បើគ្រាន់តែ ស្រលាញ់?

By minsa99

95.1K 5K 28

ទោះអ្នកប្រុសស្អប់ខ្ញុំប៉ុណ្ណា ក៏ខ្ញុំនៅតែស្រលាញ់ More

ផ្តើមរឿង៖គិតថាយើងចង់អង្គុយផឹកស្រា ជាមួយបុគ្គលិកសំរាមៗដូចជាឯងណាស់អ៊ីចឹងទៅអ្ហេស?
ភាគ០១៖ចង់ឱ្យខ្ញុំធ្វើអ្វី សូមនិយាយវាមក
ភាគ០២៖គិតចង់រកវិធីលេងឱ្យសប្បាយទេ?
ភាគ០៣៖ភ្លាត់ល្បិច (18+)
ភាគ០៤៖ខ្ញុំធ្វើឱ្យអ្នកប្រុសមានក្តីសុខទេ?
ភាគ០៥៖អ្នកប្រុសស្ទាបទេ?
ភាគ០៦៖អ្នកប្រុសចង់មើលឆ្មាខ្ញុំទេ?
ភាគ០៧៖ខ្ញុំនិងធ្វើតាមអ្វីដែលគេចង់បាន!
ភាគ០៨៖សេវាកម្មពិសេស
ភាគ០៩៖យើងចេញថ្លៃបណ្ណាការ
ភាគ១០៖ប្រចណ្ឌ
ភាគ១១៖ព្រោះខ្ញុំស្រលាញ់អ្នកប្រុស
ភាគ១២៖មុនពេលមានខ្ញុំ?
ភាគ១៣៖ហេតុអ្វីគេមិនស្រលាញ់ខ្ញុំ ជាខ្ញុំបាន?
ភាគ១៤៖ជីវិតចុងក្រោយ
ភាគ១៥៖ហើយចុះរឿងក្មេងដែលត្រូវចិញ្ចឹម?
ភាគ១៦៖ជុងហ្គុក ឯងកើតអី?
ភាគ១៧៖លោកគិតថាវាងាយស្រួលណាស់មែនទេ?
ភាគ១៩៖ Dinner ដ៏ពិសេស
ភាគ២០៖ហ្គេមបញ្ចប់វគ្គ
ភាគ២១៖ក្មេងចម្កួត
ភាគ២២៖Gentleman របស់អូន
ភាគ២៣៖បងស្រីចិត្តអាក្រក់
ភាគ២៤៖ខ្សែកពេជ្រដែលបានបាត់
ភាគ២៥៖ចម្លើយពង្វាង
ភាគ២៦៖រៀបការ
ភាគ២៧៖អូនយំមែនទេ?
ភាគ២៨៖បងច្បាស់ទេ
ភាគ២៩៖បងមិនបានគិតដូច្នោះទេ
ភាគ៣០៖បងចាប់ផ្តើមរវល់!!
ភាគ៣១៖ស្រីកខ្វក់
ភាគ៣២៖បងឯកភាព
ភាគ៣៣៖អូននឹក
ភាគ៣៤៖សន្យារបស់លោកវាជាពាក្យជ្រាំដែល
ភាគ៣៥៖លិខិតលែងលះ
ភាគ៣៦៖កូន?
ភាគ៣៧៖បងនឹកអូន!
ភាគ៣៨៖ដល់ពេលវេលាត្រូវបកស្រាយ
ភាគ៣៩៖នេះជាចម្លើយ
ភាគ៤០៖អត់ទេ ខ្ញុំលែងលះលោកដាច់ស្រេចហើយ
ភាគ៤១៖កូនកំហូច
ភាគ៤២៖ត្រលប់ទៅវិញខ្ញុំនិងបម្រើអ្នកប្រុសឱ្យបានពេញចិត្ត
ភាគ៤៣៖អនុស្សាវរីយ៍ចាស់ៗ
ភាគ៤៤៖ប្រពន្ធស្អាត
ភាគ៤៥៖អូននៅចង់ចិញ្ចឹមបងទៀតទេ?
ភាគ៤៦៖ថេយ៍ញញិមស្អាតជាងរាល់ថ្ងៃ
ភាគ៤៧៖កូនទីពីរ
ភាគ៤៨៖បងមិនយល់ទេថេយ៍?
ភាគ៤៩៖ថេយ៍រៀបការជាមួយបងម្តងទៀតណា?
ភាគបញ្ចប់៖សន្យាថានិងស្រលាញ់អូន គ្មានថ្ងៃប្រួលប្រែឡើយ គីម ថេយ៉ុង

