បើគ្រាន់តែ ស្រលាញ់?

By minsa99

96.7K 5.1K 28

ទោះអ្នកប្រុសស្អប់ខ្ញុំប៉ុណ្ណា ក៏ខ្ញុំនៅតែស្រលាញ់ More

ផ្តើមរឿង៖គិតថាយើងចង់អង្គុយផឹកស្រា ជាមួយបុគ្គលិកសំរាមៗដូចជាឯងណាស់អ៊ីចឹងទៅអ្ហេស?
ភាគ០១៖ចង់ឱ្យខ្ញុំធ្វើអ្វី សូមនិយាយវាមក
ភាគ០២៖គិតចង់រកវិធីលេងឱ្យសប្បាយទេ?
ភាគ០៣៖ភ្លាត់ល្បិច (18+)
ភាគ០៤៖ខ្ញុំធ្វើឱ្យអ្នកប្រុសមានក្តីសុខទេ?
ភាគ០៥៖អ្នកប្រុសស្ទាបទេ?
ភាគ០៦៖អ្នកប្រុសចង់មើលឆ្មាខ្ញុំទេ?
ភាគ០៧៖ខ្ញុំនិងធ្វើតាមអ្វីដែលគេចង់បាន!
ភាគ០៩៖យើងចេញថ្លៃបណ្ណាការ
ភាគ១០៖ប្រចណ្ឌ
ភាគ១១៖ព្រោះខ្ញុំស្រលាញ់អ្នកប្រុស
ភាគ១២៖មុនពេលមានខ្ញុំ?
ភាគ១៣៖ហេតុអ្វីគេមិនស្រលាញ់ខ្ញុំ ជាខ្ញុំបាន?
ភាគ១៤៖ជីវិតចុងក្រោយ
ភាគ១៥៖ហើយចុះរឿងក្មេងដែលត្រូវចិញ្ចឹម?
ភាគ១៦៖ជុងហ្គុក ឯងកើតអី?
ភាគ១៧៖លោកគិតថាវាងាយស្រួលណាស់មែនទេ?
ភាគ១៨៖គូរដណ្តឹង?
ភាគ១៩៖ Dinner ដ៏ពិសេស
ភាគ២០៖ហ្គេមបញ្ចប់វគ្គ
ភាគ២១៖ក្មេងចម្កួត
ភាគ២២៖Gentleman របស់អូន
ភាគ២៣៖បងស្រីចិត្តអាក្រក់
ភាគ២៤៖ខ្សែកពេជ្រដែលបានបាត់
ភាគ២៥៖ចម្លើយពង្វាង
ភាគ២៦៖រៀបការ
ភាគ២៧៖អូនយំមែនទេ?
ភាគ២៨៖បងច្បាស់ទេ
ភាគ២៩៖បងមិនបានគិតដូច្នោះទេ
ភាគ៣០៖បងចាប់ផ្តើមរវល់!!
ភាគ៣១៖ស្រីកខ្វក់
ភាគ៣២៖បងឯកភាព
ភាគ៣៣៖អូននឹក
ភាគ៣៤៖សន្យារបស់លោកវាជាពាក្យជ្រាំដែល
ភាគ៣៥៖លិខិតលែងលះ
ភាគ៣៦៖កូន?
ភាគ៣៧៖បងនឹកអូន!
ភាគ៣៨៖ដល់ពេលវេលាត្រូវបកស្រាយ
ភាគ៣៩៖នេះជាចម្លើយ
ភាគ៤០៖អត់ទេ ខ្ញុំលែងលះលោកដាច់ស្រេចហើយ
ភាគ៤១៖កូនកំហូច
ភាគ៤២៖ត្រលប់ទៅវិញខ្ញុំនិងបម្រើអ្នកប្រុសឱ្យបានពេញចិត្ត
ភាគ៤៣៖អនុស្សាវរីយ៍ចាស់ៗ
ភាគ៤៤៖ប្រពន្ធស្អាត
ភាគ៤៥៖អូននៅចង់ចិញ្ចឹមបងទៀតទេ?
ភាគ៤៦៖ថេយ៍ញញិមស្អាតជាងរាល់ថ្ងៃ
ភាគ៤៧៖កូនទីពីរ
ភាគ៤៨៖បងមិនយល់ទេថេយ៍?
ភាគ៤៩៖ថេយ៍រៀបការជាមួយបងម្តងទៀតណា?
ភាគបញ្ចប់៖សន្យាថានិងស្រលាញ់អូន គ្មានថ្ងៃប្រួលប្រែឡើយ គីម ថេយ៉ុង

