បើគ្រាន់តែ ស្រលាញ់?

By minsa99

96.6K 5.1K 28

ទោះអ្នកប្រុសស្អប់ខ្ញុំប៉ុណ្ណា ក៏ខ្ញុំនៅតែស្រលាញ់ More

ផ្តើមរឿង៖គិតថាយើងចង់អង្គុយផឹកស្រា ជាមួយបុគ្គលិកសំរាមៗដូចជាឯងណាស់អ៊ីចឹងទៅអ្ហេស?
ភាគ០១៖ចង់ឱ្យខ្ញុំធ្វើអ្វី សូមនិយាយវាមក
ភាគ០២៖គិតចង់រកវិធីលេងឱ្យសប្បាយទេ?
ភាគ០៣៖ភ្លាត់ល្បិច (18+)
ភាគ០៤៖ខ្ញុំធ្វើឱ្យអ្នកប្រុសមានក្តីសុខទេ?
ភាគ០៥៖អ្នកប្រុសស្ទាបទេ?
ភាគ០៦៖អ្នកប្រុសចង់មើលឆ្មាខ្ញុំទេ?
ភាគ០៧៖ខ្ញុំនិងធ្វើតាមអ្វីដែលគេចង់បាន!
ភាគ០៨៖សេវាកម្មពិសេស
ភាគ០៩៖យើងចេញថ្លៃបណ្ណាការ
ភាគ១០៖ប្រចណ្ឌ
ភាគ១១៖ព្រោះខ្ញុំស្រលាញ់អ្នកប្រុស
ភាគ១២៖មុនពេលមានខ្ញុំ?
ភាគ១៣៖ហេតុអ្វីគេមិនស្រលាញ់ខ្ញុំ ជាខ្ញុំបាន?
ភាគ១៤៖ជីវិតចុងក្រោយ
ភាគ១៥៖ហើយចុះរឿងក្មេងដែលត្រូវចិញ្ចឹម?
ភាគ១៦៖ជុងហ្គុក ឯងកើតអី?
ភាគ១៧៖លោកគិតថាវាងាយស្រួលណាស់មែនទេ?
ភាគ១៨៖គូរដណ្តឹង?
ភាគ១៩៖ Dinner ដ៏ពិសេស
ភាគ២០៖ហ្គេមបញ្ចប់វគ្គ
ភាគ២១៖ក្មេងចម្កួត
ភាគ២២៖Gentleman របស់អូន
ភាគ២៣៖បងស្រីចិត្តអាក្រក់
ភាគ២៤៖ខ្សែកពេជ្រដែលបានបាត់
ភាគ២៦៖រៀបការ
ភាគ២៧៖អូនយំមែនទេ?
ភាគ២៨៖បងច្បាស់ទេ
ភាគ២៩៖បងមិនបានគិតដូច្នោះទេ
ភាគ៣០៖បងចាប់ផ្តើមរវល់!!
ភាគ៣១៖ស្រីកខ្វក់
ភាគ៣២៖បងឯកភាព
ភាគ៣៣៖អូននឹក
ភាគ៣៤៖សន្យារបស់លោកវាជាពាក្យជ្រាំដែល
ភាគ៣៥៖លិខិតលែងលះ
ភាគ៣៦៖កូន?
ភាគ៣៧៖បងនឹកអូន!
ភាគ៣៨៖ដល់ពេលវេលាត្រូវបកស្រាយ
ភាគ៣៩៖នេះជាចម្លើយ
ភាគ៤០៖អត់ទេ ខ្ញុំលែងលះលោកដាច់ស្រេចហើយ
ភាគ៤១៖កូនកំហូច
ភាគ៤២៖ត្រលប់ទៅវិញខ្ញុំនិងបម្រើអ្នកប្រុសឱ្យបានពេញចិត្ត
ភាគ៤៣៖អនុស្សាវរីយ៍ចាស់ៗ
ភាគ៤៤៖ប្រពន្ធស្អាត
ភាគ៤៥៖អូននៅចង់ចិញ្ចឹមបងទៀតទេ?
ភាគ៤៦៖ថេយ៍ញញិមស្អាតជាងរាល់ថ្ងៃ
ភាគ៤៧៖កូនទីពីរ
ភាគ៤៨៖បងមិនយល់ទេថេយ៍?
ភាគ៤៩៖ថេយ៍រៀបការជាមួយបងម្តងទៀតណា?
ភាគបញ្ចប់៖សន្យាថានិងស្រលាញ់អូន គ្មានថ្ងៃប្រួលប្រែឡើយ គីម ថេយ៉ុង

