បើគ្រាន់តែ ស្រលាញ់?

By minsa99

96.7K 5.1K 28

ទោះអ្នកប្រុសស្អប់ខ្ញុំប៉ុណ្ណា ក៏ខ្ញុំនៅតែស្រលាញ់ More

ផ្តើមរឿង៖គិតថាយើងចង់អង្គុយផឹកស្រា ជាមួយបុគ្គលិកសំរាមៗដូចជាឯងណាស់អ៊ីចឹងទៅអ្ហេស?
ភាគ០១៖ចង់ឱ្យខ្ញុំធ្វើអ្វី សូមនិយាយវាមក
ភាគ០២៖គិតចង់រកវិធីលេងឱ្យសប្បាយទេ?
ភាគ០៣៖ភ្លាត់ល្បិច (18+)
ភាគ០៤៖ខ្ញុំធ្វើឱ្យអ្នកប្រុសមានក្តីសុខទេ?
ភាគ០៥៖អ្នកប្រុសស្ទាបទេ?
ភាគ០៦៖អ្នកប្រុសចង់មើលឆ្មាខ្ញុំទេ?
ភាគ០៧៖ខ្ញុំនិងធ្វើតាមអ្វីដែលគេចង់បាន!
ភាគ០៨៖សេវាកម្មពិសេស
ភាគ០៩៖យើងចេញថ្លៃបណ្ណាការ
ភាគ១០៖ប្រចណ្ឌ
ភាគ១១៖ព្រោះខ្ញុំស្រលាញ់អ្នកប្រុស
ភាគ១២៖មុនពេលមានខ្ញុំ?
ភាគ១៤៖ជីវិតចុងក្រោយ
ភាគ១៥៖ហើយចុះរឿងក្មេងដែលត្រូវចិញ្ចឹម?
ភាគ១៦៖ជុងហ្គុក ឯងកើតអី?
ភាគ១៧៖លោកគិតថាវាងាយស្រួលណាស់មែនទេ?
ភាគ១៨៖គូរដណ្តឹង?
ភាគ១៩៖ Dinner ដ៏ពិសេស
ភាគ២០៖ហ្គេមបញ្ចប់វគ្គ
ភាគ២១៖ក្មេងចម្កួត
ភាគ២២៖Gentleman របស់អូន
ភាគ២៣៖បងស្រីចិត្តអាក្រក់
ភាគ២៤៖ខ្សែកពេជ្រដែលបានបាត់
ភាគ២៥៖ចម្លើយពង្វាង
ភាគ២៦៖រៀបការ
ភាគ២៧៖អូនយំមែនទេ?
ភាគ២៨៖បងច្បាស់ទេ
ភាគ២៩៖បងមិនបានគិតដូច្នោះទេ
ភាគ៣០៖បងចាប់ផ្តើមរវល់!!
ភាគ៣១៖ស្រីកខ្វក់
ភាគ៣២៖បងឯកភាព
ភាគ៣៣៖អូននឹក
ភាគ៣៤៖សន្យារបស់លោកវាជាពាក្យជ្រាំដែល
ភាគ៣៥៖លិខិតលែងលះ
ភាគ៣៦៖កូន?
ភាគ៣៧៖បងនឹកអូន!
ភាគ៣៨៖ដល់ពេលវេលាត្រូវបកស្រាយ
ភាគ៣៩៖នេះជាចម្លើយ
ភាគ៤០៖អត់ទេ ខ្ញុំលែងលះលោកដាច់ស្រេចហើយ
ភាគ៤១៖កូនកំហូច
ភាគ៤២៖ត្រលប់ទៅវិញខ្ញុំនិងបម្រើអ្នកប្រុសឱ្យបានពេញចិត្ត
ភាគ៤៣៖អនុស្សាវរីយ៍ចាស់ៗ
ភាគ៤៤៖ប្រពន្ធស្អាត
ភាគ៤៥៖អូននៅចង់ចិញ្ចឹមបងទៀតទេ?
ភាគ៤៦៖ថេយ៍ញញិមស្អាតជាងរាល់ថ្ងៃ
ភាគ៤៧៖កូនទីពីរ
ភាគ៤៨៖បងមិនយល់ទេថេយ៍?
ភាគ៤៩៖ថេយ៍រៀបការជាមួយបងម្តងទៀតណា?
ភាគបញ្ចប់៖សន្យាថានិងស្រលាញ់អូន គ្មានថ្ងៃប្រួលប្រែឡើយ គីម ថេយ៉ុង

ភាគ១៣៖ហេតុអ្វីគេមិនស្រលាញ់ខ្ញុំ ជាខ្ញុំបាន?

