សុំទោស មនុស្សរំខាន!! (ចប់)

Oleh la_lavin

8.5K 478 1.5K

នៅពេលដែលមិនមានវត្តមានរបស់គេទេីបខ្ញុំដឹងថាគេមានសារៈសំខាន់ប៉ុណ្ណាសម្រាប់ខ្ញុំ ។ ពេលនេះមនុស្សរំខានម្នាក់នោះ គេលែ... Lebih Banyak

ផ្ដេីមរឿង
Part 1
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14 (The last part)

Part 2

670 40 183
Oleh la_lavin

ចាប់ពីថ្ងៃនោះមក Beomgyu មិនបានទៅរក Yeonjun ទៀតឡើយ វាធ្វេីឲ្យអ្នកខ្លះមានអារម្មណ៍មិនស្រណុកក្នុងចិត្ត ដូចជាថប់ៗក្នុងទ្រូងហាក់ត្រូវការអ្វីមួយមកបំពេញចន្លោះដែលខ្វះ។

"កេីតឆ្កួតស្អីនៀក?!" Yeonjun ញីសក់ខ្លួនឯងទាំងស្មុគស្មាញ ព្រោះមានអារម្មណ៍ល្ហល្ហេវថាមិនត្រូវដោយសារគ្មានអ្នកមករញ៉េរញ៉ៃជាមួយ។

"ឡប់មិនខានទេ!" គេជេរខ្លួនឯងព្រោះដឹងមូលហេតុដែលបណ្ដាលឲ្យខ្លួនមានសភាពបែបនេះ។ របៀបថាមានគេក៏ធុញគ្មានគេក៏ធុញអីអញ្ចឹងហា៎...!!

"ទ្រាំលែងបានហើយ!!!" ចុងក្រោយគេសម្រេចចិត្តទៅរកម្នាក់នោះដល់ផ្ទះតែម្ដង។

@ផ្ទះរបស់Beomgyu

"ខ្យល់អីបក់ក្មួយមកដល់ទីនេះ?" ម៉ាក់របស់ Beomgyu ឧទានឡើងព្រោះ Yeonjun ខានមកលេងផ្ទះគាត់យូរហេីយ។

"ខ្យល់នឹករលឹកណា៎អ្នកមីង!" Yeonjun ញញឹមស្រាលៗព្រមទាំងហុចកន្រ្តកផ្លែឈេីឲ្យមនុស្សចាស់។

"អូហូ~ថ្ងៃនេះភ្លៀងធំហេីយ!" ម៉ាក់របស់ Beomgyu និយាយលេង តែវាក៏ពិតដែរព្រោះ Yeonjun កម្រមកទីនេះខ្លាំងណាស់ប្រសិនបេីម៉ាក់របស់គេមិននាំមក។

"បាទ ហាសហា!" Yeonjun សេីចទាំងមិនសូវសមហេីយភ្នែកកំពុងសម្លឹងរកមេីលនរណាម្នាក់តែមិនបានប្រទះឃេីញសូម្បីតែស្រមោលរបស់គេ។

"និយាយអញ្ចឹងដូចមិនឃេីញ Beomgyu?" គេដាច់ចិត្តសួរទាំងអៀនមាត់។

"អូ គេចេញទៅដេីរលេងជាមួយមិត្តភក្តិថ្មីបាត់ហេីយ! " ម៉ាក់ BG ឆ្លើយតាមអ្វីដែលបានដឹងមកព្រោះឮកូនប្រុសគាត់និយាយអញ្ចឹង។

"មិត្តភក្តិថ្មី?!" Yeonjun ផ្ទួនពាក្យព្រោះមិនចង់ជឿអ្វីដែលបានឮ តែក៏ព្យាយាមសម្រួលអារម្មណ៍ឲ្យប្រក្រតីវិញ។

"ពិតមែនហើយ! តែមីងមិនស្គាល់ទេថាជាអ្នកណា"

"បាទ" Yeonjun ឆ្លើយធ្វើដូចធម្មតាតែក្នុងចិត្តចង់ដឹងសឹងស្លាប់ថាជាពីណាគេ។

[Skip]

"អ្នកម៉ាក់ កូនត្រឡប់មកវិញហើយ!" Beomgyu ស្រែកតាមទម្លាប់ ហើយសម្លេងរបស់គេធ្វេីឲ្យអ្នកខ្លះឈប់អន្ទះសារមួយរំពេច។

"មេីលៗថាអ្នកណាមក!" ម៉ាក់របស់ BG ញញឹមព្រោះគាត់ដឹងថា Beomgyu ប្រាកដជាសប្បាយចិត្តប្រសិនបើដឹងថារាងក្រាស់មកលេងផ្ទះ។

"អ្នកណាគេ?"

