បើគ្រាន់តែ ស្រលាញ់?

By minsa99

96.6K 5.1K 28

ទោះអ្នកប្រុសស្អប់ខ្ញុំប៉ុណ្ណា ក៏ខ្ញុំនៅតែស្រលាញ់ More

ផ្តើមរឿង៖គិតថាយើងចង់អង្គុយផឹកស្រា ជាមួយបុគ្គលិកសំរាមៗដូចជាឯងណាស់អ៊ីចឹងទៅអ្ហេស?
ភាគ០១៖ចង់ឱ្យខ្ញុំធ្វើអ្វី សូមនិយាយវាមក
ភាគ០២៖គិតចង់រកវិធីលេងឱ្យសប្បាយទេ?
ភាគ០៣៖ភ្លាត់ល្បិច (18+)
ភាគ០៤៖ខ្ញុំធ្វើឱ្យអ្នកប្រុសមានក្តីសុខទេ?
ភាគ០៥៖អ្នកប្រុសស្ទាបទេ?
ភាគ០៦៖អ្នកប្រុសចង់មើលឆ្មាខ្ញុំទេ?
ភាគ០៧៖ខ្ញុំនិងធ្វើតាមអ្វីដែលគេចង់បាន!
ភាគ០៨៖សេវាកម្មពិសេស
ភាគ០៩៖យើងចេញថ្លៃបណ្ណាការ
ភាគ១០៖ប្រចណ្ឌ
ភាគ១១៖ព្រោះខ្ញុំស្រលាញ់អ្នកប្រុស
ភាគ១២៖មុនពេលមានខ្ញុំ?
ភាគ១៣៖ហេតុអ្វីគេមិនស្រលាញ់ខ្ញុំ ជាខ្ញុំបាន?
ភាគ១៤៖ជីវិតចុងក្រោយ
ភាគ១៥៖ហើយចុះរឿងក្មេងដែលត្រូវចិញ្ចឹម?
ភាគ១៦៖ជុងហ្គុក ឯងកើតអី?
ភាគ១៧៖លោកគិតថាវាងាយស្រួលណាស់មែនទេ?
ភាគ១៨៖គូរដណ្តឹង?
ភាគ១៩៖ Dinner ដ៏ពិសេស
ភាគ២០៖ហ្គេមបញ្ចប់វគ្គ
ភាគ២១៖ក្មេងចម្កួត
ភាគ២៣៖បងស្រីចិត្តអាក្រក់
ភាគ២៤៖ខ្សែកពេជ្រដែលបានបាត់
ភាគ២៥៖ចម្លើយពង្វាង
ភាគ២៦៖រៀបការ
ភាគ២៧៖អូនយំមែនទេ?
ភាគ២៨៖បងច្បាស់ទេ
ភាគ២៩៖បងមិនបានគិតដូច្នោះទេ
ភាគ៣០៖បងចាប់ផ្តើមរវល់!!
ភាគ៣១៖ស្រីកខ្វក់
ភាគ៣២៖បងឯកភាព
ភាគ៣៣៖អូននឹក
ភាគ៣៤៖សន្យារបស់លោកវាជាពាក្យជ្រាំដែល
ភាគ៣៥៖លិខិតលែងលះ
ភាគ៣៦៖កូន?
ភាគ៣៧៖បងនឹកអូន!
ភាគ៣៨៖ដល់ពេលវេលាត្រូវបកស្រាយ
ភាគ៣៩៖នេះជាចម្លើយ
ភាគ៤០៖អត់ទេ ខ្ញុំលែងលះលោកដាច់ស្រេចហើយ
ភាគ៤១៖កូនកំហូច
ភាគ៤២៖ត្រលប់ទៅវិញខ្ញុំនិងបម្រើអ្នកប្រុសឱ្យបានពេញចិត្ត
ភាគ៤៣៖អនុស្សាវរីយ៍ចាស់ៗ
ភាគ៤៤៖ប្រពន្ធស្អាត
ភាគ៤៥៖អូននៅចង់ចិញ្ចឹមបងទៀតទេ?
ភាគ៤៦៖ថេយ៍ញញិមស្អាតជាងរាល់ថ្ងៃ
ភាគ៤៧៖កូនទីពីរ
ភាគ៤៨៖បងមិនយល់ទេថេយ៍?
ភាគ៤៩៖ថេយ៍រៀបការជាមួយបងម្តងទៀតណា?
ភាគបញ្ចប់៖សន្យាថានិងស្រលាញ់អូន គ្មានថ្ងៃប្រួលប្រែឡើយ គីម ថេយ៉ុង