ភាគ១៨៖គូរដណ្តឹង?

1.6K 107 0
By minsa99

     ឆាងវ៉ុន បានត្រឹមតែសម្លឹងមើល ថេយ៉ុង ឈរយំសស្រិកសស្រាក់ចំពោះកែវភ្នែកទាំងគូររបស់ខ្លួន ទោះបីជាគេចង់ជួយក៏ជួយបានត្រឹមប៉ុណ្ណឹង ណាមួយនៅមានអារម្មណ៍ថាខ្មាស់ខ្លួនដែលធ្លាប់ធ្វើឱ្យថេយ៉ុងឈឺចាប់មករាប់មិនអស់ដែរ ម្យ៉ាងទៀត ថេយ៉ុង ពិតជាខឹងហើយគ្មានថ្ងៃព្រមលើកលែងទោសឱ្យគេបានឡើយ ទោះបីជាគេព្យាយាមខំធ្វើល្អដើម្បីកែតម្រូវខ្លួនឯងយ៉ាងណា រឿងគ្រប់យ៉ាងនៅតែជាការចងចាំដ៏ឈឺចាប់ហើយជូរចត់ខ្លាំងបំផុតក្នុងមួយជីវិតនេះដដែល។

     “ជុងហ្គុក!!!” រាងតូចស្ថិតនៅខាងក្រៅបន្ទប់។
     ថេយ៉ុង ឈរសម្លឹងមើលអ្នកកំលោះដែលដេកស្តូងស្តឹងពុំហ៊ានចូលទៅជិតក្បែរ ដោយសារតែខ្លាចគេគិតថាខ្លួនជាមនុស្សប្លែកមុខ ពុំដែលធ្លាប់ស្គាល់គ្នាពីមុនមក ព្រោះតែនាយម្នាក់នោះ បានបាត់បង់ការចងចាំ ហើយភ្លេចរឿងគ្រប់យ៉ាងដែលធ្លាប់មានចំពោះគ្នាអស់ទៅហើយនោះទៀត។

     “គេមិនមែនឈ្មោះ ចន ជុងហ្គុក ទេ..” អ្នកដែលឈរមិងមាំងបែរជាងាកមកចាប់ភ្លឹកនិងសម្តីនាងតូចច្រម៉ក់ដែលឈរកៀកក្បែរខ្លួន។

     “ចុះគេជាអ្នកណា?” ថេយ៉ុង សំដែងធ្វើជាសួរតាមដោយទឹកមុខដឹងឮរឿងគ្រប់យ៉ាងគ្មានសល់ចន្លោះប្រហោង។

     “គេគឺ រ៉ូឌិន ជាបងប្រុសរបស់ខ្ញុំ!!!” អ៊ីលីយ៉ា អះអាងបានប៉ុណ្ណេះទើបរត់ទ្រុយចូលទៅខាងក្នុងសម្តីរបស់ស្រីតូចហាក់ធ្វើឱ្យគេបីដូចជាងឿងឆ្ងល់ខ្លាំងណាស់ រឿងទាំងនេះ ឆាងវ៉ុន នៅមិនទាន់បានពន្យល់ប្រាប់គេនៅឡើយទេ។

