បើគ្រាន់តែ ស្រលាញ់?

By minsa99

96K 5.1K 28

ទោះអ្នកប្រុសស្អប់ខ្ញុំប៉ុណ្ណា ក៏ខ្ញុំនៅតែស្រលាញ់ More

ផ្តើមរឿង៖គិតថាយើងចង់អង្គុយផឹកស្រា ជាមួយបុគ្គលិកសំរាមៗដូចជាឯងណាស់អ៊ីចឹងទៅអ្ហេស?
ភាគ០១៖ចង់ឱ្យខ្ញុំធ្វើអ្វី សូមនិយាយវាមក
ភាគ០២៖គិតចង់រកវិធីលេងឱ្យសប្បាយទេ?
ភាគ០៣៖ភ្លាត់ល្បិច (18+)
ភាគ០៤៖ខ្ញុំធ្វើឱ្យអ្នកប្រុសមានក្តីសុខទេ?
ភាគ០៥៖អ្នកប្រុសស្ទាបទេ?
ភាគ០៦៖អ្នកប្រុសចង់មើលឆ្មាខ្ញុំទេ?
ភាគ០៧៖ខ្ញុំនិងធ្វើតាមអ្វីដែលគេចង់បាន!
ភាគ០៨៖សេវាកម្មពិសេស
ភាគ០៩៖យើងចេញថ្លៃបណ្ណាការ
ភាគ១០៖ប្រចណ្ឌ
ភាគ១១៖ព្រោះខ្ញុំស្រលាញ់អ្នកប្រុស
ភាគ១២៖មុនពេលមានខ្ញុំ?
ភាគ១៣៖ហេតុអ្វីគេមិនស្រលាញ់ខ្ញុំ ជាខ្ញុំបាន?
ភាគ១៤៖ជីវិតចុងក្រោយ
ភាគ១៥៖ហើយចុះរឿងក្មេងដែលត្រូវចិញ្ចឹម?
ភាគ១៦៖ជុងហ្គុក ឯងកើតអី?
ភាគ១៧៖លោកគិតថាវាងាយស្រួលណាស់មែនទេ?
ភាគ១៨៖គូរដណ្តឹង?
ភាគ១៩៖ Dinner ដ៏ពិសេស
ភាគ២០៖ហ្គេមបញ្ចប់វគ្គ
ភាគ២១៖ក្មេងចម្កួត
ភាគ២២៖Gentleman របស់អូន
ភាគ២៣៖បងស្រីចិត្តអាក្រក់
ភាគ២៤៖ខ្សែកពេជ្រដែលបានបាត់
ភាគ២៥៖ចម្លើយពង្វាង
ភាគ២៦៖រៀបការ
ភាគ២៧៖អូនយំមែនទេ?
ភាគ២៨៖បងច្បាស់ទេ
ភាគ២៩៖បងមិនបានគិតដូច្នោះទេ
ភាគ៣០៖បងចាប់ផ្តើមរវល់!!
ភាគ៣១៖ស្រីកខ្វក់
ភាគ៣២៖បងឯកភាព
ភាគ៣៣៖អូននឹក
ភាគ៣៤៖សន្យារបស់លោកវាជាពាក្យជ្រាំដែល
ភាគ៣៦៖កូន?
ភាគ៣៧៖បងនឹកអូន!
ភាគ៣៨៖ដល់ពេលវេលាត្រូវបកស្រាយ
ភាគ៣៩៖នេះជាចម្លើយ
ភាគ៤០៖អត់ទេ ខ្ញុំលែងលះលោកដាច់ស្រេចហើយ
ភាគ៤១៖កូនកំហូច
ភាគ៤២៖ត្រលប់ទៅវិញខ្ញុំនិងបម្រើអ្នកប្រុសឱ្យបានពេញចិត្ត
ភាគ៤៣៖អនុស្សាវរីយ៍ចាស់ៗ
ភាគ៤៤៖ប្រពន្ធស្អាត
ភាគ៤៥៖អូននៅចង់ចិញ្ចឹមបងទៀតទេ?
ភាគ៤៦៖ថេយ៍ញញិមស្អាតជាងរាល់ថ្ងៃ
ភាគ៤៧៖កូនទីពីរ
ភាគ៤៨៖បងមិនយល់ទេថេយ៍?
ភាគ៤៩៖ថេយ៍រៀបការជាមួយបងម្តងទៀតណា?
ភាគបញ្ចប់៖សន្យាថានិងស្រលាញ់អូន គ្មានថ្ងៃប្រួលប្រែឡើយ គីម ថេយ៉ុង