ភាគ២៥៖ចម្លើយពង្វាង

1.2K 85 0
By minsa99

       យប់ដដែល

       បន្ទាប់ពីរឿងធំបំផុតបានកើតឡើងនៅឯហាងពេជ្រនោះរួចមកហើយ គ្រួសារត្រកូល គីម ទាំងអស់បានមកអង្គុយជួបជុំគ្នាដើម្បីពិភាក្សាអំពីរឿងទាំងអស់នេះយ៉ាងហ្មត់ចត់ល្អិតល្អន់បំផុត។    

       “ខ្ញុំសូមទេាសណាម៉ាក់ ខ្ញុំធ្វើការមិនបានល្អ!”
       ថេយ៉ុង រំឭកដល់ទោសកំហុសរបស់ខ្លួនហើយបានត្រឹមតែសំដែងទឹកមុខសោកស្តាយចំពោះមុខគាត់តែប៉ុណ្ណោះ។ នាងជាបងស្រី ស្រាប់តែញោចចុងមាត់ញញិមយ៉ាងស័ក្តិសមចិត្ត កាលបើបានដឹងថាប្អូនប្រុសសំណព្វចិត្តខ្លួនម្នាក់នេះជួបទុក្ខធំប៉ុនភ្នំ ព្យាយាមរិះរកដំណោះស្រាយយ៉ាងលំបាកទៅហើយនោះ។

       “មិនអីទេម៉ាក់មិនបន្ទោសកូនទេ!” ថេអីន ឮហើយបើកភ្នែកធំសម្បើម សឹងតែមិនជឿពីសម្តីរបស់ម្តាយខ្លួន គាត់មិនបន្ទោសហើយថែមទាំងមិនសោកស្តាយអំពីខ្សែកពេជ្រដែលមានតម្លៃថ្លៃកប់ពពកមួយខ្សែនុះទៀត។

       “ប៉ុន្តែម៉ាក់..” លោកស្រីហ្គូហ្សិន ងាកមកសម្លឹងមុខម្ចាស់សំនួនដែលបម្រុងនឹងហាមាត់និយាយស្តីអ្វីចេញមក ខណៈគ្រប់គ្នាក៏ទន្ទឹងរង់ចាំស្តាប់។ 

       “យ៉ាងម៉េច?” ស្ត្រីចំណាស់តឿនសំណួរទៅកាន់កូនស្រីច្បង ខ្សែភ្នែកដ៏មុតស្រួចរបស់គាត់ ញ៉ាំងឱ្យនាងត្រូវឱនមុខចុះដោយសន្សឹម។

       “រឿងបាត់ ខ្សែក ខ្សែដៃពេជ្រនេះ មិនមែនបាត់ទើបតែជាលើកទីមួយទេ ដូច្នេះហើយ..បើរុករកនៅឯហាងពេជ្រមិនឃើញ ក៏ត្រូវតែឱ្យប៉ូលិសចុះមកស៊ើបអង្កេត រិះរកក្នុងផ្ទះនេះឱ្យឃើញដែរ!” ថេអីន ស្ទុះងើបមុខវឹងយ៉ាងលឿនដូចជាព្យុះកែវភ្នែកចាប់រលីងរលោងក្រហមឆិលបីដូចជាបម្រុងហូរស្រក់ដាបដាលដោយដំណក់ឈាមយ៉ាងដូច្នេះ។

       “ម៉ាក់ថាយ៉ាងម៉េច? ម៉ាក់កំពុងតែសង្ស័យមនុស្សក្នុងផ្ទះមែនទេ? គ្រប់គ្នាពិតជាគ្មាននរណាម្នាក់ធ្វើឱ្យម៉ាក់ទុកចិត្តសោះតើមែនទេ?” នាងនិយាយព្រមទាំងរលកសំឡេងអួលដើមកស្ទើរតែបែកប្រេះដើមទ្រូងទៅកាន់គាត់ហើយ បានត្រឹមតែសំដែងការខកចិត្ត ចំពោះទង្វើរបស់ម្តាយតែប៉ុណ្ណោះ។

