សុំទោស មនុស្សរំខាន!! (ចប់)

By la_lavin

8.4K 464 1.5K

នៅពេលដែលមិនមានវត្តមានរបស់គេទេីបខ្ញុំដឹងថាគេមានសារៈសំខាន់ប៉ុណ្ណាសម្រាប់ខ្ញុំ ។ ពេលនេះមនុស្សរំខានម្នាក់នោះ គេលែ... More

ផ្ដេីមរឿង
Part 1
Part 2
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14 (The last part)

Part 3

585 34 135
By la_lavin


រយៈពេលជិតមួយខែហេីយដែល Beomgyu ផ្ដាច់ការទាក់ទងជាមួយ Yeonjun ។ លេីកនេះប្រហែលមែនទែនហេីយដែល Beomgyu អាចនឹងកាត់ចិត្តបាន ពីព្រោះគេមិនបានផ្ញេីសារ ឬតាមទៅរំខាន Yeonjun សឹងតែគ្រប់កន្លែងដូចពីមុនឡេីយ។ ជាពិសេសពេលនេះគេចេញក្រៅជាមួយ Hyunjin ជាញឹកញាប់ដោយសារគេគិតថា គួរតែចាប់ផ្ដេីមជាមួយនឹងមនុស្សដែលចាប់អារម្មណ៍មកលេីគេវិញល្អជាង។

ចំណែក Yeonjun វិញក៏រៀងចម្លែកចិត្តបន្តិចដែរដែលបាត់មុខមនុស្សរំខានយូរគួរសម ប៉ុន្តែគេមិនបានខ្វាយខ្វល់ច្រេីនដោយសារមួយរយៈពេលនេះគេមមារញឹកនឹងរឿងការងារហើយថែមទាំងមានវត្តមានរបស់ Andy មករកគេសឹងតែរាល់ថ្ងៃទៀតផង ដូច្នេះគេមិនមានពេលគិតដល់ Beomgyu ច្រេីនប៉ុន្មានឡេីយ។

@Restaurant

Beomgyu និង Hyunjin អង្គុយញុាំអាហារនៅភោជនីយដ្ឋានល្បីមួយកន្លែងហេីយអ្វីដែលចៃដន្យបំផុតនោះគឺ Yeonjun និង Andy ក៏មកញុាំអាហារនៅទីនោះដែរហើយតុរបស់ពួកគេគឺនៅឈមគ្នា។

Beomgyu មានអារម្មណ៍ថាឈឺឆៀបៗនៅពេលដែលបានឃេីញសកម្មភាពស្និទ្ធស្នាលរវាង Yeonjun និង Andy ហើយវាធ្វេីឲ្យ Hyunjin កត់សម្គាល់ឃេីញទឹកមុខក្រៀមក្រំរបស់គេ។

"អាហារមិនឆ្ងាញ់មែនទេ?" Hyunjin សួរទៅកាន់ Beomgyu ដែលកំពុងដាក់សមនិងស្លាបព្រាចុះហាក់ដូចជាឆ្អែត តែតាមពិតទៅ Beomgyu ទេីបតែញុាំអីបានបន្តិចតែប៉ុណ្ណោះ។

"ខ្ញុំឆ្អែតហេីយ!" Beomgyu លេបអាហារលែងចូលពីព្រោះឃេីញ Andy កំពុងបញ្ចុកអាហារ Yeonjun ហេីយមេីលទៅពួកគេទាំង2ហាក់មានសេចក្ដីសុខណាស់ ដែលខុសប្លែកពីគេដែលគ្រាំក្នុងចិត្ត។

"ញ៉ាំបន្តិចទៀតទៅណា៎" Hyunjin ចាប់អាហារឲ្យ Beomgyu ហេីយ Beomgyu ក៏យល់ព្រមញុាំ។សកម្មភាពរបស់ពួកគេទាំង2នាក់ Yeonjunក៏លួចសង្កេតមេីលដែរ។

"ចេញពីទីនេះគិតចង់ទៅណាទៀត?"