1.7K 94 0
By minsa99

     ជុងហ្គុក គ្រវាត់អស់មួយទំហឹងដៃញ៉ាំងឱ្យរាងកាយដ៏តូចស្រឡូនត្រូវដួលខ្ទាតទៅម្ខាង សឹងតែបាក់ភ្លាត់កែងដៃ តែក៏ប៉ះទង្គិចធ្ងន់ធ្ងររហូតដល់បណ្តាលឱ្យក្រលិតដាច់រលាត់ស្បែកមានឈាមហូរស្រោចដាបជោកស្រក់តាមកែងដៃ ថេយ៉ុង យ៉ាងរហាមផងដែរ។ រាងតូចព្យាយាមប្រមែប្រមូលកម្លាំងក្រោកឈរ ព្រមទាំងស្ញូញមុខឈឺនិងយំឈូរញ័រមាត់តតាត់ សំដែងការឈឺចាប់ចំពោះមុខកំលោះវ័យក្មេងយ៉ាងទុរន់ទុរា តែទោះបីជាគេព្យាយាមយំគគ្រូក ចុកចាប់ក្នុងចិត្តយ៉ាងណាក៏អ្នកម្ខាងទៀត បានត្រឹមតែគិតថា ជាការឈឺរំអួយទាក់ទាញចំណាប់អារម្មណ៍តែប៉ុណ្ណោះ។

     “ជុងហ្គុក..”

     “កុំចូលមកជិតខ្ញុំ ថយទៅ!”

     ឌឿក!! បេះដូងដែលលោតស៊ាំចង្វាក់ដូចសព្វដង ស្រាប់តែប្តូរលោតបោកមួយទំហឹងៗ សឹងតែបុកធ្លាយចេញមកខាងក្រៅ ដំណក់ទឹកថ្លាយង់ហូរឥតដាច់ ស្របនឹងពេលដែលចុងដង្ហើមក៏ដកយ៉ាងប្រផាត់ប្រផើយវិះតែនិងដាច់ខ្យល់ម្តងៗ។

     “ជុង..ជុងហ្គុកយើងអាចបកស្រាយរឿងរ៉ាវទាំងអស់នេះបាន!”

     “ខ្ញុំគ្មានពេលស្តាប់..កុំតាមមករំខានខ្ញុំទៀត!” ជុងហ្គុក ធ្វើមុខបីដូចជាស្អប់ខ្ពើមចំពោះ ថេយ៉ុង ណាស់ហើយសំដែងភាពជាមនុស្សចិត្តដាច់ ទាំងអារម្មណ៍ខឹងស្អប់ចំពោះរាងតូច ស្អប់ខ្លាំងដល់ថ្នាក់ថ្លែងរៀបរាប់ចេញមកមិនបាន។

     “ប៉ុន្តែរឿងនេះយើងពិតជាត្រូវការបកស្រាយ!”

     “យកខ្ញុំបញ្ឈឺគេ?” ជុងហ្គុក ចាប់ផ្តើមប្រមូលសំណួរមកជម្រិតសួរ ថេយ៉ុង គេពិតជាចង់ដឹងឱ្យកាន់តែច្បាស់ងាយស្រួលចាត់ចែងរៀបចំរឿងបេះដូងដើម្បីបំភ្លេចរឿងគ្រប់យ៉ាងឱ្យចប់ៗដាច់ស្រឡះនិងគ្នាតែម្តង។

     “ទេ!” ថេយ៉ុង លេបទឹកភ្នែកទាំងគ្រវីក្បាលញ័រតតាត់ហើយឈានជើងដើរចូលទៅជិត និងលើកដៃដែលគ្មានកម្លាំង ស្រវាចាប់ឱបក្រសោបចង្កេះមាំទាំ ដងខ្លួនដ៏ក្រាស់ឃ្មឹកស្រាប់តែដកថយ ខណៈប្រអប់ដៃពេញដោយកម្លាំង ក៏លើកច្រានស្មាស្រឡូនផុតៗចុងម្រាមបីដូចជាខ្ពើមប៉ះពាល់មិនចង់សូម្បីតែឈរ នៅជិតពេលដែលនឹកដល់សម្តី ដេណាំ និយាយ គេចាប់ផ្តើមឆ្អើមខ្ពើមចំពោះ ថេយ៉ុង កាន់តែខ្លាំងឡើងទៅៗ។

     “ខ្ញុំឮច្បាស់ផ្ទាល់និងត្រចៀក!”