     “ក្មួយជាអ្នកណា ជាសាច់ញាតិរបស់គេអ្ហេ?” រាងតូចដែលឈរស្លក់ស្លើតរហ័សងាកមកសម្លឹងមុខបុរសចំណាស់ព្រមទាំងសើចញឹមៗលាយឡំនិងទឹកភ្នែកដែលហូរស្រក់ចុះមកម៉ាត់ៗ។

     “គេជាមិត្តប្រុសរបស់ខ្ញុំ តែប្រហែលជាគេបាត់បង់ការចងចាំ គេចាំខ្ញុំមិនបានទេ!” ថេយ៉ុង ប្រាប់ទៅលោក ហ្វីឌ័រ ហើយឈរយំគគ្រូកចំពោះមុខគាត់ ឫកពារបស់គេបានធ្វើឱ្យគាត់ទទួលដឹងឮពីអារម្មណ៍ដ៏ឈឺចាប់ខ្លាំង ទើបគាត់បានត្រឹមតែដកដង្ហើមធំៗនិងដើរចូលទៅជិតក្រសោបស្មាតូចញ័រចំប្រប់ថ្នមៗព្រមទាំងឱនសម្លឹងមើលកែវភ្នែកដ៏សោកសៅមួយគូរនោះ។

     “មិនយូរទេពួកក្មួយនិងបានជួបជួនគ្នាវិញហើយ តាំងចិត្តហើយរក្សាទំនាក់ទំនងរវាងគ្នាពេលនេះឱ្យបានល្អទៅចុះ!” ថេយ៉ុង ស្ងាត់យំងើបសម្លឹងមុខគាត់ ហាក់មិនបាននិយាយស្តីអ្វីច្រើនទៀតទេ គេក៏ងក់ក្បាលស្តាប់បង្គាប់មនុស្សចាស់ សឹមបែរក្រឡេកទៅសម្លឹងមើលបុរសជាទីស្រលាញ់ភ្ញាក់ដឹងខ្លួនអង្គុយញញិមដាក់ក្មេងស្រីតូច ញ៉ាំងឱ្យបេះដូងក្នុងទ្រូងមួយនេះរីកមាឌ កាលបើបានឃើញពីស្នាមញញិមនិងរាងកាយដ៏មាំមួន មិនយូរទេ ជុងហ្គុក របស់ខ្លួនច្បាស់ជាវិលត្រលប់មករកសភាពដើមវិញហើយ។
    
     មួយសប្តាហ៍ក្រោយមក
     ប្រទេសកូរ៉េខាងត្បូង...

     ពិធីសម្ភោធហាងពេជ្រដ៏ល្បីនៃវង្សត្រកូល គីម..
     ខណៈសំឡេងទះស្រែកហ៊ោបន្លឺពាសពេញខាងក្នុងហាងថ្មីស្រឡាងមួយដែលដឹកនាំដោយលោកស្រី ហ្គូហ្សិន ជាម្តាយ ថេយ៉ុង ដែលជាអ្នកផ្តួចផ្តើមគំនិតអាជីពរកស៊ីមួយនេះប្រគល់ជូនទៅឱ្យកូនប្រុសពៅបណ្តូលចិត្ត ស្ថិតក្នុងឱកាសដ៏មានតម្លៃ ម្ចាស់ខ្សែកពេជ្រត្បូងស្វារ៉េពណ៌ទទឹមស្រស់ ឈរបង្ហាញខ្លួនគ្រងឈុតស៊ីវីល័យទាក់ទាញខ្សែភ្នែកភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមកម្មវិធី យ៉ាងគគ្រឹកគគ្រេងផងនោះ ហាក់បានសំដែងទឹកមុខរីករាយអមទៅដោយសម្រស់ដ៏ល្អឯកឥតខ្ចោះ រាងរូវតូចស្គមស្រឡូន ដៃជើងវែងៗ សម្បុរសណ្តែកបាយល្មម គួបផ្សំនិងពណ៌សក់ខ្មៅរួញអង្គាដីត្រឹមក ចោះក្រវិលត្រចៀកត្បូងមួយគ្រាប់សងខាង បង្ហាញឱ្យឃើញពីស្នាមញញិមដ៏ផ្អែមល្ហែមនិងទឹកមុខដែលទទួលបានការកោតសរសើរពីភ្ញៀវដទៃ ស្ញប់ស្ញែងចំពោះសម្រស់របស់គេគ្រប់ៗគ្នា។