ភាគ៣៥៖លិខិតលែងលះ

1.6K 98 0
By minsa99

       ថេយ៉ុង ជ្រួយច្របល់ស្ទុះទៅចាប់ត្រកងក្បាលស្វាមី ឱបក្រសោបឡើងមកផ្អឹបជាប់នឹងដើមទ្រូងព្រមទាំងយំទ្រហោសស្រាក់សម្លឹងឃើញទឹកមុខស្លេកគ្មានឈាមកំពុងតែវេទនាដោយសារតែប្រព័ន្ធប្រសាទក៏ស្រាប់តែរើឡើងក្នុងខួរក្បាល ធ្លាប់មានការចងចាំពីមុនលោតឡើងម្តងៗ វាពិតជារំជើបរំជួលហើយសែនឈឺចាប់ ទឹកមុខគ្របដណ្តប់ទៅដោយភាពវេទនានិងរាងកាយដែលញញីញញ័រតតាត់ខ្លាំងឡើងៗ។

       “ហ៊ឹកៗ បង!” ជុងហ្គុក ឈឺក្បាលដល់ថ្នាក់សន្លប់ស្តូកស្តឹងទើប ថេយ៉ុង ប្រញាប់ជួយគ្រាហ៍រាងកាយដ៏ខ្ពស់ដាក់ទៅលើគ្រែ ចិត្តខឹង ចាញ់ច្រាប ចិត្តបារម្ភ មានចំពោះស្វាមី ក្នុងពេលនេះគេពិតជាភិតភ័យខ្លាចខ្លាំងណាស់ ព្រមទាំងយំហូរទឹកភ្នែកស្រក់ហូរសស្រាក់សស្រាំមិនព្រមរីងស្ងួតដដែល។

       ថេយ៉ុង ពួតកន្សែងសម្ងួតទឹកបន្តិច យកទៅជូតលើដងខ្លួនក្តៅគគុកបីដូចជាភ្លើងថ្នមៗ ព្រមទាំងជួយទាញភួយដណ្តប់ជិតកាយក្រាស់ហើយក្រោកដើរទៅបើកទូរសម្លៀកបំពាក់រកមើលខោអាវ ក៏ស្រាប់តែប្រទះឃើញរូបថតមួយសន្លឹង មួយឆ្នាំជាងមុនដែលធ្លាប់បានថតជាមួយគ្នា កាលពី ជុងហ្គុក នៅមានការចងចាំជារូបភាពក្មេងប្រុសស្លូតបូត ដែលតែងតែស្តាប់បង្គាប់ មិនចូលចិត្ត ជំទាស់ ហើយគួរឱ្យស្រឡាញ់ខ្លាំងបំផុត។

       ពេលមើលបណ្តើរទឹកភ្នែកចេះតែហូរស្រក់ចុះមកបណ្តើរ កាលណោះ ជុងហ្គុក ជាប្រុសក្មេងម្នាក់ដែលបានធ្វើឱ្យជីវិតរបស់ ថេយ៉ុង រីករាយគ្រប់ពេល បើទោះបីជាគេមានចរិតមោឃៗ ស្លូតត្រង់ខ្លាំងពេក នរណាៗក៏អាចធ្វើបាបគេបាន តែគេជាក្មេងប្រុសម្នាក់ដែលតស៊ូរស់នៅក្នុងទីក្រុង ព្រមបន្តការសិក្សារហូតដល់ពេលបានរៀនចប់ថ្នាក់វិទ្យាល័យ វាមិនមែនជារឿងងាយស្រួល ហើយក៏ជាបទពិសោធន៍ជីវិតដ៏ជូរចត់លំបាកបំផុតនោះដែរ។

       ~~~
       ចំណងស្នេហ៍អតីត..