     “អត់ទេ ជុងហ្គុក មិនមែនអ៊ីចឹងទេ!”

     “មិនមែន ឬប្រឹងកុហកថាមិនមែន?” បើសិនជាអាចពេលនេះ ម៉ោងនេះ វេលានេះ ទោះគេខំប្រឹងលើកយកហេតុផលគ្រប់យ៉ាងមកនិយាយរាយរ៉ាប់ម្តងហើយម្តងទៀត ក៏លែងមានប្រសិទ្ធិភាពអ្វីសម្រាប់និយាយសាបព្រួសបំពេរលួងលោមបេះដូង អ្នកម្ខាងទៀតលែងបានតទៅទៀតដែរ។

     “យើងដឹងថាឯងខឹងណាស់..ប៉ុន្តែ..”

     “ប៉ុន្តែស្អី? ប៉ុន្តែព្យាយាមយកអាជីវិតដែលមានបានសព្វថ្ងៃនេះមកទិញក្បាលខ្ញុំ បោកខ្ញុំប្រើ..អរថាអ៊ីចឹងក៏ត្រូវដែរ ព្រោះខ្ញុំភ្លេចឱ្យឈឹងទៅ ថាខ្ញុំគ្រាន់តែក្មេងចិញ្ចឹម យូរៗទៅពេលលេងឆ្អែតចិត្តក៏គង់ត្រូវម្ចាស់ទាត់ក្បាលចោល ទាត់ចោលបីដូចជាសត្វឆ្កែអ៊ីចឹង!”

     “មិនមែនអ៊ីចឹងទេ អាក្មេងឆ្កួត ហ៊ឹកៗ!!” ថេយ៉ុង កញ្ជ្រោលស្រែកខ្លាំងៗ លើកដៃក្បាប់ណែនណាន់វាយប្រតាយប្រតប់ដើមទ្រូងមាំសឹងតែធ្លាក់ថ្លើមជ្រុះមក។

     “បើមិនមែនបែបហ្នឹង..អ៊ីចឹងខ្ញុំសួរអ្នកប្រុសវិញ!”
     “ហ៊ឹកៗហ៊ឺៗ!!!” សំឡេងយំដ៏កម្សត់បានបន្លឺ។

     “ធ្លាប់ស្រលាញ់ខ្ញុំខ្លះទេ? ធ្លាប់គិតឃើញវត្តមានរបស់ខ្ញុំក្នុងចិត្តអ្នកប្រុសខ្លះទេ?” កែវភ្នែករបស់គេឡើងក្រហមដូចឈាម វិនាទីនោះដំណក់ទឹកភ្នែកកូនប្រុសស្រាប់តែហូរស្រក់ចុះមកកាត់ក្តីឈឺចាប់ម៉ាត់ៗឥតសម្រែក។

     “យើងអាណិតឯង..” សម្តី ថេយ៉ុង វាយប្រហារស្មារតីអ្នកដែលបានស្តាប់ចប់ចុកឈឺទ្រូងឆ្វេងស្ទើររលេះរលួយ។ ទាំងអស់នេះ ចំពោះពេលវេលាដែលលះបង់ប្រើជីវិតដើររួមគ្នា កន្លងមកគ្រាន់តែជាអារម្មណ៍និងចិត្តដែលអាណិតក្មេងសំរាមដូចជាគេបានត្រឹមតែប៉ុណ្ណឹងទេមែនទេ?។