     “អញ្ជើញលោកខាងណេះ!” គីមអាន ដែលជាឪពុក ថេយ៉ុង ហាក់ទទួលការរាក់ទាក់ចំពោះលោក ហ្វីឌ័រ ដែលបានផ្តល់ឱកាសអញ្ជើញចូលរួមយ៉ាងវិសេស ថ្លែងពីអ្នកកំលោះដែលបានអញ្ជើញមកចូលរួមក្នុងនាមជាកូនប្រុសច្បងលោកមហាសេដ្ឋីលំដាប់ប្រទេសរុស្ស៊ីឯណោះវិញ..

     មុខមាត់សង្ហាល្អឥតខ្ចោះ រាងខ្ពស់សង្ហាខ្លាំងណាស់ សក់ខ្លីពណ៌ខ្មៅក្រឹប ស្ថិតក្នុងឈុតគ្រ័ហ្សេពណ៌ខ្មៅរលើប អមទៅដោយនាឡិការ តម្លៃថ្លៃកប់ ញ៉ាំងឱ្យខ្សែភ្នែកនារីជាច្រើន ចាប់ភ្លឹកសម្លឹងពីរូបសម្ភស្សដ៏ស្រស់សង្ហាល្អឥតខ្ចោះមួយនោះគួរឱ្យភ្ញាក់ផ្អើលគ្រប់ៗគ្នា។

     “មនុស្សស្អីក៏សង្ហាដល់ម្លឹង? ឃើញហើយគួរឱ្យក្នាញ់ណាស់!”

     “ជាកូនប្រុសច្បងកាត់កូរ៉េ-រុស្ស៊ីមិនមែនអន់ឯណា!”

     “ឃើញហើយចង់តែចាប់មកខាំស៊ីទាំងរស់ទេតើស!”

     “ពួកស្រីដាច់ដាបអស់នេះ!” ថេយ៉ុង សង្គ្រឺតធ្មេញចង់បាក់ថ្គាម រីឯដៃវិញក្តាប់ចង់បាក់ម្រាមខ្ទេចអស់ទៅហើយ ចិត្តខឹងក្តៅដូចជាភ្លើងតែទៅតស៊ូស្អីបាន បើប្រុសចម្កួតល្ងីល្ងើម្នាក់នោះមិនចាំស្អីផងនុះ ទោះខឹងងរង៉ក់ ប្រចណ្ឌរករឿង ក៏គ្មានអ្នកណាមកតាមលួងដូចជាពេលមុនដែរ បានត្រឹមតែក្តៅក្រហាយចិត្តស្ទះតែម្នាក់ឯងហ្នឹងហើយ។

     “កើតអីកូនធ្វើមុខក្រញូវសម្បើមណាស់?” ហ្គូហ្សិន ហៅកូនប្រុសដែលឈរខឹងក្រហមមុខងាំងសម្លឹងមើលអ្នកកំលោះឈរចោលរាងយ៉ាងសង្ហានៅឯទីឆ្ងាយពីខ្លួន ព្រមទាំងញញិមរាក់ទាក់ដាក់មនុស្សស្រីដទៃទៀត ធ្វើដូចមនុស្សខ្លួនមួយទាំងដែលធ្លាប់មានគូរសង្សាស្អិតរមួតរួចទៅហើយ។