ភាគ២២៖Gentleman របស់អូន

1.8K 96 1
By minsa99

     ព្រឹកថ្ងៃថ្មី

     សំណល់ផ្សែងភ្លើងហោះហើរហ៊ុយទ្រលោមពេញអាកាស ខណៈរងើកភ្លើងដែលទើបនឹងចាប់បង្កាត់កាលពីថ្មីៗហៀបនឹងឆេះឡើងម្តងបន្តិចៗ កំលោះតូចក្នុងទឹកមុខយ៉ាប់យឺនឯណេះក៏ប្រឹងប្រែងរុកឆ្កឹះឆ្កៀលឧសចូលទៅក្នុងភ្នក់បន្ថែមដើម្បីឱ្យឆាប់ងាយបានឆេះសម្រាប់ប្រើប្រាស់ពេលចម្អិនអាហារ។

     “មិនដឹងកាលណាឆេះទេ!” ថេយ៉ុង រអ៊ូរទាំខំប្រឹងបង្កាត់ភ្លើង ភ្លេចខ្លួនយកដៃមកជូតមុខនាំឱ្យប្រឡាក់ធ្យូងដូចឆ្មា អង្គុយប្រទេចបណ្តាសារដាក់ភ្លើងទាំងព្រលឹមមួម៉ៅចង់តែស៊ីសាច់មនុស្សទាំងរស់។

     “គ្រាន់តែបង្កាត់ភ្លើងប៉ុណ្ណឹង ក៏រអ៊ូដែរ ទុកឱ្យខ្ញុំជាអ្នកធ្វើវិញ អ្នកប្រុសទៅលាងអង្ករក្នុងឆ្នាំងទៅ ខ្ញុំបង្កាត់ភ្លើងចាំ!”

     “អ៊ឹម!!” រាងតូចក្រោកចេញប្រគល់តួនាទីនេះទៅឱ្យប្រុសសង្ហាជាអ្នកបញ្ចេញស្នាដៃ ចំណែកខ្លួនឯណេះធ្វើជាទៅចាប់ឆ្នាំងដាក់អង្ករយកមកកាន់រួច ដើរទៅរកពាងទឹកស្អាតដែលដាក់សម្រាប់ចម្រុះច្រោះដាំស្លរខាងណោះឯង។

     “ត្រូវធ្វើយ៉ាងម៉េច?” ថេយ៉ុង បានត្រឹមតែឈររារែកដូចមនុស្សមិនចេះដាំបាយ ហើយងាកទៅសម្លឹងផែនខ្នងអ្នកដែលស្ទាត់ជំនាញបង្កាត់ភ្លើងឆេះឡើងរង់ចាំរួចជាស្រេចនុះ។

     “នៅឈរធ្មឹងៗដល់អង្កាល់ណាទៀត ឆាប់លាងអង្ករមក ភ្លើងរលត់អស់ទៅវិញ ឥឡូវហើយ ឱ្យឆាប់ឡើងមកហេវបាយខ្លាំងណាស់!” ជុងហ្គុក រហ័សតឿន ថេយ៉ុង រង់ចាំគេអស់ពេលមួយស្របក់សម្លឹងមើលទឹកមុខល្ងីល្ងើមិនដឹងត្រូវធ្វើយ៉ាងម៉េចនុះ ទើបនាំឱ្យប្រុសកំលោះខាងណេះ លើកដៃគក់ដើមទ្រូង ស្រែករកពុទ្ធោ។

     “ព្រះ..ហើយអត់ចេះដាំបាយទេ? ងាប់..”

     “មកដាំខ្លួនឯងទៅ ខ្ញុំទៅចិតផ្លែឈើវិញ!”