       “មនុស្សក្នុងផ្ទះគ្មាននរណាធ្វើឱ្យអ្នកម៉ាក់បាត់បង់ទំនុកចិត្តទេ តែខ្ញុំថាមកពីមានមនុស្សធ្លាប់មានសណ្តានជាចោរខ្លះ ទើបជម្រុញទឹកចិត្តរបស់អ្នកម៉ាក់ ឱ្យប្រែក្លាយទៅជាបែបនេះ!” ថេយ៉ុង ឱបដៃលើទ្រូង រួចញញិមយ៉ាងខកចិត្ត ហើយសម្លឹងមើលទៅកាន់ អាកប្បកិរិយាដ៏គួរឱ្យសង្ស័យរបស់បងស្រី បើនាងពិតជាបានលួចខ្សែកពេជ្រនោះទៅពិតមែន នាងចំជាថោកទាបខ្លាំងពេកហើយ ព្រោះរាល់ថ្ងៃនេះអ្វីដែលម្តាយឪពុកបានផ្តល់មកឱ្យនាងនិងស្វាមីវាច្រើនលើសលប់ពីពាក្យថាគ្រប់គ្រាន់ទៅទៀត។

       “ឯងកុំនិយាយតែផ្តាស់!” សម្រែករបស់នាង ថេអីន ហាក់សបញ្ជាក់ឱ្យខ្សែភ្នែកដ៏ភ្ញាក់ផ្អើល ឆាងវ៉ុន ងាកទៅប្រសព្វនឹងផ្ទៃមុខដ៏សោកសៅក្រៀមក្រំមួយនោះយ៉ាងប្រញាប់ នាងយំហើយស្រែកឮៗហាក់មិនចង់ទទួលយកការចោទប្រកាន់ដែលគ្រប់គ្នាកំពុងដាក់ការសង្ស័យមកឱ្យនាងដូច្នេះឡើយ។

       “បើនាងមិនបានលួច..នាងមានខ្លួនធ្វើអ្វី?” ថេយ៉ុង គំហកយ៉ាងទ្រហឹងសំឡេងទៅកាន់នាងវិញ ព្រមទាំងក្រោកឈរតាមដោយទឹកមុខខឹងគ្រោត សឹងតែយកកាំបិតស្ទុះទៅកាប់ហែកសាច់នាងមកខាំស៊ីទាំងចម្រៀកៗ។

       “ក៏ព្រោះតែឯងចោទប្រកាន់មកលើយើងមុន!”

       “បានហើយ!” លោកស្រីហ្គូហ្សិន ស្រែកស្កាត់រវាងគូជម្លោះបងប្អូនទាំងពីរនាក់នោះឱ្យឆាប់ស្ងប់ស្ងាត់សម្តីច្រៀប ទាំងដែលដឹងហើយថា មានម៉ែ មានឪ នៅអង្គុយត្រង់នេះដែរ តែពួកគេបីដូចជាមិនចេះកោតក្រែងហើយថែមទាំងសំដែងការ មិនគួរសមនៅចំពោះមុខពួកគាត់ទៀត។

       “ពួកឯងមកឈ្លោះប្រកែកគ្នាពេលនេះ តើវាបានប្រយោជន៍អីមកវិញទៅ?” គាត់ចងចិញ្ចើម លាដៃទះតុលាន់ឮផាំងៗ មិនគួរណាមកខាតពេល ខាតវេលា ស្តាប់ឮតែពាក្យប្រកែកតវ៉ាដាក់គ្នាហឹងត្រចៀកអស់ទៅហើយ។

       “រឿងខ្សែកពេជ្រនោះ..បើបាត់ហើយចោលវាទៅ ប្រឹងរកដល់ស្លាប់ទៀត ក៏មិនអាចឃើញដដែល!” លោក ឆយ ជាឪពុកពួកគេស្រាប់តែនិយាយដូច្នេះ ខណៈគ្រប់គ្នាកំពុងតែកើតទុក្ខរឿងបាត់ទ្រព្យសម្បត្តិ តែគាត់វិញបែរជាគិតថារឿងនេះ ដូចជាបញ្ហាតូចតាចមួយដែលមើលពុំឃើញទាល់តែសោះ។