     “ខ្ញុំចង់ទៅសម្រាកហើយម៉ាក់..យប់នេះខ្ញុំអារម្មណ៍មិនល្អសោះ!” ថេយ៉ុង ងាកទៅរអ៊ូរទាំដាក់ម្តាយចប់សព្វគ្រប់ ធ្វើជាដើរតាំងៗចេញទៅទាំងខ្សែភ្នែកសម្លក់សម្លឹងបុរសនោះចង់ជ្រុះទាំងគ្រាប់មកអស់ទៅហើយ។

     “ចំមែនកូននេះ ថ្ងៃពិសេសល្អ ចេះធ្វើខ្លួនហីៗបែបនេះទៅកើតដែរ!” លោកស្រី ហ្គូហ្សិន និយាយទាំងតឹងចិត្តស្ទើរផុតដង្ហើមស្លាប់ក្នុងវិនាទីទាំងនេះ ខំរៀបចំពិធីធំដុំគិតថាកូនបានថ្កើនថ្កានចេះ អាសារយកចិត្តអ្នកដទៃ រិះរកគំនិតរកស៊ីបង្កើតជីវិតឯករាជ្យដោយខ្លួនឯង តែកុំមើលចរឹកស្រោបមាសរបស់គេទៅចុះ ហាយសូ ឆ្នាស់ឆ្នើម កាចកែប្រែចរឹកមិនបានឡើយ។
    
      ឈូរ!!!

      ប្រអប់ដៃស្រឡូនលូនចូលទៅក្បុងទឹកយកមកលាងដៃតាមដោយអារម្មណ៍ខឹងសម្បើមណាស់ ថ្ងៃនេះស្អាតប្លែក តែចិត្តបែរជាមិនរីករាយតាមមុខមាត់ឡើយ។

      “ឃើញប្រុសមិនបានដាច់ដាប ស្រេកឃ្លានដូចឃើញចំណី មិនដឹងរបស់គេ របស់ឯងសោះ ពួកស្រីឆ្កួតអស់នេះ!”

      “អត់ទោស..”

      “អ្នកណា?” ថេយ៉ុង លូកដៃទៅរុញបិទឡាប៊ូរួចងាកមកស្រែកសួរអ្នកដែលឈរគោះទ្វារស្រែកដង្ហោយឮៗពីខាងក្រៅឯណោះវិញ។

      “ខ្ញុំជាភ្ញៀវចង់ចូលប្រើបន្ទប់ទឹកដែរ!”

      “រំខានមែន!” រាងតូចរហ័សលូកដៃចូលទៅចាប់ទាញកញ្ឆក់ទ្វារដោយសារតែសភាពរអិលនៅត្រង់ផ្លូវដើរចូលដែលមានទឹកផ្សើម ទើបនាំឱ្យប្រអប់ជើងទាំងគូររអិលសឹងតែដួលបោកខ្លួន។

      “អា៎!!!”

      “ប្រយ័ត្ន!” អ្នកកំលោះស្ទុះវឹងចូលទៅចាប់ត្រកងកាយស្រឡូនកញ្ឆក់អូសចេញមករកកន្លែងស្ងួត បណ្តាលឱ្យផ្ទៃមុខសង្ហាឱនឈ្ងោកប៉ះបបូរមាត់ទៅលើប្របេរមាត់ក្រហមឆិលយ៉ាងស្និទ្ធស្នាល។

      “ហ៊ឹកលែង..” ថេយ៉ុង ស្ទុះស្ទាប្រតាយប្រតប់អ្នកដែលថើបខ្លួនអម្បាញ់មិញ ព្យាយាមទាញខ្លួនមកឈរឆ្ងាយពីអ្នកកំលោះដែលឈរមិងមាំងៗឯណោះ។

      “សូមទោស!” ជុងហ្គុក ឈរធ្មឹងសម្លឹងមើលមុខកូនប្រុសម្ចាស់ហាងពេជ្រដោយទឹកមុខបារម្ភ។

      ថេយ៉ុង ឈរឱបដៃដាក់លើទ្រូង ទើបតែខឹងដាច់ក្បាល ដាច់កន្ទុយ មកពីកន្លែងពិធីមុននេះ ឃើញមុខភ្លាមក៏មាយាដាក់ភ្លែត ដ្បិតតែនាយបាត់បង់ការចងចាំ តែមើលត្រឹមទឹកមុខនិងកាយវិការដែលធ្លាប់បង្ហាញកាលពីមុនក៏ដឹងថានាយបារម្ភពីសុខទុក្ខរបស់ខ្លួនប៉ុណ្ណាដែរ។

      “មិនអីទេ..ថ្ងៃក្រោយដើរឱ្យចេះមើលលើក្រោមផង!”