     “អុញ!!!” ថេយ៉ុង ដាក់ឆ្នាំងចុះ បែរដើរតាំងៗចូលទៅចាប់យកកន្ត្រកផ្លែឈើមកអង្គុយចិតសំបក។ កាលនៅឯខន់ដូ ធ្លាប់តែទិញម្ហូបគេមកញាំស្រាប់ៗ ជូនកាលក៏ចេះដាំតែបបរ តែមិនចេះដាំបាយ ពូកែតែខាងស្រុះមីញាំ ហើយទិញតែចំណីចំណុកពីខាងក្រៅមកញាំទ្រាប់ក្រពះតែប៉ុណ្ណោះ។

     “ហើយចង់បានប្តីយ៉ាងម៉េច បើបាយមិនទាំងចេះដាំផងហ្នឹង?” ជុងហ្គុក ចាក់ទឹកចូលឆ្នាំង លាងអង្ករទំនងស្ទាត់ជំនាញណាស់តែក៏មិនភ្លេចនិយាយដៀមដាមផ្លែផ្កាអ្នកដែលអង្គុយខ្មូរមុខចិតផ្លែឈើយ៉ាងត្រដាបត្រដួសនុះផងដែរ។

     “ធ្វើទៅ..កុំរអ៊ូ!!”

     “ត្រូវតែរអ៊ូ ព្រោះថ្ងៃក្រោយទៅក្លាយទៅជាប្តីប្រពន្ធនិងគ្នាហើយ បើមិនចេះដាំស្លរឱ្យប្តីច្រាស់ច្រំ ខ្លាចគេជេរដៀលប្តីគំនិតមិនកើត ទៅរើសប្រពន្ធខុស!!”

     “កើតមកស្អាតស្រាប់ មានស្រាប់ ទៅខ្វល់អីអារឿងមានប្តីសីហ្នឹង គំនិតមិនកើតលែងចោល!” ថេយ៉ុង សង្កៀរត្រចៀកទ្រាំស្តាប់ពាក្យសម្តីអ្នកខាងណោះដៀលត្មិះខ្លួនលែងបានទើប ស្រែកត្បកទៅវិញទាំងមុខក្រញូវហាក់ចង់ស្ទុះទៅខាំហែកសាច់នាយស៊ីទាំងរស់អ៊ីចឹង។

     “ធ្វើដូចខ្លួនឯងគំនិតកើតចឹងហា បាយមួយឆ្នាំងដាំមិនបានស៊ី ខ្ជិលឱ្យរលួយក្នុង!” ជុងហ្គុក ដាក់ដាំបាយងាកមកលើកដៃច្រត់ចង្កេះឈរសម្លឹងមុខអនាគតភរិយាដែលអង្គុយទល់ក្បាលជង្គង់ សម្លក់សម្លឹងមកកាន់ខ្លួនរួមជាមួយខ្សែភ្នែកដូចឃើញសត្រូវស៊ូពូជតាំងពីជាតិមុខមកអ៊ីចឹង។

     “សម្លឹងស្អី? បាយខ្លោចខានច្រាស់ច្រំទាំងអស់គ្នាឥឡូវហ្នឹង!”

     “បើខ្លោចអត់កណ្តាលដើមទ្រូងតែទាំងពីរនាក់ហ្នឹងទៅ!”

     “អើរ!”

     “ដាំបាយក៏មិនចេះ ស្លរក៏មិនចេះ យកគ្នាទៅស៊ីគ្រោះស៊ីថ្មហើយយ៉ាង!”

     “ស៊ីដុំគ្រោះ ស៊ីដុំថ្ម គ្រាន់បើជាងស៊ីអាចម៍ដែរ!”

     ជុងហ្គុក ឈរឈ្លោះតតាំងពាក្យសម្តីជាមួយនឹង ថេយ៉ុង រហូតទាល់តែបាយសដាំឆ្អិន ទើបងាកទៅចាប់យកត្រីដែលដាក់អាំងឆ្អិន នៅឯរងើកភ្លើងមួយទៀត យកទៅដាក់លើរនាបគ្រែ ខណៈពេលកំលោះតូចក៏លើកដាក់ផ្លែឈើដែលចិតរួចដាក់ក្បែរចានម្ហូបទន្ទឹមគ្នាផងដែរ។

     “ងាប់..”

     “រស់...”