     (ប៉ុន្តែ..អ្នកប្រុសចង់នាំខ្ញុំទៅណា?)

     (ថាឱ្យឡើងឡានមក!) ម្តងនេះគេស្រែកគំហកយ៉ាងដាច់អហង្ការជុងហ្គុកបានត្រឹមតែឱនមុខចុះពុំហ៊ានតវ៉ា សូញសាញគំនិតយូររហ័សឡើងជិះឡានទាំងប្រថុយសម្លឹងមើលមុខអ្នកដែលអង្គុយបញ្ជាចង្កូតឡានទាំងឫកពាធ្មឹងៗហ្មត់ចត់សម្បើម។

     (យើងទៅណា?)

     (ទៅដេកនៅអាផាកមីន៍របស់យើង!) ជុងហ្គុក ស្ងាត់មាត់ច្រៀប ប្រអប់ដៃស្រឡូនស្រាប់តែលូកស្ទាបអង្អែលភ្លៅស្តាំរបស់ខ្លួន។

     (ប៉ុន្តែយប់នេះខ្ញុំត្រូវទៅធ្វើការ!)

     (លាឈប់ទៅ!)

     (មិនអាចទេ..បើខ្ញុំឈប់ ខ្ញុំគ្មានប្រាក់បង់ថ្លៃបន្ទប់ជួលទេ!)

     (រើមកនៅអាផាកមីន៍ជាមួយយើង!)

     (អ្នកប្រុស..)

     (យ៉ាងម៉េច?)

     (ខ្ញុំ..)

     (យើងចិញ្ចឹមឯង!)

     (.....) ជុងហ្គុក ឮសូរអ៊ីចឹងភ្លាម ស្ងាត់មាត់ច្រៀប។ ថេយ៉ុង បង្អូសម្រាមដៃទៅកាន់ចុងចង្កានាយទាញមកជិតហើយឈ្ងោកថើបបបូរមាត់ពណ៌ផ្កាឈូកស្តើង ព្រមទាំងថើបច្របល់ឈ្លីផែនថ្ពាល់ ជុងហ្គុក ចំណែកឯរាងក្រាស់ព្យាយាមលូកដៃចូលទៅឱបចង្កេះតូចស្តើង ហើយថើបតបតទៅកាន់អ្នកដែលផ្តល់ឱកាសឱ្យខ្លួនយ៉ាងជក់មាត់ បឺតផង ខាំផង ថើបយ៉ាងស្និទស្នាលបំផុត។

     នឹកដល់អតីតកាល ស្នាមញញិមលាយឡំភាពឈឺចាប់ក៏ញោចឡើងដោយមិនដឹងខ្លួន។ ថេយ៉ុង ឱនថើបរូបថតកាលរៀននៅឯវិទ្យាល័យទាំងអារម្មណ៍ក្តុកក្តួលរួចលើកវាយកមកឱបជាប់ដើមទ្រូង គេនឹក ជុងហ្គុក កាលពីមុន នឹកណាស់ នឹកស្ទើរតែដកដង្ហើមមិនដល់គ្នាទៅហើយ។

     ~~~
     មានពេលខ្លះ....
       (ពេលណាទើបរួចដៃទៅបងស្រី?) ជុងហ្គុក ស្ញូញមុខធុញទ្រាន់ដល់កំពូលហើយទម្រាំអាចបានបាយចូលពោះគេស្ងាបដប់ដងឥឡូវហើយ។

     (កន្លះម៉ោងទៀត ចាំសិនទៅសង្សាអូនឯងចង់ស្អាតធ្វើខ្លួនយូរអ៊ីចឹងហើយ!) យេរីន ឯណេះព្យាយាមបញ្ចុះបញ្ចូលណាស់ តែចង់កែកុនខ្លួនឱ្យបានស្អាតបាតវាយូរអ៊ីចឹងឯង ទៅប្រញាប់អីពេកក៏មិនកើតដែរ។

     (សួរធ្វើអី? ឱ្យចាំក៏ចាំទៅ កុំចេះរអ៊ូ!) ថេយ៉ុង ងាកមកសម្លក់មុខកំលោះវ័យខ្ចីថ្មែរ ចេះមករអ៊ូរទាំ ធ្វើមុខស្អុយទៅកើត មនុស្សមិនមែនម៉ាស៊ីនទេ ចង់បានលឿនៗដូចចិត្ត ធ្វើមិនបានដូចស្រាប់ហើយ។

     (បើអត់ធ្វើខ្លួនក៏ស្អាតដែរ ធ្វើខ្លួនយូរៗរាប់ម៉ោង ខ្ញុំងងុយគេង ឃ្លានបាយទៀត!)