       “ខ្ញុំដឹងហើយ.. ក៏សុំអនុញ្ញាតពីប៉ាម៉ាក់អត្ថាធិប្បាយចំពោះរឿងនេះដែរ!” ឆាងវ៉ុន ស្រាប់តែនិយាយកាត់ចង្វាក់អារម្មណ៍ចំពោះគ្រប់គ្នា ព្រមទាំងសំដែងទឹកមុខមាំទាំហាក់ដូចជាចង់បកស្រាយរឿងអ្វីម្យ៉ាងឡើងមក។

       “តាមពិតទៅ ដើមឡើយខ្សែកពេជ្រនោះ..ខ្ញុំជាអ្នកយកមក..” គ្រាន់តែឮគេពោលពាក្យដូច្នេះភ្លាម អ្នកដែលតឹងណែនចិត្តស្ទើរតែស្លាប់មុននេះ ក៏អាចបន្ធូរអារម្មណ៍តានតឹងមកវិញបានយ៉ាងធូររលុង។

       “មានអ្នកជំនួញជនជាតិអ៊ីតាលីម្នាក់ប្រាប់ថាចង់មើលខ្សែកពេជ្រមួយនោះ ដោយសារតែពួកគេជាអ្នកមុខអ្នកការធំគ្រាន់បើដែរ ទើបខ្ញុំប្រញាប់សម្រុកចូលទៅយកខ្សែកពេជ្រមួយខ្សែនោះចេញមក គាប់ជួនដាច់ភ្លើងកាមេរ៉ាគ្រប់ជ្រុងក៏ចាប់យកសកម្មភាពរបស់ខ្ញុំមិនបាន ថ្ងៃនោះខ្ញុំទៅជាមួយ ឆូស៊ុង ដែរមិនជឿអាចសួរទៅកាន់គេបាន!”

       “ពិតមែនហើយលោកប្រុសលោកស្រី..រឿងវាបន្ទាន់ខ្លាំងពេកទើបខ្ញុំខ្វះការគួរសម មិនបានជម្រាបទៅកាន់លោកទាំងពីរឱ្យបានដឹងច្បាស់!”

       ថេអីន ញញិមចុងមាត់ ងាកមកសម្លក់សម្លឹងមុខ ថេយ៉ុង ហើយស្រែកគំហកដាក់គេទៅវិញតាមដោយឫកពាគឃ្លើន÷

       “ឃើញទេ ភ្លឺភ្នែកហើយឬនៅ? ឬនៅសង្ស័យមកលើយើងអ្វីទៀត?”

       “ភ្លើងឯកជន វាម៉េចនឹងងាយដាច់..” ថេអីន បានស្ងាត់មាត់ម្តងទៀត នៅពេលដែល លោកស្រីហ្គូហ្សិនមានប្រសាសន៍ដេញចាប់ពិរុទ្ធនាងកូនជើងល្អយ៉ាងជាប់លាប់។

       “តែ ឆាងវ៉ុន ក៏បានបកស្រាយឬម៉ាក់មិនជឿ?”
       នាងបែរជាហ៊ានហាមាត់ និយាយប្រកែកលាន់ឮកាកោកទៅកាន់អ្នកម្តាយវិញហើយថែមទាំងស៊កសៀតសំណួរជ្រៅរាក់បណ្តាលឱ្យខ្សែភ្នែកស្ត្រីចំណាស់ត្រូវសម្លឹងមើលមុខនាងយ៉ាងមុតស្រួចបំផុត។

       “យើងជឿ..តែក៏មិនមែនថាជឿទាំងស្រុងដែរ ព្រោះបណ្តាញភ្លើងដែលយើងតភ្ជាប់គ្រប់ផ្នែកទាំងអស់នៅក្នុងហាងពេជ្រ..វាជាភ្លើងឯកជន មិនមែនជាភ្លើងរដ្ឋ វាមិនងាយដាច់ មិនងាយរលត់ រឿងអី ហេតុអី មិនព្យាយាមប្រាប់យើងជាម៉ែនៀកឱ្យវាត្រង់ៗមលលាក់លៀម លឹបលរដូចចោរធ្វើអី ទាំងប្តី ទាំងប្រពន្ធនោះ?”