     “ហើយចិតផ្លែឈើ ចង់អស់សាច់បាត់ទៅហើយ ចិតម៉ាកហ្នឹង ចិតយកគ្រាប់មកខាំស៊ីមែន?” ក្រឡេកទៅឃើញផ្លែប៉ោមដែលចិតរួច តាមសាច់ដោយទៅតាមសំបកក្រាស់ៗ នាំឱ្យរាងក្រាស់លាន់មាត់ស្រែកប្រកូកចង់បែកអាកាស កាលបើឃើញផ្លែឈើទាំងអស់ក្នុងចានខូចទ្រង់ទ្រាយដោយសារតែស្នាដៃអនាគតប្រពន្ធ។

     “នៅស៊ីកើតតើសនៀក!” ថេយ៉ុង លូកដៃចូលទៅចាប់យកជំនិតផ្លែឈើមកខាំញាំ ហើយទំពារច្រោកៗ។

     “ហ៊ើយ..មិនដែលចួប មិនដែលប្រទះ!!” ជុងហ្គុក យកចានមកដួសបាយ បន្ទាប់មកទើបអង្គុយហែកសាច់ត្រីជ្រលក់ទឹកត្រីដាក់ចូលមាត់យ៉ាងឆ្ងាញ់ពិសារ។

     “មើលមុខអី មនុស្សកំពុងតែស៊ីបាយនៀក!”

     “ឯងនេះរៀននិយាយឱ្យវាពិរោះស្តាប់បន្តិចទៅ សម្តីដូចពួកអាក្មេងអន្ធពាលអ៊ីចឹង!” ថេយ៉ុង ទំពារបាយបណ្តើរ ស្រែកជេរកំលោះវ័យក្មេងបណ្តើរ ថែមទាំងលើកជើងធាក់ស្មា ជុងហ្គុក ទៀត។

     “យកជើងធាក់ប្តី ចាស់ៗប្រាប់ថាបាបក្រាស់ណាស់ប្រយ័ត្នរកស៊ីមិនឡើងណា!”

     “ស្អី.. បាបក្រាស់.. ហើយចុះពេលចាប់រំលោភខ្ញុំ លើកជើងខ្ញុំផុតក្បាលឯងហ្នឹង គេហៅថាស្អីវិញ?”

     “គេហៅថាក្បាច់..គ្មានក្នុងតំណមច្បាប់ប្តីប្រពន្ធទេ!”

     ជុងហ្គុក ញញិមមុខកំហូច លើកចិញ្ចើមញ៉ាក់ប៉ាច់ៗដាក់ ថេយ៉ុង ថែមទាំងលិឍមាត់ទៀត។

     “បើឯងនិយាយដល់ច្បាប់តំណមប្តីប្រពន្ធ អ៊ីចឹងយើងសូមដាក់ច្បាប់តំណមមួយ តំណមចាប់រំលោភប្រពន្ធគ្មាន ដឹងម៉ោង ដឹងពេល មានបាបក្រាស់ធ្លាក់នរកដប់ជាន់ ច្របាច់កប្រពន្ធ រឹតកប្រពន្ធ បោចសក់ប្រពន្ធ ពេលរួមរ័ក្ស អុកឡុកប្រពន្ធមិនឱ្យដេកពួន ចុះនរកមួយរយជាន់..ហើយសូមឱ្យកើតមកជាតិក្រោយមានតែខ្លួន គ្មានលិង្គ គ្មានកាមកិលេស..”

     “No.. អាច្បាប់ហ្នឹងទេវតាមិនបានកំណត់ទេ ច្បាប់ពីដើម ដូនតាក៏មិនបានដាក់ច្បាប់ទាំងអស់នេះ នៅក្នុងតំណមរឿងប្តីប្រពន្ធមួយណាដែរ អ្នកណា អ្នកថា អ្នកនិយាយ ក៏សូមឱ្យធ្លាក់ទៅលើខ្លួនឯងវិញចុះ!”

     “អាជុងហ្គុក!!”

     “ហៅថាបង ជុងហ្គុក ឮទេ អូនថេយ៍..ប្រយ័ត្នមានបាបទៅជាតិក្រោយទូលរែកសងប្តីសង្ហាៗដូចជាបងនេះមិនអស់ទៅ!!!”

