បើគ្រាន់តែ ស្រលាញ់?

By minsa99

96.8K 5.1K 28

ទោះអ្នកប្រុសស្អប់ខ្ញុំប៉ុណ្ណា ក៏ខ្ញុំនៅតែស្រលាញ់ More

ផ្តើមរឿង៖គិតថាយើងចង់អង្គុយផឹកស្រា ជាមួយបុគ្គលិកសំរាមៗដូចជាឯងណាស់អ៊ីចឹងទៅអ្ហេស?
ភាគ០១៖ចង់ឱ្យខ្ញុំធ្វើអ្វី សូមនិយាយវាមក
ភាគ០២៖គិតចង់រកវិធីលេងឱ្យសប្បាយទេ?
ភាគ០៣៖ភ្លាត់ល្បិច (18+)
ភាគ០៤៖ខ្ញុំធ្វើឱ្យអ្នកប្រុសមានក្តីសុខទេ?
ភាគ០៥៖អ្នកប្រុសស្ទាបទេ?
ភាគ០៦៖អ្នកប្រុសចង់មើលឆ្មាខ្ញុំទេ?
ភាគ០៧៖ខ្ញុំនិងធ្វើតាមអ្វីដែលគេចង់បាន!
ភាគ០៨៖សេវាកម្មពិសេស
ភាគ០៩៖យើងចេញថ្លៃបណ្ណាការ
ភាគ១០៖ប្រចណ្ឌ
ភាគ១១៖ព្រោះខ្ញុំស្រលាញ់អ្នកប្រុស
ភាគ១២៖មុនពេលមានខ្ញុំ?
ភាគ១៣៖ហេតុអ្វីគេមិនស្រលាញ់ខ្ញុំ ជាខ្ញុំបាន?
ភាគ១៤៖ជីវិតចុងក្រោយ
ភាគ១៥៖ហើយចុះរឿងក្មេងដែលត្រូវចិញ្ចឹម?
ភាគ១៦៖ជុងហ្គុក ឯងកើតអី?
ភាគ១៧៖លោកគិតថាវាងាយស្រួលណាស់មែនទេ?
ភាគ១៨៖គូរដណ្តឹង?
ភាគ១៩៖ Dinner ដ៏ពិសេស
ភាគ២០៖ហ្គេមបញ្ចប់វគ្គ
ភាគ២១៖ក្មេងចម្កួត
ភាគ២២៖Gentleman របស់អូន
ភាគ២៣៖បងស្រីចិត្តអាក្រក់
ភាគ២៤៖ខ្សែកពេជ្រដែលបានបាត់
ភាគ២៥៖ចម្លើយពង្វាង
ភាគ២៦៖រៀបការ
ភាគ២៨៖បងច្បាស់ទេ
ភាគ២៩៖បងមិនបានគិតដូច្នោះទេ
ភាគ៣០៖បងចាប់ផ្តើមរវល់!!
ភាគ៣១៖ស្រីកខ្វក់
ភាគ៣២៖បងឯកភាព
ភាគ៣៣៖អូននឹក
ភាគ៣៤៖សន្យារបស់លោកវាជាពាក្យជ្រាំដែល
ភាគ៣៥៖លិខិតលែងលះ
ភាគ៣៦៖កូន?
ភាគ៣៧៖បងនឹកអូន!
ភាគ៣៨៖ដល់ពេលវេលាត្រូវបកស្រាយ
ភាគ៣៩៖នេះជាចម្លើយ
ភាគ៤០៖អត់ទេ ខ្ញុំលែងលះលោកដាច់ស្រេចហើយ
ភាគ៤១៖កូនកំហូច
ភាគ៤២៖ត្រលប់ទៅវិញខ្ញុំនិងបម្រើអ្នកប្រុសឱ្យបានពេញចិត្ត
ភាគ៤៣៖អនុស្សាវរីយ៍ចាស់ៗ
ភាគ៤៤៖ប្រពន្ធស្អាត
ភាគ៤៥៖អូននៅចង់ចិញ្ចឹមបងទៀតទេ?
ភាគ៤៦៖ថេយ៍ញញិមស្អាតជាងរាល់ថ្ងៃ
ភាគ៤៧៖កូនទីពីរ
ភាគ៤៨៖បងមិនយល់ទេថេយ៍?
ភាគ៤៩៖ថេយ៍រៀបការជាមួយបងម្តងទៀតណា?
ភាគបញ្ចប់៖សន្យាថានិងស្រលាញ់អូន គ្មានថ្ងៃប្រួលប្រែឡើយ គីម ថេយ៉ុង

ភាគ២៧៖អូនយំមែនទេ?