      “ប៉ុន្តែអ្នកប្រុសជាអ្នកដើររអិលជើងប្រុងដួលខ្លួនឯង!”

      “នាយ?” ជុងហ្គុក បែរជាឈរទ្រឹងគិត ហើយគិតថាគេមានចេតនាយកជើងទៅប៉ែងជើងតូចប៉ុនៗចង្កឹះនោះឱ្យដួលរួចនិងអាលបានប្រើល្បិចក្រសោបឱបថើបឬ? គេមិនដាច់ដាប អាក្រក់ថោកទាបអន្ធពាលដល់ថ្នាក់នេះទេ។

      “ខ្ញុំចង់សម្តៅលើរឿង ដែលលោកមកគោះទ្វារបន្ទប់ទឹករបស់ខ្ញុំ..”

      “បើខ្ញុំរាគនោម!” ជុងហ្គុក លើកដៃខ្ទប់តំបន់ពិសេសរបស់ខ្លួនហើយដើរបង្ហួសចូលទៅក្នុងបន្ទប់ទឹកបាញ់នោមឮដូចគេបាញ់ទឹកអស់មួយគីប។

      “អាក្រក់ឫកមែន!”

      “លួចស្តាប់ខ្ញុំឈឺនោមអ្ហេស?” ថេយ៉ុង ងាកមកសម្លឹងអ្នកដែលព្យាយាមទាញខោរ៉ូតឡើង ហើយឈរជ្រែងចង្កេះជះឫកពាសង្ហាយ៉ាងហំហួន។

      “ឆ្កួត..” កំលោះតូចស្រែកគំហកឡើងក្រហមមុខហើយបោះជំហ៊ានដើរចេញទៅទាំងចរឹកខឹងឃាត់មិនស្តាប់ដដែល។

      “ចំមែន ខំជួយហើយបែរជាបានទោសទៀត!” ជុងហ្គុក បង្ហើយដង្ហើមធំៗគ្រវីក្បាលបីដូចជាហួសចិត្តខ្លាំងណាស់។
     
      ថ្ងៃបន្ទាប់
    
      “គូរដណ្តឹង?” អ្នកកំលោះក្នុងទឹកមុខងឿងឆ្ងល់បែរជាឈរទ្រឹងសម្លឹងមើលមុខម្តាយដែលរៀបចំគិតគូររឿងរៀបការឱ្យខ្លួន ប៉ុន្តែគេចាំបានថា គេរៀនមិនទាន់ទេ ឱ្យការប្រពន្ធបានយ៉ាងម៉េច?
 
      “ប្រញាប់រៀបចំខ្លួនទៅ ល្ងាចនេះមានការជួបជុំគ្នា ម៉ាក់ទៅស្តីដណ្តឹងកូនគេមកឱ្យឯង!”

      “ម៉ាក់និយាយបានន័យថាយ៉ាងម៉េច? ចូលស្តីដណ្តឹងរៀបការ ហើយខ្ញុំត្រូវរៀបការជាមួយអ្នកណា? រឿងនេះហេតុអីម្តេចក៏ម៉ាក់មិនព្រមពិភាក្សាជាមួយខ្ញុំ ជាមុនសោះអ៊ីចឹង?” លោកស្រី ជូគីម បានត្រឹមស្ងាត់មាត់ច្រៀប ព្រោះគាត់ដឹងថាខ្លួនគាត់ខុស ដែលសុខៗទៅសម្រេចចិត្តងាយៗផុយៗដោយមិនបានសួរនាំកូនអ្វីមួយម៉ាត់មួយកណានោះសោះ។

      “ដោយសារតែម៉ាក់ខ្លាចថាឯងមិនព្រម..ប្រញាប់ទៅរៀបចំខ្លួនទៅម៉ាក់មិនចង់ខកពាក្យខកសម្តីជាមួយគេទេ!”