     (មានសង្សាក្មេងកិកកុករករឿងច្រើនអ៊ីចឹងពិបាកទេថេយ៉ុង?) យេរីន ឱនមុខមកសួរ ថេយ៉ុង តាមពិតរាល់ដងវាមិនពិបាកទេ ទើបតែមកពិបាកថ្ងៃនេះឯង ទាំងកិកកុក រអ៊ូរងូវដូចឃ្លានទារបៅកណ្តាលថ្ងៃចែស។

     (ឱ្យកិកកុកសិនទៅ រួចដៃហើយពេលណា ដឹងគ្នាហើយ!)

     ថេយ៉ុង ដំឡើងសំឡេងប្រឹងសំងំធ្វើខ្លួនទាល់តែរួចរាល់ទើបឈប់ មនុស្សដូចជាគេនេះមហច្ឆិតាធំខ្លាំងណាស់ មិនមែនចេះតែឈប់ ក៏ឈប់តាមសម្តីអ្នកផ្សេងនិយាយឯណា។

     ~~~
     “ត្រលប់មកធ្វើជាក្មេងប្រុសម្នាក់ ដែលគួរឱ្យស្រឡាញ់ដូចកាលពីមុនទៀតបានមែនទេ ជុងហ្គុក? ហ៊ឹកៗ..ហេតុអីពេលនេះពេញវ័យ បងប្រែក្លាយទៅជាមនុស្សបែបនេះ ហេតុអីបងអាចធ្វើឱ្យអូនខូចខិត្តឈឺចាប់ខ្លាំងយ៉ាងនេះបានទៅ ជុងហ្គុក?” រាងតូចយំសសឹក លើកដៃខ្ទប់ដើមទ្រូងបន្ធូរអារម្មណ៍ទាំងកម្សួលក្តៅងុំដកចេញចូលស្ទើរផុតម្តងៗ។

     ឈឺចាប់ ឈឺមិនចេះឆ្អែតឆ្អន់ ទោះខំប្រឹងយំ ម្តងហើយ ម្តងទៀត ក៏គ្មានបានការអ្វីត្រលប់ចូលមកប៉ះប៉ូវសងចំពោះសភាពបេះដូងដែលចុករោយខ្ទេចស្រាំក្នុងពេលនេះមិនបានដដែល។

     ថេយ៉ុង លើកខ្នងដៃជូតទឹកភ្នែកចេញស្អាត ហើយដាក់រូបថតមួយសន្លឹកនោះទៅលើតុចុះ ព្រមទាំងចាប់យកកន្សែងសមកដាក់លើស្មា សម្លឹងឃើញរូបរាងខ្លួនឯងពេលនេះ វាពិតជាគួរឱ្យស្មុគស្មាញណាស់ ដៃជើងប្រឡាក់ប្រឡូសទៅដោយលម្អងធូលីដី សូម្បីតែផ្ទៃមុខក៏កើតមុន រាងស្គមគ្មានសាច់ឈាម ស្បែកក៏ស្លេកស្ងួតប្លែកនិងស្បែកជ្រីវជ្រួញហាក់លែងមានភាពទាក់ទាញ គួរឱ្យចង់ឃើញទៀតទេ។

     រាងតូចបោះជំហ៊ានចូលទៅក្នុងបន្ទប់ទឹក ហើយក៏ចាប់ផ្តើមងូតទឹកថែទាំខ្លួនតាមទម្លាប់ចាស់ ដោយមិនភ្លេចលួចយំម្នាក់ឯងនៅទីនោះដដែល។
    