1.3K 89 1
By minsa99

      ពិធីមង្គលការទាំងមូលបានបញ្ចប់ទៅ លុះមួយអាទិត្យក្រោយមកស្រាប់តែលេចឮសូរដំណឹងដ៏ពិសេសមួយ នាំឱ្យគ្រួសារត្រកូល គីម មានចិត្តសប្បាយរីករាយណាស់។ ដ្បិតកូនស្រីច្បង កំពុងពរពោះកូនដំបូងបានរយៈពេល ៣ សប្តាហ៍ទៅហើយ លោកស្រី ហ្គូហ្សិន ក៏បានយកចិត្តទុកដាក់មើលថែនាង ថេអីន គ្រប់សព្វបែបយ៉ាង គ្រប់ជ្រុងជ្រោយមិនឱ្យលើសលួសខ្វះខាតដូចអង្កាល់ពីគាត់បានមើលថែនិងផ្តល់អ្វីៗ គ្រប់យ៉ាងទៅឱ្យ ថេយ៉ុង នោះទេ។

      “កូនដំបូងអ៊ីចឹងត្រូវចេះរៀនមើលថែខ្លួនឯងឱ្យបានល្អ កុំសូវធ្វើការធ្ងន់ៗពេក ខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃ!” គាត់ដាស់តឿននាងច្រើនណាស់ ខ្លាចថានាងមានបញ្ហាកំឡុងពេលពរពោះកូនដំបូង យ៉ាងណាក៏ជាចៅច្បងម្នាក់គត់ដែរ ទើបគាត់ចេះតែខ្លាចនេះខ្លាចនោះហើយត្រូវមើលថែទារកតូចក្នុងផ្ទៃពោះឱ្យបានល្អបំផុតដែរ។

      “ចាសម៉ាក់..” ថេអីន ឱនគំនាបចំពោះគាត់ដោយមិនភ្លេចលយស្នាមញញិមមានក្តីសុខ រួចលើកដៃមកអង្អែលពោះរបស់ខ្លួន ហើយដៀងខ្សែភ្នែកទៅសម្លឹងមើលទឹកមុខប្អូនប្រុសដែលអង្គុយសំដែងឫកពាប្រងើយកន្តើយពុំសូវយកចិត្តទុកដាក់ចំពោះរឿងដែលបានកើតឡើងនៅថ្ងៃនេះនោះឡើយ។

      “ថេយ៍ អត់មានចិត្តត្រេកអរចំពោះបង ដែលមានក្មួយឱ្យអូនពរដែរទេឬ?” ថេយ៉ុង ងើបមុខឡើងហើយញញិមចុងមាត់មកកាន់នាងជាបងទាំងទឹកមុខរាបស្មើពុំមានភាពត្រេកអរស្អីបន្តិចណានោះសោះឡើយ។

      “គិតថាខ្ញុំចង់យកដៃទៅប៉ះខ្លួនកូនបងដល់ថ្នាក់ហ្នឹងអ្ហេ?” គ្រប់គ្នាប្រែទឹកមុខថ្នាក់ថ្នល់ចិត្តឡើងមកមួយប៉ប្រិចភ្នែកដ្បិត ថេយ៉ុង ពុំមានចិត្តដូចជាអ្នកផ្សេងទៀតដែលមានអារម្មណ៍រីករាយត្រេកអររំភើបចំពោះការពរពោះរបស់នាង ថេអីន ទាល់តែសោះ។