     ជុងហ្គុក គ្រវីក្បាលមិនព្រមទទួលយកក្តីអាណិត សន្សឹមលេបដង្ហើមនិងអារម្មណ៍តឹងទ្រូងទៅក្នុងខ្លួន ទាំងពិបាក អួលដើមក ស្ទើរវាចាមិនចេញ តែគេខំប្រឹងជម្នះ បើទោះបីជាដំណក់ទឹកភ្នែកកូនប្រុសស្រក់ចុះដល់ដី ក៏មិនខ្ចីគិតថាខ្លួនអន់។ គេយំដិតដាបស្នាមទឹកភ្នែកឥតរលុបព្រមទាំងលើកដៃចង្អុលមុខខ្លួនឯងមុននឹងស្រដី÷

     “កុំប្រើក្តីអាណិតមកជួសជុលជំងឺបេះដូងរបស់ខ្ញុំ កុំយកភាសាអាណិតមកកែខៃរឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើង វាអាក្រក់ស្តាប់ខ្លាំងណាស់មែនហើយភ្លេចឱ្យឈឹងទៅ ថាខ្ញុំគ្រាន់តែជាតុក្កតាថោកទាបដែលធ្លាក់ចូលគំនរសំរាម ហើយត្រូវគេជ្រើសរើសយកមកបោកគក់សម្អាត ពេលលេងឆ្អែតគង់តែនិងមានថ្ងៃគេបោះបង់ចោលវិញដដែលអរគុណ អរគុណច្រើនណាស់ ដែលធ្លាប់ធ្វើល្អដាក់ខ្ញុំពីមុន..អរគុណសម្រាប់ការសំដែង អរគុណដែលផ្តល់ជីវិតឱ្យរស់នៅសុខស្រួលមួយរយៈពេលធំ!” ស្តាប់ចប់បេះដូងអង្រួនស្ទើរបែកប្រេះ រាងតូចញ័រខ្លួនតតាត់ ខ្ជាយកម្សួលឆួលពេញចុងច្រមុះចុកពេញទំហឹង អាការៈវេទនាដុកដានបុកម្នេញពេញក្នុងរាងកាយ វាហាក់ដូចជាផ្សារណាស់ ក្រហាយណាស់ រងារបន្តិច ឯកោបន្តិច កម្សត់បន្តិច តែឈឺចាប់ខ្លាំងទ្វេដង។

     “ប៉ុន្តែយើងនិងព្យាយាមប៉ះប៉ូវវា..យើង..” ថេយ៉ុង ឈានជើងចូលទៅជិតស្រវាចាប់កាន់ប្រអប់ដៃ បែកសរសៃរវាមលើខ្នងម្រាម ព្រមទាំងញញិមយ៉ាងជូរចត់ហើយលួងលោមស្អំបេះដូងមនុស្សខូចចិត្ត ទាំងដែលខ្លួនកំពុងតែវេទនាត្រាំត្រែងក្នុងសមុទ្រទុក្ខស្ទើរលិចលុង គ្មានកម្លាំងកំហែងអ្វីបន្តទៅទៀត។

     ជុងហ្គុក សម្លឹងមើលឃើញកែវភ្នែកដ៏សោកសៅ ទឹកមុខដ៏ក្រៀមក្រំ បបូរមាត់ស្ងួត ថ្ពាល់ជោកទៅដោយសំណើម ស្មាតូចស្រឡូនញ័រទទ្រើករលាក់តតាត់ ដៃជើងដែលក្តៅគគុកបីដូចជាបានរោលភ្លើង សម្លឹងឆ្អែតទើបរើដកប្រអប់ដៃដកចេញហើយគ្រវីក្បាលនិងខ្ជាក់សម្តីដែលធ្វើឱ្យភាគីសន្ទនាម្ខាងទៀតចុកទ្រូងដូចត្រូវគេបុកមួយចុងកាំបិតចំកណ្តាលបេះដូងមួយកណ្តាប់តូចនោះ÷

     “វាខ្ទេចស្រាំអស់ទៅហើយ កុំបាច់អីខំប្រឹងទៀតអី!”