Beomgyu ប្រែជាភាំងមួយរំពេចនៅពេលដែលឃេីញវត្តមានរបស់ Yeonjun ។ បេះដូងស្រាប់តែលោតញាប់នៅពេលឃេីញក្រសែភ្នែករបស់អ្នកម្ខាងទៀតដែលកំពុងសម្លឹងមក។

"នឹកឃេីញយ៉ាងម៉េចទេីបមកលេង?"

"មកសួរសុខទុក្ខអ្នកមីង!" មាត់ក្បត់ចិត្តសាហាវ!!!

"កូនមកដល់ល្អហេីយ នៅនិយាយលេងជាមួយបងទៅព្រោះម៉ាក់ត្រូវចេញទៅខាងក្រៅ"

"បាទ"

ពេលមនុស្សចាស់ចេញផុត Yeonjun រហ័សសួរ Beomgyu ដេីម្បីជម្រិតយកចម្លេីយតែម្ដង។

"ទេីបមកពីណា? ហើយទៅជាមួយអ្នកណាគេ? ទៅមានមិត្តភក្តិថ្មីពីអង្កាល់?"

"ឈប់សិន!! កំពុង Rap មែនទេ?" Beomgyu ហួសចិត្តបន្តិចព្រោះរាងក្រាស់សួរលឿនដូចព្យុះធ្វេីដូចឆ្ងល់អីណាស់ណាអញ្ចឹង។ ឡើងប្លែក!

ស្របពេលនោះដែរ ទូរស័ព្ទរបស់ Beomgyu ក៏រោទ៍ឡើងដែលធ្វើឲ្យ Yeonjun ប្រទះឃេីញឈ្មោះនរណាម្នាក់លោតលេីអេក្រង់ទូរស័ព្ទដោយចៃដន្យ។

"Hyunjin???" Yeonjun បន្លឺក្នុងចិត្ត ហើយអារម្មណ៍ប្រែជាមួម៉ៅភ្លាមៗដូចមនុស្សស្រីកំពុងមករដូវ។

"កុំប្រាប់ឲ្យសោះថា Hyunjin ជាមិត្តថ្មីរបស់ឯង?" Yeonjun កញ្ឆក់ទូរស័ព្ទមកចុចបិទដែលធ្វេីឲ្យ Beomgyu សម្លឹងមេីលគេទាំងមិនយល់។

"បេីមែនតេីវាយ៉ាងម៉េច?" Beomgyu សួរចង់ដឹងតាមបែបធម្មតាតែរាងក្រាស់បែរជាគិតថាផ្គេីនទៅវិញ។ គេខាំធ្មេញយ៉ាងណែនរួចក៏ខិតទៅជិត Beomgyu ឡើងកៀក។

"អញ្ចឹងតេី ទេីបប្លែកណាស់!" គេនិយាយខ្សាវៗ តែរាងតូចបានឮយ៉ាងច្បាស់ព្រោះនៅជិតគ្នាពេករហូតដល់ថ្នាក់ដឹងចំហាយក្ដៅៗចេញពីច្រមុះរបស់គេ។

"កំពុងនិយាយពីអី? អត់សូវយល់"

"កុំមកធ្វេីពេី! ចាប់អារម្មណ៍វាហេីយមែនទេ?"

"អ្នកណាគេ? Hyunjin?!"

"ឯងផ្លាស់ប្ដូរហើយ"

"ក្រែងកន្លងមកចង់បានអញ្ចឹងឬ?"