ភាគ០៨៖សេវាកម្មពិសេស

2K 124 0
By minsa99

     ថ្ងៃរសៀល

     ម៉ោងបាយឈាងចូលពេលមកដល់ បន្ទាប់ពីបានងូតទឹករៀបចំផ្លាស់ឈុតហើយរួច។ ផ្នែកបុគ្គលិកដែលជាអ្នកបម្រើសេវាកម្មដឹកជញ្ជូន ទើបនិងមកដល់ ហើយប្រគល់ជូននូវកញ្ចប់អាហារដែលបានកុម្មង់មុននេះចូលមកបន្ថែមផងដែរ។

     ថេយ៉ុង រៀបចំមុខម្ហូបសម្រាប់ទទួលទានពិសារយ៉ាងរៀបរយ ទុកដាក់ឱ្យមានសណ្តាប់ធ្នាប់រួច សឹមក្រឡេកទៅឃើញកំលោះវ័យខ្ចីស្ថិតក្នុងខោស្លីត្រឹមជង្គង់គ្មានអាវ ដើរមកទាំងដំណើរតក់ម៉ក់ទុយម៉ុយ ធ្វើមុខជូរហួញដូចមនុស្សត្រូវគេជេរកាត់កណ្តាលថ្ងៃទាល់តែស្ពឹកមុខអស់ទៅហើយ។

     “បើអ្នកប្រុសអស់អារម្មណ៍ជាមួយខ្ញុំហើយ បោះបង់ខ្ញុំចោលក៏បាន ខ្ញុំមិនរករឿង មិនទាមទារអ្វីទាំងអស់ យល់ថាពេលកន្លងមក វាជារឿងសប្បាយៗទៅចុះ ខ្ញុំហត់ ខ្ញុំពិបាកណាស់!” ថេយ៉ុង សម្លឹងមុខអាកំលោះជំទង់នោះថ្មែរហើយ ធ្វើមុខឆ្ងល់កើតរោគឆ្កួតស្អីទាំងថ្ងៃចែសនិយាយស្តីប្លែកៗ ជក់ខុសកញ្ចប់ដឹង?។

     “ឯងទៅដើរតួកម្សត់មកពីណា?” រាងតូចសួរឡើងលើកដៃកៀសជើងសក់ផាត់ចេញពីផ្ទៃមុខបន្តិចសឹមឱនចាប់ចង្កឹះយកមកចាប់សាច់ញាំ។

     “ចេះតែថាទៅ!”

     “ស៊ីបាយទៅ!” ជុងហ្គុក ដាក់បង្គុយចុះ លូកដៃទៅប៉ះខ្នងដៃរាងតូចបន្តិច។

     “វាស្អីឯងទៀតហើយ?” ថេយ៉ុង ជ្រួញចិញ្ចើមឡើងមនុស្សកំពុង ឆ្ងាញ់បាយ ឆ្ងាញ់ទឹក មកបេះបួយស្អីម៉ោងបាយទឹកហ្នឹង។

     “ចង់ញាំបាយកាន់ដៃដូចគូរស្នេហ៍គេផ្សេង!”

     “លែងដៃមើល៍..” រាងតូចធ្វើជាប្រទេចឡើង ហើយរលាស់ដៃចេញ សម្លឹងមុខអាក្មេងក្បាលខូច ធ្វើភ្នែកធំៗក្រឡោតៗ។

     “យប់នេះខ្ញុំសុំទៅធ្វើការនៅបារដូចដើមបានទេ ខ្ញុំមិនចង់ចាយលុយអ្នកប្រុសរហូតទៅនោះទេ ចង់សន្សំប្រាក់ខ្លះផ្ញើទៅឱ្យអ្នកផ្ទះផង!” ជុងហ្គុក ស្រាប់តែទទូចទាមទារចង់ទៅធ្វើការនៅឯបារនោះម្តងទៀត ប៉ុន្តែទីនោះហើយដែលជាដើមហេតុបានបង្កគ្រោះថ្នាក់ឱ្យគេកាលពីលើកមុននោះ។