     រសៀលដដែល

     បន្ទាប់ពីព្រះអាទិត្យទេរទាបស្រទន់រស្មី។ រាងកាយដដែលដេកលុងលក់ក៏ស្រាប់តែភ្ញាក់ក្រោកមកអង្គុយលើកដៃខ្ទប់ក្បាលមានសភាពឈឺចង់បែកប្រេះ រហ័សទម្លាក់ជើងចុះលើឥដ្ឋនិងដើរចូលទៅរកមើលរាងតូចតែពុំបានប្រទះឃើញ នៅឯបន្ទប់ចង្រ្កាន្តបាយទាល់តែសោះឡើយ។

     ជុងហ្គុក ត្រលប់ចូលមកវិញហើយរុញទ្វារបន្ទប់ទឹកមើល គ្មានឃើញអ្វីក្រៅពីភាពទទេស្អាត រំពេចនោះចង្វាក់បេះដូងរបស់ខ្លួនបែរជាលោតលឿនញាប់រដឹករកថាមិនត្រូវ ផ្លូវចិត្តបែរជាចុះខ្សោយ ហើយសាងភាពភិតភ័យស្ទើរលស់ព្រលឹងកាត់រសៀល កាលបើមិនបានឃើញវត្តមានភរិយាជាទីស្រលាញ់សោះឡើយ។

     ក្រាក!!

     “ថេយ៍!!!” ថេយ៉ុង ឈរស្ងៀមសម្លឹងមើលសភាពអ្នកដែលឆ្លេឆ្លាចង់យំផងភ័យផងនោះ។

     “កុំចូលមកជិតខ្ញុំ ថយចេញទៅ!” ជុងហ្គុក ទច់ដំណើរហើយឈរសម្លឹងមើលទឹកមុខភរិយាដែលចាប់ផ្តើមលោតពណ៌ក្រហម បន្ទាប់មកដំណក់ទឹកភ្នែករលីងរលោងស្រាប់តែហូរស្រោចថ្ពាល់ជាថ្មីម្តងទៀត វាបានជួយក្រើនរំឭកខួរក្បាលរបស់គេឱ្យចងចាំដល់រឿងដែលខ្លួនបានប្រព្រឹត្តខុសយ៉ាងធ្ងន់ធ្ងរចំពោះភរិយា។

     “ស្អែកនេះ លោកត្រូវតែយល់ព្រមស៊ីញ្ញេលិខិតលែងលះឱ្យខ្ញុំមុនម៉ោង ១០ ព្រឹក ហើយត្រលប់ទៅតាមជីវិតដែលលោកចង់បានទៅចុះ!” ថេយ៉ុង គប់លិខិតលែងលះចំកណ្តាលមុខប្រុសភិតក្បត់ដែលបានរំលោភលើសេចក្តីទំនុកចិត្តរបស់គេកន្លងមកគ្មានសេសសល់ហើយថែមទាំងមិនបាននៅមើលថែយកចិត្តទុកដាក់ក្នុងនាមជាស្វាមីអស់រយៈពេលជាច្រើនខែបន្ទាប់ជីវិតអាពាហ៍ពិពាហ៍ទើបតែបានសាងឡើងរួចហើយកាលពីថ្មីៗនេះទៀត។

     “អូនគិតចង់លែងលះ?” ជុងហ្គុក ឱនរើសក្រដាសនោះយកមកកាន់មើលរួច សួរទៅកាន់ភរិយាចាប់រលីងរលោងទឹកភ្នែក។

     “រឿងកើតឡើងធំដល់ថ្នាក់នេ លោកគិតថាវាជារឿងតូចតាច?” ថេយ៉ុង ញោចញញិមចុងមាត់ ញញិមទាំងចំអកដល់បុរសស្មោកគ្រោកដែលបានធ្វើរឿងអាប់ប្រឡាក់ បន្ទាបតម្លៃយកខ្លួនទៅទាក់ទងពួកស្រីរកស៊ីជួញដូរផ្លូវភេទ តែបើទៅបន្ទោសពួកអស់នោះក៏មិនអាចដែរ ព្រោះនេះជាការងាររបស់ពួកនាង អ្នកដែលគួរបន្ទោសគឺស្វាមីម្នាក់នេះ ស្វាមីម្នាក់ដែលមិនចេះស្កប់ស្កល់ មិនចេះឆ្អែតឆ្អន់ មិនចេះគ្រប់គ្រង ឃាត់ឃាំង ផ្លូវកាមតណ្ហា របស់ខ្លួនឯងមិនបាន ថែមទាំងដូរមនុស្សស្រី ដូរមុខគ្រប់គ្នា ផ្លាស់ប្តូរដូចខោអាវ ផ្លាស់ប្តូរចេញចូល ប្រើប្រាស់ដូចជាក្រដាសជូតមាត់ គិតពេលណាក៏ខ្ពើមនឹកឃើញពេលណាក៏រអើមខ្លាំងណាស់ដែរ។

