញឱ្យឆ្ងាយទៅ!”

       “អូនដេញបង ទាំងបងកំពុងឈឺមែនទេ?”

       “ចុះពេលខ្ញុំឈឺ លោកធ្លាប់ខ្វល់ខ្លះទេ?”

       “បងសូមទោស!”

       “លោកចេះតែនិយាយពាក្យសូមទោស? តែទង្វើរបស់លោកមិនដែលបានបង្ហាញទេ ថាលោកនិងកែប្រែខ្លួននោះ!”

       ថេយ៉ុង សម្លុតកំហែងស្រែកដាក់នាយទាំងមិនអស់ចិត្ត មើលទៅគេចុះខុសប្លែកពីមុនឆ្ងាយណាស់ គេដូចជាមនុស្សថ្មីទាំងស្រុងដែលត្រូវបានផ្លាស់ប្តូរទាំងបេះដូងនិងខួរក្បាលទាំងនិស្ស័យនិងចរិតខុសប្លែកទាំងស្រុង ខុសប្លែកដល់ថ្នាក់ ថេយ៉ុង ស្ទើរតែមិនជឿ ជុងហ្គុក ពីមុនជាមនុស្សគួរឱ្យស្រឡាញ់ ជាមនុស្សប្រុសផ្អែមល្ហែម ស្លូតត្រង់ពុំមានចិត្តវេចវេរ ពូកែកុហក ភូតភរ សម្តីត្រង់ ស្មោះសចំពោះ ថេយ៉ុង ខ្លាំងណាស់។

       “ចុះអូនចង់ឱ្យបងធ្វើអី ដើម្បីកែប្រែទោសកំហុសទាំងអស់នេះ?” ម្តងនេះគេជាអ្នកបោះសំណួរទៅកាន់រាងតូចផ្ទេរសិទ្ធឱ្យ ថេយ៉ុង ជាអ្នកស្នើបំណងមកកាន់ខ្លួនវិញម្តង។

       “លែងលះគ្នា!” ថេយ៉ុង អះអាងជាច្រើនដងដដែលៗហើយទាមទារចង់លែងលះឱ្យបានដាច់ស្រេច។

       “អូនឈប់ស្រលាញ់បងហើយមែនទេ?”

       “.......”

       “និយាយមក..អូនឈប់ស្រលាញ់បងហើយមែនទេ ទើបចង់លែងលះដល់ថ្នាក់នេះ?”

       “លោកសួរខ្ញុំបែបនេះ? អ៊ីចឹងខ្ញុំសួរលោកវិញ!” អ្នកដែលព្យាយាមផ្តោតសំណួរយ៉ាងច្បាស់ៗជាក់លាក់ខំប្រឹងលើកដៃច្រានដើមទ្រូងធំមាំឱ្យខ្ទាតចេញបន្តិច។

       “លោកមានអារម្មណ៍យ៉ាងណា ពេលឱបស្រីផ្សេង ឱបគេកក់ក្តៅ មានក្តីសុខជាងពេលឱបខ្ញុំមែនទេ?” សំណួរនេះចាក់ដោតរណ្តំអារម្មណ៍អ្នកសណ្តាប់ត្រូវចំណុចខ្លាំងទាល់តែមានអារម្មណ៍ថាឈឺពិបាកទ្រាំ។

       “ទុកពេលឱ្យបងបានកែប្រែខ្លួនផងបានទេ?” ជុងហ្គុក ប្រឹងញញិមសុំការអភ័យទោសជាថ្មីម្តងទៀត ហើយលូកដៃចូលចាប់ប្រអប់ដៃស្រឡូនកាន់ថ្នមៗ។

       “លោកជិតក្លាយទៅជាឪពុករបស់គេហើយ ហេតុអីលោកមិនចេះគិតវែងឆ្ងាយទៀត?”

       “កូន?”

       “ខ្ញុំបានចំណាយលុយដែលខិតខំប្រឹងសន្សំ ស៊ីអត់ ស៊ីឃ្លានសព្វថ្ងៃនេះ ដើម្បីកូន ខ្ញុំចង់បានកូន ខ្ញុំក៏ទៅទទួលសេវាកម្មបញ្ញើទារកក្នុងផ្ទៃ នៅឯមន្ទីពេទ្យ!” មូលហេតុដែលគេធ្លាក់ខ្លួនលែងស្អាត មុខមានមុន ស្បែកស្រអាប់ រាងស្គមកំប្រឹង ញាំមិនសូវបានគ្រប់គ្រាន់ក៏ព្រោះតែគេព្យាយាមគិតគូរពីអនាគតខ្លាំងពេក គេខិតខំប្រឹងប្រែងដល់ដំណាក់កាលនេះទៅហើយ ស្វាមីនៅតែមិនយល់ទៀត ថែមទាំងលួចមានស្រីក្រៅ ទុកភរិយាឱ្យរស់នៅតែម្នាក់ឯងឯកោអស់រយៈពេលជាច្រើនខែយូរណាស់។

       “ហេតុអីអូនមិនប្រាប់រឿងនេះដល់បងផង? សូម្បីតែពិភាក្សាគ្នាមួយម៉ាត់ក៏អូនមិនបាននិយាយជាមួយបងដែរ!”