     ជ្រឹប! ប្រយោគដ៏មុតស្រួចបុករុកឆ្កឹះឆ្កៀលធ្វើទុក្ខមិនរហើយ នាំឱ្យអ្នកដែលស្តាប់ចប់យំមិនសុខចិត្តនិងមិនព្រមទទួលយកវាត្រឹមតែប៉ុណ្ណេះនោះទេ។

     “អត់ទេ ជុង..អត់ទេហ៊ឹកៗ!!” ពេលឃើញ ថេយ៉ុង ស្រែកយំសំដែងការឈឺចាប់ពេកពន់ អារម្មណ៍អ្នកដែលមើលឃើញទិដ្ឋភាពពេលនេះ ស្រាប់តែផ្លាស់ប្តូរលឿនមួយប៉ប្រិចភ្នែក។

     ជុងហ្គុក ឈរនឹងធ្មឹង ក្នុងសភាពធម្មតា តែគេបង្ហាញស្នាមញញិមគួរឱ្យខ្លាចមួយឡើង ជាមួយនិងកែវភ្នែកបង្កប់ភាពស្អប់ខ្ពើម សម្លឹងយ៉ាងគួរឱ្យខ្លាចមកកាន់ ថេយ៉ុង មិនត្រឹមតែប៉ុណ្ណឹងនោះទេ គេនិងនិយាយពីអ្វីដែលគេចង់និយាយវាចេញមកនៅពេលនេះ ជាពេលដែលអាចធ្វើឱ្យ ថេយ៉ុង អាចស្លាប់ចិត្តបានដោយប្រយោលទៀតផង។

     “ដើមឡើយគិតថាឈឺណាស់ ព្រោះត្រូវគេបោកឱ្យល្ងង់ តែពេលដឹងថាចំណេញលើរឿងផ្សេង ប្តូរចិត្តហើយ ខ្ញុំថាណា ខ្ញុំគួរតែអរគុណដល់បទពិសោធន៍ជីវិតរបស់ខ្ញុំ ដែលធ្វើឱ្យខ្ញុំអាចបានប៉ះពាល់អ្វី ដែលមនុស្សប្រុសផ្សេងមិនអាចធ្វើទៅបាន..”

     ផាច់!!!!!

     “កុំយករឿងស្មោគគ្រោកមកបញ្ឈឺយើង កុំយកអារម្មណ៍កុហកមកបញ្ជើចចិត្តយើងឱ្យសោះ!” ថេយ៉ុង ទ្រាំមិនបានព្រលែងបាតដៃក្តៅងុំទះលាន់ខ្ទរខ្ទ័រសំឡេងផ្ទប់ថ្ពាល់សម៉ដ្ឋរលោង ថ្នាក់ធ្វើឱ្យអ្នកក្បែរនោះស្តាប់ឮលើកដៃខ្ទប់មាត់ពេញដោយសភាពភ្ញាក់ផ្អើលជាខ្លាំង។

     ស្បែកក្រាស់មិនឈឺ តែអាចិត្តមួយនេះវាឈឺហួសឥតឧបមា ទើបយល់ថា បើកាន់តែនិយាយ វាកាន់តែចាក់ដោត រឹតតែឈឺបុករុករាន ចុកចាប់ខ្លាំងជាងពេលមុនទ្វេដងទៅទៀត។

     “ខ្ញុំផ្លាស់ប្តូរអ្នកចិញ្ចឹមថ្មីហើយ គេទាំងមាន ទាំងល្អ ទាំងបរិសុទ្ធ ចិត្តពិតក៏មិនកខ្វក់ ក៏គួរតែអរគុណដល់អ្នកប្រុសដែរ..ដែលជួយបង្រៀនឱ្យខ្ញុំចេះធ្វើខ្លួនបែបនេះ ចេះផ្ញើខ្លួន ផ្ញើប្រាណ ព្រោះអ្នកដែលខាតបង់មិនមែនជាខ្ញុំទេ!” ថេយ៉ុង ស្តាប់ចប់ចាប់មានអារម្មណ៍ខឹងលាយឡំនឹងភាពហួសចិត្ត ដ្បិតធ្លាប់គិតថាក្មេងប្រុសម្នាក់នេះច្បាស់ជាស្រលាញ់ស្មោះត្រង់និងខ្លួនគ្មានថ្ងៃបែកបែរចិត្ត ប៉ុន្តែអ្វីៗវាមិនដូចជាការគិតទាំងស្រុងនោះទេ គេក៏ចេះសាវា គេក៏ចេះចង់ផ្លាស់ប្តូររសជាតិដៃគូរថ្មីនោះដែរ ព្រោះគេលុងខ្លួនជាមួយនឹងអំណាចមាសប្រាក់ងប់ក្បាលលែងរួចទៅហើយ។