     “មួយថ្ងៃៗខ្ញុំរង់ចាំលោកត្រលប់មកផ្ទះវិញស្ទើរតែរាល់យប់ ម៉ោង ១០ - ១១ - ១២ រំលងអាធ្រាត្រ ថ្ងៃខ្លះបានគេង ថ្ងៃខ្លះមិនបានគេង ព្រោះតែខ្លាចមិនបានឃើញមុខលោក នឹកលោក ចង់គេងឱបលោកឱ្យបានណែនៗដៃដូចស្រីផ្សេងបានប្រាណលោកទៅឱបដែរនោះ!” ថេយ៉ុង វាចាទាំងគក់ដើមទ្រូងទ្រហោស្រែកម៉ាំងៗ យំគគ្រូកដាក់ស្វាមី ឥឡូវនេះគេធ្លាក់ខ្លួនស្គមច្រើនណាស់ សូម្បីតែបាយក៏ញាំលែងឆ្ងាញ់ លែងត្រូវមាត់ រស់ជាតិរបស់វាបែរជាសាបឈឹង ទោះប្រឹងទំពារលេបក៏លេបលែងចូលទៀតដែរ។

     “លោកមានអារម្មណ៍យ៉ាងណា ពេលកំពុងសប្បាយផឹកស៊ី ឱបស្រីលក់ខ្លួន? ទុកខ្ញុំជាប្រពន្ធស្របច្បាប់ឱ្យរស់នៅចាំផ្ទះម្នាក់ឯងបីដូចជាឆ្កែញីឈ្មោល មិនដឹងថាម្ចាស់របស់ខ្លួនកំពុងតែបោះបង់ខ្លួនចោលទេ ហ៊ឹកៗ..លោកយកស្អីមកគិត? លោកអះអាងថាស្រលាញ់ខ្ញុំ ខ្លាចខ្ញុំឈឺចាប់ ខ្លាចខ្ញុំខកចិត្ត ហើយចុះពេលនេះ ទាំងអស់នេះជាស្អីលោកថាមកមើល៍..លោកនិយាយភ្លាមមក លោកធ្លាប់គិត ធ្លាប់ខ្វល់ពីទឹកភ្នែករបស់ខ្ញុំខ្លះទេ?បេះដូងខ្ញុំខ្ទាំស្រេចស្រាំ រង់របួស ពិបាកព្យាបាល ច្រើនលើក ច្រើនសារ គ្មាននរណាម្នាក់បានដឹងនោះឡើយ!”

     រៀងរាល់រាត្រីឈ្លក់វង្វេងនិងភ្លើងពណ៌ ឆ្កួតស្រា ឆ្កួតស្រី និងល្បែង គេតែងតែសើចសប្បាយជល់កែវស្រាផឹកជាមួយស្រីកំដរអស់នោះ មានទាំងបនភឿន មានទាំងប្រាក់កាក់ដែលត្រូវចាយវាយខ្ជៈខ្ជាយឱ្យធីបស្រីៗបម្រើសេវាកម្មក្នុងក្លឹបឥតសោកស្តាយ ចំណែកឯភរិយាម្នាកនេះបានត្រឹមអង្គុយសម្លឹងមើលចានបាយ ដល់យប់ពាក់កណ្តាលអាធ្រាត្រ ថ្ងៃខ្លះក៏ទ្រាំលេបទឹកភ្នែក ញាំផង អួលដើមកផង អារម្មណ៍ហេលហាល បារម្ភពីស្វាមីគ្មានលុះពេលឡើយ ទម្រាំបានដឹងការពិត បេះដូងមួយនេះឈឺចុកដូចចាក់មួយកាំបិតឆ្កៀលទាញឆ្កឹះគ្រប់សរសៃឱ្យលែងមានចលនាចង្វាក់លោតញាប់ វាឈឺម្តងហើយ ម្តងទៀត ឈឺមួយចំហៀងស្លាប់មួយចំហៀងរស់។