     “យើងមិនឱ្យទៅធ្វើ..ក្រៅពីបារ ការងារនៅកន្លែងផ្សេងឯងរកមិនបានធ្វើថ្មី ឬមួយមិនចេះធ្វើទៅ?” ថេយ៉ុង ប្រកែកដាច់អហង្ការហាមមិនឱ្យគេទៅបម្រើសេវាកម្មក្នុងបារនោះម្តងទៀតទេ កន្លែងចាស់នោះមានតែមនុស្សដើរខ្សែលើចូលចិត្តធ្វើបាបក្មេងៗដែលមិនដឹងអីច្រើនទៀតបោកឱ្យរកស៊ីផ្លូវភេទក៏មានគិតហើយស្មោកគ្រោកគួរឱ្យស្អប់ខ្លាំងណាស់។

     “ខ្ញុំគ្មានកន្លែងត្រូវទៅពិតមែន ការងារនៅកន្លែងផ្សេង ខ្ញុំក៏មិនសូវចេះធ្វើ ទៅដាក់ពាក្យខ្លាចតែថាគេមិនព្រមទទួល ហើយគ្មានជំនាញ គ្មានបទពិសោធន៍!”

     “លុយដែលយើងឱ្យចាយសព្វទៅថ្ងៃ វានៅមិនគ្រប់គ្រាន់ទៀតអ្ហេស?”

     “គ្រប់គ្រាន់ តែវាមិនស័ក្តិសម!”

     “មិនស័ក្តិសមត្រង់ណា?”

     “មិនស័ក្តិសមត្រង់ថា..លុយដែលរកមកបាន មិនមែនជាកម្លាំងញើសឈាមរបស់ខ្ញុំ ខ្ញុំមិនចង់ធ្វើខ្លួនរស់នៅស្រួលៗបែបនេះ ហើយចាយវាយខ្ជៈខ្ជាយ ទាន់ខ្លួននៅក្មេង នៅមានកម្លាំង ខ្ញុំចង់ចេះរកលុយដោយខ្លួនឯង ប្រើកម្លាំងរបស់ខ្ញុំយកទៅស៊ូ..យកទៅជម្នះ ខ្ញុំចង់ធ្វើការ ចង់ជួយសម្រួលដល់បន្ទុកគ្រួសារហើយក៏ ចង់ឱ្យអ្នកប្រុសមើលមកឃើញថាខ្ញុំ ស្រលាញ់អ្នកប្រុស ពិតប្រាកដ មិនមែនដោយសារតែលុយ ខ្ញុំស្រលាញ់អ្នកប្រុសពិតមែន!” ការរៀបរាប់របស់គេ ស្តាប់ទៅក៏មានហេតុហើយនិងផលដើរទន្ទឹមគ្នា ប៉ុន្តែ ថេយ៉ុង មិនទុកចិត្ត មិនចង់ព្រលែងឱ្យគេមានសេរីភាពទៅខាងក្រៅហើយទៅជួបពពួកមនុស្សដែលធ្លាប់ធ្វើបាបគេ។

     សង្គមនេះពិតជាគួរឱ្យខ្លាចណាស់ ពេលខ្លះយើងអាចយល់ថា ការរស់នៅប្រកបដោយចិត្តស្មោះត្រង់ ស្លូតត្រង់ មិនបំពានអ្នកណា មករករឿងដាក់ខ្លួន ក៏អាចរស់នៅបានដោយគ្មានភាពលុកលុយមកពីខាងក្រៅ ប៉ុន្តែយើងមិនអាចសន្មត់បានទេថាគ្មានរឿងអ្វីកើតឡើងនោះដែរ។

     ពួកគេជាមនុស្សមានរសនិយម ទំនើបទំនើង មានបក្សមានពួក មានតំបន់ដែលត្រូវកាន់កាប់គ្រប់គ្រង គ្មានទីកន្លែងដែលអាចមានសុវត្ថិភាព ហើយតាំងចិត្តរស់នៅដោយភាពប្រថុយប្រថានបានឡើយ។

     “យើងមិនឱ្យទៅធ្វើទេ!” ជុងហ្គុក ស្រងាកចិត្តស្តូកមុននឹងក្រោកតាមទៅចាប់ក្រសោបចង្កេះ ថេយ៉ុង ឱបយ៉ាងណែន។

     “ណា៎!!!”