     “អាក្មេងរមើលគុណ!!” កែវភ្នែកដិតដាបស្នាមទឹកភ្នែកបើកធំៗយ៉ាងក្រឡោត បបូរមាត់ហែកស្រែកជេរប្រទេចបណ្តាសារ ញ៉ាំងឱ្យអារម្មណ៍អ្នកម្ខាងគ្មានសូម្បីតែភាពប៉ះទង្គិចរង្គើមួយចុងសរសៃណាសោះ។

     ភ្លៀងស្រាប់តែបង្អុរចុះមកស្រោចលើក្បាលអ្នកដែលខូចចិត្ត ជំហ៊ានប្រអប់ជើងមាំក៏ចាប់បោះចេញទៅដោយមិនបានគិតខ្វល់ពីរាងកាយទន់ល្អូកសើមជោកក្រោមដំណក់គ្រាប់ភ្លៀងនោះទេ។

     គេគ្មានអ្នកណាចិញ្ចឹមទេ!

     គេគ្រាន់តែចង់និយាយវាចេញមកឱ្យបានធូរចិត្ត ហើយកាត់ផ្តាច់ទំនាក់ទំនងទាំងប៉ុន្មានឱ្យដាច់ស្រឡះចប់ៗត្រឹមណេះតែប៉ុណ្ណោះ។

     ថេយ៉ុង ផ្តួលខ្លួនទាំងក្រហាយក្នុងចិត្ត ទឹកភ្នែកហូរស្រក់ប្រណាំងទៅនឹងដំណក់ភ្លៀងប្រឹងយកឈ្នះចាញ់ជាមួយមេឃដ៏ខ្មៅខ្មួរខ្មាញ។

    ជុងហ្គុក ដើរចេញទៅឥតបង្អង់ដំណើរឈប់ មិនព្រមបើកត្រចៀក ហែកចិត្ត ស្តាប់ហេតុផលអ្នកម្ខាងទៀត ក៏ព្រោះតែកំហឹងកំហល់ខឹងហួសក្តីអាណិតដែលសឹងតែគ្មានសូម្បីតែការបរិច្ចាកចិត្តសន្តោសមួយចុងក្រចកផងណាទៅនោះដែរ។

     ចិត្តខ្មៅ ចិត្តអាក្រក់ ចិត្តក្តៅ បីដូចជាមនុស្សគ្មានបេះដូង។ យប់ដ៏ងងឹតនេះ ថ្ងៃដ៏ឈឺចាប់មួយនេះ វាជាការចងចាំដ៏វេទនាមួយក្នុងជីវិតអ្នកទាំងពីរ ហាក់មិនចង់ចងចាំវាទុកបន្តទៅទៀតទេ។

     ក្រឹក!!!

     ថេយ៉ុង ទម្លាក់ខ្លួនទទឹកជោកចុះអង្គុយត្របោមក្បាលជង្គង់ផ្អែកនឹងទ្វារ ទោះបីជាដៃហូរស្រក់ស្រោចឈាមក៏មិនខ្ចីទប់ស្កាត់ រុំរបួសដើម្បីឃាត់ឈាមនោះដែរ ព្រោះលែងដឹងពីអារម្មណ៍ឈឺ ខួរក្បាលប្រែជាស្ពឹកស្រពន់អស់គ្មានសល់ ទឹកភ្នែកស្រាប់តែហូរតក់ៗលែងដឹងខ្លួន អារម្មណ៍ដែលធ្លាប់តែរឹងមាំកាលពីមុនមិនដឹងរសាត់បាត់ទៅណាអស់ ពេលនេះមានភាពតែឯកា និងការឈឺចាប់ដែលរួមរឹតច្របាច់បេះដូងមួយកណ្តាប់ឱ្យឈឺសឹងគ្រប់វិនាទី គ្រប់ដង្ហើមចេញចូលឥតពេលធូរស្បើយ។

     “ហ៊ឹកៗៗ..ហ៊ឺៗ!!” រាងកាយដ៏កម្សត់ ព្រឺរងារយំញ័រសព្វពាសពេញដងខ្លួនឡើងតតាត់ ទឹកក្តៅឧណ្ហៗស្រក់ហូរដាបដាលបញ្ជោះបេះដូងដែលឈឺប៉ះទង្គិចក្រោមអំណាចស្នេហាឥតសមបំណង បង្កស្នាមរបួសឱ្យកាន់តែឈឺខ្លាំងឡើងដើមមិនព្រមបិទផ្អាកតួនាទី។

     ក្អឹក!!!