     “ទោះពេលនេះបងចង់លុបលាងទោសកំហុសអ្វី ក៏អូនមិនអាចលើកលែងទោសឱ្យបងមិនបានដដែល បងសូមទោស..”

     ជុងហ្គុក និយាយពាក្យសូមទោសមិនតិចដង ព្រមទាំងលុតជង្គង់ចុះ ហើយលូកដៃចូលទៅក្រសោបប្រអប់ដៃស្រឡូនចាប់ទាញថ្នមៗមកថើបខ្នងដៃ ថេយ៉ុង មួយដង្ហើម។

     “អូនពិតជាមិនអាច..លើកលែងទោសឱ្យបងម្តង មិនបានមែនទេ?”

     “ទោសរបស់លោកវាធំ ធ្ងន់ធ្ងរ ដល់ថ្នាក់ខ្ញុំនេះ មិនអាចលើកទោសឱ្យលោកបានម្តងទៀតទេ ឱ្យវាចប់ទៅ ចប់ទៅដោយរលូន ដោយស្ងប់ស្ងាត់ កុំឱ្យខ្ញុំអស់ការអត់ធ្មត់ជាងនេះទៀត!”

     ថេយ៉ុង ប្រមូលកម្លាំងប្រឹងរលាស់ប្រអប់ដៃចេញ ហើយបែរទៅចាប់ប្រមែប្រមូលរៀបចំសម្លៀកបំពាក់របស់ ជុងហ្គុក គប់ដាក់នាយទាំងកំហឹងក្នុងចិត្តពុះកញ្ជ្រោល។

     “ចេញទៅហ៊ឹកៗ..ចេញភ្លាមទៅ!”

     “ថេយ៍ បងសុំអង្វរ..ថេយ៍!!” ជុងហ្គុក គ្រវីក្បាលមិនព្រមចេញទៅណាសោះ ឫកពារឹងរូសរបស់គេនាំឱ្យចិត្ត ថេយ៉ុង រឹតតែខឹងនិងក្តៅពុុះកញ្ជ្រោលខ្លាំងឡើងៗសម្បើមណាស់។

     “ថេយ៍..ថេយ៍បងសុំអង្វរអូន!”

     “ខ្ញុំគ្មានចិត្ត គ្មានអារម្មណ៍ លើកលែងទោសឱ្យមនុស្សដូចជាលោកទេឆាប់ចេញទៅ ចេញឱ្យផុតៗទៅ!” ថេយ៉ុង លើកជើងទាត់ខោអាវដែលធ្លាក់ជ្រុះរាយប៉ាយរតាត់រតាយទាំងស្រែកគំហកអស់ៗពីខ្លួនរហូតដល់ក្រហមមុខងាំងថែមទាំងយំយែកញ័រខ្លួនតតាត់ មិនសុខចិត្តចំពោះការសុំអភ័យត្រឹមពាក្យ សូមទោស តែមួយម៉ាត់វាមិនទាន់គ្រប់គ្រាន់ទេ។

     “ចេញភ្លាមទៅ..ហ៊ឹកៗចេញទៅ!” ជុងហ្គុក ក្រោកឡើងដើរចូលទៅចាប់ទាញចង្កេះតូចមកឱបជាប់ សម្លឹងមើលដំណក់ទឹកភ្នែកហូរសម្រក់ផ្ទួនៗគ្នានៅនឹងមុខមានអារម្មណ៍ចុកទ្រូងឆ្វេងឆៀបៗ។

     “ថេយ៍..”

     “ហ៊ឹកៗ..”

     “បើអូនដេញបងយ៉ាងនេះទៅហើយ បងច្បាស់ជាទៅ តែពេលដែលអូនបាត់ខឹងនិងបង បងប្រាកដជាត្រលប់មកវិញ!”