     “ចុះបើឯងចេញទៅ ទៅជួបពួកអស់នោះ?” ថេយ៉ុង ងាកមកសម្លឹងមុខក្មេងក្បាលរឹង ប្រាប់ថាខាងក្រៅគ្មានសុវត្ថិភាពហើយ រឹងទទឹងមានៈចង់ទៅសាកល្បងធ្វើអីទៀត។

     “តែខ្ញុំស៊ូបាន ខ្ញុំនិងទៅដាក់ស្នើពាក្យសុំធ្វើការកន្លែងផ្សេង អ្នកប្រុសកុំបារម្ភអី ខ្ញុំមិនទៅធ្វើការនៅកន្លែងចាស់ អូខេណា..អូខេ? សឺត!!”

     “អត់!”

     “មិនអីទេ កុំអ៊ីចឹងអី!” ថេយ៉ុង នៅស្ងៀមគិតតែពីសម្លឹងមុខគេ ក្មេងនេះចំជាក្បាលរឹងមែន ទារនេះទារនុះមិនឱ្យខានតែបានសោះ។
    
     ថ្ងៃបន្ទាប់

     ហាងអាហារ ហ្គូហ្សិន

     ថេយ៉ុង បានមកកាន់ហាងអាហារម្តាយរបស់ខ្លួន ថ្ងៃនេះមិនដឹងខ្យល់អីបក់មក បណ្តាលឱ្យគេមកដល់ទីនេះគ្មានហេតុផលសោះ។ ភ្ញៀវចេញចូលពេញៗហាងមមាញឹករាល់ថ្ងៃនេះ ហើយថ្ងៃនេះក៏មនុស្សច្រើនគួរសមដែរ។

     ថេយ៉ុង ដើរចូលទៅអង្គុយលើកៅអីក្នុងតុអាហារ ចាប់កាន់ Menu យកមកមើលកុម្មង់រកអី្វញាំ ព្រោះចាប់តាំងពី ជុងហ្គុក រឹងក្បាលមានៈសុំគេចេញទៅធ្វើការ ទៅណាមកទៅណា គេទៅតែម្នាក់ឯងទេ អផ្សុកសឹងតែស្លាប់។

     “ចង់ញាំអីដែរបាទ!”

     “គឺយក..”

     “អ្នកប្រុស?”

     “ជុងហ្គុក!!!” ថេយ៉ុង ធ្វើភ្នែកសភ្នែកខ្មៅភ្ញាក់សឹងតែបោះ Menu ចោលទៅហើយ។ កាលដែលគេមកដាក់ពាក្យធ្វើការថ្ងៃដំបូង ជាប់ការងារក្នុងហាងអាហាររបស់ម្តាយគេនេះសោះតើមែនទេ? ជុងហ្គុក ក៏មិនដឹងដូចគ្នា វាពិតជាចៃដន្យណាស់ បើអ៊ីចឹងមែននោះល្អពិតមែនហើយ។

     “ឯងមកធ្វើការនៅទីនេះ ម្តេចមិនប្រាប់យើង?” ជុងហ្គុក មិនបានឆ្លើយភ្លាមៗទេ តែគេក៏ព្យាយាមសំដែងខ្លួនជាបុគ្គលិកបម្រើសេវាកម្មក្នុងហាងអាហារយ៉ាងល្អផងដែរ។

     “សូមប្រាប់ពីអ្វីដែលអ្នកប្រុសចង់កុម្មង់មក!”

     “កុំឌឺ..ឆ្លើយមក!” ថេយ៉ុង ឥតសុខចិត្តទេ ខាំធ្មេញញេញនិយាយទាំងក្នាញ់ចរឹកប្រុសក្មេងចង់តែចាប់ខាំស៊ីសាច់កណ្តាលហាងអាហារពេលនេះទេ។

     “ប្រពន្ធសំឡាញ់ចង់ញាំអី? លឿនឡើងមកភ្ញៀវច្រើនណាស់!”