      “អូន..ក្មេងមិនដឹងពីអ្វីទេ!” ជុងហ្គុក កេះដៃ ថេយ៉ុង ឃាត់គេកុំឱ្យនិយាយអ្វីប៉ះពាល់ដល់ក្មេងដែលមិនដឹងអី។

      “បងគ្រាន់តែចង់ឃើញអូនសប្បាយចិត្ត ព្រោះបងអាចមានកូន តែអូនមិនអាច..” ថេអីន ញញិមចំអកទៅកាន់ ថេយ៉ុង ដោយមិនភ្លេចអួតអាងថាខ្លួនអាចមានកូនបានប៉ុន្តែ ថេយ៉ុង មិនអាចមាន គ្មានកូនសម្រាប់យកចិត្តឪពុកម្តាយដូចជានាងបាន ដល់ពេលនោះទ្រព្យសម្បិត្តនិងត្រូវបែងចែកចម្រៀកធំច្រើងជាងដែល ថេយ៉ុង ទទួលបានទៅទៀត។

      “បើខ្ញុំគ្មានវាយ៉ាងម៉េច?” ម្តងនេះ ថេយ៉ុង ស្រាប់តែដំឡើងសំឡេងស្រែកដាក់នាងជាបង ទង្វើនិងសេចក្តីខឹងពុះកញ្ជ្រោលរបស់គេ ធ្វើឱ្យនាងញញិមបានយ៉ាងពេញចិត្ត ដ្បិតបានដុតចិត្តគេឱ្យឆេះសន្ធោសន្ធៅ ទ្រាំនៅនឹងមួយកន្លែងតទៅទៀតលែងបាន។

      “ម៉ាក់ប្រាប់ថា..ប្រាប់ថាចែកភាគហ៊ុនហាងពេជ្រមកឱ្យខ្ញុំដែរមិនអ៊ីចឹងមែនទេម៉ាក់?” ថេអីន ញុះញង់និយាយទៅកាន់អ្នកម្តាយដែលរក្សាលំនឹងទឹកមុខមាំថ្កល់របស់គាត់ដដែល ខណៈ ថេយ៉ុង ក៏មិននឹកស្មានដែរថាគាត់អាចប្រែប្រួលចិត្តដល់ថ្នាក់នេះទាល់តែសោះ។

      “បានន័យថាយ៉ាងម៉េចអ្នកម៉ាក់?” គេស្រែកសួរទៅកាន់គាត់ហើយចង់ដឹងឱ្យច្បាស់ថាគាត់នឹងបែងចែកភាគហ៊ុននៅឯហាងពេជ្រទៅឱ្យកូនស្រីច្បងរបស់គាត់ពិតមែនឬមួយក៏អត់?។

      “ថេអីន មានចៅឱ្យម៉ាក់..គិតដល់អនាគតក្មេង ម៉ាក់ក៏គិតបែងចែកផ្លូវរកស៊ីខ្លះទៅឱ្យ ថេអីន និងកូនម្នាក់ទៀតដែរ!” ថេយ៉ុង ស្តាប់ចប់ប្រែទឹកមុខមកជាសើចហួសចិត្តចំពោះគាត់ មិនដឹងថាគ្រប់យ៉ាងនិងប្រែប្រួលហើយមានរឿងក្រឡាប់ចាក់ខ្លាំងយ៉ាងណានោះទេ ប្រសិនបើគាត់រុញនាងកូនច្បងគួរឱ្យស្អប់ម្នាក់នោះ មកធ្វើ ជាភ្នែក ជាច្រមុះ ក្បែរៗគេដែរនោះ។

      “ប៉ុន្តែម៉ាក់គួរតែសួរយោបល់ខ្ញុំសិន មុនពេលដែលម៉ាក់សម្រេចចិត្ត!”