     “ឯង..” ថេយ៉ុង ស្ទុះកញ្ជ្រោលចូលទៅចាប់ខ្ញាំក្តិចភ្លៅមាំ តែអ្នកខាងណោះអង្គុយនៅមិនស្ងៀម កាលបើត្រូវរាងតូចឡើងជិះជាន់ វាយក្តិចខ្ញាំចង់ធ្លាក់ក្អួតបាយដែលកំពុងពេញទំពារក្នុងមាត់។
    
     រសៀលនេះ..
     ឈូរ..

     សូរសំឡេងទឹកជ្រោះធ្លាក់ចុះមកទ្រហឹងអឺងកង បុកទៅនឹងច្រាំងថ្មផ្ទាំងធំៗដែលដុះកាន់ស្លែរអិលជាច្រើននុះលាន់ឮសំឡេងប្រគំរណ្តំពេញត្រចៀក។ មេឃបើកកម្តៅថ្ងៃ ចាំងផ្លាតល្អណាស់ សូម្បីតែខ្យល់ក៏ធ្លាក់ចុះមកត្រសៀកនាំឱ្យបរិយាកាសទាំងមូលកាន់តែទទួលបានភាពស្រស់ស្រាយបន្ថែមផងដែរ។

     “អា៎យអាក្មេងចម្កួតដាក់យើងចុះ!” ថេយ៉ុង ស្រែកចចាចខ្លាចតែនាយម្នាក់នោះចាប់បោះចូលទៅក្នុងទឹកខំចាប់តោងស្មានាយយ៉ាងជាប់។

     “ខ្លាចមែនទេ?” ជុងហ្គុក ឈ្ងោកមុខសួរកំលោះតូចទាំងស្នាមញញិមបេះបួយនាំឱ្យកាយតូចសម្លក់មុខនាយយ៉ាងខឹងសម្បារ។

     “លេងអីឆ្កួតៗ!”

     “ចង់លេងទឹកហ្នឹងណា បើមិនចង់ហែលទឹកលេងទេ ក៏តាមចិត្ត!” ជុងហ្គុក ដាក់រាងតូចចុះ រួចប្តូរមកឈរចាប់ដោះអាវបង្ហាញសាច់ហាប់ណែនញ៉ាក់ដោះដាក់ ថេយ៉ុង ចរឹកច្រលើសបើសគួរឱ្យចង់ធាក់។

     “ចង់បៅអ្ហេស?” ថេយ៉ុង លើកដៃឱបទ្រូងងាកមុខចេញ នរណាទៅចង់បៅដោះ អាប្រុសឆ្កួតនិងសម្រស់ខ្លួនឯងនោះបានទៅ?

     “ខ្ពើមណាស់!”

     “ឆើស!!!”

     ព្រូង!!!!

     “ហា ទឹកត្រជាក់ណាស់!!” ជុងហ្គុក ហែលទឹកលេងយ៉ាងសប្បាយធ្វើឱ្យ ថេយ៉ុង អង្គុយសម្លឹងមើលគេហែលទឹកលេងដូចក្មេងមិនទាន់ផ្តាត់ដោះម្តាយ។

     “មើលអី ចុះមកលេងទឹកដែរមក បើលុងចាំខ្ញុំជួយ!”

     “អត់ទេ ខ្លាចផ្តាសាយ!” ថេយ៉ុង គ្រវីក្បាលញ័រតតាត់ ហើយលើកដៃច្រត់ទប់ចង្កាសម្លឹងមើលសភាពសើមជោករបស់អ្នកខាងណោះ។

     “ចុះមក វាមិនអីទេ ទឹកត្រជាក់យ៉ាងនេះ បើមិនចុះលេងទេស្តាយពេលណាស់!” ជុងហ្គុក បបួល ថេយ៉ុង ម្តងទៀត ហើយឡើងមកតាមចាប់ក្រសោបប្រអប់ដៃរាងតូចថ្នមៗ។

     “ជុងហ្គុក កុំលេងសើចច្រើនពេកបានទេ?” ថេយ៉ុង ប្រាប់ទាំងរលាស់ដៃចេញ ហើយស្រែកដាក់នាយធ្វើមុខខឹង ជុងហ្គុក ក៏លែងរញេរញៃហើយងាកបែរមុខទៅរកទឹកវិញ ព្រមទាំងហែលទៅឆ្ងាយ ហែលទៅកន្លែងមានផ្ទាំងថ្ម ច្រើនមិនចង់ឱ្យ ថេយ៉ុង ឃើញមុខគេនាំតែកើតចិត្តធុញទ្រាន់ដាក់ខ្លួនទៀត។

     “ជុងហ្គុក!!!”