     “ជុងហ្គុក អាក្មេង..”

     “ថេយ៍ មកញាំអីនៅហាងអ្ហេសកូន?” ថេយ៉ុង ដកខ្សែភ្នែកចេញពីមុខកំលោះវ័យក្មេង រួចបែរមកញញិមញញែមដាក់អ្នកម្តាយតាមដោយស្នាមញញិមផ្អែម។

     “អ្នកម៉ាក់អញ្ជើញមកហាងដោយផ្ទាល់ដែរថ្ងៃនេះ?” លោកស្រី ហ្គូហ្សិន ញញិមដាក់បង្គុយចុះក្បែរកូនប្រុសហើយលូកដៃទៅស្ទាបប៉ះថ្ពាល់កូនប្រុសតាមដោយអារម្មណ៍នឹករំឭក។

     “ម៉ាក់ទើបតែទំនេរថ្ងៃនេះ ទើបឈាងចូលមកមើលការខុសត្រូវបន្តិចទៅ..អា..ហើយនៅឈរធ្វើអីទៀត? ថេយ៉ុង កុម្មង់អាហារញាំហើយនៅកូន? បុគ្គលិកឈរចាំយូរហើយណា!”

     “គឺនៅអ្នកម៉ាក់..ប្អូន..” ថេយ៉ុង លើកជើងគងអន្ទាក់ខ្លាបង្ហាញសាច់គល់ភ្លៅសខ្ចី ស្របនឹងពេលដែលលោកស្រី ហ្គូហ្សិន ឯណោះធ្វើខ្លួនមិងមាំងៗ និយាយជាមួយបុគ្គលិកសោះចាំបាច់អីធ្វើខ្លួនអែនអនដល់ម្លឹង?។

     “យកស៊ុបមាន់ ជាមួយនិងតែទឹកដោះគោស្រស់ មួយឈុតនេះ!” ជុងហ្គុក លេបដង្ហើមព្រមទាំងលួចញញិមក្នុងចិត្ត ពេលកត់ពីអ្វីដែល ថេយ៉ុង បានកុម្មង់រួចសឹមដើរចាកចេញទៅដោយមិនភ្លេចជះរាងសង្ហាបង្អួតកែវភ្នែកនារីៗធ្វើឱ្យអ្នកតាមសម្លឹងមើល កើតចិត្តក្តៅដូចភ្លើង។

     “នៅក្នុងហាងក្តៅពេកឬ? មុខកូនបែកញើសសម្បើមណាស់ ថេយ៍!”

     “ក្តៅមែនតើម៉ាក់..” ថេយ៉ុង ទាញកអាវចុះឡើងៗសឹងតែដាច់រហែកថ្នេរ សម្លឹងមើលឃើញ ជុងហ្គុក ញញិមញញែម សំណេះសំណាលជាមួយភ្ញៀវស្រីៗចេះតែមានអារម្មណ៍ ខឹងមួម៉ៅយ៉ាងម៉េចមិនដឹងរឿង។

     “និយាយអ៊ីចឹងរឿងក្មេងម្នាក់ដែលថាកូនយកមកចិញ្ចឹមនោះ?” លោកស្រីធ្វើជាដៀងភ្នែកសួរទៅកាន់កូនប្រុស ឯ ថេយ៉ុង ខាងណោះក៏ធ្វើមុខរាបស្មើធេងសម្លឹងមុខគាត់ពេញដោយទឹកមុខមុតមាំ។

     “ធម្មតាតើសម៉ាក់..ម៉ាក់មានរឿងអីចង់សួរខ្ញុំ ចង់ដឹងពីក្មេងប្រុសម្នាក់នោះមែនទេ?”