រាងក្រាស់ស្ងាត់មាត់ព្រោះគេធ្លាប់គិតបែបហ្នឹងពិតមែន តែពេលនេះខុសគ្នាព្រោះគេមានអារម្មណ៍ថាបាត់បង់អ្វីម្យ៉ាងនៅពេលដែលមិនមានរាងតូចនៅក្បែរ។

"អ្នកណាប្រាប់ថាធុញនឹងខ្ញុំ? អ្នកណាដែលនិយាយថាមិនចូលចិត្តឲ្យទៅរំខាន?!! ក្រែងជា..." Beomgyu មិនអាចប្រកែកបន្តបានដោយសារបបូរមាត់របស់ Yeonjun កំពុងលេបត្របាក់បបូរមាត់តូចស្ដេីងរបស់គេ។ គេថេីប Beomgyu ដោយអារម្មណ៍ពុះកញ្ជ្រោលព្រោះកំពុងខឹងដែលរាងតូចចង់កែប្រែចិត្តពីគេ។

"ធ្វើឆ្កួតអីហ្នឹង?!" Beomgyu សួរគេទាំងមុខក្រហមនៅពេលរាងខ្ពស់ព្រលែងបបូរមាត់ឲ្យមានសេរីភាព។ Yeonjun មិនបានឆ្លើយព្រោះមិនដឹងដោះសារបែបណាឲ្យសាកសម។

"ម៉េចបានធ្វើអញ្ចឹង?" Beomgyu ទាមទារចម្លើយសារជាថ្មីទាំងរំភេីបក្នុងចិត្តតិចតួច។ មិនឲ្យរំភើបយ៉ាងម៉េច crush kiss ទាំងមូលហា~ (ᗒᗣᗕ)

"ដាក់ទោសឯង ដែលព្រហេីនចង់មានអ្នកផ្សេង!" គេនិយាយឆ្កួតអីហ្នឹង? Beomgyu ស្ដាប់ហើយបេះដូងឡើងរីកមាឌតែម្ដង។

"បានន័យថាម៉េច?" រាងតូចសួរបញ្ជាក់ព្រោះមិនចង់ជឿនូវអ្វីដែលបានឮ នេះបានន័យថា Yeonjun មិនចង់ឲ្យគេទៅពាក់ព័ន្ធជាមួយប្រុសផ្សេងឬ? តែដេីម្បីអី? បេីមានអ្នកដឹងជួយពន្យល់ប្រាប់ផង។

"កាត់ន័យយល់ទៅ!" និយាយចប់គេរហ័សចេញពីទីនោះយ៉ាងលឿនព្រោះចង់តែបោកក្បាលឲ្យងាប់ទេដែលទៅធ្វេីរឿងឆ្កួតៗបែបហ្នឹង។ បាក់កាលីបអស់ហេីយ bro អេីយ!!

"អារម្មណ៍វារេីឡេីងវិញហេីយ! មិនបាច់កាត់ចិត្តកាត់ស្អីទេ!!" Beomgyu ទះមុខខ្លួនឯងទាំងញញឹមញញែម ព្រោះគ្រប់យ៉ាងដូចជាសុបិន្តអញ្ចឹង មិនសមថាអាចកេីតឡេីងទាល់តែសោះ ហើយអាកូនចិត្តដែលខំស្អប់គេបាន2%នោះពេលនេះវារលាយខ្ទេចដូចអំបិលត្រូវទឹកអស់ហេីយ ស៊ាំមែន!!

At night✨

រាងក្រាស់ចូលរួមពីធីជប់លៀងដែលធ្វេីឡេីងនៅបារមួយកន្លែងហេីយវាជាការជួបជុំមិត្តភក្តិចាស់ដែលធ្លាប់រៀនជាមួយគ្នា។

សម្លេងសារបានបន្លឺឡើង ហើយមិនបាច់ឆ្ងល់ទេថាអ្នកណាជាអ្នកផ្ញេីរមកព្រោះគ្មានអ្នកណាក្រៅពីរាងតូចរបស់ពួកយេីងឡេីយ។ Yeonjun ចូលទៅកាន់ប្រអប់សារ ហើយស្នាមញញឹមលេីផ្ទៃមុខស្រាប់តែផុសឡេីងដោយមិនដឹងខ្លួន។

« កំពុងធ្វើអី? »
« នៅផ្ទះឬនៅកន្លែងណា? »

« កំពុងនៅខាងក្រៅ!» Yeonjun ចូលតបយ៉ាងលឿនហេីយវាធ្វេីឲ្យអ្នកម្ខាងទៀតញញឹមចង់រហែកមាត់ព្រោះរាងក្រាស់មិនដែលចូលតបលឿនដូចថ្ងៃនេះទេ ជួនកាល seen no reply ក៏មាន។

«ថ្ងៃនេះមិនតាមទៅរំខានទេ!អាចសប្បាយចិត្តបាន!»