"ទៅមេីលកុនរួចទៅលេងសួនកម្សាន្តតេីល្អទេ?" Beomgyu សួរទៅកាន់ Hyunjin ដែលកំពុងមេីលមុខ របស់គេដោយស្នាមញញឹមស្រាលៗដូចមនុស្សកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍។

"ល្អតេី! មានអារម្មណ៍ថាពួកយើងដូចកំពុង Date" Hyunjin យកដៃទៅញីសក់ក្បាលទន់រលាស់របស់ Beomgyu តិចៗ ដែលធ្វើឲ្យអ្នកខ្លះមានអារម្មណ៍ក្ដៅឆួល។

"ហាសហា ពិតមែនហើយ!" Beomgyu ញញឹមពីព្រោះយល់ស្របតាមអ្វីដែល Hyunjin បាននិយាយហើយវាពិតជាអញ្ចឹងមែន។

"បងទៅណាហ្នឹង?!" Andyចោទសួរទៅកាន់រាងក្រាស់ដែលស្រាប់តែក្រោកឈរព្រមទាំងដេីរសម្ដៅទៅកាន់តុមួយទៀត។

"ពួកយើងមានរឿងដែលត្រូវនិយាយគ្នា!!" Yeonjun អូសដៃ Beomgyu ចេញទៅយ៉ាងលឿនតែ Beomgyu មិនព្រមក៏រលាស់ដៃចេញវិញ។

"ចង់នាំគេទៅណា?!" Hyunjin សួរទៅកាន់ Yeonjun ដែលកំពុងខឹងព្រោះទឹកមុខរបស់គេឡេីងពិបាកមេីលតែម្ដង។

"ឯងចេះដឹងស្អី??"

"ពេលនេះ Beomgyu និងយេីងកំពុងមេីលចិត្តគ្នា ហេតុអីយេីងចេះដឹងសួរនាំមិនបាន?!"

ចម្លើយរបស់ Hyunjin ធ្វើឲ្យ Yeonjun កាន់តែក្ដៅឆួលមួយកម្រិតទៀត។ គេសម្លឹងមុខ Beomgyu ដោយក្រសែភ្នែកខឹងសម្បារពីព្រោះគេរកមូលហេតុឃេីញហេីយដែលធ្វេីឲ្យ Beomgyu ឈប់រវល់ជាមួយគេ។

"ខ្ញុំគ្មានអីដែលត្រូវនិយាយជាមួយទេ!" Beomgyu ពោលឡេីងដោយទឹកមុខស្មេីព្រោះគេមិនដឹងគួរនិយាយអំពីរឿងអ្វីឡេីយ ហើយម្យ៉ាងទៀតពេលនេះគេក៏មិនចង់ពាក់ព័ន្ធជាមួយរាងក្រាស់ទៀតដែរ។

"តែយេីងមាន!!" Yeonjun សង្កត់សម្លេងហេីយវាធ្វើឲ្យ Beomgyu ភ័យខ្លាចបន្តិចបន្តួច ពីព្រោះមេីលដឹងដល់កំហឹងដែលមាននៅក្នុងខ្លួនរបស់គេ។

"កុំបង្ខំចិត្តBeomgyuអី!" Hyunjin ទាញ Beomgyu ឲ្យឈរនៅក្បែរគេប៉ុន្តែ Yeonjun រហ័សទាញកាយតូចមកជិតព្រមទាំងក្រសោបចង្កេះរបស់ Beomgyu ទៀតផង។

"គេជាមនុស្សរបស់យេីង ដូច្នេះកុំមករវល់!!" និយាយចប់ Yeonjun រហ័សអូស Beomgyu ទៅខាងក្រៅទាំងត្រដាបត្រដួស។

"មិនហាមឃាត់មនុស្សរបស់នាងទេឬ?" Hyunjin ឧទានសួរទៅកាន់ Andy ដែលអង្គុយស្ងៀម ព្រោះនាងមកជាមួយ Yeonjun ហេតុអីក៏មិនសួរនាំឬហាមឃាត់ពេលដែល Yeonjun នាំ Beomgyu ចាកចេញពីទីនេះ?