       “ម៉ាក់!!!!!” ថេអីន បញ្ជាសម្រែកស្រែកយ៉ាងទ្រហឹង។

       ផាច់!!!!

       “នាងឯងមានសិទ្ធអីមកបង្ហាញឫកពាថោកទាបយ៉ាងនេះចំពោះយើង?” លោកស្រីហ្គូហ្សិន ទម្លាក់ដៃដែលទះកំផ្លៀងកូនស្រីយ៉ាងញ័រតតាត់ចុះ ថេយ៉ុង ចំហមាត់ធ្លុង សឹងតែមិនជឿថាគាត់ហ៊ានលើកដៃវាយប្រហារកូនស្រីនៅចំពោះមុខគេឯងដូច្នេះទេ។

       “ហ៊ឹកៗ!!!” ថេអីន យំយ៉ាងរហាម រត់បោលចេញទៅផុតបាត់ពីខ្សែភ្នែកម្តាយ សំឡេងយំរបស់នាងលាន់ឮរន្ទឺសម្បើមណាស់ ដល់ថ្នាក់ ឆាងវ៉ុន ដែលជាស្វាមីក៏បានត្រឹមតែឈ្ងោកមុខចុះតាមដោយភាពមិនអស់ចិត្តចំពោះទង្វើរបស់ភរិយាដែរ។

       “អាហ្គូ!!!” លោកឆយ វាចាទាំងអូសបន្លាយសម្តីទៅកាន់ភរិយា។

       “ចរិតវាឈ្លើយ ប៉ាវាឯងក៏មើលឃើញ ដូចជាខ្ញុំបានមើលឃើញដែរ..មីកូននេះកាន់តែណាស់ទៅៗ មិនព្រមលុះមួយថ្ងៃណាទេ ចិត្តច្រណែន ឫស្យា រករឿង តែប្អូន ប៉ាវាឯងកាន់ជើង ថ្នាក់ថ្នម ទម្រើសចិត្តវាអ៊ីចឹងខ្លាំងពេកក៏មិនត្រូវដែរ!!”

       “មិនអីទេម៉ាក់ រឿងកន្លងហួសទៅហើយ យកខ្សែកត្រលប់មកវិញមក កុំឱ្យវែងឆ្ងាយអី!” ថេយ៉ុង រហ័សរហួននិយាយបញ្ចប់ទំនាស់ មើលទៅពួកគេតឹងសរសៃកដាក់គ្នាមិនព្រមបញ្ឈប់ ចំណែកឯប្តីប្រពន្ធដែលជាដើមហេតុមួយគូនោះនៅតែជាតម្រុយដ៏គួរឱ្យសង្ស័យដដែល។
      
       ខាងក្រៅផ្ទះ...

       “បងប្រុស!!!” ឆាងវ៉ុន ទច់ដំណើរហើយងាកមកប្រសព្វនឹងផ្ទៃមុខប្អូនប្រុសឯណេះវិញ។

       “ឯងមានការអីជុង?”

       “រឿងខ្សែកនោះវាយ៉ាងម៉េចវិញ?”

       “នេះនៅមិនទាន់ចប់ទៀត? បងប្រាប់ឯងទៅចុះ រឿងខ្សែកនោះបងមិនដឹងរឿងអីសោះ ក៏ឃើញថាវានៅក្នុងបន្ទប់បងចាប់តាំងពីពេលណាហើយក៏មិនដឹង!”

       “អ៊ីចឹងបងក៏ជ្រាបដឹងរឿងច្បាស់..ច្បាស់ថាប្រពន្ធបងជាអ្នកលួចយកវាទៅ?”

       “ដឹង..តែបើជាប្តីប្រពន្ធនិងគ្នា មិនជួយគ្នាក៏ពិបាក!”

       ឆាងវ៉ុន ទម្លាក់ខ្លួនអង្គុយលើបង់ថ្មមួយ រួចងើបមុខមកសម្លឹងមើលមុខ ជុងហ្គុក ឯណោះវិញ។

       “សង្ឃឹមថាឯងនិងយល់!!”