Yeonjun សេីចបន្តិចនៅពេលដែលឃេីញសាររបស់ Beomgyu ហើយស្របពេលនោះដែរគេក៏ទុកទូរស័ព្ទវិញព្រោះមានមនុស្សស្រីម្នាក់បង្ហាញខ្លួននៅចំពោះមុខរបស់គេ។

"ខានជួបគ្នាយូរហេីយ!"

Yeonjun សម្លឹងមេីលម្ចាស់សម្លេងដែលកំពុងរាក់ទាក់គេ ហេីយភ្លាមនោះដែរការចងចាំដែលធ្លាប់មានជាមួយនារីម្នាក់នោះក៏អណ្ដែតឡេីងពេញខួរក្បាលរបស់គេ។

នាងមានឈ្មោះថា Andy គឺជាមនុស្សស្រីដំបូងដែល Yeonjun ដាក់ចិត្តស្រឡាញ់ពីព្រោះនាងល្អទាំងព្រម ទាំងស្អាត ឆ្លាត គួរឲ្យស្រឡាញ់ និងពូកែយកចិត្តបំផុត។ម៉្យាងទៀតនាងមានចំណុចពិសេសមួយដែលអាចឆក់ទាញបេះដូងរបស់រាងក្រាស់បាន។

"សុខសប្បាយទេ? មេីលទៅបងមិនផ្លាស់ប្ដូរសោះ" នាងព្យាយាមបង្កេីតការសន្ទនា ព្រោះហាក់មានគោលបំណងអ្វីមួយដែលបានត្រៀមទុក។

"សុខធម្មតាទេ! តែរឿងផ្លាស់ប្ដូរឬអត់ចង់សម្ដៅទៅលេីអីដែរ? រូបរាងឬចិត្ត?" គេសួរបកដោយសម្លឹងមេីលកែវភ្នែកមូលក្រឡង់របស់អ្នកម្ខាងទៀត។

"ប្រហែលចិត្តទេដឹង!" ស្រីស្រស់ញញឹមចុងមាត់ព្រោះគិតថាដល់ពេលវេលាដែលត្រូវនិយាយសាច់ការហេីយ។

"ពួកយើងចាប់ផ្តើមជាថ្មីបានទេ?" បបូរមាត់ក្រហមឆ្អៅបង្ហេីបប្រយោគគួរឲ្យអស់សំណេីច នាងបង្ហាញពីគោលបំណងរបស់នាងច្បាស់ៗពេកហេីយដែលធ្វេីឲ្យរាងក្រាស់ញញឹមហួសចិត្ត។

"កំពុងនិយាយអី? ចេះអៀនមាត់ឬអត់ហ្នឹង?"

ស្រីស្រស់មិនបានខ្វល់នឹងសំណួរចាក់ដោតរបស់ Yeonjunឡេីយ ហើយនាងស្រាប់តែដាក់ខ្លួនចុះអង្គុយលេីភ្លៅរឹងមាំរបស់គេ។

"សុំទោស! ពួកយើងអាចត្រូវគ្នាវិញបានឬអត់?" នាងប្រេីក្រសែភ្នែកដឹងកំហុសដែលបញ្ជាក់ពីអារម្មណ៍ស្ដាយក្រោយដែលធ្លាប់សុំបែកពីរាងក្រាស់កាលពីប៉ុន្មានឆ្នាំមុន។ កាលនោះនាងល្ងង់ណាស់ដែលហ៊ានជ្រេីសអ្នកថ្មីព្រោះតែអារម្មណ៍ភ្លេីតភ្លេីនមួយឆាវ។

"មិនកំប្លែងទេ Andy!!" គេហួសចិត្តខ្លាំងណាស់ពីព្រោះនាងកំពុងតែសុំឱកាសដែលមិនអាចទៅរួច។

"ហេតុអីទៅ? អូនមេីលដឹងថាបងនៅតែស្រឡាញ់អូន...ដូច្នេះអាចផ្ដល់ឱកាសឲ្យអូនបានទេ?" នាងនិយាយទាំងភាពជឿជាក់ ព្រោះនាងគិតថាស្នេហាដំបូងវាពិបាកក្នុងការបំភ្លេចណាស់ ហេតុនេះហើយទេីបនាងព្យយាមសុំឱកាសដេីម្បីលុបលាងកំហុស។