"អ្នកណាហាមគេបានទៅ?!" Andyស្គាល់ចរិតរបស់ Yeonjun ច្បាស់ណាស់ហេីយទោះបីជានាងហាមឃាត់ក៏វាមិនមានប្រយោជន៍ដែរ ដូច្នេះមានតែអង្គុយស្ងៀមល្អជាង។

"អូ! ពិតមែនហើយ!" Hyunjin យល់ស្របព្រោះតាំងពីដេីមមកអ្វីដែល Yeonjun ចង់បានហេីយគឺត្រូវតែបាន។ម្យ៉ាងទៀតចំពោះអ្នកដែលរារាំងគេគឺមិនមានផលល្អឡេីយ ដូច្នេះទេីបគេសម្រេចចិត្តមិនទៅតាមBeomgyu។

"ពេលគេខឹងពិតជាគួរឲ្យខ្លាចណាស់!" Andy បន្លឺឡើងហេីយ Hyunjin ស្រាប់តែបារម្ភពី Beomgyu ភ្លាមៗ ក៏ប៉ុន្តែគេងឿងឆ្ងល់ថា តេី Yeonjun ខឹងនឹង Beomgyu ចំពោះរឿងអីដែរទេីបស្រាប់តែអូសទាញទៅខាងក្រៅឡេីងត្រណាត់ត្រណែងបែបនេះ!

"ពួកយើងនិយាយគ្នាបន្តិចទៅ ខ្ញុំមានរឿងដែលចង់សួរ!" Hyunjin និយាយទៅកាន់ Andyដែលបម្រុងនឹងចាកចេញ ហើយAndyក៏យល់ព្រមពីព្រោះនាងក៏មានរឿងដែលចង់ពិភាក្សាជាមួយ Hyunjin ដែរ។

"នាងស្គាល់ Beomgyu ដែរឬអត់? ហើយស្គាល់យូរហើយឬនៅ?"

"ស្គាល់យូរហើយ ព្រោះគេប្រៀបដូចជាស្រមោលរបស់ Yeonjun អញ្ចឹង!"

"តេីនាងដឹងទេថាពួកគេទាំង2មានទំនាក់ទំនងអីនឹងគ្នា?"

"ខ្ញុំដឹងត្រឹមថា Beomgyu គេលួចស្រឡាញ់ Yeonjun ជាយូរមកហេីយ ប៉ុន្តែ Yeonjun មិនដែលខ្វល់ខ្វាយទេ តែពេលនេះខ្ញុំក៏ចាប់ផ្តើមឆ្ងល់ដែរនៅពេលដែលឃេីញ Yeonjun ស្រាប់តែប្លែកខ្លាំងបែបនេះ!"

"នាងគិតដូចខ្ញុំទេថាពេលនេះ Yeonjun អាចនឹងមានចិត្តស្រឡាញ់ Beomgyu វិញនោះ?"

"ថាមិនត្រូវដែរ! តែបែបអញ្ចឹងហើយព្រោះអី Yeonjun អាចនឹងខឹងដោយសារឃេីញលោកនិង Beomgyu ស្និទ្ធស្នាលនឹងគ្នា!" Andyនិយាយទៅតាមអ្វីដែលនាងបានឃេីញព្រោះពេលញុាំអាហារនាងក្រឡេកឃេីញ Yeonjun ងាកមេីល Beomgyu ជាញឹកញាប់ ហើយទឹកមុខរបស់គេប្រែជាមិនសូវល្អនៅពេលឃេីញ Hyunjin បង្ហាញសកម្មភាពស្និទ្ធស្នាលជាមួយ Beomgyu ។

"ហេតុអីក៏ទេីបតែមានចិត្តអីនៅពេលនេះអញ្ចឹង!!" Hyunjin លាន់មាត់ពីព្រោះយូរហេីយម៉េចក៏ Yeonjun មិនចាប់អារម្មណ៍បែរជាមកចាប់អារម្មណ៍នៅពេលដែលគេកំពុងមេីលចិត្តគ្នាជាមួយ Beomgyu ទៅវិញ។

Andy សញ្ជឹងគិតមួយស្របក់ព្រោះនាងកំពុងស្រម៉ៃដល់ពេលដែលនាងនិង Yeonjun ទាក់ទងគ្នាហើយពេលនោះនាងក៏ធ្លាប់សង្ស័យថា Yeonjun ដូចជាចិត្តទន់ចំពោះ Beomgyu ម្ដងម្កាលដែរដោយសារ Yeonjun ដូចជាខ្វល់ខ្វាយពី Beomgyu ច្រើនជាងនាងទៅទៀតហេីយវាធ្វេីឲ្យនាងអន់ចិត្តបន្តិចបន្តួចដែរ។

"គេអាចនឹងមានយូរហេីយ ប៉ុន្តែគ្រាន់តែមិនទទួលស្គាល់ពីអារម្មណ៍ខ្លួនឯងតែប៉ុណ្ណោះ!"