       “បងគួរតែណែនាំនាង..មិនថានាងជាមនុស្សបែបណា ស្ថិតក្នុងឋានៈជាអ្វីនិងបងទេ រឿងត្រឹមត្រូវដែលបងត្រូវធ្វើ វាមានហេតុហើយនិងផល អាក្រក់ល្អសខ្មៅ ត្រូវឬខុស បងគួរតែគិតឱ្យបានច្បាស់មុនពេលសម្រេចចិត្តយកខ្លួនមកពាំងការពារនាង!”

       “វាក៏មិនខុស..ប្រសិនបើឯងស្រលាញ់ថេយ៍ខ្លាំង ដល់ពេលនោះឯងនិងជួបបញ្ហាធំចំពោះមុខបែបនេះហើយត្រូវប្រឈមមុខបែបណាដើម្បីស្រាយគុណវិបត្តិទាំងនោះជួសមនុស្សដែលឯងស្រលាញ់ដែរ មិនថាខុសឬមួយក៏ត្រូវ ទោះមានម្ខាងស ម្ខាងខ្មៅ តែចិត្តដែលឯងមានចំពោះមនុស្សដែលឯងបានស្រលាញ់វាធំធេង ទោះត្រូវបែកចែកចម្លើយ ពិតឬមិនពិត ក៏សុខចិត្ត.. ពលីដើម្បីបានឈរក្បែរ ឈរនៅម្ខាង ឈរនៅខាងមនុស្សដែលឯងស្រលាញ់ដែរ!” ជុងហ្គុក ស្ងាត់មាត់ច្រៀបសម្លឹងមើលទឹកមុខប្រាកដប្រាជាបងប្រុសម្នាក់នោះ។

       ឆាងវ៉ុន ក្រោកឈរអស់កម្ពស់ហើយលើកដៃមកកាន់ស្មានាយជាប់ ព្រមទាំងគ្រវីក្បាលហើយសំដែងទឹកមុខអស់សង្ឃឹមឡើងមកនិងសោកស្តាយចំពោះរឿងដែលបានកើតឡើងកន្លងមក។

       “បន្តិចទៀតឯងនិងយល់..” ប្រអប់ដៃធំក្រាស់ឃ្មឹកក៏ចាប់លែងចេញពីស្មាក្រអាញ រាងខ្ពស់ក្នុងទឹករាបស្មើធេងក៏បានបោះជំហ៊ានដើរចេញទៅឆ្ងាយដោយមិនស៊ូទ្រាំចង់បន្តបកស្រាយអ្វីតទៅទៀតឡើយ។

       “ហ៊ើយ..” ជុងហ្គុក ព្រលែងខ្យល់ដង្ហើមធំៗទាំងតឹងណែនចិត្ត មិនដឹងជាស្អីទេ៎ស បងប្រុសម្នាក់នោះធ្វើខ្លួនដូចជាមនុស្សត្រចៀកសជឿតែចិត្តប្រពន្ធដែលមានចរិតលាក់លៀមពុតត្បុតដ៏អាក្រក់ពិសពុលម្នាក់នោះងប់ងល់លុងស្លុងងើបក្បាលពុំរួចសោះ។

       “ជុងហ្គុក!!!” ទឹកមុខពោពេញដោយភាពស្មុគស្មាញមុននេះក៏រហ័សផ្លាស់ប្តូរ រួចងាកមកសម្លឹងមើលកាយតូចដែលឈរទ្រឹងស្ងៀមខាងក្រោយខ្នង។

       “អូនសំឡាញ់!”

       “មកណេះ!” ថេយ៉ុង លើកដៃលូកចូលទៅក្តោបថ្ពាល់សង្ហាប៉ោងៗគួរឱ្យក្នាញ់មកកាន់ក្រញិចមិចថ្ពាល់នាយទាល់តែក្រហមងាំង។

       “អូយ!!!”

       “ប្រុសរំអូយ..សល់ពេលមិនយូរទៀតទេ ដល់ពេលរៀបការហើយបងសប្បាយចិត្តទេ?” ថេយ៉ុង ញញិមញញែមឈរឱបដៃសម្លឹងមើលមុខអនាគតស្វាមី។

       “រឿងសប្បាយចិត្ត វាសប្បាយហើយ..តែដល់ពេលនោះ!”