"ត្រង់ណាដែលបញ្ជាក់ថាខ្ញុំនៅស្រឡាញ់នាង? ម៉េចក៏ខ្ញុំមិនដឹង?!" ត្រង់ចំណុចនេះ Yeonjun ក៏មិនច្បាស់ពីខ្លួនឯងដែរ ប៉ុន្តែដឹងត្រឹមថាគេព្យាយាមសម្ដែងធ្វេីដូចមិនមានចិត្តដែលនៅសេសសល់ចំពោះនាង។

"កែវភ្នែករបស់បងវាបង្ហាញច្បាស់ណាស់!" Andy យកដៃក្រសោបមុខរបស់គេហេីយវិនាទីបន្ទាប់នាងក៏ថេីបមាត់របស់គេទាំងព្រហេីន។

Yeonjun មិនបានបញ្ជាក់ថាគេពេញចិត្តឬអត់ ក៏ប៉ុន្តែគេមិនបានរុញច្រាននាងចេញឡេីយហេីយថែមទាំងតបស្នងការថេីបរបស់នាងទៀតផង។

ស្អែកឡើង🌞

Beomgyu អង្គុយអានព័ត៌មានដែលកំពុងផ្ទុះនៅទំព័រកាសែតខាងមុខហេីយវាធ្វេីឲ្យបេះដូងរបស់គេចាប់ផ្ដេីមស្ពឹកពីព្រោះវាចាក់ដោតអារម្មណ៍ពេកហេីយនៅពេលដែលឃេីញរូបភាពដែលមិនគួរឲ្យចង់ឃេីញ។

«តារាបង្ហាញម៉ូតរូបស្រស់ និងអ្នកជំនួញវ័យក្មេងអង្គុយអោបថេីបគ្នានៅកណ្ដាលបារដោយមិនខ្វល់ពីក្រសែភ្នែកមនុស្សម្នាជុំវិញខ្លួន ទំនាក់ទំនងរបស់ពួកគេប្រហែលមិនធម្មតាឡេីយ!! »

Beomgyu អានចំណងជើងដែលគេបានសរសេរហេីយទឹកភ្នែកស្រាប់តែរមៀលចុះមកដោយមិនដឹងខ្លួន។ គេយកដៃវៀសទឹកភ្នែកចេញថ្នមៗ ព្រោះក្នុងទ្រូងវាចុកណែនខ្លាំងដូចមានអ្វីកំពុងចាក់។

"នាងនៅតែសំខាន់ក្នងចិត្តគេ!" Beomgyu សម្ដៅដល់ Andy ពីព្រោះគេស្គាល់នាងច្បាស់ណាស់ដោយសារនាងជាមនុស្សតែម្នាក់គត់ដែលធ្វេីឲ្យ Yeonjun គ្មានថ្ងៃចិត្តទន់ចំពោះគេ គេដឹងច្បាស់ណាស់តែនៅចចេសរឹងរូសចង់នៅក្បែរ Yeonjunទៀតទោះដឹងថាគ្មានលទ្ធផលល្អសម្រាប់គេក៏ដោយ។

"វាដល់ពេលដែលខ្ញុំត្រូវបញ្ចប់ហេីយមែនទេ?" គេឧទានសួរខ្លួនឯងព្រោះចាប់ផ្ដើមមានអារម្មណ៍ថាហត់ ហត់នឹងឈឺចាប់ដោយសារមនុស្សដែលគ្មានចិត្តមកលេីខ្លួន។

"ពេលវេលាសមស្របបានមកដល់ហេីយ!" Beomgyu ដកដង្ហើមធំ។ កន្លងមកគេមិនគួរណាល្ងង់ដែលបន្តតាមស្រឡាញ់ Yeonjun មកដល់ពេលនេះសោះពីព្រោះអ្វីដែលគេទទួលបានគឺមានតែពាក្យសម្ដីអាក្រក់ៗ និងភាពឈឺចាប់តែប៉ុណ្ណោះ ដូច្នេះវាល្មមដល់ពេលដែលដោះលែងខ្លួនឯងពីភាពល្ងង់ខ្លៅដេីម្បីផ្ដល់ក្ដីសុខឲ្យខ្លួនឯងវិញម្ដង។






Lanjutkan Membaca

Kamu Akan Menyukai Ini

1.1M 36.9K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
142K 5K 39
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
454K 31K 46
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
920K 21.2K 49
In wich a one night stand turns out to be a lot more than that.