"មិនដឹងអាចង្រៃនោះវាគិតពីស្អីទេ!" Hyunjin មួម៉ៅពីព្រោះគេមិនចង់បាត់បង់ Beomgyu ឡេីយពីព្រោះពេលនេះគេចាប់ផ្ដេីមលង់ស្រឡាញ់ Beomgyu កាន់តែជ្រៅទៅហេីយ។

"តាមពិតទៅ Beomgyu ក៏ជាចំណែកមួយដែលធ្វេីឲ្យខ្ញុំសុំបែកពី Yeonjun ដែរ!" Andyដាច់ចិត្តទម្លាយការពិតពីព្រោះខ្ជិលលាក់បាំងអារម្មណ៍បន្ត។

"ថាម៉េច??"

"ពេលនោះខ្ញុំមេីលដឹងថា Yeonjun ដូចជាមានចិត្តចំពោះ Beomgyu តិចតួចដែរ ហើយស្របពេលនោះខ្ញុំរកបានអ្នកថ្មីល្មមក៏សម្រេចចិត្តសុំគេបែកគ្នាតែម្ដងទៅ"

"ហើយពេលនេះម៉េចក៏បកក្បាលមករកគេវិញ?" Hyunjin ឧទានសំណួរចាក់ដោត។

"ព្រោះកាលៈទេសៈបង្ខំតែប៉ុណ្ណោះ!" Andy ប្រាប់អារម្មណ៍ពិតពីព្រោះនាងត្រឡប់មករក Yeonjun វិញដោយសារមានហេតុផលផ្ទាល់ខ្លួន មិនមែននៅសល់ចិត្តស្រឡាញ់អ្វីឡើយ។

"មេីលទៅនាងដូចជាពិសពុលណាស់!" Hyunjin និយាយទៅតាមអ្វីដែលមេីលឃេីញ ពីព្រោះ Andyម្នាក់នេះល្អស្អាតតែមុខមាត់ទេ តែការនិយាយស្ដីចេញមកអាចឲ្យគេស្មានដឹងថាមានចិត្តគំនិតមិនសូវល្អប៉ុន្មានឡេីយ។

"លោកជាមនុស្សមាត់ឆៅដល់ហេីយ!" Andy ឧទានឡើងពីព្រោះHyunjinដៀលនាងស្រស់ៗ ក៏ប៉ុន្តែនាងមិនបានខ្វល់នឹងពាក្យសម្ដីបែបហ្នឹងឡេីយ។

"និយាយអញ្ចឹងចាប់អារម្មណ៍ចង់សហការជាមួយខ្ញុំដែរទេ?"

"នាងនិយាយពីអី?"

"ខ្ញុំគិតថាលោកដឹងពីគោលបំណងរបស់ខ្ញុំហើយ គ្រាន់តែសម្ដែងធ្វេីជាមិនយល់មែនទេ?" Andy សម្លឹងចូលជ្រៅទៅក្នុងកែវភ្នែករបស់ Hyunjin ហើយនាងក៏និយាយបន្ត...

"ប្រសិនបើលោកចង់បាន Beomgyu គួរតែលេងផ្លូវកាត់ខ្លះ!! ដូច្នេះបេីពួកយើងរួមដៃគ្នា អាចនឹងសមបំណងរៀងខ្លួនក៏ថាបាន!"

សំណេីរបស់ Andy ធ្វើឲ្យ Hyunjin ស្ងាត់ស្ងៀមព្រោះមិនដឹងថាវាជាជម្រេីសល្អដែរឬក៏អត់ ប៉ុន្តែគេពិតជាចង់បាន Beomgyuមកនៅក្បែរខ្លាំងណាស់ ដូច្នេះផ្លូវចិត្តរបស់គេនៅពេលនេះគឺកំពុងតែច្របូកច្របល់។


Continue Reading

You'll Also Like

194K 5.7K 71
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
445K 30.2K 45
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
696K 25.4K 100
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
515K 14.7K 107
"aren't we just terrified?" 9-1-1 and criminal minds crossover 9-1-1 season 2- criminal minds season 4- evan buckley x fem!oc