      “ទ្រព្យធន់របស់ម៉ាក់ ម៉ាក់ត្រូវសុំយោបល់ពីកូនដែរ?” គេកាន់តែ ខកចិត្ត អន់ចិត្ត ចំពោះគាត់ស្ទើរតែមិនគួរឱ្យជឿ គាត់អាចនិយាយពាក្យទាំងនេះចេញមករួច គាត់អាចព្រលែងពាក្យសម្តីអ្វីចេញមកក៏បានតាមតែអំពើចិត្ត តែគាត់ពិតជាមិនបានសួរនាំទេថា ទឹកចិត្តរបស់កូនប្រុសម្នាក់នេះនឹងត្រូវធ្លាក់ចុះដល់ចំណុចអាក្រក់ប៉ុណ្ណា?។

      “ល្អណាស់តើស..ទ្រព្យសម្បិត្តទាំងអស់ជារបស់ម៉ាក់ ម៉ាក់ចង់ធ្វើ ចង់ចាត់ចែងបែបណា ក៏បានតាមចិត្ត ម៉ាក់មានសិទ្ធចិញ្ចឹមរូបខ្ញុំ តែម៉ាក់គ្មានសិទ្ធមកចិញ្ចឹមកូនចិត្តរបស់ខ្ញុំបានទេ ម៉ាក់ចង់ធ្វើក៏ធ្វើ ពេលមិនចង់ធ្វើក៏មិនធ្វើ ម៉ាក់ចាត់ទុកខ្ញុំជាស្អី? ម៉ាក់គិតឃើញបានត្រឹមប៉ុណ្ណឹងមែនទេ?” ថេយ៉ុង មិនដែលបង្ហាញការអន់ចិត្តអ្វីដល់ម្លឹងទៅកាន់គាត់នោះឡើយ ទោះពេលខ្លះខឹងឬតូចចិត្ត គេតែងតែដើរចេញពីមុខពីមាត់របស់គាត់ មិនដែលស្រែកតវ៉ាទាមទាររឿងអ្វីទាំងអស់នោះទេ តែថ្ងៃនេះគាត់សឱ្យគេភ្លឺភ្នែក ហើយបង្ហាញថាគ្រប់យ៉ាងគាត់មានសិទ្ធ ចង់បែងចែករឿងគ្រប់សព្វបែបយ៉ាង រៀបចំជីវិតឱ្យអ្នកណាក៏បានស្រេចតាមតែចិត្តគាត់នឹកឃើញចង់សម្រេចតែប៉ុណ្ណោះ។

      “បងប្អូនមានតែពីរនាក់ចែកគ្នារស់ម្នាក់មួយចំហៀងផែនដីមិនបានទេអ្ហេ? យើងខំរាល់ថ្ងៃ បែងចែកគ្រប់សព្វ រឿងផ្ទះសំបែង រឿងគ្រួសារ លុយកាក់ ការចាយវាយ ខំប្រឹងធ្វើដើម្បីពួកឯងមិនឱ្យខ្វះចន្លោះ ចុះពួកឯង..បានធ្វើស្អីខ្លះដើម្បីយើង? ក្រៅពីអន់ចិត្ត មានអារម្មណ៍ខឹងតូចចិត្តចំពោះយើងជាម្តាយ ពួកឯងចេះធ្វើអ្វីទៀតទេ? ឬគ្មានទេ? ដែលយើងតស៊ូទ្រាំមកបានសព្វថ្ងៃនេះ យើងមិនដែលរអ៊ូ ពុំដែលត្អូញត្អែរ បើទោះបីជាយើងប្រឹងប្រែងរហូតដល់ធ្លាក់ខ្លួនឈឺ ក៏គ្មានក្បាលអាកូនណាម្នាក់មកសួរសុខទុក្ខថាយាយកញ្ចាស់ម្នាក់នេះយ៉ាងម៉េចហើយ រស់នៅសល់ដង្ហើមសម្រាប់ដកបានប៉ុន្មានថ្ងៃ ប៉ុន្មានខែ ប៉ុន្មានឆ្នាំទៀត? ពួកឯងថាទៅមើល?”