     “មេឃជិតយប់ហើយណាឡើងគកមកទៅគេងវិញ!”

     ថេយ៉ុង ស្ទុះក្រោកឈរ ចាប់ផ្តើមស្រែកឆោឡោ រកមើលអ្នកកំលោះ តាមដោយទឹកមុខបារម្ភណាស់ ឃើញគេជក់លេងទឹកប្រាប់មិនស្តាប់ ហៅក៏មិនឮតបឆ្លើយទៀត ចិត្តឯណេះភ័យដូចគេចាប់អា-កសម្លាប់អ៊ីចឹង។

     “ជុងហ្គុក កុំលេងសើចច្រើនពេកបានទេ ឯងនៅឯណា ឆាប់ឆ្លើយភ្លាមមក!” ដោយបាត់មិនឃើញទើប ថេយ៉ុង ដាច់ចិត្តលោតចុះទឹកហែលតាមរកក្មេងល្ងីល្ងើម្នាក់នោះយ៉ាងបារម្ភ ភ័យផង ខ្លាចផង មេឃងងឹតសន្សឹមៗធ្វើឱ្យគេកើតចិត្តមិនស្រួលទាល់តែសោះ។

     “ជុងហ្គុក!!!” ម្តងនេះគេស្រែកទាល់តែភ្លាត់សំឡេង។

     “ចាក់អេក!!”

     “អាយ..អាក្មេងឆ្កួត អាក្មេងឡប់ អាក្មេងល្ងីល្ងើ!!”
     ថេយ៉ុង ភ័យចង់លស់ព្រលឹង សុខៗស្រាប់តែស្ទុះចេញមកពីគន្លៀតណាក៏មិនដឹង មកចាប់ឱបរឹតគេពីខាងក្រោយភ័យស្ទើរផ្ទុះបេះដូងលោតចេញមកក្រៅ។

     “ខ្លាចបាត់ខ្ញុំអ្ហេ នុះម្តុំនុះសម្បូរត្រីស្អាតៗណាស់ ខ្ញុំទៅមើលមិញ មានត្រីកន្ទុយបីទៀតចង់ទៅមើលទេ?”

     “ឯណា?” ថេយ៉ុង បាត់ខឹងឈឹងងាកតាមទៅមើលម្រាមដៃដែលលើកចង្អុលទៅកាន់ថ្លុកមួយក្នុងរូងម្យ៉ាងដែលអាចដើរចូលទៅខាងក្នុងល្អាងមួយបាន។

     “មកតាមខ្ញុំមក..” ជុងហ្គុក ថាចប់ចាប់អូសដៃ ថេយ៉ុង ទៅរកថ្លុកត្រីព្រមទាំងដើរចូលទៅខាងក្នុងល្អាងនោះដាក់ខ្លួនអង្គុយលើថ្មក្នុងល្អាងហើយងាកមកសម្លឹងមុខ ថេយ៉ុង ដែលប្រឹងឈោងខ្លួនអើតសម្លឹងមើលថ្លុកត្រី។

     “ស្អាតណាស់!” គេញញិមហើយងាកមកសម្លឹងមើលខ្សែភ្នែកប្រុសកំលោះ។

     “ថើបបានទេ?” ជុងហ្គុក ខិតខ្លួនទៅជិតឈ្ងោកមុខទៅជិត ថេយ៉ុង លូកដៃទៅចាប់កាន់ស្មាឆ្វេងរាងតូចរួចឱនទៅថើបបបូរមាត់ញ័រតតាត់ដោយសារតែភាពរងារញ័រញាក់ ក្រសោបថើបបឺតជញ្ជក់សើរៗ យូរៗទៅ ក៏លូកអណ្តាតដ៏រស់រវើកចូលទៅក្រឡាស់ក្នុងក្រអូមមាត់រាងតូចបឺតថើបយ៉ាងផ្អែមល្ហែមសឹងតែមិនចង់ដកមាត់ចេញ។

     “រងារណាស់!” ថេយ៉ុង និយាយខ្សឹបលើមាត់ ជុងហ្គុក ហើយត្បុលខ្លួនចូលទៅឱ្យនាយឱបរឹតបន្ថែម។

     “រងារខ្លាំងទេ?” រាងក្រាស់រហ័សលូកដៃចូលទៅឱបក្រសោបប្រាណតូចញ័រតតាត់ ព្រមទាំងចាប់ទាញក្បាលរាងតូចផ្អឹបជាប់នឹងកញ្ចឹងករបស់ខ្លួន។

     “ខ្លាំង!!!”