      “ប៉ុន្តែម៉ាក់..”

      “យល់ចិត្តម៉ាក់ណាអាជុង!” ជុងហ្គុក ឈប់ប្រកែកហើយបែរដើរចូលទៅក្នុងផ្ទះរបស់លោក ហ្វីឌ័រ ដែលបានទិញឱ្យខ្លួនជាចំណងដៃពិសេសក្នុងនាមជាកូនធម៌របស់គាត់យ៉ាងធំស្កឹមស្កៃ ព្រមទាំងរៀបចំខ្លួនឱ្យបានល្អឥតខ្ចោះតាមដែលអ្នកម្តាយបានស្នើសុំ។
     
      @ភូមិគ្រឹះគីម
     
      “ម៉ាក់ឱ្យខ្ញុំមានប្តីអ្ហេស? ម៉ាក់..ម៉ាក់ក៏ដឹងថាខ្ញុំស្រលាញ់អ្នកណា ម៉ាក់ក៏ដឹងថាខ្ញុំចាយលុយមកអស់ច្រើនណាស់ដើម្បីប្រុស..” ថេយ៉ុង តន្រ្តំជើងស្រែកសួរម្តាយឥតសុខចិត្តចំពោះទង្វើគាត់ដែលបង្ខិតបង្ខំឱ្យគេទៅការប្តីសីដែលមិនមែន ជុងហ្គុក នោះ។

      “ទៅធ្វើខ្លួនឱ្យស្អាតៗទៅ ម៉ោង ៥ ល្ងាចនេះគេមកទទួលឯងទៅ Dinner ហើយ..” លោកស្រី ហ្គូហ្សិន បានត្រឹមតែធ្វើមុខមាំទាំសម្លក់មុខ ថេយ៉ុង ដែលឈរយំពេបមាត់ច្បែបៗទ្រហោស្រែកដាក់គាត់ឮៗណាស់ ថែមទាំងខឹងកាលដែលម្តាយមកចេះដឹងរៀបចំរឿងជីវិតរបស់គេទៀត។

      “ប្រញាប់ឱ្យលឿនឡើងទៅ..ជិតដល់ម៉ោងហើយ!”

      “ម៉ាក់!!!”

      “ទៅៗនៅពេបមាត់យំស្រែកដល់ពេលណាទៀត ទោះឯងខំស្រែកឱ្យបែកផ្ទះនេះទៀតក៏គ្មានបានប្រយោជន៍អ្វីទៀតដែរ!”

      ថេយ៉ុង បកខ្លួនបែរដើរចេញទៅវឹង ទាំងខឹង ទាំងមួម៉ៅ ទាំងក្នាញ់ ចង់តែចងកឱ្យស្លាប់ក្លាយទៅជាខ្មោចឥឡូវនេះទេ។
     
      ង៉ឺត~
     
      ហ្វ្រាំងឡានស្រាប់តែជាន់ចតបញ្ឈប់ខាងមុខធ្លាផ្ទះ។

      ជុងហ្គុក អង្គុយធ្វើខ្លួនធ្មឹង បីដូចជាមិនខ្ចីចុះពីឡានសោះ រីឯពាក្យសម្តីម្តាយគេបាននិយាយថា ចូលមកស្តីដណ្តឹងកូនម្ចាស់ផ្ទះនេះ រំឭកឮក្នុងខួរក្បាលរបស់គេពេលណា ស្តាប់ហើយសឹងតែបោកក្បាលឱ្យស្លាប់ សុខៗមកចាប់បង្ខំគេឱ្យយកប្រពន្ធ មនុស្សមិនទាន់ចង់អស់សប្បាយផង។