      “អាហ្គូស្ងប់អារម្មណ៍!!!” លោកឆយ ស្ទុះទៅចាប់ស្មាប្រពន្ធដែលមានភាពញ័រទទ្រើកនិងខំប្រឹងស្រែកទាល់តែស្រក់ទឹកភ្នែកហូរដាបថ្ពាល់រហាម។

      “ឯងចង់សប្បាយ ឯងចង់បានឡានទំនើប ចង់បានជីវិតឯករាជ្យហ៊ឺហារ យើងក៏រីករាយនិងផ្តល់ឱ្យ ឯងដេកស្រួល ស៊ីឆ្ងាញ់ ជីវិតរុងរឿងមកបានប៉ុណ្ណឹងហើយ ឯងរកស្អីទៀត? ធ្លាប់គិតខ្លះទេ ថាយើងជាម៉ែ យើងមិនដែលដេកលក់ឱ្យបានស្កប់ស្កល់ចិត្តមួយសន្លឹមណានោះទេ? គ្មានទេ យើងដេកមិនដែលលក់ ម្ហូបស៊ីចុករាល់ថ្ងៃក៏មិនត្រូវមាត់ ពិបាកលេប តែយើងទ្រាំទំពារចំពោះមុខពួកឯង ខំប្រឹងសំដែងថាជីវិតយើងរាល់ថ្ងៃនេះស្ងប់សុខ ហូបចុក ដេកលក់ស្រួល ទាំងដែលការពិតយើងខំប្រឹងប្រមូលដង្ហើមមកដកឱ្យស្មើគ្នា សឹងតែមិនដល់ផងពួកឯងសុទ្ធតែជាកូនអាត្មានិយម ជាកូនអត្តញ្ញូ ចង់មានបាន តែមិនខំប្រឹងរក ចង់ប្រកួតប្រជែងគ្នា ខ្វេះខ្វាយ អង្កៀមច្បាមយកទ្រព្យពីញើសឈាមម៉ែឪទៅអួតអាង ចំណេះជំនាញដែលយើងព្យាយាមផ្តល់ឱ្យ ពួកឯងមិនដែលមើលឃើញខ្លះទេ!”

      ថេយ៉ុង ស្តាប់គាត់និយាយចប់ អង្គុយស្ងៀមទ្រឹង ហាក់គ្មានពាក្យថ្លែងវាចា ពាក្យដែលគាត់ថា គាត់និយាយនៅថ្ងៃនេះគឺត្រឹមត្រូវទាំងអស់ គ្មានមួយឃ្លាណាខុសនោះទេ គេមិនទាន់ជួយសម្រាលទុក្ខធុរៈអ្វី ដល់ម្តាយបានមួយចុងក្រចកណាឡើយ នៅមិនទាន់បានជួយស្រោចស្រង់បានមួយចំហៀងកូនដៃដែលគាត់ខំប្រឹងពីដើមទីមក គឺគ្មានទេ គេចេះតែចាយវាយ បង្ហិនបង្ហោចគ្រប់សព្វបែបយ៉ាង ទម្រាំមានចិត្តចេះក្រើនភ្ញាក់រំឭកវាជិតហួសពេលទៅហើយដែរ។

      “ទ្រព្យសម្បត្តិរបស់ម៉ាក់ ម៉ាក់បែងចែកទៅ ថាត្រូវឱ្យស្អីមកខ្ញុំនិងកូនខ្លះ..ព្រមទាំងចំណែកប្តីរបស់ខ្ញុំដែរ ព្រោះគាត់ខិតខំជួយបានច្រើនរឿងណាស់ក្នុងគ្រួសារនេះ យ៉ាងណាក៏មានគុណសម្បិត្តច្រើនណាស់ដែរ!” ថេអីន ចាប់ផ្តើមនិយាយអុជអាល់ចិត្តគាត់ ព្រោះនាងចង់មានចង់បាន ដល់ថ្នាក់គាត់ស្រែកទ្រហោយំចង់ស្លាប់ខ្លួនក៏នាងមិនខ្វល់ដែរ ចំណែកឯ ឆាងវ៉ុន បានត្រឹមតែធ្វើមុខភ្ញាក់ផ្អើលយ៉ាងខ្លាំង នាងចេះនិយាយបែបនេះចេញមករួច ទាំងដែលអ្នកម្តាយឯណោះកំពុងមានអារម្មណ៍តូចចិត្តចំពោះកូនគ្មានអ្នកណាយល់ចិត្តគាត់សូម្បីតែម្នាក់។