     ប្រក់ៗៗ!!!

     “មេឃរលឹម?”

     ឈូរ!!!!

     “ភ្លៀងធ្លាក់ហើយ!”

     “ធ្វើយ៉ាងម៉េចទៅ ឯងនេះរឹងណាស់ ហៅឱ្យទៅផ្ទះចាប់តាំងពីយូរ មិនព្រមទេ ឥឡូវឃើញទេភ្លៀងធ្លាក់ហើយ?” ថេយ៉ុង ស្តីបន្ទោសដាក់ ជុងហ្គុក ក្បាលនេះចំជារឹងក្បាលខ្លាំងណាស់ ហើយថែមទាំងមានៈប្រាប់មិនព្រមស្តាប់ទៀត ឥឡូវមេឃភ្លៀងចង់បាក់មេឃបាក់ដី ទៅហើយ មិនដឹងរកវិធីណាដើម្បីដើរត្រលប់រកផ្លូវទៅរកផ្ទះស្នាក់នៅវិញបានទេ។

     “បន្តិចទៀតភ្លៀងរាំងហើយ!” មើលទៅមេឃខ្មៅងងឹតខ្មួរខ្មាញយ៉ាងនេះ មិនងាយណារាំងភ្លៀងទេ។

     “យ៉ាប់ណាស់ ក្បាលខូចខុសរឿង!”

     “សូម្បីតែខឹងក៏គួរឱ្យស្រឡាញ់ដែរ!” ជុងហ្គុក សើចស្ញេញឈ្ងោកទៅថើបថ្ពាល់ ថេយ៉ុង លួងចិត្តកុំឱ្យខឹងនិងខ្លួនខ្លាំងពេក។

     “កុំលួង..ទៅវិញដឹងគ្នាហើយ ចូលចិត្តលេងបំភ័យខ្ញុំណាស់មែនទេ? ចុះបើខ្ញុំភ័យរហូតដល់គាំងបេះដូងស្លាប់នុះ?”

     “ប្រាប់ថាជក់មើលត្រី មិនបានតាំងចិត្តបំភ័យអ្នកប្រុសទេ កុំខឹងណា ណាៗ..ណា!!”

     “ងងុយគេងណាស់..ទីនេះមូសក៏ច្រើនទៀត ងងឹតណាស់ ខ្លាច..” ថេយ៉ុង សម្លឹងមើលសព្វទិសទីក្នុងល្អាងនេះតាមដោយអារម្មណ៍ព្រឺព្រួច បើមិនខ្លាចមូសវាខាំ ក៏ខ្លាចសត្វកាចសាហាវមកខាំអូសទៅហែកសាច់ស៊ី ឬមួយក៏ខ្លាចខ្មោចមកលងបន្លាចដែរ។

     “កុំខ្លាចអីមានខ្ញុំ នៅជាបង្អែកហើយ ខ្ញុំនិងការពារអ្នកប្រុសឱ្យបានល្អ មិនឱ្យមានអ្វីមកធ្វើបាបប្រពន្ធរបស់ខ្ញុំបានទេ!” ជុងហ្គុក តាំងចិត្តសន្យាលូកដៃចូលទៅថ្ពក់ជាមួយ ថេយ៉ុង ហើយញញិមបិទភ្នែកស្ម័គ្រចិត្តសំដែងខ្លួនក្លាយទៅជា Gentleman តាមជួយមើលថែការពារអនាគតភរិយាម្នាក់នេះឱ្យដល់ទីបញ្ចប់នៃជីវិតតែម្តង។
    
    






















   

    
   

Continue Reading

You'll Also Like

425K 12.8K 37
The Sokolov brothers are everything most girls want. Intimidating, tall, broody, they are everything to lust after. Not that they... particularly car...
292K 17.1K 18
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
3M 108K 31
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
4.6M 292K 106
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...