       “បើលោកធ្វើខ្លួនអាវាសែបែបនេះ ឱ្យខ្ញុំនិយាយជាមួយលោកដោយរបៀបណា ទូរស័ព្ទខលទៅពេលណាក៏រវល់ៗៗៗ រវល់គ្មានពេលឈប់សម្រាក រវល់ឈ្លក់វង្វេងជាមួយស្រីញីគ្មានពេលសូម្បីតែវិលត្រលប់មកផ្ទះដើម្បីនិយាយគ្នាជាមួយប្រពន្ធ?”

       ថេយ៉ុង លើកដៃវាយប្រតាយប្រតប់ទៅលើដើមទ្រូងមាំទាំធំទូលាយទាំងស្រែកគំហកអស់ៗពីខ្លួន ពេលនេះគេឈឺចាប់ស្ទើរតែសរសៃប្រសាទ រយៈពេលប៉ុន្មានខែមកនេះ គេរស់នៅម្នាក់ឯងក្លាយទៅជាទម្លាប់មួយដ៏គួរឱ្យធុញទ្រាន់ណាស់ណាទៅហើយ។

       “ថេយ៍ឱ្យបងសូមទោស..ទុកឱកាសឱ្យបងលើកនេះម្តងទៅណា បងសូមអង្វរ បងសន្យាថានិងនៅមើលថែអូនជាមួយកូន អូនអាចដកពិសោធន៍បងក៏បាន បងសុំម្តងទៅចុះ!” ជុងហ្គុក លុតជង្គង់ចុះស្រវាឱបជើង ថេយ៉ុង ទាំងស្រែកយំគគ្រូក ទាមទារក្នុងនាមជាឪពុកកូនពេញសិទ្ធម្នាក់ដែរ។

       “ណា..បងសូមអង្វរ!!”

       “លោកអាចមកជួបកូនបាន..” ជុងហ្គុក ឮហើយខំញញិមក្នុងចិត្តក្តុកក្តួលទឹកភ្នែកហូររលីងរលោង។

       “នៅពេលដែលលោកនឹកកូន ចង់ជួបមុខកូន លោកអាចមកជួបគេបាន តែទំនាក់ទំនងលោករវាងខ្ញុំ គឺដាច់ស្រេចស្រឡៈ ហើយកុំមកទាមទារសិទ្ធចិញ្ចឹមកូន ព្រោះលោកគ្រាន់តែជាឪពុកដ៏ថោកទាបម្នាក់ដែលកូនមិនត្រូវការតែប៉ុណ្ណោះ!”

       ចាត់ទុកថានេះជាឱកាសចុងក្រោយហើយដែលរាងតូចបានផ្តល់ឱ្យបុរសម្នាក់នេះ ក្នុងនាមជាអតីតភរិយាម្នាក់ កូនអាចកើតឡើងបានក៏ដោយសារតែញើសឈាមស្វាមីដែលបានខិតខំប្រឹងប្រែងធ្វើការយប់ថ្ងៃ កំឡុងពេលដែលគេបានផ្តល់ប្រាក់កាក់ខ្លះមកឱ្យប្រពន្ធមើលថែរក្សាទុកដាក់ ផ្សែផ្សំខំសន្សំមុខក្រោយរហូតដល់បានប្រើប្រាស់វាទៅលើអនាគតកូនតែមួយគត់។

       នៅពេលនេះ គេបានសម្រេចបំណងប្រាថ្នារបស់ខ្លួនឯងហើយ ពេលដែលគេមានកូន គេនិងព្យាយាមមើលថែរក្សាចិញ្ចឹមបីបាច់កូនដោយខ្លួនឯង មិនឱ្យបុរសម្នាក់នេះមកលំបាក មករញេរញៃក្នុងជីវិតប៉ាកូនរបស់គេបន្ថែមទៀតទេ។

       “លោកចេញទៅ!” ថេយ៉ុង និយាយជាលើកចុងក្រោយ។

       “ថេយ៍!”