       “រៀបការរួចហើយរបបបងមានតែមួយយប់ មួយដងទេ!”

       “អូនឯងចិត្តអាក្រក់ហា!” ជុងហ្គុក ប្រកែកគ្រវីក្បាលមិនព្រមទទួលយកការប្រកាន់របបបែបនេះទេ គេប្រាកដជាស្ទះខ្យល់ស្លាប់មុនអាយុជាមិនខានឡើយ។

       “អូខេ?”

       “វៃឱ្យងាប់ក៏អត់ទទួលសំណើរនេះដែរ!”

       “ត្រូវតែយក..កុំមកប្រកែក!!”

       “មិនៗៗៗ..មិនយក!!!” ជុងហ្គុក កញ្ជ្រោលចូលទៅចាប់ក្រសោបចង្កេះតូចអអង្ក្រងមកឱបរួចថើបថ្ពាល់ ថេយ៉ុង ទាំងឆ្វេង ទាំងស្តាំ នាំឱ្យកាយតូចសើចលាន់ឮកក្អឹក។

       “អាយ ជុង...”

       “ថ្ពាល់ប្រពន្ធបងក្រអូបជាងរាល់ដងទៅទៀត!”

       “មិនបាច់មកលួងយកចិត្ត ការហើយកុំសង្ឃឹមនោះ!”

       “ស្មានអ្ហេស? ស្មានថាបងព្រមចុះចេញចិត្តអូនងាយៗមែនទេ កុំស្រម៉ៃ បងនិងចាប់អូនរំលោភព្រឹក រំលោភល្ងាច រំលោភរហូតទាល់តែសន្លប់ ដូចកាលពីយប់នៅឯសណ្ឋាគារនោះអ៊ីចឹង!!”

       “អត់ទេ អូនខ្លាចណាស់ ពេលនោះបងអាក្រក់បីដូចជាខ្មោចចូល!” ថេយ៉ុង នៅព្រឺព្រួចចំពោះយប់នៅឯសណ្ឋាគារមួយនោះមិនទាន់បាត់ទេ ប្រុសចម្កួតម្នាក់នេះទាំងកាច ទាំងសាហាវ រំលោភគេមិនអស់ចិត្ត នៅទៅស្រវាចាប់យកឧបករណ៍មកលេងក្បាច់កាចសាហាវៗគ្មានអាសូរដើមទ្រូងគេបន្តិចណានោះសោះ។

       “ចូលប៉ះចំអាខ្មោចតណ្ហា វាអាក្រក់អ៊ីចឹងឯង តែប្រហែលជាថ្ងៃការរួចដូនតាខ្មោចតណ្ហាប្រហែលចូលខ្លួនបងផ្លាស់វេនគ្នាញឹកញាប់ណាស់ មាន វេនព្រឹក វេនថ្ងៃ វេនយប់ អូនសាកស្រម៉ៃទៅមើល៍ ថាដល់ពេលនោះអូននិងទ្រោមខ្លួនយ៉ាងណា!”

       “ប្រុសឆ្កួត ឈប់និយាយដល់រឿងស្មោកគ្រោកទៀតទៅ!!” ថេយ៉ុង ខឹងទាល់តែក្រហមមុខ ចំហមាត់ជេរគេឱ្យញ័រតតាត់ប្របេរស្តើង។

       “តិចបងចាប់បឺតមាត់ស្លេក លែងឱ្យដកដង្ហើមទៀតឥឡូវហ្នឹង!” ជុងហ្គុក និយាយឡកឡាយសើចរំកិលក្នុងពោះមុននឹងចាប់ក្រសោបឱបរាងតូចហើយឈ្ងោកទៅថើបមាត់ទន់ល្មើយមួយខ្សឺតយ៉ាងផ្អែម។
      

























      
       

Continue Reading

You'll Also Like

3.1M 70.2K 81
Diana is an 18 year old girl about to start her senior year until she bumps into a woman at the bookstore who has quite the personality. The woman ta...
264K 25.7K 62
Ryan and Aaruhi The story of two innocent hearts and their pious love. The story of one sided love. The story of heartbreak. The story of longing a...
1.3M 68.3K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
188K 14.6K 36
Her marriage was fixed which was an arranged marriage but she moved to London to pursue her career and dreams and after that, she would marry. But in...