      “នៅអង្គុយស្ទាក់ស្ទើរដល់ពេលណាទៀត ឯងចង់ឱ្យគេជេរដៀលថាជាកូន អត់ពូជ អត់អំបូរ ឬក៏យ៉ាងម៉េច? មនុស្សចាស់រង់ចាំនៅឯខាងក្នុង ប្រញាប់ចុះចូលទៅសំពះជម្រាបសួរគេទៅ!” អ្នកស្រី ជូគីម ឯណេះរូតរះដេញកូនទាំងមាត់បបូរញ័ររន្ថើន ជុងហ្គុក ចុះចេញពីក្នុងឡានដើរទៅឈរជិតម្តាយហើយក៏មិនភ្លេចលើកដៃប្រណម្យឡើងសពះទៅកាន់ស្រ្តីចំណាស់ដែលឈរចំពោះមុខដែរ។

      “ជម្រាមសួរអ្នកមីង!”

      “ចាស..អញ្ជើញអ្នកស្រីចូលទៅអង្គុយលេងខាងក្នុង កូន ថេយ៍ បន្តិចទៀតចុះមកហើយ!” លោកស្រី ហ្គូហ្សិន ឆាប់អញ្ជើញគាត់ឱ្យចូលទៅអង្គុយលេងខាងក្នុងរួមទាំង ជុងហ្គុក ផងដែរ។

      “អ្នកស្រីអញ្ជើញពិសារទឹក!” កូនឈ្នួលបម្រើរហ័សលើកទឹកយកមកទទួលរាក់ទាក់ភ្ញៀវ ខណៈអ្នកស្រី ជូគីម ឯណោះអង្គុយស្ញប់ស្ញែងគ្រឿងសង្ហារឹមខាងក្នុងភូមិគ្រឹះរបស់លោកស្រីហ្គូហ្សិនសឹងតែមិនដាច់ពីមាត់ ព្រោះគ្រប់អ្វីៗដែលនៅទីនេះទាំងមូលសុទ្ធតែជារបស់មានតម្លៃទាំងអស់។

      “អ៊ុនយ៉ុង ឯងឡើងទៅតាមកូនថេយ៍មើល៍ ធ្វើខ្លួនប៉ុន្មានម៉ោង? ក្មួយប្រុសខាងណេះមកចាំយូរយារណាស់ហើយ!”

      “ចាសលោកស្រី..”

      “មិនបាច់តាមទៅ ខ្ញុំមកដល់ហើយ!” សំឡេងស្រួយស្រែសបានស្រែកប្រកូកឡើងរំពងនាំឱ្យខ្សែភ្នែកកំលោះសង្ហាត្រូវងាកទៅចោតសម្លឹងមើលកាយតូចស្រឡូន កាលបើកែវភ្នែកទាំងគូរប្រសព្វចំពោះគ្នាទៅហើយនោះ អ្នកទាំងពីរបានត្រឹមតែបើកភ្នែកធំៗដាក់គ្នាយ៉ាងក្រឡោត។

      “តាមពិត..”

      “ឯង?”


















   

Continue Reading

You'll Also Like

2.5M 147K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
405K 45.9K 28
"𝒚𝒐𝒖 𝒄𝒐𝒖𝒍𝒅 𝒃𝒓𝒆𝒂𝒌 𝒎𝒚 𝒉𝒆𝒂𝒓𝒕 𝒊𝒏 𝒕𝒘𝒐 𝒃𝒖𝒕 𝒘𝒉𝒆𝒏 𝒊𝒕 𝒉𝒆𝒂𝒍𝒔, 𝒊𝒕 𝒃𝒆𝒂𝒕𝒔 𝒇𝒐𝒓 𝒚𝒐𝒖" ...
3.5M 283K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
1.1M 60.9K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...