      “ថេអីន!” ឆាងវ៉ុន រហ័សកេះដៃនាងប្រពន្ធដែលអង្គុយរុករានពាក្យសម្តីឆ្កឹះចិត្តម្តាយឱ្យចេះត្រិះរិះ រៀបចំរឿងទ្រព្យសម្បត្តិមួយចំណែកធំ ទុកឱ្យគ្រួសារនាងមិនឱ្យលំអៀង មិនឱ្យខ្វះខាត បើបានកាន់តែច្រើនជាង លើសជាង គ្រួសាររបស់ ថេយ៉ុង នាងច្បាស់ជាសប្បាយចិត្ត ពេញចិត្តគ្មានពាក្យនិងថ្លែងតវ៉ានោះឡើយ។

      “រឿងរៀបចំទុកដាក់ បណ្តាំមរតកយើងគង់តែនិងឱ្យ!” លោកស្រីហ្គូហ្សិន និយាយទាំងសភាពសោកសៅនិងមានអារម្មណ៍អួលដើមកអនេក។

      “ពេលណាទៅម៉ាក់ ត្រូវរង់ចាំដល់ពេលណាទៀតទៅពេលនេះខ្ញុំក៏មានកូន..មានកូនឱ្យម៉ាក់បានយ៉ាងច្បាស់ៗ ម៉ាក់នៅគិតគូរយូរដល់ពេលណាទៀត?”

      “ថេអីន អូនស្ងាត់មាត់ទៅ!”

      “បងមិនឃើញទេអ្ហេស ថាម៉ាក់ចង់បានចៅប៉ុណ្ណា យើងមានកូន ម៉ាក់ក៏សប្បាយចិត្តរីករាយនិងផ្តល់អ្វីៗគ្រប់យ៉ាង មកឱ្យចៅសំណព្វរបស់គាត់ដែរ!”

      ជុងហ្គុក និង ថេយ៉ុង សម្លឹងមើលសភាពឆ្លេឆ្លារបស់នាង ថេអីន មើលទៅអាការៈរបស់នាងចុះ ចង់បានទ្រព្យសម្បត្តិម្តាយឪពុកទាល់តែញ័រខ្លួន មិនចេះខ្មាស់ញាតិ ទាំងដែលការពិតនាងពុំដែលកសាងស្នាដៃធំដុំអ្វីដុះជាដុំកំភួន ជួយដល់គ្រួសារបានមួយ ចំណែកណានោះសោះគ្រាន់តែពរពោះកូនភ្លាមក៏ទាមទាររិះរកគុណសម្បិត្ត ស្ទើរតែសរសៃប្រសាទអស់ទៅហើយ។

      “ដរាបណាយើងនៅរស់..ទ្រព្យសម្បត្តិទាំងអស់នេះ គ្មានអ្នកណាហ៊ានប្រហើនលេបត្របាក់យកបានទាំងអស់  សូម្បីតែ មួយកាក់ មួយសេន មួយវ៉ុន ណាទាំងអស់!”

      លោកស្រីហ្គូហ្សិន ស្រែកដាក់កូនស្រីច្បង ភ្នែកឡើងក្រហមថ្លែរ ថែមទាំងសង្កួតធ្មេញដាក់នាង បីដូចជាក្នាញ់ឫកពាគ្មានភាពអៀនខ្មាស់របស់នាងទៀត។ ក្នុងនាមជាកូនស្រីច្បង គួរតែមានភាពជាអ្នកដឹកនាំមើលថែដល់ប្អូនៗ តែមើលទៅជីវិតដែលនាងរៀបចំឱ្យប្អូនប្រុសតែមួយគ្រាប់របស់នាងចុះ បើមិនច្រណែនឈ្នានីស ក៏រករឿង ចាក់រុកអុជអាលធ្វើយ៉ាងណាឱ្យតែនាងនិងស្វាមីរស់នៅបានសុខ នាងមិនខ្វល់ខ្វាយទេ។