     “លោកគិតអ្ហេស ថាការចាកចេញទៅហើយអាចត្រលប់មកវិញបានដោយងាយស្រួលៗចិត្តនោះ ឆាប់លែងខ្ញុំ ហើយចាកចេញទៅមុនពេលមនុស្សរបស់ម៉ាក់ខ្ញុំមកដល់!” ថេយ៉ុង ច្រានដើមទ្រូងមាំចេញអស់មួយទំហឹង មិនយូរប៉ុន្មានមនុស្សប្រុសមាឌធំជាច្រើននាក់បានមកដល់ ជុងហ្គុក សម្លឹងមើលមុខភរិយា មុននឹងចាប់យកលិខិតលែងលះមួយច្បាប់នោះមកហែកនៅនឹងមុខ ថេយ៉ុង រហូតដល់ខ្ទេចខ្ទីធ្លាក់ជ្រុះក្លាយទៅជាបំណែកគ្មានសេសសល់។

     “បងមិនព្រមលែងលះ បងនិងត្រលប់មកវិញ ដើម្បីនិយាយគ្នាជាមួយអូនឱ្យបានអស់ចិត្តម្តងទៀត!” ជុងហ្គុក បានអះអាងម្តងទៀតទាំងមិនខ្ចីឈ្ងោករើសសម្លៀកបំពាក់ដែល ថេយ៉ុង បានគប់ចោលទាំងប៉ុន្មានកុមភ្លេនោះឡើយ បើទោះបីជាខំប្រឹងស្រែកដេញគេឱ្យចេញទៅឆ្ងាយក៏គេមិនធ្វើតាមបញ្ជាដែរ។

     ថេយ៉ុង បានត្រឹមឈរស្ងៀមក្នុងចង្វាក់សំឡេងយំខ្សឹកខ្សួរ ដែលយំបន្លឺសូរគ្រលួចក្នុងបន្ទប់និងសម្លឹងមើលសភាពមនុស្សប្រុសដែលខ្លួនស្រលាញ់ស្ទើរស្មើជីវិតទាំងដំណក់ទឹកភ្នែកហូរចុះម៉ាត់ៗ សម្តីដែលគេបាននិយាយទៅអម្បាល់មាណ វាពិតជាមិនបានជ្រួលជ្រាបទៅក្នុងខួរបុរសម្នាក់នោះខ្លះសោះតើមែនទេ?

     “បងមិនស៊ីញ្ញេដាច់ខាត ទោះត្រូវរស់នៅវេទនាដល់ដង្ហើមចុងក្រោយទៀត ក៏បងមិនព្រមលែងលះជាមួយអូនដែរ!”

     “លោកចង់នៅចងកម្មពៀរនិងខ្ញុំដល់ពេលណាទៀត?”
     ថេយ៉ុង ស្រែកទាំងទ្រូងចុកឆ្អល់ស្ទើរបែក។

     “រហូតទាល់តែអូនព្រមលើកលែងទោសឱ្យបង ឱ្យបងបានកែខ្លួន ហើយប៉ះប៉ូវសងនូវជំងឺចិត្តរបស់អូនគ្រប់យ៉ាង ដោយរក្សាទុកងារជាស្វាមីពេញសិទ្ធ ស្របច្បាប់ បងមានអភ័យឯកសិទ្ធ ដរាបណាបងនៅមានឈ្មោះជាប្តីរបស់អូន!”
    
    
    
    
    
    
   
    
    
    

Continue Reading

You'll Also Like

1.2M 65.1K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
252K 24.6K 61
Ryan and Aaruhi The story of two innocent hearts and their pious love. The story of one sided love. The story of heartbreak. The story of longing a...
1.4M 126K 44
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
679K 35.1K 30
𝐓𝐡𝐞 𝐔𝐧𝐞𝐱𝐩𝐞𝐜𝐭𝐞𝐝 𝐬𝐞𝐫𝐢𝐞𝐬 ~ 𝐁𝐨𝐨𝐤 𝟐 Sara Zafar, once a vibrant, effervescent spirit, embarks on a new chapter of her life in New Y...