     “ម៉ាក់គ្រាន់ចង់ដឹងថាគេល្អចំពោះកូនដែរឬអត់?” ហ្គូហ្សិន លូកដៃទៅចាប់ប្រអប់ដៃ ថេយ៉ុង កាន់អង្អែលថ្នមៗ រាល់ថ្ងៃនេះ ខ្លាចតែគេទៅជួបមនុស្សមិនល្អ ខ្លាចថាក្មេងសម័យនេះបោកគេប្រើ ពេលឆ្អែតឆ្អន់ក៏ដោះដៃចោលហើយ ក៏ចាកចេញទៅទាំងគ្មានចិត្តស្ដាយស្រណោះ។

     “គ្រប់យ៉ាងមិនអីទេណាម៉ាក់..ខ្ញុំគ្រប់គ្រងគេបាន បើសិនជាមានបញ្ហា ខ្ញុំជាអ្នករ៉ាប់រង់ម៉ាក់កុំបារម្ភអី!” ថេយ៉ុង ឆ្លើយប្រាប់គាត់យ៉ាងម៉ឺងម៉ាត់ ពិតណាស់បើថ្ងៃមុខទៅមានបញ្ហាអ្វីនោះគេជាអ្នករ៉ាប់រង់គ្រប់គ្រងផលវិបាកដោយខ្លួនឯង មិនយករឿងស្មុគស្មាញឈឺក្បាលមកឱ្យម្តាយក្តៅក្រហាយជាមួយទេ។
    
     ពេលល្ងាចចេញពីធ្វើការ។ ជុងហ្គុក រូតរះរៀបចំខ្លួនដើម្បីធ្វើដំណើរត្រលប់ទៅកាន់អាផាកមីន៍របស់ ថេយ៉ុង ដើម្បីស្នាក់នៅវិញ។ គាប់ជួបជាមានការងារខ្លះត្រូវបង្ហើយជម្រាបជូនដល់លោកស្រី ទើបគេម្នីម្នាយកបុងបញ្ជីការងារដែលទូទាត់សាច់ប្រាក់ក្នុងហាងទាំងអស់នៅថ្ងៃនេះ យកទៅជូនថៅកាយស្រីដែលប្រចាំខ្លួននៅក្នុងការិយាល័យឯណោះ។

     “លោកស្រី!”

     “យកមកណេះ!” សំឡេងរឹងកំប្រឹងបន្លឺឡើង ស្របនឹងទឹកមុខកំលោះវ័យក្មេងហាក់ប្រែមួយប៉ប្រិចភ្នែក។

     “អ្នកប្រុស?”

     “ម៉ាក់យើងប្រគល់តួនាទីនេះ ឱ្យយើងជាអ្នកគ្រប់គ្រង ឆាប់យកមកណេះ!” ជុងហ្គុក មិនរំខានប្រញាប់ដើរចូលទៅដាក់បុងបញ្ជីខាងលើតុ ស្រាប់តែប្រទាក់ជាមួយខ្សែភ្នែកកំណាចដែលសម្លឹងមើលមុខគេចង់ធ្លុះដល់រូងភ្នែក។

     “មកធ្វើការ ឬមកលេបខាយជាមួយមនុស្សស្រី? បើនៅតែបែបនេះ កុំបាច់មកធ្វើការទៀត?” ថេយ៉ុង មិនទុកមាត់យូរចាប់ស្តីបន្ទោសទៅកាន់នាយតាមដោយទឹកមុខខឹងសម្បារ។

     “បើខ្ញុំមិនញញិម ហាងច្បាស់ជាមានគេយកទៅនិយាយមិនល្អ ខ្ញុំសុំចិត្ត!”

     “យើងនិយាយដល់រឿងញ៉ែមញ៉ងជាមួយមនុស្សស្រីមិនមែននិយាយរឿងញញិមមិនញញិមទេ!” ម្តងនេះរាងតូចខឹងកាន់តែខ្លាំងស្ទុះក្រោកឈរ ទះតុផាំងៗសម្លឹងមើលមុខ ជុងហ្គុក ឥតធ្មេចភ្នែក។

     “ខ្ញុំមិនបានញ៉ែគេ មនុស្សស្រីឯណាយកភ្នែកមកចាប់អារម្មណ៍បុគ្គលិកតូចតាចដូចជាខ្ញុំនោះទៅ?” ថេយ៉ុង ងាកមុខចេញវឹងឱបដៃចូលគ្នា ធ្វើជាស្តាប់មិនឮ សម័យនេះខ្វះអី ពួកស្រីៗជាកូនមាន ពេលមានលុយ មានទ្រព្យ ទិញប្រុសៗក្មេងយកទៅចិញ្ចឹម បានតែទាំងអស់ហ្នឹង។