      “យើងមិនចែក មិនពុះហែកឱ្យអ្នកណាទាំងអស់យល់ទេ ទាំងលុយ មាសពេជ្រ កែវកង គ្រប់បណ្តាំមរតកទាំងអស់ គ្មានអ្នកណាហ៊ានលូកថ្លើមយើងបានឡើយ វាលុះត្រាតែយើងងាប់កប់សពក្លាយទៅជាខ្មោច ទើបពួកឯងអាចហែកស៊ីដណ្តើមគ្នាស៊ីបាន!” គាត់ប្រកាសស្រែកក្តែងៗហើយសម្លឹងមើលមុខកូនៗទាំងអស់ តាមដោយខ្សែភ្នែកមុតស្រួច ហ្មត់ចត់ កោងកាច ដែលបញ្ជាក់ឱ្យគ្រប់គ្នាដឹងថាគាត់និងមិននៅស្ងៀមលុះត្រាតែដង្ហើមរបស់គាត់ផុតរលត់ទៅ។
     
      យប់ដដែល

      “អូន!!” ស្ថិតខាងក្នុងបន្ទប់គេងត្រជាក់ល្ហឹម។
      ថេយ៉ុង ដែលអង្គុយបែរខ្នងចំមាត់បង្អួចក៏រហ័សក្រឡេកមកសម្លឹងមើលវត្តមានស្វាមី តាមដោយទឹកមុខក្រៀមក្រំហើយក៏យំតាមរបៀបមនុស្សមានទុក្ខលំបាក។

      “អូនយំមែនទេ?” ជុងហ្គុក មិននៅស្ងៀមស្ទុះចូលទៅចាប់ស្មាភរិយាអង្អែលថ្នមដៃ ហើយស្រវាលើកដៃជូតទឹកភ្នែកឱ្យប្រពន្ធសំឡាញ់ចិត្តទាំងក្តីបារម្ភ។

      “អូនមិនអីទេ..” ថេយ៉ុង ប្រាប់ទាំងរដឹកសំឡេងរអាក់រអួលព្រមទាំងលេបដង្ហើមដែលដង្ហក់ម្តងមួយៗទាំងពិបាក។

      “បងចង់មកពិភាក្សារឿងខ្លះជាមួយនឹងអូន តែបើអូនកំពុងពិបាកចិត្ត ចាំថ្ងៃក្រោយទៅក៏បានដែរ!” រាងក្រាស់ដាក់បង្គុយចុះលើចុងគ្រែ ហើយព្យាយាមសម្លឹងមើលមុខភរិយាទាំងអារម្មណ៍ហេលហាលប្លែក។

      “បងចង់និយាយរឿងអីប្រាប់អូន និយាយពេលនេះក៏បាន អូនមិនប្រកាន់ទេ!” ថេយ៉ុង ឈប់យំហើយក្រោកដើរចូលទៅអង្គុយក្បែរ ជុងហ្គុក។

      “បងចង់រកការងារធ្វើ បងចង់ក្លាយខ្លួនទៅជាមេគ្រួសារដ៏ល្អម្នាក់ បងចង់សន្សំទ្រព្យធន់ពីបាតដៃទទេទៅជាមួយអូន មិនចង់បានមរតកដែលម៉ាក់បម្រុងនឹងចែកឱ្យទេ!” រាងតូចប្រែជាអង្គុយធ្មឹង ហើយស្មានខុសអស់ការគិតដែលខ្លួនធ្លាប់បានគិតកន្លងមកនោះទៀត។

      “បងចង់ធ្វើការអី?” ជុងហ្គុក ញញិមហើយស្រវាចាប់កាន់ប្រអប់ដៃ ថេយ៉ុង យ៉ាងជាប់។

      “ប៉ាធម៌របស់បងមានក្រុមហ៊ុនជំនួញធំៗជាច្រើនកន្លែងណាស់នៅកូរ៉េយើងនេះ បងនឹងទៅដាក់ពាក្យក្នុងនាមជាបុគ្គលិកបម្រើការងារក្នុងក្រុមហ៊ុនទោះគ្មានបទពិសោធន៍ការងារតែបងនិងព្យាយាមខិតខំឱ្យអស់ពីលទ្ធភាពណា!”