     ដបស្រាបញ្ឈរកៀកក្បែរប្រអប់ដៃខ្សោះអស់កម្លាំង ត្របក់ភ្នែកទន់ល្អូក ស្របនឹងពេលដែលសំណើមសថ្លាបង្ហូរចុះមកតក់ៗរតាត់រតាយពេញថ្ពាល់សង្ហា។

     សភាព ជុងហ្គុក ពិតមិនខុសពី ថេយ៉ុង សភាពដែលដុនដាបឈឺចាប់រីករៃឥតសេសសល់កម្លាំងផងក៏ឈឺផ្សារក្រហាយរងារដូចតែគ្នាក្នុងពេលតែមួយ។

     ហ្សិនហ៊ី ព្យាយាមឃាត់គេកុំឱ្យគេផឹកស្រា កាលបើដំណក់ឈាមវាហូរស្រក់តាមច្រមុះរបស់គេចុះមកតក់ៗប្រឡាក់ផ្សើមអាវក្រណាត់ពណ៌សសើមជោកអស់ទៅហើយ។

     “បានហើយ ជុងហ្គុក ឈប់ផឹកទៀតទៅ!”

     “ក្បាលរបស់ខ្ញុំឈឺណាស់ ហ្សិនហ៊ី..” ជុងហ្គុក វាចាទាំងញញិមឥតសង្ឃឹមទៅកាន់មិត្តជិតស្និទ្ធ ញញិមយ៉ាងស្ងួត ពុំុមានសំណើមស្រោចស្រង់ជីវិតដែលជិតនិងលិចលុង ក្នុងដៃមានកាន់លទ្ធផលពិនិត្យមើលបញ្ហាសុខភាព ទម្រាំតែគេដឹងវាជិតហួសពេលទៅហើយ។

     ម្សិលមិញ គេបានទៅជួបពិគ្រោះជាមួយនឹងដុកទ័រ ដើម្បីពិនិត្យឆែកមើលបញ្ហាសុខភាព ឈាមចាប់ផ្តើមកកក្នុងខួរក្បាលទើបតែចាប់ពីដុំតូចទៅជាមុន ដោយសារតែគេធ្លាប់ត្រូវសិស្សដទៃវាយតំជ្រាំធាក់ធ្វើបាបកាលពីមុន នៅតាមតំបន់ផ្សេងៗក្នុងរាងកាយក៏មានសភាពខ្ទាំឈាម ហើយមានបញ្ហាសុខភាពប្រព័ន្ធអាហារទៀត។

     ដុកទ័របានប្រាប់ទាក់ទងទៅនឹងបញ្ហាសុខភាពធ្ងន់ធ្ងរថា គេខ្វះជីវជាតិ ហើយគេងមិនបានគ្រប់គ្រាន់ ឧស្សាហ៍ញាំតែអាហារផ្ទុកទុក អាហារវិចខ្ចប់ ដូចជាញាំមីនិងផឹកស្រាញឹកញាប់ ញាំថ្នាំងងុយគេងច្រើនលើសកម្រិតបូករួមទាំងធ្វើការលើសពីម៉ោងសម្រាកថែមទៀត។ ទើបឈានដល់ដំណាក់កាលគ្រោះថ្នាក់ដល់ជីវិត កំឡុងពេលនេះដូចគ្នា។