     “ខ្ញុំរាក់ទាក់គេ ជាច្បាប់របស់ហាង បេះដូងរបស់ខ្ញុំទុកដាក់មានឱ្យអ្នកណា ខ្ញុំដឹងខ្លួនឯងច្បាស់ណាស់!” ជុងហ្គុក និយាយតែប៉ុណ្ណឹង លូកដៃទៅប៉ះប្រអប់ដៃ ថេយ៉ុង មកកាន់ជាប់ហើយញញិមលួងចិត្តអ្នកកំពុងខឹងពេញមួយថ្ងៃ។

     “កុំខឹងណា ការងារវាតែប៉ុណ្ណឹង!”

     “យើងខឹង យើងហាម យើងឃាត់ ប្រាប់មកសព្វគ្រប់បែបយ៉ាង ហេតុអីឯងមិនស្តាប់សម្តីយើងខ្លះសោះ?”

     “ខ្ញុំសូមទោស..តែការងារនៅទីនេះ មានសុវត្ថិភាព មានសេវាកម្មល្អ ខ្ញុំធ្វើការមិនហត់ មិននឿយ គ្រប់គ្នានៅទីនេះ សុទ្ធតែល្អជាមួយខ្ញុំទាំងអស់ មិនដូចកន្លែងចាស់ទេ..” ថេយ៉ុង ប្តូរទឹកមុខ ហើយបែរមកចាប់ទាញអ្នកកំលោះមកជិតព្រមឱបនាយថ្នមៗនិងខិតបបូរមាត់ឈ្មុលទៅថើបកញ្ចឹងកប្រុសកំលោះមួយខ្សឺតបន្ថែម។

     “អ្នកប្រុសនៅក្នុងហាងអាហារទេណា..” ជុងហ្គុក ព្យាយាមរើបម្រាស់ហើយក្រើនរំឭក ថេយ៉ុង ម្តងហើយម្តងទៀត មុននេះទ្វារការិយាល័យបិទមិនទាន់ជិតទេ បើមានគេសម្រុកចូលមកស៊យធំជាមិនខានឡើយ។

     “យើងនឹក!” កំលោះវ័យក្មេងស្ងាត់មាត់ ព្រមទាំងបិទភ្នែក បណ្តោយឱ្យរាងតូចថើបញក់ញីព្រមក្តីនឹករំឭកតាមតែអំពើចិត្តមិនព្រមហាមឃាត់បន្តទៅទៀតឡើយ។

     ក្រាក!!!!

     “ថេយ៉ុង អឺម៉ាក់..”

     “អ្នកប្រុស..”

     “ស្ងៀម!” ថេយ៉ុង ចាប់ប្រឡេះឡេវអាវ ជុងហ្គុក រហូតដល់ក្រោម ដោយប្រើប្រអប់ដៃម្ខាងទៀតលូកចេញមកស្រវាចាប់យកថង់អ្វីម្យ៉ាងពីដៃរបស់ម្តាយ។

     “ខ្ញុំសុំខ្ចីការិយាល័យរបស់ម៉ាក់ប្រើបន្តិចសិន ចាំឱ្យក្មេងមកសម្អាតឱ្យតាមក្រោយណា!”

     “ថេយ៉ុង!!!” លោកស្រី ហ្គូហ្សិន គំហកទាំងខ្សែភ្នែកក្រហមដាប។

     “ម៉ាក់ចេញសិនទៅ!”

     “នេះកូនជាមួយគេ? គេជា..ថេយ៉ុង??”

     “ក្មេងចិញ្ចឹមរបស់ខ្ញុំ..ម៉ាក់ឆាប់ចេញសិនទៅ!”

     “ស្លាប់ហើយ..ប្រេះទ្រូងយើងជាមិនខានទេ!!!”
























Continue Reading

You'll Also Like

474K 14K 61
Silent, unforgiving and strikingly gorgeous, Rylan Parker is a cold-hearted businessman. An intimidating CEO, perfectly fitted in tailored suits and...
4.7M 295K 107
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.6M 138K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
266K 25.8K 62
Ryan and Aaruhi The story of two innocent hearts and their pious love. The story of one sided love. The story of heartbreak. The story of longing a...