       “បើលោកនៅតាមរញេរញៃខ្ញុំទៀត? ពួកគេវាយលោកដល់ស្លាប់ កុំថាខ្ញុំដាច់ធម្មមេត្តាឱ្យសោះ ចេញទៅ ឆាប់ចេញភ្លាមទៅ ទៅតាមជីវិតដែលលោកចង់បានទៅ!” ជុងហ្គុក ស្រក់ទឹកភ្នែក ដ្បិតភរិយាគ្មានចិត្តសន្ដោសប្រណី លើកលែងទោសឱ្យខ្លួន សូម្បីតែឱកាសមួយចំហៀងកូនដៃ ក៏ ថេយ៉ុង ពុំបានផ្តល់ឱ្យនាយសម្រាប់កែប្រែទោសកំហុសរបស់ខ្លួនទៀតដែរ។

       ជុងហ្គុក បែរខ្នងត្រលប់ដើរចេញ ខណៈ ថេយ៉ុង ក៏កំពុងទ្រហោយំក្រោយខ្នងគេ ដោយស្ងាត់សំឡេងទាំងរាងកាយទន់ល្អូកគ្មានកម្លាំងកំហែង។

       “បន្តិចទៀត លោកស្រី ហ្គូហ្សិន និងមកទទួលអ្នកប្រុសត្រលប់ទៅនៅឯភូមិគ្រឹះធំវិញ អ្នកប្រុសប្រញាប់រៀបចំខ្លួនទៅ!”

       “អ៊ឹម!” ថេយ៉ុង ងក់ក្បាលហើយរហ័សដើរចេញទៅដោយសភាពឈឺចាប់ខ្លាំងបំផុត។
      
       មួយខែបន្ទាប់

       មន្ទីពេទ្យសម្ភព

       ថេយ៉ុង រង់ចាំដុកទ័រជំនាញអញ្ជើញមកពិភាក្សាជាមួយគ្នានៅខាងក្នុងបន្ទប់ពិគ្រោះយោបល់ទាំងទឹកមុខស្មឿគពុំមានអារម្មណ៍រីករាយចម្លែកចិត្តអ្វីបន្តិចណានោះសោះ។

       បន្ទាប់ពីថ្ងៃដែលកើតរឿងធំមក គេផ្លាស់ប្តូរសឹងតែទាំងស្រុង មិនថាការនិយាយស្តី ឬដើរហើរចេញទៅណានោះឡើយ គេប្រែខ្លួនជាស្ងប់ស្ងាត់ បីដូចជាមនុស្សគ្មានអារម្មណ៍ គ្មានវិញ្ញាណ គ្មានសូម្បីតែការតស៊ូរស់នៅ បើទោះបីជាការលែងលះនៅមិនទាន់ដាច់ស្រេចអស់នូវឡើយ។

       លោកដុកទ័របានអញ្ជើញមកដល់ ហើយចាប់ផ្តើមការងាររបស់គាត់យ៉ាងហ្មត់ចត់បន្ថែម។

       “ទារកមានសុខភាពល្អ បន្ថែមលើការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យជំនាញទៀត អ្នកប្រុសកុំបារម្ភអី!”

       “ខ្ញុំអរគុណដល់លោកដុកទ័រច្រើនណាស់ ដែលបានណែនាំវិធីមើលថែល្អៗដល់កូនមកកាន់ខ្ញុំ ពេលវេលាបន្ទាប់មានតែត្រូវពឹងពាក់ឱ្យលោកគ្រូពេទ្យជួយមើលថែក្មេងឱ្យបានដិតដល់ផង!”

       “បាទ!!” កិច្ចសន្ទនាក៏បានបញ្ចប់ទៅ។

       ថេយ៉ុង បានចាកចេញពីមន្ទីពេទ្យមកអង្គុយបន្ធូរអារម្មណ៍ខាងក្នុងឡាន រាល់ថ្ងៃនេះគេចាប់ផ្តើមនឿយហត់ខ្លាំងទៅៗ បើគង់តែគិតដល់អនាគតកូន មិនដឹងថាគេសម្លាប់ខ្លួនចាប់តាំងពីពេលណាទៅហើយទេ។

       “ប៉ាចាំកូនណា ! ប៉ាស្រលាញ់កូន..” ថេយ៉ុង ញញិមយ៉ាងស្រាលបំផុតហើយដាក់ក្បាលកើយលើកៅអីផ្អែកក្រោយ ខណៈតៃកុងឡានក៏បញ្ឆេះម៉ាស៊ីនបើកចេញទៅបាត់ស្រមោលឈឹង។
      
      
      
      



























      
      
     
     
      
     

Continue Reading

You'll Also Like

852K 8.4K 68
𝐢𝐧𝐜𝐥𝐮𝐝𝐞𝐬 𝐚𝐥𝐥 𝐨𝐟 𝐭𝐡𝐞 𝐛𝐨𝐲𝐬 ✦ .  ⁺   . ✦ .  ⁺   . ✦ don't forget to vote, share and comment. 🤍
232K 2.6K 22
I have found an ideal life. I have a loving husband, no work and no danger. This is exactly what I wanted when I ran away and changed my identity. Bu...
3.4M 38.9K 31
Diana is an 18 year old girl about to start her senior year until she bumps into a woman at the bookstore who has quite the personality. The woman ta...
4.3M 236K 49
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...