     “បើឯងទ្រាំទ្រមិនបាន ឯងប្រឹងឌឺដង បញ្ជើចចិត្តគេធ្វើអី បើឯងស្រលាញ់គេ ឯងច្បាស់ជាអាចទ្រាំបានចំពោះរឿងដែលគេបានធ្វើ ទោះអតីតកាលរបស់គេយ៉ាងណា ប៉ុន្តែក្នុងពេលបច្ចុប្បន្ន គេសេពគប់ជាមួយឯង ចង់រស់នៅជាមួយឯង គិតល្អៗចំពោះគ្នាមិនបានទេអ្ហេ?” ហ្សិនហ៊ី ឃើញថាគេធ្វើទៅក៏ព្រោះតែចង់ឈ្នះគ្មានបានប្រយោជន៍ ហើយពេលដែលឃើញគេធ្វើខ្លួនរឹងមាំតែសំបកកាយខាងក្រៅ បេះដូងរបស់នាងក៏ចុកផ្សារឈឺមិនចាញ់គេដែរ។

     “បើគ្រាន់តែស្រលាញ់?” ជុងហ្គុក យំរហាមសម្លឹងមើលមុខ ហ្សិនហ៊ី។ នាងស្ងាត់យំបន្តិច ជូតឈាមឱ្យគេសើរៗហើយសម្លឹងកែវភ្នែកដ៏សោកសៅមួយគូរនោះតាមដោយបេះដូងចុកអួលអនេក។

     “ហេតុអីគេមិនអាចស្រលាញ់ខ្ញុំ ជាខ្ញុំបាន? ហេតុអីខ្ញុំចាំបាច់ត្រូវការកែប្រែដើម្បីគេ ហេតុអីគេមិនអាចស្រលាញ់ខ្ញុំ ដូចជាពេលដែលខ្ញុំស្រលាញ់គេ ខ្ញុំខំមកគ្រប់យ៉ាង បញ្ជាក់ពីក្តីស្រលាញ់ដ៏ស្មោះត្រង់ ហេតុអីគេកុហកខ្ញុំ ហេតុអីគេបោកប្រាស់ខ្ញុំ មុននឹងក្រោយគេគង់តែទាត់ក្បាលខ្ញុំ នាងថាទៅមើលហ្សិនហ៊ី វិនាទីដែលខ្ញុំអាចបានរស់នៅក្បែរមនុស្សដែលខ្ញុំស្រលាញ់វានៅសេសសល់ពេលប៉ុន្មានទៀត? នាងឆាប់ឆ្លើយភ្លាមមក!” នាងស្រឡាំងកាំង សម្លឹងមើលអ្នកដែលស្រែកប្រកូកសំណួរចាក់ដោតនាំឱ្យបេះដូងរបស់នាងឈឺគ្រាំជាខ្លាំង។

     “ជុងហ្គុក!!!!”

     អ្នកកំលោះឈ្ងោកមុខលើកខ្នងដៃមកខាំ ព្រមទាំងត្រកួតជើងយំខ្លាំងៗ មិនចង់ស្រែកឱ្យឮសូរសំឡេង ព្រោះវាខ្លាំងពេក ឈឺចុក ឈឺអង្រួន ឈឺពាសពេញរាងកាយ ឈឺដូចត្រូវគេពុះកាំបិតចំកណ្តាលដើមទ្រូង អារម្មណ៍មនុស្សក្បែរស្លាប់ វេទនាខ្លោចផ្សារ ឃើញហើយគួរឱ្យខ្លោចចិត្តណាស់។

     “ជុងហ្គុក បានហើយ..ជុងហ្គុកឈប់ទៅ!” នាងស្ទុះចាប់ទាញដៃនាយឱ្យរបេះចេញពីការខាំ មើលស្នាមលើដៃរបស់គេចុះ ហើមជ្រាំឈាមទាល់តែខះបែកក្រម៉ៅគួរឱ្យបារម្ភណាស់។

     “ហ៊ឹកៗៗ..!!”

     “បានហើយណា..ប៉ុណ្ណឹងបានហើយខ្ញុំសូមអង្វរ!!!”

     “ហ៊ឺៗៗ..ហឹកៗ..ហឹក!!”

     “ឈប់ទៅជុង..ឈប់ត្រឹមនេះទៅ!!!”
    

Continue Reading

You'll Also Like

3.7M 293K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
1.3M 69.5K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
709K 43.5K 38
She was going to marry with her love but just right before getting married(very end moment)she had no other choice and had to marry his childhood acq...
485K 14.2K 61
Silent, unforgiving and strikingly gorgeous, Rylan Parker is a cold-hearted businessman. An intimidating CEO, perfectly fitted in tailored suits and...