      “គាត់យល់ព្រមដែរអ្ហេ? គាត់ច្បាស់ជាឱ្យបងធ្វើធំ មិនមែនឱ្យបងធ្វើខ្លួនជាបុគ្គលិកតូចតាចទេ ជុងហ្គុក!”

      “បងមិនព្រម បងនៅតែប្រកាន់ភ្ជាប់គោលជំហររបស់ខ្លួនឯងបានយ៉ាងមុតមាំដដែល អូនកុំបារម្ភអីណាបងសន្យាថានិងខិតខំប្រឹងប្រែងធ្វើការងារឱ្យបានល្អតស៊ូពីតូចទៅធំ សន្សំប្រាក់កាក់ជាមួយប្រពន្ធជាទីស្រលាញ់របស់បង មិនឱ្យអូនរស់នៅស្ថិតក្រោមការគ្រប់គ្រងរបស់ម្តាយឪពុក មិនចង់ឱ្យញាតិមិត្តជុំជិត ស្តីបន្ទោសនិន្ទាថាពួកយើងមានបានក៏ដោយសារតែញើសឈាមម្តាយឪពុកដែរ!” ថេយ៉ុង រលីងលោងម្តងទៀតហើយ លើកនេះគេយំខ្លាំងជាងលើកមុន យំរហូតដល់ញ័រស្មាទទ្រើក។

      “អូនយំធ្វើអី? គិតថាបងជាកូនក្មេង មិនអាចធ្វើការអ្វីបានមែនទេ តាមពិតបងក៏ចង់ធ្វើការដែរ បងចង់ធ្វើការចង់រកស៊ីចិញ្ចឹមក្រពះប្រពន្ធបង!” ជុងហ្គុក ទទូចទាមទារសុំទៅដាក់ពាក្យស្នើសុំចូលធ្វើការនៅថ្ងៃស្អែកនេះទោះ ថេយ៉ុង ព្រមឬមិនព្រម ក៏គេនៅតែជម្នះចង់ទៅឱ្យបានដែរ។

      “អូនខ្លាចថាបងធ្វើមិនបាន..”

      “មិនទាន់សាកម៉េចនឹងដឹងទៅ? ចាំមើលណាបងនិងធ្វើឱ្យអូនដឹងថាមនុស្សដូចជាបងនេះពូកែគ្រប់យ៉ាង ដូចជា Gentleman មិនឱ្យអូនមើលងាយបានទេ!”

      ថេយ៉ុង ស្រាប់តែញញិមឡើងស្រស់ ស្ទុះទៅថើបថ្ពាល់ស្វាមីដ្បិតក្នាញ់ចំពោះចរិតកូនក្មេងពូកែអួតអំនួតក្អេងក្អាងខ្លាំងពេក។

      “ចុះបើធ្វើមិនបានអូនវាយបងឱ្យហើមគូទហើយណា?”

      “បងមិនទៅខ្លាចទេ អាសម្បិត្តត្រឹមប្រពន្ធវាយហើមកំប៉េះគូទសោះហ្នឹងឆើស..”

      “គួរឱ្យស្អប់ណាស់!!” ជុងហ្គុក ញ៉ាក់ចិញ្ចើមដាក់ភរិយាសន្សឹមទាញ ថេយ៉ុង មកថើបថ្ងាស់មួយខ្សឺត មិនអស់ចិត្តទើបឱនទៅថើបខ្ទង់ច្រមុះរាងតូចមួយខ្សឺតបន្ថែមទៀត។
     

















Continue Reading

You'll Also Like

1.6M 138K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
10.1M 304K 53
Anna Krause is in her senior year and more than ready to leave high school behind and start a new, fresh life without homework. What she didn't expec...
3M 115K 32
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
758K 40K 21
This book is about the two daughters-in-law of Rajputs who have gotten married to the two Rajput siblings and are best friends as well even before be...